January 4, 2014

បន្លាស្នេហ៍ក្នុងបេះដូងរងា Chapter2:ទីបំផុតក៏ស្គាល់គេ


ថ្ងៃនេះក្រោកពីព្រលឹម ក៏មានអាហារពេលព្រឹកញ៉ាំដោយមិនបាច់ទៅទិញអាហារយកមកញ៉ាំទៅហើយ។ មិនដឹងមានបញ្ហាអីសុខៗអាគុជក៏ដាំបបរអោយញ៉ាំទាំងព្រឹក យប់មិញវាស៊ីអីប្លែកទេដឹង? ខ្ញុំនិងអារ៉ុងមិននិយាយស្អីទេ បានតែមើលមុខគ្នាទាំងឆ្ងល់។ -_-^?
“យុទ្ធ!ញ៉ាំបបរសាច់ជ្រូកចិញ្រ្ចាំនេះអោយបានច្រើណា៎ ព្រោះខ្ញុំខំងើបធ្វើវាតាំងពីព្រលឹម”អាគុជនិយាយដោយលើកចានបបរអោយយុទ្ធ ស្អីហ៎ាគ្នាបីនាក់ដួសអោយតែម្នាក់មិនដូចជាអយុត្តិធម៌ពេកទេដឹង =o=
“បាទ! ខ្ញុំនឹងខំញ៉ាំអោយបានច្រើន”យុទ្ធនិយាយយ៉ាងស្រទន់ ហេ!នេះយប់មិញធ្វើស្អីហ្នឹងគ្នាខ្លះនឹងបានស្អិតរមួតបែបនេះ ខ្ញុំនឹងអារ៉ុងមើលដោយផាំងសឹងមិនជឿងនឹងភ្នែក ព្រោះដូចជាមិនរហ័សពេកទេដឹង =_=***
“ឈ្ងុយដល់ហើយ អ្នកណាធ្វើអីញ៉ាំនឹង” វណ្ណនិយាយដោយដើរចេញពីបន្ទប់គេងប្រហែលទើបងើបពីគេងហើយ ស្រីសម័យឥលូវខ្ជិលជាងប្រុសទៅទៀត ប្រហែលនេះក៏ជាហេតុផលមួយដែលខ្ញុំមិនយកប្រពន្ធហើយ
“ខ្ញុំធ្វើបបរសាច់ជ្រូកចិញ្រ្ចាំ វណ្ណចង់ញ៉ាំក៏ដួសញ៉ាំទៅក្នុងផ្ទះបាយទៅ”អាគុជនិយាយបែបទន់ភ្លន់ នេះវាប្រហែលគិតថាវណ្ណជាប្អូនថ្លៃវាទេដឹង “ហើយពួកឯងបើចង់ស៊ីក៏ទៅដួសទៅ កុំមកធ្វើមុខដូចឆ្កែអត់ឃ្លាននៅម្តុំនេះ គ្មានអាណានៅចាំបំរើពួកឯងទេ”មើលវានិយាយ @@! ជាមួយយុទ្ធនិងវណ្ណដែរទើបស្គាល់ពីម្សិលមិញនិយាយសុទ្ធតែញ៉ាំ ដល់ឯងពីរនាក់មិត្តភក្តិវារាប់ឆ្នាំបែរជាសុទ្ធតែស៊ី នៅមកថាពួកឯងដូចឆ្កែអត់ឃ្លានទៀត មិត្តភក្តិខ្ញុំល្អដល់ហើយមែនទេ -_-^
“អាគុជ! យប់មិញស៊ីអីខ្លះបានជាថ្ងៃនេះប្លែកៗអញ្ជឹង”ខ្ញុំចាំផ្តើមសួររហូតអាគុជនឹងយុទ្ធឈ្លក់បបរ
“ស៊ីស្អី? ប្លែកស្អី? យើងធម្មតាតើ”អាគុជនិយាយដោយលួចមើលមុខយុទ្ធ ឯយុទ្ធគិតតែឈ្ងើកហុតបបរ
“ប្រាកដហើយថាមិនបានស៊ីអីនោះ”អារ៉ុងសួរបញ្ជាក់ក្នុងន័យសួរចំលើយ
“ក៏តិចតួច”អាគុជនិយាយចេញទាល់តែបាន ព្រោះពួកយើងសន្យានឹងគ្នាហើយថាទោះជាមានរឿងអីក៏មិនលាក់គ្នាដែរ តែសំដីរបស់អាគុជនិយាយធ្វើអោយយុទ្ធឈ្លក់ទឹកម្តងទៀត ហើយយុទ្ធក៏ងាកមកមើលមុខវាម៉ក់ៗ
“អញថាហើយ វាគ្មានផ្លូវដែលគ្មានរឿងអីកើតឡើងនោះទេ”ខ្ញុំកំពុងនិយាយក៏ត្រូវអារ៉ុងនិយាយកាត់ ទំនងខ្លាចខ្ញុំនិយាយធ្វើអោយនាយយុទ្ធឈ្ងោកមុខចូលចានបបរហើយ ^_^
“មកគ្នាដូចឃ្លានហើយ ទៅដួសបបរ”អារ៉ុងនិយាយដោយអូសខ្ញុំទៅចង្រ្កាន“ទៅនិយាយអីឡប់អញ្ជឹង គ្នាអៀនស្លាប់ហើយ”អារ៉ុងនិយាយខ្សិបៗដាក់ខ្ញុំ
“ដូចអញថាអញ្ជឹង ធ្លាក់ក្នុងដៃអាគុជហើយគ្មានថ្ងៃរួចខ្លួនទេ”ខ្ញុំនិយាយដោយសើច
“អញក៏មិននឹកស្មានថាប្អូនជីដូនមួយអញដល់ថ្នាក់ហ្នឹងដែល”អារ៉ុងនិយាយដោយគ្រវីក្បាលនិងសើចតិចៗ
“ល្មមទៅប្រាប់អ៊ុំឯងអោយធ្វើចិត្តទៅ និងត្រៀមបណ្តាការចូលដណ្តឹងអាគុជអោយហើយទៅ”ខ្ញុំហ៊ាននិយាយបែបនេះព្រោះអាគុជដល់ថ្នាក់ចុះទុនមកដាំបបរអោយទាំងព្រឹកបែបនេះទំនងជាត្រូវចិត្តខ្លាំងហើយ ^^
“អញក៏ហួសនិយាយដែរ តែកុំគិតច្រើនពេកតាមដំណើរទៅវាគ្មានបានប៉ុន្មានទេ”រ៉ុងនិយាយដោយដួសបបរ ដូចរ៉ុងថាក៏ត្រូវដែលស្នេហាបែបពួកខ្ញុំនេះភាគច្រើនមិនឋិតថេរទេ មិនប៉ុន្មានក៏បែកគ្នា តាមពិតមិនមែនតែស្នេហាប្រុសនិងប្រុសទេ សូម្បីប្រុសនិងស្រីក៏មិនឋិតថេរបានយូរដែរ មានអារម្មណ៍ថាមនុស្សសម័យឥលូវចូលចិត្តប្តូរសង្សារដូចប្តូរខោអាវអញ្ជឹង គឺគ្មានអ្នកណាអាចស្លៀកពាក់ខោអាវមួយកំផ្លេរមួយជីវិត ដូចតួក្នុងរឿងភាគបុរាណចិននោះទេមើលទៅ មនុស្សស្មោះប្រហែលផុតពូជតាំងពីពេលសង្រ្គាមលោកលើទីពីរអស់ផងក៏មិនដឹង។
ក្រោយញ៉ាំអាហារពេលព្រឹករួចរាល់ អារ៉ុងក៏ត្រូវទៅក្រុមហ៊ុនព្រោះមានការងារមួយចំនួនមិនទាន់បានបង្ហើយអាណិតវាដែលនឹងថ្ងៃអាទិត្យហើយត្រូវទៅធ្វើការទៀត ឯនាយយុទ្ធនិងវណ្ណក៏ទៅផ្សារដើម្បីទិញសំភារៈប្រើប្រាស់មួយចំនួនដោយមានអាគុជទៅតាមជាមួយផង មិនដឹងជាស្អីវាគេទៅបងប្អូនតែពីរនាក់បងប្អូនគេសោះក៏សុំទៅតាមទាំងខ្លួន​​​​​ឯងគ្មានអ្វីត្រូវទិញផង។ សំរេចទៅខ្ញុំក៏ត្រូវនៅផ្ទះម្នាក់ឯង មិនដឹងធ្វើអីក៏យកសៀភៅប្រលោមលោកទៅអាននៅសួនច្បារមុខផ្ទះព្រោះថ្ងៃនេះអាកាសធាតុល្អដល់ហើយ។ កំពុងតែស្លុងអារម្មណ៍នឹងប្រលោមលោកផង មិនដឹងអ្នកណាមកឡប់អីបាញ់ទឹកខ្ទាតមកត្រូវខ្ញុំ ថាថ្ងៃនេះកាន់សីលមិនជេរមួយថ្ងៃតែពិតជាមិនបានមែន
“អ្នកណាបាញ់ស្អីមកហ្នឹង អត់មើលអ្នកដទៃខ្លះទេអីខ្ញុំមិនមែនដើមឈើត្រូវស្រោចទឹកទាំងព្រឹកទេណា”ខ្ញុំស្រែកលឺៗ មិនទទឹកអីណាស់ណាទេ តែវាមិនសម ខ្ញុំមិនមែនជាដើមឈើដើមផ្កាឯណាត្រូវអោយស្រោចទឹកទាំងព្រឹកនោះ(_ _^)” សុខៗក៏មានមនុស្សអើតក្បាលមក ព្រោះរបងផ្ទះត្រឹមកប៉ុណ្ណោះ      
“សុំទោសខ្ញុំមិនប្រយ័ត្ន ត្រូវត្រង់ណាខ្លះហ្នឹង”ម្នាក់នោះនិយាយដោយធ្វើមុខដឹងកំហុស តែធ្វើអោយខ្ញុំមិននឹកស្មានដល់នោះ គេជាម្នាក់ដែលខ្ញុំតែងតែលួចមើលរាល់ពេលមកផ្ទះរ៉ុង >\(*O*)/<
“ម…… មិនទទឹកច្រើនទេ គ្រាន់តែថ្ងៃក្រោយប្រយ័ត្នជាងហ្នឹងទៅបានហើយ”ខ្ញុំក៏ប្តូរការនិយាយស្តីមកជាសុភាពវិញ ^^++  គ្រាន់តែទឹកមុខបារម្ហនិងស្នាមញញឹមបន្តិចធ្វើអោយខ្ញុំចុះចាញ់ទៅហើយ
“ខ្ញុំពិតជាសុំទោសមែនណា” គេក៏រត់តុ្រយ ទៅណាហ្នឹង??
កណ្តឹងមុខផ្ទះក៏រោទិ៍ខ្ញុំក៏ដើរទៅបើកទ្វារ ស្ទើរមិនជឿនឹងភ្នែកខ្លួនឯងគេនៅចំពោះមុខខ្ញុំ អួយ!មិនដឹងគួរប្រឈមមុខយ៉ាងម៉េចទេ មុខខ្ញុំក្រហមអត់ហ្នឹង TTwTT       
“ទទឹកច្រើនដែរនឹង ខ្ញុំសុំទោស ពិតជាសុំទោសពិតមែន”គេនិយាយបណ្តើរយកកន្សែងមកជូតខ្ញុំបណ្តើរសុំទោសបណ្តើរ អេ!មកធ្វើបែបហ្នឹងខ្ញុំរឹងខ្លួនស្លាប់ហើយ ដៃគេមកប៉ះខ្លួនខ្ញុំផង \(#O#)/      
“មិនអីទេៗ”ខ្ញុំទាញដៃគេចេញ ហាសហាសហា!!! ខ្ញុំបានប៉ះដៃគេហើយ
“ខ្ញុំឈ្មោះកក្កដា ចុះនាយឈ្មោះអីដែល”គេនិយាយដោយញញឹមដាក់ខ្ញុំ មានអារម្មណ៍ថារដូវផ្ការីកឈានចូលមកហើយ >O<
“ខ……ខ្ញុំឈ្មោះរក្សារីករាយណាស់ដែលស្គាល់” ខ្ញុំនិយាយដោយញញឹមដាក់ស្នេហ៍ខ្លះ
“រក្សា! ឈ្មោះពិរោះដល់ហើយ”គេនិយាយ នេះសរសើរឈ្មោះខ្ញុំផង ម៉ាក់ពូកែដាក់ឈ្មោះដល់ហើយ ឃើញទេគេចូលចិត្តឈ្មោះខ្ញុំ​ អរគុណនិងស្រលាញ់ម៉ាក់ខ្លាំងណាស់។ មិនចង់និយាយទេ ឈ្មោះរក្សានេះណាម៉ាក់ខ្ញុំជាអ្នកដាក់អោយ គាត់ស្រលាញ់ឈ្មោះនេះព្រោះជាឈ្មោះតារាសំណប់ចិត្តគាត់កាលពីសម័យគាត់នៅក្រមុំ ដល់ពេលកើតខ្ញុំមកក៏ដាក់ឈ្មោះនេះទើបធ្វើអោយខ្ញុំសង្ហារដូចតារាបែបនេះ ហាហហាសសរសើរខ្លួនឯងទៀតហើយនៀក៎!!!! មិត្តអ្នកអានកុំប្រកាន់អីសុំប្រម៉ូតខ្លួនបន្តិចហើយណា៎ ^^”
“បាទ!កក្កដា ក៏ឈ្មោះពិរោះណាស់ដែរ ហើយក៏សង្ហារទៀត”អួ!ចប់ហើយថ្លោយមាត់ទាល់តែបាន
“អរគុណសំរាប់ពាក្យសរសើរ ខ្ញុំរឹងខ្លួនដល់ហើយ”គេនិយាយបែបអៀនៗ សង្ហារបែបនេះហើយកុំថាមិនដែលមានអ្នកណាសរសើរណា។ កក្កដាមានភ្នែកតូចមួយគូរដ៍សែនស្រស់ស្អាត មានច្រមុះដូចច្រមុះតារាកូរ៉េ ជាមួយបបូរមាត់ដ៏សិចស៊ី ពេលញញឹមរឺសើចម្តងៗស្ទើរយកព្រលឹងខ្ញុំទៅហើយ នៅមានចិញ្ចើមក្រាស់ស្អាត ជាមួយទំរង់មុខនិងសក់សែនសមទៀត កំពស់ល្មមចាត់ទុកថាខ្ពស់ហើយទំនងប្រហែល១ម៧៨ ជាមួយរាងមាំ នឹងសំបុរស ជាមួយស្បែកភ្លឺហើយថ្លា គ្មានចន្លោះកន្លែងណាទៅដែរមិនល្អនោះទេ មនុស្សស្អីល្អបែបនេះ ហើយមើលទៅចរិកក៏ល្អទៀត មិនដឹងថាគេមានសង្សាររឺនៅ? តែបើល្អបែបនេះមិនសមថានៅទំនេរនោះទេ ពិបាកចិត្តដល់ហើយលង់ស្នេហ៍ប្រុសស្អាត!!!
“ជាការពិតមែនណា៎! និយាយអញ្ជឹងកក្កដាជាកូនអ្នកផ្ទះនោះមែនទេ”ខ្ញុំក៏ចេះតែអូសក្រឡានិយាយទៅទេ
“បាទ! ចុះរក្សាជាបងប្អូននឹងអ្នកផ្ទះមែនទេ”កក្កដាសួរខ្ញុំដោយញញឹមទៀតហើយ
“អត់ទេ! ខ្ញុំជាមិត្តភក្តិរ៉ុង អូ!រ៉ុងជាម្ចាស់ផ្ទះនេះ”ខ្ញុំឆ្លើយបែបអៀនៗ
“ចុះមនុស្សពីរនាក់ដែរទើបរើមកនៅនោះ”កក្កដាសួរ អេ!ដូចប្លែកៗកក្កដាដូចចាប់អារម្មណ៍នឹងអ្នកផ្ទះនេះដល់ហើយ
“ចង់និយាយពីយុទ្ធនិងវណ្ណមែនទេ ពួកគេជាបងប្អូនជីដូនមួយនឹងវ៉ុង”ខ្ញុំក៏ឆ្លើយ
“យើងរាប់អានគ្នាជាមិត្តភក្តិបានទេ”កក្កដានិយាយ អូព្រះជាម្ចាស់សប្បាយចិត្តដល់ហើយ! >\(*O*)/< មិននឹកស្មានសោះថាកក្កដាមកសុំខ្ញុំធ្វើមិត្តភក្តិសោះ នេះយើងកាន់តែជិតស្និទ្ធិហើយ
“ប្រាកដហើយ”ខ្ញុំនិយាយដោយអូសគេមកអង្គុយក្នុងសួន”មោះ! អង្គុយនិយាយគ្នាងលេងសិនទៅ”
“រក្សារួសរាយដល់ហើយ”កក្កដានិយាយដោយញញឹម            
“កក្កដាក៏ដូចគ្នា”កក្កដាកាន់តែនិយាយកាន់តែគួរអោយស្រលាញ់
“និយាយអញ្ជឹងខ្ញុំអាចសុំលេខទូស័ព្ទរក្សាបានទេ”កក្កដានិយាយបែបអៀនៗ
“លេខខ្ញុំ?”ខ្ញុំលាន់មាត់ព្រោះនឹកស្មានមិនដល់ នេះចង់ញ៉ែខ្ញុំមែនទេ
“រក្សាអត់ប្រើទូរស័ព្ទទេអី”កក្កដានិយាយបែបឆ្ងល់ យកខួរក្បាលពីណាមកគិតហ្នឹងមនុស្សធំប៉ុណ្ណឹងហើយប្រាកដជាប្រើទូរស័ព្ទហើយល្ងង់មែន (_ _^)”      ខំសរសើរថាល្អគ្រប់យ៉ាង នេះមិនមែនមានបញ្ហាខ្សោយប្រាជ្ញទេអី តែមិនអីទេនៅជាមួយខ្ញុំចាំខ្ញុំប៉ូវកក្កដាអោយឆ្លាត ហាហាហាស ^^++
“ប្រើតើ លេខខ្ញុំ ០xx xxx xxx”ខ្ញុំនិយាយហើយកក្កដាក៏យកទូរស័ព្ទម៉ាកទំនើបរបស់គេមកចុច កក្កដានេះក៏មិនអន់ដែលបើនិយាយពីជីវភាពព្រោះមានវីឡាតឿនៅ ហើយប្រើរបស់ទំនើបៗទៀត និយាយៗទៅតើកក្កដាមានចន្លោះប្រហោងត្រង់ណាទេន៎!បើល្អគ្រប់យ៉ាងអញ្ជឹង ហូ!ក៏ភ្លេចប្រាប់ ផ្ទះរបស់រ៉ុងក៏ជាវីឡាតឿកូនកាត់ដែល គ្រួសាររ៉ុងជាអ្នកមាន ម៉ាក់ប៉ានិងប្អូនគេពីរនាក់នៅឯកាណាដាឯណោះ ចំនែកឯគេនៅស្រុកខ្មែរតែម្នាក់ឯងទេ ម៉ាក់ប៉ាគេព្យាយាមហៅគេអោយទៅនៅកាណាដាដែរតែគេមិនព្រមព្រោះដោយសំអាងអញ្ជះសំអាងអញ្ជុះ តែតាមពិតតាមខ្ញុំដឹងទៅមកពីវាចូលចិត្តប្រុសអាស៊ីមិននិយមប្រុសអឺរ៉ុបទេ អញ្ជឹងបានវាមិនព្រមទៅនោះ ចំមែនមិត្តខ្ញុំ!តែបែបនេះក៏ដោយ ក៏វាទៅលេងប៉ាម៉ាក់វាយ៉ាងហ៊ោចណាស់១ឆ្នាំ ក៏២ទៅ៣ដងដែរ។
“ចាំទំនេរខ្ញុំនឹងខលមកលេងណា តែឥលូវប្រញាប់ងូតទឹកអោយឆ្កែខ្ញុំបង្ហើយសិន ទុកវាចោលយូរហើយ”កក្កដានិយាយដោយងើបដើរចេញទៅ“បាយៗ”គេក៏លើដៃលាខ្ញុំ
“បាទ!បាយៗ”ខ្ញុំលើកដៃលាគេដូចគ្នា មិនដាច់ចិត្តសោះតែតាមស្តាប់ទៅទឹកអំបាញ់មិញនេះគេងូតទឹកអោយឆ្កែតើ អញ្ជឹងខ្ញុំមិនក្លាយជាឆ្កែដែលហើយទេអី(#0#) កក្កដាអើយកក្កដានឹកឃើញចង់តែដាល់មួយដៃទេកុំតែស្តាយមុខស្អាតៗរបស់នាយទេ :-/ ។គាប់ជួនពេលកក្កដាដើរចេញទៅ រ៉ុងក៏ចូលឡានល្មម មកវិញលឿនម្ល៉េះ!!ទៅមិនដល់មួយម៉ោងផង 0.o
“មកវិញលឿនម្ល៉េះ”ខ្ញុំសួរទៅរ៉ុង
“គ្រាន់តែផ្ញើរឯកសារខ្លះក៏មកវិញ តែនិយាយពីឯងវិញយ៉ាងម៉េចហើយ”រ៉ុងនិយាយ
“យ៉ាងម៉េចស្អី?”ខ្ញុំនិយាយដោយបែបអៀនៗបន្តិ​ច
“សំដៅកូនអ្នកជិតខាងដែរទើបនឹងដើរចេញទៅអំបាញ់នោះអី”រ៉ុងនិយាយដោយងាកទៅរកកក្កដាដែលដើរចេញទៅបាត់នោះ
“គ្មានអីទេក៏គេចាញ់ទឹកខ្ទាចត្រូវគ្នា ហើយក៏ចូលមកសុំទោសនិងនិយាយជាមួយគ្នាបន្តិចបន្តួច”ខ្ញុំនិយាយដោយញញឹមតិចៗ >O<!!!
“តែគ្នាថាដូចជាមិនធម្មតាបែបនេះទេ”រ៉ុងនិយាយដោយចាក់ដោតខ្ញុំ
“ក៏គេសុំគ្នាជាមិត្តនិងសុំលេខទូរស័ព្ទគ្នាប៉ុណ្ណឹង”ខ្ញុំនិយាយតិចៗ
“នេះមិនមែនមានន័យថាគេតាមញ៉ែរឯងហើយអី”អារ៉ុងស្រែកលឺដោយសប្បាយចិត្ត
“អាឆ្កួតស្រែកលឺម្ល៉េះ!!! ជួនកាលគេគ្រាន់តែចង់រាប់អានបែបអ្នកជិតខានប៉ុណ្ណឹងឯង”ខ្ញុំនិយាយបែបនេះព្រោះមិនចង់សង្ឃឹមខ្ពស់ពេក ក្លាចមិនមែនវាធ្វើអោយខ្ញុំឈឺខ្លាំង ដូចពាក្យចាស់ថា កាន់តែខ្ពស់ធ្លាក់កាន់តែឈឺ នោះអី!!! :-/
“ទោះជាគេគិតបែបនេះ តែអ្នកខ្លះប្រហែលមិនគិតបែបនេះទេមើលទៅ”អារ៉ុងនិយាយដោយមើលមុខខ្ញុំដោយចាប់កំហុស អាមិត្តភក្តិចង្រៃ (_///_) នេះឯងជាព្រូនក្នុងពោះយើងតាំងពីពេលណា បានជារាល់លើកមានរឿងអីក៏ឯងដឹងបានដោយមិនបាច់សួរនាំអីសូម្បីតែបន្តិច­­
​​ខ្ញុំមិននៅអោយអារ៉ុងចាប់កំហុសទៀតទេ ក៏ដើរចូលផ្ទះធ្វើមិនដឹង។ ទុកអោយអារ៉ុងឈរសើចយ៉ាងសប្បាយចិត្តដែលបានធ្វើអោយខ្ញុំរឹងខ្លួនបែបនេះ។
“ប្រញាប់ទៅណាមិនទាន់សួរដឹងរឿងផង”អារ៉ុងដើរមកតាមខ្ញុំ យី!អានេះវាមិនបានត្រូវក្បាលមួយស្បែកជើងមើលទៅមិនឈប់ទេ ឃើញខ្លាបាក់ជើងស្មានតែខ្លាស៊ីក្បាលវាមិនកើតហើយមើលទៅ (_///_)
“វាថីឯង”ខ្ញុំងាកទៅមើលមុខរ៉ុង
“ខំដើរលឿនម្ល៉េះ!អៀនមែនទេ”អារ៉ុងនៅតែមករំខានប្រសាទខ្ញុំទៀត
“មិនបាច់មករំខានប្រសាទអញទេ ទៅបារម្ហពីនាយយុទ្ធប្អូនជីដូនមួយឯងទៅមិនដឹងអាគុជនាំទៅដល់ណាទេសង្ស័យនាំទៅដល់ឋានសួគ៌ផងក៏មិនដឹង”ខ្ញុំនិយាយដោយមើលមុខវា -_-^
“ហើយនាំគ្នាទៅណាអស់ហើយ”រ៉ុងសួរដោយចាប់អារម្មណ៍ថាគ្មានអ្នកណានៅផ្ទះក្រៅពីខ្ញុំ វាមិនដឹងព្រោះពេលវាចេញទៅបានបន្តិច ទើប៣នាក់នោះចេញទៅដែរ
“ក៏ប្អូនៗឯងនឹងនាំគ្នាទៅផ្សារថាទិញរបស់ប្រើប្រាស់ខ្លះ តែអាគុជក៏សុំទៅដែរថានឹងបាននាំប្អូនៗឯងអោយស្គាល់កន្លែងខ្លះៗ”ខ្ញុំរៀបរាប់រឿងដែលបានកើតឡើងជូនចាហ្វាយរ៉ុង -_-^
“នេះអាគុជចង់ធ្វើប្អូនថ្លៃអញមែនទែនហើយមើលទៅ”អារ៉ុងនិយាយដោយសើចតិចៗ
“នៅសើចចេញទៀត អញខ្លាចតែវណ្ណគេដឹងរឿងរបស់អាគុជនិងយុទ្ធទេ ហើយលឺដល់ត្រចៀកអ៊ុំឯងប្រាកដជាធ្ងន់កទាំង៤នាក់មិនខាន”ខ្ញុំនិយាយដោយជ្រួញចិញ្ចើម
“វណ្ណគេមិនប្រាប់ទេ”អារ៉ុងនិយាយដោយជឿជាក់
“ប្រាកដហើយអី”ខ្ញុំសួរបញ្ជាក់
“ព្រោះវណ្ណគេដឹងថាយើងទាំងបីស្រលាញ់មនុស្សប្រុសតាំងពីមកនៅទីនេះដំបូងម្ល៉េះ”អារ៉ុងនិយាយធម្មតាតែខ្ញុំបើកភ្នែកធំៗ នេះស្អីវណ្ណដឹង???
“ដឹងដោយរបៀបណា”ខ្ញុំសួរដោយឆ្ងល់ OoO
“យើងប្រាប់នោះអី វណ្ណគេមិនមែនព្រះពុទ្ធសុខៗក៏ត្រាស់ខ្លួនឯងដឹងសព្វដឹងគ្រប់ឯណា”រ៉ុងនិយាយដោយដើរទៅយកទឹកមកផឹក មើលវានិយាយ *O*”
“ហើយឯងមិនខ្មាស់វណ្ណទេអី”ខ្ញុំនិយាយព្រោះអារឿងស្រលាញ់ភេទដូចគ្នានេះសង្គមយើងមិនទាន់ទទួលយកបានទេ ជាពិសេសមនុស្សប្រុសនិងមនុស្សប្រុសគេប្រាកដជាពេបជ្រាយនិងមើលងាយខ្លាំងណាស់ ស្មានថាយើងជាមនុស្សភពផ្កាយព្រះសុក្របញ្ចូនមកទៀតផងក៏មិនដឹង តែបើស្រីនិងស្រីដូចជាមិនសូវមានបញ្ហាសោះឆ្ងល់ដល់ហើយថាហេតុអី????  គ្រាន់តែយើងស្រលាញ់មនុស្សដែលយើងស្រលាញ់ខុសដែល??? ស្រលាញ់មនុស្សម្នាក់មិនខ្វល់ថាគេយ៉ាងម៉េចទាំងអស់ សំខាន់គេជាគេទៅគឺគ្រាប់គ្រាន់ទៅបានហើយមែនអត់មិត្តអ្នកអាន
“យើងម៉េចឯងខ្មាស់មែនទេ”រ៉ុងនិយាយដោយមើលមុខខ្ញុំ យីមិនខ្មាស់ទេតែអញដូចជារឹងខ្លួនមិនដឹងប្រើកែវភ្នែកបែបណាមើលទៅវណ្ណទេ ខ្លួនជាប្រុសពេញលក្ខណៈដែរតែបែរជាស្រលាញ់ប្រុសដូចគ្នាទៅវិញ តែមិនបាច់ខ្វល់ទេ!!!រស់ក្នុងនាមខ្លួនឯងជាខ្លួនទៅល្អបំផុតហើយ មិនដឹងជាទៅខ្វល់ពីអាឆ្កែមីឆ្កែណាទេ O.o  និយាយអោយបានសើចទេកុំប្រកាន់ខឹងអី ព្រោះបើខឹងខ្ញុំមើលឃើញណា៎^0^
“ក៏ដឹងថាយើងមិនខ្វល់ដែលតែសំខាន់ វណ្ណដឹងនៅថាខ្លួនជិតបានអាគុជជាបងថ្លៃហើយឫនៅ”ខ្ញុំនិយាយដោយជ្រួញចិញ្ចើម
“ប្រហែលមិនយូរទេនឹងដឹងហើយ”អារ៉ុងនិយាយដោយមើលមុខខ្ញុំរួចពួកយើងក៏សើចព្រមគ្នាព្រោះហួសចិត្តជំនួសវណ្ណ
“មិននឹកស្មានថាអាគុជបានប្តីមុនគេសោះ”ខ្ញុំនិយាយដោយកំប្លែង O_O
“ឈប់និយាយទៅអញព្រឺសំបុរណាស់!!! អញក្លាយជាបងថ្លៃរបស់អាគុជ???”អារ៉ុងនិយាយដោយលេបទឹកមាត់ ធ្វើអោយខ្ញុំទ្រាំសើចកាន់តែមិនបាន
“យុទ្ធស៊ូនឹងអាម៉ា អាកុង អាទា របស់អាគុជបានអត់ន៎”ខ្ញុំឆ្ងល់
“ប្រហែលជាត្រូវលុតជង្គង់មួយយប់ទល់ភ្លឺដូចរឿងកុនហើយមើលទៅ”អារ៉ុងនិយាយ នេះអាគុជក្លាយជាប្រធានបទសំរាប់ពួកយើងហើយ ត្រៀមឈ្លក់ទឹកមាត់ស្លាប់អោយហើយទៅអាគុជ ហាហាហាស >\(*O*)/<
“តែយើងថាប្រហែលជាត្រូវអាម៉ាអាទាវាដេញចេញក្រៅផ្ទះហើយពីរនាក់ប្តីប្រពន្ធត្រូវទៅនៅវត្តហើយ”ខ្ញុំនិយាយ
“តែអញគិតថាព្រះសង្ឃមមិនហ៊ានអោយនៅទេ ព្រោះក្លាចពីនាក់ហ្នឹងរំលោភក្មេងប្រុសក្នុងវត្តអស់”អារ៉ុងនិយាយដោយកំប្លែងស្ងួត ឃើញវាមិនសូវនិយាយអីទេ តែពេលនិយាយលើកណា៎ក៏ធ្វើអោយខ្ញុំសើចរហូតចុកពោះព្រោះតែអាទឹកមុខធ្វើភ្លើរបស់វាដែល។
…………………………
ប្រហែលម៉ោងប្រាំបីយប់ខ្ញុំក៏មកដល់ផ្ទះ ព្រោះនៅញ៉ាំបាយល្ងាចនៅផ្ទះអារ៉ុង។ នៅម្នាក់ឯងមិនសូវជានៅផ្ទះធ្វើម្ហូបទេ ព្រោះធ្វើទៅក៏ញ៉ាំម្នាក់ឯងខ្ជិលធ្វើទិញស្រាប់រឺញ៉ាំខាងក្រៅវាអស់តិចហើយមិនហត់ទៀត។ មកដល់ផ្ទះក៏សំអាតផ្ទះបន្តិចព្រោះទុកចោលមួយយប់ហើយ  សំអាតរួចរាល់ក៏ងូតទឹកស្លៀកពាក់ និងបើកកុំព្យូទ័រលេងអ៊ិនធើណេតបន្តិចកែអផ្សុក ដោយអានពត៌មានថ្មីៗ ស្តាប់ចំរៀងក្នុងYouTube និងបើកFacebookបន្តិច។សុខៗទូរស័ព្ទក៏រោទិ៍ដោយលោតលេខប្លែក
“អាឡូ!ខ្ញុំរក្សានិយាយ អត់ទោសអ្នកណាដែលបាទ?”ខ្ញុំនិយាយដោយសុភាព ជាទំលាប់សំរាប់លេខប្លែកព្រោះខ្លាចទាក់ទងនឹងការងារ ហើយម្យ៉ាងវាក៏ជាសុជីវធម៌ផងដែល
“អាឡូរក្សា ខ្ញុំកក្កដាណាចាំបានទេ”អូ!កក្កដានេះទើបសុំលេខពីព្រឹកតើ ក៏តេរមកហើយស្មានតែសុំលេខលេងៗតើ សប្បាយចិត្តចង់ឆ្កួតហើយនាក៎ >\(*O*)/<
“កក្កដា!!! ចាំបានតើ អ្នកណាទៅភ្លេចនោះទើបតែជួបគ្នាព្រឹកមិញសោះហ្នឹង”ខ្ញុំនិយាយបែបលេងសើចដើម្បីអោយបរិយាកាសវាល្អបន្តិច ^^++
“បាទ!នេះញ៉ាំបាយហើយនៅ ហើយនៅឯណាដែល ហើយកំពុងធ្វើអី”កក្កដាសួរខ្ញុំជាខ្សែរមើលតែមកជំរឿនតាមភូមិទៅហើយ
“ញ៉ាំហើយៗ ពេលនេះត្រលប់ផ្ទះវិញហើយ កំពុងលេងFacebook ចុះកក្កដាវិញ”ខ្ញុំក៏តបដោយមិនបាត់មួយសំនួរណាឡើយ -_-^!
“បាទ!ទើបតែបាយហើយ តែអេ! ឈ្មោះក្នុងFacebook ឈ្មោះអីដែលចាំខ្ញុំAddទៅ”កក្កដាសួរ អេ!នេះចង់ញ៉ែរខ្ញុំមែនទែនទេដឹង និយាយទូរស័ព្ទអូសក្រឡាហើយនៅសុំឈ្មោះAccount Facebook ទៀត
“បាទឈ្មោះ Doremon Uncute កុំសើចខ្ញុំណា៎”ខ្ញុំនិយាយបែបនេះព្រោះភាគច្រើន ច្រើនតែសើចខ្ញុំ ភ្លេចប្រាប់តុក្តតាដែលខ្ញុំស្រលាញ់ជាគេគឺដូរ៉េម៉ននេះហើយ ព្រោះដូរ៉េម៉នមានអ្វីៗទាំងអស់។ កាលនៅក្មេងៗខ្ញុំតែងសង្ឃឹមថានិងមានដូរ៉េម៉នមកជួយអោយគ្រួសារខ្ញុំបានប្រសើរឡើងតែអ្វីៗគ្រាន់ជាការស្រមៃដែលគ្មានរូបរៀងប៉ុណ្ណោះ ពិភពលោកនៃការពិតគឺត្រូវតែតស៊ូព្យាយាមនិងដណ្តើមយកបើមិនដូចនេះទេយើងនឹងដាច់ពោះស្លាប់មិនខាន ព្រោះសម័យនេះគឺមនុស្សលើមនុស្ស មនុស្សស៊ីមនុស្ស ស្អីក៏ប្រើលុយដែរ មិនមែនដូចកាលពីបុរាណដើរបេះផ្លែឈើតាមព្រៃក៏រស់បាននោះទេ ហើយឥលូវក៏គ្មានផ្លែឈើឯណាមានអោយយើងបេះដែល មានតែលក់ក្នុងផ្សារ ដូចពាក្យមួយដែលខ្ញុំតែងតែនិយាយ លើកលោកនេះគ្មានទេរបស់Free ទោះជាមានក៏មិនល្អដែរ។
“ហេតុអីក៏ដាក់ឈ្មោះបែបនេះ រក្សាគួរអោយស្រលាញ់សឹងអី”កក្កដានិយាយដោយធ្វើអោយមុខខ្ញុំក្រហមហើយ យីកក្កដានេះចេះស៊ីអារម្មណ៍ទៀត O.o
បានមិនដល់មួយនាទីផងក៏លោតអ្នកAdd friend ( Bottra Kamrin) ឈ្មោះកប់ម៉ងកក្កដា ហេតុតែគេជាប្រុសស្អាតអញ្ជឹងមែន
“ឃើញខ្ញុំAddទៅនូវ”កក្កដាសួរ
“ឃើញហើយ ហើយក៏Confirmរួចរាល់ដែល”ខ្ញុំឆ្លើយដោយចុចចូលទៅក្នុងProfile គេ អូហូ!!! រូបសង្ហាៗដល់ហើយ នេះខ្ញុំត្រូវតែSaveរូបគេទុកហើយ ^0^
“អញ្ជឹងចាំChatក្នុង Facebookវិញស្រួលនិយាយគ្នាជាង”កក្កដានិយាយ ទំនងអៀនមិនហ៊ាននិយាយជាមួយខ្ញុំយូរហើយមើលទៅ(^0^)
“បាទអញ្ជឹង ខ្ញុំបិទទូរស័ព្ទហើយ”ខ្ញុំនិយាយ

“បាទ”កក្កដាតប រួចខ្ញុំក៏បិទទូរស័ព្ទមកប្តូរជាChatក្នុង Facebookវិញ ពួកយើងនិយាយជាមួយគ្នាជាងមួយម៉ោងទើបឈប់ព្រោះក៏រៀងយប់ដែលហើយស្អែកខ្ញុំនិងគេត្រូវធ្វើការផង។ ខ្ញុំកាន់តែស្គាល់គេច្បាស់ មានអារម្មណ៍ថាទំនាក់ទំនងរបស់យើងកាន់តែល្អរហូតខ្ញុំខ្លួនឯងមានអារម្មណ៍ថាប្លែក រឺក៏គេពិតជាចង់ញ៉ែខ្ញុំមែន???????? TTwTT

No comments:

Post a Comment