December 14, 2015

លេខាកំពូលស្នេហ៍ Chapter1: អ្នកប្រុសណាន់


សំលេងទឹកហូរចេញពីបន្ទាប់ទឹកក៏បានស្ងាត់ ទ្វារបន្ទាប់ទឹកបានរបើកជាមួយកំលោះសង្ហារក្នុងរូបរាងអាក្រាតដើរចេញមក ដៃទាំងពីរកំពុងយកកូនកន្សែងពោះគោមកជូតសក់ដែលនៅទទឹកនៅឡើមើលយ៉ាងណាគេក៏នៅតែជាតារាសំដែងប្រុសល្បីឈ្មោះម្នាក់ ដែលរឿងរបស់គេកំពុងតែចាក់ផ្សាយនៅក្នុងទូរទស្សន៍រាល់ថ្ងៃនេះដែរ គេដើរសន្សឹមៗមករកអ្នកណាម្នាក់នៅដែលកំពុងឈរក្បែរមាត់បង្អួច។ នៅម្ខាងទៀតគឺជាកំលោះវ័យជំទង់មាឌធំល្មម មិនតូចក៏មិនធំ មុខមាត់ស្រស់សង្ហារជាងតួកុនដែលទើបដើរចេញពីបន្ទប់ទឹកអំបាញ់មិញទៅទៀត។ គេស្ថិតក្នុងសភាពអាក្រាតខាងលើ និងមានស្លៀកកន្សែងពោះគោត្រឹមជង្គង់ ដៃកំពុងកាន់បារីដែលទើបនឹងជក់មិនទាន់បានកន្លះដើមផង ភ្នែកសំលឹងទៅមើលទេសភាពទីក្រុងនាពេលរាត្រី ព្រោះគេកំពុងនៅក្នុងខុនដូតំលៃមិនធម្មតា ជាន់ទី៥០ឯណោះ វាមិនចំលែកទេដែលគេអាចមើលឃើញទេសភាពទីក្រុងភ្នំពេញបានទាំងមូល។ កំលោះតួកុនស្ទុះទៅអោបមនុស្សម្នាក់នោះដោយញញឹម
“ណាន់!អូនពិតជាអស្ចារ្យមែនទែន អំបាញ់មិញបងពិតជារំភើបខ្លាំងណាស់”គេនិយាយដោយអោនទៅថើបកញ្ជឺងក របស់បុរសម្នាក់នោះដោយសេក្តីសើបស្រាល
ចំនែកឯមនុស្សម្នាក់ដែលឈ្មោះណាន់ក៏ងាកមកជ្រួញចិញ្ចើម ហាក់ដូចជាគេត្រូវកំលោះតួកុនធ្វើអោយខូចអារម្មណ៍ល្អរបស់ខ្លួន
“ធ្វើស្អីហ្នឹង! ទៅជូតខ្លួនអោយស្ងួតទៅ នេះខ្លួននៅទទឹកនៅឡើយទេណា”ណាន់និយាយដោយសំដីម៉ាត់ៗ ធ្វើអោយគេប្រែទឹកមុខហើយក៏ត្រលប់ទៅយកកន្សែងមកជូតខ្លួន
“ហេតុអីក៏ចាប់បាច់ខឹងដល់ថ្នាក់នេះ ណាន់!” គេនិយាយដោយមិនសប្បាយចិត្ត ទាំងដែរកំពុងតែជូតខ្លួន
“មានបញ្ហាមែនទេ” ណាន់ងាកមកសួរដោយជ្រួញចិញ្ចើមម្តងទៀត ធ្វើអោយទឹកមុខរបស់បុរសម្នាក់នោះកាន់តែប្រែជាមិនល្អ
“សុំទោស បងនឹងមិននិយាយអីទៀតទេ”គេនិយាយដោយដឹងកំហុស មើលទំនងដូចជាខ្លាចណាន់ជាខ្លាំង
ណាន់ក៏ដើរទៅយកកាបូបលុយហើយក៏បោះសែកមួយសន្លឺងអោយបុរសម្នាក់នោះ
“នេះលុយ១០លាន យើងចប់គ្នាត្រឹមនេះទៅ”ណាន់និយាយដោយសំដីធុញថប់ ចំនែកបុរសម្នាក់នោះទឹកមុខក៏ប្រែជាស្លេកស្លាំង គេក៏ស្ទុះទៅរកណាន់
“ហេតុអីណាន់ៗ!!! នេះមានរឿងអី ណាន់ខឹងបងរឿងអី បងនឹងកែ”គេនិយាយដោយអោបណាន់
“លែងខ្ញុំ!!”ណាន់និយាយដោយសំលេងខ្លាំង ធ្វើអោយបុរសម្នាក់នោះក៏ព្រមលែងណាន់តាមសំរួល
“យើងក៏បាននិយាយគ្នាពីដំបូងមែនទេ ថាគ្រាន់តែលេងសើចជាមួយគ្នា! នៅពេលខ្ញុំអស់អារម្មណ៍ពេលណាថងនឹងព្រមបែកពីខ្ញុំ”ណាន់និយាយដោយសំដីសោះកក្រោះ
“តែបង! បងពិតជាស្រលាញ់ណាន់ពិតមែនណា”បុរសម្នាក់នោះនិយាយដោយភ្នែកក្រហម
“ស្រលាញ់!!!” ណាន់និយាយដោយសើចតិចៗ”កុំធ្វើអោយខ្ញុំសើចជាងនេះទៀតអី មនុស្សប្រុសគ្មានស្នេហាពិតនោះទេ ម្នាក់ៗគ្រាន់តែចង់បានផលប្រយោជន៍ពីគ្នារៀងៗខ្លួនតែប៉ុណ្ណោះ! ហើយកុំគិតថាចង់មកតោងខ្ញុំ ចាប់ពីពេលនេះទៅកុំមករវីរវល់ជាមួយខ្ញុំទៀតបើថងនៅចង់បន្តអាជីពរបស់ថងទៀត ហើយក៏ដឹងមែនទេថាពូរបស់យើងមានអំណាចប៉ុណ្ណាក្នុងវិស័យភាពយន្ត ខ្ញុំអាចធ្វើអោយថងក្លាយជាតួឯកបាន ក៏អាចអោយថងអត់ការងារធ្វើបានដែរ” និយាយហើយណាន់ក៏ដើរចេញទៅ ទុកអោយបុរសម្នាក់នេះអង្គុយមុខក្រហមម្នាក់ឯង
“ណាន់!!! ហេតុអីណាន់ចិត្តដាច់យ៉ាងនេះ”គេនិយាយដោយទឹកភ្នែកស្រក់ចុះមក តែក៏មិនអាចឃាត់ណាន់បានព្រោះគេក៏ដឹងច្បាស់ណាស់ថាបុគ្គលម្នាក់នេះមានឥទ្ធិពលយ៉ាងណា សំដីដែលចេញពីមាត់គេហើយគ្មានមួយណាដែលគេធ្វើមិនបានណោះទេ។ ហើយគេក៏មិនមែនប្រុសទីមួយដែរត្រូវណាន់បោះបង់ចោលនោះដែរ មនុស្សប្រុសមិនតិចទេដែលត្រូវបានណាន់យកមកធ្វើជាប្រុសកំដរអារម្មណ៍ ហើយក៏បោះបង់គេចោល ថងខ្លួនគេក៏ដឹងតាំងពីដំបូងថារឿងនេះប្រាកដជាធ្លាក់លើគេនៅថ្ងៃណាមួយមិនខាន តែគេមិនស្មានសោះថាខ្លួនបែរជាស្រលាញ់ណាន់ ហើយស្រលាញ់ខ្លាំងមែនទែន។ ណាន់ជាមនុស្សប្រុសដែលល្អគ្រប់យ៉ាង តែហេតុអីក៏គេបែរជាគ្មានបេះដូងស្រលាញ់អ្នកណាទៅវិញ។
ឡានស្ព័រពណ៌ខ្មៅស៊េរីថ្មី តំលៃមិនធម្មតាដែលមិនមានមនុស្សប៉ុន្មានអ្នកនោះទេនៅក្នុងប្រទេសដែលហ៊ានទិញមកជិះ បានបរយ៉ាងលឿងលើដងវិថីនាពេលពាក់កណ្តាលអាធ្រាត។​ នៅក្នុងឡាននោះជាលោកណាន់ កូនប្រុសតែមួយគត់របស់លោកមឿង រតនវិសាល នាយកប្រតិបត្តិរបស់សម្ព័នមឿងវិមាន ក្រុមហ៊ុនធំក្នុងចំណោមក្រុមហ៊ុនធំទាំងប្រាំរបស់ប្រទេស ហើយក៏ជាក្រុមហ៊ុនដែលមានឥទ្ធិពលជាងគេយ៉ាងខ្លាំងក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។ វាមិនចំលែកទេដែលណាន់ក្លាយជានាយករងរបស់មឿងវិមាននោះ។ គេអាចនិយាយដល់ទៅ៨ភាសា ជាមួយកំរិតចំនេះដឹងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម មកពីមហាវិទ្យាល័យលេខមួយនៅសហរដ្ឋអាមេរិច អាចធ្វើអោយគេឈរដំណែងជានាយករងរបស់សម្ព័ន្ធមួយនេះដោយគ្មានការតវ៉ាបើទោះជាគេមានអាយុត្រឹមតែ២៤ឆ្នាំក៏ដោយចុះ។ មិនតែប៉ុណ្ណោះគេបានជាប់ជាបេក្ខភាពពាណិជ្ជករវ័យក្មេងឆ្នើមរបស់អាស៊ីក្នុងឆ្នាំនេះទៀតផង។ គេក៏នៅក្នុងចំណោមបុគ្គលវ័យក្មេងទាំង១០ ដែលមានឥទ្ឋិពលជាងគេក្នុងប្រទេសផងដែរ។ មិនថារូបសម្បត្តិ ឋានៈ ចំនេះដឹង ទ្រពសម្បត្តិ ណាន់គឺមិនខ្វះទាំងអស់ ទើបមិនថាប្រុស រឺក៏ស្រីនោះទេដែរ មកឈរតំរង់ជួរអោយណាន់ជ្រើសរើស ប៉ុន្តែមនុស្សម្នាក់នេះបែរជាមិនចេះស្រលាញ់អ្នកទៅវិញ។
“ស្នេហា! ឈិះ!មនុស្សប្រុសម្នាក់ណាក៏ដូចគ្នាទាំងអស់ហ្នឹង”ណាន់និយាយដោយមិនសប្បាយចិត្ត រាល់ពេលដែលគេលឺពាក្យស្រលាញ់ចេញពីមាត់របស់មនុស្សប្រុសណាម្នាក់ វាតែងតែធ្វើអោយណាន់មិនសប្បាយចិត្តជានិច្ច ព្រោះតែអតីតកាលដ៏ឈឺចាប់ធ្វើអោយគេមិនអាចជឿពាក្យដែលចេញពីមាត់របស់មនុស្សប្រុសគ្រប់គ្នាសូម្បីតែខ្លួនគេជាប្រុសក៏ដោយ។
ឡានរបស់ណាន់មកឈប់នៅមុខភូមិគ្រឹះមានមែនទំហំជាង៨០០ម៉ែត្រការ៉េ គ្រាន់តែរបងផ្ទះដែលធ្វើពីថ្មម៉ាបនោះគេក៏ដឹងថាតំលៃផ្ទះមួយនេះពិតជាពិបាកក្នុងការគួរអោយជឿពិតមែន។ ចុះពីឡានភ្លាមក៏មានអ្នកស្ទុះមកទទួលសោរពីណាន់យ៉ាងប្រញាប់ប្រញា ទោះជាពេលនេះម៉ោងជាង១២យប់ក៏ដោយចុះ។
“នេះឯងចេះមកផ្ទះដែរមែនទេ!”មិនទាន់ចូលមកផ្ទះស្រួលបួលផង សំលេងលោកវិសាល ឪពុករបស់ណាន់ក៏លាន់លឺឡើង ធ្វើអោយណាន់រឹតតែមិនសប្បាយចិត្ត
“នេះខ្ញុំមកផ្ទះមិនបានទេ មែនទេប៉ា!”ណាន់ក៏ងាកទៅតបនឹងឪពុកដោយមិនសប្បាយចិត្តដូចគ្នា
“នៅមានមុខមកនិយាយទៀត! ហើយល្ងាចមិញហេតុអីក៏ឯង​មិនមក ដឹងទេថាយើងខ្មាសលោកឧត្តមប៉ុណ្ណា ដែលត្រូវសូមទោសគាត់ជាច្រើនដង”លោកវិសាលនិយាយដោយចាប់ផ្តើមតំឡើងសំលេង
“ក៏ប្រាប់ហើយមែនទេថាខ្ញុំមិនទៅ”ណាន់តបទៅវិញដោយមិនខ្លាចរអាលនូវបុគ្គលដែលនៅចំពោះមុខនេះសូម្បីតែបន្តិច
“ឯងដឹងទេថាលោកឧត្តមជាមនុស្សសំខាន់ប៉ុណ្ណា”លោកវិសាលចាប់ផ្តើមតឹងសសៃក
“បានហើយបងតិចៗក៏បាន”អ្នកស្រីលីណា ជាម្តាយរបស់ណាន់និយាយ ដោយព្យាយាមឃាត់កូននិងប្តីមុននឹងពីរអ្នកនេះពាក់មុខយក្សដាក់គ្នាជាងនេះទៀត
“ណាន់! កូនធ្វើបែបនេះពិតជាមិនត្រូវទេណា កូនក៏ដឹងមែនទេថាប៉ានិងម៉ាក់ក៏ព្យាយាមរកគូស្រករដែលល្អនិងសាកសមនឹងកូន! ក្មួយយ៉ា ជាក្មេងល្អ សុភាពរាបសារ​ ការរៀនសូត្រក៏បានខ្ពស់ ឋានៈគ្រួសារគេក៏ប្រហាក់ប្រហែលនឹងយើង”អ្នកស្រីលីណាបន្តនិយាយ តែក៏ត្រូវណាន់កាត់
“បានហើយម៉ាក់! ខ្ញុំធ្លាប់ប្រាប់ប៉ានិងម៉ាក់ហើយមែនទេថា​ ខ្ញុំព្រមតាមប៉ាម៉ាក់គ្រប់រឿង មិនថារឿងអោយខ្ញុំទៅរៀនបរទេស រៀនមុខវិជ្ជាដែលខ្ញុំមិនចូលចិត្ត បន្តតំណែងនិងគ្រប់គ្រងក្រុមហ៊ុនពីប៉ា​ ខ្ញុំនឹងមិនជំទាស់ តែសំរាប់រឿងគូអនាគតរបស់ខ្ញុំ ខ្ញុំនិងមិនព្រមអោយប៉ាម៉ាក់មកសំរេចអោយខ្ញុំដើម្បីតែប្រយោជន៏មុខជំនួញរបស់ប៉ាម៉ាក់នោះទេ”ណាន់និយាយទាំងមិនសប្បាយចិត្ត ព្រោះគ្រាន់តែត្រូវរៀនជំនាញដែលខ្លួនមិនចូលចិត្ត និងត្រូវបន្តជំនួញរបស់ប៉ានោះណាន់ក៏ពិបាកណាស់ទៅហើយ ដូចនេះចំពោះរឿងមួយនេះ គេនឹងមិនព្រមជាដាច់ខាត
“ម៉ាកវាឯងមើលវានិយាយទៅ កាលដែលខ្ញុំព្យាយាមរៀបចំជីវិតវាអោយល្អប្រសើរបែបនេះ វាចាត់ទុកថាខ្ញុំបំផ្លាញជីវិតវា”លោកវិសាលនិយាយ
“បានហើយប៉ា ទោះជាប៉ានិងម៉ាក់និយាយបែបណា ក៏ខ្ញុំគ្មានថ្ងៃរៀបការជាមួយមនុស្សដែលខ្ញុំមិនស្រលាញ់នោះដែរ! ខ្ញុំហត់ហើយខ្ញុំចង់សំរាក”និយាយរួចណាន់ក៏ដើរឡើងទៅបន្ទប់ដោយមិនចាប់អារម្មណ៍និងសំលេងប៉ាគេដែលកំពុងស្រែកហៅនោះទេ
“ម៉ាក់វាឯងមើលវាធ្វើចុះ! នេះវាដែលចាត់ទុកខ្ញុំជាឪពុកវាខ្លះទេ”លោកវិសាលនិយាយដោយខឹងជាខ្លាំង
“ក៏តាមណាន់សិនទៅប៉ាវា! បងក៏ដឹងមែនទេថាកូនមួយនេះមិនអាចបង្ខំបាន”អ្នកស្រីលីណាក៏ព្យាយាមឃាត់ប្តី ព្រោះណាន់ម្នាក់នេះក៏មិនមានអ្នកណាបង្ខំបាន ឫគាបសង្កាត់គេអោយធ្វើអ្វីមួយ ដែលគេមិនចង់ធ្វើបាននោះទេ។
និយាយពីណាន់វិញ មកដល់បន្ទប់ក៏ធំទូលាយរបស់ខ្លួនក៏ប្រះខ្លួនទៅនឹងពូកយ៉ាងអស់កំលាំង។ មានអារម្មណ៍ថាបន្ទប់របស់ណាន់ធំជាងផ្ទះរបស់អ្នកនិពន្ធទៅទៀត TT.TT ។ ណាន់យកដៃគងថ្ងាស ហើយមើលទៅពិដាន នឹកដល់រឿងកាលពី ៥ឆ្នាំមុន
…………………………………
“ណាន់! ពេលរៀនចប់អូនព្រមរៀបការជាមួយបងទេ”
“បាទ”ណាន់និយាយដោយមើលទៅមនុស្សប្រុសនៅចំពោះមុខខ្លួនដោយសប្បាយចិត្ត មួយជីវិតនេះណាន់ក៏មិនធ្លាប់ស្រលាញ់អ្នកណាក្រៅពីគេ គេជាមនុស្សប្រុសតែម្នាក់គត់ហើយមិនគិតថានឹងមានអ្នកផ្សេងដែលណាន់ចង់ប្រើជីវិតដែលសេសសល់របស់ខ្លួនទៅរស់នៅជាមួយគ្នារហូតដល់ថ្ងៃស្លាប់នោះដែរ។ កន្លងទៅ៦ឆ្នាំហើយដែលពួកគេស្រលាញ់គ្នា វាពិតជាធ្វើអោយណាន់នឹងពិបាកយកពាក្យអ្វីមករៀបរាប់ពីសុភមង្គលដែលបុរសម្នាក់នេះបានអោយគេខ្លាំងណាស់។
………………………
“យើងបែកគ្នាទៅ”
“ហេតុអី”ណាន់សួរគេអោយក្តុកក្តួលក្នុងចិត្ត
“ប៉ាម៉ាក់បងដឹងរឿងយើងទាំងពីរហើយ បងមិនអាចបោះបង់គ្រួសារបងបានទេ ណាមួយបងត្រូវរៀបការជាមួយមនុស្សស្រី ដើម្បីបង្កើតគ្រួសារមួយដែលពេញលេញ បងត្រូវការកូន យើងគួរតែបញ្ចាប់ស្នេហាមួយនេះទៅ វាគ្រាន់ជាសេ្នហាដែលគ្មានលទ្ធផលប៉ុណ្ណោះ”
“តែបងធ្លាប់ប្រាប់ថាយើងនឹងរៀបការនោះអី”ណាន់និយាយដោយអោបជើងបុរសម្នាក់នោះ
“បំភ្លេចវាចោលទៅ! វាគ្មានថ្ងៃអាចទៅរួចនោះទេ ជឿបងទៅស្នេហាមនុស្សប្រុសគ្មានអនាគតនោះទេ អូនគួររកនារីម្នាក់ដែលគេស្រលាញ់អូនហើយ រៀបការជាមួយគេ បង្កើតកូន បង្កើតគួ្រសារមួយទៅ ទើបវាជាការត្រឹមត្រូវ! ចាត់ទុកថាពួកយើងមាននិស្ស័យតែគ្មានវាសនាទៅចុះ”
“បងអាចប្រាប់ខ្ញុំបានទេ បងធ្លាប់ស្រលាញ់ខ្ញុំដែរទេ”ណាន់និយាយដោយញ័រមាត់ ទឹកភ្នែកក៏ចេះតែស្រក់មកមិនឈប់
“ធ្លាប់! តែបងមិនអាចស្រលាញ់អូនទៀតទេ”​ គេនិយាយរួចក៏ដើរចេញទៅ មិនងាកក្រោយដោយមិនស្តាប់ការស្រែកអង្វរករបស់ណាន់សូម្បីតែមួយម៉ាត់។
ចាប់ពីថ្ងៃនោះ ណាន់ក៏ផ្លាស់ទៅរៀននៅបរទេសទទួលយកជោជតាកម្មដែលឪពុកគេរៀបចំអោយដើម្បី បំភ្លេចស្នេហាដ៏ឈឺចាប់មួយនេះ តែទោះជាយ៉ាងណាស្នាមរបួសមួយនេះពិតជាធំខ្លាំងណាស់ ទោះជាជាក៏វាបានបន្សល់ទុកស្នាមយ៉ាងធំធ្វើអោយណាន់គ្មានថ្ងៃបំភ្លេចបាននោះទេ ហើយវាក៏បានធ្វើអោយណាន់ក្លាយជាមនុស្សដូចជារាល់ថ្ងៃនេះ។
 “អាទឹកភ្នែកចង្រៃ ហូរមកធ្វើស្អី”ណាន់និយាយដោយជូតទឹកភ្នែកទាំងមួរម៉ៅ តែទោះជាយ៉ាងណាក៏ទឹកភ្នែកមិនព្រមស្តាប់បង្គាប់នោះទេ។ មនុស្សដែលធ្លាប់តែស្រលាញ់គ្នាយ៉ាងជ្រាជ្រៅរហូតធ្លាប់គិតថានឹងរៀបការជាមួយគ្នា អោយមកបែកគ្នាបែបនេះអ្នកណាមិនឈឺចាប់នោះ ទោះជាវារំលងទៅអស់រយះពេល៥ឆ្នាំក៏ដោយចុះ។ មូលហេតុដែលធ្វើអោយណាន់មិនសប្បាយចិត្ត ក៏ព្រោះតែល្ងាចមិញនេះក្រោយពីចេញពីប្រជុំជាមួយភ្ញៀវរួចរាល់ ណាន់ក៏មកទទួលទានអាហារនៅហាងមួយកន្លែង តែផែនដីពិតជាមូលពិតមែន ណាន់បែរជាជួបនាយរិទ្ធសង្សារចាស់ដែលណាន់មិនដែលបំភ្លេចបានទោះជាស្អប់គេប៉ុណ្ណាក៏ដោយ។ គេកំពុងតែដើរចូលមកជាមួយនឹងប្រពន្ធ និងកូនរបស់ខ្លួន។
“ណាន់” គ្រាន់តែក្រលេកឃើញណាន់ភ្លាម រិទ្ធក៏ប្រញាប់ប្រញាដើរមករកណាន់ ចំនែកណាន់បែរជារកនិយាយអីមិនត្រូវទៅវិញ ខានជួបគេ៦ឆ្នាំហើយ ពេលនេះរូបរាងគេក៏ចាស់ជាមុនតែនៅតែសង្ហារ នៅមានកូនស្រីប្រុស ២នាក់នោះទៀត មុខរបស់ពួកគេដូចរិទ្ធខ្លាំងណាស់។
“នេះពិតជាអូនពិតមែន!”រិទ្ធនិយាយដោយសប្បាយចិត្ត”ហេតុអីទៅអាមេរិចមិនប្រាប់បងមួយម៉ាត់បែបនេះ ហេតុអីក៏ចិត្តដាច់ដាក់បងយ៉ាងនេះ”រិទ្ធនិយាយដោយចាប់ដៃរបស់ណាន់
“ចិត្តដាច់!”ណាន់សើចតិចៗចំអកខ្លួនឯង ហើយប្រញាប់យកក្រលាស់ដៃរបស់គេចេញពីនាយរិទ្ធ “បងគួរតែសួរខ្លួនឯងមើលទៅថា តើរវាងខ្ញុំនិងបងអ្នកណាចិត្តដាច់អោយប្រាកដនោះ”ណាន់និយាយដោយមិនសប្បាយចិត្ត
“អោយបងសុំទោស”រិទ្ធនិយាយតិចៗមើលទៅមុខណាន់
“តើការសុំទោសរបស់បងអាចជួយអោយពួកយើងប្រសើរឡើងទេ”ណាន់សួរដោយទឹកមុខក្រៀមក្រំ
“អូនក៏ដឹងមែនទេ! ថាបងពិតជាគ្មានជំរើសពិតមែន”រិទ្ធនិយាយដោយទឹកមុខស្រពោនដូចគ្នា
“អញ្ជឹងទើបបង ព្រមអោយខ្ញុំឈឺចាប់ពិបាកជាងស្លាប់បែបនេះមែនទេ”ណាន់និយាយដោយកែវភ្នែកចាប់ផ្តើមក្រហម គេចាំបានច្បាស់ណាស់ ថាថ្ងៃដែលរិទ្ធរៀបការ គេបង្អត់អាហារដល់ទៅ៣ថ្ងៃ នៅមានលេបថ្នាំងងុយគេអស់ជាច្រើនគ្រាប់ទៀតផង នេះបើមិនមែនអ្នកផ្ទះគេទំលុះទ្វារចូលទៅទាន់ទេ ណាន់់ប្រហែលក្លាយជាខ្មោចយាមវត្តទៅហើយ។
“តែអូនត្រូវចាំថា គ្មានថ្ងៃណាដែលបងឈប់ស្រលាញ់អូននោះទេ”រិទ្ធនិយាយដោយកាន់ដៃណាន់ថ្មមៗ ធ្វើអោយណាន់នឹកដល់អនុស្សាវរីយ ពួកគេពេលនៅស្រលាញ់គេ រឿងរ៉ាវជាច្រើនកើតចំពោះពួកគេ​ វាហាក់ដូចជាបានចូលទៅដាស់អារម្មណ៍របស់ណាន់អោយរំជួយដល់ស្នេហារបស់រិទ្ធម្តងទៀត។
“បងរិទ្ធអ្នកណាហ្នឹង”ប្រពន្ធរិទ្ធនិយាយដោយសំដៅមករកពួកគេ រួចក៏អោបដៃនាយរិទ្ធ ចំនែករិទ្ធពេលលឺសំលេងនេះក៏ប្រញាប់ប្រលែងដៃណាន់ហើយធ្វើដូចធម្មតា
“នេះណាន់”នាយរិទ្ធនិយាយដោយសំលឹងទៅរកណាន់ដោយកែវភ្នែកអង្វរករ”មិត្ត…ភក្តិកាលរៀននៅវិទ្យាល័យ”រិទ្ធនិយាយ ដោយកែវភ្នែកសោកសៅទៅរកណាន់ ចំនែកណាន់បានត្រឹមមិននិយាយអី ព្រោះពេលនេះគេហាក់ដូចជាត្រូវគេយកកំបិតមកចាក់ចូលរបួសចាស់របស់គេ
“ចាស៎! ជំរាបសួរ”ប្រពន្ធនាយរិទ្ធនិយាយដោយលើកដៃសំពះណាន់ ចំនែកណាន់ក៏សំពះត្រលប់ទៅវិញជាមួយទឹកមុខសោកសៅ
“បាទ! ជំរាបសួរ ប៉ុន្តែគាប់ជួនជាខ្ញុំមានធុរៈបន្តិច អញ្ជឹងខ្ញុំសុំលាទៅមុនហើយណា”ណាន់និយាយហើយក៏ដើរចេញទៅមុននឹងគេទ្រាំមិនបានយំនៅទីនេះ តែក៏ត្រូវនាយរិទ្ធចាប់ដៃគេ
“នេះណាន់ មិនញ៉ាំអាហារជាមួយពួកយើងសិនទេ!”រិទ្ធសួរដោយទឹកមុខសោកស្តាយ
“អត់ទេ! មិនចង់រំខានគ្រួសាររិទ្ធ”ណាន់និយាយដោយសង្កត់សំលេងពាក្យ
គ្រួសារ ហើយសំលឹងទៅមើលរិទ្ធ ចំនែកនាយរិទ្ធហាក់ដូចជាដឹងថាណាន់ចង់និយាយពីអ្វី ក៏ប្រលែងដៃណាន់ ទុកអោយណាន់ដើរចេញទៅ ចំនែកខ្ឡួនបានត្រឹមតែធ្វើទឹកមុខសោកសៅប៉ុណ្ណោះ។
និយាយពីណាន់ ប្រញាប់ប្រញាដើរចេញពីហាងយ៉ាងលឿនព្រោះខ្លួនឯង ពិតជាមិនអាចទទួលយករូបភាពដែលមនុស្សប្រុសដែលគេសឹងតែចាត់ទុកដូចជាប្តី បែរជាមករៀបការសិទ្ធស្នាលជាមួយប្រពន្ធកូន នៅចំពោះមុខគេនោះទេ។ ណាន់! ភ្នែកក៏ចាប់ផ្តើមក្រហម តែយ៉ាងណាគេក៏មិនយំជាដាច់ខាតព្រោះណាន់បានស្បថហើយថាមិនស្រក់ទឹកភ្នែកដើម្បីប្រុសម្នាក់នេះម្តងទៀតនោះទេ។ ណាន់ក៏លើកទូរស័ព្ទតេរទៅរកអ្នកណាម្នាក់
“អាឡូអូនសំលាញ់!”ថងនិយាយដោយអារម្មណ៍ស្រស់ស្រាយ ព្រោះថាណាន់កំរតេរទៅគេណាស់
“ថងទំនេរទេ!”ណាន់សួរដោយអារម្មណ៍មួរម៉ៅ
“សំរាប់អូន បងទំនេរស្រាប់ហើយ”ថងតប
“អញ្ជឹងខ្ញុំចាំនៅខុនដូ”ណាន់ និយាយរួចក៏បិទទូរស័ព្ទ គេសំលឹងមើលទៅហាងដែលទើបដើរចេញម្តងទៀត
“ខ្ញុំមិនជឿថាខ្ញុំមិនអាចរកមនុស្សមកជំនួសបងបានទេ”ណាន់និយាយដោយអារម្មណ៍មួរម៉ៅ រួចក៏បើកឡានចេញទៅ។
តែយ៉ាងណាស្នេហានៅតែជាស្នេហា នៅពេលយើងស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ ពេលនោះហើយដែលយើង គ្មានផ្លូវនឹងអាចទទួលអ្នកផ្សេងមកជំនួសកន្លែងគេបានដដែល។ ជាក់ស្តែងទោះជាណាន់ព្យាយាមយកមនុស្សប្រុសម្នាក់ហើយម្នាក់ទៀត មកជំនួសកន្លែងរបស់រិទ្ធ តែបេះដូងនៅតែជាបេះដូងក៏គង់តែស្រលាញ់តែមនុស្សដែលខ្លួនស្រលាញ់ប៉ុណ្ណោះ នឹងពុំមានកន្លែងសេសសល់សំរាប់អ្នកដទៃបាននោះទេ។ រូបភាពកាលពីល្ងាចមិញនៅតែដិតដាមជាប់ក្នុងខួរក្បាលណាន់ដដែល វាពិតជាធ្វើអោយណាន់ពិបាកខ្លាំងណាស់ ចង់បន្ទោសក៏មានតែបន្ទោសខ្លួនគេដែលមិនមានសំណាងដូចនារីម្នាក់នោះ។ ណាន់ ក៏បានត្រឹមតែលង់លក់បែបនេះទៅ គ្មានអ្នកណាម្នាក់ដឹងថាអ្នកប្រុសសង្ហារ មានទ្រព្យសម្បត្តិហូរហៀរ ចរិកសែនក្រអឺតក្រទមម្នាក់នេះ នៅពីក្រោយខ្នង បែរជាក្មេងល្ងង់ដ៍ទន់ជ្រាយម្នាក់ទៅវិញនោះទេ។
………………………………………………
ពេលព្រឹកព្រលឹម ណាន់ក៏រៀបចំខ្លួនបែបហាយសូរជាទំលាប់របស់ខ្លួនទៅធ្វើការ។ ដោយសារព្រឹកនេះមានការប្រជុំសំខាន់ ណាន់ក៏បើកឡានប្រញាប់ប្រញាជាធម្មតាបន្តិច។ តែសុខក៏មានក្មេងរត់ចេញពីចិញ្ចើមផ្លូវមករើសបាល់ ធ្វើអោយណាន់ទាន់ហ្រ្វាំងមួយទំហឹង​ នេះសំណាងហើយដែលឡានរបស់ណាន់ជាឡានដែលមានតំលៃខ្ពស់ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ក្នុងការជាន់ហ្វ្រាំងបើមិនអញ្ជឹងទេ ក្បាលរបស់គេនឹងបែកជាមួយចង្កូតឡានមិនខាន។ បែបនេះហើយដែលម្នាក់ៗចូលចិត្តទិញឡានថ្លៃៗជិះនោះ។ ណាន់ក៏ស្ទុះចេញមកមើលក្មេងអំបាញ់ថាមានកើតអីរឺអត់ ។ពេលណាន់ចេញមកដល់ក៏ប្រទះ ខ្លួនរបស់ក្មេងនោះត្រូវអោបដោយបុរសម្នាក់ ទំនងជាគេហក់មកអោយកូនក្មេងនេះហើយ ធ្វើខ្លួនជាហេរ៉ូផងមិនអន់នោះទេ​ ណាន់គិតក្នុងចិត្ត
“នេះបើកឡានប្រញាប់ទៅណាហ្នឹង! គិតមែនទេដែលខ្លួនមានឡានថ្លៃ ហើយបើកមិនគិតពីអ្នកណា”បុរសដែលជួយក្មេងអំបាញ់មិញនោះ ក៏ងើបឡើងមកថាអោយណាន់ ១០០ ១០០​តែម្តង ធ្វើអោយណាន់ទ្រាំមិនបានក៏តបទៅវិញ (យីខំសរសើរថាជាហេរ៉ូផង ហេតុអីក៏មាត់ឆ្កែបែបនេះ) ណាន់មួរម៉ៅក្នុងចិត្ត
“នេះលោក! លោកយកអីមកនិយាយហ្នឹង! គឺក្មេងទេតើ ដែរសុខៗក៏រត់មកកណ្តាលថ្នល់បែបនេះ នេះសំណាងហើយដែលឡានរបស់ខ្ញុំ មានប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ បើមិនអញ្ជឹង លោកគិតថាលោកមានជីវិតមកតវ៉ានឹងខ្ញុំមែនទេ”ណាន់ក៏តបទៅវិញ ព្រោះរៀងក្តៅស្លឹកត្រចៀកដែរ
“ប៉ុន្តែយ៉ាងណាក៏នាយមិនត្រូវបើកឡានលឿនយ៉ាងនេះដែរ ដឹងទេថាវាខុសច្បាប់ គួរណាស់ដែរមានឡានល្អជិះ ក៏ព្យាយាមបើកបរដោយសេក្តីថ្លៃថ្នូរផងទៅ”គេក៏តបមកវិញធ្វើអោយណាន់រឹតតែទ្រាំមិនបាន ស្របពេលនោះម្តាយរបស់ក្មេនប្រុសអំបាញ់មិញក៏ចេញមុខមកសុំទោស
“អោយខ្ញុំសូមទោសផង ដែលមិនបានមើលកូនអោយបានល្អ អ្នកប្រុសទាំងពីរមិនត្រូវត្រង់ណាទេ”ម្តាយក្មេងនោះនិយាយដោយខ្លាចៗ ព្រោះតែមើលតាមសំលៀកបំពាក់របស់ណាន់ និងឡានស្ព័រមួយនេះក៏ដឹងថាណាន់ជាមនុស្សដែលមាន ដល់កំរិតណាដែល
“ខ្ញុំមិនអីនោះទេ គ្រាន់តែថ្ងៃក្រោយអ្នកមីងមើលកូនអោយបានល្អជាងនេះបន្តិចទៅ”ណាន់និយាយរួចក៏ងាកមករកបុរសអំបាញ់មិញ “នាយក៏ដូចគ្នាសំណាងមិនមែនចេះតែមាននោះទេប្រយ័ត្នឡានបុកស្លាប់ទៅ”ណាន់និយាយ ដោយពន្លយពាក្យរំខានប្រសាទអោយម្ខាងទៀត ថារួចគេក៏ប្រញាប់ បើកឡានចេញទៅព្រោះគេក៏មានការប្រជុំនៅមិនប៉ុន្មាននាទីទៀតនោះទេ ណាមួយគេក៏មិនបានរករឿងក្មេងនោះដែរ គ្រាន់តែគេបារម្ហពីក្មេងនោះតែប៉ុនោះ តែបែរជាមកប៉ះកំលោះមាត់ឆៅនោះទៅវិញ។
“ពិតជាគ្មានការអប់រំពិតមែន”បុរសម្នាក់នោះនិយាយដោយគ្រវីក្បាល
“ពិតជាអរគុណក្មួយខ្លាំងណាស់”ម្តាយរបស់ក្មេងនោះអរគុណគេយ៉ាងខ្លាំងព្រោះបើមិនមែនគេ​ កូនរបស់ខ្លួននឹងគ្មានសង្ឃឹមថារស់នោះទេ។
“បាទ!មិនអីទេ ខ្ញុំមានការប្រញាប់បន្តិច ខ្ញុំសុំលាទៅមុនហើយ! ”គេនិយាយរួចក៏លើកដៃសំពះលាមីងម្នាក់នោះ”លើកក្រោយកុំរត់បែបនេះទៀតលឺទេ វាមានគ្រោះថ្នាក់ខ្លាំងណាស់”គេនិយាយដោយអង្អែលក្បាលក្មេងម្នាក់នោះ រួចក៏ដើរចេញទៅ។
“មនុស្សរោគចិត្ត! ពិតជាសយមែន”ណាន់និយាយទាំងមួរម៉ៅនៅក្នុងឡាន នេះក៏ព្រោះតែសយទាំងព្រឹកត្រូវប្រុសសង្ហារ ស៊ុតអោយ១០០​ ១០០បែបនេះអ្នកណាដែរថាមិនមួរម៉ៅនោះ
មកដល់ក្រុមហ៊ុនណាន់ក៏ប្រញាប់ប្រញាទៅបន្ទប់ប្រជុំព្រោះនេះលើស១០នាទីហើយ បើកទ្វារប្រជុំភ្លាមក៏ឃើញឪពុករបស់គេធ្វើមុខយក្សដាក់គេទៅហើយ
“សុំទោសផង គាប់ជួនជាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច”ណាន់ និយាយសុំទោសទៅឪពុកគេ ចំនែកឪពុកគេក៏មើលទៅកូនបញ្ជាក់ថាណាន់គ្មានត្រូវរបួសទេ គាន់ក៏ធូរចិត្តបន្តិច
“មកអស់គ្នាហើយ អញ្ជឹងយើងចាប់ផ្តើមប្រជុំទៅ”លោកវិលាល និយាយរួចកិច្ចប្រជុំក៏ចាប់ផ្តើមឡើង
និយាយពីកំលោះសង្ហារដែលស្តីអោយណាន់ព្រឹកមិញនេះ កំពុងឈរញញឹមនៅមុខអាគារក៏ខ្ពស់ស្កឹមស្កៃកំពស់៤០ជាន់ ជាអាគារពាណិជ្ជកម្មរបស់ក្រុមហ៊ុនសម្ព័ន្ធមឿង វិមាន។

“យ៉ាៗ! កុំបារម្ហប៉ានឹងធ្វើអោយបាន” គេនិយាយដោយសប្បាយចិត្ត ហើយដើរចូលអាគារមួយនេះដោយសេក្តីសង្ឃឹម ដោយមិនបានដឹងថាក្រោយពេលគេដើរចូលអាគារមួយនេះហើយ ផ្លូវជីវិតរបស់គេនឹងប្រែប្រួល៣៦០ដឺក្រេនោះទេ។

My Little Brother (Season 2) Chpater 12: ការណាត់ជួប

មុននឹងចាប់ផ្តើមរឿងបន្ត ក៏សុំរលឹកវគ្គមុនៗមកបន្តិចព្រោះល្បីថាអ្នកអានគ្រប់គ្នាភ្លេចសាច់រឿងអស់ហើយហាហហស។
រឿងនេះក៏ចាប់ផ្តើមពីក្មេងតូចមុខមាត់គួរអោយស្រលាញ់ឈ្មោះ ឆាយ ត្រូវមកធ្វើជាប្អូនប្រុសរបស់មនុស្សកំនាចឃោឃៅ ដេត។ ដោយហេតុតែម្តាយរបស់ឆាយ បានរៀបការជាមួយឳពុករបស់ដេត ឆាយក៏ក្លាយជាប្អូនរបស់ដេតទាំងដែរគ្មានជាប់សាច់ឈាមគ្នាបន្តិចណាសោះ។ ដេតគេជាមនុស្សដែលមាត់អាក្រក់ ឆេវឆាវ តែក៏ចិត្តទន់។ គេតែសំដែងភាពមិនសប្បាយចិត្តជាមួយវត្តមានរបស់ឆាយនិងម្តាយគេ។ ក្រោមការរៀបចំរបស់ឳពុករបស់ដេត ឆាយក៏បានក្លាយជាសិស្សរួមថ្នាក់របស់ដេត។ នៅទីនោះឆាយក៏បានជួបមិត្តភក្តិកាលពីសម័យបឋមពីរនាក់គឺវង្ស និងធី ក្នុងនោះគេក៏បានស្គាល់មិត្តភក្តិពីរនាក់ទៀតគឺស្រីកា និងស្រីនុច ដែលស្រីកាជាសង្សាររបស់វង្សដែលតែងតែឃើញថាឈ្លោះគ្នាមិនលោះថ្ងៃ។ ជាមួយការមិនចូលចិត្តឆាយ ដេតក៏ចេះតែរកវិធីធ្វើបាបឆាយជារឿយ តែជាមួយនឹងភាពល្ងង់ខ្លៅ និងភាពស្មោះត្រង់របស់ឆាយ ពិតជាធ្វើអោយដេតចិត្តទន់មិនបានពិតមែន។ ស្របពេលជាមួយគ្នានោះសង្សារក្នុងចិត្តដែលដេតលួចស្រលាញ់ជាច្រើនឆ្នាំមកហើយនោះ គឺនីតា ក៏បានប្រកាសប្រាប់ដេតថាខ្លួនមានគូរដណ្តឹងហើយ បណ្តាលអោយដេតខូចចិត្តជាខ្លាំង តែយ៉ាងណាក៏គ្រប់ពេលឆាយក៏នៅចាំមើលថែ និងនៅខាងដេតរហូត រហូតធ្វើអោយដេតចិត្តទន់ងាកមកចាប់អារម្មណ៍និងឆាយ។ តែនៅមានមនុស្សម្នាក់ទៀត ដែលតែងតែជួយឆាយ យកចិត្តទុកដាក់ជាមួយឆាយជាពិសេស គ្រប់ពេលវេលា នោះគឺភ្លើង គេម្នាក់នេះហើយដែលធ្វើអោយដេតមិនសប្បាយចិត្តគ្រប់ពេល ពេលដែលឃើញគេនៅក្បែរឆាយ។
ក្នុងវគ្គបន្តនេះ ដេតក៏ចាប់ផ្តើមចាប់អារម្មណ៍និងយកចិត្តទុកដាក់មើកលើឆាយ។ទំនាក់ទំនងរបស់ពួកគេកាន់តែល្អ តែរឿងល្អមិនចេះតែមានរហូតនោះទេ ស្រាប់តែពេលនោះ នារីម្នាក់ដែលដេតធ្លាប់ស្រលាញ់ក៏មកយំអោបគេ ហើយនៅក្បែរនោះគឺឆាយដែលកំពុងតែធ្វើមុខស្រពោនអស់សង្ឃឹម តែមានភ្លើងនៅពីក្រោយយកចិត្តទុកដាក់និងមើលថែឆាយគ្រប់ជំហាន រហូតធ្វើអោយដេតមិនអាចឈានជើងទៅជូតទឹកភ្នែកអោយឆាយបាន។ តើស្នេហាស្ទាក់ស្ទើររបស់ដេតអាចធ្វើអោយចំណោតស្នេហាចតុកោណកែងមួយនេះដោះស្រាយបានទេ តោះ!ចាំមើលទាំងអស់គ្នា!
សូមសង្ខេបត្រឹមប៉ុននេះហើយណាអ្នកទាំងអស់គ្នាប្រហែលជាចាប់សាច់រឿងទាន់ហើយណា ភាគបន្ត និងចែករំលែកអោយគ្រប់គ្នាក្នុងពេលឆាប់ៗនេះ។
ក្រោយពីត្រលប់មកពីក្រុងកំពង់សោមបានប៉ុន្មានថ្ងៃ​ ស្អែកនេះក៏ត្រូវត្រលប់ចូលរៀនវិញហើយព្រោះតែវិស្សមកាលវ៉ាកងតូចក៏ត្រូវបញ្ចប់។ និយាយពីឆាយក៏កំពុងតែអានសៀវភៅរលឹកមេរៀននៅសួនច្បារម្នាក់ឯង ព្រោះស្អែកក៏ត្រូវចូលរៀនហើយ នេះហើយទំលាប់ល្អសិស្សពូកែនោះ។ ចំនែកឯដេតក៏កំពុងតែលេងបាល់ម្នាក់ឯងនៅក្បែរៗនោះដែរ
“ឆាយញ៉ាំនំនេះទៅម៉ាក់ទើបហ្នឹងធ្វើរួច”ម៉ាក់របស់ឆាយនិយាយដោយកាន់នំអាកោខ្ទិះដ៏សែនឈ្ងុយមួយចានមកអោយឆាយ
“ឈ្ងុយខ្លាំងណាស់ម៉ាក់ នេះ!ទំនងជាដាក់ខ្ទិះដូងច្រើនហើយ”ឆាយនិយាយដោយប្រញាប់ប្រញាយកនំដាក់ចូលម៉ាត់ព្រោះតែទ្រាំនឹងក្លិនឈ្ងុយមិនបាន
“ញ៉ាំតាមសំរួលទៅប្រយ័ត្នអួលទៅកូននេះ! ហើយហៅបង ញ៉ាំជាមួយគ្នាផង ម៉ាក់ត្រលប់ទៅបង្ហើយការងារនៅផ្ទះបាយសិន”និយាយរួចម្តាយរបស់ឆាយក៏ដើរចូលទៅក្នុងផ្ទះវិញ
“បងដេតៗ ញ៉ាំទេឆ្ងាញ់ខ្លាំងណាស់”ឆាយនិយាយដោយមាត់នៅជាប់នំនៅឡើយ
“ស្អីហ្នឹង”ដេតនិយាយដោយដើរមករកឆាយ
“អាកោរខ្ទិះណាបង ឈ្ងុយហើយឆ្ងាញ់ខ្លាំងណាស់”ឆាយនិយាយនិយាយដោយចង្អុលទៅនំក្នុងចាន ចំនែកដេតក៏អោនមុខក៏ជិតឆាយហើយហាមាត់ចង់អោយឆាយបញ្ចុក
“បញ្ចុកបន្តិចមក ដៃយើងប្រលាក់ខ្ជិលទៅលាងណាស់”ដេតនិយាយ
“នេះ………!!”ឆាយនិយាយដោយបញ្ចុកនំចូលក្នុងមាត់របស់ដេត ដេតខាំមួយម៉ាត់ហើយក៏ងាកមកសំលឹងមករកឆាយដោយកែវភ្នែកស្រទន់រហូតធ្វើអោយឆាយត្រូវងាកមុខចេញ
“ឆ្ងាញ់ខ្លាំងណាស់”ដេតនិយាយដោយញញឹមភ្នែកតូច ចំនែកឆាយបានត្រឹមញញឹមទាំងមុខក្រហម
“ឆាយ”ដេតហៅឆាយដោយសំលេងស្រាល
“បាទ!”ឆាយនិយាយដោយរដិបរដុប
“ទៅមើលកុនទេ?”ដេតសួរឆាយ ជាសំនួរធ្វើអោយឆាយងាកមកមើលមុខដេតម៉ង់ៗ
“ហាក៎!”ឆាយលាន់មាត់ស្ទើរផ្លាត់សំលេង
“យើងហៅទៅមើលកុន មិនមែនហាក៎ទេ!”ដេតនិយាយដោយលូកដៃទៅខោកក្បាលឆាយ
“អ៊ួយ! នេះខ្ញុំជិតល្ងីល្ងើដោយសារបងហើយ”ឆាយនិយាយដោយយកដៃអង្អែលក្បាល
“មកពីឯងចូលចិត្តធ្វើអោយខ្លួនគួរអោយចង់ខោកហ្នឹងឯង”ដេតនិយាយដោយសំលក់ឆាយ ព្រោះដេតគេព្យាយាមធ្វើសុភាពអស់ប៉ុណ្ណឹងហើយ តែឆាយបែរជាធ្វើមើលតែជួបខ្មោច
“ប្រញាប់យកសៀវភៅទុកហើយទៅផ្លាស់ខោអាវទៅមើលកុនអោយលឿនឡើងទៅ”ដេតនិយាយដោយប្រមែលប្រមូលសៀវភៅឆាយជាគំនរ
“ហាក៎”ឆាយក៏លាន់មាត់ម្តងទៀតទាំងធ្វើមុខឆ្ងល់
“នៅហាក់ស្អីទៀត ចង់ត្រូវមួយក្រញ៉ទៀតមែនទេ”ដេតនិយាយដោយលើកដៃឡើង គំរាមឆាយ ម្នាក់នេះក្រៅពីកំលាំងបាយប្រហែលជាមិនចេះស្អីទេទៀតមើលទៅ
“ទៅហើយៗ”ឆាយក៏ប្រញាប់ប្រញាធ្វើតាមសំដីដេត ដោយមិនទាន់ដឹងរឿងច្បាល់លាស់ ដេតម្នាក់នេះពិតជាព្រៃផ្សៃពិតមែន នៅក្បែរគេគឺមានតែរឿងឈឺខ្លួននឹងឯង។
មួយសន្ទុះក្រោយមកឆាយក៏ចុះជាមួយសំលៀកបំពាក់ដែលមើលទៅស្អាតខ្លាំងណាស់ ព្រោះអំបាញ់មិញនេះគេក៏រើខោអាវឡើងពេញទូទៅហើយទំរាំបានមួយឈុតនេះ សំរាប់ឱកាសពិសេសបែបបនេះ មិនតែងខ្លួនបន្តិចម្តេចហ្នឹងបាន។ចំនែកដេតមើលមកឆាយដោយញញឹមតិចៗហាក់ដូចជាពេញចិត្តហ្នឹងអ្វីម៉្យាង
“នេះយើងហៅឯងទៅមើលកុន មិនមែនទៅឡើងឆាកនោះទេ”ដេតនិយាយចំអន់អោយឆាយ ចំនែកឆាយធ្វើមុខខ្មាស់រហូតស្ទើរចង់ជ្រែកដី ដេតម្នាក់នេះមាត់គួរអោយចង់ធាក់ពិតៗ
“មិនបាច់ធ្វើមុខអញ្ជឹងទេ យើងនិយាយលេងនោះទេ ឈុតនេះមើលទៅឯងសមខ្លះណាស់ហើយស្អាតទៀតផង”ដេតនិយាយដោយដើរចេញទៅយកម៉ូតូរបស់ខ្លួន ម្នាក់នេះមិនដឹងជាកើតស្អីនោះទេ អស់ពីបង្អាប់ ក៏មកសរសើរចំៗបែបនេះ ធ្វើអោយឆាយរឹងខ្លួនស្ទើរនិយាយអីមិនចេញទៅហើយ។ ឆាយក៏ឡើងជិះម៉ូតូធំរបស់ដេត ជាធម្មតាដេតក៏មិនបើកវាទៅសាលាទេព្រោះបើគេជិះទៅនឹងត្រូវឌុបឆាយ បែបនេះហើយបានជាត្រូវដើរទៅរៀនជាមួយគ្នាជារៀងរាល់ថ្ងៃនោះ។
“បងដេត!”ឆាយនិយាយដោយសំលេងញ័រដោយជិះម៉ូតូអង្គុយពីក្រោយដេត
“មានការអី”ដេតងាកមុខមករកឆាយ
“ខ្ញុំនៅចង់រស់អោយបានច្រើនឆ្នាំទៀតបង! បងអាចបើកយឺតជាងនេះបានទេ”ឆាយនិយាយដោយខ្លួននៅខ្លាចទៅឡើយ ព្រោះមានអារម្មណ៍ថាដេតជិះម៉ូតូលឿនដូចប្រញាប់ទៅចុះនរកអញ្ជឹង។ ចំនែកឯងដេតមិនខ្វល់ពីសំដីរបស់ឆាយ នៅតែរក្សាលឿនប្រញាប់ទៅឋានសួគ៌របស់ខ្លួនដដែល ឆាយហេតុតែមិនដឹងធ្វើយ៉ាងម៉េចមានតែអោបចង្កេះដេត ហើយភាវនាក្នុងចិត្តអោយខ្លួនឆាប់ទៅដល់ផ្សារទំនើបប៉ុណ្ណោះ។ មិនប៉ុន្មាននាទីពួកគេទាំងពីរក៏មកដល់ផ្សារទំនើបដែលមានមនុស្សច្រើនគួរសមព្រោះថាថ្ងៃនេះជាថ្ងៃអាទិត្យ។ មកដល់ភ្លាមឆាយក៏ប្រញាប់ចុះពីម៉ូតូ
“ទីបំផុតខ្ញុំបានជាន់ឯងហើយ ដីសំណប់ចិត្ត”ឆាយនិយាយដោយសប្បាយចិត្ត”អរគុណជីដូនជីតាដែលបានជួយរក្សាកូនចៅ ធ្វើអោយកូនចៅបានមកជាន់ដីបន្តទៀត”ឆាយបន្តបន់ បន្តអរគុណជាហូរហែរ
“នេះឯងនិយាយចប់រឺនៅ”ដេតនិយាយដោយហួសចិត្ត
“អស់ហើយ”ឆាយនិយាយដោយងាកមកសំលក់ដេត នេះឆាយពិតជាប្រថុយពិតមែនដែលយកជីវិតរបស់ខ្លួនមកផ្ញើរលើម៉ូតូដេតបែបនេះ
“កុំមើលមកយើងបែបនេះ!”ដេតនិយាយដោយមិនចាប់អារម្មណ៏និងក្រសែភ្នែករបស់ឆាយហើយក៏ដើរចូលផ្សារទំនើបធ្វើមិនដឹង ចំនែកឆាយក៏គ្មានសិទ្ធរករឿងម្នាក់នេះបាន ត្រឹមដើរត្រុកៗពីក្រោយគេប៉ុណ្ណោះ
“ទៅទិញពោតលីង និងទឹកក្រូចមក យើងទៅទិញសំបុត្រកុន”ដេតនិយាយបញ្ជាឆាយហើយ ក៏ដើរទៅទិញសំបុត្រកុន ឆាយបានត្រឹមតែដកដង្ហើមធំមើលដេតដើរចេញទៅ សំរេចថាដេតម្នាក់នេះ ធ្វើអីក៏យកតែចិត្តខ្លួនគ្រប់ពេលតែម្តង
“នេះជាមនុស្សចិត្តខ្មៅ ព្រៃផ្សៃបំផុត ហៅគេមកមើលកុនមិនសួរមួយម៉ាត់ថាចង់មើលរឿងស្អី ក៏យកតែចិត្តខ្លួនឯងគ្រប់ពេលវេលាតែម្តង” ឆាយនិយាយដោយពេបមាត់ ហើយសំលឹងទៅដេតដែរដើរទៅតំរង់ជួរទិញសំបុត្រកុន
ប្រហែលជាប្រាំនាទីក្រោយមកដេតក៏ត្រលប់មកជាមួយនឹងសំបុត្រកុនពីរសន្លឹក។ ចំនែកឆាយក៏ហុចកំប៉ុងទឹកក្រូចនិង ពោតលីងអោយដេត ព្រោះខ្លួនមិនបានចង់ញ៉ាំវាទេ
“កាន់ទៅ”ដេតនិយាយដោយមិនចាំអារម្មណ៍ ហើយខ្លួនឯងលូកដៃយកពោតលីងទៅញ៉ាំនិងចុចទូរស័ព្ទលេង ដោយមិនក្រែងចិត្តឆាយសូម្បីតែបន្តិច។ ចំនែកឆាយបានត្រឹមសំលក់ដេតព្រោះតែហួសចិត្ត សំរេចថាគេនេះជាមនុស្សដែលយកតែចិត្តរបស់ខ្លួនពិតមែន។ ដេតងាកមកក៏ប្រទះក្រសែលភ្នែករបស់ឆាយ
“មើលយើងបែបនេះមានន័យថាយ៉ាងម៉េច”ដេតសួរដោយជ្រួញចិញ្ចើម
“បងនាំខ្ញុំមកមើលរឿងអីហ្នឹង”ឆាយសួរព្រោះតែខ្លួនមិននៅមិនទាន់ដឹងថាខ្លួនត្រូវមើលរឿងស្អីនោះទេ
“នេះ……”ដេតហុចសំបុត្រកុនអោយទៅឆាយ ចំនែកឆាយក៏ប្រញាប់យកសំបុត្រកុនមកមើល ថាអីចេះខុសពិតជាដូចជាការបារម្ហរបស់ឆាយពិតមែន
“ផ្ទះលាក់ព្រលឹង” ឆាយអានអក្សរនៅលើសំបុត្រកុនមួយៗ ដោយភាពតក់ស្លុត
“នេះកុំប្រាប់ថាពួកយើងនឹងមើលរឿងនេះ”ឆាយសួរដេតដោយលេបទឹកមាត់
“អើ!! លឺគេថាល្អមើលណាស់ ខ្មោចលងក៏សាហាវ សំលាប់ទាំងគ្រួសារៗតែម្តង ចុងក្រោយក៏ស្លាប់គ្មានសល់ម្នាក់” ដេតនិយាយធម្មតាមើលទៅរឿងមួយនេះពិតជាគួរអោយចង់មើលពិតមែន តែមើលទៅឆាយវិញកាន់សំបុត្រកុននោះដោយធ្វើមុខចង់ឆ្កួតទៅហើយ
“ធ្វើមុខមើលតែឃើញខ្មោចមែនទែន”ដេតនិយាយដោយឆាយ ចំនែកឆាយក៏ងាកមកមើលអ្នកដែលនិយាយ
“នេះរឿងនរកអីហ្នឹង ខ្ញុំមិនមើលទេ! គួរអោយខ្លាចខ្លាំងណាស់”ឆាយធ្វើមុខចង់យំ បើអោយមើលរឿងបែបនេះ ឆាយនឹងដេកមិនលក់ពេញមួយយប់មិនខាន “បងដេតមានរឿងកំប្លែងច្រើនណាស់! ខ្ញុំសុំប្តូរយកជារឿងកំប្លែងវិញបានទេ ណាៗៗ!!!”ឆាយនិយាយដោយអង្វរករដេត
“អាវ!ពីដំបូងម៉េចមិនប្រាប់ ទិញសំបុត្ររួចហើយអោយយកទៅដូរគេយ៉ាងម៉េចទៅ”ដេតនិយាយដោយធ្វើមុខឆ្ងល់ ព្រះមើលដេតនិយាយចុះ ខ្លួនជាអ្នកនាំឆាយមកមើលកុនហើយក៏ទៅទិញសំបុត្រកុនដោយមិនសួរឆាយមួយម៉ាត់ រួចមកថាអោយឆាយទៀត គិតមើលទៅថាគេជាមនុស្សដែលពិបាករស់នៅជាមួយប៉ុណ្ណា។ ចំនែកឆាយហេតុតែហួសចិត្តមិនដឹងជាតវ៉ាជាមួយដេតយ៉ាងម៉េច ក៏មានតែអង្គុយធ្វើមុខចង់យំម្នាក់ឯង​ ដោយមិនបានចាប់អារម្មណ៍ថាអ្នកអង្គុយក្បែរនោះលួចសើចជាច្រើនដងដោយសប្បាយចិត្ត។
“អាវ!!!…………”ឆាយស្រែកឡើងមុខស្លេកទៅហើយ ពេលដែលមើលទៅកុនដែលគួរអោយខ្លាចបែបនេះ
“ដៃយើងៗៗ ខ្លាចហេតុអីមកខ្ញៅ ដៃយើងទៅវិញ ឈឺណាវើយ”ដេតនិយាយដោយអង្អែលដៃដែលសុទ្ធតែស្នាមក្រចករបស់ឆាយ
“គួរអោយខ្លាចខ្លាំងណាស់”ឆាយនិយាយដោយធ្វើមុខចង់យំដាក់ដេត ម្នាក់នេះពិតជាខ្លាចខ្មោចខ្លាំងណាស់អោយមកមើលរឿងបែបនេះទៀត ដូចយកគេមកសំលាប់ទាំងរស់តែម្តង
“ស្រែកតិចបានទេ មិនឃើញគួរអោយខ្លាចត្រង់ណាផង”ដេតកំពុងតែរអ៊ូ សំរេចថារឿងខ្មោចគួរអោយខ្លាចបែបនេះហើយដេតនៅអង្គុយមើលដូចមើលរឿងកំសត់ទៅវិញ។ តែនៅសុខៗស្រាប់តែឆាយស្ទុះមកអោបដេតតែម្តង ធ្វើអោយមុខដេតប្រែជាក្រហមតិចៗៗទៅហើយ គេក៏ឈប់រអ៊ូហើយនៅស្ងៀមទៅវិញ នេះអី!លទ្ធផលដែលដេតខំចុះទុនមកមើលកុនជាមួយឆាយនោះ ហាហាហ!!!
“ល្មមបើកភ្នែកហើយ! រឿងចប់ហើយ”ដេតកេសឆាយ ព្រោះម្នាក់នេះបិទភ្នែកអោបគេមិនព្រមលែងសោះ
“ចប់ហើយ”ឆាយសន្សឹមៗបើកភ្នែកក៏ឃើញថាមនុស្សម្នាចាប់ផ្តើមចេញពីទៅបន្តើរៗហើយ ឃើញដូចនេះឆាយក៏ដកដង្ហើមធូរទ្រូង
“ឯល្មមលែងយើងបានហើយមែនទេ!” ដេតនិយាយដោយធ្វើមុខដាក់ឆាយ ចំនែកឆាយពេលលឺបែបនេះក៏ភ្ញាក់ខ្លួន រួចក៏ស្ទុះចេញពីដើមទ្រូងដេតដោយមុខក្រហម
“គឺ………”ឆាយនិយាយទាំរដាក់រដុប
“នៅគឺដល់ណាទៀត នេះគេចេញពីរោងកុនអស់ហើយណា រឺឯងចង់នៅដេកទីនេះមែនទេ”ដេតនិយាយដោយងើបដើរចេញទៅ ចំនែកឆាយក៏ប្រញាប់ចេញទៅតាមក្រោយ
សុខៗដេតក៏ឈប់ ធ្វើអោយឆាយកំពុងតែដើរពីក្រោយដេតមកបុកនឹងខ្នងរបស់គេ
“នេះឯងធ្វើដើរអោយមានអារម្មណ៍ក្នុងខ្លួនខ្លះទៅមើល”ដេតរអ៊ូ ចំនែកឆាយក៏យកដៃអង្អែកថ្ងាស ព្រោះអំបាញ់មិញមិនបានចាប់អារម្មណ៍ពិតមែន ព្រោះគេរវល់តែអៀននឹងរឿងដែលគេទៅអោបដេតក្នុងរោងកុននោះឯង
“អ្នកណាអោយបង សុខៗបងក៏ឈប់បែបនេះ”ឆាយនិយាយដោយពេបមាត់
“បានហើយឯងនេះ! នៅចង់ញ៉ាំអីទៀតទេ”ដេតធ្វើមុខធុញហើយសួរឆាយ ចំនែកឆាយក៏គ្រវីក្បាល
“មិនសូវឃ្លានអីផង”ឆាយនិយាយព្រោះអំបាញ់មិញទើបញ៉ាំបាយនិង នំអាកោរដែលម្តាយគេធ្វើអោយនៅមិនទាន់ស្រកពោះផង
“តែយើងឃ្លាន”ដេតនិយាយដោយធ្វើមុខធុញ ដូចជាឆាយនេះមិនយល់ហេតុការណ៍អីសោះ
ដេតក៏ដើរចូលហាងដែលនៅក្បែរៗនោះ។ ក្រោយពីញ៉ាំអីហើយ គេក៏ចូលទៅញ៉ាំការ៉េមបន្ត ធ្វើអោយឆាយឆ្ងល់ថាដេតម្នាក់នេះក៏ក្រពះធំម្ល៉េះហេតុអីញាំមិនឈប់បែបនេះ
“ឯងមិនចង់ផឹកអីខ្លះទេ”ដេតងាកមកសួរឆាយ
“អត់ទេ”ឆាយឆ្លើយដោយធ្វើមុខឆ្ងល់
“អំបាញ់មិញក្នុងរោងកុន ឯងស្រែកដូចជ្រូកគេយកទៅអារកអញ្ជឹង យើងស្មានតែឯងស្រេកទឹក”ដេតនិយាយដោយសើចចុងមាត់
“នៅមកនិយាយទៀតអ្នកណាអោយមើលរឿងហ្នឹង នេះខ្ញុំនៅមិនទាន់បាត់ភ័យផង” ឆាយនិយាយទាំងពេបមាត់
“នៅមកតវ់ាទៀត មើលដៃយើងទៅជាស្នាដៃអ្នកណា”ដេតនិយាយដោយលើកដៃរបស់ខ្លូននៅជាប់ស្នាមក្រចកឆាយនៅឡើយ ចំនែកឯឆាយបែរជាសើចតិចៗ “នៅមានមុខមកសើចទៀត”ដេតនិយាយដោយលូកដៃទៅខោកក្បាលឆាយ
“អួយ!!”ឆាយស្រែកដោយយកដៃមកអង្អែលក្បាល “ឈឺណាបង! វាមិនមែនកំហុសខ្ញុំឯណា ខ្ញុំក៏ប្រាប់ហើយមែនទេ​ថាខ្ញុំខ្លាចខ្មោច”ឆាយព្យាយាមតវ៉ាតែក៏ត្រូវដេតលូកដៃមកក្បាយគេម្តងទៀត ឃើញបែបនេះឆាយក៏ប្រញាប់យកដៃមកអោបក្បាលគេ មុខពេលគេត្រូវល្ងីល្ងើរដោយសារដេត
“នោះឆាយតើ”សុខសំលេងលាន់លឺចេញពីជ្រុងម្ខាងទៀត ធ្វើអោយដេតនិងឆាយងាកទៅរកម្ចាស់សំលេង ក៏ប្រទះមិត្តភក្តិទាំង៤របស់ឆាយ។ ចំនែកឆាយក៏ញញឹមដាក់ពួកគេ ឯដេតបែរជាធ្វើមុខដូចជាមានអ្នកណាមករំខានគេអញ្ជឹង
“នេះមែនទេដែលប្រាប់ថានៅមើលមេរៀន”ស្រីកានិយាយដោយពេបដាក់ឆាយ
“គឺ……”ឆាយព្យាយាមបកស្រាយតែខ្លួនក៏មិនដឹងនិយាយថាម៉េចទើបល្អ
“គឺស្អីទៅ បបួលមកដើរលេងជាមួយគ្នានិយាយថារវល់នៅមើលមេរៀន តែបែរជាមកលួចដើរលេងស្ងាត់ៗតែពីរនាក់ទៅវិញ”នាយធីរអ៊ូដោយមើលទៅឆាយយ៉ាងចាប់កំហុស
“គឺខ្ញុំ……”ឆាយគេនៅតែរដិបរដុបព្រោះមិនដឹងត្រូវបកស្រាយយ៉ាងណាពិតមែន
“ឯងនៅនិយាយលេងជាមួយមិត្តភក្តិឯងទៅយើងទៅបន្ទប់ទឹកមួយភ្លែត”ដេតនិយាយហើយក៏ដើរចេញទៅ តាមពិតគេក៏មិនបានឈឺនោមរឺឈឺពោះអីដែល គ្រាន់តែមិនចង់នៅស្តាប់មិត្តភក្តិឆាយចំអន់ពួកគេទាំងពីរតែប៉ុណ្ណោះព្រោះដេតក៏រៀងមុខក្រហមខ្លះៗដែរ
“សំរេចថាទំនាក់ទំនងបងប្អូនពួកឯងល្អដល់ថ្នាក់ណាហើយ នេះដល់ថ្នាក់បបួលគេដើរលេងតែពីរអ្នកផង”នាយវង្សងាកមកចាប់កំហុសឆាយ
“ប្រហែលជាគាត់អផ្សុក ហើយគ្នាអ្នកណាមកជាមួយបានជាយកខ្ញុំមកជាគ្នា”ឆាយក៏ចេះតែនិយាយទៅដើម្បីអោយមិត្តភក្តិគេឈប់សង្ស័យ
“ត្រូវហើយមុខដូចគេនេះ សមហើយដែលគ្មានមិត្តភក្តិនោះ”ស្រីកាពេបមាត់ ព្រោះគេក៏មិនសូវជាចូលចិត្តដេតប៉ុន្មាននោះទេ
“ពួកឯងមកយូរហើយមែនទេ”ឆាយសួរ ព្រោះតែចង់ប្តូរសាច់រឿង
“ទើបតែមកទេ ចុះឯង”ធីឆ្លើយ
“មកយូរដែលហើយ! កំពុងតែចង់ទៅវិញហើយ”ឆាយនិយាយ ព្រោះតែក៏មិនដឹងជាមានអីធ្វើទៀតដែល សង្ឃឹមថាដេតគេមិនគិតចង់ញ៉ាំអីបន្ថែមទៀតទៅចុះ
“នេះនិយាយគ្នាយូរទៀតទេ យើងប្រញាប់ទៅផ្ទះ”ដេតដែលទើបចេញពីបន្ទប់ទឹកក៏រអ៊ូ ហាក់ដូចជាមិនសប្បាយចិត្ត
“អញ្ជឹងខ្ញុំលាពួកឯងសិនហើយណា ចាំជួបគ្នានៅសាលាណា”ឆាយនិយាយហើយក៏ប្រញាប់រត់ទៅតាមដេត
“បងដេត!”ដើរមកជិតដល់ចំណតម៉ូតូឆាយក៏និយាយ
“មានការអី”ដេតងាកមកជ្រួញចិញ្ចើមដាក់ឆាយ
“បងអាចបើកម៉ូតូយឺតជាងពេលមកបានទេ ខ្ញុំនៅចង់រស់អោយបានយូរបន្តិច”ឆាយនិយាយដោយមុខស្អុយ
“បើមិនចង់ជិះជាមួយយើង ក៏ទៅជិះម៉ូតូឌុបរឺ តាក់ស៊ីទៅ”ដេតនិយាយដោយមិនចាប់អារម្មណ៍ពីឆាយរួចក៏បញ្ឆះម៉ូតូ ធ្វើអោយឆាយប្រញាប់ប្រញាឡើងលើម៉ូតូដេត ចំនែកដេតដែលពាក់មួកសុវត្ថិភាពបែរជាលួចសើចមិនអោយឆាយដឹង។
កំពុងតែជិះម៉ូតូសុខៗ ដេតក៏ឈប់ហើយងាកមកសួរឆាយដែលធ្វើមុខម៉ង់ៗដាក់គេ
“ឯងចង់ទៅណាទេ! យើងមិនទាន់ចង់ចូលផ្ទះទេ”ដេតសួរ ចំនែកឆាយបែរជាធ្វើមុខសញ្ញាសួរ
“អត់ទេ”ឆាយឆ្លើយព្រោះខ្លួនមិនបានចង់ទៅណាទេ គឺដេតទេតើដែលអូសគេមកនេះ
“ច្បាស់ហើយថាមិនចង់ទៅណា”ដេតសួរបញ្ជាក់ ចំនែកឆាយក៏ធ្វើមុខគិតរួចក៏ធ្វើមុខដូចនឹងឃើញអ្វីម៉្យាង។

“នេះរឺកន្លែងឯងចង់មក”ដេតសួរដោយហួសចិត្ត ព្រោះគេទាំងពីរអ្នកកំពុងតែនៅក្នុងបណ្ណាគារ។
“បាទ! ខ្ញុំចង់ទិញសៀវភៅខ្លះយកទៅអាន ព្រោះនៅផ្ទះអស់សៀវភៅអានហើយ”ឆាយនិយាយដោយសំលឹងទៅសៀវភៅ ចំនែកដេតបែរជាធ្វើមុខឆ្ងល់ព្រោះពាក្យដែលថាអស់សៀវភៅនេះម៉េចហ្នឹងទៅរួច ព្រោះគេធ្លាប់ចូលទៅបន្ទប់ឆាយសៀវភៅក្នុងបន្ទប់ឆាយមានដល់ទៅ៣ទូឯណោះ ហើយ១ទូមានដល់ទៅ៤ធ្នើរ សំរេចថាគេពិតជាអានសៀវភៅអស់ហ្នឹងអស់ពិតមែន?
ឆាយក៏រត់ឆ្លេរចុះឆ្លេរឡើង ដូចហាក់ដូចជាសប្បាយណាស់ចិត្តអញ្ជឹងគេយកមួយក្បាយហើយមួយក្បាលទៀត ចំនែកដេតគ្រាន់តែធុំក្លិនសៀវភៅក៏ធ្វើអោយគេវិលមុខចង់ក្អួតទៅហើយ។
“អាវ! បងដេតម៉េចធ្វើមុខអញ្ជឹង មិនគិតចង់ទិញសៀវភៅអីខ្លះទេ” ឆាយសួរទៅដេតដែលកំពុងតែធ្វើមុខស្អុយពីក្រោយគេ
“អត់ទេ ឯងទិញតែរបស់ឯទៅ”ដេតឆ្លើយ រួចក៏ងាកមករអ៊ូ”បើដឹងអញ្ជឹងយើងហ្នឹងមិនឡប់ទៅសួរឯងថាចង់ទៅណាទេ”ដេតរអ៊ូតិចៗម្នាក់ឯង ព្រោះគេគិតថាឆាយប្រហែលជាចង់ទៅសួនកំសាន្តអីហ្នឹង ច្រើនជាង។
ក្រោយពីទិញសៀវភៅរួចរាល់ដេតនិងឆាយក៏ត្រលប់មកផ្ទះវិញ។
“តុកៗៗ………” កំពុងតែគេងសុខៗដេតក៏លឺសំលេងគោះទ្វារ
“អ្នកណាហ្នឹង ស្មាននេះទៅហើយមានការស្អីទៀត”ដេតដើរទៅបើកទ្វារដោយរអ៊ូ
“អាវ!ឆាយ ហើយស្មានេះទៅហើយឯងមានការអីទៀត”ដេតសួរទៅឆាយ តែសំលឹងទៅឆាយមកជាមួយនឹងខ្នើយ និងភួយទៀតផង។
“គឺ……… ខ្ញ………ខ្ញុំនៅខ្លាចកុនដែលមើលពីល្ងាចមិញ ទើបមិនហ៊ានគេងម្នាក់ឯង”ឆាយនិយាយដោយមុខក្រហមព្រោះ ធំប៉ុននេះហើយនៅគេងខ្លាចខ្មោចទៀត
“គួរអោយធុញមែនចូលម៉ោ”ដេតនិយាយដោយបើទាញទ្វារអោយឆាយសួរ ចំនែកឆាយក៏ចំលែកចិត្តខ្លះៗដែលព្រោះពីដំបូងគេគិតថា ដេតប្រាកដជាគ្មានផ្លូវព្រមងាយៗនោះទេ
ដេតក៏រៀបចំកំរាលនៅលើឥដ្ឋ ព្រោះសុំបន្ទប់គេដេកក៏ត្រូវដាក់ខ្លួនបែបនេះឯង
“ឯងធ្វើស្អីហ្នឹង! ឡើងទៅដេកលើពូកទៅ”ដេតនិយាយធ្វើអោយឆាយងាកមើលដេត ថ្ងៃនេះគេលេបថ្នាំអីខុសទេដឹងបានជាចិត្តល្អបែបនេះ “កុំមកមើលយើងបែបនឹង ទៅដេកទៅខាងក្រោម ហើយតាំងរអ៊ូរងាទៅ យើងចង់ដេក មិនចង់អោយឯងរំខានយល់”ដេតនិយាយហើយក៏ប្រះខ្លួន ដេកដោយមិនចាប់អារម្មណ៍ពីឆាយ ចំនែកក៏មិនបានគិតច្រើនក៏គេងដែរ ព្រោះសុំត្រឹមមានមនុស្សគេងក្បែរធ្វើអោយបាត់ខ្លាចខ្មោចគេក៏សប្បាយចិត្តណាស់ទៅហើយ។

June 23, 2015

My Little Brother Chapter11: សមុទ្រស្នេហ៍


ថ្ងៃទៅដើរលេងក៏មកដល់ ឆាយនិងដេតក៏មកដល់សាលា ដែលពោលពេញដោយសិស្សដែលម្នាក់ៗក៏ជជែកគ្នារង់ចាំឡានចេញដំណើរ។ គ្រាន់តែឆាយនិងដេតចូលក្នុងសាលា ម្នាក់ៗក៏មើលមកពួកគេ ព្រោះតែគេទាំងពីរនាក់ស្លៀកខោដូចគ្នា ពណ៌ក៏ដូចគ្នា រហូតមើលទៅដូចគូរសង្សារ។ ដេតគេក៏ដើរទៅរកមិត្តភក្តិនៅជំរុំបាល់ទាត់ ចំនែកឆាយក៏ដើរទៅរកមិត្តភក្តិរបស់ខ្លួន។
“វង្ស! អត់ទាន់មកអ្នកណាមកទេអីៗ”ឆាយសួរទៅវង្សព្រោះតែ ឃើញវង្សឈរតែម្នាក់ឯង
“មកអស់ហើយ! ធីវាទៅបន្ទប់ទឹក ឯស្រីៗនាំគ្នាទៅទិញអីញ៉ាំតាមឡានបាត់ហើយ”វង្សតប
“ស្មានតែអត់ទាន់មានអ្នកមក”ឆាយនិយាយ ចំនែកវង្សបែរជាមើលមកឆាយដោយប្លែក
“ម៉េចមើលខ្ញុំអញ្ជឹង មុខខ្ញុំប្រលាក់អីមែន”ឆាយសួរដោយយកដៃជូតមុខ
“គ្មានប្រលាក់អីទេ! គ្រាន់តែឆ្ងល់”វង្សនិយាយ
“រឿងអី?” ឆាយរឹតតែឆ្ងល់ទៀតហើយ
“ហេតុអីក៏ឯងស្លៀកខោដូចដេតអញ្ជឹង មួយរយៈក្រោយនេះមានអារម្មណ៍ថាពួកឯងដូចជាត្រូវរូវគ្នាណាស់”វង្សនិយាយដោយពិនិត្យពិច្ឆ័យឆាយ
“មានឯណា ពួកយើងធម្មតាតើ”ឆាយក៏និយាយដោយមុខក្រហមតិចៗ ព្រោះមួយរយៈនេះដេតពិតជាផ្លាស់ប្តូរជាមួយគេខ្លះមែន ព្រោះឧស្សាហ៍ញញឹមនៅចំពោះមុខគេ ហើយក៏មិនសូវនិយាយគំរោះគំរើយដូចមុន ហើយមិនជាប្រើគេដូចមុខ ជាពិសេសរាល់ថ្ងៃចេញពីរៀនក៏ឧស្សាហ៍នាំគ្នាទៅញ៉ាំនេះញ៉ាំនោះជាប្រចាំ
“សំរេចថាទំនងពីរនាក់បងប្អូនឯងល្អបែបនេះ យើងក៏ជួយអរ តែស្លៀកខោពាក់បែបនេះយើងមើលពីចំងាយស្មានតែគូរសង្សារតើ”វង្សនិយាយផ្តឺឆាយ
“គ្រាន់តែគាប់ជួនតែប៉ុណ្ណោះ” ឆាយនិយាយព្រោះតែវាពិតជាគាប់ជួនពិតមែន ឆាយក៏មិននឹកស្មានថាដេតនឹងស្លៀកខោដែលខ្លួនឯងទិញអោយនោះដែរ
“ដូចជាគាប់ជួនពេកទេដឹង”វង្សនិយាយដោយពេបមាត់
“មិនជឿក៏ជួយមិនបានដែរ”ឆាយនិយាយដោយមិនដឹងរឿង ហើយក៏ងាកមើលឆ្វេងមើលស្តាំ ក៏ប្រទះភ្លើងនៅជ្រុងម្ខាងកំពុងតែជជែកគ្នាជាមួយមិត្តភក្តិ ឆាយក៏ញញឹមដាក់ភ្លើង ចំនែកភ្លើងក៏ញញឹមតបមកវិញបែបធម្មតារួចក៏ងាកទៅនិយាយជាមួយមិត្តភក្តិវិញ។ មួយរយៈនេះឆាយក៏មិនសូវបានជួបភ្លើងព្រោះតែដេតមិនទៅហាត់បាល់​ ម្យ៉ាងភ្លើងក៏ប្រហែលជាគេចមុខពីឆាយតែម្តងទំនងជានៅអន់ចិត្តនឹងឆាយ រឿងដេតនៅឡើយ។
“ឆាយមកតាំងពីកាល! ហើយឯណាពួកស្រីៗនោះ”ធីដែលទើបមកពីបន្ទប់ទឹកក៏ស្រែកសួរ មើលទៅធីថ្ងៃនេះក៏សង្ហារជាពិសេសតែម្តង ព្រោះតែការតែងខ្លួនបែបទៅលេងសមុទ្រ មើលទៅស្រស់ស្រាយ ហើយលេចធ្លោទៀតផង ចំនែកឆាយពេលឃើញបែបនេះក៏ពេបមាត់ តែយ៉ាងណាក៏មិនចំលែកដែរព្រោះតែធីជាប្រុសសង្ហារបស់ជំរុំភ្លេង តែងខ្លួនធម្មតាក៏មើលទៅស្អាតដែរ ព្រោះគេសង្ហារស្រាប់ទៅហើយ
“អួយ! ចែងចាំងពន្លឺតារាដល់ហើយ”ឆាយនិយាយដោយយកដៃខ្ទប់មុខ ចំនែកធីក៏ជ្រួញចិញ្ចើម
“មានហើយ! នេះមិនច្បាស់ថាវាទៅសមុទ្ររឺក៏ឡើងឆាកនោះទេ”វង្សក៏ម្នាក់ទៀតបន្ថែមពីលើ ធ្វើអោយធីទ្រាំមិនបានក៏លូកដៃទៅខោកក្បាលទាំងវង្សនិងឆាយ
“នេះហ៊ានណាស់ពួកឯង! មកចំអន់អោយយើងផង”ធីនិយាយដោយភ្នែកតូចភ្នែកធំ
“អាវ!នេះយើងមានមិត្តភក្តិជាតារាតាំងពីពេលនេះហា អានុច”ស្រីកាដែលទើបដែលមកពីផ្សារម៉ាត និយាយចំអន់ម្នាក់ទៀត ចំនែកស្រីនុចបានត្រឹមធ្វើមុខមិនដឹងរឿង
“បានហើយៗៗ!!! មិនលេងជាមួយពួកឯងទេ យើងឡើងឡានមុនហើយ”ធីនិយាយដោយរត់ឡើងឡានមុន
“ហហាហស!!! ចំអន់បន្តិចក៏ធ្វើឯងខឹងអីណា”វង្សនិយាយដោយសើច បើលេងថាអោយគ្នាម្ល៉ឺងៗមិនអោយគេ អៀនយ៉ាងម៉េច
“តោះ!ឡើងឡានទៅ គ្រូដេញហើយណា”ឆាយនិយាយ ហើយពួកគេក៏ឡើងឡានជាមួយគ្នា
ពួកគេក៏អង្គុយនៅជួរក្រោយបង្អស់ព្រោះនឹងអាចអង្គុយបានគ្នាទាំង៥នាក់។ ចំនែកដេតក៏មិនឃើញឡើងឡានជាមួយពួកគេទំនងជានៅឡានជាមួយជំរុំបាល់ទាត់ហើយ ព្រោះទៅលេងសមុទ្រនេះសិស្សដល់ទៅបីជំនាន់ទៅជាមួយគ្នា ក៏មានឡានច្រើនគ្រឿងសំរាប់សិស្សបែបនេះឯង។
តាមផ្លូវក៏មានកម្មវិធីសប្បាយៗ ច្រៀង រាំ ដោះប្រស្នាអីបែបហ្នឹងជាហូរហែរ ហើយ។ មិនប៉ុន្មានម៉ោងពួកគេក៏មកដល់ឆ្នេរសមុទ្រ
“មកដល់សមុទ្រហើយៗ”ក្រុមរបស់ឆាយ និងសិស្សដទៃក៏ប្រញាប់ប្រញា រត់ចុះពីលើឡាន មកស្រូបខ្យល់អាកាសបរិសុទ្ធនៅសមុទ្រ ជាមួយក្លិនប្រៃនៃទឹកសមុទ្រ សំលេងរបស់រលកដែលបក់ច្រាំង និងសំលេងសត្វរំពេរធ្វើអោយអារម្មណ៍ម្នាក់លង់លក់នឹងបរិយាកាសរបស់ទិដ្ឋភាពមួយនេះទៅហើយ។
“ខានបានមកស្រូបខ្យល់បរិសុទ្ធបែបនេះជាយូរណាស់មកហើយ”ស្រីកានិយាយដោយធ្វើមុខស្រស់ស្រាយ
“មែនហើយ នៅក្នុងក្រុងក៏មានតែផ្សែងឡានផ្សែងម៉ូតូពិតជាធ្វើអោយមនុស្សពិបាករស់នៅមែន”ធីនិយាយដោយសន្ធឹងដៃសន្ធឹងជើង
“នែពួកឯងនៅធ្វើស្អីហ្នឹង មិនគិតមកជួយខ្ញុំខ្លះទេអី”ស្រីនុចស្រែកពីក្រោយឡានជាមួយឆាយ ដោយនៅជាប់ខ្លួនជាវ៉ាលីជាច្រើន
“អើមែនភ្លេច”វង្សលាន់មាត់ ហើយពួកគេក៏ស្ទុះទៅជួយស្រីនុច
ឆាយក៏កំពុងតែសើចសប្បាយជាមួយក៏ក្រុម ក៏ងាកទៅប្រទះរីតាដែលកំពុងតែឈរនិយាយជាមួយប្រុសម្នាក់ដែលជាគូរដណ្តឹងរបស់នាង។ នេះមានន័យថានាងយកគូរដណ្តឹងមកជាមួយដែល
“ប្រុសម្នាក់នោះជាអ្នកណា! ដូចជាស្និទ្ធិស្នាលជាមួយរីតាដល់ហើយ”វង្សនិយាយដោយធ្វើមុខឆ្ងល់
“មែនហើយឧស្សាហ៍ឃើញប្រុសម្នាក់នេះនៅជាមួយរីតាណាស់”ធីនិយាយដោយសញ្ជឹងគិតព្រោះអីកាលពីប្រកួតបាល់នោះធីក៏ឃើញបុរសម្នាក់នោះនៅជាមួយរីតាដែរ
“សង្ហាដល់ហើយ ថែមទាំងជិះឡានឡូយទៀតផង រីតាពិតជាសំណាងដល់ហើយ”ស្រីកានិយាយដោយកែវភ្នែកមានពន្លឺ ធ្វើអោយមុខវង្សស្អុយមួយរំពេច។ ចំនែកឆាយបានត្រឹមធ្វើមុខស្រពោន នេះបើដេតឃើញប្រាកដជាមិនសប្បាយចិត្តនោះទេ។
“តោះ!អ្នកគ្រូចែកសោរបន្ទប់ហើយ”ស្រីកានិយាយ បន្ទប់ដែលស្នាក់នៅក៏ជាបន្ទប់គ្រែពីរដែរសំរាប់តែមនុស្សតែពីរអ្នក ស្រីកាក៏គេងជាមួយស្រីនុច ចំនែកធីក៏គេងជាមួយវង្ស ឯឆាយក៏គេងជាមួយអ្នកណាទៅ?
“ឆាយ!”ភ្លើងហៅឆាយពីក្រោយខ្នង
“បងភ្លើង”ឆាយក៏ងាកទៅរកម្ចាស់សំលេង ហើយក៏ញញឹមដាក់ភ្លើង
“នេះមិត្តភក្តិឆាយមានបន្ទប់អស់ហើយ ចុះឆាយគេងជាមួយអ្នកណា”ភ្លើងសួរឆាយ ចំនែកឆាយបានត្រឹមគ្រវីក្បាលព្រោះគេក៏មិនដឹងគេងជាមួយអ្នកណា
“បើមិនទាស់ទេឆាយគេង………”ភ្លើងនិយាយមិនទាន់ចប់ផងក៏មានសំលេងមួយកាត់
“ឆាយមកយកឥវ៉ាន់ទៅបន្ទប់ដេក”ដេតស្រែកពីជ្រុងម្ខាង ចំនែកឆាយក៏មើលទៅដេតដោយឆ្ងល់
“នេះយកទៅដាក់នៅបន្ទប់ទៅ”ដេតហុចកាតាបខោអាវរបស់ខ្លួននឹងសោរបន្ទប់អោយឆាយ
“របស់ខ្លួនឯងម៉េចមិនយកទៅខ្លួនឯង ចាំបាច់ប្រើឆាយធ្វើអី”ភ្លើងនិយាយដោយមិនសប្បាយចិត្ត
“ឆាយគេគេងជាមួយខ្ញុំ”ដេតងាកនិងនិយាយផ្តឺដាក់ភ្លើងរួចដើរទៅបន្ទប់ ដោយមានឆាយរត់តាមក្រោយដេត ហើយមិនភ្លេចងាកមកញញឹមដាក់ភ្លើងដោយទឹកមុខអត់ដឹងរឿង។ ចំនែកភ្លើងបានត្រឹមធ្វើមុខមិនពេញចិត្ត ព្រោះបែបនេះរាល់លើក។
“រៀបឥវ៉ាន់យើងដាក់ចូលទូផង យើងទៅងូតទឹកសិនហើយ ហត់ណាស់”ដេតនិយាយហើយក៏កាន់កន្សែងចូលបន្ទប់ទឹកទុកអោយឆាយធ្វើមុខម៉ង់ៗម្នាក់ឯង
“គាត់កើតអីទៀតហើយ សុខៗម៉េចក៏ហៅយើងមកគេងជាមួយអញ្ជឹង”ឆាយនិយាយតិចៗ ហើយក៏រើខោអាវរបស់ខ្លួន និងរបស់ដេតដាក់ចូលទូរ។ កំពុងតែរើខោអាវរបស់ដេតក៏ប្រទះកាបូបតូចល្មមមួយ
“នេះកាបូបដាក់អីអញ្ជេះ”ឆាយនិយាយដោយឆ្ងល់រួចក៏បើកកូនកាបូបនោះមើល
“នេះ…………!!!”ឆាយភ្លាត់មាត់​ ព្រោះនេះជាកាបូបដាក់ខោក្នុងរបស់ដេតតើ
“ប្រើពណ៌បែបនេះផង”ឆាយនិយាយដោយលើកខោក្នុងពណ៌ក្រហមឆ្នូតសឡើងមកមើល ដោយមុខក្រហម
“នេះឯងធ្វើអីហ្នឹង”ដេតដែលទើបចេញពីបន្ទប់ទឹកស្ទុះទៅទាញយកខោក្នុងរបស់ខ្លួនមកអោបហាក់ដូចជារបស់មានតំលៃដែលមិនអាចកាត់ថ្លៃបាន
“គឺ………”ឆាយនិយាយដោយមុខក្រហម
“គឺស្អី? នេះកុំប្រាប់ថាឯងនេះចង់លួចខោក្នុងរបស់យើងទៅទុកណា”ដេតនិយាយដោយបើកភ្នែកធំៗមើលទៅឆាយ
“ឆ្កួតអ្នកណាទៅរោគចិត្តបែបនោះទៅ”ឆាយនិយាយដោយពេបមាត់”ខ្ញុំគ្រាន់តែឆ្ងល់ថានេះជាកាបូបអីក៏បើកមើលទៅ មិនស្មានថាប្រទះអាមួយនេះទេ”ឆាយនិយាយដោយញញឹមតិចៗ ដោយចង្អុលខោក្នុងដែលនៅក្នុងដៃដេត
“ប្រាកដហើយថាចៃដន្យ”ដេតនិយាយដោយមើលទៅឆាយដោយមិនប្រាកដចិត្ត ចំនែកឆាយក៏ងក់ក្បាល
“អញ្ជឹងខ្ញុំចូលទៅងូតទឹកហើយណា” ឆាយនិយាយដោយដើទៅបន្ទប់ទឹក តែក៏ងាកមកនិយាយជាមួយដេត“ប៉ុន្តែចង់ប្រាប់ថាពណ៌វាស្អាតណាស់ៗ”
“នេះ…………!!!”ដេតនិយាយមិនចេញ បានត្រឹមមុខក្រហម
“ធ្វើឯងអៀនអីណា”ឆាយនិយាយដោយញញឹមក្នុងបន្ទប់ទឹក តែតាមពិតក៏មិនគួរណាជាអៀនស្អីនោះទេ ព្រោះអីឆាយក៏ធ្លាប់ផ្លាស់ខោអាវអោយដេតដល់ទៅពីរដងឯណោះ ដូច្នេះអាស្អីៗលើសពីហ្នឹងទៀតក៏ឆាយធ្លាប់ឃើញដែល ត្រឹមខោខ្លីវាមិនឃើញគួរអោយខ្មាស់ត្រង់ណាផង ហាហាហាស។
ឆាយចេញពីបន្ទប់ទឹកវិញក៏ប្រទះដេតដែលកំពុងតែដេកលេងហ្គេមទូរស័ព្ទនៅលើគ្រែធ្វើមិនដឹង
“នេះបងមិនចេញទៅលេងជាមួយគេទេអី”ឆាយសួរដោយឆ្ងល់ព្រោះស្មាននេះមិត្តភក្តិគេនិងអ្នកដទៃប្រហែលជាកំពុងតែលេងទឹកហើយមើលទៅ
“មិនទៅទេហត់ណាស់ចង់សំរាក ណាមួយក៏មិនចូលចិត្តលេងទឹក”ដេតនិយាយដោយមើលមកឆាយរួចក៏ងាកទៅចាប់អារម្មណ៍និងទូរស័ព្ទវិញ
“អាវ! នេះខំមកដល់សមុទ្រហើយមិនគិតទៅលេង លំហែលហ្នឹងគេទេអី ចេះនៅក្នុងសំងំក្នុងបន្ទប់បែបនេះទៅកើត ហើយអញ្ជឹងមកធ្វើអី”ឆាយសួរ ធ្វើអោយដេតងាកមកមើលគេ
“ខ្ជិល”ដេតនិយាយកាត់ៗ គេនេះជាមនុស្សមិននិយាយច្រើននោះទេ ហើយក៏ចូលចិត្តនិយាយកាត់ តែងតែធ្វើអោយអ្នកសន្ទនាជាមួយតែងតែមានអារម្មណ៍ពិបាកយល់
“នៅលេងធ្វើស្អីហ្នឹង”ឆាយនិយាយដោយទាញទូរស័ព្ទពីដៃដេត
“ហាក៎!យកទូរស័ព្ទយើងទៅណា កំពុងទៅលេងហ្គេមផង”ដេតនិយាយដោយស្រវាទូរស័ព្ទមកវិញ
“មិនអោយទេ! ឈប់លេងទៅមិនដឹងសប្បាយត្រង់ណាផង! តោះទៅចេញទៅផ្សារជាមួយខ្ញុំ ព្រោះខ្ញុំភ្លេចយកច្រាសដុសធ្មេញមកហើយ”ឆាយនិយាយដោយទាញដៃដេតចេញពីបន្ទប់
“មិនទៅទេ”ដេតនិយាយដោយជ្រួញចិញ្ចើម
“ទៅៗណា នឹងបានជាគ្នាជាមួយខ្ញុំ”ឆាយនិយាយដោយព្យាយាមទាញដេតចេញពីគ្រែ
“ឯងក៏មានមិត្តភក្តិឯង ទៅរកពួកគេទៅ យើងមិនទៅទេ”ដេតនិយាយហើយក៏ត្រលប់ខ្លួនមកលើគ្រែវិញ
“មិនទៅក៏បាន! ទៅហៅបងភ្លើងវិញល្អជាង”ឆាយនិយាយដោយពេបមាត់ដាក់ដេត រួចក៏ដើចេញទៅ
“យើងប្តូរចិត្តហើយ យើងចង់ទៅដែល”ដេតនិយាយធ្វើអោយឆាយងាកមកញញឹមដាក់គេ រហូតធ្វើអោយដេតត្រូវងាកមុខចេញដោយធ្វើមុខធុញ
គេទាំងពីរក៏ធ្វើម៉ូតូរ៉ឺម៉កកង់បី ទៅផ្សារតែពីរនាក់។ មិនប៉ុន្មាននាទីពួកគេក៏មកដល់ផ្សារ
“នេះចង់ទិញអីក៏ប្រញាប់ទិញទៅ នឹងអាលទៅវិញ”ដេតនិយាយដោយធ្វើមុខធុញ ព្រោះតែគេមិនចូលចិត្តដើរផ្សារនោះទេ
“អូនោះ! នោះផ្លែអង្កាំតើ”ឆាយនិយាយដោយរត់ទៅតថ្លៃទិញផ្លែអង្កាំ ដែលគេចូលចិត្ត
“នេះវាស្តាប់យើងនិយាយខ្លះទេ”ដេតនិយាយដោយធ្វើមុខហួសចិត្តហើយដើរទៅរកឆាយ
“បងដេតចង់ញ៉ាំអីខ្លះទេ”ឆាយនិយាយដោយដៃរបស់គេមានស្បោងជាច្រើន
“នេះឯងទិញរបស់ញ៉ាំ ស្ទើរតែគ្រប់យ៉ាងទៅហើយនៅចង់ទិញអីទៀត”ដេតរអ៊ូបន្តើរធ្វើមុខធុញបន្តើរ
“អាវ! នេះខំនៅមកផ្សារអោយសប្បាយចិត្តហើយ នៅមកធ្វើមុខបែបនេះទៀត ចេះញញឹមទេ ញញឹមណា”ឆាយនិយាយដោយញញឹមអោយដេតមើល ចំនែកដេតក៏ធ្វើមុខញញឹមដែលពិបាកមើលបំផុតអោយឆាយមើល
“បែបនេះមែនទេ”ដេតនិយាយ
“បើអាចបាន ខ្ញុំសុំមិនអោយឃើញស្នាមញញឹមបែបនេះជាលើកទីរពីរទេខ្លាចគេងអត់លក់”ឆាយនិយាយដោយញញឹមតិចៗ ចំនែកដេតក៏ធ្វើមុខមិនដឹងរឿង
“ឯងនេះយូរទៅកាន់តែរឿងច្រើនហើយ”ដេតនិយាយដោយមើលមុខឆាយ
“មិនប្រាកដថាខ្ញុំរឿងច្រើន រឺអ្នកនិយាយរឿងច្រើននោះទេ”ឆាយនិយាយដោយពេបមាត់
“ហ៊ានណាស់ឥលូវឯងនេះ”ដេតនិយាយ ហើយក៏លូកដៃទៅផ្ទាត់ថ្ងាសរបស់ឆាយ
“អ៊ួយឈឺណាបងដេត!” ឆាយពេបមាត់ ទាំងយកដៃមកអង្អែលថ្ងាសខ្លួនឯង ចំនែកដេតញញឹមតិចៗ។ ពួកគេក៏ចុះសំរុងគ្នាយ៉ាងច្រើន ឆាយក៏ហ៊ាននិយាយចំអន់អោយដេតជារឿយៗ ចំនែកដេតក៏មិនប្រកាន់រឺខឹងឆាយដូចមុនទៀតដែរ រហូតពេលខ្លះឆាយក៏ថាអោយដេតដល់ៗដែលហ្នឹង។
“បងថាអញ្ជះល្អទេ យើងទិញគ្រឿងសមុទ្រខ្លះទៅ ហើយពេលយប់យើងនាំគ្នាញ៉ាំជុំគ្នាទៅ”ឆាយនិយាយដោយសំលឹងទៅសត្វសមុទ្រស្រស់ដែលកំពុងតែដាក់លក់ត្រៀបត្រា
“ទំរាំដល់យប់ក៏ស្អុយទៅហើយ”ដេតនិយាយដោយគ្រវីក្បាល
“មិនស្អុយទេ យើងអោយគេដាក់ធុងស្នោហើយក្លាសេវាទៅ ទុកដល់ស្អែកមិនស្អុយផង”ឆាយនិយាយ
“ស្រេចចិត្ត តែយើងមិនចូលរួមទេ”ដេតនិយាយ
“ហេតុអី”ឆាយសួរដោយឆ្ងល់
“អាវ! ស៊ីផឹកតែមិត្តភក្តិឯងទៅចាំបាច់អីមានយើងដែល”ដេតតប
“ក៏មនុស្សច្រើទើបសប្បាយ មានតែខ្ញុំប្រាំអ្នកហើយបងភ្លើងម្នាក់ទៀតហ្នឹង បើបានបងម្នាក់ទៀតនឹងបានគ្នារឹតតែច្រើន”ឆាយនិយាយដល់ត្រង់ឈ្មោះភ្លើងនេះ ទឹកមុខរបស់ដេតក៏ប្រែប្រួល
“អើៗ!ក៏បានៗ យើងចូលរួមដែរក៏បាន”ដេតនិយាយ
“ល្អណាស់”ឆាយនិយាយដោយសប្បាយចិត្តហើយចូលទៅទិញគ្រឿងសមុទ្រ
“ហេតុអីក៏ចូលចិត្តអោយមានអាម្សៀលមួយហ្នឹងម៉េស”ដេតនិយាយតិចៗដោយធ្វើមុខធុញ
ក្រោយពីឆាយទិញគ្រឿងសមុទ្រសំរាប់ញ៉ាំយប់ហើយ ក៏ត្រលប់មកផ្ទះសំរាកជាមួយនឹងដេតវិញ។ ឆាយក៏ប្រញាប់ប្រញាយកផ្លែឈើអំបាញ់មិញទៅទុកក្នុងទូរទឹកកក ចំនែកដេតដែរទើបនឹងយកគ្រឿងសមុទ្រទៅផ្ញើរចុងភៅក៏ត្រលប់មកប្រ៉ះខ្លួនៅលើពូក
“អាវ!ហើយបងនៅដេកធ្វើអី”ឆាយសួរដោយឆ្ងល់
“នេះឯងចង់ទៅទិញស្អីទៀតហើយ”ដេតងាកមកនិយាយដោយធ្វើមុខធុញ
“បងមិនគិតទៅញ៉ាំអាហារថ្ងៃត្រង់ទេអី! នេះដល់ម៉ោងបាយថ្ងៃត្រង់ហើយណា”ឆាយនិយាយដោយមើលទៅភាពខ្ជិលរបស់ដេត
“នេះដល់ម៉ោងបាយហើយ! យើងមិនទាន់បានសំរាកបន្តិចទេនាក៎”ដេតនិយាយដោយគ្រវីក្បាលតិចៗ
“តោះទៅញ៉ាំបាយ! ចាំញ៉ាំហើយនៅគេងនៅទីនោះក៏បាន”ឆាយនិយាយដោយអូសដេតពីលើពូក
ពួកគេក៏ដើរទៅមាត់ធ្នេរសមុទ្រដែលមិនឆ្ងាយប៉ុន្មានពីផ្ទះស្នាក់របស់ពួកគេ។ ផ្ទះសំណាក់របស់ពួកគេជាប្រភេទផ្ទះដែលសង់ដាច់ដោយឡែកពីគ្នា ហើយផ្ទះមួយត្រូវពុះជាពីរបន្ទប់ ដែលលាតសន្ធឹងមិនឆ្ងាយពីឆ្នេរ។
មកដល់រោងនៅមាត់សមុទ្រដែលបានរៀបចំតុនិងកៅអីរួចជាស្រេចសំរាប់អាហារថ្ងៃត្រង់ ដែលមានសិស្សស្រីៗជាអ្នកជួយគ្នា ចំនែកសិស្សប្រុសៗក៏មានខ្លះជួយ ខ្លះក៏កំពុងលេងទឹក លេងបាល់…… ពាសពេញឆ្នេរ។ ចំនែកដេតឃើញជំរុំបាល់ទាត់កំពុងនាំគ្នាលេងបាល់ទាត់លើឆ្នេរក៏ប្រញាប់ប្រញារត់ទៅចូលរួមជាមួយគេ ជាតិជាកីឡាករទៅដល់ទីណាក៏មិនភ្លេចដែរ។
“អំបាញ់មិញរអ៊ូថាហត់ ថាខ្ជិល គ្រាន់តែឃើញបាល់ក៏មិនដឹងកំលាំងពីណាមកទេ”ឆាយនិយាយដោយគ្រវីក្បាលតិច ហើយដើរទៅរកមិត្តភក្តិដែលកំពុងតែជួយរៀបចានសំរាប់អាហារថ្ងៃត្រង់។
“ឆាយ! នេះទៅណាស្មានេះទើបតែមក”ធីសួរពេលដែលឃើញឆាយដើរមក
“ហើយមកជាមួយដេតទៀត! នេះនាំគ្នាទៅធ្វើអីរាប់ម៉ោងស្មាននេះទើបហ្នឹងមក”ស្រីកាកំពុងឈរជូតស្លាបព្រាជិតនោះនិយាយ
“គ្មានធ្វើស្អីទេ! ខ្ញុំភ្លេចយកច្រាសដុសធ្មេញមក ក៏ទៅផ្សារទិញជាមួយបងដេតទៅ”ឆាយនិយាយដោយជួយជូតចានគេ
“នេះបងប្អូនឯងស្រលាញ់គ្នាដល់ថ្នាក់ទៅផ្សារជាមួយគ្នាផង”វង្សនិយាយដោយពេបមាត់
“អាវ!នេះមានន័យយ៉ាងម៉េចវង្ស”ឆាយនិយាយដោយងាកទៅសំលក់វង្ស
“ចេះចំអន់អោយគ្នាទៅកើត”ស្រីនិចញញឹមហើយគ្រវីក្បាលតិចៗ
“និយាយអញ្ជឹងអំបាញ់មិញ ខ្ញុំទៅផ្សារបានទិញគ្រឿងសមុទ្រនិងបន្លែមក យប់នេះយើងអាំងញ៉ាំណា៎”ឆាយនិយាយដោយញញឹម
“ល្អខ្លាំងណាស់ នឹងបានអាំងសាច់ញ៉ាំជុំគ្នាហើយ”ស្រីកានិយាយដោយសប្បាយចិត្ត ព្រោះពួកគេមកជាលក្ខណៈសាលានេះក៏មានតែអាហារដែលសាលារៀបចំ ម្យ៉ាងក៏ញ៉ាំបែបមនុស្សច្រើនបែបនេះក៏មិនជាសប្បាយអីណាស់ណាដែរ ព្រោះត្រូវក្រែងចិត្តគ្រូៗនោះឯង
“តែយើងគ្មានចង្រ្កានអាំងទេ”ស្រីនិចនិយាយ
“មិនអីទេខ្ញុំទៅសុំខ្ចីពីខាងបងចុងភៅបានហើយ”ឆាយនិយាយ
“ល្អណាស់អញ្ជឹង ចាំល្ងាចខ្ញុំនិងអាធីទៅញ៉ាំអីមកផឹក”វង្សនិយាយដោយសប្បាយចិត្ត
“ញ៉ាំទឹកក្រូចបានហើយ បើអោយគ្រូចាប់បានថាផឹកគ្រឿងស្រវឹងនឹងសយមិនខាន”ឆាយនិយាយដោយមើលទៅអ្នកគ្រូគណិតដ៏សែនឆ្នាស់
“មែនហើយ”ធីនិយាយដោយលេបទឹកមាត់
“ហើយឯងមានហៅអ្នកណាផ្សេងទៀតទេ”វង្សសួរ
“គិតថានិងទៅបបួលបងភ្លើង”ឆាយនិយាយធ្វើអោយអ្នកសប្បាយចិត្តជាងគេគឺស្រីកា
“ល្អណាស់បងភ្លើងចូលរួមជាមួយពួកយើង ពិតជាល្អមែន”ស្រីកានិយាយដោយអណ្តែតអណ្តូងដោយមិនចាប់អារម្មណ៍ពីវង្សដែលជាសង្សារ
“ហើយខ្ញុំក៏បានបបួលបងដេតហើយៗ គាត់ថានិងចូលរួមដែល”ឆាយនិយាយដោយសប្បាយចិត្ត
“ថាម៉េច………!”មិត្តភក្តិទាំងបួននាំគ្នាស្រែកព្រមគ្នា ព្រោះមិនជឿនឹងត្រចៀកខ្លួនឯង ចំនែកឆាយបែរជាធ្វើមុខផ្លង់ៗ ធ្វើអោយអ្នកទាំងបួននាំគ្នាមើលមុខគ្នាទៅវិញទៅមក។
ក្រោយពីញ៉ាំអាហារថ្ងៃត្រង់រួច ឆាយក៏ដេកសំដិលនៅមាត់ឆ្នេរ។ ចំនែកឯមិត្តភក្តិទាំងបួនអ្នកនាំគ្នាលេងទឹកក្បែរៗនោះ។
“ឆាយនៅគេងធ្វើស្អីមកលេងទឹកជាមួយគ្នាមកត្រជាក់ស្រួសណាស់”ធីស្រែកពីផ្ទៃទឹកមក
“មែនហើយឆាយ”ស្រីកាទាំងកំពុងលេងជះទឹកជាមួយនឹងវង្ស
“ពួកឯងលេងសិនទៅ! ខ្ញុំចង់សំរាកមួយភ្លេតសិន”ឆាយនិយាយទាំងញញឹម រួចពាក់វែនតាការពារកំដៅថ្ងៃ បន្តគេង​បន្ត។ តែសុខៗក៏មានបាល់ហោះមកបុកមុខគេយ៉ាងខ្លាំង
“អួយ!”ឆាយស្រែកហើយក៏ងាកទៅរកម្ចាស់បាល់ ក៏ប្រទះដេតដែលកំពុងធ្វើមុខផ្លង់ៗ បើទាយមិនខុសគឺគេនឹងហើយគ្នាអ្នកណាទេ។ ចំនែកឯភ្លើងក៏ម្នីម្នាមកមើលឆាយ
“កើតអីរឺអត់ឆាយ! ពួកខ្ញុំអចេតនាទេ”ឆ្លើងនិយាយនិយាយមើលមុខឆាយ ដែលនៅក្រហមនៅឡើយ
“ប៉ុណ្ណឹងវាមិនស្លាប់ទេ!”ដេតដើរមករើសបាល់ក៏និយាយ ធ្វើអោយទាំងឆាយនិងភ្លើងងាកទៅរកមេនាំរឿងម្នាក់នេះ
“ដេត! ក៏ធ្វើអោយឆាយរបួសហើយ ហេតុអីនៅមកនិយាយបែបនេះអញ្ជឹង”ភ្លើងនិយាយក្នុងនាមខ្លួនជាសិស្សច្បង
“មិនអីទេបង! ខ្ញុំវាសាច់កម្មប៉ុណ្ណឹងវាមិនអីទេ”ឆាយនិយាយដោយសំលក់ដេត
“និយាយអីអញ្ជឹងឆាយ! នេះសំណាងហើយដែលត្រូវមិនខ្លាំង”ភ្លើងនិយាយដោយនៅពិនិត្យមើលទៅឆាយនៅឡើយ
“កើតអីហ្នឹង”ធីដែលកំពុងលេងទឹកស្ទុះម្នីម្នាមកមើលឆាយ
“មិនអីទេធី! បងភ្លើងទៅលេងបន្តចុះខ្ញុំមិនកើតអីទេ”ឆាយនិយាយទាំងញញឹមដាក់ភ្លើង ចំនែកភ្លើងពេលប្រាកដថាឆាយមិនកើតអីហើយក៏ទៅលេងបាល់បន្ត
“ឆាយ!មុខកើតអីក៏ជាំក្រហមបែបនេះ”ធីសួរពេលដែលឃើញមុខឆាយនៅក្រហមនៅឡើយ
“គ្មានអីទេធី! ខ្ញុំសុំទៅបន្ទប់សិនហើយណា ព្រោះមានអារម្មណ៍ថាងងុយដេកណាស់ ពេលញ៉ាំឆ្អែតហើយ! ចាំល្ងាចបន្តិចខ្ញុំមកលេងទឹកជាមួយ”ឆាយនិយាយហើយក៏ងើបឡើងទៅបន្ទប់ស្នាក់វិញ ដោយមានអ្នកណាម្នាក់លួចសំលឹងគេពីក្រោយ
“នេះមិនសុំទោសមួយម៉ាត់ហើយនៅមកនិយាយបែបនេះទៀតពិតជាឈាមត្រជាក់ពិតមែន”ឆាយនិយាយដោយមួរម៉ៅតាមផ្លូវទៅបន្ទប់ស្នាក់វិញ
“មនុស្សណា៎! មិនមែនដើមត្នោតដែលមិនឈឺឯណា នេះមិនបារម្មណ៍រឺដឹងខ្លួនខុសខ្លះទេអី”ឆាយចាំផ្តើមមួរម៉ៅ
“មនុស្សស្អីក៏មិនដឹង ម្តងល្អ ម្តងអាក្រក់ សំដីក៏គ្រោគ្រាត មាត់អាក្រក់បំផុត មេចិត្តអាក្រក់”ឆាយនៅតែបន្តរអ៊ូឥតឈប់ ទាំងខ្លួនដើរជិតដល់បន្ទប់ទៅហើយ
“ធម្មតាក៏ឃើញថាស្លូតៗ មិននិយាយស្អី តែក្រោយខ្នងក៏មាត់មិនធម្មតាដែរតើ”សុខៗសំលេងរបស់ដេតក៏លាន់ពីក្រោយខ្នងរបស់ឆាយ ធ្វើអោយឆាយងាកទៅមើល ក៏ប្រទះដេតដែលឈរពីក្រោយធ្វើអោយឆាយមិនសប្បាយចិត្ត ក៏ប្រញាប់ប្រញាដើរទៅចូលបន្ទប់ស្នាក់
“នេះប្រញាប់ទៅណា! មិនរអ៊ូទៀតទៅ”ដេតនៅតែបន្តរំខានប្រសាទរបស់ឆាយ តែឆាយមិននិយាយស្អីព្រោះតែនៅឈឺមុខ ហើយក៏ដើរចូលបន្ទប់ដែលមានដេតដើរពីក្រោយ
“កើតអីបានជាមិននិយាយស្អី”ដេតនិយាយដោយចាប់ដៃរបស់ឆាយ
“លែងខ្ញុំ”ឆាយនិយាយដោយគ្រលាស់ដៃចេញពីដៃរបស់ដេត
“មិនលែង”ដេតធ្វើមុខនាំរឿង
“លែង! លែងខ្ញុំណាបងដេត”ឆាយប្រឹងបំរាស់ តែដេតរឹតតែបានចិត្ត
“មិនលែង! ខឹងមែនទេ”ដេតនិយាយដោយចាប់ដៃឆាយទាំងពីរ
“លែងខ្ញុំ! ប្រាប់ថាលែងខ្ញុំ”ឆាយព្យាយាមបំរាស់ រហូតធ្វើអោយខ្លួនរអិលដួលទៅលើពូក ចំនែកខ្លួនរបស់ដេតក៏បាត់ជំហរហើយក៏ដួលទៅសង្គប់ពីលើឆាយ។ មុខរបស់ដេតក៏ស្ថិតពីមុខរបស់ឆាយត្រឹមតែ៥សង់ទីម៉ែត្រប៉ុណ្ណោះរហូតពួកគេអាចលឺសំលេងបេះដូងដែលកំពុងលោតញាប់របស់ខ្លួនទាំងពីរបាន។ ច្រមុះរបស់ឆាយនិងដេតស្ទើរតែប៉ះគ្នា ចំនែកខ្យល់ដកដង្ហើមរបស់ដេតមកប៉ះមុខរបស់ឆាយរហូតធ្វើអោយថ្ពាល់ទាំងសងខាងរបស់ឆាយប្រែជាពណ៌ក្រហមព្រឿង ទាំងឆាយនិងដេតនាំគ្នាបើកភ្នែកធំ នៅវិនាទីនេះមានអារម្មណ៍ថាពិភពលោកទាំងមូលបានឈប់នឹងថ្កល់មួយកន្លែងហើយ។ ដេតបិតភ្នែកសន្សឹមៗអោនមុខកាន់តែខិនជិតឆាយ ចំនែកឆាយហាក់ដូចជាមិនអាចកំរើកបាន ត្រឹមឈប់នឹងថ្កល់មួយកន្លែងព្រមទទួលនូវទង្វើដែលដេតបំរុងធ្វើមកលើខ្លួន។ បបូរមាត់របស់ដេតសន្សឹមអោនកាន់តែជិត បបូរមាត់របស់ឆាយ វិនាទីនេះបេះដូងរបស់ឆាយរឹតតែលោតកាន់តែខ្លាំងឡើងៗរហូតបង្កើតជាសំលេងរឹតតែខ្លាំង
“ឆាយ! បេះដូងរបស់ឯងលោតខ្លាំងណាស់”ដេតនិយាយទាំងសើចតិចៗ ធ្វើអោយឆាយភ្ញាក់ខ្លួន ហើយគេក៏ច្រានដេតចេញទាំងមុខក្រហម។ ឆាយប្រញាប់ប្រញារត់ចូលបន្ទប់ទឹកព្រោះខ្លួនខ្មាស់ខ្លាំងណាស់ មិនមានមុខឯណាទៅប្រឈមជាមួយដេតនោះទេ។ ចំនែកដេតញញឹមទាំងគ្រវីក្បាលតិចៗ ឯឆាយយកដៃទាំងពីរមកអោបទ្រូងខាងឆ្វេង ហើយញញឹមទាំងមុខក្រហម ព្រោះពិតជាខ្មាស់ដេតខ្លាំងណាស់។
បានមួយសន្ទុះឆាយបង្ហើបបន្ទប់ទឹកសន្សឹមៗ ពិនិត្យមើលក៏ប្រទះថាដេតមិននៅក្នុងបន្ទប់ទៀតទេ។
“ធូរទ្រូងបន្តិច” ឆាយនិយាយ ហើយក៏ប្រញាប់មកដេកសន្ធឹងលើគ្រែទាំងធូរទ្រូង
“អួយ!!!”ឆាយយកដៃស្ទាបមុខដែលឈឺនៅក្រហមមិនទាន់បាត់ ហើយក៏សន្សឹមៗបិតភ្នែកព្រោះតែអស់កំលាំង
“ត្រជាក់ស្រួលណាស់”ឆាយមានអារម្មណ៍ថាមានភាពត្រជាក់មកប៉ះមុខរបស់គេ ដែលកំពុងតែហើម ធ្វើអោយអារម្មណ៍រៀងធូរស្រាលជាងមុន គេក៏បើកភ្នែកសន្សឹមៗក៏ប្រទះភ្នែកមួយគូររបស់ដេតដែលសំលឹងមករកគេ ឆាយក៏ស្ទុះទៅជ្រុងម្ខាង
“មុខយើងកើតអីបានជាឃើញយើងហើយធ្វើមើលតែឃើញខ្មោចបែបនេះ”ដេតនិយាយទាំងក្នុងទាំងក្នុងដៃមានស្បោងទឹកកក
“គ្មានអីទេ”ឆាយនិយាយទាំងគ្រវីក្បាល”ហើយចុះនេះ”ឆាយនិយាយដោយសំលឹងទៅស្បោងទឹកកកក្នុងដៃរបស់ដេត
“យើងឃើញមុខរបស់ឯងវានៅហើម ក៏ទៅសុំទឺកកកពីខាងចុងភៅមកអោយ កុំអោយគេមើលមកថាយើងនេះចិត្តអាក្រក់ចិត្តមារ! មកនេះមកយើងស្អំអោយ”ដេតនិយាយដោយសើចតិចៗ ព្រោះតែអស់សំណើចនឹងអាការៈរបស់ឆាយ
“មិនអីទេខ្ញុំស្អំខ្លួនឯងក៏បាន”ដេតនិយាយដោយលូកដៃទៅយកស្បោងទឹកកកពីដេត
“ដេកអោយស្ងៀមទៅ! មុនហ្នឹងមិនត្រូវ រឺក៏ឥលូវចង់ត្រូវ”ដេតនិយាយលរឆាយដោយធ្វើមាត់ ចំនែកឆាយហាក់ដូចជាខ្លាចដេតក៏ប្រញាប់មកដេកនៅកន្លែងដើមវិញ
“ជាក្មេងល្អបែបនេះបានត្រូវ”ដេតនិយាយដោយសើចតិចៗ ចំនែកឆាយបានធ្វើមាត់ពេប
“អួយ! នេះបងចង់សំលាប់ខ្ញុំមែនទេ ថ្នមដៃបន្តិចទៅ”ឆាយស្រែកព្រោះដេតលេងយកទាំងកកមកបុកមុខរបស់គេតែម្តង ដេតក៏គ្មានចេតនាដែរតែមកពីគេមិនធ្វើប៉ុណ្ណោះ។ ឆាយក៏ប្រញាប់ដណ្តើមទឹកកកមកស្អំខ្លួនឯងវិញ មុននឹងស្លាប់ដោយសារដេត
“ក៏មិនមនុស្សមិនដែលធ្វើអោយធ្វើយ៉ាងម៉េច”ដេតនិយាយដោយធ្វើមុខស្អុយ ចំនែកឆាយបែបជាងាកមកមើលដេតដោយធ្វើមុខផ្លង់ៗ
“នេះបងមិនធ្លាប់ធ្វើបែបនេះអោយអ្នកណាទេអី”ឆាយនិយាយដោយអៀនតិចៗ ចំនែកដេតក៏គ្រវីក្បាល
“អញ្ជឹងក៏រៀនថ្នមដៃបន្តិចទៅណាលោកបង”ឆាយនិយាយបង្អូស ដោយដឺដេត”សាច់មនុស្សណា មិនមែនសាច់គោសាច់ក្របីទេណា” គេនិយាយបែបនេះក៏ដើម្បីបន្លប់ដេតតែប៉ុណ្ណោះដើម្បីកុំអោយដេតដឹងថាគេកំពុងតែអៀន
“មនុស្សខំមានចិត្តហើយនៅ មករអ៊ូទៀតឯងនេះរឿងច្រើនណាស់”ដេតធ្វើមុខធុញ ហើយក៏ទាញស្បោងទឹកកក មកស្អំអោយឆាយវិញ
“អាវ! នៅមកនិយាយទៀត ដែរខ្ញុំមកឈឺសាច់នេះជាកំហុសអ្នកណា និយាយមក”ឆាយដោយធ្វើមុខរករឿង
“មនុស្សវាគ្មានចេតនាហ្នឹងណា! ហើយអ្នកណាអោយឯងទៅដេកស្អីនៅក្បែរនោះធ្វើស្អី”ដេតនិយាយដោយមិនព្រមទទួលកំហុស
“អាក៎!មនុស្សដេកក្បែរនោះម៉ាកាគោក ហេតុអីមកខុសខ្ញុំវិញ”ឆាយនិយាយដោយសំលក់ដេត
“មកពីឯងទៅដេកនៅកន្លែងដែលបាល់ធ្លាក់ចំធ្វើអី”ដេតនិយាយ ចំនែកឆាយធ្វើមុខហួសចិត្ត
“សំរេចថាវាជាកំហុសខ្ញុំ”ឆាយសួរទាំងហួសចិត្ត
“ប្រាកដហើយ”ដេតនិយាយហាក់ដូចខ្លួនជាអ្នកត្រូវ
“ពិតជាមនុស្សគ្មានហេតុផងមែន”ឆាយនិយាយដោយពេបមាត់
“និយាយបែបនេះក៏ចង់ត្រូវមួយបាល់ទៀតមែនទេ”ដេតនិយាយ
“អួយ!!! ស្រាលដៃបន្តិចទៅ”ឆាយនិយាយដោយធ្វើមុខចង់យំព្រោះអំបាញ់មិញដេតភ្លេចខ្លួនដៃធ្ងន់បន្តិចហើយ
“សុំទោសៗ”ដេតនិយាយទាំងសើចៗ ចំនែកឆាយបានត្រឹមធ្វើមុខស្អុយ តែតាមពិតក្នុងចិត្តក៏លួចសើចនិងដេតដែរ។មនុស្សមានស្នេហាវាមិនចេះឈឺនោះទេត្រូវទេ ទាំងអស់គ្នា…………!!!!
………………
ឆាយក៏ភ្ញាក់ពីគេងដែលមិនដឹងខ្លួនថាបានគេងតាំងពីពេលណាមកនោះទេគេមើលទៅម៉ោងក៏បញ្ជាក់ថាម៉ោង៥ល្ងាចទៅហើយ។ ឆាយព្យាយាមសំលឹងរកមើលតែមិនបង្ហាញសញ្ញាណណាមួយថាដេតនៅក្នុងបន្ទប់នេះទេ។ ឆាយក៏ដើរទៅឆ្លុះកញ្ជាក់មើលមុខខ្លួនឯង បញ្ជាក់អោយឃើញថាមុខរបស់គេបាត់ហើមទៅហើយ ឆាយក៏កាន់មុខខ្លួនឯងដោយញញឹមតិចៗ ជាស្នាដៃរបស់ដេតអ្នកមើលថែជាលឿនយ៉ាងនេះក៏គ្មានអីចំលែកនោះដែរ។ មានអារម្មណ៍ថាតាំងពីមកធ្វើបងប្អូនជាមួយដេតមក ឆាយត្រូវឈឺខ្លួនជាប្រចាំ គិតដល់ត្រង់នេះឆាយក៏ធ្វើមុខស្អុយ។ គេក៏ផ្លាស់សំលៀកបំពាក់ ហើយដើរទៅឆ្នេរទាំងតាំងចិត្តនិងទៅលេងទឹកជាមួយមិត្តភក្តិ។ មកដល់ឆ្នេរក៏ឃើញធីត្រូវវង្ស ស្រីកានិងស្រីនិច ចាប់ពូនខ្សាច់ធ្វើជាទេពមច្ចាទៅហើយ។
“ហាហាហ! ធីដើមទ្រូងរបស់ធី ដូចជាមានការលូតលាស់លឿនណាស់”ឆាយនិយាយបន្តើរសើចនិងមុខស្អុយបណ្តើរ
“អាវឆាយ! ​មកក៏ល្អហើយ មកជួយពូនខ្សាច់គ្នា”ស្រីកានិយាយដោយសើចសប្បាយ
“ឆាយកុំស្តាប់ពួកគេអី! មកជួយខ្ញុំ”ធីនិយាយដោយធ្វើមុខចង់យំ ហាហាហាស! ត្រូវគេបង្ខំហើយមើលទៅ
“បាទ! នឹងជួយពូននឹងគេដែរ ហាហហាស”ឆាយសើចហើយក៏ប្រញាប់ប្រញាជួយអ្នកមិត្តភក្តិធ្វើបាបធី។ កំពុងតែសើចសប្បាយឆាយក៏ប្រទះដេតដែលកំពុងតែលេងបាល់យ៉ាងសប្បាយជាមួយមិត្តភក្តិនៅក្នុងជំរុំ
“មិនចេះហត់ពិតមែន”ឆាយនិយាយដោយគ្រវីក្បាលតិចៗ ហើយក៏ងាកមកចាប់អារម្មណ៍នឹងការធ្វើបាបធីវិញម្តង
“ជួយផងៗ!!!!”ធីស្រែក ព្រោះតែត្រូវមិត្តភក្តិសែងយកទៅទំលាក់ទឹក
“១ ២ ៣” ព្រូង!!! ធីត្រូវឈ្លោះទឹកហើយក៏ប្រញាប់ដេញចាប់ឆាយ
“ឆាយកុំរត់ដល់វេនឯងហើយ”ធីនិងមិត្តផ្សេងទៀត ស្រែកដេញចាប់ឆាយហើយក៏សែងទំលាក់ទឹកដូចធីដែរ
“វង្សឯងមិនរួចខ្លួននោះទេ អំបាញ់បោះយើងខ្លាំងណាស់ឯង”ឆាយនិយាយដោយដេញចាប់វង្ស
ពួកគេក៏ប្រលែងគ្នាលេង លើឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ ដោយមានអ្នកណាម្នាក់ចេះតែលួចមើលនិងចាប់អារម្មណ៍ឆាយ ហើយលួចសើចម្នាក់ឯងទាំងកំពុងលេងបាល់។
ពេលយប់ក៏មកដល់ គ្រឿងសមុទ្រដែរឆាយទិញពីព្រឹកឥលូវកំពុងតែនៅលើងចង្រ្កានអាំងហើយផ្សែងឈ្ងុយក៏ភាយចេញពីមុខបន្ទប់របស់ធីនិងវង្ស
“បងដេតធ្វើអីហ្នឹង បង្គាខ្លោចអស់ហើយ អាំងណាមិនមែនដុះនោះទេ”ឆាយចាប់ផ្តើមរអ៊ូព្រោះតែបង្គាដែលអោយដេតជួយអាំងបានក្លាយជាពណ៌ខ្មៅអស់ហើយ
“អាវ!មនុស្សមិនចេះអាំងអោយមកប្រើអាំង ធ្វើយ៉ាងម៉េចទៅ”ដេតនិយាយដោយធ្វើមុខស្អុយ ដំបូងគេក៏មិនមកដែរ តែក៏ត្រូវឆាយអូសមកព្រោះបានសន្យារួចហើយ
“មិនអីទេ ដេតទៅអង្គុយញ៉ាំទៅខ្ញុំអាំងវិញក៏បាន”ស្រីកានិយាយទាំងសើច “នេះពិតជាបង្គាដុតពិតមែន”
“តោះ!!!ជល់មួយ”ធីស្រែក ម្នាក់ៗក៏លើកកែវឡើងដែលមានភ្លើងនិងដេតដែលទឹកមុខមិនសូវជាសប្បាយ
“ញ៉ាំសាច់អាំងបែបនេះ ហេតុអីក៏ផឹកទឹកក្រូច”ដេតនិយាយដោយមើលមុខឆាយ
“ញ៉ាំទឹកក្រូចបែបនេះគឺល្អហើយ ប្រយ័ត្នតែគ្រូចាប់បានសយទាំងអស់គ្នាទៅ”ឆាយនិយាយ
“ប៉ុន្តែវាមិនសប្បាយ”ដេតនិយាយដោយធ្វើមុខស្អុយ
“ដេតនិយាយត្រូវ”វង្សយល់ស្រប ចំនែកឆាយធ្វើមុខមិនយល់ពីមនុស្សប្រុសនៅប៉ុន្មានអ្នកនៅចំពោះមុខខ្លួនសោះ ជាខ្មោប្រមឹកចូលខ្លួនមែនទេបានជាញៀនស្រាដល់ថ្នាក់នេះ ផឹកទឹកក្រូចគឺល្អហើយ
“ខ្ញុំថាវាមិនទៅសប្បាយអីនឹងផឹកអាអស់នោះទេ មែនទេបងភ្លើង”ឆាយនិយាយដោយងាកទៅរកជំនួយពីភ្លើង តែបែរជា
“នេះនែ! ខ្ញុំទើបនឹងទិញមកល្ងាចមិញ” ភ្លើងនិយាយដោយលើកស្រាបៀរមួយកេសចេញមក
“ទិញបានសោះ មកប្រាប់ឯងថាអត់មាន”ដេតនិយាយដោយពេបមាត់ សំរេចថាពីរអ្នកនេះចូលដៃចូលជើងគ្នាហើយតើ
“ល្អណាស់សិស្សច្បង”វង្សនិយាយដោយសប្បាយចិត្ត
“សិស្សច្បងល្អបំផុត”ធីនិយាយដោយយកចិត្តភ្លើង ចំនែកឆាយបានត្រឹមគ្រវីក្បាលព្រោះតែសុំចុះចាញ់មនុស្សប៉ុន្មានអ្នកនៅចំពោះខ្លួនរបស់ខ្លួនហើយ។ មើលទៅឆាយត្រូវរៀនផឹកនឹងគេដែរហើយកុំអោយជាប្រុសដែលខុសគេ។
ពេលដែលផឹកបានមួយសន្ទុះ
“ដឹងទេថាឆាយ កាលរៀននៅថ្នាក់ទី២ នៅនោមដាក់ខោនៅឡើយទេ”ធីនិយាយពីរៀនអាក្រក់របស់ឆាយកាលរៀននៅសម័យបឋមសិក្សា ចំនែកឆាយទៅខ្ទប់មាត់ធីមុននឹងនិយាយកេរ្តិ៍ខ្មាសរបស់ខ្លួនច្រើនជាងនេះ ពេលដែលស្រាចូលខ្លួនហើយ មនុស្សចាប់ផ្តើមឡែ តែប៉ុណ្ណោះ។
“និយាយពីដេត វិញដឹងអត់ពេលដែលគេមកដាក់ពាក្យនៅក្នុងជំរុំបាល់ទាត់ដំបូង ស្លៀកខោអត់រូតខោនោះទេហាហាស”ភ្លើងក៏ម្នាក់ទៀត​ ធម្មតាជាមនុស្សមិនសូវនិយាយស្អីអីទេ ក៏ក្លាយជាមនុស្សឡែនិងគេដែលហើយ។
ពួកគេក៏បន្តនិយាយជារឿយៗ ពីរឿងនេះរឿងនោះ រហូតដល់ម៉ោងប្រហែលជាង១១ ក៏បំបែកជួរគ្នាទៅគេង ដោយមានឆាយជួយគ្រាដេតព្រោះតែរាងស្រវឹងដែរ អំបាញ់មិញលើកដាច់លើកដាច់រហូត។
“ខ្លួនធ្ងន់ដូចក្របីហេតុអីក៏ប៉ុនអោយគេគ្រាម្ល៉េះ”ឆាយរអ៊ូដោយទំលាក់ដេតទៅលើកគ្រែ
“ឆាយៗៗ………!!!”ដេតនិយាយដោយស្រវឹង
“បាទមានការអី”ឆាយអោនទៅនិយាយជាមួយដេត តែក៏ត្រូវដេតទាញមកអោប”លែងខ្ញុំៗៗ!!!”ឆាយនិយាយដោយព្យាយាមរើចេញពីការអោបរបស់ដេត តែដេតពិតជាខ្លាំងពិតមែនឆាយប្រើអស់កំលាំងពីខ្លួនហើយក៏មិនអាចរើចេញពីគេបានដែរ
“ឆាយដឹងទេថាបងស្រលាញ់ឆាយ! បងស្រលាញ់ឆាយខ្លាំងណាស់ ខ្លាំងជាងអ្នកណាទាំងអស់………”ដេតនិយាយដោយស្រវឹង តែបែរជាធ្វើអោយឆាយលែងរើហើយងាកមកមើលមុខរបស់ដេត
“ខ្ញុំក៏ស្រលាញ់បងដេតដូចគ្នា”ឆាយនិយាយដោយញញឹម ហើយក៏លង់លក់ក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ដេត។
…………
ពន្លឺព្រះអាទិត្យក៏ចែងចាំងចូលក្នុងបន្ទប់របស់ដេត​ ហើយក៏ប៉ះនឹងមុខរបស់ដេតធ្វើអោយគេភ្ញាក់ពីការគេងលង់លក់ តែគេមានអារម្មណ៍ថាមានរបស់យ៉ាងធ្ងន់នៅលើដៃរបស់គេ ពេលគេបើកភ្នែកមកក៏ប្រទះឆាយដែលកំពុងគេនៅលើដើមទ្រូងរបស់គេ ប្រៀបបាននឹងកូនក្មេងដែលកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់
“គួរអោយស្រលាញ់ខ្លាំងណាស់ក្មេងតូចរបស់បង”ដេតនិយាយដោយអោនមុខទៅថើបថ្ងាសរបស់ឆាយ តែឆាយក៏កំរើហាក់ដូចជាកំពុងតែភ្ញាក់ពីគេង ឃើញដូចនេះដេតក៏ប្រញាប់ក្លែងធ្វើជាដេកវិញ។ ចំនែកឆាយដែលភ្ញាក់ពីគេងប្រទះថាខ្លួនកំពុងតែគេងនៅលើដើមទ្រូងរបស់ដេតក៏ម្នីម្នាស្ទុះឡើងទៅភ័យ
“សំណាងហើយដែលមិនទាន់ភ្ញាក់”ឆាយនិយាយតិចៗ ចំនែកដេតក៏ក្លែងជាដឹងខ្លួន
“ភ្ញាក់ហើយបងដេត! អរុណសួរស្តី គេងលក់ស្រួលទេយប់មិញ”ឆាយក្លែងនិយាយដូចជាមិនដឹងរឿង
“មិនអីទេ តែមានអារម្មណ៏ថាឈឺដៃដូចជាមានអីសង្កត់ពេញមួយយប់អញ្ជឹង”ដេតក្លែងជារអ៊ូហើយធ្វើរលាស់ដៃ

“មិនដឹងទេប្រហែលជាមកពីបងដេកធ្លាក់ក្នើយហើយមើលទៅ! អញ្ជឹងខ្ញុំចូលទៅងូតទឹកមុខហើយណា”ឆាយក៏ប្រញាប់ប្រញាចូលទៅបន្ទប់ទឹកទាំងអៀនរហូតមុខក្រហមទៅហើយ ចំនែកដេតវិញក៏សើចតិចៗ ព្រោះបានក្លែងធ្វើបាបឆាយដោយមុខអៀនយ៉ាងនេះ។ប្រហែលម៉ោង១រសៀល ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច ពួកគេក៏ត្រលប់មកភ្នំពេញវិញទាំងសប្បាយចិត្តគ្រប់ៗគ្នា។