January 4, 2014

តំណក់ទឹកភ្នែកក្រោមភ្លៀងរលឹម Chpater1: ថ្ងៃបុណ្យណូអែលដ៏កក់ក្តៅ

“នឿយហត់ដល់ហើយ”សំលេងកំលោះម្នាក់បន្លឺឡើងក្រោយពីឈ្ងោកធ្វើការអស់ជាច្រើនម៉ោង។ គេមានឈ្មោះថាផានីន អាយុ២១ឆ្នាំតែគេមើលទៅក្មេងជាងអាយុ មើលយ៉ាងណាក៏ប្រហែលជាទើបតែ ១៧ឫ១៨ឆ្នាំប៉ុណ្ណោះ។ មុខមាត់ស្រស់ស្អាត រាងតូចស្តើងល្មមនិងកំពស់ប្រហែល ១ម៉ែត៧០សង់ទីម៉ែត្រ មានសំបុរសសាច់ម៉ាត់ស្អាត ភ្លឺរលោង ជាមួយមុខម៉ត់គ្មានមុន ភ្នែកមុត ចិញ្ចើមតូចវែងដូចគេគូរ ច្រមុះស្រួច មាត់តចតែបបូរមាត់ក្រាស់ពណ៌ក្រហមឆ្អៅ មើលយ៉ាងណាក៏សមជាមនុស្សស្រីជាជាងមនុស្សប្រុស។ ភាពស្រស់ស្អាតនិងគួរអោយស្រលាញ់់របស់គេបានស្តែងយ៉ាងច្បាស់ ……………^^++
“ទីបំផុតក៏រួចរាល់”ផានីននិយាយដោយសំលឹងដោយញញឹមមើលមុខកុំព្យូទ័រ ជាមួយការងារដែលធ្វើមិនបានដេកពេញមូយយ


ប់ទីបំផុតក៏រួចរាល់
“ផានីនរួចរាល់ហើយមែនទេ”បុរសចំនាស់ប្រហែលសែផ្លាយដែលជានាយកក្រុមហ៊ុននិយាយដោយដើរមករកគេ
“បាទ!រួចរាល់ហើយចាហ្វាយ”ផានីននិយាយដោយញញឹម
“ល្អហើយ!ក៏សំរាកបន្តិចទៅ យប់មិញដេកបានតែប៉ុន្មានម៉ោងផង”ចាហ្វាយផានីននិយាយរួចក៏ដើរទៅរកបុគ្គលិកផ្សេងដើម្បីបន្ទឺនការងារ ក្នុងខែនេះក្រុមហ៊ុនផានីនទទួលការងារច្រើនត្រូវធ្វើអោយបុគ្គលិកម្នាក់ៗត្រូវធ្វើការសឹងតែដាច់យប់បែបនេះ
ផានីនក៏ដើរទៅបន្ទប់អាហារដើម្បីស្រស់ស្រូបអាហារពេលព្រឹកបន្តិចដែលជាមីមួយកំប៉ុងព្រោះម៉ោង១០ព្រឹកហើយនៅមិនទាន់បានអីមួយម៉ាត់ទេ
ញ៉ាំអាហារពេលព្រឹកបន្តើរលេងChat Onlineបន្តើរ នេះហើយជីវិតមនុស្សសម័យInternet
(រាត្រីសួស្តីបងផុង!)
(បាទអារុណសួស្តី! អូននីន កំពុងធ្វើអីហ្នឹង)
(បាទ!ញ៉ាំអាហារពេលព្រឹក ហើយបងអាហារពេលយប់ហើយរឺនៅហ្នឹង)
(បងទើបតែហើយដែរ តែនេះក្រែងម៉ោង១០ព្រឹកហើយតើអី ម៉េចក៏អូនញ៉ាំអាហារព្រឹកយូរយ៉ាងនេះប្រយ័ត្នឈឺក្រពះណា៎)
(បាទការងារវារវល់ណាស់ នេះទើបតែទំនេរបន្តិចទេ ហើយការងារបងយ៉ាងម៉េចដែល)
(ក៏បងសំរាក២អាទិត្យព្រោះជិតបុណ្យណូអែលហើយ)
(ល្អមែនទែន ចង់សំរាកដែរណាស់! ហើយបងមានគំរោងអីទេ)
(មិនទាន់ដឹងទេ!ថាចង់ទៅលេងស្រុកខែ្មរ តែទៅហើយក៏គ្មានអ្នកណាគេរវល់ជាមួយដែល)
(ចុះខ្ញុំ?)
(ចង់អោបអូនដល់ហើយ)
(មកៗនឹងអោយអោបជើង ហាហាហស:P)ផានីនសរសេរបន្តើរញញឹមម្នាក់ឯងបន្តើរដោយមានសេក្តីសុខ ដែលគ្មានរូបរាងមួយនេះ
តាផុងនេះជាកំលោះដែលផានីនស្គាល់តាមInternet ស្គាល់គ្នាប្រហែល៣ខែហើយដំបូងគ្រាន់តែនិយាយគ្នាលេងនោះទេតែក្រោយៗមកនាយផុងនេះចេះតែនិយាយញ៉ែរផានីន រហូតក្លាយជាស្នេហាដែលផានីនគ្មានសង្ឃឹមព្រោះផុងនេះជាអាណិកជនរស់នៅឯសហរដ្ឋអាមេរិកឯណោះ មិនដឹងខែណា ឆ្នាំណាហ្នឹងជួបគ្នាទេ ហើយឆ្ងាយគ្នាយ៉ាងនេះទោះជាគេធ្វើអីរឺមានអ្នកណាក៏យើងមិនដឹងដែល ដូចពាក្យចាស់តែងនិយាយថា ឃ្លាតកាយណាយចិត្ត ស្នេហ៍មិនឈ្នះស្និទ្ធនោះឯង។ តាមរូបដែលនាយផុងផ្ញើរអោយផានីន គឺផុងសង្ហារខ្លាំងណាស់ គេមានអាយុ២ឆ្នាំ មានមាឌធំជាមួយសាច់ដុំធំៗសមជាមនុស្សនៅលោកខាងលិច មានមុខសង្ហារសមជាបុរសពិតជាមួយសំបុរសណ្តែកបាយ ពិតជាធ្វើអោយកំលោះៗដែលជាBottomដូចផានីននេះលង់ស្រលាញ់ រហូតងើបក្បាលមិនរួចមែន។ តែផានីនមិនដែលសង្ឃឹមស្នេហាឆ្លងប្រទេសបែបនេះទេ ហើយរឹតតែមិនជឿលើស្នេហាពិតរវាងបុរសនិងបុរសដែល ព្រោះមិនមានអ្នកណាមកពិតប្រាកដជាមួយយើងឡើយ ម្នាក់ៗគិតតែរឿងសិច ស៊ីហើយក៏ជូតមាត់ដើរធ្វើមិនដឹងហើយ។ ហេតុតែផានីនគិតបែបនេះព្រោះធ្លាប់លង់ជឿមកជាច្រើនមកហើយរហូតមានគំនិតបែបនេះ តែវាក៏ពិតមែន។ ដូចនាយផុងនេះវៃអោយស្លាប់ក៏ផានីនមិនជឿថាគេស្មោះនឹងខ្លួនដែល
“ធ្វើការពេញមួយយប់ហើយឯងមិនគិតសំរាកទេអី នេះនៅមានកំលាំងមកលេងទូរស័ព្ទហើយសើចម្នាក់ឯងដូចឆ្កួតទៀត”នាយយ៉ា មិត្តភក្តិតែមួយគត់របស់ផានីននិយាយដោយកាន់កែវកាហ្វេហុយៗមកជាមួយ។ យ៉ានេះជាមិត្តភក្តិដែលសេសសល់តែមួយគត់របស់ផានីន ព្រោះរៀនជាមួយគ្នាតាំងពីមហាវិទ្យាល័យហើយក៏បន្តធ្វើការជាមួយគ្នារហូតមក។ យ៉ាជាមិត្តភក្តិល្អខ្លាំងណាស់ អាចថាមិនងាយរកបានព្រោះមិនថាពេលផានីនមានទុក្ខបែបណាក៏គេនៅតែជួយផានីន អោយអស់ពីសមត្ថភាពដែល មិត្តភក្តិបែបនេះក្នុងសម័យបែបនេះពិតជាមិនងាយរកបាននោះទេ វាជារឿងកំរណាស់។ តែមានបញ្ហាមួយគឺថាស្អប់ខ្ទើយខ្លាំងណាស់ ទើបផានីនតែងតែព្យាយាមធ្វើយ៉ាងណាមិនអោយនាយយ៉ានេះដឹងថាខ្លួនជាខ្ទើយនោះទេ។
“ហើយឯងមិនប្រកាច់ស៊ីស្អីទេ បានជាផឹកកាហ្វេទាំងព្រឹកបែបនេះ”ផានីនរអ៊ូបែបមិត្តភក្តិជិតស្និទ្ធ
“ក៏ងងុយដេកហ្នឹងណា លោកប្រធានក៏ហួសហេតុដែលជិតបុណ្យណូអែលហើយនៅទទួលការងារច្រើនបែបនេះទៀតមិនដឹងថានឹងធ្វើទាន់មុនបុណ្យណូអែលរឺអត់ទេ នេះមនុស្សណាមិនមែនគោទេ”នាយយ៉ារអ៊ូយ៉ាងមួលម៉ៅ
“ក៏ប្រឹងធ្វើទៅនឹងឆាប់ហើយ ហើយនេះវាទាក់ទងអីហ្នឹងបុណ្យណូអែលដែលមិនមែនបុណ្យរបស់ជាតិយើងផង មិនឃើញត្រូវឈប់ស្អីផង”ផានីននិយាយដោយមើលមុខនាយយ៉ាដោយឆ្ងល់
“អាពួកជាតិនិយមអើយ!!! នេះសម័យអីហើយ ជាសម័យលោករួមតែមួយហើយណាក៏មនុស្សម្នាគេលែងគិតប្រទេសស្អីៗទៀតហើយ មនុស្សក្នុងលោកគួរតែរស់ក្លាយជាតែមួយ ទើបក្នុងលោកនេះលែងមានសង្រ្គាម”នាយយ៉ានិយាយយ៉ាងមោទនភាពដូចខ្លួនឯងទើបទទួលបានមេដាយមាសសន្តិភាពអញ្ជឹង
“ក៏ស្តាប់ទៅពេញត្រចៀកណាស់ អាមិត្តសន្តិភាព តែអញថាមូលហេតុពិតប្រាកដមកពីចង់នៅសង្សារដើរលេងមែនទេ”ផានីននិយាយដោយងើបទៅស្រោសមីមួយកំប៉ុងទៀត
“ក៏ឯងមិនដើរលេងជាមួយសង្សារទេអី ហើយមិនដែលឃើញឯងបន្តើរសង្សារអោយឃើញសោះ”នាយយ៉ាចាប់ផ្តើមរំខានខួរ នេះចង់អោយផានីនបណ្តើរប្រុសសាច់ដុំធំៗមកអោយមើលទេ
“ស៊ីទៅ!ហើយកុំនិយាយច្រើនពេកប្រយ័ត្នស្លាប់ខានបានបើកប្រាក់ខែ ខែនេះទៅ”ផានីននិយាយដោយយកមីដែលបានស្រោសអំបាញ់មិញមកអោយនាយយ៉ា។ នាយយ៉ាក៏ញ៉ាំមីដូចមនុស្សខានញ៉ាំអីជាច្រើនថ្ងៃ ធ្វើអោយផានីនឆ្ងល់បើឃ្លានបែបនេះហេតុអីក៏មិនព្រមធ្វើញ៉ាំដោយខ្លួនឯង ហេតុផលមានតែមួយគត់គឺខ្ជិល ពិតជាធ្វើអោយផានីនមិនគ្រវីក្បាលមិនបានមែន។តែផានីនក៏នៅចាំជួយមើលថែរមិត្តកម្ជិលម្នាក់នេះ ក៏ជាមិត្តភក្តិនឹងគ្នាក៏ត្រូវតែបារម្ហពីគ្នាបែបនេះហើយ
ចំនែកឯផានីនក៏ចង់បណ្តើរសង្សារក្នុងថ្ងៃពិសេសៗដូចថ្ងៃបុណ្យសង្សារដែល តែមានប្រុសណាមកហ៊ានអោយផានីនបណ្តើរចេញមុខចេញមាត់ដូចសង្សារទូទៅនោះ ឯផានីនខ្លួនឯងក៏មិនហ៊ានដែលព្រោះនៅខ្មាស់។ ជាប្រុសតែស្រលាញ់ប្រុសដូចគ្នាមិនដឹងមកពីហេតុអី រឺជាកម្មដែលបានសាងពីជាតិមុន ដូចព្រះអង្គជាម្ចាស់មានសង្ឃដីកាថា អ្នកណាសាងអី រមែលបានទទួលបានផលនោះ ដូចពាក្យចាស់មួយពោលថា អ្នកណាសាបព្រោះអ្វី តែទទួលបានផលនោះ អ្នកដាំក្រូចប្រាកដជាបានផលជាផ្លែក្រូចមិនអាចជាផ្លែល្ហុងនោះទេ មែនទេ។ ដឹងថាកម្មហេតុតែនៅតែមិនអាចបញ្ឃប់អារម្មណ៍មួយនេះបាន តែមកពីប្រុសៗឥលូវមុខស្អាតៗសង្ហារៗ និងសាច់ដុំធំៗច្រើនជាងដែលជាមូលហេតុគោលនោះ ហាហាហាស។
………………
ថ្ងៃនេះជាថ្ងៃបុណ្យណូអែល បុគ្គលិកម្នាក់ៗក៏ប្រញាប់ប្រញាធ្វើការងារអោយហើយទាន់ម៉ោង សូម្បីតែលោកនាយកក៏មើលទៅដូចគ្នាប្រហែលជាត្រូវនាំភរិយាទៅខាងក្រៅហើយមើលទៅ។ សុខៗទូរស័ព្ទផានីនក៏លោតសារ
(ចេញពីធ្វើការរឺនៅ? បងចាំនៅខាងក្រោម)ផានីនអានសារដោយជ្រួញចិញ្ចើម ព្រោះជាលេខប្លែកមិនដែលស្គាល់
“ប្រហែលជាច្រលំលេខហើយ”ផានីននិយាយតិចៗរួចក៏ប្រញាប់បង្ហើយការងារ ព្រោះសល់តែ១៥នាទីទៀតក៏ដល់ម៉ោងចេញពីធ្វើការទៅហើយ ដូចនេះគ្មានពេលតបសារទៅវិញទេ។
១៥នាទីកន្លងផុតទៅ……………
“អានីន! ឯងទៅណាបន្ទាប់ពីនេះ”នាយយ៉ានិយាយដោយដើរមកជិតផានីន
“ក៏ទៅផ្ទះហ្នឹងណា”ផានីននិយាយដោយរៀបចំរបស់របរនៅលើតុ
“ក៏ទៅក្រៅជាមួយអញអី”នាយយ៉ាបបួល
“មិនបាច់ទេ ក៏ទៅដើរលេងជាមួយសង្សារឯងទៅ មិនចង់ទៅជាឆ្អឹងទទឹងកអ្នកណាទេ ម្យ៉ាងហត់នឿយណាស់សុំទៅផ្ទះដេកអោយស្រួលខ្លួនបន្តិចហើយណា”ផានីននិយាយដោយដើរចេញមកជាមួយនាយយ៉ា
“អញ្ជឹងក៏ល្អដែលព្រោះមុខឯងស្លេកដូចអ្នករាកអាចមន៏មកពីរថ្ងៃអញ្ជឹង”នាយយ៉ានិយាយចំអន់អោយផានីន
“អាស្លាប់ ស្លេកតាឯងអី”ផានីននិយាយដោយហត់ធាក់នាយយ៉ាមួយជើង
“ឈឺវ៉ើយអានីន”នាយយ៉ាក៏ដេញធាក់ផានីនរហូតមកដល់ជណ្តើរយន្តក៏ឈប់
ពួកគេក៏ចុះមកដល់ជាន់ផ្ទាល់ដី នាយយ៉ាក៏ដើរទៅចំណតម៉ូតូចំណែកឯផានីនក៏ដើរមកមុខក្រុមហ៊ុនបន្តិចព្រោះតែមិនអស់ចិត្តនឹងសារដែលបានឃើញ
មកដល់ក៏ឃើញមនុស្សប្រុសមាឌធំម្នាក់កំពុងអង្គុយនៅលើម៉ូតូធំម៉ាកCBRស៊េរីថ្មីយ៉ាងសង្ហារ។ គ្រាន់តែឃើញផានីនភ្លាមបុរសនោះក៏ដោះមួកសុវត្ថិភាពចេញ ធ្វើអោយផានីនស្រលាំងកាំងជាខ្លាំង
“បងផុង”ផានីនលាន់មាត់ ហើយធ្វើមុខស្លើព្រោះមិនជឿលើភ្នែកខ្លួនឯង
“ហេតុអីក៏យូរបែបនេះស្មានតែទៅផ្ទះបាត់ហើយ”តាផុងនិយាយដោយញញឹមយ៉ាងមានមន្តស្នេហ៍
“ពិតជាបងមែនអី”ផានីនសួរម្តងទៀត
“នៅមានអ្នកណាសង្ហារដូចបងទៀតនោះ”នាយផុងនិយាយដោយដើរមករកផានីន
“មកបានដោយរបៀបណា ហើយស្គាល់លេខខ្ញុំដោយរបៀបណា​ ហេតុអីក៏ដឹងថាខ្ញុំធ្វើការនៅទីនេះ”ផានីនសួរដោយឆ្ងល់យ៉ាងខ្លាំង ពេលនេះសំនួរអណ្តែតពេញក្បាលផានីនទាំងអស់
“បងមកដល់ភ្នំពេញតាំងពីល្ងាចម្សិលមិញម្ល៉េះ លេខទូរស័ព្ទគឺអូនអោយបងខ្លួនឯងតើ ហើយកន្លែងធ្វើការអូនបងមើលតាមGoogle map ហើយក៏មានបំណងធ្វើអោយអូនភ្ញាក់ផ្អើលហ្នឹងណា”ផុងនិយាយដោយកាន់ដៃផានីន
“ក៏ភ្ញាក់ផ្អើលមែនហ្នឹង នេះខ្ញុំសប្បាយចិត្តខ្លាំងណាស់” ផានីនរំភើបសឹងតែហក់អោបកថុងទៅហើយ ព្រោះតែសប្បាយចិត្តពេក នឹកមើលមនុស្សម្នាក់ដែលមិនគិតថាហ្នឹងបានជួបតែបែរជាឈរនៅចំពោះមុខអ្នកដោយញញឹមបែបនេះអ្នកហ្នឹងគិតបែបណាទៅ
“និយាយទៅផានីនស្អាតជាងក្នុងរូបថតទៅទៀត បងមើលសឹងតែមិនស្គាល់”ផុងនិយាយធ្វើអោយផានីនអៀនហើយ
“មាត់កុំប៉ិនពេក”ផានីននិយាយដោយពេបមាត់
“ក៏អ្នកខ្លះកំពុងធ្វើឫកគួរអោយស្រលាញ់ កំពុងធ្វើអោយបងទ្រាំមិនបាន”នាយផុងនិយាយដោយមើលមុខផានីន
“ក៏ទីនេះមិនមែនអាមេរិកទេណា”ផានីននិយាយហាមមុន មុនពេលផុងធ្វើរឿងដែលស្រុកខ្មែរទទួលយកមិនបាន
“ដឹងហើយបាទ! ហើយអូនទំនេរទេ មានណាត់ជាមួយអ្នកណាទេ”ផុងសួរ
“មិនមានទេ បងសួរមានការអី”ផានីននិយាយដោយធ្វើមុខគួរអោយស្រលាញ់
“ក៏ចេញទៅញ៉ាំអីជាមួយបងណា”តាផុងនិយាយ ចំនែកផានីនក៏ងក់ក្បាល នាយផុងក៏កាន់ដៃផានីនមកម៉ូតូ ធ្វើអោយផានីនអៀនមិនស្ទើរទេ ព្រោះតែមិនធ្លាប់មានអ្នកណាកាន់ដៃបែបនេះពីមុនមកទេ
“អោបចង្កេះបងអោយជាប់ណា”នាយផុងនិយាយដោយទាញដៃផានីនមកអោបចង្កេះខ្លួន
“បាទ” អារម្មណ៍ជិះម៉ូតូធំអោបចង្កេះអ្នកដែលយើងស្រលាញ់ពិតជាល្អស្មានមិនត្រូវមែន
ចំនែកឯផុងបើកម៉ូតូយ៉ាងលឿន ធ្វើអោយផានីនខ្លាចជាខ្លាំងរហូតអោបចង្កេះផុងយ៉ាងណែន ធ្វើអោយផានីនដឹងថាផុងមានសាច់ដុំក្បាលពោះ៨កង់ទៀតផង អូហូពិតជាសំណាងមែនផានីន។
ម៉ូតូរបស់ផុងក៏មកដល់មុខផ្សារទំនើបមួយកន្លែង។ ផានីនក៏ដើរទៅចាំផុងនៅមុខផ្សារទំនើបមុនដោយសប្បាយចិត្តនឹងរំភើបជាខ្លាំង ចំនែកឯផុងក៏យកម៉ូតូទៅផ្ញើរ។ នៅផ្សារទំនើបមានការរៀបចំប្លែកព្រោះថ្ងៃនេះក៏ជាថ្ងៃបុណ្យណូអែល មនុស្សម្នាក៏ច្រើនចំនែកឯបរិយាកាសក៏អ៊ូអរខុសធម្មតា ផានីនមានអារម្មណ៏ថាដូចជារ៉ូមែនទិចខ្លាំងណាស់។ បានមួយសន្ទុះផុងក៏ដើរមកដោយញញឹមញញែម ផានីនទើបចាំអារម្មណ៍ថាផុងសង្ហារខ្លាំងណាស់ ពាក់អាវយឺតកបើក ជាមួយខោកាបួយនិងស្បែកជើងប៉ាតា មើលយ៉ាងណាក៏សង្ហារខ្លាំងណាស់ សាកសមជាបុរសដែលអាចអោយយើងយកខ្នងទៅផ្នែកហើយមិនខ្លាចរលំនោះទេ
“តោះ”ផុងនិយាយដោយកាន់ចង្កេះផានីនដើរចូលផ្សារទំនើប ធ្វើអោយផានីនភ្ញាក់ផ្អើលជាខ្លាំង តែដោយផុងរស់នៅលោកខាងលិចយូរហើយមិនចំលែកទេដែលគេហ៊ានធ្វើបែបនេះ
“មិនចូលចិត្តបងធ្វើបែបនេះមែនទេ”ផុងនិយាយដោយមើលមុខផានីនព្រោះមានអារម្មណ៍ថាផានីនដូចជារឹងៗខ្លួន
“មិនមែនទេ តែខ្ញុំដូចជាខ្មាស់ៗអៀនៗម៉េចមិនដឹង ដែលសុខៗយើងស្និទ្ធិស្នាលបែបនេះ”ផានីននិយាយដោយមុខក្រហម
“ពុទ្ធោនេះនៅអៀនទៀតអី ហើយក៏កុំចូលចិត្តធ្វើមុខក្រហមៗបែបនេះដឹងអត់ថាគួរអោយចង់ញ៉ាំប៉ុណ្ណា”ថុងនិយាយទាំងខិល នេះសមហើយដែលជាព្រាននារី ព្រោះផានីនក៏ដឹងថាតាផុងជាព្រាននារីមិនថាជាមនុស្សស្រីរឺមនុស្សប្រុស តែផានីននៅតែទាក់ទងផុងព្រោះតែផុងជាមនុស្សល្អយល់ដល់អ្នកដទៃ ហើយក៏ដូចពាក្យមួយថា ប្រុសមិនខូចស្រីមិនស្រលាញ់នោះអី
“មិនដឹងទេ”ផានីននិយាយដោយងាកមុខចេញព្រោះមុខកាន់តែក្រហមហើយ ផានីនក៏ឃើញថាមានមនុស្សខ្សិបខ្សៀវគ្នាពេលឃើញផុងអោបចង្កេះផានីនបែបនេះ
“បងផុង! ខ្ញុំថាដូចជាមានមនុស្សមើលមកយើងច្រើនណាស់”ផានីននិយាយដោយមើលមុខផុង
“ក៏ស្រេចតែគេទៅ សុទ្ធជាមនុស្សដែលចូលចិត្តរវល់នឹងរឿងអ្នកដទៃ”នាយផុងមិនចាប់អារម្មណ៍ហើយក៏អោយចង្កេះផានីនកាន់តែណែនថែមទៀត ធ្វើអោយផានីនមានសេក្តីសុខជាខ្លាំង។​គេតែងតែស្រមើលស្រមៃថានឹងបានដើរលេងជាមួយមនុស្សជាទីស្រលាញ់បែបនេះ ហើយម្នាក់នោះនឹងមិនខ្វល់ពីអ្នកណានិយាយអីហើយចាំការពារគេគ្រប់ជំហាន ទីបំផុតវាក៏ក្លាយជាការពិត។
ផុងក៏នាំផានីនមកញ៉ាំអាហារបែបអ៊ីតាលី ក្នុងហាងទំនើបមួយក្នុងផ្សារទំនើប។ ផានីនមើលហាងនោះដោយពិចារណា មើលយ៉ាងណាក៏ថ្លៃដដែល
“បងផុង! បងមិនថាហាងនេះដូចជាថ្លៃពេកទេដឹង”ផានីននិយាយ ព្រោះផានីនមិនមែនជាអ្នកមានអីទេប្រាក់ខែក៏មិនច្រើនល្មមចាយវាយធម្មតាៗនិងទុកខ្លះសំរាប់គ្រួសារដែលមានប្អូន៣នាក់ទៀតស្ថិតក្នុងបន្ទុកនឹងកំពុងសិក្សា
“មិនថ្លៃទេ ក្រែងអូនចូលចិត្តញ៉ាំស្ពាយកាទីមែនទេ”ផុងនិយាយដោយដើរចូលក្នុងហាងជាមួយផានីន នេះនៅចាំថាផានីនចូលចិត្តស្ពាយកាទីទៀត ផានីនប្រាប់គេតែម្តងគត់ហើយក៏យូរណស់ហើយមិននឹកស្មានសោះថាផុងនៅចាំបាន ទង្វើនេះធ្វើអោយផានីនសប្បាយចិត្តលើសដើម
“យកស្ពាយកាទីពីរចាន ទឹកក្រូចស្រស់មួយកែវនិងទឹកឪឡឹកមួយកែវ”តាផុងកម្ម៉ង់អាហារនិងភេសជ្ជៈដោយមិនបាច់សួរផានីនព្រោះគេដឹងថាផានីនចូលចិត្តអ្វីទាំងអស់
“ហេតុអីដឹងថាអូនចូលចិត្តទឹកក្រូចស្រស់”ផានីនសួរ
“ក៏អូនជាអ្នកប្រាប់ ការចងចាំអន់ម្ល៉េះអូនសំលាញ់”តាផុងនិយាយដោយសើចតិចៗ ផានីនព្យាយាមរកនឹកថាបានប្រាប់តាំងពីពេលណា មិនច្បាស់ថាការចង់ចាំផានីនអន់រឺការចងចាំរបស់នាយផុងល្អនោះទេ។
ពួកគេក៏ញ៉ាំអាហាដោយរីករាយបំផុតជាមួយបរិយាកាសដ៏ល្អ ។ ស្នាមញញឹម សំលេងសើចក្អាកក្អាយបន្លឺឡើងជារឿយៗ សេក្តីសុខក៏កើតមានឡើងមកតាមនោះដែល
“ថ្ងៃក្រោយក៏កុំចូលហាងថ្លៃៗបែបនេះអី ស្តាយលុយ”ផានីននិយាយដោយដើរចេញពីហាងអ៊ីតាលីមួយនោះ
“យ៉ាងម៉េចអាហារមិនត្រូវមាត់មែនទេ”ផុងនិយាយដោយមើលមុខផានីន
“មិនមែនទេ ឆ្ងាញ់ណាស់!តែវាក៏ថ្លៃពេកហ្នឹងណា ហើយបងក៏មិនមែនជាមហាសេដ្ឋីពីណាមកទេ មនុស្សច្រើនណស់ដែលយល់ថាអ្នកនៅក្រៅប្រទេសជាអ្នកមាន តែគេមិនដឹងថាពួកគេត្រូវធ្វើការហត់នឿយប៉ុណ្ណាទេទំរាំបានលុយ ហើយបងក៏ដូចគ្នាក៏ធ្វើការនិងសន្សំលុយទំរាំបានមកលេងស្រុកខ្មែរដូចនេះកុំចាយវាយខ្ជះខ្ជាយពេក”ផានីននិយាយ ធ្វើអោយផុងមើលមុខផានីនដោយកែវភ្នែកចំលែករួចក៏សើចចេញមក
“សង្សារបងគួរអោយស្រលាញ់ដល់ហើយ”ផុងនិយាយដោយចាប់ថ្ពាល់ផានីន ព្រោះតែពេញចិត្តនិងសំដីរបស់ផានីន គេកាន់តែយល់ថាផានីនគួរអោយស្រលាញ់
“អ្នកណាជាសង្សារបង”ផានីនធ្វើមុខដឺ
“ក៏មានអ្នកណាទៀត”តាផុងនិយាយឯផានីនដើរធ្វើមិនដឹង
បន្ទាប់មកផុងនិងផានីនក៏បន្តទៅមើលកុនដែលជាទំលាប់របស់សង្សារទូទៅដែលធ្វើក្នុងថ្ងៃពិសេសៗដូចជាថ្ងៃនេះ។
“កុនអំបាញ់មិញល្អមើលណាស់ បងសើចស្ទើតែគាំងទៅហើយ”ផុងនិយាយពេលកំពុងដើរចេញមកពីរោងកុន
“មែនហើយបងសើចលឺណាស់”ផានីននិយាយ ពួកគេខុសពីគូរស្នេហ៍ដទៃដែលជ្រើសរើសកុនខ្មោចរឺកុនរន្ធត់ តែពួកគេក៏ជ្រើសរើសមើលកុនកំប្លែងជំនួស
“ក៏ល្អសើចហ្នឹងណា ខានមើលកុនខ្មែរជាយូរណាស់មកហើយ”ផុងនិយាយដោយញញឹមតិចៗ
“បើអញ្ជឹងក៏មើលអោយបានញឹកញាប់បន្តិចទៅ”ផានីននិយាយដោយយល់ចិត្ត អ្នកដែលត្រូវរស់ឆ្ងាយពីស្រុកកំណើត
“បើអូនមកមើលជាមួយបង បងនឹងមកមើលរាស់ថ្ងៃ”ផុងនិយាយដោយកាន់ដៃផានីន
“មិនទំនេរទេ​ ទៅបបួលក្មេងបងផ្សេងទៀតទៅ”ផានីននិយាយព្រោះខ្លួនក៏មិនជឿថាផុងមានតែខ្លួនម្នាក់ដែល
“មានក្មេងឯណាទៀត ដឹងទេបងមានតែអូនម្នាក់ទេ”ផុងនិយាយដោយកាន់ដៃផានីនយ៉ាងណែន
“វៃងាប់ក៏មិនជឿដែល”ផានីននិយាយដោយធ្វើឫកជ្រេញ
“បងនិយាយពិតមែនណា៎”ផុងនិយាយដោយទឹកមុខប្រាកដប្រជា
“ទ្រាំជឿសំដីព្រានសិនចុះ”ផានីននិយាយដោយលានអណ្តាតរួចក៏រត់ទៅមុន
“ឈប់សិនអ្នកណាជាព្រានហា៎”ផុងក៏រត់តាមក្រោយ
បន្ទាប់ពីមើលកុនហើយផុងនិងផានីនក៏ចេញពីផ្សារទំនើបហើយផុងក៏នាំផានីនទៅកន្លែងមួយ។ ជាទីក្រុងរណបបៃតងដែលធ្វើនៅលើកោះតូចមួយដែលជាទីប្រសព្វនៃទន្លេបួនមុខ ជាទីដ៏សែនរ៉ូមែនទិចព្រោះនៅទីនេះមានសួនច្បារស្អាតៗនិងភ្លើងចំរុះពណ៌ជាមួយបរិយាកាសស្រស់ថ្លា ព្រោះតែខ្យល់បរិសុទ្ធបក់មកពីទន្លេ
“បរិយាកាសល្អដល់ហើយ នៅញ៉ូវយកមិនអាចរកបានបរិយាកាសបែបនេះទេ”ផុងនិយាយដោយត្រដាងដៃ
“ប្រទេសយើងក៏ល្អបែបនេះហើយ”ផានីននិយាយដោយញញឹម ប្រហែលមានមោទនភាពនិងប្រទេសជាតិណាស់ហើយ
“ហើយក៏មានតែមនុស្សស្អាតៗរស់នៅ”ផុងនិយាយដោយមើលមុខផានីន ធ្វើអោយផានីនអៀនទៀតហើយ
“ឈប់និយាយផ្អែមទៀតទៅ ខ្ញុំជិតកើតជំងឺទឹកនោមផ្អែមព្រោះតែសំដីបងហើយ”ផានីនរអ៊ូ
“ក៏ចង់អោយបងល្វីងជូរចត់មែនទេ”ផុងនិយាយដោយដើរមកជិតផានីន
“មិននិយាយជាមួយបងទេ”ផានីននិយាយធ្វើអោយផុងសើចតិចៗ ផានីនក៏មើលទៅលើមេឃ ថ្ងៃនេះមេឃស្រលះល្អធ្វើអោយយើងអាចមើលឃើញព្រះចន្ទនឹងហ្វូងតារ៉ារាប់រយពាន់លានលើមេឃ
“យប់នេះមេឃស្អាតណាស់”ផានីនលាន់មាត់
“ពិតមែនហើយស្អាតណាស់”ផុងក៏អោនមកជិតរួចថើបផានីន ធ្វើអោយផានីនភ្ញាក់ហើយងាកមកមើលមុខផុង
“ធ្វើអីឆ្កួតៗអញ្ជឹង មិនចេះខ្មាស់គេទេអី”ផានីននិយាយដោយកាន់ថ្ពាល់ខ្លួនឯង ទោះជាទីនេះស្ងាប់ស្ងាត់តែក៏មានមនុស្សពេញនេះទាំងអស់ ព្រោះម្នាក់ៗកំពុងអណ្តែតអណ្តូងនឹងបរិយាកាសដ៏ត្រកាលនេះ
“បងថើបសង្សារខ្លួនឯងខុសដែលមែនទេ”ផុងសួរអោយមុខខិល
“ខុសព្រោះអ្នកដែលថើបមិនទាន់យល់ព្រមជាសង្សារបងទេ”ផានីននិយាយដោយធ្វើមុខង
“ពុទ្ធោអោយបងប្រាប់ប៉ុន្មានដងទៀតទៅថាបងពិតជាស្រលាញ់អូនពិតមែនណា អោយស្បថក៏ហ៊ាន”ផុងនិយាយដោយលើដៃឡើង
“ក៏ស្បថរកប្រកាច់យ៏អី បើធ្វើមិនបានមិនវីវរទៅហើយ កុំប្រាកដចិត្តពេកមិនយូរប៉ុន្មានបងក៏ធុញខ្ញុំហើយក៏បោះបង់ខ្ញុំដូចអ្នកមុនៗ”ផានីននិយាយដោយសើចតិចៗរួចមើលទៅមេឃ ហាក់ចំអកខ្លួនឯងព្រោះគេដឹងច្បាស់ណាស់ថានេះគ្រាន់ជាសុបិន្តមួយតែប៉ុណ្ណោះ បន្តិចទៀតក៏ត្រូវភ្ញាក់ពីសុបិន្តហើយរស់នៅម្នាក់ឯងបន្តទៀត
“គ្មានថ្ងៃនោះទេ”ផុងនិយាយដោយទាញផានីនមកលើដើមទ្រូងរបស់ខ្លួនហាក់យល់ពីអារម្មណ៍ដែលផានីនមានក្នុងពេលនេះ
អារម្មណ៍កក់ក្តៅក៏កើតមានឡើង ធ្វើអោយផានីនមានអារម្មណ៍ថាលោកនេះស្រស់បំព្រងណាស់។ គេគ្មានអារម្មណ៏ខ្មាស់អ្នកជុំវិញបន្តិចណាសោះ មានអារម្មណ៍ថាក្នុងលោកនេះមានតែគេពីរនាក់រស់នៅ លើលោកទទេស្អាតតែពោលពេញដោយក្តីស្រលាញ់ដែលថុងបានអោយគេ។ យប់ថ្ងៃបុណ្យណូអែលសែនត្រជាក់យ៉ាងចំលែក តែផានីនបែរជាកក់ក្តៅរកប្រាប់មិនត្រូវពេលនៅលើដើមទ្រូងថុង បើសិនជាអាចផានីននឹងអោយពេលវេលាឈប់ត្រឹមនេះរហូតទៅ។ ពេលវេលាដែលយើងនៅជាមួយមនុស្សដែលយើងស្រលាញ់ទោះជាត្រឹមមួយវិនាទី តែអារម្មណ៍សុភមង្គលក៏ជ្រួលជ្រាបរហូតធ្វើអោយយើងស្កប់ស្កល់បានយ៉ាងងាយ……………
ក្រោយពីអង្គុយមើលផ្កាយរួចមកផុងក៏ជូនផានីនមកផ្ទះវិញ ធ្វើអោយផានីនមានអារម្មណ៍រឹតតែកក់ក្តៅព្រោះបើជាអ្នកផ្សេងប្រាកដជាអូសគេចូលផ្ទះសំណាក់មិនខាន។ នេះជាចំនុចមួយកាន់តែធ្វើអោយផានីនមានអារម្មណ៍សុភមង្គលមួយកំរិតទៀត។
“ឈប់សិននីន”ផុងនិយាយដោយកាន់ដៃផានីនពេលគេបំរុងចូលផ្ទះ
“មានការអីបងផុង”ផានីនសួរដោយឆ្ងល់
“គឺអូនអាចសុំច្បាប់កន្លែងធ្វើការមួយអាទិត្យបានទេ បងចង់ទៅឆ្លងឆ្នាំជាមួយអូននៅឯខេត្តសៀមរាប”ផុងនិយាយដោយស្រទន់
“មួយអាទិត្យ!!!”ផានីនជ្រួញចិញ្ចើម
“ហេតុអីខ្លាចបងយកទៅលក់មែនទេ”ផុងនិយាយបែបកំប្លែង
“បើខ្ញុំលក់ចេញក៏បងយកទៅលក់ចុះ”ផានីនក៏តបបែបកំប្លែងវិញ “មិនហ៊ានិយាយទេព្រោះនៅកន្លែងធ្វើការមួយរយៈនេះដូចជារវល់ណាស់មិនដឹងនាយកព្រមរឺអត់ទេ”ផានីននិយាយដោយមុខស្ងួត
“ក៏សុំគាត់ទៅ បើមិនបានបងនឹងទៅសុំអោយ”ផុងនិយាយកំប្លែងម្តងទៀត
“ហើយខ្ញុំនឹងត្រៀមខ្លួនលាឈប់ពីការងារមែនទេ”ផានីននិយាយពេបមាត់
“យ៉ាងណាក៏ត្រូវសុំអោយបានណា បងមិនចង់ទៅជាមួយអ្នកផ្សេងទេ”ផុងនិយាយដោយទំលាក់ទឹកមុខ
“ហ៊ានទៅជាមួយគេមើលនឹងសំលាប់ទាំងពីរនាក់តែម្តង”ផានីននិយាយបែបប្រច័ណ្ឌតិចៗ
“អញ្ជឹងក៏សុំអោយបានទៅ”ផុងនិយាយដោយញញឹម
“នឹងព្យាយាម”ផានីននិយាយដោយញញឹមភ្នែកតូច”រាត្រីសួស្តី”ផានីននិយាយ
“មិនគិតថាថើបបងមុននឹងចេញទៅទេអី”ផុងនិយាយដោយក្បាលខូច
“បាន បាន រាត្រីសួស្តី”ផានីនងាកមើលឆ្វេងមើលស្តាំឃើញថាគ្មានមនុស្សក៏អោនមកថើបថ្ពល់ផុង
“រាត្រីសួស្តី អូនសំលាញ់”ផុងនិយាយធ្វើអោយផានីនសើច”ហេតុអីក៏សើច”ផុងសួរដោយឆ្ងល់
“បងមិនចំលែកទេអីដែលយើងនិយាយរាត្រីសួស្តីដូចគ្នា”ផានីននិយាយធ្វើអៅយផុងនឹកឃើញក៏សើចដូចគ្នាព្រោះតែ រាល់ដង ម្នាក់រាត្រីសួស្តី ម្នាក់ក៏អារុណសួស្តី រហូតមកហើយ

ផានីនក៏លើកដៃលារួចរត់ចូលផ្ទះទៅ ទុកអោយផុងកាន់ថ្ពល់ដោយញញឹម គេមិនដែលបែបនេះពីមុនមកទេព្រោះតែជាព្រាននារីធ្លាប់ឆ្លងកាត់មកជាច្រើនមិនថាមនុស្សស្រីរឺក៏មនុស្សប្រុសនោះឡើយ។ តែស្រាប់តែមានអារម្មណ៍ចំលែកពេលបាននៅជាមួយផានីនទៅវិញ មានអារម្មណ៍ថាមនុស្សម្នាក់នេះបរិសុទ្ធណាស់ មិនមែនខ្លួនប្រាណបរិសុទ្ធនោះទេតែផានីនមានវិញ្ញាណបរិសុទ្ធទៅវិញនោះទេ។

No comments:

Post a Comment