July 27, 2014

Mylittle Brother Chapter2:មេរំខាន

“ឆាយ! យើងឆ្ងល់ដល់ហើយនេះឯងទ្រាំនិង ដេតដល់ពេលណា” វង្សរអ៊ូរទាំពេលឃើញមិត្តភក្តិរបស់ខ្លួនត្រូវមកពិបាកតាមបំរើគេគ្រប់សព្វបែបនេះ
“មែនហើយ! ទោះជាមិនមែនបងប្អូនបង្កើតក៏មិនគួរធ្វើដល់ថ្នាក់នេះដែល”នាយធីក៏បញ្ចេញយោបល់ម្នាក់ទៀត
“នេះខ្ញុំគិតថាហួសហេតុបន្តិចហើយ”ស្រីនុចនិយាយដោយធ្វើមុខមិនពេញចិត្ត
“មិនមែនបន្តិចទេ គឺច្រើនណាស់ហើយ នេះមួយថ្ងៃៗប្រើឯងដូចជាអ្នកបំរើ អ្នកណាក៏គិតថាឯងជាអ្នកបំរើរបស់នាយដេតដែរ មិនបានទេខ្ញុំត្រូវទៅនិយាយជាមួយនាយម្នាក់ហ្នឹងអោយដឹងរឿងម្តង”ស្រីកាជាមនុស្សចិត្តក្តៅជាងគេនិយាយខ្លាំងហើយក៏ងើបពីបង់អង្គុយ
“អង្គុយចុះមកកា បើឯងធ្វើបែបនោះមែនបងដេតរឹតតែស្អប់ខ្ញុំថែមទៀត”ឆាយនិយាយដោយទាញដៃស្រីការមកអោយអង្គុយវិញ
“ហើយឯងទៅបារម្មណ៍ស្អី គេជាអ្នកណាមកពីណាគិតថាខ្លួនអស្ចារ្យណាស់មែនទេ ដែលមានសិទ្ធិធ្វើបែបនេះដាក់ឯង”នាយវង្សតំលើងសំលេង
“មែនហើយបងប្រុសបែបនេះកុំចង់បានអី”ស្រីនុចនិយាយដោយទឹកមុខទន់ភ្លន់ ក្មេងស្រីម្នាក់នេះជាមនុស្សសុភាពនិងគួរអោយស្រលាញ់ខ្លាំងណាស់មិនដូចស្រីកា ដែលឆ្នាស់ឆ្នើម គួរអោយខ្លាច តែក៏មានភាពលេចថ្លោច្រើន តែចំលែកត្រង់់មនុស្សស្រីពីរនាក់ដែលមានចរិកខុសគ្នាដូចមេឃនិងដីតែបែរជាអាចរាប់អានគ្នាបានយ៉ាងនេះ
“យ៉ាងណាក៏ពួកយើងនៅតែជាបងប្អូនដដែល នៅផ្ទះជាមួយគ្នាបើមើលមុខគេមិនចំវាមិនមែនជារឿងល្អនោះទេ ជាពិសេសលោកប៉ាអ្នកម៉ាក់មិនចង់អោយពួកគាត់ពិបាកនោះទេ”ឆាយនិយាយដោយមុខស្អុយ
“ឆាយនិយាយក៏ត្រូវដែល ប៉ុន្តែនាយដេតនោះដូចជាជ្រុលពេកហើយមិនគិតសោះ យ៉ាងណាក៏ជាបងប្អូននឹងគ្នាដែលទោះមិនមែនបងប្អូនបង្កើតក៏ដោយចុះ ណាមួយមើលទៅឯងនិងអ្នកមីងដូចជាស្រលាញ់នាយម្នាក់ហ្នឹងខ្លាំងណាស់ នាយម្នាក់ហ្នឹងមិនគួរតបស្នងបែបនេះដាក់ឯងនឹងម៉ាក់ឯងនោះទេ”ធីនិយាយដោយមិនសប្បាយចិត្តដដែល
“មែនហើយខ្ញុំចង់តែទៅសួរនាយម្នាក់ហ្នឹងអោយដឹងរឿងនោះទេ”ស្រីកានិយាយដោយមិនទាន់បាត់មួរម៉ៅ
“មិនអីទេ យ៉ាងណាក៏អរគុណពួកឯងដែល តែខ្ញុំគិតថាដេតគេរកខ្ញុំហើយ ខ្ញុំទៅហើយណា”ឆាយនិយាយពេលក្រលេកឃើញដេតដើរចុះដើរឡើងទំនងជាចង់រកគេដើម្បីប្រើធ្វើអីទៀតហើយ ហើយគេក៏ប្រញាប់ទៅរកដេត
“នេះនិយាយមិនទាន់នឹងចប់ផង ក៏លេចក្បាលមកទៀតហើយ”វង្សរអ៊ូដោយមើលទៅឆាយដែលកំពុងដើរទៅរកដេត មិត្តភក្តិទាំងបួនបានត្រឹមអង្គុយគ្រវីក្បាលចំពោះភាពល្ងង់របស់ឆាយ ជាមួយភាពចង់ឈ្នះរបស់ដេត។
“ហើយនេះឯង បាត់ក្បាលទៅណាដឹងថាយើងរកឯងទេ”ដេតនិយាយដោយមួរម៉ៅ
“ក៏អង្គុយលេងជាមួយមិត្តភក្តិ មានការអីមែនទេ”ឆាយសួរដោយឆ្ងល់
“ក៏យើងមិនបានធ្វើលំហាត់ ហើយឯងធ្វើហើយមែនទេ?”ដេតសួរដោយមើលទៅឆាយ ចំនែកឆាក៏ងក់ក្បាល”អោយសៀវភៅលំហាត់មកយើង”ដេតនិយាយដោយលាដៃ
“មិនបានទេ ប្រយ័ត្នគ្រូគណិតចាប់បានថាចំលងគ្នានឹងមានបញ្ហាមិនខាន”ឆាយនិយាយដោយធ្វើមុខចងចិញ្ចើម
“ក៏អោយតាមសំរួលរឺក៏………”ដេតនិយាយដោយមើលមុខឆាយម្តងទៀត
“ក៏បានៗ ប៉ុន្តែកុំសរសេរដូចពេកណា ប្រយ័ត្នសយទាំងពីរនាក់ទៅ”ឆាយនិយាយដោយយកសៀវភៅលំហាត់ពីកាតាបមកអោយដេត
“ល្អៗ យើងទៅថ្នាក់ចំលងសិនព្រោះជិតដល់ម៉ោងចូលរៀនហើយ ហើយឯងទៅយកស្បែកជើងមកអោយយើងផង ព្រោះម៉ោងក្រោយមួយទៀតជាម៉ោងកីឡាលឺទេ”ដេតនិយាយដោយបោះកូនសោរទូដាក់ឥវ៉ាន់មកអោយឆាយ រួចក៏ដើរចេញទៅ ចំនែកឆាយបានត្រឹមតែអះក្បាលហើយធ្វើតាមអ្វីដែលដេតប្រាប់ប៉ុណ្ណោះ
“ពេលណាបានដេតឆាប់ស្អប់ខ្ញុំទៀត”ឆាយរអ៊ូរតិចៗទាំងភ្លឹកមិនប្រយ័ត្ន ពេលបិទទូរក៏របូតស្បែកជើងពីដៃ គាប់ជួនជាម្ចាស់ទូរដែលនៅជាប់នោះគេអោនរើសក្រដាសដែលជ្រុស ក៏បណ្តាលអោយស្បែកជើងនោះធ្លាក់ត្រូវក្បាលរបស់គេ
“សុំទោសៗ!! នេះត្រូវខ្លាំងទេ”ឆាយម្នីម្នាស្ទុះទៅមើលអ្នកដែលសំណាងអាក្រក់ដែលបានស៊ីក្បាលមួយស្បែកជើងរបស់ដេត ដូចដឹងហើយស្បែកជើងកីឡាមិនមែនស្រាលឯណា” ឈឺខ្លាំងទេ!ម៉ោះខ្ញុំជូនទៅបន្ទប់ពេទ្យ”ឆាយនិយាយដោយមិនបង្អង់គ្រាម្នាក់នោះទៅបន្ទប់ពេទ្យ នេះគេស្លន់ស្លោដូចមាន់រកពងអញ្ជឹង
“មិនកើតអីធ្ងន់ធ្ងរទេ គ្រាន់តែសឺៗបន្តិចប៉ុណ្ណោះ”នាយម្នាក់នោះនិយាយដោយយកដៃអង្អែលក្បាល សំដីទន់ភ្លន់របស់នាយម្នាក់នេះពិតជាគួរអោយចង់រាប់អានណាស់
“ខ្ញុំថាគួរតែទៅបន្ទប់ពេទ្យ រកអីស្អំបន្តិចទៅអាចនឹងពក ឬក៏គ្រាំឈាមផងមិនដឹង”ឆាយនិយាយដោយព្យាយាមមើលរបួសថាវាធ្ងន់ធ្ងរប៉ុណ្ណាំ”មកកុំប្រកែកអី”ឆាយនិយាយដោយអូសនាយម្នាក់នោះទៅបន្ទប់ពេទ្យ ចំនែកគេក៏មិនប្រកែកហើយក៏ដើរតាមការអូសរបស់ឆាយ
មកដល់បន្ទប់ពេទ្យក៏មិនឃើញអ្នកគ្រូពេទ្យ ទំនងជាមិនទាន់មកដល់ទេមើលទៅ
“នេះអ្នកគ្រូពេទ្យប្រហែលមិនទាន់មកទេ នៅចាំទីនេះហើយណា៎! ខ្ញុំមកវិញឥលូវហើយ”ឆាយក៏ប្រញ៉េប្រញាប់រត់ទៅត្រុយ ធ្វើអោយនាយដែលអង្គុយនៅលើគ្រែអ្នកជំងឺនេះទ្រាំមិនសើចមិនបានជាមួយកាយវិការស្លន់ស្លោរបស់គេ
មួយសន្ទុះក្រោយមកឆាយត្រលប់មកជាមួយពងមាន់មួយគ្រាប់
“សំណាងហើយថ្ងៃនេះនៅផ្ទះបាយមានពងមាន់ស្ងោរ មកខ្ញុំស្អំអោយ”ឆាយនិយាយដោយយកពងមាន់មកស្អំអោយគេម្នាក់នោះ
“តាមពិតខ្ញុំមិនកើតអីណាស់ណាទេ មិនគួរអោយឯងពិបាកយ៉ាងនេះទេ ម៉ោះខ្ញុំធ្វើខ្លួនឯងក៏បាន”គេនិយាយដោយយកពងមាន់ពីដៃឆាយហើយយកមកស្អំខ្លួនឯង
“ខ្ញុំសុំទោសពិតមែន”ឆាយនិយាយដោយអោបមុខចុះដឹងកំហុស
“ខ្ញុំមិនអីពិតមែន ខ្ញុំឈ្មោះភ្លើង ឯងឈ្មោះអីដែល”ភ្លើងនិយាយដោយនៅយកពងមាន់ស្អំក្បាល
“បាទ!ខ្ញុំឈ្មោះឆាយ”ឆាយតបដោយញញឹម
“តែតាមខ្ញុំចាំបានទូរដាក់ឥវ៉ាន់នោះជារបស់ដេតតើ! ហេតុអីក៏ឯង”ភ្លើងនិយាយដោយឆ្ងល់
“ក៏ដេតអោយខ្ញុំយកស្បែកកីឡាអោយគេ តែភ្លើងស្គាល់ដេតដែល”ឆាយសួរដោយឆ្ងល់
“ពួកយើងនៅក្រុមបាល់ទាត់របស់សាលាជាមួយគ្នា”ភ្លើងឆ្លើយ
“អឺម!!! ក៏ធ្លាប់លឺគេនិយាយថាដេតពូកែខាងកីឡាដែល”ឆាយនិយាយដោយនឹកឃើញអ្វីម្យ៉ាង”តែនេះដេតអោយខ្ញុំយកស្បែកជើងកីឡាយូរហើយ ខ្ញុំគួរតែប្រញាប់ទៅហើយ!!! សុំទោសម្តងទៀត ចាំថ្ងៃណាខ្ញុំប៉ាវបាយភ្លើងទុកជាការសុំទោស”ថារួចឆាយក៏រលាយបាត់មួយទៅ ហាហាហព្រោះគេរត់លឿនណាស់ដោយខ្លាចព្រះអង្គម្ចាស់ដេតទ្រង់គាត់ខ្ញាល់
“ក្មេងម្នាក់នេះកើតអីហ្នឹងមើលទៅប្លែកៗ តែក៏សប្បាយម្យ៉ាង”ភ្លើងក៏និយាយដោយសើចតិចៗ
……………………………………………………
                មកដល់ថ្នាក់ឆាយក៏ប្រទះឃើញដេតកំពុងអង្គុយចំលងលំហាត់ពីសៀវភៅគេ ដោយមិនខ្លាចគ្រូចាប់បានថាចំលងគ្នាសូម្បីតែបន្តិច​ ពិតជានរកច្បាស់ក្រលែតឆាយ។
            “ដេតនេះរបស់ឯង ហើយចំលងរួចរឺនៅ”ឆាយនិយាយដោយហុចស្បែកជើងទៅអោយដេត
            “ទុកក្រោមនេះទៅ”ដេតនិយាយដោយងាកជើងអោយឆាយយកស្បែកជើងដាក់ក្រោមតុ ចំនែកឯងឆាយក៏អោនយកស្បែកជើងទៅទុកអោយ ដោយមានភ្នែកជាច្រើនក្នុងថ្នាក់សំលឹងនិងខ្សិបខ្សៀវគ្នាព្រោះឆាយតែងប្រព្រឹត្តខ្លួនដូចជាអ្នកបំរើដេត បានឧកាសល្អដេតក៏យកជើងឆ្កឹះស្បែកជើងនោះចូលក្នុងទំនងដូចជាខ្ពើម ដែលរបស់នោះឆាយកាន់នឹងដៃអំបាញ់មិញសោះ វាធ្វើអោយឆាយកាន់តែអន់ចិត្តនឹងទង្វើនេះ”ហើយថ្ងៃក្រោយរៀនធ្វើការអោយលឿនបន្តិចទៅ គ្រាន់តែអោយទៅយកស្បែកជើងប៉ុណ្ណឹសោះក៏រាប់ម៉ោងដែល នេះយកសៀវភៅរបស់ឯងទៅ”ដេតគ្រវេសសៀវភៅអោយឆាយដោយមិនមានសូម្បីពាក្យអរគុណហើយនៅសំដែងចរិកជាម្ចាស់ទៀត។ឆាយក៏មិននិយាយអីក៏ដើរត្រលប់មកតុវិញ។
            “អាម្សៀលហ្នឹងដូចហួសហេតុពេកហើយ”ស្រីកានិយាយដោយងាកទៅសំលក់ដេតដែលកំពុងស្តាប់ចំរៀងធ្វើមិនដឹង
            “នេះបើមិនប្រដៅខ្លះ វារឹតតែបានដៃហើយ ហើយឯងនៅទ្រាំនឹងវាដល់ណា”វង្សនិយាយដោយសង្កៀតធ្មេញ
            “មិនអីទេ!”ឆាយនិយាយដោយគ្រវីក្បាលនិងឃាត់វង្ស
            “ខ្ញុំដឹងថាឯងចង់ត្រូវរ៉ូវជាមួយគេ តែខ្ញុំថាឯងដូចជាល្ងង់ពេកហើយ”ស្រីនុចដែលតែងតែសុភាពនិយាយមួយម៉ាត់ធ្វើអោយអ្នកទាំងបូនមើលទៅនាង ហើយដកដង្ហើមធំព្រមទាំងគ្រវីក្បាលព្រោះសូម្បីតែស្រីនុចក៏ទ្រាំមិនបានដែល ហើយនៅមានឆាយដែលល្ងង់ម្នាក់នេះដែលទ្រាំបាន ចំនែកឆាយបានត្រឹមអោនមុខចុះហើយសំលឹងទៅរកដេតដែលកំពុងស្តាប់ចំរៀងយ៉ាងសប្បាយចិត្ត។
            (គង់មានថ្ងៃដែលឯងព្រមធ្ចើល្អដាក់់ខ្ញុំមិនខាន)ឆាយនិយាយដោយអោនទៅមើលមេរៀន
………………………………………
“គ្រូបានប្រាប់ហើយមែនទេថាកិច្ចការនេះមិនអោយចំលងគ្នា ហើយហេតុអីនៅតែមានអ្នកចំលងគ្នាបែបនេះរឺមិនខ្លាចសំដីគ្រូខ្លះទេ”គ្រូគណិតកំពុងតែឆេះដុំពេលដែលមានសិស្សមិនស្តាប់សំដី​ ចំនែកឯឆាយកំពុងមុខស្លេក ហើយសំលឹងទៅរកដេតដែលកំពុងតែធ្វើមុខធម្មតាដូចគ្មានអីកើតឡើង
“ឆាយ ដេត “គ្រាន់តែលឺគ្រូហៅឈ្មោះ ឆាយងើបឈរទាំងភ័យអស់ពីខ្លួន សង្ឃឹមថាគ្រូមិនអោយលាងបង្គន់ទៅចុះ ចំនែកដេតធ្វើមុខធម្មតាដដែល
“បាទអ្នកគ្រូ គឺថា………”ឆាយព្យាយាមបកស្រាយតែមើលទៅដូចជាគ្មានបានផលឡើយ
“គ្រូមិនចង់ស្តាប់ហេតុផងអី ហើយក៏មិនចង់ដឹងថាអ្នកណាចំលងអ្នកណាឡើយ សំខាន់គឺពួកឯងមិនគោរពវិន័យ យើងពិន័យអោយពួកឯងចំលងលំហាត់នេះម្នាក់៥០ចប់អោយយើង បើមិនហើយគឺមិនអោយទៅផ្ទះដាច់ខាត”គ្រូគណិតដែលមានរហ័សនាម នារីមុខដែកនិយាយដោយមិនស្តាប់ហេតុផលឆាយសូម្បីតែបន្តិច ធ្វើអោយឆាយចង់យំទៅហើយ ៥០ចប់យ៉ាងណាក៏ចំលង២ម៉ោងដែល “បានហើយសំរាកចុះព្រោះម៉ោងក្រោយមានម៉ោងកីឡាផង ចំនែកឯងពីរនាក់គ្រូនឹងមកប្រមូលច្បាប់ចំលង កុំសង្ឃឹមថារួចខ្លួនអោយសោះ”ថាហើយអ្នកគ្រូគណិតក៏រៀបចំរបស់របរហើយ ដើរចេញទៅទុកអោយឆាយអង្គុយចុះដោយអស់សង្ឃឹម ៥០ចប់ ស្លាប់ហើយប្រាកដជាស្លាប់មិនខានចំនែកឯមិត្តភក្តិឆាយបានត្រឹមមើលមុខគ្នាព្រោះឆាយនេះឃាត់យ៉ាងណាក៏មិនស្តាប់។
ចំនែកឯដេតដូចជាមិនចាប់អារម្មណ៍នឹងសំដីរបស់គ្រូគណិតអំបាញ់មិញសោះ ។
…………………………………………………………
ម៉ោងកីឡា………………
“រួចរាល់នៅនុច!!!”ស្រីកាសួរទៅស្រីនុចដែលកំពុងតែចងខ្សែរស្បែកជើង
“រួចហើយតោះ!!!”ស្រីនុចនិយាយដោយរួចរាល់ក្នុងសំលៀកបំពាក់កីឡា
“តោះ វង្ស ធី ឆាយ”ស្រីកាហៅមិត្តភក្តិប្រុស៣នាក់ទៀតដែលកំពុងតែឈរចាំនៅមាត់ទ្វារ
“ហើយឯងនៅមើលរកអីហ្នឹងឆាយ”ធីសួរទៅឆាយដែលកំពុងងាកចុះងាកឡើងដូចកំពុងរកអ្ចីមួយ
“ហេតុអីក៏មិនឃើញដេតគេទៅណាហើយ”ឆាយសួរទៅកាន់មិត្តភក្តិ
“ទៅសួរពីម្សៀលហ្នឹងធ្វើអី”ស្រីកានិយាយដោយធ្វើមុខមិនសប្បាយចិត្ត
“គេមិនហាត់កីឡាជាមួយយើងទេ គេទៅហាត់បាល់ទាត់ជំនួសវិញព្រោះគេជាកីឡាកររបស់សាលា”ស្រីនុចនិយាយ
“មិននៅបែបនេះក៏ល្អហើយនឹងមិនមានអ្នកណាចាំរករឿងឯងទៀត”ធីនិយាយដោយមិនសប្បាយចិត្តព្រោះនឹកដល់នាយដេតពេលណាគេចង់តែហក់ធាក់កណ្តាលមុខទេ
“បានហើយប្រញាប់ទៅៗតិចគ្រូកីឡាពិន័យទាំងអស់គ្នាទៅ”វង្សនិយាយដោយអូនដៃស្រីកាសង្សារសំណប់ចិត្តដែលឈ្លោះគ្នាមិនលោះថ្ងៃនោះចេញទៅ
……………………………
            “នេះអោយយើងជួយចំលងទៅណា”ស្រីកានិងមិត្តភក្តិបីនាក់ទៀតសុំនៅជួយចំលងលំហាត់ឆាយ តែឆាយមិនអោយព្រោះមិនចង់រំខានអោយពិបាកណាមួយខ្លាចគ្រូចំនាំអក្សរបាន
            “មិនបាច់ទេ អរគុណពួកឯងហើយយើងចំលងម្នាក់ឯងរួចឥលូវហើយ”ឆាយនិយាយដោយបន្តចំលងលំហាត់
            “អញ្ជឹងក៏បានដែលគ្នាទៅហើយ មិនចង់ថាអោយឯងទេប្រាប់ហើយមែនទេថាកុំអោយធ្វើបុណ្យជាមួយមនុស្សចិត្តបាប”វង្សនិយាយផ្តើរផ្តងអោយដេតដែលអង្គុយក្បែរនោះ
            “បានហើយ ពួកឯងទៅៗ”ឆាយនិយាយដេញមិត្តភក្តិខ្លាចពួកគេនិយាយអ្វីបន្តបង្កជារឿង ពួកគេក៏នាំគេទៅផ្ទះដោយមិនភ្លេចងាកទៅសំលក់នាយដេតដែលអង្គុយស្តាប់ចំរៀងធ្វើមិនដឹង
            “នេះចំលងអោយយើងផង!ដេតនិយាយដោយបោះសៀវភៅអោយឆាយចំលងអោយ
“ម៉េចក៏ខ្ញុំទៀតហើយ”ឆាយនិយាយដោយជ្រួញចិញ្ចើម
“អាវ! បើមិនមែនជាឯងអោយជាអ្នកណាទៅ”ដេតនិយាយដោយជ្រួញចិញ្ចើម”ហើយយកទៅអោយគ្រូផងព្រោះយើងត្រូវទៅសមបាល់សំរាប់ប្រកួតចុងសប្តាហ៍នេះផង”ដេតនិយាយរួចក៏ដើរចេញទៅ
“ហើយស្មាណាទើបហាត់បាល់រួច”ឆាយសួរដោយមើលទៅមុខដេត
“ប្រហែលម៉ោង៨ ហើយសួរធ្វើអី”ដេតនិយាយ
“កាលពីព្រឹកមិញប៉ានិងម៉ាក់ចុះទៅខេត្ត ហើយអំបាញ់មិញពួកគាត់តេរមកប្រាប់ថាប្រហែលជាស្អែកទើបត្រលប់មកវិញ អញ្ជឹងខ្ញុំនៅចាំត្រលប់ទៅផ្ទះជាមួយគ្នាណា”ឆាយនិយាយដោយញញឹម
“ក៏បានៗ!!! អ្នកផ្ទះនេះឥលូវទៅណាមកណាលែងប្រាប់យើង​ហើយប្រហែលជាគិតថាគ្មានយើងរស់នៅហើយមើលទៅ”ដេតនិយាយដោយធ្វើមុខហួសចិត្ត
“មិនមែនបែបនេះទេ!! លោកប៉ាគាត់តេរទៅបងជាច្រើនដងតែបងមិនលើកទើបគាត់តេរមកប្រាប់ខ្ញុំអោយជួយប្រាប់បងផង”ឆាយនិយាយដោយធ្វើមុខឆ្ងល់
“បានហើយៗៗ យើងទៅហើយ ហើយពាក្យថា”បង”នេះយើងមិនទទួលទេ”ថាហើយដេតក៏ដើរចេញទៅដោយលូកដៃរកទូរស័ព្ទក្នុងកាតាប ទំនងពាក់ស្តាប់កាសស្តាប់ចំរៀងហើយបានជាមិនលឺទូរស័ព្ទរោទិ៍បែបនេះ
“តើនៅបែបនេះបន្តដល់ពេលណាទៅ”ឆាយនិយាយដោយមើលទៅដេតដែលកំពុងដើរចេញពីថ្នាក់ដោយឆាយធ្វើមុខស្អុយ ហើយឆាយក៏ងាកមើលដកដង្ហើមធំជាមួយហ្នឹងលំហាត់ដែលត្រូវចំលងមួយរយចប់ ប្រាកដជាបាក់ដៃមិនខានទេឆាយអើយឆាយ។
………………………………
            “ទីបំផុតរួចរាល់ហើយ”ឆាយនិយាយដោយរលាស់ដៃព្រោះវាស្ទើរតែបែកជាបំនែកទៅហើយ ហើយឆាយក៏ងាកទៅមើលម៉ោងនៅលើជញ្ជាំងនេះម៉ោង៨ជាងទៅហើយ “ស្មាណាទើបបងដេតត្រលប់មកទៅ!នេះយប់ហើយណា ឃ្លានហើយ ខ្លួនក៏រោយទៀត យ៉ាប់ខ្លាំងណាស់ ពេលណាទៅបងដេតគេឈប់ធ្វើបាបខ្ញុំទៀត”ឆាយនិយាយដោយក្រាបទៅលើតុហើយបង្វិលប៉ិចលេងដោយមុខស្អុយគិតរឿងដែលបានកើតឡើងមក នេះគេពិតជាល្ងង់ពិតមែន ដើម្បីអោយដេតយល់ព្រមទទួលស្គាល់គេជាប្អូនគេក៏សុខចិត្តធ្វើខ្លួនជាអ្នកបំរើដេត ត្រូវគេក្នុងសាលាទិទៀនមើលងាយ ហើយត្រូវដេតធ្វើបាបរាល់ថ្ងៃទៀត ពិតជាកម្មមែន។
            “គួរតែទៅរកបងដេតវិញ ទៅចាំបែបនេះអផ្សុកណាស់ ណាមួយស្ងាត់ទៀត”ឆាយនិយាយដោយលេបទឹកមាត់ព្រោះទោះជាសាលាមានភ្លើងតែវាស្ងាត់ច្រងំគ្មានមនុស្សម្នាក់ទេ បើមានខ្មោចពិតមែននោះពិតជាមិនដឹងធ្វើបែបណាទេ។ ឆាយក៏ប្រញាប់ប្រញាប្រមូលឥវ៉ាន់ ហើយដើរសំដៅទៅតារាងបាល់ទាត់របស់សាលា ដែលមានភ្លើងនិងសំលេងស្រែក ទំនងជាកំពុងសមបាល់នៅឡើយ។
ឆាយក៏ឈរមើលពីក្រៅរបងសំណាញ់ ឃើញដេតគេកំពុងលេងបាល់បានយ៉ាងល្អ មើលទៅគេសង្ហាខ្លាំងណាស់ជាមួយទឹកមុខប្រាកដប្រជានិងយ៉ាងចិត្តទុកដាក់បំផុត នេះជាលើកទីមួយហើយដែលឆាយបានឃើញដេតយកចិត្តទុកដាក់បែបនេះព្រោះក្នុងថ្នាក់ដេតមិនដែលខំរៀនសូម្បីតែស្តាប់គ្រូក៏គេមិនដែលស្តាប់ដែល។
“នេះលេងបានល្អខ្លាំងណាស់”ឆាយនិយាយដោយញញឹម តែបើចាំមិនខុសទេ អ្នកដែលប៉ះសេបាល់អោយឆាយនោះគឺភ្លើងទេតើ មនុស្សម្នាក់ដែលបានស៊ីក្បាលមួយស្បែកជើងរបស់ដេតនោះ។ ពេលភ្លើងក្រលែកឃើញឆាយគេក៏ញញឹមដាក់ឆាយហាក់ចំនាំឆាយបាន ខុសពីដេតដែលពេលឃើញឆាយស្នាមញញឹមដែលមាននៅលើមុខក៏ប្រែប្រួល មុខក៏ប្រែជាក្រញ៉ូវនឹងមួរម៉ៅហើយក៏បន្តលេងទៀតដោយមិនចាប់អារម្មណ៍ឆាយសូម្បីតែបន្តិច។
ប្រហែលជាកន្លះម៉ោងក្រោយមកក្រុមបាល់ទាត់របស់ពួកគេក៏បញ្ចាប់ការហាត់សម ចំនែកឯដេតនិងមិត្តរួមក្រុមក៏ចូលទៅផ្លាស់សំលៀកបំពាក់ ឯឆាយក៏ឈររង់ចាំដេតដោយស្ងៀមស្ងាត់
“ឆាយ! ស្មានេះទៅហើយហេតុអីក៏មិនទាន់ទៅផ្ទះទៀត”សំលេងភ្លើងលាន់លឺពីក្រោយខ្នងរបស់ឆាយ
“ភ្លើង!!!”ឆាយហៅឈ្មោះភ្លើងដោយភ្ញាក់ រួចទឹកមុខក៏ប្រែជាញញឹម”គឺទៅចាំដេត”ឆាយតប
“ហេតុអីក៏ចាំដេត”ភ្លើងសួរដោយឆ្ងល់
“ពួកយើងនៅផ្ទះ………”ឆាយនិយាយមិនទាន់ចប់ផង ក៏ត្រូវដេតដើរមកដល់ហើយក៏និយាយកាត់
“ប្រញាប់មក”ដេតនិយាយដោយទឹកមុខរាបស្មើរ រួចក៏ដើរដោយជំហ៊ានវែងៗដោយមិនចាំឆាយនិយាយអ្វី
“ចាំផង!!! ចាំខ្ញុំផង”ឆាយស្រែអោយដេតចាំខ្លួនតែសោកស្តាយផង ដេតមិនស្តាប់សំដីឆាយនោះទេ”ភ្លើងចាំជួបគ្នាលើកក្រោយ ចាំនិយាយគ្នាបន្តឥលូវខ្ញុំត្រូវប្រញាប់ហើយព្រោះខ្លាចដើរមិនទាន់ដេត”និយាយរួចឆាយក៏លាភ្លើងហើយក៏រត់តាមដេត។ ចំនែកឯភ្លើងក៏មានធ្វើមុខឆ្ងល់ “ហេតុអីឆាយម៉េចក៏ត្រូវទៅផ្ទះជាមួយអាដេត…………”។
“បងដេតៗៗ…………”ឆាយព្យាយាមហៅដេតដែលដើរ ដោយមិនខ្វល់ពីសំលេងស្រែករបស់ឆាយសោះ ទីបំផុងឆាយក៏ដើរតាមទាន់ដេត
“គឺថាបងដេត………”ឆាយរកនិយាយអ្វីម្យ៉ាង
“យើងមិនចង់ស្តាប់អ្វីទាំងអស់”ដេតងាកមិននិយាយដោយមុខត្រជាក់
“គឺថា………”ឆាយចង់និយាយតែពេលឃើញដេតងាកមកមើលគេម្តងទៀតឆាយក៏មិនហ៊ាននិយាយអ្វីទៀត
ពួកគេក៏ដើរត្រលប់ទៅផ្ទះវិញយ៉ាងស្ងៀមស្ងាត់។
មកដល់ផ្ទះពួកគេក៏ឡើងទៅងូតទឹក។ ពេលកំពុងតែផ្លាស់សំលៀកបំពាក់ឆាយក៏លឺសំលេងដេតពីជាន់ក្រោម
“មានរឿងអីបងដេត”ឆាយសួរទាំងចុះពីបន្ទប់យ៉ាងប្រញាប់ប្រញា
“នេះស្អីហ្នឹង! ហេតុអីក៏គ្មានអីញ៉ាំបែបនេះ”ដេតស្រែកលឺៗព្រោះតែមួរម៉ៅ
“គឺថាម៉ាក់ប្រាប់ថា នៅផ្ទះមិនមានអាហារទេ គាត់អោយពួកយើងទៅញ៉ាំបាយនៅខាងក្រៅ”ឆាយនិយាយ
“ហើយហេតុអីក៏ឯងមិនប្រាប់យើង”ដេតសួរ
“ក៏ខ្ញុំចង់ប្រាប់បងពេលនៅតាមផ្លូវមកផ្ទះដែលតែបងមិនព្រមអោយខ្ញុំនិយាយសោះ”ឆាយនិយាយដោយធ្វើមុខ នេះជាកំហុសរបស់ដេត
“ឯងនេះ!!!”ដេតដែលអស់និយាយ មិនដឹងគួរបន្ទោសឆាយបែបណាទេបើឆាយនេះល្ងង់ដូចគោបែបនេះ”បានហើយៗៗ នៅផ្ទះទៅយើងទៅទិញអាហារយកមកញ៉ាំ”ដេតនិយាយដោយទាញអាវក្រៅ និងឆ័ត្រ បំរុងចេញទៅព្រោះមេឃកំពុងតែផ្គរមកតិចៗហើយទំនងជាបន្តិចទៀតនឹងភ្លៀងហើយ
“ខ្ញុំមិនចង់នៅផ្ទះម្នាក់ឯងទេ ខ្ញុំទៅផងណាបង”ឆាយនិយាយដោយទាមទារទៅជាមួយដែល
“ឯងនេះអីក៏ប្រម៉ាត់តូចម្ល៉េះ នៅរៀបចំផ្ទះនិងតុអាហារទៅ យើងទៅជិតនេះទេបន្តិចទៀតក៏ត្រលប់មកវិញហើយ”ថាហើយដេតក៏ចេញទៅទិញអាហារដោយទុកអោយឆាយនៅផ្ទះម្នាក់ឯង។
“នេះទៅយូរទៀតទេ មេឃក៏ភ្លៀងទៀត”ឆាយនិយាយដោយបើទូរទស្សន៍បន្លប់ការខ្លាច។ មេឃក៏អំនាយផលទៀត ផ្គរលាន់មកខ្លាំងៗ ជាមួយនិងរន្ទះដែលគូសវាសពេញមេឃសាកសមជាមួយនឹងផ្ទះដែលស្ងាត់ជ្រងំផង ណាមួយគាប់ជួនឆាយជាមនុស្សខ្លាច ខ្មោច ខ្លាចផ្គររន្ទះ និងងងឹតខ្លាំងណាស់។និយាយដល់ងងឹត សុខៗអគ្គីសនីក៏ដាច់ ព្រះអើយជួយផង
“ហេតុអីក៏ដាច់ភ្លើងបែបនេះ អាវ!!!ម៉ាក់ជួយកូនផង”ឆាយស្រែកពេលដែលមានផ្លេកបន្ទរបាញ់មកជាមួយសំលេងផ្គរយ៉ាងខ្លាំង “បងដេតៗឆាប់ត្រលប់មកវិញមក ខ្ញុំខ្លាចខ្លាំងណាស់”ឆាយនិយាយដោយញ័រខ្លួនព្រោះតែការខ្លាច
“ឆាយៗៗ ឯងនៅឯណា”សំលេងរបស់ដេតបន្លឺឡើង
“ខ្ញុំៗនៅទីនេះ”ឆាយស្រែកដោយសប្បាយចិត្ត គេស្ទើរតែយំទៅហើយ
“នេះដាច់ភ្លើង ហេតុអីក៏មិនរកទានមកអុច”ដេតនិយាយដោយដើរមកជិតឆាយ
“ខ្ញុំខ្លាចណាស់ បងដេត”ឆាយនិយាយដោយយំហើយអោបដេតយ៉ាងណែន
“នេះឯងកើតអីហ្នឹង យំផង”ដេតនិយាយដោយជ្រួញចិញ្ចើម នេះដេតខំធ្វើបាបឆាយរាល់ថ្ងៃមិនដែលឃើញឆាយរអ៊ូបន្តិចសោះ ហើយនេះគ្រាន់តែដាច់ភ្លើងនិងភ្លៀងបន្តិចសោះក៏យំបែបនេះទៅកើត
“ខ្ញុំខ្លាច! នេះបើបងមកយឺតបន្តិចខ្ញុំប្រាកដជាខ្លាចស្លាប់មិនខាន”ឆាយនិយាយដោយបន្តយំ
“បើឯងស្លាប់វាជារឿងល្អណាស់សំរាប់យើង”ដេតរអ៊ូតិចៗ តែឆាយមិនបានចាប់អារម្មណ៍ទេព្រោះរវល់តែខ្លាច
“ឈប់យំទៅ អាក្មេងឆ្កួត! ហើយលែងយើង យើងទៅរកទៀនមកអុច”ដេតនិយាយដោយទាញឆាយចេញ
“អត់ទេខ្ញុំទៅដែល”ឆាយនិយាយដោយតោងអាវដេតជាប់ ឯដេតក៏មិនចង់និយាយច្រើនក៏ដើរទៅរកទៀននៅចង្រ្កាន
“ឃើញហើយ”ដេតនិយាយដោយយកទៀនចេញពីថតតុក្នុងផ្ទះបាយ មកអុចពេញផ្ទះ”នៅឈរខ្លាចដល់ណាទៀតប្រញាប់មកជួយរៀបបាយជាមួយយើង​ នេះឯងមិនឃ្លានទេអី”ដេតស្រែកអោយឆាយដែលតាងអាវគេពីក្រោយមិនព្រមលែងសោះ
“បាទ”ឆាយតបហើយក៏យកម្ហូបនិងបាយមករៀបដាក់ចាន ពេលនេះក៏មិនសូវជាខ្លាចព្រោះដេតបានអុចទៀនពេញផ្ទះទៅហើយ។
អាហារត្រូវបានរៀបចំនៅលើតុយ៉ាងរៀបរយ ជាមួយនឹងនឹងពន្លឺភ្លើងទៀនដែលកំពុងតែជះពេញបន្ទប់ទទួលទានអាហារ បែបនេះមែនទេដែលគេហៅថាអាហារក្រោមពន្លឺភ្លើងទៀននោះ
“បងថាភ្លើងដាច់យូរទេ”ឆាយសួរទៅដេតដែលកំពុងតែដួសបាយដាក់ចូលមាត់
“ធ្វើម៉េចយើងនឹងដឹងទៅ យើងមិនមែនរដ្ឋករភ្លើងឯណា ចង់ដឹងតេរទៅសួរគេទៅ”ដេតនិយាយដោយជ្រួញចិញ្ចើមហើយបន្តញ៉ាំបាយ ចំនែកឆាយក៏មិនហ៊ានសួរអ្វីទៀតក្រោយពីបានចំលើយជាទីគាប់ចិត្តពីដេតរួចមក។
ក្រោយពីញ៉ាំបាយរួចដេតក៏ងើបឡើងបំរុងទៅបន្ទប់គេង
“បងទៅណា”ឆាយនិយាយដោយរៀបចំចានដែលបានញ៉ាំរួចរាល់
“គឺទៅគេងហ្នឹងណា នេះម៉ោងជាង១០ហើយណា”ដេតនិយាយដោយជ្រួញចិញ្ចើម
“បងនៅទីនេះសិនបានទេ ព្រោះខ្ញុំខ្លាច”ឆាយនិយាយដោយមើលឆ្វេងមើលស្តាំ
“ហេតុអីក៏ពិបាកបែបនេះ “ដេតនិយាយដោយសំលក់ឆាយហើយក៏អង្គុយនៅលើតុដោយមុខក្រញ៉ូវ
ចំនែកឆាយឆ្លៀតពេលដែលដេតដែលមានចិត្តល្អ ឆាយក៏ប្រញាប់លាងចានយ៉ាងលឿន រហូតធ្វើអោយដេតលួចសើចទៅហើយ។
ក្រោយពីលាងចានហើយដេតនិងឆាយក៏ពន្លត់ទានហើយនឹងឡើងទៅបន្ទប់រៀងៗខ្លួន
“កុតៗៗ………”សំលេងគោះបន្ទប់របស់ដេតក៏លឺឡើង
“បងដេតគេងរឺនៅហ្នឹង”សំលេងរបស់ឆាយក៏លឺឡើង ធ្វើអោយដេតធូរចិត្តបន្តិចព្រោះស្មានេះទៅហើយមានសំលេងគោះទ្វារមិនមែនជារឿងធម្មតានោះទេ។
“មានការអី”ដេតបើទ្វារដោយដោយធ្វើមុខធុញ នេះឆាយក្លាយជាមេរំខានពេញមួយយប់ហើយ
“អោយខ្ញុំសុំគេងជាមួយផងបានទេ”ឆាយនិយាយដោយធ្វើមុខអៀនៗ
“ថាម៉េច”ដេតធ្វើសញ្ញាសួរនៅលើមុខ
“ក៏វាងងឹតហើយសំលេងផ្គរក៏ខ្លាំង”ឆាយនិយាយតិចៗ
“មិនបានទេ”ដេតនិយាយដោយបំរុងបិទទ្វារ
“ខ្ញុំសុំអង្វរណា បងដេត មេត្តាទៅណា”ឆាយព្យាយាមទប់ទ្វារមិនអោយដេតបិទ
“មិនបាន”ដេតបំរុងបិទម្តងទៀត
“ខ្ញុំពិតជាខ្លាចមែន”ឆាយនិយាយដូចជាចង់យំ ដេតនេះណាគឺចាញ់ទឹកភ្នែកខ្លាំងណាស់
“បានៗៗ ចេះយំទៅកើតមិនដឹងជាប្រុសស្អីឯងទេ រំអួយជាងស្រីទៅទៀត”ដេតនិយាយដោយធុញទ្រាន់
“អរគុណបង”ឆាយប្រញាប់ចូលក្នុងបន្ទប់ដោយមានភួយនឹងក្នើយមកជាមួយផង
“គេងលើឥដ្ឋទៅយើងមិនទំលាប់គេងជាមួយអ្នកណាទេ”ដេតនិយាយដោយធុញ
“បាទ”ឆាយនិយាយដោយធ្វើមុខស្អុយ ព្រោះនៅលើឥដ្ឋនេះវាត្រជាក់សែនត្រជាក់
ដេតក៏ដាក់ខ្លួនដេកព្រោះខ្ជិលរវល់នឹងឆាយ ហេតុអីមនុស្សម្នាក់ដែលមិនសូវជាមាត់កសោះធម្មតាទោះគេធ្វើបាបយ៉ាងណាក៏ដោយ តែឥលូវបែរជាក្លាយជាមេរំខានខ្លាំងបែបនេះ
“បងដេតគេងរឺនៅហ្នឹង”ឆាយនិយាយតិចៗព្រោះតែឥដ្ឋវាត្រជាក់គេងមិនលក់
“ហើយមានការស្អីឯងទៀតហើយ ហេតុអីក៏មិនដេកមិនពួនបែបនេះ”ដេតនិយាយដោយបិទភ្នែក
“បងនៅទីនេះតាំងពីកើតមកមែនទេ”ឆាយសួរដោយបែរខ្នងទៅមើលដេតដែលកំពុងតែបិទភ្នែក ប៉ុន្តែគេនៅនិយាយជាមួយឆាយនៅឡើយ
“មែនហើយ! ហើយសួរធ្វើអី”ដេតសួរ
“ក៏បងមានដែលឃើញរឺលឺអាស្អីៗគេនោះទេ”ឆាយសួរ
“ស្អីៗគេនោះហ្នឹងជាស្អីរបស់ឯង”ដេតសួរដោយជ្រួញចិញ្ចើមហើយបើភ្នែកមកមើលឆាយ
“គឺសំដៅអាស្អីគេនោះ”ឆាយនិយាយដោយធ្វើមុខខ្មោច ព្រោះគេមិនហ៊ាននិយាយរឿងខ្មោចនោះទេ អារឿងល្អមិនសាកសិទ្ធទេ តែអារឿងអាក្រក់វិញកុំនិយាយតែនិយាយនឹងជួប នឹងឃើញមិនខាន
“ចុះបើយើងប្រាប់ថាធ្លាប់ឃើញ”ដេតនិយាយដោយញញឹមតិច
“ពិតមែនរឺ”ឆាយស្រែក”នៅត្រង់ណាៗទៅបងដែលបងធ្លាប់ឃើញនោះ”ឆាយនិយាយស្លន់ស្លោងើបពីកំរាលដែលគេក្រាលគេង ហើយងាកមើលឆ្វេងមើលស្តាំ មើលលើមើលក្រោម។ កាយវិការនេះធ្វើអោយដេតមិនសើចមិនបាន
“អាល្ងង់ យើងបោកឯងទេ ជឿដែរថាមានខ្មោចនោះ! មាឌប៉ុនឃ្លោកចេះខ្លាចខ្មោចទៅកើត”ដេតនិយាយដោយគ្រវីក្បាយ”ដេកទៅស្អែកត្រូវទៅរៀនផង”ដេតនិយាយដោយបិទភ្នែក
“តែខ្ញុំខ្លាចណាស់បង ហើយឥដ្ឋវាត្រជាក់ខ្លាំងណាស់ខ្ញុំគេងមិនលក់ទេ”ឆាយនិយាយដោយធ្វើមុខស្អុយ ព្រោះមេឃកំពុងភ្លៀងអាកាសធាតុរឹតតែត្រជាក់មួយកំរិតទៀត
“បានហើយៗៗ យើងសុំខ្លាចឯងហើយ!!! ចង់ដេកត្រង់ណាក៏ដេកទៅ យើងដេកហើយ ហើយឈប់មករំខានយើងទៀត”ដេតនិយាយដោយមុខក្រញ៉ូវព្រោះយប់នេះឆាយពិតជារំខានខួរខ្លាំងណាស់ សង្ស័យអោយចំលងមេរៀនច្រើនពេកហើយបានធ្វើអោយខួរក្បាលមិនប្រក្រតីបែបនេះ
“អរគុណបង”ឆាយក៏ស្ទុះមកគេងលើគ្រែដ៏សែនកក់ក្តៅ ពេលនេះឆាយបានគេងលក់ស្រួលហើយ ព្រោះនៅជិតៗមានមនុស្សមាឌធំកំពុងគេងជិត​ វាធ្វើអោយកក់ក្តៅខ្លាំងណាស់មិនខ្លាចរងានោះទេ។

6 comments: