January 30, 2014

ដំណក់ទឺកភ្នែកក្រោមភ្លៀងរលឹមChapter3: Part2: ខ្ញុំរើសត្រូវរឺទេ តែខ្ញុំគ្រាន់តែធ្វើតាមបេះដូងខ្ញុំប៉ុណ្ណោះ



បានមួយសន្ទុះផានីនក៏ដើរមកហាងកាហ្វេនោះវិញ ដោយក្នុងចិត្តបានសំរេចចិត្តអ្វីម្យ៉ាងរួចហើយ។ ចូលមកដល់ក្នុងហាងក៏ឃើញឌីនកំពុងអង្គុយឈ្ងោកៗក្នុងហាងដោយមើលទៅទំនងជាពិបាកចិត្ត។ ផានីនក៏ដើរចុះមកអង្គុយកន្លែងអំបាញ់មិញដោយស្ងៀមស្ងាត់ ចំនែកឌីនពេលឃើញផានីន ទំនងដូចជាសប្បាយចិត្តខ្លាំងណាស់ក៏ទាញដៃផានីនមកនិយាយ
“អូនត្រលប់មកវិញហើយ បានន័យថាអូនអត់ទោសអោយបងហើយមែនទេ”ឌីននិយាយដោយញញឹមទាំងសប្បាយចិត្ត ចំនែកផានីនធ្វើមុខស្មើហើយដកដៃមកវិញ
“ឌីនប្រហែលយល់ខុសនិងន័យខ្ញុំហើយ” ផានីននិយាយធ្វើអោយឌីនជ្រួញចិញ្ចើម”ឌីន! ខ្ញុំចង់មកនិយាយជាមួយឌីនអោយដាច់ស្រេច ឌីន!ពីមុនខ្ញុំធ្លាប់ស្រលាញ់ឌីនខ្លាំង ខ្លាំងប៉ុណ្ណាឌីនក៏ដឹង តែម្តងហើយម្តងទៀតខ្ញុំក៏ត្រូវការស្រលាញ់នោះធ្វើអោយឈឺចាប់ដូចគ្នា ឌីនមិនដែលយល់ថាស្នេហាខ្ញុំជាអ្វីនោះទេ តែមួយរយៈក្រោយនេះខ្ញុំបានស្គាល់មនុស្សម្នាក់គេអោយខ្ញុំស្គាល់អ្វីហៅថាស្នេហា គេយល់ពីស្នេហារបស់ខ្ញុំ ទោះជាគេធ្វើអោយខ្ញុំឈឺចាប់ខ្លះតែគេនៅតែមកលួងខ្ញុំ នៅក្បែរខ្ញុំ ចាំការពារខ្ញុំ និងផ្តល់ភាពកក់ក្តៅអោយខ្ញុំ ទោះជាវាមានរយៈពេលខ្លីតែខ្ញុំអាចស្គាល់ពាក្យថាគ្រប់គ្រាន់ សំរាបខ្ញុំឌីនគ្រាន់ជាអតីតកាល មិនមែនជាបច្ចុប្បន្នកាលនោះទេ រឹតតែមិនអាចជាអនាគត”ផានីននិយាយដោយសំដីត្រជាក់ដូចទឹកកក
“មិនមែនកំហុសអូនទេ គឺបងខ្លួនឯងដែលមិនចេះរក្សាស្នេហានេះ បណ្តោយអោយវារបូតទៅដៃអ្នកផ្សេង”ឌីននិយាយហាក់ដូចជាយល់នៅរឿងរ៉ាវទាំងអស់ដោយមិនចាំបាច់អោយឌីនបកស្រាយច្រើន
“នៅមានរឿងមួយទៀត ដូចខ្ញុំនិយាយពីមុនអញ្ជឹង ពីសង្សារយើងធ្វើអ្នកដទៃទៅ យើងមិនអាចក្លាយជាមិត្តទេព្រោះអូនធ្លាប់ស្រលាញ់បងខ្លាំង”ផានីននិយាយរួចក៏ដើរចេញទៅ ចំនែកឌីនក៏ចាប់ដៃផានីន ចំនែកផានីនក៏ងាកមកមើលឌីន
“បងក៏ចង់ប្រាប់ដូចគ្នា បងក៏ស្រលាញ់អូនខ្លាំងដូចគ្នា ពេលនេះបងសុំទោស បើអូនត្រូវគេបោះបង់អាចមករកបងវិញបាន”ឌីននិយាយតិចៗដោយអស់សង្ឃឹម
“អរគុណ”ផានីននិយាយរួចក៏ដើរចេញពីហាង
ដើរចេញពីហាងភ្នែកផានីនក៏ចាប់ផ្តើមក្រហម ទោះជាយ៉ាងណាធ្លាប់ស្រលាញ់គេមកជាយូរហើយតស៊ូជំនះចិត្តបុរសម្នាក់នោះជាខ្លាំង តែទីបំផុតគេមកសុំផានីនជានាវិញ តែខ្លួនផានីនបែរជាមិនអាចទទួលយកបាន អារម្មណ៍ឈឺចាប់ក៏កើតឡើង ហេតុអីក៏គេមិនធ្វើបែបនេះពីដំបូង? តែផានីនក៏ទប់ទឹកភ្នែកហើយមើលទៅមេឃដ៏ធំល្វឹងល្វើយ
“ច្បាស់ណាស់ បងប្រាកដជានៅក្រោមមេឃនាកន្លែងណាមួយមិនខាន ដឹងទេអូននឹកបង”ផានីននិយាយដោយញញឹមតិចៗ នឹកដល់មនុស្សម្នាក់ច្បាស់ណាស់គេម្នាក់នោះគឺតាផុង មនុស្សប្រុសម្នាក់ដែលផានីនស្រលាញ់បំផុតក្នុងមួយជីវិតនេះ។
ផាននីនក៏រៀបនឹងត្រលប់ទៅផ្ទះវិញ តែគេក៏ឃើញមនុស្សម្នាក់ដែលមិនគួរអោយជឿ។ បេះដូងស្ទើរធ្លាក់ដល់ដីពេលឃើញគេ
“បងផុង”ផានីនលាន់មាត់ល្មមអាចអោយអ្នកនៅក្បែរនោះលឺ តាផុងដែលអង្គុយក្បែរនោះក៏ងាកតាមសំលេង គេនៅជាមួយអ្នកណាម្នាក់ដែលផានីនមានអារម្មណ៍ថាធ្លាប់ស្គាល់ មែនហើយគឺ”ដូរ៉េ” ពួកគេទំនងជាកំពុងញ៉ាំអាហារជាមួយគ្នា។ ពេលឃើញបែបនេះទឹកភ្នែកផានីនចាប់ផ្តើមទប់ស្ទើរលែងជាប់ បេះដូងស្ទើរលោតធ្លាយចេញមកក្រៅ
“ហេតុអី!!!”ផានីននិយាយដោយមើលតាផុងដោយអស់សង្ឃឹម ចំនែកតាផុងមើលមកផានីនដោយស្លុតចំនែកដូរ៉េធ្វើមុខដូចមិនយល់រឿង តាផុងក៏ស្ទុះពីកៅអី
“នីន!!!”តាផុងហៅឈ្មោះផានីនតិចៗ រួចក៏ដើរសំដៅមកផានីន ចំនែកផានីនទ្រាំមើលទិដ្ឋិភាពចំពោះមុខមិនបានក៏រត់ចេញទៅ
“មិនពិតទេ ខ្ញុំប្រហែលជាស្រវាំងភ្នែក”ផានីនរត់បន្តើរនិយាយប្រាប់ខ្លួនឯងបណ្តើរ
“នីន!! នីន!!”តាផុងរត់តាមពីក្រោយដោយហៅឈ្មោះផានីន
“មិនពិតទេ!!! បងផុងនៅញ៉ូវយ៉ក ម្នាក់នោះមិនមែនជាគាត់ទេ”ផានីននិយាយដោយរត់បន្តើរ យកដៃខ្ទប់ត្រចៀកបន្តើរព្រោះមិនចង់លឺសំលេងតាផុង ដោយមិនប្រយ័ត្នផានីនក៏ជំពប់ជើងនិងថ្មព្រោះរត់អំបាញ់មិនបានមើលអ្វីទាំងអស់
“ហេតុអីៗៗៗ”ផានីនដួលទៅលើដី គេក៏ចាប់ផ្តើមយំក្តាប់ដៃវៃទៅលើដី ទឹកភ្នែកដែលប្រឹងទប់ទីបំផុតក៏ហូរចុះមក ជង្គង់ទាំងសងខាងរបស់ផានីនរលាត់ចេញឈាមព្រោះថ្ងៃនេះគេស្លៀកខោត្រឹមជង្គង់ប៉ុណ្ណោះ តែរបួសនេះបែរជាមិនបានធ្វើអោយផានីនឈឺបន្តិចណាទេ តែក្តីឈឺចាប់ក្នុងចិត្តររបស់ផានីនវាឈឺជានេះរាប់រយពាន់ដង។ មនុស្សម្នាក់ដែលផានីនស្រលាញ់ ទុកចិត្ត និងផ្តល់ភាពសំខាន់អោយបែរជាកុហកគេ ទៅនៅជាមួយអ្នកផ្សេងទាំងដែលខ្លួនធ្លាប់បាននិយាយ ធ្លាប់បានស្បថរហូតផានីនស្លាប់ចិត្តជឿនិងសំដីគេ តែពេលនេះច្បាស់និងភ្នែកហើយ។ មិនប៉ុន្មាននាទីមុននេះផានីនទើបតែមានមោទនភាពដែលខ្លួនមានតាផុងជាមនុស្សជាទីស្រលាញ់ តែឥលូវនេះផានីនបែរជាត្រូវឈឺស្ទើរស្លាប់ព្រោះតែគេដូចគ្នា។
“នីន! អូនមិនអីទេមែនទេ”តាផុងរត់មកមើលផានីនដោយក្តីបារម្ហ
“កុំប៉ះខ្ញុំ!”ផានីនបដិសេធតាផុង
“គឺបង………!!!”តាផុងចង់និយាយអ្វីម្យ៉ាងចេញមក
“មិនបាច់និយាយទេ គ្រប់គ្រាន់ហើយ គ្រប់គ្រាន់ហើយ កុំអោយខ្ញុំឈឺជាងនេះទៀតអី”ពេលនេះផានីនទន់ជ្រាយពេកហើយ គេគ្មានកំលាំងនិងនិយាយអ្វីរឹតតែគ្មានកំលាំងនិងស្តាប់ពាក្យដោះសាររបស់អ្នកណាម្នាក់ទេ
“អូនយល់ច្រលំហើយអ្វីៗមិនដូចអូនយល់ទេ”តាផុងព្យាយាមពន្យល់ផានីន
“យល់ច្រលំ”ផានីនសើចចំអកខ្លួនឯង”មែនហើយ ខ្ញុំយល់ច្រលំដែលលោកត្រលប់ទៅញូវយ៉កវិញ ខ្ញុំយល់ច្រលំដែលលោកប្រាប់ថាឈប់ទាក់ទងគេ ខ្ញុំយល់ច្រលំដែលថាលោកស្រលាញ់ខ្ញុំ ខ្ញុំរឹតតែយល់ច្រលំចំពោះស្នេហាស្មោះដែលចេញពីមាត់លោក”ផានីននិយាយដោយមើលមុខតាផុង ក្នុងក្តីអស់សង្ឃឹម”ថ្ងៃណាក៏ខ្ញុំរង់ចាំ រង់ចាំដំណឹងលោក តែគ្មានទេមួយថ្ងៃហើយមួយថ្ងៃទៀត ខ្ញុំរង់ចាំអោយក្តីបារម្ហ បារម្ហខ្លាចលោកមានបញ្ហា រាល់ថ្ងៃខ្ញុំពិបាកក្នុងខ្លួនព្រោះមិនអាចទាក់ទងលោកបាន តែថ្ងៃនេះខ្ញុំយល់ហើយ ខ្ញុំដឹងថាលោកបាត់ទៅធ្វើអ្វីហើយ ក្នុងកែវភ្នែកលោកអ្វីៗរវាងខ្ញុំនឹងលោកតើមានតំលៃខ្លះទេ?”ផានីននិយាយដោយមិនព្រមឈប់យំ
 “អូនត្រូវតែជឿបង”តាផុងទាញផានីនមកអោបក្នុងទ្រូង”អូនត្រូវតែជឿថាបងពិតជាស្រលាញ់អូន ជឿថារាល់ពាក្យសំដី កាយវិការនិងស្នេហារបស់បងសុទ្ធជាការពិតមែន”តាផុងនិយាយដោយសំលេងឈឺចាប់
“ខ្ញុំជឿរហូតមកទើបពេលនេះខ្ញុំឈឺយ៉ាងនេះ”ផានីននិយាយដោយយំក្នុងទ្រូងរបស់តាផុង ទោះជាខឹង ទោះជាស្អប់ ទោះជាឈឺចាប់យ៉ាងណាក៏ផានីននៅតែមិនចង់បាត់បង់តាផុងដដែល នេះហើយផានីន គេបើស្រលាញ់អ្នកណាម្នាក់ហើយគេនឹងស្រលាញ់ម្នាក់នោះខ្លាំង ទោះជាគេធ្វើអ្វីក៏ផានីននៅតែអត់អោនបាន ទោះជាឈឺចាប់យ៉ាងណាក៏ផានីននៅតែទ្រាំបាន ស្នេហារបស់ផានីនជាស្នេហាស្មោះនិងប្រើបេះដូងបរិសុទ្ធ យ៉ាងនេះហើយបានជារាល់ពេលមានស្នេហាម្តងណា ផានីនតែងតែឈឺចាប់ខ្លាំង។
“កុំបែបនេះអីបើអូនឈឺបងក៏ឈឺលើសអូនរាប់សិបដង”តាផុងនិយាយដោយអោបផានីនយ៉ាងណែន”អូនត្រូវស្តាប់បងបកស្រាយ បងប្រាប់ហើយមែនទេ ស្រលាញ់គ្នាត្រូវតែជឿជាក់លើគ្នា”តាផុងនិយាយ
“តែស្រលាញ់គ្នាហេតុអីក៏ធ្វើអោយអូនឈឺចាប់”ផានីននិយាយតិចៗ
“ជឿបងទៅបងនឹងគេគ្មានអីហ្នឹងគ្នាមែនណា គេគ្រាន់តែចង់ជួបបងជាលើកចុងក្រោយប៉ុណ្ណោះ ហើយមកទើបមកពីញូវយ៉កកាលពីប៉ុន្មានថ្ងៃមុនព្រោះអ្នកផ្ទះបងឈឺធ្ងន់ ចំពោះហេតុតែបងមិនទាក់ទងទៅព្រោះបងរវល់នឹងរឿងគ្រួសារនិងដោះស្រាយបញ្ហាស្នេហ៍លេងសើចរបស់បងដូចជាដូរ៉េ ណាមួយស្អែកបងមានបំណងទៅជួបអូនដើម្បីធ្វើអោយអូនភ្ញាក់ផ្អើល បងសុំទោស ជឿបងទៅណា”តាផុងព្យាយាមបកស្រាយ
“អូនអាចជឿបានទេ”ផានីនសួរទៅតាផុងដោយសំលេងតិចៗ
“បងនិយាយសុទ្ធជាការពិត ជឿបងទៅណាក្មេងល្ងង់”តាផុងក៏ទាញផានីនមកជូតទឹកភ្នែក ហើយញញឹមដាក់ផានីនតិចៗ
“អូនស្រលាញ់បង កុំអោយអូនឈឺបែបនេះទៀតអីវាពិបាកទ្រាំណាស់ កុំបោះបង់អូនបានទេ”ផានីននិយាយដោយចូលទៅជ្រកក្រោមដើមទ្រូងតាផុងម្តងទៀត ទោះជឿខ្លះមិនជឿខ្លះ តែផានីនត្រឺមតែទ្រាំជឿ ស្រលាញ់អ្នកណាម្នាក់ត្រូវតែជឿជាក់លើគ្នា ចង់ស្រលាញ់គ្នាអោយបានយូរត្រូវតែធ្វើមនុស្សល្ងង់ ណាមួយពេលនេះផានីនមិនអាចបាត់បង់តាផុងបានឡើយ
“បងក៏ស្រលាញ់អូនដូចគ្នា គ្មានថ្ងៃដែលបងបោះបង់អូនទេ”តាផុងអោបផានីនយ៉ាងណែន វិនាទីនេះផានីនដឹងច្បាស់ណាស់ថា ភាពកក់ក្តៅដែលតាផុងអោយមកគេវាពិតជាធ្វើអោយផានីនមានសេក្តីសុខបំផុត ផានីនមិនដឹងខ្លួនធ្វើខុសរឺក៏ត្រូវនោះទេ គេគ្រាន់តែដឹងថាគេធ្វើតាមបេះដូងគេតែប៉ុណ្ណោះ
“អ៊ួយ!!”ផានីនស្រែកពេលតាផុងមិនប្រយ័ត្នធ្វើអោយប៉ះជង្គង់ផានីនដែលរលាត់ដោយសារដួលអំបាញ់មិញ
“រលាត់ខ្លាំងតើ! នេះធំហើយនៅរត់អោយដួលទៀត”តាផុងរអ៊ូ
“នៅមកនិយាយទៀតមកពីអ្នកណា”ផានីននិយាយដោយធ្វើមុខប៉ោង
“ម៉ោះ! បងឡើងមក បងអៀវ”តាផុងនិយាយដោយបែរខ្នងដោយផានីនឡើងជិះ
“មិនអីទេ!ប៉ុណ្ណឹងវាមិនស្លាប់ទេ របួសនៅឆ្ងាយពីបេះដូងសឹងស្លាប់”ផានីននិយាយដោយបែបកំប្លែង
“រឺក៏ចង់អោយបងបីជំនួសវិញ”តាផុងនិយាយដោយងាកមកមើលមុខផានីន
“មិនបាច់ទេ អៀវល្អបំផុតហើយ”ផានីនក៏ឡើងជិះខ្នងតាផុងតាមសំរួល
“ហេតុអីក៏ជឿបងងាយបែបនេះមិនគិតថាបងកុហកទៀតទេអី”តាផុងសួរបែបលេងសើច
“គិត! តែក៏ត្រូវទ្រាំជឿ”ផានីននិយាយតិចទាំងនៅលើខ្នងតាផុង ហើយដៃទាំងពីរអោបកតាផុង មុខឈ្ងោកនឹងផែនទ្រូងតាផុង
“ហេតុអី!!!”តាផុងសួរ
“ស្រលាញ់ និងមិនចង់បាត់បង់”ផានីននិយាយដោយស្រងូតស្រងាត់
“ក្មេងល្ងង់ បងនិយាយពិតមែនណា៎!”តាផុងនិយាយដោយលូកដៃទៅទាញច្រមុះផានីន “បងមិនដែលគិតថានិងកុហកអូន ហើយធ្វើអោយអូនពិបាកចិត្តនោះទេ បងអាចបាត់បង់អ្នកគ្រប់គ្នា តែបងមិនអាចបាត់បង់អូននោះទេយល់ទេ!”តាផុងនិយាយដោយសើចតិចៗ
“អោយតែច្បាស់ទៅ”ផានីននិយាយដោយទាញស្លឹកត្រចៀកតាផុង
“អ៊ូយឈឺ”តាផុងស្រែក
“ចេះឈឺដែល! “ផានីននិយាយដឺ
“មនុស្សណាមិនមែនដុំថ្មឯណាដែលមិនចេះឈឺ”តាផុងរអ៊ូ
“បើចេះឈឺក៏ល្អហើយ ថ្ងៃក្រោយកុំប៉ុនធ្វើអោយអូនឈឺពេក”ផានីននិយាយដោយពេបមាត់
“បាទ! សំណប់ចិត្ត គ្មានអ្នកណាចង់ធ្វើអោយសំណប់ចិត្តពិបាកចិត្តនោះទេព្រោះស្រលាញ់សំណប់ចិត្តខ្លាំងណាស់”តាផុងនិយាយ
“ក៏ស្រលាញ់បងផុងដូចគ្នា”ផានីននិយាយដោយអោបតាផុងយ៉ាងណែន
“តោះយន្តហោះចេញដំណើរទៅញូវយ៉កហើយតោងអោយជាប់ណា៎”តាផុងនិយាយដោយអៀវផានីនទាំងរត់ទៅរត់មក
“ប្រយ័ត្នធ្លាក់អូនណា ចេះលេងអីឡប់ៗបែបនេះទៅកើត”ផានីននិយាយដោយអោបតាផុងយ៉ាងជាប់ព្រោះខ្លាចធ្លាក់
“ហាហាហស”
“ហាហាហស”សំណើចបានលាន់លឺឡើង មានមនុស្សជាច្រើនមើលមកសង្សារមួយគូរនេះទាំងចំលែកក្នុងចិត្ត តែទាំងពីរនាក់មិនខ្វាយខ្វល់និងមនុស្សជុំវិញខ្លួននោះទេ អ្វីដែលសំខាន់គឺពួកគេកំពុងមានសេក្តីសុខជាមួយមនុស្សដែលគេស្រលាញ់ ប៉ុណ្ណឹងក៏គ្រប់គ្រាន់។អ្វីៗពេលនេះដូចពាក្យមួយនិយាយថា ក្រោយភ្លៀងមេឃស្រលះ ក្រោយឈ្លោះគ្នាស្រលាញ់គ្នាលើសដើម។ ស្នេហាគឺបែបនេះត្រូវជឿជាក់គ្នា ត្រូវតែស្មោះត្រង់ និងមិនកុហកគ្នា មានស្នេហាកុំព្យាយាមធ្វើមនុស្សឆ្លាតពេក ពេលខ្លះធ្វើជាមនុស្សល្ងង់គឺល្អបំផុត។ 

January 28, 2014

ដំណក់ទឹកភ្នែកក្រោមភ្លៀងរលឹម Chpater3: part1 ជំរើស




ក្រោយពីត្រលប់មកពីខេត្តសៀមរាប តាផុងក៏ឡើងយន្តហោះត្រលប់ទៅញ៉ូវយកដោយមិនអោយផានីនជូនដំណើរ ព្រោះជើងយន្តហោះរបស់គេចេញនៅម៉ោង១១យប់តាផុងខ្លាចក្រែងផានីនត្រលប់មកវិញមានបញ្ហាក៏មិនព្រមអោយផានីនជូនទៅ។ ចំនែកពេលតាផុងត្រលប់ទៅវីញផានីនហាក់ដូចជាបាត់ចំនែកណាមួយនៃរាងកាយដែលថ្លែងប្រាប់មិនត្រូវ។
(មិនដឹងជាគាត់ទៅដល់រឺនៅទេ)ផានីនអង្គុយគិតក្នុងចិត្តយ៉ាងរវើរវាយ
“កំពុងស្អីហ្នឹង បានជាភ្លឹកយ៉ាងនេះអានីន”នាយយ៉ានិយាយពញ្ញាក់ផានីន
“ធ្វើស្អីរបស់ឯងហ្នឹង អញភ្ញាក់ចង់ស្លាប់”ផានីននិយាយដោយយកក្រដាសមូលមកវៃនាយយ៉ា
“ឯងដូចជាអារម្មណ៍មិននៅក្នុងខ្លួនសោះតាំងពីមកដើរលេងវិញ មានរឿងអី”នាយយ៉ាសួរដោយមើលមុខផានីនទាំងចង់ដឹង
“គ្មានអីទេ ក៏សប្បាយមិនទាន់អស់ចិត្តហ្នឹងណា”ផានីននិយាយ មែនហើយពេលវេលាដែលនៅជាមួយតាផុងហាក់ដើរលឿនណាស់
“ស្អីដើរលេងមួយអាទិត្យហើយនៅមិនអស់ចិត្តទៀត ហើយទៅជាមួយអ្នកណា”នាយយ៉ាសួរ ធម្មតាទេនៅជាមួយមនុស្សដែលយើងស្រលាញ់ទោះជាប៉ុន្មានក៏យ៉ាងយល់ថាមិនគ្រប់គ្រាន់ដែរ
“ទៅជាមួយបងប្អូនហ្នឹងណា តែនេះយើងបានទិញមកផ្ញើរ”ផានីនព្យាយាមបង្វែររឿងដោយយកតុក្កតាអំបោសដែលបានទិញមកអោយនាយយ៉ា
កន្លងទៅជាច្រើនថ្ងៃនៅតែមិនបានតំណឹងរបស់តាផុងនោះឡើយ មិនឃើញតាផុងអនឡាញនិងផ្ញើរមករកផានីនទាល់តែសោះ ធ្វើអោយផានីនកង្វល់ជាខ្លាំង មិនដឹងថាមានរឿងអីកើតឡើង ក្នុងចិត្តមួយបារម្ហថាតាផុងមានរឿងអី ចិត្តមួយខ្លាចតាផុងលែងទាក់ទងខ្លួនដូចពីមុនទៀតដូចប្រុសមុនៗដែលស៊ីឆ្អែតក៏បោះបង់គេចោល។ ក្នុងចិត្តកង្វល់សែនកង្វល់រហូតបាយមិនបាន គេងក៏មិនលក់ ចង់ដឹងតែមិនដឹងធ្វើយ៉ាងណាអាចទាក់ទងគេបាន។ នេះហើយស្នេហ៍ដែលឆ្លងដែនបែបនេះ វាមិនមែនជារឿងងាយស្រួលនោះទេ មនុស្សនៅជិតៗនៅពិបាកយល់ ចុះទំរាំមនុស្សឆ្ងាយសែនឆ្ងាយទៀតនោះ។
ថ្ងៃអាទិត្យ ក្នុងហាងកាហ្វេមួយកន្លែង ផានីនកំពុងផឹកកាហ្វេបន្តើរ មើលទៅមុខឡេបថបទាំងមិនសប្បាយចិត្តបណ្តើរ។
“ហេតុអីក៏មិនព្រមទាក់ទងមកសោះបែបនេះ”ផានីនរអ៊ូបន្តើរធ្វើមុខស្អុយបន្តើរ”តើបងពិតជាបោះបង់ខ្ញុំចោលមែនរឺ”ផានីននិយាយហើយមើលទៅខ្សែរដៃដែលតាផុងអោយមកគេ វាពិតវត្ថុមានតំលៃសំរាប់ផានីនខ្លាំងណាស់ ព្រោះនៅជាប់ជាមួយខ្សែរដៃមួយនេះមានមនុស្សប្រុសដែលផានីនស្រលាញ់ជាមួយការចងចាំដែលមួយជីវិតនេះផានីនមិនអាចបំភ្លេចបាន។ ពេលនេះផានីនកំពុងតែពិបាកចិត្តយ៉ាងខ្លាំង នេះជាង២អាទិត្យហើយដែលតាផុងគ្មានដំណឹងបន្តិចណាសោះ រឺមួយតាផុងពិតជាបោះបង់ផានីនចោលមែន ទោះជាយ៉ាងណាផានីននៅតែមិនអាចដឹងពីចំលើយដដែល អារម្មណ៍បែបនេះពិតជាពិបាកទ្រាំណាស់
“ខ្ញុំអង្គុយផងបានទេ”សំលេងមួយបន្លឺនៅពីមុខផានីន ធ្វើអោយផានីនដកក្រសែភ្នែកពីកុំព្យូទ័រទៅរកម្ចាស់សំលេង
“ឌីន!!!!!” ផានីនសាន់មាត់ព្រោះស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង នៅចំពោះមុខគេជាមនុស្សសំខាន់ម្នាក់ នៅលើខ្លួនប្រុសម្នាក់នេះមានការចងចាំជាច្រើន ក្តីស្រលាញ់ ភាពកក់ក្តៅ ការកុហក ភាពអាត្មានិយម ភាពឈឺចាប់ និងទឹកភ្នែក។ បុរសនោះញញឹមដាក់ផានីនរួចក៏អង្គុយលើកៅអីទល់មុខនិងផានីន គេអាចចាត់ទុកថាជាបុរសសង្ហារម្នាក់ ខ្ពស់១ម៧៥ រាងស្តើងល្មម សំបុរស ភ្នែកតូចបែបកូនចិន សក់ស្លូតមិនវែងពេក ច្រមុះស្រួច បបូរមាត់ស្តើងពណ៌ផ្កាឈូក ជាមួយស្នាមញញឹមយ៉ាងកក់ក្តៅ ទោះជាមិនជាសង្ហារអីណាស់ណា តែម្នាក់នេះពិតជាមានថាមពលក្នុងការទាក់ទាញចិត្តមនុស្សខ្លាំងណាស់។
“សុខសប្បាយជាទេ”ឌីនសួរផានីនដោយមើលផានីនក្នុងកែវភ្នែកសោកសៅ
“ប្រាកដជាសុខហើយ”ផានីនឆ្លើយដោយប្រឹងញញឹម គេមិនអាចអោយបុរសនៅចំពោះមុខគេឃើញគេមិនសប្បាយចិត្តនោះឡើយ គេត្រូវតែបញ្ជាក់អោយបុរសម្នាក់នេះដឹងថាគ្មានគេផានីនម្នាក់នេះនៅតែរស់ដោយមានសេក្តីសុខ
“សុំទោស”សុខៗឌីនក៏និយាយពាក្យនេះបែបស្រាលៗ ល្មមអាចអោយផានីនលឺ។ ពេលផានីនលឺក៏មានអារម្មណ៍ប្លែកជាខ្លាំង ព្រោះសំដីនេះបញ្ជាក់ពីការដឹងកំហុសពិតៗ
“ហេតុអី”ផានីនសួរ តាមពិតសំនួរនេះផានីនតែងតែសួរបុរសម្នាក់នេះ (ហេតុអី? ហេតុអីស្រលាញ់ខ្ញុំមិនបាន? ហេតុអីក៏ដាច់ចិត្តម៉្លេះ? ហេតុអីក៏អោយខ្ញុំយំ? ហេតុអីក៏មិនអាណិតខ្ញុំ? ហេតុអីគិតដល់គេដោយមិនគិតដល់អារម្មណ៍ខ្ញុំ? ហេតុអីក៏ចង់អោយខ្ញុំចាកចេញ? ហេតុអីក៏ទាមទារអោយខ្ញុំផ្តាច់ចេញពីជីវិតឌីន? ហេតុអីស្នេហាយើងត្រូវបញ្ចប់ទាំងបែបនេះ?) ស្នេហាដែលផានីនដោយទៅឌីនជាស្នេហាបរិសុទ្ធ ដែលចេញពីបេះដូងសោះពិតៗ ផានីនសុខចិត្តលះបង់គ្រប់យ៉ាងដោយមិនទាមទារអីមកវិញសូម្បីតែបន្តិច តែឌីនមិនដែលអោយតំលៃវាសូម្បីតែបន្តិច ផានីនសុខចិត្តទ្រាំ ខាំមាត់សង្កត់ចិត្ត ញញឹមទាំងទឹកភ្នែក រហូតចង់គិតសំលាប់ខ្លួនព្រោះតែឌីនទៀតផង។ ទំរាំផានីនអាចធ្វើចិត្តពីឌីនបានត្រូវចំនាយចិត្ត ទឹកភ្នែក ក្តីសង្ឃឹម និងពេលវេលាយ៉ាងយូរ រហូតឌីនគឺតែងតែនៅក្នុងចិត្តរបស់ផានីនជាប់មករហូត សូម្បីតែហាងកាហ្វេមួយនេះជាហាងកាហ្វេដែលឌីនឧស្សាហ៍មក ហេតុនេះផានីនមកទីនេះជាញញឹកញាប់ដើម្បីបានជួបឌីនរហូតក្លាយជាទំលាប់ តែផានីនមិនដែលជួបឌីនមកជាយូរ ហើយទោះជាជួបក៏ធ្វើជាមិនឃើញគ្នាដែល ហើយផានីនក៏មិនបានជាចង់ជួបឌីនអ្វីទៀតដែល ។ ពេលនេះឌីនស្រាប់តែមកនិយាយរកផានីនយ៉ាងចំលែក ស្លាកស្នាមអតីតក៏រើឡើង ក្តីស្រលាញ់និងក្តីស្អប់ រួមទាំងក្តីឈឺចាប់ក៏ដឹងខ្លួនឡើងវិញក្នុងខ្លួនផានីន។
“ខ្ញុំសូមទោសចំពោះរឿងកន្លងមក”ឌីននិយាយតិចៗដោយមើលមុខផានីន
“អតីតកាលអោយវាកន្លងហួសទៅ រលឹកវាធ្វើអីព្រោះទោះជាសូមទោសក៏មិនបានជួយអោយការឈឺចាប់របស់ខ្ញុំកន្លងមកវាបានធូរស្រាលដែរ”ផានីននិយាយទាំងគ្មានអារម្មណ៍ ក្នុងចិត្តនឹកដល់រឿងកន្លង​
(ហេតុអីនៅចាំបែបនេះ ហើយមិនព្រមទៅផ្ទះ)ទាំងដែលផានីនខំចាំគេចេញពីរៀនទាំងមូសខាំតែបែរជាលឺសំដីបែបនេះអ្នកមានអារម្មណ៍យ៉ាងណា តែផានីនមិនខ្វល់នៅតែចាំគេរាល់យប់
(កាន់ដៃបែបនេះមិនចេះខ្មាស់គេអី ទោះងងឹតតែគេអាចមើលឃើញណា៎)ព្រោះតែស្រលាញ់ពេលតាមផ្លូវត្រលប់ទៅផ្ទះលួចកាន់ដៃឌីន ព្រោះគិតថាវារៀងងងឹតកាន់បែបនេះគង់មិនបានអ្នកណាចាប់អារម្មណ៍តែឌីនបែរជាបដិសេធដោយគ្មានមេត្តា
(ខ្ញុំមិនដែរស្រលាញ់យើងនោះទេ យល់ទេ!)ជឿទេថាគេមិនស្រលាញ់បើហៅគ្នាសុទ្ធតែបង អូន រាល់កាយវិការនិងពាក្យសំដីសុទ្ធតែជារបស់គូរសង្សារបាននិយាយ ហើយពួកគេជិតស្និទ្ធនឹងគ្នារហូតធ្លាប់ដេកជាមួយគ្នាផងជឿដែលថាគេមិនស្រលាញ់?
(ចាកចេញពីជីវិតខ្ញុំទៅ ខ្ញុំសូមអង្វរ)លឺមនុស្សដែលយើងស្រលាញ់អង្វរបែបនេះអ្នកគិតយ៉ាងណា តែផានីននៅតែមុខក្រាស់ព្រោះមិនចង់បាត់បង់គេ
(បើមិនចេញ ទុកអោយខ្ញុំចាកចេញ)សូម្បីសុំនៅក្បែរៗគេដោយមិនទាមទារអ្វីក៏គេមិនព្រម អ្វីដែលគេចង់បានគឺកាត់ផ្តាច់ផានីនចេញពីជីវិតគេ ដូចបទ”ទុកស្នាមថើបមួយក៏បងមិនព្រម”រ​បស់ឳក សុគន្ធកញ្ញា
(មិនបាច់យំទេ ទឹកភ្នែករបស់យើងមិនធ្វើអោយខ្ញុំចិត្តទន់នោះទេ)ដំបូងផានីនយំព្រោះតែដឹងថាខ្លួនបាត់បង់របស់សំខាន់មួយ តែពេលលឺបែបនេះផានីនរឹតតែមិនអាចឈប់យំព្រោះគេសឹងតែមិនជឿថាមនុស្សប្រុសដែលគេស្រលាញ់ដល់ថ្នាក់ហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីគេ តែគេបែរជាមើលងាយនិងជាន់ឈ្លីស្នេហារ​បស់ខ្លួនដល់ថ្នាក់ហ្នឹង។
ចង់ក្រោយផានីនមានតែធ្វើចិត្តសុខចិត្តចាកចេញដើម្បីមនុស្សដែលយើងស្រលាញ់ គេសប្បាយចិត្តពេលដែលគ្មានយើងរំខាន ដូចបទ”ដឹងថាគេមិនស្រលាញ់នៅតែរង់ចាំ” របស់សូលីកា ហើយផានីនតែងសង្ឃឹមថាដីនគេនឹងសុំអោយផានីនទៅរស់នៅក្បែរគេវិញ ដូចបទ”មនុស្សបងធុញវិលវិញបានទេ” តែវាមិនអាចនោះទេ អ្វីៗបានត្រឹមជាអតីតឈឺចាប់ប៉ុណ្ណោះ។
“សុំទោសពិតមែន បងពេលនោះល្ងង់មួយពេល បងយកចិត្តទុកដាក់និងការរៀនពេករហូតបណ្តោយអោយអូនបាត់បង់ទៅ បងមិនដែលគិតសោះថាក្រោយពីអូនចាកចេញទៅអារម្មណ៍បងមិនស្ងប់តែងគិតដល់អូនគ្រប់ពេលវេលា”ឌីននិយាយដោយមុខស្រពោន រួចគេក៏ទាញដៃផានីនមកកាន់ថ្នមៗ “យើងអាចត្រលប់ទៅដូចដើមវិញបានទេ បងតែងមកទីនេះរាល់ថ្ងៃដើម្បីបានជួបអូន តែទីបំផុតក៏បានជួបអូនពិតមែន”ឌីននិយាយដោយញញឹមតិចៗ
“ចាំខ្ញុំធ្វើអី! ដឹងទេចិត្តខ្ញុំស្លាប់តាំងពីថ្ងៃដែល យន់ សុគន្ធប៉ារ៉ាឌីន បានដេញខ្ញុំអោយចេញពីជីវិតគេព្រោះខ្ញុំបានត្រឹមមនុស្សរំខាន”ផានីននិយាយដោយអានឈ្មោះឌីនពេញ
“ទេអូនមិនរំខាននោះទេ អូនជាមនុស្សដែលបងស្រលាញ់”ឌីននិយាយដោយស្ទុះទៅឆាកដែលគេទុកអោយភ្ញៀវចង់លេងតន្ត្រីអាចលេងបានដោយមានព្យាណូ ហ្គីតា និងស្គរ ។ ចំនែឌីនក៏ទាញហ្គីតាមកលេងបងបទ”មាននាងក៏ធុញ គ្មាននាងក៏ធុញ” យ៉ាងពិរោះរណ្តំរហូតធ្វើអោយផានីនមុខក្រហម។ ក្រោយពេលលេងចប់សំលេងទះដៃក៏បន្លឺឡើងព្រោះឌីលេងនិងច្រៀនបានល្អមែនទែនដូចអ្នកអាជីពអញ្ជឹង។ ឌីនក៏ដើរមកតុវិញដោយញញឹម ចំនែកផានីនមិនដឹងថាគួរតែសប្បាយចិត្តរឺក៏ពិបាកចិត្តទេដែលសង្សារចាស់ខ្លួនត្រលប់មករកខ្លួនវិញ ទាំងកាលពីមុននេះផានីនស្រលាញ់គេលើសអ្វីៗទាំងអស់
“ស្រលាញ់គ្នាម្តងទៀតបានទេ”​ ឌីនទាញដៃផានីនមកកាន់ម្តងទៀត
“ខ………ខ្ញុំ”ផានីនមិនដឹងនិយាយយ៉ាងណាព្រោះចិត្តនៅអល់អែក គេក៏ក្រវាសភ្នែកចុះឡើងក៏ប្រទះហ្នឹងខ្សែរដែលតាផុងអោយគេ វាដូចជាខ្សែរដែលចង់ផានីនជាប់មិនអោយទៅណា “មិនអាចទេ”ផានីននិយាយដោយដកដៃចេញពីដៃឌីន
“ហេតុអី”ឌីនសួរ “អោយបងសុំទោស បងពិតជាស្រលាញ់អូនពិតមែនណា បងក៏ដឹងថាអូនក៏ដូចគ្នាមែនទេ”ឌីននិយាយដោយមើលផានីន ក្រសែភ្នែកឌីនដូចជាកំពុងតែទាមទារចំលើយពីផានីនដោយអង្វរករ
 “មែន!ខ្ញុំធ្លាប់ស្រលាញ់ឌីន ហើយឌីនក៏ដឹងថាក្តីស្រលាញ់ដែលខ្ញុំមានចំពោះឌីនវាមានទំហំប៉ុណ្ណា តែឌីនតែងតែបដិសេធនិងច្រានវាចោលម្តងហើយម្តងទៀត ឌីនមើលងាយនិងជាន់ឈ្លីស្នេហារបស់ខ្ញុំប៉ុណ្ណា ទោះជាខ្ញុំសុំអង្វរ សុំត្រឹមនៅក្បែរឌីនរឺមើលឌីនដោយស្ងៀមស្ងាត់ដោយមិនត្រូវការតំណែងនិងការតបស្នងពីឌីនវិញ តែឌីនមិនព្រមសូម្បីការសុំបន្តិចបន្តួចរបស់ខ្ញុំ ឌីននៅមកសុំអោយខ្ញុំចាកចេញពីជីវិតឌីន ពេលនេះខ្ញុំក៏ចេញពីជីវិតឌីនតាមសំរួលហើយឌីននៅត្រូវការអ្វីទៀត”ផានីននិយាយនូវអ្វីដែលខ្លួនខំបៀមទុក ខំទ្រាំមកជាយូរ ទោះជាពិបាកយ៉ាងណាក៏គេមិននិយាយចេញមកព្រោះខ្លាចថាខ្លួននិងបាត់បង់មនុស្សជាទីស្រលាញ់ចេញទៅ។
“បងដឹង! កន្លងមកបងពិតជាមិនដែលគិតដល់អារម្មណ៍ខ្លួនឯងមែន តែអូនដឹងទេបងពិបាកប៉ុណ្ណានាពេលនោះ ដឹងទេថាបងក៏ខូចចិត្តប៉ុណ្ណានៅពេលសំដែងនិងនិយាយពាក្យសំដីទាំងនោះ តែបងពិតជាធ្វើទាំងបង្ខំចិត្តមែនព្រោះតែបងខ្លាចថាបើយើងបន្តស្នេហានេះអនាគតអូននិងបងនឹងក្លាយជាយ៉ាងណា បងខ្លាចពួកយើងលង់ខ្លួនកាន់តែជ្រៅនិងពិបាកដកខ្លួនមកវិញ បងពិតជាខ្លាចថាបងជាខ្ទើយពេលគ្រួសារបងដឹងនឹងក្លាយជាយ៉ាងណា មនុស្សជុំវិញខ្លួនបងនឹងគិតនិងនិយាយបែបណាទៅ តែមួយរយៈពេលដែលគ្មានអូននៅក្បែរទើបបងដឹងថាអូនជាមនុស្សសំខាន់ម្នាក់សំរាប់បង អោយបងសុំទោស តើមនុស្សរំខានអាចមករស់នៅក្បែរមនុស្សដែលមិនចេះនិយាយពាក្យពិរោះនឹងគេបានទេ?”ឌីនក៏និយាយសំដីក្នុងចិត្ត វាប្រៀបនិងម្ជុលដែលចាក់ត្រូវជីបចរបេះដូងរបស់ផានីន
“បងដឹង ខ……ខ្ញុំមិនដឹង”ផានីនស្មុគស្មាញក្នុងចិត្តរួចក៏រត់ចេញពីក្នុងហាង
“ផានីន ផានីន”សំលេងឌីនស្រែកហៅ តែមិនអាចធ្វើអោយផានីនបង្អង់ដំនើរបានទេ ពេលនេះគេវិលវល់អស់ហើយ គេខ្លួនឯងមិនដឹងសោះថាត្រូវរើសនិងដើរផ្លូវមួយណា។ ផានីនរត់ចេញពីក្នុងហាងក៏មកអង្គុយលើបង់ដែលនៅចំពោះមុខគេជាផ្លូវថ្នល់ដែលមនុស្សកំពុងធ្វើដំណើរខ្វាត់ខ្វែង។ ម្នាក់ៗកំពុងធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ ចំនែកផានីនបែរជាមិនដឹងថាខ្លួនគួររើសមួយណា
“បងឌីន! ហេតុអីទើបពេលនេះបងនិយាយ តើទាល់តែពេលអូនអស់ចិត្តទើបបងមានចិត្តចាប់ផ្តើមមែនទេ? ដឹងទេថាអូនលំបាកប៉ុណ្ណាទើបអាចបំភ្លេចបងបាន តើបងត្រលប់មកពេលនេះដើម្បីមកបន្ថែមការឈឺចាប់អោយខ្ញុំបន្ថែមទៀតមែនទេ ទោះជាសំដីបងនិយាយអំបាញ់មិញជាការពិតតែបងយល់តែពីអារម្មណ៍របស់បង មានគិតដល់អារម្មណ៍ខ្ញុំទេ មនុស្សម្នាក់ស្រលាញ់គេអាចនិយាយនិងធ្វើការវិការអោយមនុស្សដែលខ្លួនស្រលាញ់ស្លាប់ទាំងរស់បែបនេះមែនទេ?”ផានីននិយាយដោយនឹកដល់រឿដែលបានកើតឡើងរវាងគេនិងឌីន ផានីនក៏កាន់ខ្សែដៃដែលតាផុងអោយមកគេទាំងភ្នែកក្រហម”បងផុង! បងនៅឯណាពេលនេះបងកំពុងធ្វើអី ហេតុអីក៏បងស្រាប់តែមកហើយក៏ស្រាប់តែបាត់ពីជីវិតខ្ញុំបែបនេះ? បងដឹងថាខ្ញុំពេលនេះពិបាកបែបណាទេ ហេតុអីបងមិនអាចនៅក្បែរខ្ញុំដូចគូរស្នេហ៍ដទៃពេលដែលម្នាក់ទៀតពិបាក ម្នាក់ទៀតហ្នឹងចាំមើលថែរហើយនិងផ្តលភាពកក់ក្តៅអោយ ខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចទេ”ផានីនមិនដឹងថាគួរទទួលយករឺបដិសេធនោះទេ ម្នាក់ទេសង្សារចាស់ដែលខ្លួនស្រលាញ់មកយ៉ាងខ្លាំងតែគេក៏បានធ្វើបាបចិត្តផានីនស្ទើរស្លាប់ដូចគ្នា ចំនែកម្នាក់ទៀតជាមនុស្សម្នាក់ដែលផានីនស្រលាញ់ខ្លាំងនាពេលបច្ចុប្បន្នតែគេស្រាប់តែបាត់ទៅដោយគ្មានដំណឹងសូម្បីបន្តិច រឺក៏គេស៊ីហើយក៏បោះបង់ផានីនចោល។ តើផានីនគួរតែជ្រើសយកអ្នកចាស់ដែលកំពុងតែល្អនឹងខ្លួន រឺអ្នកថ្មីដែលនៅសែនឆ្ងាយហើយស្រាប់តែបាត់តំណឹងសូន្យឈឹងតែគេជាមនុស្សល្អសែនល្អហើយជាមនុស្សដែលផានីនតែងតែស្រមៃចង់បាន????????

January 12, 2014

ដំណក់ទឹកភ្នែកក្រោមភ្លៀររលឹម Chapter2: ប្រាំពីរថ្ងៃនៃក្តីស្រលាញ់ដែលគ្មានទីបញ្ចប់

ក្រោយពីអង្វរលន់តួចាហ្វាយមួយព្រឹក ផានីនក៏បានច្បាប់១អាទិត្យដោយសន្យាថានឹងធ្វើការថែមម៉ោងសងមួយអាទិត្យនេះ ម្យ៉ាងផានីនជាបុគ្គលិកគំរូប្រចាំក្រុមហ៊ុនទើបនាកយកក្រុមហ៊ុនអនុគ្រោះអោយបែបនេះ។ អស់ពីរឿងនៅកន្លែងការងារផានីនក៏ត្រូវកុហកលោកប៉ានិងអ្នកម៉ាក់បន្ត ថាក្រុមហ៊ុនមានការត្រូវអោយគេចុះខេត្តមួយអាទិត្យទើបពួកគាត់មិនជំទើស បើនិយាយតាមត្រង់ថាទៅដើរលេងឆ្លងឆ្នាំមិនបាច់គិតនោះទេ គ្មានផ្លូវដែលពួកគាត់បណ្តោយអោយកូនសំណប់ម្នាក់នេះទៅដើរលេងឆ្ងាយពីក្រសែលភ្នែកពួកគាត់ឡើយ។
ផានីននិងតាផុង ចេញដំណើរតាំងពីព្រលឹមស្រាងៗដោយតាផុងយកឡានមកទទួល ទំរាំមកដល់ក៏ប្រហែលម៉ោង៤ល្ងាចព្រោះផានីនមិនដោយបើកលឿន។ តាផុងបានកក់ផ្ទះសំណាក់រួចរាល់ ដំបូងថានឹងគេងនៅសណ្ឋាគារតែផានីនបដិសេធដោយតំលៃថ្លៃខ្លាំងពេកមិនចង់ខ្ជះខ្ជាយព្រោះត្រូវដេករហូតដល់១អាទិត្យឯណោះ ម៉្យាងផ្ទះសំណាក់នៅសៀមរាបក៏ប្រណិតមិនចាញ់សណ្ឋារគារនោះឡើយ។ បន្ទប់ដែលគេជួលជាបន្ទប់គ្រែមួយ ផានីនក៏ដឹងក្នុងចិត្តរួចមកហើយថាមកសៀមរាបលើកនេះច្បាស់គេចមិនផុតពីត្រូវរួមដំណេកជាមួយតាផុងឡើយ។ មកដល់បន្ទប់ភ្លាមផានីនក៏ផ្តួលខ្លួនទៅលើពូក
“ទីបំផុតក៏បានសំរាកហើយ ចុករោយពេញខ្លួនហើយនាក៎”ផានីននិយាយដោយអោយខ្នើយ ព្រោះខ្លួនរបស់គេស្ទើរកំរើកមិនបានពេលអង្គុយមកជាច្រើនម៉ោង ខុសពីតាផុងដែលមើលទៅធម្មតាទំនងនៅឯបរទេសឧស្សាហ៍ជិះឡានច្រើនម៉ោងហើយ។ តាផុងដាក់កាតាបខោអាវហើយក៏ទំលាក់ខ្លួនមកលើពូករួចចាប់អោបផានីន
“មានសេក្តីសុខដល់ហើយ”តាផុងនិយាយដោយអោបផានីនយ៉ាងណែន
“មិនទាន់មកដល់បាន៥នាទីផង បងក៏ចង់គេងចំនេញលើខ្ញុំទៅហើយ”ផានីនរអ៊ូហើយងាកមុខចេញដោយអៀន
“អ៊ាវ! មកពីអូនគួរអោយគេងចំនេញនោះអី”តាផុងនិយាយបែបខិលខូច
“ក៏ហត់ណាស់ទៅងូតទឹកទៅធុំខ្លួនណាស់ “ផានីននិយាយដោយដេញតាផុងអោយទៅងូតទឹក
“មកងូតទឹកជាមួយគ្នាមក”តាផុងនិយាយដោយទាញផានីនទៅងូតទឹកដែល
“មិនទៅទេ សុំនៅរៀបចំខោអាវដាក់ទូរសិនបងទៅងូតមុនទៅ”ផានីននិយាយដោយរុញតាផុងចូលបន្ទប់ទឹក
“ងូតម្នាក់ឯងក៏បានតែត្រូវតែពិន័យ”ថាហើយតាផុងក៏លួចថើបផានីនរួចក៏ចូលបន្ទប់ទឹកបាត់
“អាតាប៉ិកកំហួច”ផានីននិយាយដោយញញឹមរួចក៏ចាត់ការសំលៀកបំពាក់ចូលក្នុងទូខោអាវ
រៀបចំរួចហើយផានីនក៏បើកទូរទស្សន៍មើល ព្រោះកំពុងរង់ចាំតាផុងចេញពីបន្ទប់ទឹក។ បានមួយសន្ទុះតាផុងចេញពីបន្ទប់ទឹកដោយខ្លួនទទេស្លៀកតែកន្លែងពោះគោពណ៌ស បង្ហាញពីរាងកាយយ៉ាងមាំរបស់គេ មាឌធំ សំបុរសណ្តែកបាយនឹងស្មាទូលាយ ដើមដៃធំៗមួយគូរដោយមានសាក់រូបនាគនៅផ្នែកខាងស្តាំ ជាមួយសាច់ដោះទាំងពីក្លែបមាំហើយហាប់ណែន និងសាច់ដុំក្បាលពោះ៨កង់បានបង្ហាញយ៉ាងច្បាស់ ចំនែកផ្នែកខ្នងសាច់ណែនល្អរហូតបង្ហាជាផ្នត់ជាមួយនិងតំណក់ទឹកដែលនៅសេសសល់លើដងខ្លួនតាផុងធ្វើអោយតាផុងស៊ិកស៊ីខ្លាំងណាស់ ផានីនមើលទាល់តែស្រក់ទឹកមាត់ទៅហើយ
“ហេតុអីមើលបងយ៉ាងនេះ”តាផុងនិយាយបញ្ឈឺផានីនរហូតផានីនមុខក្រហមរត់ចូលបន្ទប់ទឹកបាត់
មួយសន្ទុះផានីនចេញពីបន្ទប់ទឹកជាមួយខ្លួនទទេ បង្ហាញពីខ្លួនដែលមានរូបរាងតូចស្តើង មានសាច់ដុំតិចៗមិនមានក្បាលពោះ ស្បែកម៉ត់ស ភ្លឺរលោង ចុងសុដន់ទាំងពីរពណ៌ស៊ីជំពូ ជាមួយកន្លែងពោះគោពណ៌សតែតូចខ្លី  ធ្វើអោយចេញសាច់ភ្លៅសខ្ចីគួរអោយចង់យកដៃទៅស្ទាបអង្អែល ជើងនិងដៃផានីនមានរោមតិចៗស្តើងៗសឹងតែមើលមិនឃើញ រឹតតែធ្វើអោយផានីនមើលយ៉ាងណាក៏សមជាមនុស្សស្រីជាជាងមនុស្សប្រុសដែល។​ តាផុងដែលអង្គុយមើលទូរទស្សន៍នោះមើលផានីនទាំងលេបទឹកមាត់
ផានីនសើចតិចៗក៏ដើរទៅតុសំអាងយកឡេមកលេប។ ចំណែកតាផុងក៏ស្ទុះពីលើគ្រែទាំងនៅស្លៀកកន្លែង មកកាន់ស្មាផានីនតិច កាន់តែប៉ះកាន់តែចង់ស្ទាបអង្អែលព្រោះស្បែកផានីនសហើយទន់ដូចជាកូនក្មេង តាផុងយកដៃត្រសៀលៗមកប៉ះចំដើមទ្រូងរាបស្មើរបស់ផានីនតែបែរជាប្រទះថាបេះដូងផានីនកំពុងលោតញាប់ខ្លាំងណាស់។ តាផុងក៏យកច្រមុះរបស់គេមកប៉ះនឹងកផានីនអូសចុះអូសឡើងយឺតៗស្រូបយកក្លិនក្រអូបរបស់សាប៊ូដែលភាយចេញពីខ្លួនផានីន ដៃទាំងពីរកាន់ចុងសុដន់ផានីន រួចក៏ប្រើអណ្តាតមកប៉ះនឹងត្រចៀកផានីនធ្វើអោយផានីនស្រើបស្រាលរហូតក្រញេងខ្លួន
“អូនសំលាញ់!បងស្រលាញ់អូន”តាផុងនិយាយដោយលើកបីផានីនពីកៅអីមកដាក់លើពូកថ្មមៗ ចំនែកផានីនក៏មិនមាត់អ្វីបានតែយកដៃទាំងពីរតោងកតាផុង និងងាកមុខចេញព្រោះតែអៀនតិចៗ
តាផុងក៏យកអណ្តាតមកធ្វើសកម្មភាពនឹងត្រចៀកផានីន ធ្វើអោយផានីនស្រែកថ្ងូរជាខ្លាំង។ មិនបង្អង់តាផុងក៏វាយលុកកញ្ជឹងកផានីនថ្មមៗក្លិនក្រអូបនៃសាប៊ូកាន់តែជួយអោយភាពស្រើបស្រាលកើនមួយកំរិតទៀត សន្សឹមៗតាផុងក៏យកមាត់របស់ខ្លួនមកប្រថាប់នឹងបបួរមាត់ពណ៌ក្រហមរបស់ផានីន អណ្តាតក៏ចាប់ផ្តើមរុករានពេញមាត់ផានីន ចំនែកផានីនក៏មិនមែនគល់ឈើគេក៏ប្រើអណ្តាតតបតនឹងតាផុង ដៃទាំងពីរកាន់ដើមដៃដ៏ណែនរបស់តាផុង ធ្វើអោយផានីនមានអារម្មណ៍កាន់តែពុះកញ្រ្ជោល ខ្លួនផានីនពត់ពែនតាមចលនាថើបរបស់តាផុង ចំណែកដៃម្ខាងរបស់តាផុងក៏កាន់ចុងសុដន់ផានីន ដៃម្ខាងទៀតក៏លូកមកកាន់ក្បាលពោះផានីន បន្ទប់មកក៏ត្រសៀលៗមកកាន់អាអូនតូចរបស់ផានីនដែលកំពុងដែលរឹងដូចថ្ម រួចក៏ទាញកន្សែងរបស់ផានីនចេញ បង្ហាញអោយឃើញអាច្រម់នោះយ៉ាងច្បាស់របស់ផានីនទំហំល្មមរួមជាមួយនិងរោមដុះមួយកញ្ចុំដូចមនុស្សស្រី ចំណែកឯផានីនមិនបង្អង់ក៏លូកដៃទៅលេងរបស់តាផុង ព្រះអើយធំណាស់ នេះធំជាងរបស់ផានីនដល់ទៅពីរ បីដងឯណោះប្រហែលធំជាងកដៃផានីនបន្តិច មិនត្រឹមតែធំទេថែមទាំងវែងទៀត ហើយមើលទៅអាអូនរបស់តាផុងមានកំលាំងមហាសាលទៀតផង។ តាផុងក៏បង្អូសដៃមកភ្លៅផានីនរួចក៏អូសមកដល់គូជផានីន គេក៏ប្រើម្រាមដៃមកអង្អែលតិចៗតែធ្វើអោយផានីនស្រែកយ៉ាងខ្លាំងព្រោះតែសេក្តីស្រណុកសុខស្រួល តាផុងក៏សាកប្រើម្រាមចង្អុលលូកចូលទៅ តែទើបតែលូកបានបន្តិចផានីនក៏ស្រែកព្រោះសេក្តីឈឺចាប់រន្ធនៅហាប់ណែនល្អមិនមានភាពរលុងរឺរីកអ្វីធំទេ បញ្ជាក់ថាផានីនមិនធ្លាប់ច្រើនដងនោះទេ ហើយទំនងជាខានមកជាយូរដែលហើយ ធ្វើអោយតាផុងកាន់តែពេញចិត្ត។ តាផុងយកអណ្តាតមកលេងចុងសុដន់ផានីនបណ្តើរយកដៃលេងមាត់ល្អាងផានីនបណ្តើរ ភាពស្រើបសើលកំពុងឡើងជាលំដាប់ ផានីនទ្រាំមិនបានក៏ទាញតាផុងមកដេករួចខ្លួនឡើងលើតាផុងវិញម្តង គេបានក្លាយជាអ្នកគ្រប់គ្រងស្ថានភាពម្តង គេចាប់ផ្តើមយកអណ្តាតមកលិតនៅដើមទ្រូងដែលហាប់ណែនរបស់តាផុង រួចយកមាត់ខាំសាច់តាផុងតិចៗម្តងមួយកន្លែងៗ ធ្វើអោយតាផុងស្រៀវពេញខ្លួន ផានីនមិនបញ្ឈប់សកម្មភាពហើយបន្តមកដើមដៃដែលមានរូចសាក់នាគរាជនោះ រួចក៏បង្អូសអណ្តាតមកដល់ម្រាមដៃរបស់តាផុង រួចក៏ចាប់ផ្តើមលិតម្រាមដៃតាផុងម្តងមួយៗមកដល់ម្រាមកណ្តាលក៏យកធ្មេញមកត្រដូសធ្វើអោយអាអូនតូចរបស់តាផុងច្រណែនខឹង រហូតរឹងដូចថ្ម។ ផានីនក៏ប្រើអណ្តាតបន្តមកដល់កន្លែងចាស់គឺដើមទ្រូងរួចក៏អូសមកដល់ក្បាលពោះរួចក៏ខាំសាច់ដុំក្បាលពោះនោះតិចៗម្តងមួយកង់ៗដូចជាកំពុងញ៉ាំសាច់ដែលហាន់ជា៨ដុំអញ្ជឹង ផានីនក៏បង្អូសអណ្តាតមក្រោមផ្សិត រួចក៏បង្វែរមករកភ្លៅធ្វើអោយអាច្រម៉ក់របស់តាផុងខកចិត្តមិនស្ទើរ ផានីនលិតផងខាំផងស្ទើរគ្រប់ទីកន្លែង ចុងក្រោយក៏មកដល់ចំនុចសំខាន់ធ្វើអោយអាច្រម៉ក់សប្បាយផងខឹងផងព្រោះត្រូវចាំជាយូរ​ ផានីនក៏យកមាត់សូកនាគរាជចូលទៅបន្តិចម្តងៗរហូតដល់គល់ តាផុងក្រញែងខ្លួនហើយស្រែកឡើងព្រោះតែភាពស្រណុកសុខស្រួលយ៉ាងខ្លាំងនេះគេស្ទើរតែមិនជឿថាផានីនអាចលេបនាគរាជគេដល់គល់បាននោះទេ ព្រោះនាគរាជមួយក្បាលនេះមិនត្រឹមតែធំថែមទាំងវែងទៀត នេះបានចំជាប្រសប់របស់គេមែនផានីន។ ផានីនក៏បណ្តើរៗលូកលេងនាគរាជរបស់តាផុងជារឿយៗ គេប្រើអណ្តាតលិតនាគរាជតិចៗបន្ថែមភាពស្រើបស្រាល គេប្រើអណ្តាតលិចពីចុងដល់គល់ រួចពីគល់ដល់ចុងរួចក៏យកចុងអណ្តាតមកលេងជាមួយមាត់ដ៏សែនតូចរបស់នាគរាជ ហើយក៏ប្រើមាត់លេបនាគរាជមួយជំហរហូតបាត់នាគរាជម្តងទៀត ម្តងនេះតាផុងស្រែកលឺជាងមុនទៅទៀត ផានីនក៏ប្រើអណ្តាតលិតបន្តចុះមករកគុជនាគរាជពីគ្រាប់ដែលកំពុងតែធ្លាក់រណេងរណោង ផានីនយកអណ្តាតទៅប៉ះគុជមួយគូរនោះថ្មមៗ ហើយក៏លេបគុជមួយគូនោះតែម្តង ហើយប្រើអណ្តាតមកត្រដូសគុជមួយគូរនោះ សំលេងស្រែករបស់តាផុងមានជារឿយៗ ផានីនក៏បន្តមកលេងជាមួយនាគរាជដែលកំពុងបើកបញ្ចេញអំណាច ផានីនលេបនិងខ្ជះនាគរាជទៅវិញទៅមកដោយមានបង្ហូរទឹកមាត់ខាប់មកដូចគេស្រោចទឹកខ្ជិះដូងលើការ៉េមកីអញ្ជឹង ពេលនេះនាគរាជកំពុងលេងទឹកយ៉ាងសប្បាយ ចំនែកម្ចាស់វាកំពុងស្រែករកអ្នកជួយព្រោះខ្លួនកំពុងអណ្តែតមិនដឹងដល់ឋានសួគ៌ជាន់ទីប៉ុន្មានទេ។ តាផុងទ្រាំមិនបាននឹងភាពត្រេកត្រអាលនេះក៏ទាញផានីនគេងផ្កាប់ម្តង ខ្លួនយកច្រមុះមកអូសលើផែនខ្នងពណ៌សរបស់ផានីន រួចក៏យកដៃហែកគូជផានីនចេញដែលជាកំផែងបាំងនៅរូងនាគរាជរស់នៅ។ ផានីនក៏យកអណ្តាតមកគ្រវាសជុំវិញមាត់រូង ចំលែកម្ចាស់រូងស្រែកស្ទើរទ្រាំមិនបាន អណ្តាតតាផុងជារឿយៗក៏លុកលុយចូលក្នុងរោងបន្តិចម្តងៗរហូតម្ចាស់រូងស្រែកស្ទើរតែញ័រខ្លួនព្រោះតែភាពស្រួលហួសពីនិយាយ។ តាផុងក៏ទាញផានីនមកដេកផ្ងារវិញដោយ ហែកជើងទាំងពីរចេញដើម្បីអោយនាគរាជចូលរូងបានស្រួលបន្តិច ហេតុតែមាត់ល្អាងតូចចង្អៀតចំនែកនាគរាជធំសំបើម តាផុងប្រើទឹកមាត់មកលាបនៅមាត់ល្អាងដើម្បីអោយនាគរាជចូលបានស្រួលបន្តិច។ តាផុងក៏សូកនាគរាជរបស់ខ្លួនចូលក្នុងល្អាងរបស់ផានីន ផានីនស្រែកយ៉ាងខ្លាំងដោយសេក្តីឈឺចាប់តែក៏ត្រូវតាផុងប្រើមាត់ទៅស្កាត់ជាប់មិនអោយចេញសំលេង ឈាមក៏ហូរមកតិចៗតាមមាត់ល្អាងព្រោះតែមានការដាច់រលាត់តិចតួច តែតាផុងបែរជាពេញចិត្តនឹងឈាមនេះណាស់ វាដូចជាកតា្តលីករដែលជូយជុំរុញប្រតិកម្មគីមីអោយរហ័សអញ្ជឹង។ តាផុងក៏ចាប់ផ្តើមសកម្មភាពយឺតៗព្រោះតែអាសូរម្ចាស់ល្អាង ចង់ស្រែកតែត្រូវតាផុងប្រើមាត់បិទមាត់ផានីនជិតទៅហើយ។ សកម្មភាពកាន់តែញាប់ជាលំដាប់ តំណក់ញើសក៏ហូរចេញពីរាងកាយតាផុងជាគ្រាប់ៗ ភាពស្រណុកសុខស្រួលកើតជាលំដាប់រហូតដល់ចំណុចកំពូល ជាឋានសួគ៌ជាន់លើគេបង្អស់ដែលមិនមែនសុទ្ធតែគ្រាប់គ្នានិងគ្រប់ពេលទៅដល់នោះទេ។  នាគរាជព្រួសទឹកពេញល្អាងតែក៏មិនព្រមចេញពីល្អាងនោះទេ។ ចំនែកឯតាផុងដេកដង្ហក់ពីនាក់ផានីន ហើយក៏ញញឹមដាក់គ្នា
“បងមានសេក្តីសុខបំផុត”តាផុងនិយាយដោយទាញផានីនមកអោបហើយថើបថ្ងាសផានីន
“អូនក៏ដូចគ្នា តែមានអារម្មណ៍ថាផ្សារណាស់”ផានីននិយាយធ្វើអោយតាផុងទ្រាំមិនសើចមិនបាន
“តោះទៅងូតទឹកចេញកុំអោយមានមេរោគ”តាផុងនិយាយដោយបីផានីនចូលបន្ទប់ទឹក
“ដាក់អូនចុះទៅអូនដើរខ្លួនឯងបានតើ”ផានីនទាមទារដើរដោយខ្លួនឯង
“មិនបានទេ បងត្រូវថ្នមប្រពន្ធបង”តាផុងនិយាយដោយមិនព្រមដាក់ផានីនចុះរហូតដល់ក្នុងបន្ទប់ទឹក
ពួកគេងូតទឹកក្នុងបាសាំងទឹក ទឹកផ្កាឈូកក៏ទំលាក់មកដូចជាទឹកពីឋានសួគ៌មកប្រោះព្រំអោយគូរស្នេហ៍ថ្មីមួយគូរនេះ។ តាផុងនិងផានីនក៏ថើបមាត់គ្នាក្រោមទឺកផ្កាឈូកយ៉ាងរោលរាលនិងមានសេក្តីសុខ។ ក្រោយពីងូតទឹករួចតាផុងនិងផានីនក៏ដេកអោបគ្នានៅលើពូកដ៏ទន់ល្មើយ ដោយតាផុងដេកផ្អែកជញ្ជាំង ចំនែកផានីនគេងកើយទ្រូងតាផុង ជើងទាំងពីរគូនៅត្រវិញចូលគ្នា។
“មិននឹកស្មានថាអូនពូកែរឿងលើគ្រែដល់ថ្នាក់នេះសោះ”តាផុងនិយាយដោយចាប់បូតច្រមុះផានីន
“នេះសរសើរអូន រឺក៏ចង់ថាអោយអូន”ផានីនធ្វើមុខងរ
“ក៏ចង់ប្រាប់ថាបងចូលចិត្ត”តាផុងនិយាយដោយទាញផានីនមកអោបយ៉ាងណែន
“គិតតែបងទៅប្រដាប់ហេតុអីធំយ៉ាងនេះ នេះអូនឈឺគូជមិនទាន់បាត់ទេ”ផានីនចាប់ផ្តើមរអ៊ូ ធ្វើអោយតាផុងសើចចេញមកម្តងទៀត កាលដែលនៅជាមួយមនុស្សដែលយើងស្រលាញ់វានិងធ្វើអោយយើងសើចបានគ្រប់ពេលដោយមានសេក្តីសុខ
“ក្រែងថាចូលចិត្តរបស់ធំអី តិចអោយញ៉ាំទៀតឥលូវ”តាផុងនិយាយដោយរុញផានីនជ្រលៗទៅរកផ្នែកខាងក្រោម
“ហ៊ានមើលនឹងខាំអោយដាច់តែម្តង”ផានីននិយាយដោយធ្វើមុខខ្លា
“ដាច់ចិត្តដែល ខាំដាច់ទៅនឹងបានអីញ៉ាំថ្ងៃក្រោយទៀត”តាផុងសើចតិចៗ
“អាវ!នឹងទៅញ៉ាំរបស់ផ្សេងនោះអី តែយ៉ាងណាក៏មិនដាច់ចិត្តដែល”ផានីននិយាយដោយគ្រវីក្បាលនិងធ្វើមុខដូចកូនក្មេង
“ក្បាលខូចណាស់យើងហ្នឹង”តាផុងនិយាយដោយយកដៃគោះថ្ងាសផានីនតិចៗ
“នេះមិនមែនក្បាលខូចទេ គេហៅថាគួរអោយស្រលាញ់ទៅវិញទេ”ផានីនិយាយដោយយកក្បាលទៅជ្រកលើដើមទ្រូងតាផុង ចំនែកតាផុងក៏យកដៃមកអង្អែលក្បាលផានីនតិចៗដោយញញឹម។
ម៉ោងប្រហែលជា៧ល្ងាច អ្នកទាំងពីរក៏ដើរទៅផ្សាររាត្រីអង្គរ ដើម្បីទទួលទានអាហារ។ ផានីនមិនចង់ជិះឡានទៅព្រោះផ្ទះសំណាក់របស់គេស្នាក់នៅក៏នៅជិតអាចដើរទៅដល់ ម្យ៉ាងពេលយប់នៅទីនោះមនុស្សច្រើនកុះករបើកឡានទៅក៏នឹងស្ទះពិបាកចេញមកវិញ។ ពួកគេដើរកាន់ដៃគ្នារហូតមកតាំងពីផ្ទះសំណាក់ ទោះជាមេឃត្រជាក់ខ្លាំងនាពេលរាត្រីតែអារម្មណ៍កក់ក្តៅក៏កើតមានឡើងមកដែល។ ដើរបានមួយសន្ទុះក៏មកដល់ផបស្ទ្រីត ដែលជាកន្លែងដែលសំបូរទៅដោយភ្ញៀវបរទេសព្រោះនៅអមសងខាងផ្លូវរសុទ្ធតែបារបារាំងដែលមិនមានទៅដោយភ្ញៀវបរទេសយ៉ាងច្រើនតែមិនសូវជាអ៊ូអរប៉ុន្មានទេ ហើយមិនសូវមានភ្ញៀវជាតិនោះទេ។ដើរមកមុខបន្តិចក៏ជាផ្លូវធំដែលមានមនុស្សដើរពេញ និងមានកន្លែងលក់អាហារពេលយប់ជាច្រើនកន្លែង នៅទីនេះមានទៅដោយភ្ញៀវជាតិនិងអន្តរជាតិ តែមនុស្សម្នាច្រើនកុះករទាំងដែលនៅសល់ពីរថ្ងៃទៀតឯណោះទំរាំដល់ថ្ងៃដាច់ឆ្នាំ ដល់ថ្ងៃនោះប្រហែលជាមនុស្សចង្អៀតទាល់តែដើរមិនកើតហើយមើលទៅ
“បងផុងចង់ញ៉ាំអី”ផានីននិយាយមើលមុខតាផុង
“គិតតែអូនទៅចង់ញ៉ាំអី”តាផុងញញឹមដាក់សង្សារសំណប់ចិត្ត
“បងរើសទៅព្រោះអូនមិនមែនជាមនុស្សរើសច្រើនទេ ណាមួយបងជាអ្នកចេញលុយបងរើសទៅ”ផានីននិយាយដោយដឺ
“ដឺណាស់យើងហ្នឹង”តាផុងអត់ទ្រាំមិនបានក៏បូតច្រមុះផានីន
“នៅជិតបងតែមួយខែ ច្រមុះអូននឹងស្រួចដូចពួកបារាំងសេសមិនខាន”ផានីនរអ៊ូដោយយកដៃអង្អែលច្រមុះ
“អ្នកណាអោយមកធ្វើឫកគួរអោយខ្នាញ់ត្រង់នេះ”តាផុងនិយាយដោយយកដៃផ្ទាត់ថ្ងាសផានីន
“ទៀតហើយដឹងថាឈឺទេ”ផានីនស្រែកម្តងទៀតដោយអង្អែលក្បាល នៅក្បែរផានីនធ្វើអោយតាផុងទ្រាំមិនសើចមិនបានមែន ក្មេងម្នាក់នេះ
“អញ្ជះទៅញ៉ាំBBQទៅ ដើម្បីពៅកំលាំងនឹងអាលយប់នេះមានកំលាំងប្រយុទ្ធជាមួយអូនទល់ភ្លឺ”តាផុងនិយាយដោយអោនមកខ្សិបដាក់ត្រចៀកផានីន
“ឡប់! នេះអូនឈឺមិនទាន់បាត់ទេណា៎ កុំសង្ឃឹមនោះ”ផានីននិយាយដោយពេបមាត់ដាក់
“ពុទ្ធោនេះចង់ផ្តាច់របបប្តីហើយអី”តាផុងនិយាយដោយធ្វើមុខគួរអោយអាណិត
“អត់ចង់”ផានីននិយាយដោយលៀតអណ្តាតដាក់តាផុងរួចដើរចូលតុអង្គុយ
“ចាស៎!ចង់ញ៉ាំអីដែរចាស៎”នាងខ្ទើយដែលទំនងជាមេការនៅហាងនេះចូលមករាក់ទាក់ ទំនងជាហាងលក់ដាច់ពេកក៏ត្រូវមកបំរើខ្លួនឯង
“បងហៅទៅ”ផានីននិយាយព្រោះតែមិនដឹងថាមនុស្សក្រពះយក្សដូចតាផុងញ៉ាំច្រើនប៉ុណ្ណា ជាធម្មតាទេអ្នកនៅឯនាយសមុទ្រញ៉ាំច្រើនៗណាស់ តែអេនាងខ្ទើយនេះដូចជាសំលឹងតាផុងមិនដាក់ភ្នែកទេ
“យកសាច់គោអាំង២ចាន គ្រឿងសមុទ្រអាំង៣ចាន សាច់ចង្កាក់២ចាន នឹងបន្លែ២ចាន ស្រាក្រឡុកខ្ញុំពីរកែវ”តាផុងកម្មង់អាហារចំនែកឯផានីនបែរជាមិនពេញចិត្តនឹងកែវភ្នែករបស់នាងបិសាចខ្ទើយម្នាក់នេះមើលមកសង្សារខ្លួន
“ចាស៎!”នាងម្នាក់នោះក៏ដើរទៅមួយសន្ទុះធំក៏មកវិញជាមួយអាហារ
“នេះចាស៎!អាហារដែលលោកបានកម្ម៉ង់ តែថាប្អូនម្នាក់នេះអាចញ៉ាំស្រាក្រឡុកបានទេ ព្រោះមើលទៅនៅក្មេងណាស់”នាយងខ្ទើយម្នាក់នោះនិយាយដោយមើលទៅកាន់ផានីន
“បាទ!ខ្ញុំញ៉ាំបាន”ផានីននិយាយដោយធ្វើមុខមិនសប្បាយចិត្ត
“មិនអីទេគេគ្រប់អាយុហើយ គេអាចញ៉ាំបាន”តាផុងបន្ថែម
“នេះជាបងប្អូននឹងគ្នាមែនទេ តែមើលទៅមិនដូចគ្នាសោះ”នាងខ្ទើយនោះសួរ ក៏ចេះដឹងរឿងគេច្រើនម្ល៉េះនាងនេះ
“ក៏មិនមែនទេ ពួកយើងជា………”ផានីនរកនិយាយថាមិត្តភក្តិតែត្រូវតាផុងដណ្តើមនិយាយ
“គេជាប្រពន្ធខ្ញុំ”តាផុងនិយាយដោយញញឹមដូចធម្មតា ចំនែកផានីនបើកភ្នែកធំៗស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯង
“ប្រពន្ធ”នាងខ្ទើយនោះលាន់មាត់តែក៏ខ្ទប់មាត់ព្រោះអំបាញ់មិញដូចរៀងមាត់លឺបន្តិច
“បាទ”តាផុងឆ្លើយដោយញញឹម
“ប្អូនសំណាងដល់ហើយដែលមានប្តីសង្ហារបែបនេះ”នាងនោះនិយាយដូចជាស្តាយតាផុងខ្លាំងណាស់ ចំនែកផានីនឃើញបែបនេះទ្រាំមិនសប្បាយចិត្តមិនបាន
“បាទ!អរគុណ”ផានីននិយាយដោយអៀនៗ
នាងនោះពេលលឺបែបនេះក៏ដូចអស់ភារកិច្ចក៏បោលក្បាលទៅបាត់ទៅ ចំនែកឯងតាផុងក៏ហាន់សាច់គោ
“ញ៉ាំទៅនឹងបាត់ខឹង អំបាញ់មិនដូចជាមិនសប្បាយចិត្តនឹងស្រីម្នាក់នោះសោះ”តាផុងនិយាយដោយចាប់សាច់គោដែលហាន់អំបាញ់មិញដាក់ចានផានីន
“ក៏តិចតួច គេមើលបងដូចចង់លេបបងអញ្ជឹង”ផានីននិយាយដោយធ្វើមុខជ្រេញរួចដាក់សាច់គោចូលមាត់
“ក៏ប្រចណ្ឌមែនទេ”តាផុងនិយាយដោយសើចតិចៗចុងមាត់
“អ្នកណាថា”ផានីនធ្វើមុខរឹង
“ចុះអ្នកណាដែលគេប្រាប់ថាជាប្រពន្ធគេ ហើយក៏សើចយ៉ាងសប្បាយចិត្តនោះ”តាផុងនិយាយយ៉ាងចាប់កំហុស
“ក៏មិនដឹងអ្នកណាដែល”ផានីនធ្វើមុខមិនដឹងរឿង “អូនមិនសូវចូលចិត្តសាច់ប៉ុន្មានទេបងញ៉ាំទៅ អូនញ៉ាំបន្លែវិញ”ផានីននិយាយដោយចាប់បន្លែដាក់មាត់
“ញ៉ាំសាច់អោយបានច្រើនទៅ​ នឹងអាលយប់នេះមានកំលាំង”តាផុងនិយាយយ៉ាងខិល
“ប្រាប់ហើយថាទេ មិនបាច់មកប្រឹងអូសក្រឡាទេ”ផានីននិយាយដោយសំលក់តាផុង
“ពុទ្ធោអូនសំលាញ់”តាផុងធ្វើមុខស្អុយ ចំនែកផានីនធ្វើមុខមិនដឹងរឿង កំសត់ណាស់តាផុងត្រូវផានីនផ្តាច់របបហើយ ហាហហាស។
ក្រោយពីញ៉ាំអាហារពេលយប់រួចរាល់ហើយ ផានីននិងតាផុងក៏ដើរសំដៅទៅផ្សាររាត្រីដែលមិនឆ្ងាយពីទីនោះប៉ុន្មាន នៅតាមផ្លូវសំបូរការបំរើសេវាកម្មម៉ាស្សាបាតជើង មិនថាអ្នកម៉ាស្សាជាមនុស្សរឺក៏ត្រីនោះទេ
“អូនចង់សាកប្រើត្រីម៉ាស្សាបាតជើងទេ មើលទៅទំនងណាស់”តាផុងនិយាយដោយអូសផានីនទៅរកកន្លែងគេប្រើត្រីម៉ាស្សាបាតជើង
“អត់ទេចង់ម៉ាស្សាក៏ម៉ាស្សាម្នាក់ឯងមិនលេងចូលទេ រសើបណាស់”ផានីនប្រកែក
“មិនអីទេ ស្រួលណាស់ណា”តាផុងពេលឃើញផានីនប្រកែករឹតតែបានចិត្ត
គ្មានជំរើសទេផានីនត្រូវតាផុងចាប់បង្ខំទាល់តែបាន ព្រោះមាឌល្អិតរបស់ផានីនធ្វើម៉េចនឹងស៊ូជាមួយមាឌកីឡាកាសរបស់តាផុងទៅ។
“រសើបៗៗ…………”ដាក់ជើងមិនទាន់បាន២នាទីផងផានីនស្រែកផងសើចផង
“ក៏ទ្រាំបន្តិចទៅ បន្តិចទៀតហ្នឹងស៊ាំហើយ”តាផុងនិយាយ
“មិនលែងចូលទេរសើបណាស់”ផានីននិយាយដោយដកជើងបំរុងនឹងងើបចេញ
“ប្រញាប់ទៅណា៎ បង់ប្រាក់អោយគេដល់ទៅមួយម៉ោងនេះមិនទាន់បាន៥នាទីទេណា”តាផុងនិយាយដោយទាញដៃផានីនអោយអង្គុយចុះវិញ”ក៏ទ្រាំទៅណាសំណប់ចិត្ត”តាផុងអោយខ្សិបដាក់ត្រចៀកផានីន
“តែ………រសើបណាស់ ហាហាស”ផានីនស្រែកម្តងទៀតពេលដាក់ជើងចូលក្នុងទឹកជាលើកទីពីរ
“មិនអីទេចាំបងជួយ”តាផុងនិយាយដោយចាប់អោបផានីនយ៉ាងណែនមិនអោយបំរះបាន
“ធ្វើអីហ្នឹងរសើចណាស់”ផានីននិយាយបន្តើរសើចបន្តើរ ឃើញទង្វើកំប្លែងៗរបស់អ្នកទាំងពីរធ្វើអោយម្ចាស់ម៉ាស្សានេះទ្រាំមិនសើចមិនបាន
បានមួយសន្ទុះផានីនក៏ទ្រាំនឹងភាពរសើបរបស់ត្រីម៉ាស្សាបាន
“បងថុងហេតុអីក៏ត្រីរោមជើងខ្ញុំច្រើនម៉្លេះ ឯបងមិនសូវមានអញ្ជឹង”ផានីនសួរ
“ក៏មកពីជើងរបស់អូនឯងវាកខ្វក់ហ្នឹងណា”តាផុងនិយាយដោយសើចបញ្ឃឺផានីន
“អ្នកណាថា ជើងខ្ញុំមិនកខ្វក់ដល់ថ្នាក់ហ្នឹងទេ”ផានីនពេបមាត់
ពេលនោះស្រាប់ដែលមានស្រីម្នាក់មកអង្គុយជិតពួកគេ គ្រាន់តែស្រីនោះដាក់ជើងចូលក្នុងទឹកភ្លាមត្រីទាំងអស់ស្រាប់តែតំរស់នៅរកស្រីម្នាក់នោះ។ ផានីនឃើញហើយក៏ងាកមកមើលមុខតាផុង រួចអ្នកទាំងពីរក៏សើចព្រមគ្នា ដោយក្លាចស្រីម្នាក់នោះអៀនតាផុងនិងផានីនក៏ងើបចេញមក
“ហាហាហាស បងថាជើងស្រីម្នាក់នោះប្រាកដជាខានលាងជាច្រើនអាទិត្យមិនខាន”តាផុងនិយាយដោយសើចយ៉ាងខ្លាំង
“ក៏និយាយអាក្រក់ពីគេម្ល៉េះ តែអូនថាប្រហែលៗហ្នឹងហើយ”ផានីនទ្រាំមិនបានក៏សើចចេញមកដែល”តែអេតុក្កតានោះស្អាតណាស់”ផានីននិយាយដោយរត់សំដៅទៅរកតុក្កតាដែលធ្វើពីអំបោះដែលដាក់តាំងក្នុងហាងលក់ក្រណាត់សូត្រមួយ
“មិនឃើញគួរអោយស្រលាញ់ត្រង់ណាផងនៅចាញ់អូនឆ្ងាយណាស់”តាផុងនិយាយធ្វើអោយផានីនងាកមកពេបមាត់ដាក់មុខក្រហម
“មីងពួកអានេះមានតូចជាងនេះបន្តិចទេ”ផានីនសួរទៅអ្នកលក់
“ចាស៎មានក្មួយនៅត្រង់នេះ”មីងអ្នកលក់ចង្អុលទៅរកតុក្កតាទំហំដែលផានីនចង់បាន
“ប៉ុណ្ណឹងល្មមហើយយកតូចជាងនេះធ្វើអី”តាផុងសួរ
“ចង់បានតូចជាងនេះបន្តិច អាចធ្វើជាបន្តោងសោរបាន នឹងទិញផ្ញើរមិត្តភក្តិនៅកន្លែងធ្វើការ”ផានីននិយាយដោយរើសម៉ូតតុក្កតា
“ផានីន! អាវនេះយ៉ាងម៉េចដែល”តាផុងនិយាយដោយលើកអាវអាចារ្យពណ៌សមួយឡើងមក
“ស្អាតណាស់ តែដូចជាតូចបន្តិចហើយ អាវនេះពាក់រលុងបន្តិចបានស្អាត”ផានីននិយាយដោយកាន់អាវមួយនោះ ផានីនកំពុងគិតថាតាផុងពាក់អាវដែលស្តើងបែបនេះប្រាកដជាចេញសាច់ដុំមកមិនខាន គ្រាន់តែគិតក៏សង្ហារដែល
តាផុងក៏តិចអាវនិងខោអាចារ្យ៤សំរាប់ អោយផានីន២សំរាប់និងខ្លួនឯង២សំរាប់
“មីងអានេះដប់ប៉ុន្មាន”ផានីនសួរទៅអ្នកលក់ដោយកាន់បន្តោងតុក្កតា១០ឡើងមក
“២ម៉ឺនក្មួយ តែក្មួយជួយយកអាវនិងខោទៀតមីងគិតអោយតែ១ម៉ឺន៨ពាន់ទេ”មីងអ្នកលក់និយាយដោយញញឹម
“នេះលុយ”តាផុងហុចលុយអោយអ្នកលក់
“មិនបាច់ទេ របស់នេះអូនទិញផ្ញើរមិត្តភក្តិទេអូនចេញបានហើយ”ផានីននិយាយដោយដកលុយពីហោប៉ៅមក
“អោយបងចេញទៅ ចាត់ទុកថាទិញអោយមិត្តភក្តិប្រពន្ធទៅចុះ”តាផុងនិយាយដោយហុចលុយអោយមីងហើយទាញថ្ពាល់ផានីនដោយញញឹម
“នេះក្មួយទាំងពីរត្រូវជា……”មីងអ្នកលក់សួរដោយឆ្ងល់ ពេលឃើញកាយវិការនិងលឺពាក្យសំដីរបស់តាផុង
“ជាប្រពន្ធខ្ញុំ”តាផុងនិយាយដោយញញឹមនិងទាញផានីនមកអោប
“នេះលុយអាប់ក្មួយ”មីងនោះហុចលុយអាប់ហើយធ្វើមុខស្លើៗ ឃើញមីងនោះធ្វើមុខបែបនេះធ្វើអោយផានីនខ្មាស់ជាខ្លាំងក៏ដើរចេញពីតូបនោះយ៉ាងលឿន
“ដើរលឿនម៉្លេះអូន”តាផុងដើរពីរក្រោយសួរដោយឆ្ងល់
“ទៅនិយាយបែបហ្នឹងដាក់មីងនោះធ្វើអី”ផានីនរអ៊ូ
“ក៏បងនិយាយតាមការពិតទេតើ”តាផុងឆ្លើយដោយឆ្ងល់
“គាត់ប្រាកដជានិយាយដើមយើងស្លាប់មិនខាន”ផានីននិយាយដោយបារម្ហ
“ការពិតអូនបារម្ហពីគេនិយាយដើម សូមទោសបងហ្នឹងមិនធ្វើបែបនេះទៀតទេ”តាផុងនិយាយដោយអន់ចិត្តហើយដើរទៅមុន ផានីនដឹងថាខ្លួននិយាយអំបាញ់មិញប្រាកដជាប៉ះពាល់ដល់អារម្មណ៏តាផុងខ្លាំងហើយ
“ខឹងមែនទេ”ផានីននិយាយដោយរត់មកអោបដៃតាផុង
“មិនអីទេ”តាផុងនិយាយធម្មតា
“សូមទោសមកពីអូនឃើញទឹកមុខមីងអំបាញ់មិញធ្វើអោយពិបាកក្នុងខ្លួន ណាមួយយើងមិនមែនជាប្តីប្រពន្ធពិតឯណា បើបងចេះតែនិយាយបែបនេះទៀតអូនអាចទំលាប់ ហើយពេលបងត្រលប់ទៅវិញអូនប្រាកដជា……”ផានីននិយាយដោយទំលាក់ទឹកមុខ ព្រោះវាជារឿងដែលគេខ្លាចតាំងពីថ្ងៃជួបតាផុង ខ្លាចថាពេលជួបគ្នាហើយតាផុងនិងមិនទាក់ទងនឹងគេទៀត ខ្លាចពេលតាផុងដេកជាមួយខ្លួនហើយក៏បោះបង់ខ្លួនដូចប្រុសដទៃទៀត ខ្លាចថាពេលតាផុងត្រលប់ទៅអាមេរិកវិញខ្លួនមិនដឹងគិតយ៉ាងណា
“បងនឹងដណ្តឹងអូន”តាផុងនិយាយ ធ្វើអោយផានីនងាកមកមើលមុខតាផុងម៉ក់ៗ
“កុំនិយាយអ្វីដែលធ្វើមិនបានអី”ផានីននិយាយដោយញញឹម ព្រោះគិតថាពាក្យរបស់តាផុងមួយម៉ាត់នេះពិតជាកំប្លែងហើយធ្វើអោយគេសប្បាយចិត្តមែន”បងនោះហាងការ៉េម អូនចង់ញ៉ាំ”ផានីននិយាយដោយអូសតាផុងទៅកាន់ហាងការ៉េម
“ល្ងាចមិញក៏ញ៉ាំមិនទាន់ឆ្អែតទៀតអី”តាផុងនិយាយយ៉ាងរំខានខួរផានីន
“ជួនជាមិនសូវឆ្ងាញ់ ញ៉ាំមិនឆ្អែត ចង់ញ៉ាំអាផ្សេង”ផានីនតបដោយរំខានខួរទៅវិញ ចំនែកឯតាផុងពេលលឺបែបនេះក៏មុខក្រញ៉ូវ
“ចាំមើលយប់នេះនឹងអោយញ៉ាំទល់ភ្លឺមិនខាន”តាផុងនិយាយដោយភ្នែកតូចចំនែកផានីនមិនតបត្រឹមតែញញឹមធ្វើដូចមិនដឹងរឿង ហើយក៏ដើរចូលទៅទិញការ៉េម
“បងអោយកែវធំមួយ យករសជាតិសូកូឡាសលាយខុកគី”ផានីននិយាយប្រាប់កំលោះអ្នកលក់ដោយញញឹមស្រស់ ចំនែកពេលឃើញផានីនធ្វើបែបនេះតាផុងក៏មុខមិនរីកព្រោះប្រចណ្ឌតិចៗ
“ចុះបងយករសជាតិអី”ផានីនងាកទៅសួរតាផុង
“មិនញ៉ាំទេ”តាផុងឆ្លើយយ៉ាងមុខស្មើ
“ធ្វើឯងងរអីណា អញ្ជះចុះបងយករសជាតិសូកូឡាសលាយស្រា”ផានីនប្រាប់ទៅអ្នកលក់
“អស់ប៉ុណ្ណា”តាផុងសួរ
“បាទ ៥ដុល្លារ”អ្នកលក់នោះឆ្លើយ
“មិនបាច់ទេ យកពីខ្ញុំទៅ”ផានីនលុចលុយកាត់ ហើយក៏ងាកមកនិយាយជាមួយតាផុង”គិតថាអូននេះជាអ្នកសុំទានមែនទេ បានជាចាំចេញលុយអោយគ្រប់ពេលបែបនេះ”ផានីនចាប់ផ្តើមមួរម៉ៅ គេកាន់ការ៉េមដែលជាចំនែកខ្លួនរួចដើរយ៉ាងលឿនសំដៅទៅផ្ទះសំណាក់វិញព្រោះខ្លួនគេត្បិតតែក្រតែក៏មិនដែលរស់ដោយសុំលុយអ្នកណាម្នាក់ឡើយ គេមិនទំលាប់ចាយលុយអ្នកដទៃដែលមិនមែនញើសឈាមខ្លួនឯង រឹតតែមិនចូលចិត្តអ្នកដែលយកលុយមកជះលើក្បាលគេទៀត។ចំនែកតាផុងក៏ដើរតាមពីក្រោយដោយមិនសប្បាយចិត្តដូចគ្នា
“ហេតុអីចាំបាច់ខឹង”តាផុងនិយាយពេលដើរទាន់ផានីន
“ក៏បងចាំចេញលុយអោយខ្ញុំគ្រាប់ពេលវេលា គិតមែនទេថាខ្ញុំនេះគ្មានសមត្ថភាពចាយលើចំនាយរបស់ខ្ញុំ”ផានីននិយាយទាំមុខក្រញ៉ូវ
“ហេតុអីអូនគិតបែបនេះ​ ហេតុអីអូនមិនគិតលើផ្នែកល្អខ្លះ មិនគិតថាបងធ្វើបែបនេះព្រោះតែស្រលាញ់អូន”តាផុងនិយាយដោយមិនពេញចិត្តដូចគ្នា
“ប៉ុន្តែបងមិនគិតថាវាច្រើនជ្រុលពេកទេអី”ផានីនសូរ
“ច្រើន?? រឺអូនសាញថាបងរឿងច្រើន តាំងពីកន្លែងលក់សូត្រនោះអូនក៏ខ្មាស់ពេលបងនិយាយថាអូនជាប្រពន្ធបង ពេលបងអោបរឺកាន់ដៃអូនពេលនៅចំពោះមុខគេអូនក៏មិនសប្បាយចិត្តហើយបារម្ហពីអ្នកដទៃមើលមកយើង ទោះអូនមិននិយាយតែបងមើលដឹង អូនតែងតែប្រកាន់ហើយក្លាចគេនិយាយដើម”តាផុងនិយាយខ្លាំងៗដោយមុខមាំ ចំនែកផានីនក៏ងាកមកមើលតាផុង
“បងខ្លួនឯងទៅវិញទេដែលធ្វើហួស ហួសពីអ្វីដែលមិនគួរអោយអ្នកដទៃទទួលយក គិតមែនទេថាពេលគេសំលឹងមកមើលពួកយើងថា អាខ្ទើយ នោះអូនស្រួលក្នុងចិត្ត នៅមានទៀតរាល់ពេលបងតែងតែប្រើលុយមកលើខ្ញុំនេះស្មានរឺថាខ្ញុំសប្បាយចិត្ត បងប្រហែលជាឃើញថាខ្ញុំនេះចង់បោកបងចាយហើយមើលទៅ”ផានីនខឹងជាខ្លាំងពេលដែលតាផុង ស្រែកអោយគេ គេក៏ចេះតែនិយាយដោយមិនគិតទៅវិញ
“និយាយបែបនេះរឺអូនមិនដែលស្រលាញ់បងទេ ពេលនៅជាមួយបងអូននៅតែសំលឹងមើលអ្នកផ្សេងដូចអាម្នាក់ដែលលក់ការ៉េមអំបាញ់មិញអញ្ជឹង”តាផុងនិយាយដោយមើលមុខផានីនដោយអស់សង្ឃឹម ហើយក៏ដើរចេញទៅ ចំនែកផានីនពេលលឺបែបនេះក៏ដឹងថាខ្លួនដូចជាជ្រុលបន្តិចគេក៏ដើរតាមក្រោយតាផុងដោយមិននិយាយអី រហូតមកដល់ស្ទឹងសៀមរាប តាផុងក៏អង្គុយលើបង់ដែលគេដាក់នៅតាមមាត់ស្ទឹងនោះ។ផានីនក៏មកអង្គុយក្បែរនោះ វិនាទីនេះជាវិនាទីដែលស្ងប់ស្ងាត់បំផុត មានអារម្មណ៍ថាពិភពលោកឈប់នឹងថ្កល់មួយកន្លែង បានមួយសន្ទុះផានីនក៏និយាយឡើងមកព្រោះខ្លួនជាអ្នកខុស
“អូនសុំទោស”ផានីននិយាយតិច
“មិនមែនកំហុសអូនទេ ជាកំហុសបង”តាផុងនិយាយដោយអារម្មណ៍មិនល្អ
“អូនសុំទោសពិតមែន អូនប្រហែលជាកន្លងមករស់ក្នុងការលាក់អារម្មណ៍របស់ខ្លួនចំពោះមនុស្សជុំវិញខ្លួនក៏ដូចជាមួយសង្គមមួយនេះបានជាធ្វើអោយអូនខ្លាច ខ្លាចពាក្យសំដីបែបនោះ ហើយរឹតតែខ្លាចពាក្យថា ប្រពន្ធ ព្រោះអូនដឹងថាវាមិនមែនជាការពិត ប្រហែលជាអូនជាប្រពន្ធបងក្នុងថ្ងៃនេះ តែស្អែកបងក៏ត្រលប់ទៅវិញ តើអោយអូនធ្វើយ៉ាងណា ធ្វើជាប្រពន្ធរបស់អ្នកណាជាប្រពន្ធរបស់មនុស្សដែលរស់នៅឆ្ងាយសែនឆ្ងាយ ឆ្ងាយដែលពិបាកជួបគ្នា ហើយក៏មិនដឹងថ្ងៃក្រោយអាចជួបគ្នារឺអត់នោះទេ”ផានីននិយាយដោយប្រឹងទប់ទឹកភ្នែក ពេលលឺសំដីនិងអាកប្បកិរិយារបស់ផានីនក៏ធ្វើអោយផុងចិត្តទន់ដូចក្រមួនត្រូវថ្ងៃ ម្យ៉ាងពាក្យសំដីរបស់ផានីនក៏សុទ្ធតែត្រឹមត្រូវ
“ហេតុអីក៏គិតបែបនេះ”តាផុងទាញផានីនមកជ្រកក្រោមដើមទ្រូងរបស់ខ្លួន”បងសូមទោស បងពិតជាមិនបានគិតរឿងទាំងអស់នេះមែន បងជាមនុស្សរស់នៅឆ្ងាយយ៉ាងនេះម្តេចនឹងអោយអូនសង្ឃឹមបានទៅ”តាផុងនិយាយដោយបន្ទោសខ្លួនឯង
“តាមពិតអូនមិនទាមទារច្រើនទេ តាមពិតនៅជិតបងមួយម៉ោងអូនក៏មានអារម្មណ៍ថាជីវិតអូនកើតមកពិតជាមានតំលៃណាស់ បងធ្វើអោយអូនមានសេក្តីសុខហើយធ្វើអោយអូនមានអារម្មណ៍ថាខ្លួនឯងមានស្នេហាពិតមួយនឹងគេ ទោះមួយនាទីរឺមួយវិនាទីអូនក៏យល់ថាគ្រប់គ្រាន់ ព្រោះសេក្តីស្នេហានិងសេក្តីសុខព្រមទាំងសុភមង្គលដែលបងអោយអូននោះ មួយជីវិតនេះវាគ្មានទីបញ្ចប់នោះឡើយ អូនពិតជាអរគុណបងណាស់ អរគុណទេវតាដែលប្រទានរូបបងអោយមកនៅជិតអូន គ្រប់ពេលដែលបងនៅក្បែរអូន កាន់ដៃអូន អោបអូន ថើបអូន ហើយនៅនិយាយថាអូនជាប្រពន្ធបង ដឹងទេអូនមានសេក្តីសុខណាស់ អូនមិនដែលមានអារម្មណ៍បែបនេះពីមុនមកទេ ហើយរឹតតែបែបនេះអូនរឹតតែខ្លាចបាត់បង់វា ខ្លាចថាថ្ងៃណាមួយបងក៏ស្រាប់តែបាត់ទៅ ហើយអូនរឹតតែខ្លាចថាបងគិតថាអូននៅក្បែរបងព្រោះមើលឃើញលុយបង​ អូនពិតជាខ្លាច “ផានីននិយាយដោយអួលដើមក ហើយរឹតតែអោបតាផុងរឹតតែណែន
“សូមទោស! បងមិនដឹងថាបងធ្វើអោយអូនគិតច្រើនដល់ថ្នាក់នេះទេ បងពិតជាល្ងីល្ងើណាស់ បងមិនធ្លាប់គិតសោះថាបើបងត្រលប់ទៅវិញអូនត្រូវធ្វើយ៉ាងណា បងសូមទោស”តាផុងនិយាយដោយយល់ចិត្តផានីន
“កុំនិយាយបែបនេះអី បងធ្វើមកបានល្អជាទីបំផុតហើយ ទោះជាបងទៅវិញហើយមិនត្រលប់មករកអូនទៀតក៏អូនមិនខឹងរឺស្អប់បងឡើងយ យើងកុំគិតរឿងទាំងនេះអី គួរតែយកពេលប្រាំពីរថ្ងៃរបស់យើងមកសោយសុខអោយអស់ចិត្តវិញទើបល្អ នេះការ៉េមរលាយអស់ហើយញ៉ាំម្តេចហ្នឹងឆ្ងាញ់ទៅ”ផានីននិយាយដោយជូតទឹកភ្នែក ហើយធ្វើមុខដូចកូនក្មេង។ ឃើញផានីនធ្វើបែបនេះតាផុងរឹតតែអាណិតផានីន គេដឹងថាផានីនប្រាកដជាឆ្លងកាត់រឿងលំបាកមកច្រើនហើយ ព្រោះមនុស្សម្នាក់ដែលពិបាកចិត្តសុខៗអាចញញឹមបានដោយសប្បាយចិត្តនោះមិនមែនជារឿងងាយទេ គេប្រាកដជាធ្លាប់ដួលមកច្រើនដងហើយត្រូវងើបនិងតស៊ូមកវិញដោយខ្លួនឯងមកជាច្រើនដងដែរហើយ។
“នេះក៏មកពីអូនឯងរឿងច្រើនពេលហ្នឹងណា”តាផុងនិយាយដោយញញឹមដាក់ផានីន
“អាវ! មកពីអូនយ៉ាងម៉េច មកពីបងឯងហ្នឹង”ផានីននិយាយដោយពេបមាត់
“ក៏បានមកពីបង តោះទៅទិញម្តងទៀត”តាផុងនិយាយ
“មិនបាច់ទេ នៅញ៉ាំបានទេតើគ្រាន់តែរលាយបន្តិចតើ ម្យ៉ាងនៅឆ្ងាយណាស់ខ្ជិលដើរទៅណាស់”ផានីននិយាយដោយដួសការ៉េមដាក់ចូលមាត់
“ដូចក្មេងអញ្ជឹង ញ៉ាំជាប់មាត់ពេញ”តាផុងនិយាយដោយយកកន្សែងដៃពីហោប៉ៅមកជូតមាត់អោយផានីន ចំនែកផានីនក៏សើចដោយមានសេក្តីសុខ”និយាយអញ្ជឹងម៉េចដឹងថាបងចូលចិត្តរសជាតិសូកូឡាសលាយជាមួយស្រា”តាផុងសួរដោយដួសការ៉េមដាក់មាត់ដូចគ្នា
“ក៏អូនមានវិញ្ញាណទី៦នោះអី”ផានីនដោយកំប្លែង
“បើសាកសិទ្ធបែបនេះទាញមើលកាលណាបងល្បីដូចរ៉េនទៅ”តាផុងនិយាយដោយកំប្លែងដូចគ្នា
“ប្រហែលជាជាតិក្រោយល្ងាចថ្ងៃហ្នឹងទេដឹង”ផានីននិយាយ
“ពូកែណាស់មាត់ហ្នឹងចាប់ថើបអោយផ្អើលគេឥលូវហ្នឹង”តាផុងនិយាយដោយទាញថ្ពាល់ផានីន
“អួយ នេះអស់ពីបូតច្រមុះ ក៏ផ្ទាត់ថ្ងាស ឥលូវក៏មកទាញថ្ពាល់ទៀត”ផានីននិយាយដោយអង្អែលថ្ពាល់ដូចកូនក្មេង
“កុំចូលចិត្តធ្វើខ្លួនគួរអោយស្រលាញ់ពេកប្រយ័ត្នបងទ្រាំមិនបាន”តាផុងនិយាយដោយទាញផានីនមកអង្គុយលើភ្លៅ
“ធ្វើអីឆ្កួតៗទៀតហើយ គេមើលមកមិនសមទេ គេហ្នឹងគិតថាយើងធ្វើអាស្អីនោះណា៎”ផានីននិយាយដោយចុះពីភ្លៅតាផុងហើយត្រលប់មកអង្គុយកន្លែងដើមវិញ ចំនែកតាផុងក៏សើចតិចៗ
“បាទអ្នកនាងក្រមុំត្រឹមត្រូវ”តាផុងនិយាយដោយធ្វើសំលេងបង្អូស
“ហ៊ានចំអកអោយអូនផងនេះនែក”ផានីននិយាយដោយចាក់ចង្កេះតាផុង
“អួយរសើប ហានលេងដាក់បងផង”តាផុងនិយាយដោយស្ទុះទៅចាក់ចង្កេះផានីវិញ
“អូនធ្វើលេងអី អូនខ្លាចហើយៗ”ផានីននិយាយដោយរស់ចុះរត់ឡើងដោយមានតាផុងជាអ្នកដេញចាប់ចាក់កន្លេក
លេងមួយសន្ទុះម្នាក់ៗក៏ហត់ ហើយទាំងពីរអ្នកក៏មកអង្គុយដង្ហក់នៅលើបង់ អ្នកទាំងពីរក៏សើចដោយមើលមុខគ្នាយ៉ាងមានសេក្តីសុខ។
“យប់នេះស្អាតដល់ហើយ”តាផុងនិយាយដោយមើលទៅលើមេឃ។ មេឃស្រលះល្អអាចធ្វើអោយមើលឃើញផ្កាយនិងព្រះចន្ទដែលកំពុងពេញវង់
“មែនហើយមេឃយប់នេះស្អាតណាស់ ផ្កាយនោះក្រែងជាផ្កាយក្រពើមែនទេបង”ផានីនចង្អុលទៅលើមេឃ
“មែនហើយ នេះមិនស្គាល់ទេអី”តាផុងឆ្លើយ
“ក៏មិនសូវជាច្បាស់ហ្នឹងណា”ផានីនតប
“អូនមើលផ្កាយដែលភ្លឺជាងគេពីរនោះទៅមើល ដឹងទេថាគេផ្កាយអីទេ”តាផុងសួរដោយចង្អុលទៅកាន់ផ្កាយដែលភ្លឺជាងគេពីរគ្រាប់
“មិនស្គាល់ទេ”ផានីនតប ព្រោះគេមិនមានជំនាញរឺចាប់អារម្មណ៍ពីផ្កាយទេតាំងពីមុនមក
“តាមជនជាតិចិន គេថាផ្កាយពីរនោះជាផ្កាយបុរសគង្វាលនិងនារីតំបាញ”តាផុងនិយាយចំនែកផានីនក៏មើលទៅផ្កាយពីរនោះដោយយកចិត្តទុកដាក់”លឺគេតំនាលថាគូរស្នេហ៍មួយគូរនោះ ១ឆ្នាំទើបបានជួបគ្នាមួយថ្ងៃ អូនថាកំសត់ទេ”តាផុងសួរដោយមើលមុខផានីន
“បើប្តូរជាអូនវិញ មួយឆ្នាំអាចជួបបងមួយថ្ងៃអូនថាវាក៏គ្រប់គ្រាន់ ស្រលាញ់មនុស្សម្នាក់ជួនកាលមិនបាច់នៅក្បែរគ្នារាល់ថ្ងៃនោះទេ ត្រឹមតែដឹងថាម្ខាងទៀតនឹកយើងរាល់ថ្ងៃយើងក៏មានសេក្តីសុខដោយងាយ”ផានីននិយាយដោយញញឹមភ្នែកតូច
“អញ្ជឹងបងនឹងនឹកអូនរាល់ថ្ងៃយល់ព្រមទេ ហើយអូនក៏ត្រូវនឹកបងរាល់ថ្ងៃដែរ អូខេ”តាផុងនិយាយដោយលើកកូនដៃឡើង
“បាន តែអោយតែប្រាកដទៅ”ផានីននិយាយដោយថ្ពក់កូនដៃនិងតាផុង
“គួរអោយស្រលាញ់ដល់ហើយប្រពន្ធបង”តាផុងនិយាយដោយទាញផានីនមកអោប ចំនែកឯផានីនក៏ជ្រកក្រោមដើមទ្រូងតាផុងដោយមានសេក្តីសុខនិងកក់ក្តៅបំផុត។
អង្គុយលេងបានមួយសន្ទុះតាផុងនិងផានីនក៏ត្រលប់មកផ្ទះសំណាក់វីញ។ ផានីនក៏ងូតទឹកព្រោះអំបាញ់មិញរត់ដេញចាប់គ្នាឡើងបែកញើសពេញខ្លួនទៅហើយ ។ មួយសន្ទុះក្រោយមកផានីនក៏ចេញពីបន្ទប់ទឹកក្នុងសំលៀកបំពាក់គេង
“ក្រអូបដល់ហើយប្រពន្ធសំលាញ់” តាផុងទាញផានីនមកអង្គុយលើភ្លៅ
“ក្រអូបស្អី ខ្លួនធុំសុទ្ធតែញើសទៅងូតទឹកចេញទៅស្អុយណាស់”ផានីនវៃតាផុង១ដៃហើយក៏ទាញតាផុងចូលបន្ទប់ទឹក
“ចាំប្តីចេញពីបន្ទប់មួយភ្លេត ធានាថានឹងក្រអូបរហូតមានអារម្មណ៍មិនខាន”តាផុងនិយាយដោយក្រមិចក្រមើមរួចក៏ចូលបន្ទប់ទឹកបាត់ទៅ ចំនែកឯផានីនក៏សើចចេញមកយ៉ាងហួសចិត្ត។
តាផុងដើរចេញពីបន្ទប់ក៏ឃើញផានីនគេងលង់លក់ទៅហើយ ចំនែកគេក៏ឡើរលើគ្រែថ្នមៗមកក្បែរផានីន
“ទំនងជាហត់ណាស់ហើយមើលទៅ ក្មេងល្ងង់”តាផុងក៏យកដៃវែកសក់ដែលបាំងមុខសខ្ចីរបស់ផានីន”គេងលក់ហើយនៅគួរអោយស្រលាញ់ទៀត”ផានីននិយាយដោយអោនមុខទៅថើបថ្ពាល់ផានីនថ្នមៗ រួចក៏ទំរេតខ្លួនដេកក្បែរផានីនដោយមិនភ្លេចទាញផានីនមកនៅលើដើមទ្រូងខ្លួន។ យប់នេះជាយប់ដែលមានសុភមង្គលណាស់ ដោយមានគូរស្នេហ៍មួយគូរកំពុងគេងលង់លក់ដោយសុបិន្តល្អ ហើយម្នាក់ៗសុទ្ធតែមិនចង់ក្រោកនោះទេ។
……………………………
 សំលេងចាបលាន់លឺចេកចាក ចេញពីមាត់បង្អួចហាក់ដូចជានាឡិការោទិ៍ដែលជួយដាស់តាផុងអោយក្រោកពីគេង។ តាផុងក៏យកដៃស្ទាបរាវរកផានីនតែក៏មិនប្រទះ គេក៏បើកភ្នែកឡើងដោយស្ងាបយ៉ាងខ្លាំងទំនងជាមិនទាន់អស់ងងុយម្យ៉ាងប្រហែលមិនទាន់ទំលាប់នឹងម៉ោងនៅស្រុកខ្មែរនោះទេ
“ភ្ញាក់ហើយអី”ផានីនដោយឈរនៅមាត់សំយាបបន្ទប់ ផានីនស្ថិតក្នុងសភាពស្លៀកកន្សែងពោះគោ ចំហល្វែងខាងលើព្រោះទើបតែងូតទឹករួច ហើយក៏មកស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹម ព្រោះអាកាសធាតុនៅតាមខេត្តវាស្រស់ថ្លានិងបរិសុទ្ធខ្លាំងណាស់។
“បាទ!ប្រពន្ធសំលាញ់”តាផុងនិយាយដោយស្ទុះទៅអោបផានីនពីក្រោយ”ក្រអូបដល់ហើយប្រពន្ធបង”តាផុងនិយាយដោយថើបថ្ពាល់ផានីន មានសេក្តីសុខដល់ហើយដែលភ្ញាក់ពីគេងហើយអោបមនុស្សដែលយើងស្រលាញ់ មើលមេឃនាពេលព្រឹកព្រលឹមដែលជាថ្ងៃដ៏សែនកក់ក្តៅសំរាប់ពួកគេ។
“ភ្ញាក់យូរហើយអី ហេតុអីមិនដាស់បង”តាផុងនិយាយដោយថើបកណ្ជឹងកផានីន
“មិនហ៊ានដាស់ទេ ព្រោះបងផុងមើលទៅទំនងជាគេងលក់ស្រួលណាស់”ផានីននិយាយដោយយកក្បាលទៅផ្អែកលើស្មាតាផុង
“យ៉ាងម៉េចហ្នឹង”តាផុងនិយាយដោយមានអារម្មណ៍ថាផានីនប្លែក
“គ្មានអីទេគ្រាន់តែអូនមានអារម្មណ៍ថាមានសេក្តីសុខណាស់”ផានីននិយាយដោយយកដៃទាំងពីរទៅកាន់ដៃតាផុងដែលកំពុងអោបចង្កេះគេយ៉ាងណែន
“បងក៏ដូចគ្នា”តាផុងនិយាយដោយទាញផានីនមកថើប មាត់និងមាត់យ៉ាងផ្អែមល្ហែម ជាការថើបដែលកក់ក្តៅនិងទន់ភ្លន់ តែផានីនស្រាប់តែនឹងឃើញអ្វីម្យ៉ាងក៏ប្រញាប់ទាញតាផុងចេញ
“នេះបងមិនទាន់ដុសធ្មេញទេណា “ផានីននិយាយដោយជ្រួញចិញ្ចើម
“គឺមិនទាន់ទេ”តាផុងនិយាយដោយញញឹម បែបអស់សំណើច
“ក៏ងូតទឹក ដុសធ្មេញទៅ គ្មានអនាម័យសោះបងឯង”ផានីនរអ៊ូ
“មកវិញនឹងសងអំបាញ់មិញដែលទាញបងចេញ”តាផុងនិយាយយ៉ាងក្បាលខូច
“នេះជាឈ្លើងកាមមែនទេ បានជាក្បាលខូចយ៉ាងនេះ”ផានីននិយាយដោយគ្រវីក្បាលទាំងញញឹមរួចក៏ផ្លាស់សំលៀកបំពាក់
ក្រោយមកពួកគេក៏ចេញមកបរិភោគអាហារពេលព្រឹកនៅឯផ្សារចាស់ដែលនៅក្បែរនោះ ព្រោះផានីនចង់ដើរផ្សារទិញរបស់ខ្លះមកប្រើប្រាស់ ដោយខ្លួនភ្លេចដាក់មកតាម។ ក្រោយពីដើរផ្សារបានមួយសន្ទុះធំនិងទិញសំភារៈបានខ្លះហើយម៉ោងក៏៩ទៅហើយ។ពួកគេក៏ត្រលប់មកផ្ទះសំណាក់វិញ រួចក៏រៀបចំខ្លួនដើម្បីធ្វើដំណើរទៅដើរលេង។ នៅខេត្តសៀមរានេះមិនខ្វះកន្លែងដើរលេងទេ ទោះអ្នកមកលេងមួយខែក៏ប្រហែលមិនអស់ផង
“បងផុងគិតទៅលេងឯណា”ផានីនសួរ
“ដំបូងថាចង់ទៅលេងភូមិវប្បធម៌តែឥលូវប្តូរចិត្តហើយចង់ទៅមើលប្រាសាទអង្គរវត្តវិញ ព្រោះខានឃើញជាយូរមកហើយ”តាផុងនិយាយ
“មែនហើយអូនក៏ខានមកលេងនៅសៀមរាបយូរដែលហើយ”ផានីននិយាយដោយញញឹម
“តោះអញ្ជឹង”តាផុងនិយាយដោយចុះមកចំណតឡានជាមួយផានីន អ្នកទាំងពីរស្ថិតក្នុងសំលៀកបំពាក់អាវនិងខោអាចារ្យដែលបានទិញកាលពីយប់មិញ មើលយ៉ាងណាក៏សង្ហារម្យ៉ាងម្នាក់ ម្នាក់មាឌធំរាងមាំសង្ហារបែបមនុស្សវ័យកណ្តាល ម្នាក់មាឌតូចរាងតូចស្អាតបែបគួរអោយស្រលាញ់បែបយុវវ័យទើបតែពេញវ័យ
“អូនមិនចង់ជិះឡានទេ ព្រោះវាមិនសប្បាយ”ផានីននិយាយចំនែកតាផុងក៏ធ្វើមុខឆ្ងល់
“បើមិនចង់ជិះឡាន ចង់ជិះអីវិញទៅ”តាផុងសួរឯផានីនក៏ញញឹមទៅសំលឹងទៅកន្លែងជួលកង់
“ចង់ជិះអាហ្នឹង”តាផុងជ្រួញចិញ្ចើម”មិនមែនអោយបងឌុបដល់អង្គរទេណា”តាផុងនិយាយដោយមើលមុខផានីន
“ណាៗៗ!!! ក៏វាសប្បាយហើយរ៉ូមែនទិចខ្លាំងណាស់បង”ផានីននិយាយដោយធ្វើមុខគួរអោយស្រលាញ់ ។ ចំនែកតាផុងមិនសូវជាចង់នោះទេព្រោះអង្គរនៅឆ្ងាយគួរសមដែលសំរាប់កង់ ម្យ៉ាងក៏ក្តៅ តែចុងក្រោយក៏ចុះចាញ់និងមុខគួរអោយខ្នាញ់របស់ផានីនដដែល។ នេះបានសមនឹងសុភាសិតរបស់ចិនមួយមែន អ្នកក្លាហានពិតជាឆ្លងមិនផុតស្រីស្អាតមែន អញ្ជឹងបានជាល្បិចក្នុងចំនោមល្បិចទាំង៣៦ ល្បិចទី២៥ហៅថាល្បិចស្រីស្រស់ អ្នកក្លាហានទោះជាអង់អាចយ៉ាងណាមិនខ្លាចកាំបិត លំពែង កាំភ្លើង តែសាកមកប៉ះជាមួយនឹងដើមទ្រូង គល់ភ្លៅសខ្ចីវិញមើល ខ្លាកាចក៏ក្លាយជាកូនឆ្មា អាវក្រោះក៏ចុះចាញ់អាវកាក់ស្តើង កាំបិតក៏ចុះចាញ់ស្នាមញញឹម កាំភ្លើងធំក៏ចុះចាញ់ត្រគាកធំដែរ។ តែទ្រឹស្តីនេះមកប្រើលើមនុស្សប្រុសស្រលាញ់ភេទដូចគ្នាក៏អន់ដែរ ។
“បងផុងហត់ទេ”ផានីននិយាយដោយញញឹម ខ្លួនអង្គុយនៅផ្នែកខាងក្រោយនៃកង់ នៅលើផ្លូវដែលរលោងអមសងខាងនៃផ្លូវពោលពេញដោយដើមឈើធំៗមិនដឹងជាអាយុប៉ុន្មានទេ គ្រាន់តែដឹងថាប្រើមនុស្ស៥នាក់ទៅអោបមិនដឹងជុំរឺអត់ទេ នៅលឺលេងបក្សាបក្សីដែលលាន់លឺចេញពីព្រៃសងខាងហាក់ដូចជាតន្រ្តីដែលធ្វើអោយអ្នកធ្វើដំណើរមិនចេះជិនណាយ។
“មិនហត់ទេ អាកាសធាតុក៏ល្អមិននឹកស្មានថាអាកាសធាតុត្រជាក់យ៉ាងនេះទេ បើជិះឡានពិតជាស្តាយណាស់ ល្អហើយដែលអូនទារជិះកង់មក”តាផុងនិយាយដោយញញឹមហាក់ឈ្លក់វង្វេងនឹងអាកាសធាតុនៅជុំវិញខ្លួន ផ្លូវទៅកាន់អង្គរប្រៀបបានផ្លូវនាំអ្នកទៅលេងសួននៅឯឋានសួគ៌អញ្ជឹង “តែនៅខ្វះអ្វីម្យ៉ាងដែលធ្វើអោយយើងកក់ក្តៅ”តាផុងនិយាយដោយងាកមកមើលផានីន
“នៅខ្វះអីទៅ???”ផានីនសួរដោយឆ្ងល់
“ក៏បែបនេះបានកក់ក្តៅ”តាផុងលូកទៅទាញដៃផានីនមកអោបចង្កេះខ្លួន”ធ្វើបែបនេះបានមានអារម្មណ៍កក់ក្តៅ”តាផុងនិយាយដោយញាក់ចិញ្ចើមដាក់ផានីន ធ្វើអោយផានីនមុខក្រហមហើយដោយញញឹមដាក់តាផុងវិញ ផានីនក៏យកមុខទៅដាក់លើផែនខ្នងដ៏ទូលាយនិងរឹងមាំរបស់តាផុងក្រោមអាកាសធាតុត្រជាក់នារដូវលំហើយ វិនាទីនេះផានីនមានអារម្មណ៍ថាគេនិងតាផុងកំពុងជិះកង់កាត់ពពកមើលឃើញព្រះចន្ទដែលកំពុងតែពេញវង់ គ្រប់ទីកន្លែងពណ៌ផ្កាឈូក សំលេងទឹកជ្រោះ សំលេងបក្សាបក្សីកំពុងរដំបេះដូងពួកគេអោយអណ្តែងអណ្តូងនឹងពិភពលោកមួយដែលមានតែពួកគេតែពីរអ្នកនឹងសុភមង្គលដែលគ្មានទីបញ្ចប់។ ទិដ្ឋភាពនេះដូចនឹងបទYou and I របស់ Park Boom អញ្ជឹង ជាសេក្តីសុខដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ទីបំផុតផានីនក៏បានស្គាល់វា មានអារម្មណ៍ថាផ្អែមល្អែម ដូចជាទឹកដម ទឹកអម្រឹត ដែលមិនថាមនុស្ស ទេវតា យក្ស រឺជាអ្វីសុទ្ធប្រាថ្នាចង់បានវា ពេលនេះពិភពលោកទាំងមូលកំពុងតែច្រនែននឹងអ្នកទាំងពីរនាក់។ ទោះនេះជាស្នេហាមិនស្របតាមធម្មជាតិ តែវាជាស្នេហ៍ពិតដែលស្របតាមបេះដូងទៅវិញ មនុស្សឈប់រស់ដោយធម្មជាតិទៀតហើយ មនុស្សគ្រប់គ្នាមានសិទ្ធិនឹងជិវិតខ្លួន មានសិទ្ធរើសនិងកំនត់ជោគជាតាកម្មរបស់ខ្លួនដោយខ្លួនគេផ្ទាល់ ពុំមានព្រះ ទេវតា រឺវាសនាណាអាចមកកំណត់អោយគេបានឡើយ។ ជីវិតគឺបែបនេះ កុំព្រោះតែអ្នកដទៃហើយបង់បោះខ្លួនឯង ខ្លួនឯងត្រូវតែកំណត់និងជ្រើសរើសជីវិតដោយខ្លួនឯង មិនថាយើងស្រលាញ់  រឺត្រូវការអ្វីទេ ត្រូវតែចេះចាប់យកនិងជ្រើសរើសដោយខ្លួនឯង ត្រូវចាំថាខ្លួនឯងជាម្ចាស់ខ្លួនឯង ជ្រើសរើសអ្វីអោយខ្លួនឯងទើបមួយឆាកជិវិតនេះយើងគ្មានការស្តាយក្រោយ។
ពួកគេក៏ទៅទស្សនាអង្គរតូច អង្គរធំរហូតដល់ល្ងាចហើយក៏ឡើងភ្នំបាខែងដើម្បីមើលព្រះអាទិត្យលិច វាពិតជាអណ្តែតអណ្តូងណាស់សំរាប់គូរស្នេហ៍ជាមួយទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់ព្រះអាទិត្យរៀបលិចនៅមុខប្រាសាទអង្គរវត្ត។
“បង ស្អាតណាស់”ផានីននិយាយដោយអង្គុយមើលព្រះអាទិត្យរៀបលិចដោយដាក់ក្បាលលើស្មាតាផុង
“ស្អាតយ៉ាងណាក៏មិនដល់អូនដែល”តាផុងនិយាយដោយក៏បន្តថតរូបព្រះអាទិត្យលិច
“កុហកច្រើនពេកប្រយ័ត្នច្រមុះវែងដូចពីណូជីអូទៅ “ផានីននិយាយដោយពេបមាត់
“អ្នកណាទៅខ្លាចទៅ បើអូនគួរអោយស្រលាញ់មែន”តាផុងនិយាយដោយងាកមកញញឹមដាក់ផានីន
“អរគុណ អូនពិតជាសប្បាយចិត្តណាស់”ផានីននិយាយដោយមើលព្រះអាទិត្យលិចដោយអណ្តែតអណ្តូងបន្ត គេពិតជាអរគុណតាផុងណាស់ដែលនៅក្បែរនិងផ្តល់សេក្តីសុខអោយគេ
“បងក៏ដូចគ្នា”តាផុងយកកាមេរ៉ាទុកហើយក៏ងាកមកអោបផានីនមើលព្រះអាទិត្យលិចដោយមានសេក្តីសុខ។ ទង្វើរបស់ពួកគេធ្វើអោយមនុស្សមិនតិចទេរិះគន់និងពេបជ្រាយ តែពួកគេមិនខ្វល់ ជាពិសេសផានីនគេលែងខ្វល់ថាអ្នកណានិយាយអីហើយអ្វីដែលសំខាន់គឺពេលនេះមានតាផុងនៅក្បែរគេគឺគ្រប់គ្រន់ណាស់ទៅហើយ។
ក្រោយពីនោះពួកគេក៏ចេញត្រលប់មកផ្ទះសំណាក់វិញ ដោយជិះម៉ូតូកង់៣និងដាក់កង់នៅលើកង់៣ ព្រោះមេឃងងឹតហើយបើជិះកង់មកវិញគង់នឹងមិនសុវត្ថិភាពនោះឡើយ។
“អូនឡើងទៅបន្ទប់មុនទៅណា បងយកកង់ទៅសងគេវិញហើយនឹងទៅទិញរបស់ខ្លះ”តាផុងនិយាយដោយញញឹម ចំនែកផានីនក៏ងក់ក្បាល
ក្រោយមកផានីនក៏ឡើងទៅបន្ទប់រួចក៏ងូតទឹក ជាមួយនឹងទឹកក្តៅ នៅក្រៅហត់ពេញមួយថ្ងៃបានងូតទឹកក្តៅពិតជាស្រួលខ្លួនណាស់ជាពិសេសនៅរដូវត្រជាក់បែបនេះ។ រួចផានីនក៏មើលទូរទស្សន៏នៅចាំតាផុងប្រហែលជិតមួយម៉ោងនៅតែមិនឃើញតាផុងត្រលប់មកវិញ
“ហេតុអីទៅយូរម្ល៉េះ មានរឿងអីរឺអត់ទេនាក៎”ផានីនបារម្ហតិចៗ តែដោយនឹកឃើញតាផុងនិយាយថាទៅទិញរបស់ខ្លះផានីនក៏មិនសូវជាបារម្ហ
“ងូតទឹកហើយរឺនៅអូន”តាផុងនិយាយពេលដើរចូលមក
“ងូតហើយៗ តែអេ!ក្រែថាទៅទិញឥវ៉ាន់អី ហេតុអីក៏មិនឃើញកាន់អីមក”ផានីនសួរ
“បន្តិចទៀតដឹងហើយបងសូមចូលទៅងូតទឹកបន្តិចណា ស្អុះណាស់! តែអូនប្តូរសំលៀកបំពាក់ទៅ នឹងអាលទៅញ៉ាំអី”ថារួចតាផុងក៏ចូលទៅងូតទឹកបាត់
“គាត់ទៅទិញស្អីគាត់”ផានីននឹកក្នុងចិត្តដោយឆ្ងល់
បានមួយសន្ទុះតាផុងក៏ដើរចេញមកដោយមិនស្លៀកអី ធ្វើអោយផានីនងាកមុខចេញ ទោះជាធ្លាប់មានស្អីៗជាមួយគ្នាក៏ដោយក៏ផានីនមិនទំលាប់ដែរ
“ហេតុអីមិនស្លៀកអីបែបនេះអូនមិនទំលាប់ទេ”ផានីននិយាយព្យាយាមមើលទៅជ្រុងផ្សេង
“ធ្វើឯងអៀនផង”តាផុងនិយាយដោយសើចតិចៗរួចក៏យកខោអាវមកស្លៀក សង្ហារដល់ហើយជាមួយអាវសាច់ក្រណាត់ពណ៌ស្វាយចាស់ ត្រណុយជាមួយខោពណ៌ខ្មៅនិងកក្បាលខ្សែរក្រវ៉ាត់ភ្លឺ ហើយនាឡិកាដៃពិតជាសាកសមនឹងរាងមាឌធំរបស់តាផុងណាស់ មើលយ៉ាងក៏សង្ហារផុតលេខ ”តោះ!!”តាផុងនិយាយរួចក៏ទាញដៃផានីនទៅតាម ចំនែកផានីនក៏មិនអន់ដែល ស្ថិតក្នុងអាវចាក់ពណ៌ក្រម៉ៅនិងខោជើងទ្រកាពណ៌ខ្មៅ ជាមួយស្បែកជើងក្រវ៉ាត់ស្បែក មើលយ៉ាងណាគួរអោយស្រលាញ់ដែល។
ឡានរបស់តាផុងក៏ឈប់នៅមុខហាងបរទេសមួយ ចំនែកផានីនក៏ជ្រួញចិញ្ចើម។
“ចូលហាងថ្លៃទៀតហើយ”ផានីនចាប់ផ្តើមរអ៊ូ
“បាទម៉ែប្រពន្ធ! យូរៗញ៉ាំម្តងមិនហួសហេតុពេកទេមែនទេ”តាផុងនិយាយដោយដឺ
“បាទ!”ផានីនក៏តបបែបដឺទៅវិញ
តាផុងក៏ចុះពីឡានជាមួយផានីនចូលទៅក្នុងហាង។ ហាងនេះពិតជារៀបចំបានល្អ វារ៉ូមែនទិចខ្លាំងណាស់ព្រោះជាអាហារក្រោមពន្លឺភ្លើងទៀន នៅមានការប្រគុំព្យាណូទៀតផងពិតជាអន្លង់អន្លោចមែន។
“អញ្ជើញពិសារអ្វីដែលចាស៎!”អ្នកបំរើចូលមកកត់ការកុម្មង់
“ខ្ញុំសុំសាច់គោប៊ីស្ទីកច្អិនតែ៣០%បានហើយ ចុះអូនចង់ញ៉ាំអ្វីដែល?”តាផុងសួរផានីនដែលកំពុងអន្លង់អន្លោចនឹងបរិយាកាស
“បាទដូចគ្នា តែខ្ញុំសុំច្អិន៨០%”ផានីននិយាយព្រោះគេមិនចូលចិត្តញ៉ាំអីដែលឆ្អាប នឹងឆៅៗទេ
“យកស្រាក្រហមមួយដបផង”តាផុងបន្ថែម
“ចាស៎​ សុំចាំមួយភ្លែត”អ្នកបំរើក៏ដើរចេញទៅ
“ហៅស្រាក្រហមធ្វើអីអូនមិនសូវចេះញ៉ាំស្រាក្រហមទេ”ផានីនរអ៊ូ
“បរិយាកាសល្អបែបនេះញ៉ាំស្រាក្រហមបានល្អ”តាផុងនិយាយដោយញញឹម
“មែនហើយបរិយាកាសល្អមែនទែន ហាងមួយនេះពិតជារ៉ូមែនទិកមែន”ផានីនញញឹមតបដោយមានសេក្តីសុខ គ្រប់ពេលនៅក្បែរតាផុងផានីនមានអារម្មណ៍ថាមានសុភមង្គលនិងមានសេក្តីសុខបំផុត ។នៅក្នុងហាងសុទ្ធតែគូរសង្សារនិងប្តីប្រពន្ធមានជាតិសាសន៍ចំរុះ ខុសតែតុរបស់ផានីននិងតាផុងមួយគត់
“ផានីនហុចដៃមក”តាផុងនិយាយ
“នេះ មានការអី”ផានីនហុចដៃអោយតាផុងដោយឆ្ងល់
“នោះគេធ្វើស្អីគេ”តាផុងនិយាយចំនែកផានីនក៏ងាកមើលតាម “តែប៉ុននេះក៏រួចរាល់”តាផុងនិយាយធ្វើអោយផានីនងាកមកមើលតាផុងវិញព្រោះខ្លួនមិនបានឃើញមានអីដូចតាផុងនិយាយ
“នេះស្អាតណាស់”ផានីនលាន់មាត់ ពេលឃើញថានៅលើដៃខ្លួនសុខៗក៏មានខ្សែរដៃមួយពណ៌សមានដាំត្បូងទទឹម វាពិតជាស្អាតនិងសាកសមជាមួយនឹងកដៃតូចរបស់ផានីនខ្លាំណាស់។ មិនដឹងថាវាធ្វើពីប្រាក់ បា្លកទីន រឺក៏មាសសទេ ទោះជាធ្វើពីអីក៏មិនសំខាន់ តែសំខាន់តាផុងអោយនោះផានីនក៏មានសេក្តីសុខណាស់ទៅហើយ។ កាលដែលមនុស្សដែលយើងស្រលាញ់អោយអ្វីមួយដើម្បីបញ្ជាក់ពីសេក្តីស្រលាញ់របស់គេមកកាន់យើង យើងរមែងជ្រួលជ្រាបពីតំលៃនិងសុភមង្គលដែលបានមកពីគេ វាមិនស្ថិតនៅលើតំលៃនៃវត្ថុនោះទេ តែវាស្ថិតលើសេក្តីស្រលាញ់ដែលនៅក្នុងរបស់នោះទៅវិញ។ បើអ្នកអាចយល់ពីតំលៃមួយនេះមែនអ្នកនឹងប្រាកដចិត្តថាសុភមង្គលគឺកំពុងនៅជុំវិញខ្លួនអ្នកមិនខាន
“ដែរបងទៅអំបាញ់មិញក៏ទៅរករបស់នេះ ចូលអស់ជាច្រើនហាងទើបប្រទះមួយនេះពេញចិត្ត”តាផុងនិយាយពេលឃើញផានីនកាន់ខ្សែដៃនោះដោយមានសេក្តីសុខ លឺបែនេះផានីនញញឹមកាន់តែខ្លាំងព្រោះរបស់នេះគឺតាផុងព្យាយាមរើសជាពិសេសអោយមកគេ
“បាទ!អរគុណ និងស្រលាញ់បងផុងបំផុត”ផានីននិយាយដោយញញឹមភ្នែកតូច ចង់ហក់ទៅអោបកតាផុងដែរតែមិនហ៊ានព្រោះមនុស្សច្រើនពេក
“អោយតែអូនស្រលាញ់ទៅបានហើយ”តាផុងនិយាយដោយចាប់ច្រមុះផានីនថ្នមៗ
“បាទ!ស្រលាញ់ខ្លាំងណាស់”ផានីននិយាយដោយធ្វើមុខកូនក្មេង ធ្វើអោយតាផុងទ្រាំមិនខ្នាញ់មិនបាន
ក្រោយពីញ៉ាំអាហារក្រោមពន្លឺភ្លើងទៀនដ៏សែនរ៉ូមែនទិចរួចមក តាផុងនិងផានីនក៏ត្រលប់មកផ្ទះសំណាក់វិញទាំងផានីនដូចជាស្រវឹងខ្លះៗដែរព្រោះមើលទៅផានីនដូចជាចាញ់ស្រាក្រហម ញ៉ាំមិនបានប៉ុន្មានកែវផងក៏ទន់ភ្នែកទៅហើយ។ មកដល់ផ្ទះសំណាក់វិញ ផានីនក៏សន្លប់ស្តូកស្តឹងនៅលើពូកហាក់ដូចជាកូនក្មេងញ៉ាំឆ្អែតហើយក៏គេងលក់អញ្ជឹង
“ក្មេងនេះ ញ៉ាំបន្តិចសោះក៏ស្រវឹងទៅហើយ! តែស្រវឹងក៏នៅតែគួរអោយស្រលាញ់”តាផុងនិយាយដោយអង្អែលក្បាលផានីនថ្នមៗរួចតាផុងក៏ជួយប្តូរសំលៀកបំពាក់អោយផានីន ហើយគេក៏គេងក្បែរផានីនរួចរាល់ដង គឺមានសេក្តីសុខនិងកក់ក្តៅ ហើយក៏សុបិន្តល្អពេញមួយយប់។ តាផុងជាមនុស្សដែលចូលចិត្តសិចខ្លាំង តែនៅជាមួយផានីនក៏មិនសូវជាខ្វាយខ្វល់ពីរឿងមួយនេះហាក់ដូចជាសេក្តីសុខនឹងរឿងផ្សេងច្រើនជាង ព្រោះស្នេហារវាផានីននិងតាផុងមិនមែនមានត្រឹមតែសិចនោះទេ តែវាមានច្រើនជាងនេះ។
……………………
“ភ្ញាក់ហើយមែនទេសំណប់ចិត្ត”តាផុងនិយាយឡើងពេលផានីនបើកភ្នែក ថ្ងៃនេះគេងើបមុខផានីនហើយក៏ដេកចាំមើលផានីនងើបយ៉ាងមានសេក្តីសុខ
“បាទ”ផានីនញញឹមភ្នែកតូចដាក់តាផុង ហើយក៏យកខ្លួនទៅជ្រមុលទៅរកតាផុង ដូចជាកូនក្មេង”ត្រង់នេះកក់ក្តៅណាស់”ផានីនចូលទៅជ្រកទៅក្នុងដើមទ្រូងតាផុងដូចកូនក្មេង ឃើញដូចនេះតាផុងក៏ទាញផានីនមកអោប តែតាផុងក៏សង្កេតឃើញថាខ្លួនផានីនដូចជាក្តៅខុសធម្មតា
“នេះអូនក្តៅខ្លួនទេតើ”តាផុងនិយាយ
“មិនអីទេប្រហែលមកពីញ៉ាំស្រាច្រើនពេក បន្តិចទៀតកំដៅនឹងចុះហើយ”ផានីននិយាយដោយញញឹម
“និយាយបែបនេះម្តេចហ្នឹងកើត ឈឺហើយក៏ត្រូវទៅរកពេទ្យរកថ្នាំ”តាផុងរអ៊ូ
“មិនអីពិតមែនណា៎ មិនចង់ញ៉ាំថ្នាំនិងរកពេទ្យស្អីទេ សុំទៅលេងភូមិវប្បធម៌ណា”ផានីននិយាយដោយភ្នែកតូច
“ប្រាកដចិត្តហើយមែនទេ”តាផុងនិយាយដោយជ្រួញចិញ្ចើម
“បាទ!អញ្ជឹងសុំទៅងូតទឹកក្តៅហើយណា”ផានីនក៏ស្ទុះទៅបន្ទប់ទឹក ផានីនមានទំលាប់អាក្រក់មួយគឺមិនចូលចិត្តញ៉ាំថ្នាំ ហើយរឹតតែស្អប់ពេទ្យ ឈឺល្មមក៏សុខចិត្តអោយវាជាខ្លួនឯង។ ទំលាប់បែបនេះនឹងស្លាប់ក្នុងថ្ងៃណាមួយមិនខាន
ក្រោយមកតាផុងនិងផានីនក៏ចំនាយពេលពេញមួយថ្ងៃនៅភូមិវប្បធម៌។
“បងផុងក្រែងនោះជាបាបកម្មដែលលួចសាហាយស្មន់និងប្រពន្ធ ប្តីគេមែនទេ”ផានីននិយាយពេលឃើញរូបក្រមួនមនុស្សឡើងរកាដែកក្នុងភូមវប្បធម៌
“បាទ!ហើយផានីនខ្លាចទេ”តាផុងសួរ
“ទៅខ្លាចអីខ្ញុំមិនដែលសាហាយស្មន់និងប្តីប្រពន្ធអ្នកណាទេ បើមានច្រើនណាស់ក៏ត្រឹមជាមួយបង”ផានីននិយាយដោយពេបមាត់
“ផានីនឯងមានទោសដែលស្រលាញ់ប្រុសដូចគ្នា ត្រូវផ្តន្ទាទោសអោយបំរើយមរាជមួយរយឆ្នាំ”តាផុងនិយាយក្លែងសំលេងធំ
“មិនកំប្លែងទេ ចង់បំរើក៏បងផុងបំរើខ្លួនឯងទៅ”ផានីនដោយលានអណ្តាតដាក់តាផុង ធ្វើអោយតាផុងទ្រាំមិនសើចមិនបាន
“គួរអោយស្រលាញ់ណាស់យើងហ្នឹង”តាផុងនិយាយដោយចាប់ទាញថ្ពាល់ផានីន
“អួយៗៗៗ!!!”ផានីនស្រែកដូចកូនក្មេង
“កុំចូលចិត្តធ្វើខ្លួនគួរអោយស្រលាញ់ក្បែរបងពេកប្រយ័ត្នបងទ្រាំមិនបាន”តាផុងនិយាយដោយសើចតិចៗដាក់ផានីន
“ខ្លាចខ្លាំងណាស់”ផានីនធ្វើមុខដឺ ចំនែកតាផុងក៏លូកដៃបំរុងទាញថ្ពាល់ផានីនម្តងទៀត ឃើញដូច្នេះផានីនក៏ប្រញាប់យកដៃខ្ទប់ថ្ពាល់ទាំងសងខាង
“ក្បាលខូចណាស់យើងហ្នឹង”តាផុងក៏ប្តូរជាផ្ទាត់ថ្ងាសផានីនវិញម្តង ចំនែកផានីនបានត្រឹមធ្វើមុខចង់យំ
“បងថាយើងញ៉ាំអីសិនទៅដូចជាឃ្លានហើយ”តាផុងនិយាយដោយកាន់ក្បាលពោះទំនងបបរគ្រឿងដែលបានញ៉ាំពីព្រឹកវាមិនសមល្មមនឹងក្រពះរបស់តាផុង បានជាពេលនេះវារើឡើង
“អូនចង់ញ៉ាំមីឆា”ផានីននិយាយ
“ក្តៅខ្លួនហើយនៅចង់ញ៉ាំមីឆាទៀត តិចយកទៅពេទ្យចាក់ថ្នាំឥលូវ”តាផុងរអ៊ូ ចេះមកកម្លាផានីនដូចក្មេងទៅកើត តែផានីននេះពិតជាដូចកូនក្មេងអញ្ជឹងនៅក្បែរពេលណាមានតែរឿងឈឺក្បាលនិងរញ៉េរញៃតែក៏សប្បាយទៅតាមនោះ
“អញ្ជឹងសុខចិត្តអោយបងផុងចាក់អោយវិញ”ផានីនងាកមកនិយាយតិចៗបែបក្បាលខូចរួចក៏ដើរចេញទៅ
“ឈប់!ចាំមើលទៅវិញនឹកចាក់អោយស្រែកផ្អើលគេម្តង”តាផុងនិយាយពីក្រោយចំនែកផានីនក៏ងាកមកលៀនអណ្តាតដាក់។
ក្រោយពីចេញពីភូមិវប្បធម៌តាផុងនិងផានីនក៏ជិះឡានមើលគេឯងព្រោះយប់នេះជាយប់ឆ្លងឆ្នាំមនុស្សម្នាក៏ច្រើន មានស្តង់ពិពណ៌ជាច្រើនបានដាក់លក់ផលិតផល វាសប្បាយសែនសប្យាយ។ ពួកគេនៅរហូតដល់ម៉ោង៩យប់ក៏ត្រលប់មកផ្ទះសំណាក់វិញព្រោះរាងធុំខ្លួនបន្តិច ដើម្បីងូតទឹកប្តូរសំលៀកបំពាក់និងអាលបានទៅញ៉ាំអាហារពេលយប់ហើយឆ្លងឆ្នាំតែម្តង។ផានីនក៏ចូលងូតទឹកមុនរួចក៏ចេញមកវិញទាំងញាក់ តាផុងសើចហើយក៏ចូលទៅងូតម្តង
“អាវ!ចេះដេកទៅកើតប្រញាប់ទៅប្តូរសំលៀកបំពាក់ទៅនឹងអាលបានទៅញ៉ាំបាយ”តាផុងរអ៊ូពេលឃើញផានីននៅដេកក្រលំភួយនៅឡើយ”កើតអីហ្នឹង”តាផុងក៏បើកភួយឃើញផានីនកំពុងដេកញាក់”ក្តៅណាស់តើ”តាផុងនិយាយដោយស្ទាបខ្លួនផានីន
“មិនអីទេ”ផានីនងាកមកតមាត់
“នៅមាត់ខ្លាំងទៀត អោយលេបថ្នាំតាំងពីព្រឹកក៏មិនព្រម នៅញ៉ាំមីឆានិងការ៉េម ព្រមទាំងនំក្តៅទាំងនោះទៀត ឃើញទេគ្រុនក្តៅហើយ”តាផុងរអ៊ូ ចំនែកផានីនក៏ធ្វើមុខចង់យំ ឃើញហើយធ្វើអោយតាផុងស្តីអោយផានីនបន្តមិនកើត។ គេក៏ជ្រលក់កន្សែងមកជូតខ្លួនដើម្បីបន្ថយកំដៅអោយផានីន
“ញ៉ាំថ្នាំក្តៅខ្លួនសិនទៅណា បងទៅទិញម៉ាសបន្ថយកំដៅ និងបបរមកអោយញ៉ាំ”តាផុងនិយាយរួចក៏យកថ្នាំមកអោយផានីនលេបរួចក៏ម្នីម្នាប្រញាប់ចុះទៅទិញអាហារនិងម៉ាសបន្ថយកំដៅ ចំនែកផានីនក៏ដេកចាំនៅក្នុងបន្ទប់។ ដោយអាកាសធាតុត្រជាក់ពេកទោះជាបិទម៉ាស៊ីនត្រជាក់ក៏ដោយ ដូចនេះផានីនក៏ទៅរើទូរខោអាវរកកន្សែងបង់កក្រែងជួយអោយបាត់រងាខ្លះ តែរកយ៉ាងណាក៏មិនឃើញដដែល
“ដាក់មកច្បាស់ណាស់ហេតុអីក៏មិនឃើញ”ផានីនរកហើយរកទៀតនៅតែមិនឃើញ”មើលក្នុងកាតាបបងផុងប្រហែលជាមានហើយមើលទៅ”ផានីនក៏ទៅរាវរែកនៅក្នុងកាតាបតាផុងវិញម្តងព្រោះគិតថាគេនៅបរទេសប្រហែលជាមានដាក់កន្សែងបង់កតាមខ្លួនហើយ”ពិតជាមានមែន”ផានីននិយាយដោយសប្បាយចិត្តតែគេក៏ក្រលេកឃើញទូរស័ព្ទរបស់តាផុងដែលទំនងជាអស់ថ្ម”ម៉េចបានជាទុកទូរស័ព្ទចោលបែបនេះបងផុង ហើយនេះអស់ថ្មទៀតអ្នកផ្ទះតេរមកមិនចូលបារម្ហស្លាប់មិនខានទេ”ផានីនរអ៊ូក៏យកទូរស័ព្ទតាផុងទៅសាកថ្ម ពេលបើកទូរស័ព្ទក៏ដឹងថាទូរស័ព្ទមិនបានអស់ថ្មទេគឺថាតាផុងបិទទូរស័ព្ទទេតើ ផានីនក៏នឹកឆ្ងល់”បិទទូរស័ព្ទធ្វើអីគាត់”កំពុងតែឆ្ងល់ទូរស័ព្ទក៏លោតសារមក៧សារទំនងជាគេផ្ញើរមកពេលតាផុងបិទទូរស័ព្ទ ដោយឆ្ងល់ផានីនក៏ឆែកសារនោះមើល”ប្រាកដជាប្រុសណាផ្ញើរមកមិនខាន”ផានីននិយាយដោយជ្រួញចិញ្ចើម សារនោះសុទ្ធផ្ញើរដោយមនុស្សតែម្នាក់ឈ្មោះដូរ៉េ
(បងផុងធ្វើអីហ្នឹង!បាយហើយនៅ)
(ហេតុអីក៏មិនតបមកអូនវិញ អូននឹកបងណាស់)
(អូនពិតជាសូមទោសបងពិតមែនដែលអូនមិនអាចទៅសៀមរាបជាមួយបងបាន។ អូនស្រលាញ់បង ហើយហេតុអីបិទទូរស័ព្ទដឹងទេអូនបារម្ហ)
(អូនពិតជាត្រូវនៅជាមួយអ្នកផ្ទះមិនអាចទៅបានពិតមែនណា៎ ចាំលើក្រោយអូនសន្យាថានឹងទៅជាមួយបង  អញ្ជះល្អទេចាំពេលបងមកពីសៀមរាបវិញយើងដើរលេងជាមួយគ្នា)
មើលបានប៉ុននេះផានីនក៏ឈប់មើល ទឹកមុខក៏ប្រែប្រួលពាក្យមួយម៉ាត់ក៏បានផុសឡើងមកចាក់ទំលុះបេះដូងផានីន”អ្នកជំនួស” ផានីនកាន់ទូរស័ព្ទដោយញ័ររួចចូលទៅកាន់កន្លែងដាក់រូបភាព ឆែកចុះឆែកឡើងក៏ឃើញFolder មួយឈ្មោះថា ដូរ៉េសំណប់ចិត្ត ក្នុងនោះមានរូបថតជាច្រើនសន្លឹករវាងតាផុងនិងមនុស្សប្រុសម្នាក់ អ្នកទាំងពីរស្និទ្ធស្នាលណាស់ មានរូបថតដើរលេងជាមួយគ្នាជាច្រើនកន្លែង នៅមានរូបថតដែលបានថតជាមួយគ្នាយ៉ាងស្និទ្ធស្នាល រូបថតថើបគ្នា រូបអោបគ្នា លើគ្រែង ក្នុងបន្ទប់ទឹក ជាងនេះទៅទៀតនៅមានរូបថតនៅថ្ងៃបុណ្យណូអែលឆ្នាំនេះ នេះថ្ងៃនោះមុនពេលជួបផានីន តាផុងក៏ជួបម្នាក់នោះ ហេតុតែម្នាក់នោះរវល់ទើបតាផុងស្នើអោយផានីនមកជំនួស អ្វីៗបានស្តែងយ៉ាងច្បាស់ តាផុងនិងម្នាក់នោះជ្រាលជ្រៅជាងផានីនឆ្ងាយណាស់ ចំនែកផានីនបានត្រឹមអ្នកជំនួសដូរ៉េនោះតែប៉ុណ្ណោះ។ ពេលនេះផានីនព្យាយាមរឹងមាំ ព្យាយាមមិនសំដែងអ្វីទាំងអស់ ទោះជាខ្លួនគេពេលនេះទន់ខ្សោយទោះរាងកាយមានជំងឺ និងផ្លូវចិត្តដែលគ្មានថាមពល អ្វីដែលគេចង់ធ្វើបំផុតគឺចាកចេញពីទីនេះ ។ ផានីនរៀបចំប្រមូលខោអាវនឹងរបស់របរដាក់ក្នុងកាតាបទាំងមុខគ្មានឈាមមួយគ្រាប់ គេដឹងតែម្យ៉ាងគត់គឺចាកចេញពីកន្លែងដែលគេត្រូវមកជំនួសអ្នកដទៃ មួយជីវិតនេះផានីនស្អប់របស់ពីរបំផុង គឺការដែលអ្នកដទៃមើលមកគេជាអ្នកសុំទាននិង មើលមកគេជាអ្នកជំនួសអ្នកផ្សេង។ ផានីនដៃម្ខាងរៀបចំរបស់របរ ដៃម្ខាងកាន់ទូរស័ព្ទមិនលែងក្នុងចិត្តពេលនេះទទេស្អាត អ្វីៗដែលបានកើតឡើងកន្លងមកសុទ្ធតែមិនមែនជារបស់គេពិតប្រាកដ សុទ្ធតែជារបស់អ្នកដទៃដែលគេគ្រាន់តែជាតួជំនួសប៉ុណ្ណោះ ។ ពេលរៀបចំវាលីរួចរាល់ផានីនក៏រៀបនឹងដើរចេញទៅ ជួនជាតាផុងក៏មកដល់ល្មមដោយក្នុងដៃមានកាន់អាហារមួយស្បោងធំ
“អូនធ្វើអីហ្នឹង”តាផុងស្ទុះទៅកាន់ដៃផានីន
“លែងខ្ញុំ”ផានីននិយាយតិចៗដោយគ្មានកំលាំងនិងវិញ្ញាណ ហើយគ្រវាសដៃតាផុងចេញ ចំនែកតាផុងហាក់ល្ងីល្ងើនឹងទង្វើផានីន
“អូនកើតអី ហើយរៀបចំឥវ៉ាន់ទៅណាហ្នឹង”តាផុងសួរ
“ខ្ញុំនឹងចេញពីកន្លែងនេះ”ផានីននិយាយដោយកំបុត
“ហេតុអីមានរឿងកើតឡើង”តាផុងនៅតែមិនយល់ មនុស្សដែលគួរអោយស្រលាញ់អំបាញ់មិញស្រាប់តែក្លាយជាសោះអង្គើយ និងគ្មានវិញ្ញាណ
“ហេតុអី!!”ផានីនងាកមកសើចតាផុងដោយចំអកដោយខ្លួនឯង”ទីនេះតាមពិតមិនមែនជាកម្មសិទ្ធរបស់ខ្ញុំទេ ខ្ញុំក៏គ្មានហេតុផលអីមកឈរនៅត្រង់នេះទៀតដែរ លោកគួរតែបារម្ហពីមនុស្សដែលគួរតែបារម្ហនិងនៅជាមួយមនុស្សគួរតែនៅជាមួយ”ផានីនញញឹមគួរអោយខ្លាច ស្នាមញញឹមនេះគ្មានជាស្នាមញញឹមដែលទទេស្អាត ហាក់ដូចពិភពលោកនេះបោះបង់គេ
“បងកាន់តែមិនយល់ហើយ មានរឿងអីហ្នឹង”តាផុងនិយាយដោយកាន់ស្មាទាំងពីររបស់ផានីន
“ចុះអានេះ”ផានីននិយាយដោយលើកទូរស័ព្ទដៃរបស់តាផុងឡើង ពេលនេះតាផុងចាប់ផ្តើមយល់បានខ្លះហើយ”សងលោកវិញរបស់នេះវាគួរតែនៅជាមួយម្ចាស់វាវិញ”ផានីននិយាយដោយដោះខ្សែរដៃដែលតាផុងអោយគេ ទៅដាក់ក្នុងដៃតាផុង ចំនែកតាផុងមិនកំរើកអ្វីហាក់ដូចជាយល់នៅរឿងមួយ រឿងមួយដែលគេស្មានមិនដល់ រឿងមួយដែលគេមិនគិតថានិងកើតឡើងចំពោះគេ”ទោះជាខ្ញុំមិនស្អាត មិនល្អ មិនឡូយឆាយ មិនមានរសនិយមច្រើន មិនដូចប្រសើរដូចអ្នកដទៃរឺម្នាក់ឈ្មោះដូរ៉េនោះ តែខ្ញុំក៏សប្បាយចិត្តដែលខ្ញុំកើតមកជាខ្ញុំ ហើយក៏មិនគិតថានិងកើតមកដើម្បីជំនួសអ្នកណា ហើយខ្ញុំក៏មិនត្រូវការស្នេហាដែលមិនមែនជារបស់ខ្ញុំនោះទេ ទោះជាខ្ញុំក្រខ្សត់តែខ្ញុំក៏មិនដែលលាដៃសុំទានអ្នកណា ទោះជាខ្ញុំមិនមែនជាមនុស្សអស្ចារ្យអ្វីតែខ្ញុំក៏មានបេះដូចក៏មានសាច់មានឈាម ក៏ចេះស្រលាញ់ ក៏ចេះស្អប់ រឹតតែចេះឈឺចាប់ ខ្ញុំមិនសំរាប់ជំនួសអ្នកណា គិតរឺថាខ្ញុំអាចជំនួសគេបាន គិតរឺថាខ្ញុំនិងសប្បាយនិងអ្វីដែលមិនមែនជារបស់ខ្លួននោះ ខ្ញុំដឹងថាលោកជាមនុស្សពិសេសស្រស់សង្ហារ និងព្រាននារី ខ្ញុំដឹងថានៅជុំវិញខ្លួនលោកមានមនុស្សជាច្រើនស្រលាញ់លោក រឹតតែមានមនុស្សជាច្រើនជាសង្សារលោក តែខ្ញុំអាចទទួលយកបាន តែត្រង់លោកយកខ្ញុំមកជំនួសអ្នកដទៃ វាមិនច្រើនពេកទេអី ខ្ញុំសូមប្រាប់ថាខ្ញុំទទួលយកមិនបាន ហើយក៏មិនគិតថានឹងទទួលយកដែរ”ផានីននិយាយដោយសំលេងមុតស្រួច គ្មានសភាពណាដែលបញ្ជាក់ថាផានីននឹងយំនោះឡើយ តែផានីនបែរជាសំដែងជាមនុស្សរឹងមាំ រឹងមាំរហូតតាផុងខ្លាច
“អោយបងសុំទោស ស្តាប់បងបកស្រាយសិនបានទេ”តាផុងនិយាយដោយកាន់ដៃផានីនជាមួយទឹកមុខដឹងកំហុស
“បកស្រាយ!! គិតថាពេលលោកបកស្រាយហើយអ្វីៗបានប្រសើរឡើងនោះ”ផានីននិយាយដោយសើចតិចៗ”លោកសង្ឃឹមខ្ពស់ពេកហើយ”ផានីននិយាយដោយដាច់ចិត្ត រួចក៏គ្រវាសដៃតាផុងចេញនិងដើរចេញទៅ ចំនែកតាផុងក៏ស្ទុះយកខ្លួនមកពាំងផ្លូវផានីន
“បងមិនបានយកអូនមកជំនួសអ្នកណាទេ ក្នុងចិត្តបងអូនគឺជាអូន ជឿបងទៅ”តាផុងនិយាយអោបផានីន
“ខ្ញុំខុសខ្លួនឯងដែលជឿសំដីព្រាន ឃើញភ្លើងហើយនៅតែសប្បាយនឹងលលេង ខ្ញុំពិតជាសត្វមមាចល្ងង់ខ្លៅមួយក្បាលមែន”ផានីនមិនរើបំរាស់នឹងការអោបរបស់តាផុង តែបែរជានៅស្ងៀមមិនទទួលយកការអោបនោះទៅវិញ វាពិតជាការបដិសេធមួយដ៏ឃោឃៅមែន”លេងខ្ញុំទៅ បើនៅគិតនិងអោយតំលៃខ្ញុំជាមនុស្សដូចលោកដែរ”ផានីននិយាយតិចៗហាក់ដូចជាកាំបិតដែលមុតស្រួចចាក់ទំលុះតាផុង ធ្វើអោយតាផុងព្រមលែងផានីនដោយងាយ
“អូនកុំបែបនេះអី”តាផុងអង្វរផានីន តែផានីនហាក់ដូចជាគ្មានអារម្មណ៍នឹងសំដីទាំងអស់នេះទៀតហើយ ក៏ដើរចេញពីបន្ទប់ដោយស្ងៀមស្ងាត់ ចំនែកតាផុងដឹងថាផានីនគ្មានថ្ងៃស្តាប់ពាក្យអង្វរកររបស់ខ្លួនឡើយ ហើយរឹតតែមិនអាចឃាត់ផានីនបានគេបានត្រឹមអង្គុយចុះមើលទៅកាន់ទូរស័ព្ទខ្លួនឯង មើលរូបថតទាំងនោះ។ មើលដល់រូបទថតនឹងសារទាំងនោះគេពិតជាដឹងថាខ្លួនធ្វើខុសចំពោះផានីនមែន គេពិតជាបានយកផានីនមកជំនួសដូរ៉េមែន បើមិនមែនដូរ៉េឈឺមិនអាចមកជាមួយខ្លួន តាផុងក៏មិនហៅផានីនមកជាមួយ ពេលនេះគេមិនដឹងថាខ្លួនត្រូវធ្វើយ៉ាងណា រវាងដូរ៉េនិងផានីន​ តើគេស្រលាញ់អ្នកណារឺគេគ្រាន់តែលេងសើចនឹងពួកគេដូចអ្នកមុនៗ ដូរ៉េជាមនុស្សដែលតាផុងស្គាល់ជាយូរមកហើយអាចចាត់ទុកថាជាមនុស្សដែលតាផុងសេពគប់បានយូរជាងគេព្រោះគេមានចំនុចល្អច្រើន ចំនែកផានីនទោះទើបស្គាល់ក្នុងរយៈពេលខ្លីតែអារម្មណ៍ក៏ល្អលើសអ្នកណាៗ។ ពេលនេះគេមិនយល់ពីខ្លួនឯង គេក៏បើកទៅFolderមួយទៀតដាក់ឈ្មោះថា ផានីនក្មេងតូច មើលស្នាមញញឹមដ៏បរិសុទ្ធរបស់ផានីន ស្នាមញញឹមដែលមិនដឹងអីហាក់ដូចជាកូនក្មេងដែលសស្អាតមិនមានប្រលាក់ពណ៌អ្វី គ្រប់ពេលគេនៅជាមួយផានីនមិនមែនមានសេក្តីសុខត្រឹមតែរឿងសិចដូចអ្នកដទៃ តែមានសេក្តីសុខលើសពីនេះ សំណើច ភាពកក់ក្តៅ អារម្មណ៏ដែលមិនដែលមានពីមុនមកតាផុងក៏ប្រទះនៅលើខ្លួនផានីន ។ តាផុងដើរមកអង្គុយលើពូកដែលខ្លួនធ្លាប់តែគេងពីរនាក់ផានីនយ៉ាងកក់ក្តៅ តែគេក៏ស្រាប់តែប្រទះនោះលើពូកក្តៅខ្លាំងណាស់ គេភ្លេចចាប់អារម្មណ៍ថាពេលគេកាន់ដែផានីនគឺត្រជាក់ដូចទឹកកក នៅពេលគេអោបផានីនក៏ខ្លួនផានីនក្តៅខ្លាំងណាស់ គេភ្លេចរឿងសំខាន់មួយពេលនេះផានីនកំពុងតែឈឺ។ តាផុងម្នីម្នាស្ទុះទៅតាមផានីន……………
និយាយពីផានីនក្រោយពីខ្លាំងនៅមុខតាផុង ក៏ដើរកាន់កាតាបដោយគ្មានកំលាំង តាមពិតគេគ្មានកំលាំងនឹងដើរទៅមុខទេរងានោះក៏សែនរងា ហើយក៏មិនដឹងដើរទៅណារឹតតែមិនដឹងថាខ្លួនដើរដល់ទីណាទេ ទឹកភ្នែកដែលខំទប់ក៏ហូរចុះមក។ ស្នាមញញឹមនិងភាពកក់ក្តៅដែលគេទទួលបានគឺជាភាពក្លែងក្លាយ គេបានត្រឹមអ្នកជំនួស ស្នេហាដែលគេសង្ឃឹមគ្រាន់ជាការបោកប្រាស់ មនុស្សដែលគេស្រលាញ់តាមពិតមិនបានស្រលាញ់គេដូចគេគិត។ ផានីនធ្លាប់គិតថាគេទទួលបានសុភមង្គលពិតប្រាកដហើយតែអ្វីៗជារឿងក្នុងព្រេងនិទានប៉ុណ្ណោះ  គេមានអារម្មណ៍ថាគេជាមនុស្សអន់ រឹតតែជាមនុស្សដែលគ្មានតំលៃក្នុងកែវភ្នែកតាផុង ។ បើមិនមែនព្រោះតែម្នាក់នោះមិនអាចមក តាផុងក៏គ្មានថ្ងៃនឹងនៅជាមួយខ្លួនរឹតតែគ្មានរឿងទាំងនោះកើតឡើង។ ផានីនគ្មានកំលាំដើរទៅមុខគេ ពេលនេះក៏មិនដឹងថានៅទីណាព្រោះមិនស្គាល់ខេត្តសៀមរាបច្បាស់ ទោះនេះជាយប់ឆ្លងឆ្នាំតែផ្លូវរបស់គេកំពុងដើរនេះដូចជាស្ងាត់ខុសធម្មតា ទំនងជាគេនាំគ្នាទៅដើរលេងនៅមុខអង្គររឺកន្លែងផ្សេងដែលបានរៀបចំសំរាប់បុណ្យឆ្លងឆ្នាំហើយមើលទៅ
“ហេប្អូនទៅណាហ្នឹងមានកាតាបផង”នៅចំពោះមុខផានីនមានមនុស្សប្រុសបីនាក់ ទំនងជាស្រវឹតតិចៗ ផានីនក៏លួចជូតទឹកភ្នែកហើយក៏ព្យាយាមធ្វើរឹងមាំព្រោះ៣នាក់នេះបើមិនមែនជាចោរក៏មិនមែនមនុស្សល្អដែរ
“មិនទាក់ទងនឹងនាយទេ”ផានីននិយាយដោយព្យាយាមដើរអោយផុតពី៣នាក់នោះ តែក៏មានម្នាក់ចាប់ដៃផានីនជាប់
“ប្រញាប់ទៅណា ដើរម្នាក់ឯងបែបនេះគ្រោះថ្នាក់ណាស់ណា”អាម្នាក់ដែរចាប់ដៃផានីននិយាយដោយសើច
“មែនហើយគ្រោះថ្នាក់ណាស់ ទៅសប្បាយជាមួយបងវិញល្អជាង”អាម្នាក់ទៀតក៏និយាយដោយដើរចូលមករកផានីន លឺបែបនេះផានីនដឹងហើយថាអាបីគ្រឿងនេះមានបំនងអីលើគេ
“លែងយើងទៅពួកអាប្រែត”ផានីននិយាយដោយយកកាតាបវ័តទៅលើអាម្នាក់ដែលចាប់ដៃគេហើយក៏ថែមមួយជង្គង់ទៀត ហើយក៏រត់ ពេលបែបនេះមិនដឹងកំលាំងមកពីណាទេ
“ចាប់អាក្មេងហ្នឹងអោយបាន”អាមួយដែលផានីនវៃអំបាញមិញស្រែកឡើងចំនែកអាពីរនាក់ទៀតក៏ដេញតាមផានីន
“ជួយផងៗៗ!!”ផានីនរត់ផងស្រែកផង តែម្តុំនេះដូចជាគ្មានមនុស្សសោះផ្ទះក៏ចាក់សោរទៀតប្រហែលជាទៅឆ្លងឆ្នាំអស់ហើយ
“កុំរត់អាជើងល្អ”អាពីរនោះស្រែកដោយតាមពីក្រោយផានីនជាប់
ផានីនស្រែកផងរត់ផង មិនប្រយ័ត្នក៏បុកនឹងប្រុសម្នាក់
“បងផុង”ផានីនស្រែកដោយសប្បាយចិត្តហើយក៏រត់ទៅពួនក្រោយខ្នងតាផុង
“មានរឿងអីហ្នឹងផានីន”តាផុងនិយាយដោយភ្ញាក់ផ្អើលព្រោះអំបាញ់មិញតាផុងលឺសំលេងស្រែករបស់ផានីនទើបគេមកតាម
“អាល្អិតឆាប់មកតាមយើងតាមសំរួលមក”ពួកនោះក៏មកដល់ល្មម
“ពួកឯងចង់ធ្វើអី“តាផុងនិយាយ ពួកនោះក៏ស្ទុះមកដាល់តាផុង តែតាផុងក៏គេចយ៉ាងងាយហើយក៏បកជាកំដាប់ដៃនិងជង្គុងហោះត្រលប់ទៅវិញ រហូតពួកនោះរត់ប៉ះជើងសព្រាត។
“អូនមិនអីទេអី”តាផុងងាកមកនិយាយជាមួយផានីនដែលឈរដង្ហក់
“កុំរវល់នឹងខ្ញុំ”ផានីនក៏ត្រលប់ជាត្រជាក់ស្រិបរួចក៏ដើរចេញដោយមិនខ្វល់នឹងតាផុង
“នេះទើបតែអោយបងជួយមិនអរគុណមួយម៉ាត់ហើយនៅមកពង្រើយកន្តើយដាក់បងទៀត”តាផុងនិយាយរអ៊ូតាមក្រោយ
“អញ្ជឹងអរគុណ”ផានីននិយាយរួចក៏ដើរចេញមកផ្លូវធំដែលមានមនុស្សពេញព្រាត
“បងសុំទោស”តាផុងនិយាយ ឯផានីនមិនតបហាក់ដូចជាមិនបានលឺ
“បងសុំទោស”ម្តងនេះតាផុងស្រែកយ៉ាងខ្លាំងរហូតមនុស្សជុំវិញនោះមើលមកពួកគេ ចំនែកឯផានីនក៏ងាកទៅទាំងចង់រករឿងតែក៏ឈប់ព្រោះតែ…… គេស្ទើរតែមិនជឿងនឹងភ្នែក តាផុងលុតជង្គង់មុខគេ ហើយនៅមុខសាធារណៈដោយមិនមានអារម្មណ៍ថាខ្មាស់សូម្បីតែបន្តិច។ នេះទោះជាផានីនជាមនុស្សស្រីពិតប្រាកដក៏មិនមានប្រុសណានឹងងាយធ្វើបែបនេះទេ កុំថាឡើយផានីនជាប្រុសនោះ។ អារម្មណ៍ពេលនេះពិតជាធ្វើអោយផានីនស្រលាំងកាំងខ្លាំងណាស់ អារម្មណ៍ខ្មាស់គេផង សប្បាយចិត្តផង រំភើបផង ពេលនេះផានីនចង់យំខ្លាំងណាស់។
“បងសុំទោស បងដឹងថាគ្រប់យ៉ាងជាកំហុសបង អូនប្រហែលជាយល់ថាខ្លួនជាអ្នកជំនួសតែមិនមែនទេ បងមិនដែលគិតបែបនេះឡើយ មែនបងទទួលស្គាល់ថាព្រោះតែគេមិនមកទើបបងស្នើរអូនជំនួស តែ…… តែពេលបងនៅជាមួយអូន បងយល់ពីអារម្មណ៍មួយជា អារម្មណ៍ស្នេហាពិត ជាអារម្មណ៍ដែលបងមិនដែលមានមកពីមុនទេ ទោះបីជាបងជាមនុស្សមិនល្អជាព្រាននារី​ តែបងក៏មិនដែលធ្វើបែបនេះជាមួយអ្នកណារឹតតែមិនដែលមានអារម្មណ៍បែបនេះជាមួយអ្នកណាម្នាក់ អូនជាមនុស្សទីមួយដែលកែប្រែមនុស្សព្រានម្នាក់នេះអោយក្លាយជាមនុស្សមានស្នេហាពិត “តាផុងនិយាយដោយកាន់ដៃផានីនទឹកមុខប្រាកដប្រជារហូតផានីនអាចដឹងថាសំដីនេះពិតជាចេញពីអារម្មណ៍របស់តាផុងពិតមែន”បងសូមសន្យាថានឹងមិនមានអ្នកណាក្រៅពីអូនឡើយ អូនអត់ទោសអោយបងបានទេ”តាផុងនិយាយដោយញញឹមតិចហាក់ដូចជាព្រះអាទិត្យដែលបញ្ចេញកំដៅរលាយទឹកកកពីបេះដូងផានីនអោយ បេះដូងទឹកកកប្រែជាកក់ក្តៅវិញ។ នៅជុំវិញពួកគេមានភ្នែករាបរយពាន់គូរកំពុងសំលឹងមើលពួកគេ អ្នកខ្លះក៏ឆ្ងល់ អ្នកខ្លះក៏ខ្សិបខ្សៀវ អ្នកខ្លះក៏ច្រណែន អ្នកខ្លះក៏ញញឹមជាមួយនឹងស្នេហាបរិសុទ្ធមួយនេះ តែផានីនហាក់មិនចាប់អារម្មណ៍នឹងមនុស្សទាំងនោះ គេបែរជាសំលឹងទៅបុរសដែលនៅចំពោះមុខគេ ជាបុរសដែលគេស្រលាញ់ពិតប្រាកដហើយមួយជីវិតនេះពិតជាមានន័យណាស់ដែលបានស្គាល់និងស្រលាញ់គេ
“បងនិយាយពិតមែនទេ”ផានីនសួរអោយញញឹមនិងរំភើប ភ្នែកផានីនចាំផ្តើមក្រហមដំណក់ទឹកភ្នែកក្តៅៗអ៊ុនៗក៏យូរបុះមកទាំងបញ្ជាមិនបាន អារម្មណ៍ផានីនដូចបានអណ្តែតលើទីមួយយ៉ាងខ្ពស់បេះដូងផានីនចាំផ្តើមរំជើបរំជួលជាខ្លាំង
“ពិតណាស់សំណប់ចិត្ត”តាផុងនិយាយ
“អូនស្រលាញ់បង”ផានីនស្ទុះទៅអោបតាផុង ផានីនយំជាខ្លាំងយំរហូតលឺជាសំលេងខ្លាំងៗ  យំព្រោះរំភើប យំព្រោះអត់ទោសអោយ យំព្រោះតែស្រលាញ់
“បងក៏ស្រលាញ់អូនដូចគ្នា”តាផុងនិយាយដោយគ្រវីផានីន ស្រាប់តែមានម្នាក់ទះដៃឡើងមក ហើយក៏មានអ្នកបន្តៗទៀតទះដៃតាមហើយញញឹមហាក់រំភើបនឹងស្នេហារបស់ពួកគេ ទោះជាស្នេហាខុសធម្មជាតិតែវាពិតជាស្នេហាពិត ដែលធ្វើអោយគេច្រណែនមែន ពេលនោះស្រាប់តែកាំជ្រួចក៏បាញ់ឡើងបញ្ជាក់ថាម៉ោង១២យប់ហើយ ឆ្នាំថ្មីក៏បានមកដល់ហាក់ដូចជាជួយអបអរសារទរនឹងស្នេហារបស់ពួកគេទាំងពីរ។ ផានីននិងតាផុងក៏ញញឹមដាក់គ្នា តាផុងក៏យកមាត់របស់ខ្លួនទៅផ្អឹបនឹងមាត់របស់ផានីនដោយទន់ភ្លន់និងកក់ក្តៅ អារម្មណ៍សុភមង្គលក៏កើតមានឡើងរហូតធ្វើអោយអ្នកទាំងពីរជ្រួតជ្រាបយ៉ាងខ្លាំង។
“បងស្រលាញ់អូន រៀបការនឹងបងទៅ”តាផុងនិយាយដោយញញឹម
“អូន………”ផានីនក៏ដួលទៅលើដី តាផុងក៏ស្រែកឆោលឡោឡើង
………………………
“នេះខ្ញុំនៅទីណាហ្នឹង”ផានីននិយាយតិចៗពេលបើកភ្នែកឡើងជុំវិញខ្លួនគឺពណ៌ស នៅលើដៃមានជាប់នឹងសារ៉ូមតែអ្វីដែលធ្វើអោយផានីនញញឹមបានគឺនៅលើដៃខ្លួនក៏មានខ្សែដៃដែលតាផុងអោយ ពេលក្រលេកទៅចិត្តខ្លួនឃើញតាផុងដែលកំពុងដេកលក់នៅលើសាឡុង”នេះខ្ញុំនៅមន្ទីរពេទ្យទេតើ”ផានីនចាប់ផ្តើមនឹករឿងដែលបានកើតឡើង ក្រោយពីពេលដែលខ្លួនថើបគ្នានឹងតាផុងរួចរាល់ហើយ ខ្លួនក៏វល់មុខរួចក៏លែងដឹងថាមានអ្វីកើតឡើងបន្តទៀត
“មេឃត្រជាក់សឹងតែស្លាប់ហើយ ដេកបែបនេះឈឺមិនខានទេ”ផានីននិយាយដោយព្យាយាមងើបពីគ្រែយកភួយទៅដណ្តប់អោយតាផុង ពេលឃើញតាផុងផានីនសប្បាយចិត្តនិងកក់ក្តៅណាស់គិតថាខ្លួនមានសំណាងបំផុតដែលបានស្គាល់តាផុង រឹតតែជាមនុស្សដែលមានសំណាងបំផុតដែលបានតាផុងស្រលាញ់ អ្វីដែលផានីនតែងតែស្រមៃចង់បានហើយគិតថាគ្មានថ្ងៃនឹងជួប តែតាផុងបានធ្វើអោយវាកើតឡើងទាំងអស់កើតមកនៅចំពោះមុខគេ រឹតតែគិតធ្វើអោយផានីនទ្រាំមិនញញឹមមិនបាន។ ផានីនក៏ដើរថ្នមៗត្រលប់មកគ្រែវិញ ផានីនមានអារម្មណ៍ថាខ្លួនបានធូរច្រើនគ្រាន់តែមិនសូវមានកំលាំងប៉ុណ្ណោះ។ តែមិនប្រយ័ត្នក៏ដើរប៉ះនឹងទំរដាក់សារ៉ូមបង្កអោយមានសំលេង ធ្វើអោយតាផុងភ្ញាក់
“អូនងើបធ្វើអី នៅមិនទាន់ជាទេណា”តាផុងស្ទុះមកគ្រាផានីនសំដៅមកគ្រែ”ហើយងើបពីគ្រែធ្វើអី”តាផុងរអ៊ូ
“មេឃត្រជាក់យ៉ាងនេះ ឃើងបងគេងបែបនេះអាចផ្តាសាយក៏យកភួយទៅដណ្តប់អោយទៅ”ផានីននិយាយដោយភ្នែកតូច ឯតាផុងក៏សំលឹងមើលផានីនដោយរំភើប ខ្លួនឈឺយ៉ាងនេះហើយនៅបារម្ហពីគេទៀតពិតជាក្មេងល្អមែន
“ក្មេងល្ងង់”តាផុងនិយាយដោយអង្អែលក្បាលផានីនតិច”ក៏ដឹងទេថាខ្លួនឈឺទេ បងមិនបានឈឺឯណាដែលត្រូវបារម្ហនោះទេ ត្រូវចេះបារម្ហពីខ្លួន”តាផុងអោនទៅថើបថ្ងាសផានីនថ្នមៗ
“ខ្លាចបងឈឺម្នាក់ទៀតហ្នឹងណា”ផានីននិយាយដោយញញឹមបែបខូច
“ធូរច្រើនរឺនៅ នៅមានអារម្មណ៍ថាមិនស្រួលត្រង់ណាទេ”តាផុងសួរ
“មិនអីទេ អ្វីដែលមិនស្រួលគឺអូនមិនទំលាប់នៅទីនេះ ត្រលប់ទៅវិញថ្ងៃនេះបានទេមិនទំំលាប់គេងមន្ទើរពេទ្យទេ”ផានីននិយាយ
“បាន!បើអញ្ជឹងបងទៅសួរគ្រូពេទ្យសិនថាអូនអាចចេញពីពេទ្យបានរឺនៅ”តាផុងនិយាយរួចក៏ដើរចេញទៅ។
ពួកគេក៏ចេញពីពេទ្យនៅវេលាព្រឹកនោះ នៅតាមផ្លូវមនុស្សម្នាក៏មិនសូវជាច្រើនទេព្រោះយប់មិញទើបតែឆ្លងឆ្នាំហើយ ម្នាក់ៗមិនបានគេងមួយយប់ហើយហេតុនេះវេលាស្មាននេះមិនទាន់មានអ្នកណាងើបពីគេងទេ។ ផានីនក៏ធូរស្បើយព្រោះគេក៏មិនធ្ងន់ធ្ងរអ្វីគ្រាន់តែគ្រុនក្តៅ ហើយដើរត្រូវទឹកសន្សើមពេលយប់ព្រមជាប្រឹងរត់គេចពីពួកយប់មិញបណ្តាលអោយខ្សោយហើយក៏សន្លប់ ព្យួរសារ៉ូមអស់មួយកំផ្លោកក៏អស់អីម្យ៉ាងមានអ្នកពិសេសក្បែរខ្លួនជំងឺអីក៏វាជាដែរ។ ក្រោយពីនោះតាផុងក៏ព្យាយាមក្លៀររឿងទាំងអស់ដើម្បីអោយផានីនជឿលើគេ ដោយទូរស័ព្ទទៅសុំផ្តាច់ទំនាក់ទំនងពីដូរ៉េចំពោះមុខផានីន តែផានីនក៏មិនសូវជាសប្បាយចិត្តដែលឃើញតាផុងធ្វើអោយអ្នកដទៃឈឺចាប់ដើម្បីខ្លួន តែបើគេមិនឈឺចាប់មានតែយើងជាអ្នកឈឺចាប់ ដូចពាក្យមួយឃ្លាដែលថាំងចេងនិយាយ “បើខ្ញុំមិនចុះនរក តើអ្នកណាចុះនរក” ។ វាពិតណាស់នៅក្នុងសង្គមបើយើងមិនចេះចាប់យក នោះយើងជាអ្នកស្តាយក្រោយ មនុស្សមិនចេះស្រលាញ់ខ្លួនទេវតាប្រាកដជាប្រហារមុខ ហើយក៏ត្រូវនិងសុភាសិតខ្មែរមួយទៀត”គ្មានសត្វម្រឹគណារត់ចូលមាត់រាជសីដែលកំពុងដេកលក់នោះទេ” តែយើងត្រូវស្ថិតក្នុងលក្ខខណ្ឌ សុចរិត បរិសុទ្ធ ទៀងត្រង់ និង ស្របច្បាប់ ។ 
………………………………
មួយប្រ៉ប្រិចភ្នែកសោះ៧ថ្ងៃកន្លងទៅបាត់ទៅហើយ ស្អែកជាថ្ងៃដែលផានីនត្រូវត្រលប់ទៅវិញទៅហើយ ក្នុងចិត្តមិនស្រនុកហាក់ដូចជាចង់អង្វរអោយពេលវេលាឈប់ត្រង់នេះ ។ គេបារម្ហសែនបារម្ហ ពេលត្រលប់ទៅវិញតាផុងក៏ត្រូវត្រលប់ទៅអាមេរិចវិញដូចគ្នា រូបគេក៏មិនដឹងថាថ្ងៃណាខែណាឆ្នាំណា នឹងបានជួបគ្នាម្តងទៀត សេក្តីស្រលាញ់របស់តាផុងចំណោះគេអាចប្រែប្រួលរឺទេ? រឺពេលត្រលប់ទៅវិញតាផុងមានអ្នកផ្សេងហើយក៏ភ្លេចគេ? សំនួររាប់ពាន់ផុលឡើងលើខួរក្បាលគេ ចិត្តក៏ច្របូកច្របល់មិនដឹងគួរធ្វើយ៉ាងណា គេងក៏មិនលក់ចេះតែរមែលទៅរមែលមកពេញមួយយប់។ ក្នុងពេលនេះផានីនិងតាផុងកំពុងស្ថិតក្នុងសភាពអាក្រាតមិនបាច់ប្រាប់ក៏ដឹងមែនទេថាមុននេះពួកគេបានធ្វើអី
“ផានីនអូនកើតអីហ្នឹងបានជាមិនគេង”តាផុងសួរ
“មិនអីទេ”ផានីននិយាយតិចៗទាំងទឹកមុខក្រៀមក្រំ ទៅជាពន្លឺក្នុងបន្ទប់មិនភ្លឺល្មមអាចអោយតាផុងឃើញមុខផានីន តែគេក៏អាចដឹងថាក្នុងចិត្តផានីនកំពុងគិតអ្វី
“គិតពីថ្ងៃស្អែកដែលត្រូវត្រលប់ទៅវិញមែនទេ”តាផុងនិយាយដោយអង្អែលសក់ផានីនថ្នម ហើយក៏ទាញផានីនមកក្នុងដើមទ្រូង
“អូនពិតជាមិនចង់អោយមានស្អែកទេ”ផានីននិយាយដោយស្រងូតស្រងាត់
“ក្មេងល្ងង់! មិនមានស្អែកបានដោយរបៀបណា បើផែនដីមិនឈប់វិលផង”តាផុងសើចតិចៗ
“តែអូនខ្លាច”ផានីននិយាយដោយជ្រោបមុខទៅលើដើមទ្រូងរបស់តាផុង
“មិនអីទេ”តាផុងនិយាយអោបផានីនយ៉ាងណែនជាការអោបដែលផ្តល់ភាពកក់ក្តៅខ្លាំងបំផុង
“ក្រោយពីស្អែក អូនមិនដឹងថាថ្ងៃណាខែណាអាចជួបបងបានទេ ទំរាំបានជួបគ្នាបងក៏បែកចិត្តទៅស្រលាញ់អ្នកផ្សេងផងក៏មិនដឹង អូនខ្លាចណាស់ខ្លាចបាត់បង់បងទៅជារៀងរហូត”ផានីននិយាយដោយអួរដើមក ច្បាស់ហើយស្រលាញ់ខ្លាំងប៉ុណ្ណាឈឺក៏វាខ្លាំងប៉ុណ្ណឹង ការខ្លាច ការប្រច័ណ្ឌ ការខឹង ការស្អប់ក៏វាដើរទន្ទឹមនោះដែរ
“ក្មេងល្ងង់កុំយំ បងប្រាកដជាមិនធ្វើបែបនេះទេ ដឹងស្រាប់ហើយបងជាព្រាននារីតែបើស្រលាញ់អ្នកណាហើយនឹងស្រលាញ់ស្មោះនិងស្រលាញ់ខ្លាំងបំផុត”តាផុងនិយាយ
“តែយើង………”ផានីននិយាយដោយពិបាកចិត្តដដែល
“អូនចាំផ្កាយបុរសគង្វាលនិងនារីតម្បាញបានទេ ១ឆ្នាំពួកគេជួបគ្នាបានតែមួយថ្ងៃតែពួកគេនៅតែសប្បាយចិត្ត ចំនែកពួកយើងមានពេលច្រើននឹងជួបគ្នាណាស់មិនអញ្ជឹង ពួកយើងនិយាយគ្នាតាមអនឡាញក៏បានមិនឃើញទៅពិបាកស្អីផង”តាផុងនិយាយធ្វើអោយផានីនស្ងប់បន្តិច តែផានីននៅតែមិនអស់ចិត្តដដែលការដែលបែកពីមនុស្សដែលខ្លួនស្រលាញ់វាមិនមែនជារឿងងាយទេ
“អូននឹងចាំបងទោះជាមួយឆ្នាំយើងជួបគ្នាបានតែមួយថ្ងៃអូនក៏អស់ចិត្ត អូននិយាយមែនណា”ផានីននិយាយ
“បាទប្រពន្ធសំលាញ់”តាផុងអោបផានីនយ៉ាងណែនម្តងទៀត ចំនែកផានីនក៏ព្រមនៅក្នុងរង្វង់ដែដ៏កក់ក្តៅរបស់តាផុង និងទទួលយកសេក្តីសុខចុងក្រោយក្នុងរយៈពេល៧ថ្ងៃនេះ។ ទោះជាត្រឹមតែ៧ថ្ងៃតែផានីនក៏ជ្រួតជ្រាបពីសេក្តីសុខដែលមួយជីវិតនេះមិននឹកស្មានដល់ ត្រឹមប៉ុននេះផានីនក៏ស្កប់ស្កល់និងវា ហើយក៏មិនហ៊ានទាមទារអ្វីលើសពីនេះទៀតដែរ។ ត្រឹមប៉ុននេះគេក៏អាចញញឹមបានរាល់ថ្ងៃ ទោះជាគ្មានតាផុងនៅក្បែរគេតែស្នេហានិងការស្រលាញ់ដែលតាផុងផ្តល់អោយគេ អាចធ្វើអោយគេរស់បានយ៉ាងមានសេក្តីសុខក្នុងមួយឆាកជីវិតនេះដោយគ្មានការស្តាយក្រោយ ។ ដូចបាននិយាយអញ្ជឹងស្រលាញ់មនុស្សម្នាក់មិនប្រាកដថាត្រូវនៅក្បែរគេគ្រប់ពេលនោះទេ ត្រឹមដឹងថាគេស្រលាញ់យើងហើយសេក្តីស្រលាញ់របស់គេនៅក្បែរៗខ្លួនយើង យើងក៏ស្កប់ស្កល់។ ធ្វើជាមនុស្សកុំទាមទារច្រើនពេក ហើយរឹតតែចេះស្គាល់ពាក្យថា ស្កប់ស្កល់ ទើបយើងអាចរស់ដោយសប្បាយចិត្តបានពេញមួយជីវិតនេះ។