December 13, 2013

បន្លាស្នេហ៍ក្នុងបេះដូងរងា ភាគ១:មិត្តភក្តិថ្មី


            ដំនក់ភ្លៀងតិចៗធ្លាក់មកលើទីក្រុងភ្នំពេញ តាមផ្លូវមានសភាពស្ងប់ស្ងាត់ព្រោះមនុស្សម្នារកកន្លែងជ្រកភ្លៀង។ ចំនែកខ្ញុំនៅអង្គុយនៅចាំឡានក្រុងតែម្នាក់ឯង ក្នុងសភាពស្ងប់ស្ងាត់និងឯកា ជីវិតដែលពោលពេញដោយភាពងងឹតក្នុងអតីតកាល ដូចជាមេឃដែលកំពុងតែអួលអាប់ជាមួយនឹងផ្លេកបន្ទរនិងផ្គរ លាន់លឺពេញមេឃ កាន់តែធ្វើអោយខ្ញុំមានអារម្មណ៍កាន់តែមិនស្ងប់ក្នុងចិត្ត។ អង្គុយចាំបន្តិចក៏ឃើញគ្រួសារមួយមានឪពុកកំពុងកាន់ឆ័ត្រ និងម្តាយកំពុងពរកូនជ្រកក្រោមឆ័ត្រជាមួយ ដែលពោលពេញដោយស្នាមញញឹមនិងភាពកក់ក្តៅ វាដូចជាកាំបិតដ៏មុតស្រួចចាក់ចូលក្នុងបេះដូងខ្ញុំយ៉ាងជ្រៅ ។ ឃើញគ្រួសារគេបែបនេះកាន់តែធ្វើអោយភ្នែកខ្ញុំក្តៅបន្តិចម្តងៗរហូតហូរជាទឹកស្រក់មក ព្រោះតែភាពច្រណែន ចង់បន្ទោសមានតែបន្ទោសទេវតាដែលបង្កើតមនុស្សមកហើយ ហេតុអីចាំបាច់ធ្វើអោយមនុស្សទទួលភាពកក់ក្តៅមិនស្មើរគ្នា ដូចជាខ្ញុំតាំងពីកើតមកមានអារម្មណ៍ថាមិនដែលទទួលបានភាពកក់ក្តៅពីគ្រួសារពេញលេញម្តងណាឡើយ ប្រហែលមួយជីវិតនេះខ្ញុំមិនស្គាល់អារម្មណ៍កក់ក្តៅដូចក្មេងដែលដើរទៅអំបាញ់មិញផង។ ឡានក្រុងក៏មកដល់ល្មមបានមកកាត់ចង្វាក់អារម្មណ៍ដ៏អួលអាប់របស់ខ្ញុំ អោយរលាញបាត់ពីទ្រូង តែដូចពាក្យចាស់ពោលថាគេចបានមួយពេលមិនអាចគេចបានមួយជីវិតបានឡើយ។ ចុះពីលើឡានខ្ញុំក៏បន្តដើរមកផ្ទះលើផ្លូវដ៏សែនស្ងាត់តែម្នាក់ឯង ប្រហែលអ្នកជិតខាងរបស់ខ្ញុំលង់លក់និងសុបិន្តល្អជាមួយគ្រួសាររបស់គេហើយ
“ខ្ញុំមកវិញហើយ” ខ្ញុំនិយាយដោយញញឹមតិចៗចំអកខ្លួនឯង
ក្នុងផ្ទះងងឹតសូន្យឈឹង ខ្ញុំក៏បើកភ្លើងដើម្បីអោយផ្ទះភ្លឺបន្តិច ក្នុងចិត្តដែលពេលពេញដោយការអស់សង្ឃឹម
“លោកយាយចៅមកវិញហើយ អ្នកម៉ាក់កូនមកវិញហើយ”ខ្ញុំនិយាយទៅកាន់រូបថតដែលនៅលើជញ្ជាំង មើលទៅពួកគាត់ដែលកំពុងញញឹមមកកាន់ខ្ញុំ ស្នាមញញឹមនេះហើយដែលតែងតែជំរុញខ្ញុំរហូតឈានមកដល់សព្វថ្ងៃនេះ ។
“មិនបាច់សំលឹងខ្ញុំទេ ខ្ញុំមិនអីទេ សប្បាយចិត្តសឹងអី”ខ្ញុំនិយាយដោយសើចតិចៗ
រួចខ្ញុំក៏ដើរចូលទៅផ្ទះបាយ យកម្ហូបដែលបានទិញអំបាញ់មិញមកដាក់ចាន។
“ថ្ងៃនេះភ្លៀងពេញមួយថ្ងៃមេឃរងាបន្តិចហើយ លោកយាយអ្នកម៉ាក់រងាទេ? តែមិនអីទេខ្ញុំនឹងដណ្តប់ភួយអោយបានក្រាស់ កុំបារម្ហពីខ្ញុំទៀតអីខ្ញុំធំហើយអាចមើលថែខ្លួនឯងបាន លោកទាំងពីរស្ងប់ទៅចុះ”ខ្ញុំនិយាយដោយញញឹមម្តងទៀត ទោះពួកគាត់ចាកចោលខ្ញុំតែខ្ញុំនៅតែមានអារម្មណ៍ថាពួកគាត់តែងតែនៅក្បែរៗខ្ញុំ ហើយចាំមើលថែរខ្ញុំគ្រប់ពេលវេលា ខ្ញុំពិតជាមិនចង់មានអារម្មណ៍បែបនេះសោះ តែងតែចង់អោយពួកគាត់ទៅអោយបានស្ងប់បន្តិច។
ញ៉ាំបាយបណ្តើរមើលទូរទស្សន៍បណ្តើរ ទូរទស្សន៍នេះខ្ញុំទើបតែទិញកាលពីប៉ុន្មានខែមុន ពីមុនមកផ្ទះខ្ញុំមិនមានទូរទស្សន៍នោះទេ បានត្រឹមមើលទូរទស្សន៍អ្នកជិតខាងរឺស្តាប់វិទ្យុប៉ុណ្ណោះ ចង់អោយលោកយាយនិងអ្នកម៉ាក់មកអង្គុយមើលជាមួយគ្នាណាស់។ ម្ហូបអ៊ុំស្រីម្នាក់នោះ ថ្ងៃណាក៏ឆ្ងាញ់ត្រូវមាត់ខ្ញុំដែល តែទោះជាបែបនេះយ៉ាងណាក៏មិនអាចស៊ូនឹងម្ហូបដែលម៉ាក់ធ្វើដែល ចង់អោយពេលវេលាថយក្រោយណាស់នឹងអាលបានញ៉ាំម្ហូបដែលម៉ាក់ធ្វើជារៀងរាល់ថ្ងៃ ទោះម្ហូបដែលម៉ាក់ធ្វើផ្សំដោយគ្រឿងថោកៗតែវាពិតជាឆ្ងាញ់ ឆ្ងាញ់ណាស់ ឆ្ងាញ់រហូតពេលនេះធ្វើអោយខ្ញុំស្រក់ទឹកភ្នែកទៅហើយ។ នឹកម៉ាក់និងលោកយាយណាស់ បើពេលនេះយើងទាំងបីនាក់មិនដឹងមានភាពកក់ក្តៅយ៉ាងណាទេ អាហារមួយពេលនេះប្រាកដជឆ្ងាញ់ណាស់ហើយ ទោះមិនមានលោកប៉ា ក៏ខ្ញុំមិនដែលគិតចង់មានប៉ាដែរ មនុស្សម្នាក់ដែលខ្ញុំស្អប់បំផុតក្នុងលោក ដោយសារគាត់បានជាពួកយើងរស់ដោយលំបាកនិងគ្មានភាពកក់ក្តៅបែបនេះ។ខ្ញុំតែងតែជានឹកដល់ពួកគាត់ និងយំបែបនេះហើយបានជាពួកគាត់មិនព្រមទុកអោយខ្ញុំនៅម្នាក់ឯងនោះ តែអោយខ្ញុំធ្វើយ៉ាងណាបើខ្ញុំពិតជាឯកានិងទន់ខ្សោយមែន។ញ៉ាំបាយរួចហើយ ខ្ញុំក៏លាងចាន បោសផ្ទះ ជូតផ្ទះរួចក៏ទៅងូត។ កំពុងអង្គុយជូតសក់ទូរស័ព្ទខ្ញុំក៏រោទិ៍
“អាឡួរ៉ុង!!! មានការអី? “ខ្ញុំនិយាយ រ៉ុងនេះជាមិត្តភក្តិខ្ញុំ
“ស្អែកទៅផឹកកាហ្វេនៅហាងចាស់ណា៎! យើងតេរបា្រប់គុជហើយៗ”រ៉ុងនិយាយរួចក៏បិទទូរស័ព្ទ នេះជាទំលាប់របស់ពួកខ្ញុំទៅហើយតែងតែទៅជុំក្បាលគ្នានៅហាងកាហ្វេ រាល់ចុងសប្តាហ៍នោះ។
ខ្ញុំឈ្មោះរក្សា អាយុ២២ឆ្នាំទើបតែបញ្ចប់បរិញ្ញាប័ត្រផ្នែករចនា កាលពីឆ្នាំទៅ ហើយក៏កំពុងធ្វើការនៅក្នុងក្រុមហ៊ុនរចនាមួយកន្លែងដែលទទួលបានប្រាក់កំរៃល្មមនឹងចិញ្ចឹមខ្លួនរស់ ព្រោះខ្ញុំគ្មានគ្រួសារនិងសាច់ញាតិពីណាត្រូវឧបត្តម្ហនោះទេ សរុបទៅគឺប្រាក់ខែទុកចិញ្ចឹមក្បាលខ្លួនឯងប៉ុណ្ណោះ។ ប៉ាម៉ាក់ខ្ញុំគាត់លែងលះគ្នាតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ ខ្ញុំក៏ត្រូវរស់នៅជាមួយអ្នកម៉ាក់និងលោកយាយតែកាលខ្ញុំអាយុ១០ឆ្នាំម៉ាក់ក៏មានជំងឺមហារីកហើយក៏លាចាកលោកនេះទៅ អ្នកដែលខ្ញុំនៅសល់គឺលោកយាយរបស់ខ្ញុំប៉ុន្តែគាត់ចាស់ណាស់ហើយ កាលពី២ឆ្នាំមុខគាត់ក៏បានលាចាកលោកទៅតាមអ្នកម៉ាក់ខ្ញុំ តែក៏ល្មមដល់ពេលគាត់ត្រូវសំរាកហើយ។ អ្វីដែលខ្ញុំសោកស្តាយគឺខ្ញុំមិនបានកាន់បរិញ្ញាប័ត្រអោយគាត់ឃើញ ថ្ងៃទទួលសញ្ញាប័ត្រខ្ញុំទៅអង្គុយយំនៅមុខផ្នូរលោកយាយនិងអ្នកម៉ាក់រហូតពេលមួយយប់។ អ្នកដឹងបានដឹង រស់នៅតែបីនាក់ ម៉ាក់មានជំងឺជាប់ខ្លួន លោកយាយចាស់ជរា ត្រូវអោយខ្ញុំជាចៅនិងកូនត្រូវធ្វើការបន្តើររៀនបន្តើរ ការងារស្អីក៏ខ្ញុំធ្វើធ្លាប់ដែលអោយតែបានប្រាក់លើកលែងតែការងារខុសច្បាប់តែប៉ុណ្ណោះមិនថាដើរ លក់កាសែត វៃសារ៉ាស្បែកជើង ជូតឡាន លក់ផ្កា លក់នំ លក់បង្អែម ពេលខ្លះឆ្លៀតរើសអេតចាយថែមទៀត ធ្វើយ៉ាងម៉េចក៏ដោយត្រូវតែធ្វើអោយគ្រួសារខ្ញុំមានបាយញ៉ាំនិងទិញថ្នាំអោយម៉ាក់ តែខ្ញុំមិនធ្វើការធ្ងន់ៗនោះទេព្រោះរាងកាយខ្ញុំមិនសូវមានជីវជាតិផងទៅធ្វើការបែបនោះមិនដឹងស្លាប់តាំងពីអង្កាល់ផង។ ទោះក្នុងកុមារភាពខ្ញុំមិនដូចក្មេងដទៃដែលដឹងតែពី រៀន លេងនិង ញ៉ាំ តែខ្ញុំនៅតែសប្បាយចិត្តនឹងគ្រួសារដ៏កក់ក្តៅរបស់ខ្ញុំដដែល។ តែតាំងពីម៉ាក់ស្លាប់ ជីវិតភាពក៏កាន់តែលំបាកមួយកំរិតទៀត រឹតតែលំបាកគឹនៅពេលខ្ញុំត្រូវចូលរៀននៅមហាវិទ្យាយល័យ គ្មានលុយនឹងបង់ចូលរៀនផង កុំថាឡើយទិញសំភារៈសិក្សានោះ ដូចដឹងស្រាប់ហើយមុខវិជ្ជារចនានេះត្រូវការសំភារៈច្រើនណាស់ ហើយក៏ថ្លៃទៀត។ មិនដឹងធ្វើយ៉ាងម៉េចទេក៏ទៅនិយាយជាមួយមិត្តភក្តិ មានគេម្នាក់អោយយោបល់អោយខ្ញុំទៅធ្វើការនៅហ៊ាងម៉ាស្សា គេថាខ្ញុំមានមុខមាត់ស្អាត រាងក៏ឡូយបែបនេះប្រាកដជាភ្ញៀវចូលចិត្ត។ ដំបូងខ្ញុំក៏ឆ្ងល់ដែរ ព្រោះលឺថាភ្ញៀវសុទ្ធតែជាមនុស្សប្រុស ហើយមកចូលចិត្តអីនឹងមុខមាត់និងរូបរាងខ្ញុំនោះ។ តែខ្ញុំក៏យល់ព្រមទៅធ្វើព្រោះការងារនេះប្រាក់កំរៃក៏ច្រើនគួរសម ។ តែដល់ពេលទៅធ្វើបានដឹងថាយ៉ាងម៉េច ព្រះជាម្ចាស់លោកអើយ!ភ្ញៀវម្នាក់ៗលូកលាន់ខ្ញុំទាំងពួកគេជាប្រុសដូចខ្ញុំដែល។ តែខ្ញុំក៏មិនប្រកែកអ្វីដែរព្រះមានអារម្មណ៍ថាចូលចិត្តដែលហ្នឹង@@ ។ភ្ញៀវខ្ញុំភាគច្រើនជាមនុស្សប្រុសចំណាស់មានលុយដែលចូលចិត្តសិចនឹងប្រុសដូចគ្នា ពួកគាត់ថែមលុយធិបអោយខ្ញុំច្រើនណាស់អោយតែខ្ញុំព្រមដេកជាមួយពួកគាត់ ។ ដំបូងខ្ញុំមិនព្រមទេព្រោះនេះខ្ញុំកំពុងក្លាយជាប្រុសខូចហើយតើ តែដល់ពេលជីវភាពទាល់ទៅហើយ ណាមួយលុយធិបក៏ច្រើនណាស់ដែរ។ ទំរាំខ្ញុំដាច់ចិត្តក៏ប្រហែលខ្ញុំធ្វើការនៅទីនោះបានជិតមួយអាទិត្យដែរ ភ្ញៀវដំបួងរបស់ខ្ញុំម្នាក់នោះមានណាស់ហ៊ានអោយខ្ញុំដល់ទៅ៤លានរៀលព្រោះគាត់ដឹងថាខ្ញុំមិនធ្លាប់ពីមុនមក អ្នកណាមិនព្រមមានតែល្ងង់ត្រូវទេ:p និយាយលេងទេបើមានផ្លូវជ្រើសដែលល្អជាងនឹង ខ្ញុំក៏មិនរើសផ្លូវនេះដែរ។ គ្រាន់តែលុយធិបម្តងនេះខ្ញុំអាចបង់សាលា និងសំភារៈមួយចំនួននឹងសន្សំលុយខ្លះទុកទិញlaptop ទៀតផង ចាប់ពីពេលនោះមកខ្ញុំក៏ព្រមទទួលលុយធិបពីភ្ញៀវ អ្នកខ្លះសុខចិត្តចំនាយលុយយ៉ាងច្រើនដើម្បីអោយខ្ញុំនៅជាមួយពួកគាត់មួយអាទិត្យ រឺមួយខែក៏មាន។ ពេលខ្លះលោកយាយខ្ញុំក៏ឆ្ងល់ថាខ្ញុំបានលុយមកពីណាច្រើនម្ល៉េះ ខ្ញុំក៏កុហកខ្លះ លាក់ខ្លះ ធ្វើម៉េចក៏ដោយអោយតែគាត់ជឿខ្ញុំ។ តែខ្ញុំមិនដែលស្រលាញ់អ្នកណានោះទេ ព្រោះខ្ញុំដឹងច្បាស់ណាស់ថាពួកគាត់សុទ្ធតែមានប្រពន្ធ កូន ខ្ញុំជាមនុស្សប្រុសមិនចង់ធ្វើជាប្រពន្ធចុងអ្នកណាទេ ម្យ៉ាងខ្ញុំក៏តាំងចិត្តហើយក្រោយពីរៀនចប់នឹងឈប់ធ្វើការបែបនេះទៀត នឹងយកចំនេះដែលខ្លួនខំរៀន ហើយយកខ្លួនទៅប្តូរដើម្បីបានរៀននោះ យកមកចិញ្ចឹមខ្លួនហើយបំភ្លេចរឿងកន្លងចោលអោយអស់។ ទីបំផុតខ្ញុំក៏បានសំរេចដូចបំណង ដូចបានឃើញដូចសព្វថ្ងៃនេះ។ ក្រោយលោកយាយលាចាកលោកនេះទៅខ្ញុំមានអារម្មណ៍ថាឯកោណាស់ព្រោះសាច់ញាតិតែមួយគត់របស់ខ្ញុំក៏លាចាកលោកនេះចោលខ្ញុំដែរ តែយ៉ាងណាខ្ញុំក៏នៅសល់មិត្តភក្តិជិតស្និទ្ធិពីរនាក់ទៀតគឺ រ៉ុង និងគុជ។ ពួកគេសុទ្ធតែដឹងរឿងខ្ញុំធ្វើការនៅកន្លែងម៉ាស្សា តែពួកគេក៏មិនប្រកាន់ខ្ញុំ ហើយថែមទាំងលើកទឹកចិត្តនិងជួយរកការងារអោយខ្ញុំធ្វើដើម្បីបញ្ចប់ជីវិតនៅកន្លែងម៉ាស្សាទៀត។
“រក្សាអានស្អីហ្នឹងដូចជាជក់ដល់ហើយ”រ៉ុងនិយាយដោយដើរមកជាមួយគុជ ពួកវាណាត់ខ្ញុំមកហ៊ាងកាហ្វេតែនេះស្អីយឺតជិតមួយម៉ោងទៅហើយ
“ប្រលោមលោកស្នេហាទេតើ នេះមានស្នេហាហើយមែនទេ”គុជនិយាយដោយមើលគំរបសៀវភៅប្រលោមលោកដែលខ្ញុំអាន ចង់មានស្នេហាពិតមួយនឹងគេដែរនឹងណា៎ ដូចដឹងស្រាប់ហើយខ្ញុំឆ្លងកាត់មនុស្សប្រុសច្រើនរាប់មិនអស់ តែមិនទាន់មានស្នេហាមួយនឹងគេសោះ
“មិនបាច់មកនិយាយទេ នេះដឹងខ្លួនថាពួកឯងយឺតប៉ុន្មាននាទីទេ”ខ្ញុំនិយាយដោយមើលទៅអាពីរនាក់ហ្នឹង ក៏ដឹងថាខ្ញុំជាមនុស្សឆេវឆាវប៉ុណ្ណា ប្រហែលជាចង់ស្លាប់ហើយបានជាហ៊ានយឺតបែបនេះ
“សុំទោសមិត្តភក្តិ!!! គ្នានិងគុជរវល់តែជក់លេងហ្គេមក៏ភ្លេចមើលម៉ោង”គុជលើកដៃសំពះសុំទោស និងបង្ហាញទឺកមុខគួរអោយអាណិតបំផុត។មិនចង់និយាយទេអាគុជនេះត្បិចតែជាកូនអ្នកមានមែន តែមាត់របស់វាដូចឆ្កែអញ្ជឹងនិយាយពេលណាក៏គួរអោយចង់ធាក់ដែល ហើយនៅជំនាញធ្វើកំសត់កំរអោយគេអាណិតរបស់វាទៀត ពិតជាសំបូរបែបមែនមិត្តខ្ញុំម្នាក់នេះ។
“គិតថាធ្វើបែបនេះបានផលមែនទេ”ខ្ញុំនិយាយដោយមើលមុខពួកវា ប្រាប់តាមត្រង់ខ្ញុំស៊ាំនិងអាទឹកមុខសោកសង្រេគរបស់អាគុជទៅហើយ វាគ្មានបានផលអីចំពោះខ្ញុំសូម្បីតែបន្តិច
“ក៏ដឹងកំហុសមែនណា៎! បែបនេះល្អទេយប់នេះគ្នាប៉ាវឯងចូលក្លឹបណា៎ ព្រោះបងប្អូនជីដូនមួយគ្នាពីរនាក់ទើបមកនៅជាមួយគ្នាដែរបានប៉ុន្មានអាទិត្យ គិតចង់ស៊ុបប្រាយពួកវាម្តង”រ៉ុងនិយាយ តែតាមស្តាប់សំបកក្រៅគឺជប់លៀងដើម្បីបងប្អូនវា តែស្តាប់យូរៗទៅវាកំពុងអូសទាញបងប្អូនវាអោយដើរលេងដូចវាហើយតើ
“ហើយបងប្អូនឯងមានមនុស្សប្រុសទេ”គុជសួរដោយចង់ដឹង អានេះសួរតែរឿងប្រុស អូ!ភ្លេចប្រាប់រ៉ុងនិងគុជក៏ជាប្រភេទស្រលាញ់មនុស្សប្រុសដូចគ្នាដែរ មិនចំលែកទេមែនទេដែលយើងទាំងបីនាក់អាចរាប់អានគ្នាបាន
“គឺប្រុសមួយស្រីមួយ ប្រុសឈ្មោះយុទ្ធអាយុដំណាលយើង ឯស្រីឈ្មោះវណ្ណអាយុប្អូនយើងមួយឆ្នាំ យុទ្ធនឹងវណ្ណជាបងប្អូនបង្កើតនឹងគ្នា”រ៉ុងនិយាយដោយផឹកកាហ្វេមួយម៉ាត់
“យុទ្ធ ឈ្មោះនេះពិរោះណាស់ប្រហែលជាសង្ហារណាស់ហើយ”គុជនិយាយដោយរវើរវាយ
“សង្ហាគួរសមដែរ”រ៉ុងនិយាយដោយសើចតិចៗ
“នេះមិនមែនសូម្បីបងប្អូនមិត្តភក្តិក៏ឯងចង់ស៊ីទេណា”ខ្ញុំនិយាយដោយអស់សំណើច
“អា!និងបានជាប់សាច់ជាប់ឈាមនិងអារ៉ុងអោយបានស្អិតរមួតនោះអី”គុជនិយាយដោយញញឹម”កុំតែដណ្តើមគ្នាទៅបានហើយ”គុជថាអោយខ្ញុំដោយធ្វើភ្នែកដាក់ខ្ញុំ ព្រោះប្រុសដែលវាញ៉ែរមិនតិចទេដែលមកលង់ស្រលាញ់ខ្ញុំ
“មិនលេងចូលទេ! បើឯងស្រលាញ់យើងក៏មិនលូកថ្លើមមិត្តភក្តិដែរ! តែបើគេមកលង់ស្រលាញ់យើង អាហ្នឹងវារឿងផ្សេងប្រាប់មុនអោយហើយ”ខ្ញុំនិយាយដោយអស់សំណើចម្តងទៀត មិនអួតទេខ្ញុំនេះក៏មិនសង្ហារមិនធម្មតាដែរមិនអញ្ជឹងមិនមែនអ៊ុំអស់នោះចំនាយអោយខ្ញុំម្តងរាប់លាននោះដែរ”តែសំខាន់អារ៉ុងព្រមអោយឯងភ្ជាប់សាច់ឈាមជាមួយឯងអត់”ខ្ញុំងាកទៅសួររ៉ុង
“យ៉ាងម៉េចយ៉ាងម៉ាទុកអនាគតអោយគ្នាផងព្រោះអ៊ុំគ្នាមានកូនប្រុសតែមួយទេវ៉ើយ”រ៉ុងនិយាយដែលដឺ
“ស៊ីចោលក៏បាន”គុជនិយាយធ្វើអោយពួកយើងទាំងបីសើចព្រមគ្នា អ្នកណាមិនដឹងស្មានតែយើងពួកខ្ញុំអស់សាច់មិនខាន តាមពិតពួកយើងនិយាយលេងទេទោះជាស្រលាញ់ប្រុសដូចគ្នាតែពួកយើងក៏មិនចេះតែដេកជាមួយអ្នកនេះអ្នកនោះមើលតែ ដោយគ្នាដូចឆ្កែដូចឆ្មាដែរ។ និយាយទៅពួកយើងក៏ហាយសូណាស់ដែល ព្រោះគុជនឹងរ៉ុងសុទ្ធជាកូនអ្នកមាន ចំនែកឯខ្ញុំពេលនេះក៏គ្រាន់បើដែរព្រោះមានការងារល្អមួយនិងប្រាក់ខៃល្មមអោយខ្ញុំរស់ស្រួលដោយមិនបាច់ខ្វល់អី និងលុយដែលខ្ញុំសន្សំដោយធ្វើការនៅហាងម៉ាស្សាជិត៤ឆ្នាំនោះល្មមអោយខ្ញុំទិញបានផ្ទះមួយល្មមរស់នៅ។
………………
ម៉ោង១០កន្លះយប់ក្នុងក្លឹបកំសាន្តមួយ
“អីក៏យូរម៉េសចាំជិតមួយម៉ោងទៅហើយ”ខ្ញុំរអ៊ូព្រោះនេះចាំជិតមួយម៉ោងទៅហើយនៅមិនទាន់ឃើញអារ៉ុង សំរេចទៅថ្ងៃនេះអារ៉ុងធ្វើអោយខ្ញុំចាំវាជិតពីរម៉ោងម្តងនេះនឹងស៊ីផឹករហូតអស់លុយពីកាបូបឯងម្តងអារ៉ុង
“វាមិនមែននាំបងប្អូនវាទៅកែសម្ផស្សនៅកូរ៉េមុននឹងជួបយើងទេអី”អាគុជក៏រអ៊ូដូចគ្នា
“មិនដឹងជារអ៊ូស្អីទេ អញឃើញឯងមើលតែម្នាក់នៅតុខាងនោះរហូតសោះ”ខ្ញុំនិយាយរហូតធ្វើអោយអាគុជអៀនទៅហើយ មិនអួតទេមិត្តខ្ញុំម្នាក់នេះទេភ្នែកមុតណាស់ប្រុសដែរវាសំលឹងហើយកំររបូតពីដៃវាណាស់ តែមកពីវាមុខក្រាស់ពេកក៏មិនដឹង។
“បិទមាត់ទៅជិតបានលេខទូរស័ព្ទឥលូវហើយ តែមិនទូរស័ព្ទទៅអារ៉ុងទៅ ប្រហែលមកតាមផ្លូវត្រូវក្របីអូសបីនាក់បងប្អូនហ្នឹងចូលលូអស់មិនដឹង”គុជនិយាយធ្វើអោយខ្ញុំសើចតិចៗ
“មកម្នាក់ឯងទេអី”ថាមែនៗ ប្រុសដែរខ្ញុំនិយាយអំបាញ់មិញក៏ដើរមកនិយាយជាមួយវា សម័យនេះប្រុសៗទុកចិត្តមិនសូវបានទេមិនថាប្រុសរឺស្រីទេអោយតែទំនង អូសក្រឡាញ៉ែរយកទៅស៊ីទាំងអស់ហ្នឹង
“បាទ!គឺមកពីរនាក់មិត្តភក្តិ ហើយនៅមានមិត្តភក្តិ៣នាក់ទៀតកំពុងមកតាមផ្លូវ”គុជនិយាយដោយញញឹមមានស្នេហា តាមផ្លូវប្រកាច់យ៏អី ប្រហែលជាច្រលំផ្លូវជិះទៅដល់ប៉ោយប៉ែតផងក៏មិនដឹង
“អូ!គ្នាច្រើនផង”បុរសនិយាយដោយកាន់តែមកជិតគុជ
“ច្រើនតែមិត្តភក្តិទេ តែបេះដូងនៅទំនេរ”គុជអោនខ្សិបដាក់ត្រចៀកបុរសនោះ បែបស៊ិចស៊ី
“បងក៏ដូចគ្នា”បុរសនោះនិយាយបែបនោះដាក់គុជវិញ យី!ពីរនាក់នេះចរិកដូចគ្នាដល់ហើយ សមគ្នាណាស់តើ បានមួយសន្ទុះបុរសនោះក៏ដើរចេញទៅ ដោយមិនភ្លេចប្តូរលេខទូរស័ព្ទជាមួយអាគុជ នេះបានសមជាមិត្តភក្តិខ្ញុំមែន មានសមត្ថភាពញ៉ែរប្រុសពិតៗមិនចាញ់មនុស្សស្រីឡើយ។ តែពេលខ្លះក៏អាណិតមនុស្សស្រីដែរ ប្រុសសង្ហារៗមិនដឹងម៉េចចេះតែស្រលាញ់ប្រុសគ្នាឯង អញ្ជឹងស្រីគិតម៉េចទៅ នៅមានអ្នកខ្លះមានប្រពន្ធហើយ នៅទៅលួចមានប្រុសខាងក្រៅផ្ទះទៀត បើជាស្រីវាស្រួលទៅជេរបន្តិច តែដល់ប្រុសដូចគ្នាអញ្ជឹងមិនដឹងអោយពួកគាត់ទៅជេរម៉េចទៀត ខ្មាស់អ្នកជិតខាងដែលមានប្តីជាមនុស្សខ្ទើយនោះអី មានតែទ្រាំទៅចែ អាហ្នឹងកម្មចែឯងទេ^០^! ។ម្យ៉ាងដែរដែលស្រីៗឥលូវក៏ស្រលាញ់ភេទដូចគ្នាដែរ ។ឥលូវពិភពលោកក្រលាប់ចាក់អស់ហើយ បែងចែកមិនដឹងមួយណាប្តីមួយណាប្រពន្ធនោះទេតែក៏ល្អហើយព្រោះមិនបាច់ពន្យាកំណើតនោះអី ហើយចំនួនមនុស្សលើផែនដីក៏ថយចុះដោយមិនបារម្ហថាផែនដីធ្ងន់ពេករហូតធ្លាក់ងាប់ទាំងគ្នា ហើយអ្នកវិទ្យាសាស្រ្តក៏មិនចាច់ខំឡើងទៅដល់ភពព្រះអង្គារអោយហត់នោះដែល។
“អេ!ចាំយូរទេ!”អារ៉ុងនិយាយដោយមានមនុស្សពីរនាក់មកជាមួយ
“មិនយូរទេ តែកំពុងថានឹងទៅជិះដើរកឯងហើយតើ ក្រែងឯងវង្វេងផ្លូវទៅដល់ប៉ាឆាវត្តព្រះពុទ្ធ”ខ្ញុំនិយាយបែបដឺរហូតធ្វើអោយបងប្អូនរបស់អារ៉ុងសើច
“កុំខឹងពេករវល់តែចាំប្អូនស្រីហ្នឹងណា ក៏ដឹងហើយមនុស្សស្រីតែងខ្លួនយូរសឹងស្លាប់”អារ៉ុងនិយាយដោះសារ និយាយបានល្អលើកលែងអោយហ្អែងម្តងចុះ
“មិនគិតថាចង់ណែនាំបងប្អូនឯងអោយយើងស្គាល់ទេអី”អាគុជនិយាយ ព្រោះបងប្អូនអារ៉ុងដែលឈ្មោះយុទ្ធនោះសង្ហារគ្រាន់បើល្មមធ្វើអោយវាជ្រួលជ្រើមដែល
“នេះ វណ្ណ និង យុទ្ធបងប្អូនគ្នា ហើយនេះ គុជនិងរក្សាមិត្តភក្តិខ្ញុំ”អារ៉ុងក៏ចាប់ផ្តើមណែនាំ
“សួស្តី”ខ្ញុំនិយាយារាក់ទាក់បែបមិត្តទូទៅ
“បាទ!សួស្តី”អាគុជនិយាយដោយចាប់ដៃយុទ្ធមិនចង់លែងរហូតខ្ញុំនិងរ៉ុងលួចសើច ចំនែកឯយុទ្ធធ្វើមុខស្លើរ
“បាទ!សួស្តី”យុទ្ធនិយាយដោយមិនទាន់បាត់ស្លើ
“ចាស!សួស្តី”វណ្ណនិយាយ មិនចង់និយាយទេវណ្ណនេះអាចនិយាយថាជាស្រីស្អាត ហើយស្អាតបែបធម្មជាតិទៀតព្រោះមិនឃើញមានការមេកអាប់ច្រើនទេ និយាយទៅជុំវិញខ្ញុំសុទ្ធតែមនុស្សស្អាតៗ មិនមែនមិនរាប់អានមិត្តភក្តិអាក្រក់ៗទេ តែមិត្តភក្តិមិនមែនចេះតែរាប់អានទេ ហើយរាប់អានអ្នកប្រហែលៗគ្នាវាក៏ធ្វើអោយពេលដើរម្តងៗវាមិនមានអ្នកណាល្អជាងអ្នកណា ណាមួយតែពីរនាក់ក៏គ្រប់គ្រាន់ហើយសំរាប់ខ្ញុំឥលូវក៏ឃើញថាថែមពីរនាក់ទៀតហើយ។
ក្រោយពីណែនាំខ្លួនរួចរាល់ពួកយើងក៏ចាប់ផ្តើមផាតធី។ យុទ្ធនិងវណ្ណជាមនុស្សរួសរាយ ងាយនិយាយគ្នាណាស់ ពួកយើងចូលចំណោមគ្នាបានយ៉ាងស្រួល តែអាគុជដូចជាលង់នឹងយុទ្ធហើយ មិត្តភក្តិអើយមិត្តភក្តិឃើញប្រុសស្អាតមិនបានតែម្តង។
ក្រោយពីបញ្ចប់ផាតធីរួចរាល់ពួកយើងទាំងប្រាំនាក់ក៏ត្រលប់មកផ្ទះអារ៉ុងទាំងអស់គ្នា ព្រោះខ្ញុំខ្ជិលទៅផ្ទះម្នាក់ឯង ហើយអាគុជមិនអាចចូលផ្ទះស្មានេះទេប្រាកដជាអាទានិងអាម៉ាវាជេរស្លាប់មិនខាន អូ!ភ្លេចប្រាប់អាគុជជាកូនចិន គ្រួសារចិនត្រូវការកូនប្រុសស្នងត្រកូលហើយបើវាអញ្ជឹងមិនដឹងស្នងត្រកូលយ៉ាងម៉េចទេ។
“អាគុជ ឯងទៅណាហ្នឹង”មកដល់ផ្ទះរ៉ុងម្នាក់ៗក៏ចូលបន្ទប់រៀងៗខ្លួន ជាធម្មតាខ្ញុំ អាគុជ និងអារ៉ុងដេកជាមួយគ្នាតែនេះវាដើរហួសបន្ទប់ហើយ
“ដេកបីនាក់ចង្អៀតណាស់ សុំទៅដេកជាមួយយុទ្ធហើយ”អាគុជនិយាយធ្វើអោយខ្ញុំស្ទើរតែឈ្លក់ទឹកមាត់ស្លាប់ពីរនាក់អារ៉ុងទៅហើយ
“នេះហ្អែងលេងមែនទែន”ខ្ញុំសួរដោយធ្វើមុខស្លើរ មិនចង់ជឿសោះថាមិត្តភក្តិខ្ញុំអស់សាច់ដល់ថ្នាក់យកខ្លួនទៅប្រគល់អោយប្រុសដល់បន្ទប់ ដូចជាថាអោយមិត្តភក្តិខ្លួនខ្លាំងពេកទេដឹងខ្ញុំ………។
“មិនមែនឆ្លៀតយុទ្ធស្រវឹងតិច រំលោភគេទេវ៉ើយ”អារ៉ុងក៏សំដែងទឹកមុខដូចគ្នា
“យើងមិនដល់ថ្នាក់ហ្នឹងទេ យើងសន្យាបើគេមិនចាប់ផ្តើមមុនយើងមិនលូកលាន់គេសូម្បីតែបន្តិចទេ”អាគុជនិយាដោយលើកដៃស្បថ
“ក៏បានៗ សុំខ្លាចឯងហើយ”អារ៉ុងនិយាយ យី!វាកំពុងលើកបងប្អូនវាអោយអាគុជទៅហើយ សំណាងរបស់អាគុជទៀតហើយលួចច្រណែនអាគុជដល់ហើយ
“សំណាងល្អអញ្ជឹង”ខ្ញុំនិយាយរួចក៏ចូលក្នុងបន្ទប់ដេកជាមួយអារ៉ុង ចំនែកឯអាគុជក៏ចូលបន្ទប់យុទ្ធ ធានា១០០%ថាយុទ្ធរួចមិនផុតពីអាគុជក្នុងយប់នេះដាច់ខាត
ក្រោយងូតទឹកនឹងប្តូរសំលៀកបំពាក់គេងហើយ (ជាសំលេងបំពាក់របស់អារ៉ុង) ខ្ញុំក៏អង្គុយមើលទៅបង្អួច តាមពិតកុំគិតថាខ្ញុំមើលទៅព្រោះចន្ទអី ខ្ញុំគ្មានចំណាប់អារម្មណ៍ទេ ខ្ញុំមើលទៅអ្នកជិតខាងរបស់អារ៉ុងទៅវិញទេគាប់ជួនបន្ទប់អារ៉ុងនិងបន្ទប់ម្នាក់នោះនៅទល់មុខគ្នាអាចមើលគ្នារៀងច្បាស់ដែល តាមពិតលួចស្រលាញ់គេយូរហើយតែមិនហ៊ាន ចំលែកណាស់ពេលឃើញមុខគេខ្ញុំអៀនរកធ្វើអីមិនត្រូវសោះ មកពីខ្ញុំស្រលាញ់គេប្រាកដប្រជាទេដឹង មិនដឹងស្អីខ្ញុំទេ ទៅលួចស្រលាញ់អ្នកជិតខាងមិត្តភក្តិ។
“នេះសំលឹងផ្ទះហ្នឹងទៀតហើយ”អារ៉ុងនិយាយដោយដើរចេញពីបន្ទប់ទឹកនិងយកម៉ាស៊ីនផ្លុំសក់មកសំងូតសក់
“មានឯណា”ខ្ញុំងាកមកប្រកែក
“នៅមកប្រកែកទៀត មកលើកណាក៏សំលឹងផ្ទះនោះដែរសង្ស័យតែលួចស្រលាញ់កូនប្រុសផ្ទះនោះហើយ”អារ៉ុងនិយាយដោយមកអង្គុយជិតខ្ញុំ
“កុំចេះតែនិយាយនោះ”ខ្ញុំនិយាយដោយមានអារម្មណ៍ថាមុខភាយៗកំដៅចេញមក
“មុខក្រហមហើយនៅមកនិយាយទៀត សារភាពភ្លាមមក”អារ៉ុងនិយាយដោយចាក់ចង្កេះខ្ញុំ
“អត់ទេ អត់មានទេ”ខ្ញុំនិយាយដោយសើចព្រោះវារសើប អាមិត្តចង្រៃចេះមើលដឹងទៅកើត
ក្រោយប្រលែងគ្នាបានមួយសន្ទុះខ្ញុំក៏គេងលក់ទៅព្រោះរៀងឈឺក្បាលតិចៗអំបាញ់មិញញ៉ាំស្រាអស់គួរសមដែលហ្នឹង។ ឯអារ៉ុងក៏បង្ហើយការងាររបស់វាបន្តិចមុននិងចូលគេ តែអ្វីដែលធ្វើអោយខ្ញុំចង់ដឹងនោះតើបន្ទប់យុទ្ធយ៉ាងម៉េចហើយ អាគុជរំលោភបាត់ទេដឹងចាំស្អែកសួរអាគុជអោយខ្មាស់គេម្តង ហាសហាសហា រាត្រីសួស្តី!!!!