“ណាន់!
ប៉ាពេញចិត្តនឹងគំរោងរីសតនៅកំពង់សោមរបស់កូនណាស់ ធ្វើបានល្អ”លោកវិសាល
និយាយដោយទះស្មាណាន់តិចៗ ដូចជាពេញចិត្តនឹងគំរោងថ្មីរបស់ណាន់ខ្លាំងណាស់
“បាទប៉ា”ណាន់និយាយដោយញញឹមតិចៗ
“ហើយព្រឹកមិញមានបញ្ហាអី”លោកវិសាលសួរដោយបារម្ហ
“មិនមានអីច្រើនទេ
គ្រាន់តែមានក្មេងរត់មកកាត់ឡានខ្ញុំ តែមិនមានអ្នកណាគ្រោះថ្នាក់ទេ”ណាន់និយាយដល់ត្រង់នេះ
ណាន់ក៏នឹកឃើញពីបុរសសង្ហារព្រឹកមិញ ពិតជាធ្វើអោយក្តៅក្រហាយពិតមែន
“បើមិនមានអីក៏ល្អហើយ
រៀនបើកឡានអោយយឺតៗបន្តិចទៅ”លោកវិសាលដកដង្ហើមធំ
ព្រោះណាន់នេះប្រហែលជាទំលាប់បើកឡាននៅផ្លូវហាយវេ
នៅបរទេសហើយបានជាចូលចិត្តបើកឡានលឿនៗជាប្រចាំ
“ប៉ាខ្ញុំសុំលា
ទៅសម្ភាស៍បុគ្គលិកហើយ”ណាន់និយាយដោយមើលនាឡិកា ព្រោះយឺតពេលសម្ភាស៍ជាងកន្លះម៉ោងទៅហើយ
“នេះឯងសម្ភាស៍លេខាទៀតហើយមែនទេ”លោកវិសាលសួរ
ចំនែកណាន់ក៏ងក់ក្បាល “ខែនេះឯងដូរលេខា២អ្នកហើយណា៎! ឯងចង់ដូរប៉ុន្មានអ្នកទៀត
ដឹងទេថាមនុស្សដែលមានសមត្ថភាពមិនមែនងាយស្រួលរកទេ
ខាងធនធានមនុស្សគេឡើងឈឺក្បាលព្រោះតែរឿងលេខារបស់ឯងហើយ”លោកវិសាលរអ៊ូព្រោះតែណាន់ដូរលេខាជាប្រចាំ។
ណាន់គេជាមនុស្សរឹងរូស យកចិត្តតែខ្លួនឯង ហើយមិនចេះស្តាប់អ្នកណា
និងងាយធ្វើអោយទាស់ចិត្តខ្លាំងណាស់
ទើបធ្វើអោយពិបាកនឹងមានអ្នកណាផ្គាប់ចិត្តត្រូវណាស់
លេខាខ្លះធ្វើការមិនដល់២ថ្ងៃផងក៏ត្រូវគេដេញចោលទៅហើយ
“ពុទ្ធោប៉ា! ប៉ាស្មានតែខ្ញុំមានពេលវេលាចំនាយនឹងរើសលេខានឹងមែនទេ!
តែម្នាក់ៗសុទ្ធតែអត់បានការ អោយខ្ញុំធ្វើការជាមួយម៉េចនឹងកើតទៅ”ណាន់រអ៊ូ
“បានហើយ ប៉ុណ្ណឹងចុះ!
ប៉ាមានការរវល់ជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រី ឯងក៏ទៅធ្វើការរបស់ឯងទៅ”លោកវិសាលនិយាយរួចក៏ប្រញាប់ប្រញាចាកចេញទៅ
ឪពុកកូនពួកគេគឺបែបនេះ មិនមានអ្វីនិយាយច្រើនជាងរឿងការងារនោះទេ
ពេលខ្លះព្រោះតែមុខជំនួញនេះហើយធ្វើអោយណាន់បាត់បង់ភាពកក់ក្តៅពីឪពុក
ជាហេតុធ្វើអោយគេមិនសូវជាចិត្តនិងការធ្វើមុខរបររបស់ប៉ាគេ។
……………
មកដល់បន្ទប់សំភាស៍បុគ្គលិក
ក៏មានប្រវត្តិរូបដែលបេក្ខជនដែលជួបដល់វគ្គចុងក្រោយដល់ទៅ៣អ្នក។ ទំរាំតែបានដល់វគ្គនេះ
ម្នាក់ៗក៏ត្រូវជំរុះមក៥លើកឯណោះ
បែបនេះហើយបានជាខាងធនធានមនុស្សត្រូវឈឺក្បាលពេលត្រូវរកលេខាអោយណាន់ម្តងៗ។
ណាន់ចាប់ប្រវត្តិរូបរបស់បេក្ខជន ទាំងបីនោះមើល
“មនុស្សស្រីទេតើ!
មិនយកទេ” ណាន់ក្រវែងប្រវត្តិរូបរបស់ស្រីម្នាក់ទៅម្ខាង
ណាន់គេមិនចូលចិត្តធ្វើការជាមួយមនុស្សស្រីនោះទេ ព្រោះថាមានអារម្មណ៍ថាស៊ាំញ៉ាំខ្លាំង
ហើយមនុស្សស្រីធ្វើការជាមួយគេភាគច្រើន គឺតែងតែអោយដៃគេ
តែគាប់ជួនអីណាន់មិនបានចាំអារម្មណ៍មនុស្សស្រីផង
“ប្រវត្តិរូបម្នាក់នេះ
គ្រាន់បើតើ” ណាន់និយាយដោយលើកប្រវត្តិរូបរបស់បុរសម្នាក់
មើលហើយមើលទៀតរូបថតនេះដូចជាប្រហែលៗមុខមនុស្សម្នាក់
“អៀង វឌ្ឍនៈភូ អាយុ២៨ឆ្នាំ! មុខដូចប្រហែលៗ”ណាន់និយាយហើយគិតសញ្ជឹងមើលថាធ្លាប់ឃើញនៅកន្លែងណា
“អៀង វឌ្ឍនៈភូ អាយុ២៨ឆ្នាំ! មុខដូចប្រហែលៗ”ណាន់និយាយហើយគិតសញ្ជឹងមើលថាធ្លាប់ឃើញនៅកន្លែងណា
(រៀនបើកឡានអោយយឺតបន្តិចបានទេ!!)សុខៗរូបភាពបុរសម្នាក់ដែលថាអោយណាន់ស្រាប់តែលេចឡើង
“គឺនាយ! ផែនដីពិតជារាងមូលពិតមែន ល្អណាស់!នាយនឹងបានដឹងគ្នាមិនខាន” ណាន់និយាយដោយគ្រវែងប្រវត្តិរូបមនុស្សម្នាក់អ្នកទៀតចោល ហើយកាន់ប្រវត្តិរូបរបស់នាយភូ ដោយញញឹមហាក់ដូចជាសប្បាយដែលបានជួបគេម្តងទៀត
“គឺនាយ! ផែនដីពិតជារាងមូលពិតមែន ល្អណាស់!នាយនឹងបានដឹងគ្នាមិនខាន” ណាន់និយាយដោយគ្រវែងប្រវត្តិរូបមនុស្សម្នាក់អ្នកទៀតចោល ហើយកាន់ប្រវត្តិរូបរបស់នាយភូ ដោយញញឹមហាក់ដូចជាសប្បាយដែលបានជួបគេម្តងទៀត
…………
“ហេតុអីក៏យូរបែបនេះចាំជាង១ម៉ោងទៅហើយ”ភូនិយាយដោយមើលទៅនាឡិកាព្រោះមកអង្គុយចាំចូលសំភាសន៍រហូតជិតដេកលក់ទៅហើយ
“លោកឈ្មោះភូមែនទេ!
សូមលោកអញ្ជើញចូលសំភាសន៍”សុខៗក៏មានបុគ្គលិកស្រីម្នាក់មកហៅគេអោយចូលសំភាសន៍
ចំនែកភូក៏ប្រញាប់រៀបចំខ្លួនរួចដើរទៅតាមបុគ្គលិកម្នាក់នោះ
ទាំងចិត្តកំពុងភ័យព្រោះលើកនេះជាការសំភាសន៍ផ្តាច់ព្រ័ត្រ
ហើយម៉្យាងត្រូវសំភាសន៍ផ្ទាល់ជាមួយអគ្គនាយករងរបស់ក្រុមហ៊ុនទៀតផង
“ចាស់!បន្ទប់នេះហើយ
លោកអគ្គនាយករងកំពុងចាំលោកនៅខាងក្នុង”ស្តាប់សំដីរបស់បុគ្គលិកស្រីម្នាក់នោះហើយភូក៏បើកទ្វារចូល
គេក៏ឃើញបុរសវ័យជំទង់ម្នាក់កំពុងឈ្ងោកមុខអានប្រវត្តិរូបរបស់គេ
“ជំរាបសួរបាទ!
ខ្ញុំឈ្មោះភូ”និយាយដោយលើកដៃសំពះជំរាបសួរ
“បាទ!អញ្ជើញអង្គុយ”ណាន់និយាយដោយងើយមុខមកញញឹមដាក់ភូ
ចំនែកភូពេលឃើញណាន់ភ្លាមក៏មានការភ្ញាក់ផ្អើលជាខ្លាំង (សយហើយខ្ញុំ!
ក្តីស្រមៃការងាររបស់ខ្ញុំរលាយខ្ទេចខ្ទីអស់ហើយ
សូមព្រះជួយអោយគេមិនចាំមុខខ្ញុំទៅចុះ)នាយភូនិយាយក្នុងចិត្ត ដោយមុខស្អុយ
“ផែនដីពិតជារាងមូលពិតមែន”ណាន់និយាយដោយញញឹមតិចៗ
“បាទ”ភូនិយាយដោយញញឹមតិចៗដូចគ្នា (ម្តងនេះសយពិតមែនហើយ)
“បាទ”ភូនិយាយដោយញញឹមតិចៗដូចគ្នា (ម្តងនេះសយពិតមែនហើយ)
“មើលទៅប្រវត្តិរូបរបស់នាយល្អគួរសម
ហេតុអីក៏ឈប់ពីកន្លែងចាស់ មើលទៅបរិយាយកាសការងារនៅកន្លែងចាស់ល្អគួរសម”
ណាន់និយាយដោយពិនិត្យមើលទៅប្រវត្តិរូបភូ
ណាន់សំដែងហាក់ដូចគ្មានរឿងអីកើតឡើងចំពោះគេទាំងពីរអ្នក
ធ្វើអោយភូមានអារម្មណ៍ថាបានធូរស្រាលខ្លះៗ
“មកពីក្រុមហ៊ុនចាស់តំរូវអោយខ្ញុំត្រូវទៅធ្វើការនៅខេត្តជំនួសវិញ
តែខ្ញុំមិនអាចប្តូរទៅបានក៏សុំលាឈប់”ភូនិយាយបែបធម្មតា គេព្យាយាមធ្វើខ្លួនអោយរឹងមាំ
ព្រោះសង្ឃឹមថាណាន់នឹងមិនយករឿងផ្ទាល់ខ្លួនលាយឡំជាមួយការងារនោះទេ
ទោះគេធ្លាប់ស្អីអោយណាន់ក៏ដោយ
“អាចប្រាប់ពីហេតុផលដែលមិនអាចប្តូរទៅតាមខេត្តបានទេ”ណាន់បន្តសួរធម្មតា
“ព្រោះខ្ញុំមានកូនស្រីអាយុ៥ឆ្នាំ
ខ្ញុំមិនអាចទៅចោលនាងបានទេ”ភូនិយាយដោយទឹកមុខក្រៀមក្រំ
“ហើយចុះប្រពន្ធលោក”និយាយដល់កន្លែងនេះណាន់ក៏មិនសប្បាយចិត្ត
“ពួកយើងលែងលះគ្នាយូរហើយ”ភូឆ្លើយដោយមិនសប្បាយចិត្ត
រាល់ពេលរំលឹកដល់ប្រពន្ធរបស់គេ
“អាចប្រាប់ហេតុអីក៏លែងលះគ្នាទេ!
នាងមានស្វាមីថ្មីមែនទេ”ណាន់សួរដោយមើលមុខភូ
មានអារម្មណ៏ថាណាន់ដូចជាចង់ដឹងរឿងស្វាមីភរិយាលែងលះគ្នានេះដល់ហើយ
“តែខ្ញុំគិតថាវាដូចជាចាកឆាយពីប្រធានបទយើងនិយាយគ្នាបន្តិចហើយ”ភូនិយាយដោយមិនសប្បាយចិត្តព្រោះមានអារម្មណ៍ថាណាន់ចង់ផ្តឺផ្តងអោយគេ
“សុំទោសបើខ្ញុំសួរហួសហេតុពេក!”ណាន់និយាយដោយសើចៗចិត្តព្រោះថាបានយកបន្លាទៅចាក់ដើមទ្រូងនាយភូ
“ហេតុអីក៏លោកចង់មកធ្វើការនៅទីនេះ ជាពិសេសលេខារបស់ខ្ញុំ
តើនាយគិតថាខ្លួនមានលក្ខណៈសម្បត្តិអ្វីខ្លះ”ណាន់សួរ
“និយាយតាមត្រង់
ខ្ញុំឃើញថាលក្ខខណ្ឌាការងារនៅទីនេះល្អ មានឱកាសការងារច្រើនសំរាប់ខ្ញុំអភិវឌ្ឍន៍ខ្លួន
ម្យ៉ាងប្រាក់ខែនៅទីនេះក៏ខ្ពស់ល្អ
អាចអោយខ្ញុំផ្គត់ផ្គង់អោយកូនស្រីខ្ញុំរៀននៅសាលាបរទេសបាន” ភូនិយាយដោយសប្បាយចិត្ត
ព្រោះគេពិតជាចង់អោយកូនស្រីរបស់ខ្លួនបានរៀននៅសាលាល្អ និងអាចមានអនាគតភ្លឺស្វាង
“ម៉្យាងខ្ញុំគិតថាខ្ញុំមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការងារនេះ
ខ្ញុំជាមនុស្សអត់ធន់ ឧស្សាហ៍ព្យាយាម និងគោរពពេលវេលា ជាមួយសមត្ថភាព
និងបទពិសោធន៍កន្លងមកខ្ញុំប្រាកដចិត្តណាស់ថាខ្ញុំពិតជាអាចធ្វើការនេះបានយ៉ាងល្អ”ភូនិយាយដោយជឿជាក់លើខ្លួនឯង
“អ្នកមកសំភាសន៍ម្នាក់ណាក៏និយាយបែបនេះដែល
តែចុងក្រោយធ្វើការមិនលើសពីពីរថ្ងៃផងក៏ត្រូវខ្ញុំដេញចោល
ព្រោះតែមិនអាចធ្វើអ្វីដែលខ្លួននិយាយបាន”ណាន់និយាយដោយមើលទៅមុខភូ
ដោយទឹកមុខប្រកដប្រជា
“ប៉ុន្តែខ្ញុំពិតជាអាចធ្វើបាន”ភូព្យាយាមពន្យល់ណាន់
ព្រោះគេមានអារម្មណ៍ណាន់និងមិនអោយគេជាប់ងាយៗនោះទេ
“បានហើយ!
ខ្ញុំមិនចង់ស្តាប់ទេ”ណាន់និយាយដោយដាក់ប្រវត្តិរូរបស់ភូនៅលើតុ
“ប៉ុន្តែលោក…”ភូនៅតែព្យាយាមបកស្រាយ
ព្រោះគេមិនអាចអោយឱកាសការងារនៅទីនេះរលាយបានទេតែមើលទៅណាន់ដូចជាមិនយកចិត្តទុកដាក់ស្តាប់ទេ
“មិនបាច់ប៉ុន្តែទេ!
ខ្ញុំមិនចូលចិត្តលឺពាក្យប៉ុន្តែនោះទេ! ឥលូវខ្ញុំសួរសំនួរលោកមួយចុងក្រោយ
ហេតុអីព្រឹកមិញលោកប្រថុយជីវិតជួយក្មេងម្នាក់នោះ លោកមានធ្លាប់គិតរឺទេថា
បើលោកមានបញ្ហាអីទៅ ចុះកូនស្រីរបស់លោកនឹងគិតយ៉ាងម៉េច?”ណាន់សួរទៅនាយភូ
ម្តងទៀតដោយមិនសប្បាយចិត្ត
“ខ្ញុំក៏ជាឪពុកគេ
ខ្ញុំក៏យល់ពីអារម្មណ៍អ្នកជាឪពុកម្តាយដែលស្រលាញ់កូន បើកូនរបស់គេកើតអីនោះ
ម្តាយឪពុកនឹងឈឺចាប់លើសកូនរបស់គេរាប់ពាន់ដង ខ្ញុំក៏មិនអាចឈរមើលក្មេងនោះមានគ្រោះថ្នាក់ដោយមិនបានធ្វើអីនោះដែល
ហើយកូនស្រីរបស់ខ្ញុំនឹងខឹងខ្ញុំបើខ្ញុំឈរអោបដៃមើលក្មេងម្នាក់នោះស្លាប់ព្រោះគេមានឪពុកជាមនុស្សដែលគិតថាពីប្រយោជន៍ផ្ទាល់ខ្លួន
ខ្ញុំដឹងថាកូនស្រីរបស់ខ្ញុំនឹងគាំទ្រខ្ញុំអោយធ្វើបែបនោះ”ភូនិយាយហាក់ដូចជាពេញចិត្តនឹង
ទង្វើរបស់ខ្លួន
“ហើយនាយគិតថានាយជាអ្នកណាបានជានាយហ៊ាននិយាយសម្តីទាំងនោះជាមួយខ្ញុំ”ណាន់និយាយដោយប្រើកែវភ្នែកមានអំណាចទៅមើលភូ
“ខ្ញុំសុំទោសនឹងសំដីរបស់ខ្ញុំចំពោះលោកកាលពីព្រឹកមិញ
ហើយខ្ញុំក៏មិនបានគិតថាខ្លួនជាអ្នកណានោះដែរ ខ្ញុំមិនមានការសោកស្តាយដែលនិយាយវានោះទេ
ព្រោះវាជាការពិត លោកពិតជាខុសពិតមែន
បើអោយខ្ញុំរើសខ្ញុំនៅតែនិយាយបែបនេះដដែល”ភូនិយាយដោយអង់អាច
ដូចជាគេនេះហ៊ានស៊ីគឺហ៊ានសងមិនខ្លាចនឹងខុសនោះទេ ព្រោះគេគិតថាទង្វើរបស់គេត្រឹមត្រូវ
“ល្អ”ណាន់និយាយដោយញញឹមចំអក”នាយអាចទៅវិញបានហើយ”ណាន់និយាយ ចំនែកភូគេក៏ដឹងច្បាស់ណាស់ថាណាន់ប្រាកដជានិយាយបែបនេះ ព្រោះគេថាអោយណាន់ដល់ថ្នាក់នេះហើយបើជាប់ទៀតមានតែចំលែក ភូក៏ងើបដើរចេញទៅ
“ល្អ”ណាន់និយាយដោយញញឹមចំអក”នាយអាចទៅវិញបានហើយ”ណាន់និយាយ ចំនែកភូគេក៏ដឹងច្បាស់ណាស់ថាណាន់ប្រាកដជានិយាយបែបនេះ ព្រោះគេថាអោយណាន់ដល់ថ្នាក់នេះហើយបើជាប់ទៀតមានតែចំលែក ភូក៏ងើបដើរចេញទៅ
“នាយប្រញាប់ទៅណាខ្ញុំមិនទាន់និយាយចប់ទេ”ណាន់និយាយ
ធ្វើអោយភូងាកមកជ្រួញចិញ្ចើមដាក់ណាន់
នេះណាន់នៅចង់និយាយស្អីទៀត”ស្អែកនាយអាចមកធ្វើការបាន ហាមយឺតខ្ញុំមិនចូលចិត្តមនុស្សយឺតនោះទេ!”ណាន់និយាយធ្វើអោយភូបើកភ្នែកធំៗ
រួចស្ទុះមករកគេ
“ខ្ញុំជាប់ពិតមែន”ភូនិយាយដោយសប្បាយចិត្ត
“កុំទាន់អាលអរ
ខ្ញុំអាចដេញនាយចេញគ្រប់ពេលវេលា
បើនាយមិនអាចធ្វើអ្វីដែលនាយនិយាយបាន”ណាន់និយាយដោយមើលមុខភូ
“បាទ!ខ្ញុំប្រាកដជាធ្វើអោយបាន
អរគុណលោក” ភូនិយាយដោយសំពះអរគុណណាន់ហើយក៏ដើរចេញទៅដោយសប្បាយចិត្ត
“កុំទាន់អាលសប្បាយចិត្តអីនាយ!
ហ្គេមទើបតែចាប់ផ្តើមប៉ុណ្ណោះ”ណាន់និយាយដោយសើចតិចៗហាក់ដូចជាមានផែនការអីលាក់ទុកក្នុងចិត្ត”នាយពិតជាធ្វើអោយខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់”
ណាន់និយាយដោយញញឹមព្រោះពីដំបូងណាន់ក៏មិនបានជាចង់គិតបញ្ជីអីជាមួយនាយភូដែល តែក្រោយពីឃើញកាយវិការដែលមិនចេះខ្លាចនរណារបស់ភូ
ធ្វើអោយណាន់កាន់តែចាប់អារម្មណ៍ជាមួយភូច្រើនឡើង។ខ្លួនគឹកំពុងមិនសប្បាយចិត្តនឹងរឿងសង្សារចាស់ផង
ឥលូវក៏មានរបស់លេងថ្មី សំរាប់យកមកកែអផ្សុកហើយ។
……………
“ប៉ាមកផ្ទះវិញហើយ”ភូនិយាយដោយសប្បាយចិត្ត
តែពេលដែលបើកទ្វារមកក៏ប្រទះកូនស្រីសំណប់ចិត្តកំពុងគេង ទ្រោបទៅលើតុ
“នេះមើលសៀវភៅទាល់តែគេងទៀតហើយ”ភូនិយាយដោយញញឹមតិចៗហើយយកដៃទៅអង្អែលក្បាលកូនស្រីតិចៗ
សុខៗមុខរបស់គេក៏ស្រពោន
ព្រោះតែអាណិតកូនស្រីដែរត្រូវនៅផ្ទះម្នាក់ឯងទាំងដែរខ្លួនទើបអាយុប្រាំឆ្នាំសោះ។
ភូជាក្មេងកំព្រាមិនមានម្តាយឪពុកតាំងពីតូចដូចនេះ ពេលឃើញកូនស្រីត្រូវមកកំព្រាម្តាយបែបនេះ
ខ្លួនគេពិតជាពិបាកខ្លាំងណាស់
ទើបគេព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីអោយកូនស្រីរបស់គេបានរៀនសូត្រនិងមានអនាគតល្អ
ព្រោះមិនសល់ប៉ុន្មានអាទិត្យទៀតទេ កូនស្រីរបស់គេក៏ត្រូវចូលរៀនថ្នាក់បឋមសិក្សាទៅហើយ។
“ប៉ា”យ៉ាបើកភ្នែកសន្សឹមៗ
“សុំទោស! ប៉ាធ្វើអោយកូនភ្ញាក់ហើយ”ភូនិយាយតិចៗដោយញញឹមដាក់កូនស្រី
ចំនែកយ៉ាៗក៏គ្រវីក្បាល
“អត់ទេប៉ា!
ប៉ាមកវិញលឿនម្ល៉េះ”យ៉ាៗសួរ
“បាទ!
មើលប៉ាទិញអីមកនេះ”ភូនិយាយដោយលើកប្រអប់នំខេកឡើងមក
“នំខេក! យេ…!
នេះមានន័យថាប៉ាជាប់ហើយមែនទេ”យ៉ាៗនិយាយដោយសប្បាយចិត្ត
“បាទ!
តោះយើងមកជប់លៀងជាមួយគ្នាណា”ភូនិយាយដោយរៀបចំនំខេកដាក់លើតុ
ក្រោយពីរៀបចំនំខេករួចរាល់ហើយ
ឪពុកនិងកូនទាំងពីរអ្នក ក៏អង្គុយបួងសួងនៅពីមុខនំខេកទាំងពីរអ្នក
“ប៉ាសុំបួងសួងអោយយ៉ាៗរបស់ប៉ា
មានសុខភាពល្អ
កាន់តែគួរអោយស្រលាញ់”ភូបួងសួងលឺៗដោយសប្បាយចិត្តចំនែកយ៉ាៗបួងសួងយ៉ាងស្ងៀមស្ងាត់” នេះកូនបួងសួងស្អីខ្លះហ្នឹង
ប៉ាដឹងផងបានទេ”នាយភូសួរទៅកូនស្រី
“ចាស៎!
យ៉ាៗសុំបួងសួងអោយប៉ាយ៉ាៗកាន់តែសង្ហារ មានក្រមុំៗមកស្រលាញ់កាន់តែច្រើន
ហាហហាស”យ៉ាៗនិយាយទាល់តែភ្នែកតូច
“នេះ!
តូចសោះចេះដឹងរឿងស្នេហាស្អីដែលយើងហ្នឹង”ភូនិយាយទាញច្រមុះកូនស្រីតិចៗ
“យ៉ាៗចង់អោយប៉ាសប្បាយចិត្ត
យ៉ាៗចង់អោយប៉ាមានប្រពន្ធដូចគេ”យ៉ាៗនិយាយ ចំនែកនាយភូក៏ទាញកូនស្រីមកអោប
“ប៉ាមានត្រឹមយ៉ាៗ
ប៉ាក៏មានសេក្តីសុខបំផុតហើយ! ប៉ាមិនចង់បានអ្នកណាស្អីទៀតនោះទេ សុំត្រឹមអោយយ៉ារបស់ប៉ា
មានសេក្តីសុខ ធំធាត់ក្លាយជានារីដែលស្រស់ស្អាត និងមានគ្រួសារមួយយ៉ាងល្អ
ប៉ាក៏លែងមានប្រថ្នាអ្វីទៀតដែល ប៉ាស្រលាញ់យ៉ាៗរបស់ប៉ាបំផុត”ភូនិយាយដោយថើបថ្ងាសកូនស្រី
“យ៉ាក៏ស្រលាញ៉ប៉ាដូចគ្នា”យ៉ាៗសើចដាក់ឪពុករបស់ខ្លួន
ក្មេងស្រីម្នាក់នេះពិតជាគួរអោយស្រលាញ់ពិតមែន
ព្រោះរូបរាងក៏កាត់ទៅរកនាយភូស្ទើរតែទាំងស្រុង
“តោះមកញ៉ាំខេកជាមួយប៉ា”ភូនិយាយដោយកាត់ខេកបញ្ចុកកូនដោយសប្បាយចិត្ត
ដោយគេមិនដឹងថាស្អែកនេះ មានរឿងជាច្រើនដែលណាន់កំពុងត្រៀមទុកអោយគេនោះទេ។