June 21, 2014

ដំណក់ទឹកភ្នែកក្រោមភ្លៀងរលឹម Chapter5: សុបិន្តតូចមួយ របស់ក្មេងល្ងង់(ភាគបញ្ចប់)



សួរស្តីអ្នកទាំងអស់គ្នា ប្រហែលជាស្អប់ខ្ញុំខ្លាំងហើយដែលយូរយ៉ាងនេះហើយបានសរសេរភាគបញ្ចប់ អ្នកខ្លះរឺអ្នកទាំងអស់ប្រហែលជាភ្លេចសាច់រឿងអស់ហើយមើលទៅ សុំទោសផងណាព្រោះរវល់ពិតមែន ទើបតែប្រលងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រថ្មីៗនេះ កាលពីចុងខែមិនា ហើយកាលពីខែ៤នេះ រវល់រឹតតែខ្លាំងព្រោះប្តូរមុខតំណែងថ្មីការងារធ្ងន់នឹងពិបាកជាងមុន ជាពិសេសខែ៥​ ខែ៦ នេះវិប័ត្រគ្រួសារនឹងស្នេហាក៏កើតឡើងមកទៀត ចង់តែស្លាប់ទេ ជួយគិតមើទៅមិត្តអ្នកអាន ខ្ញុំរវល់ទេ មិនបានកុហកនទោះទេ។ តែខ្ញុំនៅតែនឹកអ្នកទាំងអស់គ្នា ដូចនេះថ្ងៃនេះយើងមកបញ្ចប់រឿងរបស់តាផុងនិងផានីនជាមួយគ្នាក៏បាន។ តោះចាប់ផ្តើម………………
កន្លងទៅជាច្រើនខែទំនាក់ទនងរបស់ផានីននិងតាផុងគឺដូចមុនអញ្ជឹង មិនបានជួបមុខគ្នាគឺបានត្រឹមសារតាមរយៈអ៊ិនធើណេត។តែមួយរយៈក្រោយមកនេះភាពជិតស្និទ្ធរបស់ពួកគេក៏ថយចុះព្រោះតែតាផុងឈប់ធ្វើការនៅក្រុមហ៊ុនឡានហើយប្តូរមកគ្រប់គ្រងជំនួញរបស់ប៉ាគេវិញ។ ទើបតាផុងមិនសូវមានពេលដូចមុនព្រោះពីមុនពួកគេនិយាយជាមួយគ្នាពេញមួយថ្ងៃ មិនថាព្រឹករឺយប់ទេ។ ពេលដែលតាផុងទំនេរមានតែម៉ោង១១ ១២យប់ប៉ុណ្ណោះ ព្រោះពេលនេះជាពេលសំរាកបាយថ្ងៃត្រង់របស់តាផុង ។ ដូចនេះផានីនត្រូវស៊ូទ្រាំដើម្បីបាននិយាយជាមួយតាផុង ទោះជាងងុយគេងខ្លាំងប៉ុណ្ណាក៏ទ្រាំញ៉ាំកាហ្វេរឺធ្វើអីដើម្បីអោយដល់ពាក់កណ្តាលយប់ ព្រោះរាល់ថ្ងៃនឿយហត់ពេញមួយថ្ងៃហើយក៏ត្រូវមកចាំតាផុងទៀតគិតមើលទៅផានីនតស៊ូប៉ុណ្ណា​ នេះមិនគិតពេលខ្លះផានីនត្រូវចាំខកទៀតផងព្រោះតែតាផុងមិនអនឡាញ តែផានីននៅតែសប្បាយចិត្តនិងសុភមង្គលគ្មានរូបរាងមួយនេះ តែរឿងមួយដែលផានីនដឹងនោះគឺថាតាផុងគេសំខាន់ខ្លាំងណាស់សំរាប់គេ ផានីនលង់ជ្រៅក្នុងស្នេហាមួយនេះទៅហើយ ស្នេហារបស់គេមានអោយតាផុងគឺជ្រាលជ្រៅពេកហើយ។
ពេលនេះផានីនកំពុងលេងសារជាមួយតាផុង ដែលម៉ោង១១កន្លះយប់ហើយ
(បងកំពុងធ្វើអីហ្នឹង)
(មានធ្វើអីទេ ទើបបានសំរាកទេហត់ខ្លាំងណាស់ថ្ងៃនេះ)
(អាណិតណាស់ប្តីសំលាញ់)
(បាទ!ប្រពន្ធសំលាញ់ សុំកំលាំងចិត្តមួយមក)
(បានអោនមកអូនថើប)
(បាទ ថើបមក)
(ថើបហើយៗ)
(បាទ ចង់អោបអូនខ្លាំងណាស់)
(អូនក៏ដូចគ្នា នឹកខ្លាំងណាស់)
(បាទ! បងក៏នឹកអូនដូចគ្នា)
(នឹកអីប៉ុន្មានថ្ងៃនេះមិនឃើញអនឡាញសោះ)
(បងរវល់ហ្នឹងណា!)
(បាទអូននិយាយលេងតើ)តែក្នុងចិត្តមិនសប្បាយទាល់តែសោះ
(អូនមិនធុញទេមែនទេ ពេលយើងឆ្ងាយគ្នាយ៉ាងនេះ)
(អត់ទេ បងធុដញមែនទេ)
(ទេបងខ្លាចតែអូនទេ ព្រោះអីយើងឆ្ងាយគ្នាខ្លាំងណាស់)
(បាទអូនដឹងតើ! អូនដឹងថាស្នេហារបស់យើងពិបាក អូនក៏មិនហ៊ានសង្ឃឹមអីខ្ពស់ដែរ)
(សុំទោស ធ្វើម៉េចទេយើងនៅឆ្ងាយគ្នាយ៉ាងនេះ)
(អូនដឹងថាស្នេហាយើងវាពិបាកខ្លាំងណាស់ អូនដឹងបងមិនអាចមកឈប់ត្រឹមនេះបានទេ បងត្រូវការគ្រួសារពិតប្រាកដមួយដែលអូនមិនអាចអោយបងបាន អូនមិនអាចមានកូនបាន អូនដឹងថាបងចង់ធ្វើជាប៉ារបស់គេ តែអូនមិនអាច)សរសេរដល់ត្រឹមនេះផានីនក៏ចាប់ផ្តើមអួលដើមក(អូនពិតជាចង់មានកូនអោយបងណាស់ អូនទើបដឹងថាអារម្មណ៍ដែលអាចមានកូនអោយមនុស្សដែលខ្លួនស្រលាញ់ពិតជារឿងមានសុភមង្គលខ្លាំងណស់ អូនចង់មានកូនជាមួយបងហើយមើលថែពួកគេធំធាត់និងមានគ្រួសារ)បញ្ចប់ត្រឹមនេះទឹកភ្នែករបស់ផានីនក៏ហូរ ជាទឹកភ្នែកសោកស្តាយនិងអាសូរខ្លួនឯង
(កុំគិតច្រើនពេកអូន អនាគតគ្មានអ្នកណាមើលឃើញទេ ណាមួយធ្វើជាឪពុកម្តាយគេមិនមែនជារឿងងាយស្រួលនោះទេ បានហើយឈប់គិតច្រើនហើយគេងទៅណាយប់ណាស់ហើយ បងទៅញ៉ាំបាយហើយ)
(បាទ អូនគេហើយ)
(សុបិន្តល្អ)
(មានថ្ងៃដឺល្អណាបង ស្រលាញ់បង)
(ស្រលាញ់អូនដូចគ្នា)
ផានីនក៏ទំរេតខ្លួនលើពូក អារម្មណ៍របស់គេនៅតែគិតអំពីរឿង”កូន” មានអារម្មណ៍ថាខ្លួនកំសត់ខ្លាំងណាស់។ បើសិនជាអ្នកស្រលាញ់អ្នកណាម្នាក់រហូតចង់មានកូនជាមួយគេ ច្បាស់ណាស់អ្នកបានកប់ខ្លួនឯងនិងសេក្តីស្រលាញ់របស់ម្នាក់នោះហើយគ្មានថ្ងៃនឹងបញ្ឃប់វាងាយៗនោះទេ។
ពេលវេលាចេះតែកន្លងទៅ ដូចជាទឹកហូរដែលគ្មានថ្ងៃនិងហូរបញ្រ្ចាសមកវិញនោះទេ តែចំនែកក្តីស្រលាញ់របស់ផានីនមិនបានហូរទៅតាមទឹកនោះទេ តែបែរជាកាន់តែជ្រាលជ្រៅទៅៗ នឹកគេម្តងៗផានីនក៏អង្គុយអង្អែលខ្សែដៃដែលតាផុងទិញអោយគេ នៅមានបណ្តោងសោរដែលផានីនទិញសំរាប់តាផុងនាថ្ងៃបុណ្យនៃក្តីស្រលាញ់មិនដឹងថាថ្ងៃណាម្ចាស់របស់គេមកយកវានោះទេ។សេក្តីស្រលាញ់ដ៏ល្ងង់ខ្លៅមួយនេះចេះតែបន្តទៅជារឿយៗ រហូតដល់ថ្ងៃមួយ ថ្ងៃដែលក្តីស្រលាញ់នេះបានក្លាយជាអាវុធដ៏មុតស្រួចមកចាក់បំបែកបេះដូងដ៏សែនទន់ខ្សោយមួយនេះ។
ម៉ោង១២កណ្តាលយប់ ផានីនកំពុងតែមើលទៅសារដែលកំពុងលោតមកលើកញ្ជក់ទូរស័ព្ទ ជារៀងរាល់ដងស្នាមញញឹមនឹងមានទៅលើមុខរបស់ផានីន តែសំរាប់យប់ដ៏សែនស្ងាត់មួយនេះបែរជាពោលពេញដោយដំណក់ទឹកភ្នែកទៅវិញ ផានីនអានសារទាំងអួលដើមក គេមិនអាចបញ្ឃប់ទឹកភ្នែកមួយនេះអោយឈប់ស្រក់បាននោះឡើយ។អក្សរមួយតួមួយតួសុទ្ធតែចាក់ទំលុកបេះដូងក្មេងល្ងង់ម្នាក់នេះ
(សុំទោសដែលបានបងមានត្រឹមតែព្រលឹងស្នេហ៍បរិសុទ្ធ)
(អូនដឹងថាពួកយើងនៅឆ្ងាយពីគ្នា)
(មិនមែនបែបនេះទេ! បងចង់និយាយថាបងមានត្រឹមតែព្រលឹងពុំមានរូបរាងសំរាប់អូនទេ រូបរាងមួយនេះបងត្រូវប្រគល់អោយមនុស្សម្នាក់ទៀតដែលបងស្រលាញ់គេដូចជាអូនអញ្ជឹង…… គាត់ជាមនុស្សស្រី គាត់ដឹងថាបងរួមភេទជាមួយប្រុសដូចគ្នាតែគាត់មិនប្រកាន់នោះទេ គាត់នៅតែស្រលាញ់បងដោយប្រើបេះដូងស្មោះ)
(អូនដឹង!អូនដឹងតាំងពីដំបូង មកម្ល៉េះបងត្រូវការគ្រួសារ បងត្រូវការកូនដែលអូនមិនអាចមានអោយបងបាន)
(កុំនិយាយបែបនេះ រូបរាងរបស់បងអោយទៅគេ តែព្រលឹងរបស់បងគឺប្រគល់អោយអូន បងស្រលាញ់អូនទាំងពីរដូចគ្នា តែបងមិនចង់បញ្ចប់ស្នេហាមួយនេះទេ បងចង់អោយយើងនៅបែបនេះរហូត)ស្តាប់សំដីមួយនេះ ពិតជាបន្លាចាក់បេះដូងរបស់ផានីនកាន់តែជ្រៅ គេមិនព្រមបែក គេនៅតែស្រលាញ់ តែគេមិនអាចរស់នៅជាមួយយើងបាន ស្នេហារបស់គេនៅតែបន្តអោយយើងដោយគ្មានរូបរាង វាពិតជាពិបាកខ្លាំងណាស់ក្នុងស្ថានភាពបែបនេះ
(បងចង់អោយពួកយើងនៅបែបនេះរហូតដល់ស្លាប់មែនទេ)
(បាទ! អូនអាចស្រលាញ់អ្នកណាផ្សេងអ្នកណា ក៏បានតែពួកយើងមិនផ្តាច់ទំនាក់ទំនងមួយនេះទេ)
(ហួសហេតុពេកហើយ)សាកគិតបើម្នាក់នោះជាអ្នក អ្នកមានអារម្មណ៍យ៉ាងណា ពេលនេះផានីនសើចចំអកខ្លួនឯង ហួសហេតុពេកហើយ ហួសហេតុពេកហើយ ផានីនពេលនេះអារម្មណ៍នានាកំពុងច្របូកច្របល់ក្នុងចិត្តរបស់គេ
(អញ្ជឹងអូននៅស្រលាញ់បងទេ)
(អូនមិនដឹងទេ)ផានីនពេលនេះពិតជាមិនដឹងថាគួរធ្វើបែបណាពិតមែន បន្តស្នេហាដែលគ្មានអនាគត បញ្ចប់ស្នេហាដែលចិត្តកំពុងពេញស្រលាញ់ ត្រូវស្អប់រឺយ៉ាងណាជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ពេញបេះដូង
(ចប់!ហេតុអី)
(អូនពិតជាមិនដឹងត្រូវធ្វើបែបណាពិតមែន)
(បើអូនចង់បែក បងនឹងបើកផ្លូវអោយអូនចាកចេញ)
(អូនអាចសួរមួយបានទេ)
(សួរមក!)
(បើស្រីម្នាក់នោះស្លាប់ បងជ្រើសរើសយកខ្ញុំទេ)
(អឺម………)
(អញ្ជឹងអូននឹងរង់ចាំដល់ស្រីម្នាក់នោះស្លាប់)
(មើលគេនិយាយ! វាមិនអាចកើតឡើងនោះទេ)
(អនាគតគ្មានអ្នកណាមើលដឹងនោះទេ)ផានីននិយាយដោយកំហឹងក្នុងខ្លួន គេស្អប់សែលស្អប់ស្រីម្នាក់នោះ ជាស្រីដែលឆក់យកសុភមង្គលរបស់គេ ហើយច្រានគេចុះនរកទាំងរស់ បើគ្មានស្រីម្នាក់នោះក្នុងលោកពិតណាស់ សេក្តីសុខមួយនេះពិតជារបស់គេ
(បងគិតថាអូនគិតច្រើនពេកហើយ ហេតុអីសំដែងមកប្លែកយ៉ាងនេះហាក់ដូចជាមិនមែនអូនអញ្ជឹង)
(អូនយំហើយ! ដឹងទេក្នុងលោកនេះអូនធ្លាប់់ស្រលាញ់មនុស្សប្រុសតែ៣នាក់គត់ ហើយបងជាអ្នកទី៣ និងអូនគិតថាជាអ្នកចុងក្រោយបំផុតសំរាប់ជីវិតអូន អូនក៏ធ្លាប់យំតែម្តងគត់ ហើយអូនបានស្បថថានឹងមិនយំជាលើកទី២នោះទេ ហើយរស់នៅយ៉ាងសប្បាយចិត្ត តែឥលូវអូនយំម្តងទៀតហើយ)ផានីនយំសែនយំដែលពិតជាមិនអាចមានអ្វីមកឃាត់បាន
(សូមទោសធ្វើអោយអូនយំ កុំយំបែបនេះអីអាក្រក់មើលណាស់ បងមានទៅណា បងនៅតែជាបងទេតើ)គ្រាន់តែឃើញសារនេះភ្លាមធ្វើអោយផានីនទ្រាំមិនញញឹមមិនបាន គេនៅតែបែបនេះជាព្រាននារីដែលពូកែខាងសំដីឆាបយកបេះដូងអ្នករាល់គ្នា តែបែរជាមិនចេះលួងអ្នកណាទៅវិញ
(គ្មានអ្នកណាយំមុខស្អាតនោះទេ បើមិនចេះលួងក៏កុំលួងអី)ផានីនព្យាយាមឈប់យំហើយជូតទឹកភ្នែកចេញ ព្រោះគេយំឡើងស្ងួតទឺកភ្នែកទៅហើយគ្មានទឹកភ្នែកឯណាយំទៀតទេ
(បងមិនចេះលួងគេទេអូនក៏ដឹងដែរ ឥលូវបងគ្រាន់តែចង់ដឹងថាអូនចង់បន្តរឺបញ្ឃប់តែប៉ុណ្ណោះ)
(អូន………)
(បានហើយអូន បងត្រូវទៅក្រៅធ្វើការហើយបងនឹងរង់ចាំចំលើយអូន៥ម៉ោងទៀត ហើយក៏ចង់ដឹងហេតុផលដូចគ្នា)រូចតាផុងក៏ផ្តាច់ទៅបាត់ ទុកអោយផានីនគិតម្តងហើយម្តងទៀតផានីនក៏តបសារទៅវិញ
(អូននៅតែជ្រើសរើសបន្ត ទោះដឹងថាគ្មានអនាគត ទោះអូនខឹង អូនស្អប់ អូនឈឺចាប់ប៉ុណ្ណាក៏វានៅតែមិនស្មើនឹងក្តីស្រលាញ់មួយនេះ)តបរួចផានីនក៏ទំរេតខ្លួនទៅលើពូកគិតរឿងដែលបានកើតឡើងការពីប៉ុណ្ណានាទីមុននេះ ផានីនចង់អោយវាគ្រាន់តែជាសុបិន្តអាក្រក់ណាស់ មិននឹកស្មានថាមិនប៉ុន្មាននាទីផងខ្សែរជីវិតផានីនក៏ធ្លាក់ចូលក្នុងភាពមិនអាចស្រោចស្រង់បានបែបនេះទេ។ ផានីនក៏គេងលក់ដោយក្នុងដៃកាន់នៅរបស់ពីរយ៉ាងដែលបន្សល់ទុកអនុស្សាវរីយ៍គ្មានថ្ងៃបញ្ចប់។ ជាមួយនេះផានីនក៏មានសុបិន្តតូចមួយដែលតែងតែធ្វើអោយផានីនញញឹមបានរាល់ថ្ងៃ មិត្តអ្នកអានចង់ដឹងទេថាជាសុបិន្តអី ហើយវាក៏ប្រលោមលោកតូចមួយផងដែល ប្រលោមលោកមួយនេះពិតជាអស្ចារ្យខ្លាំងណាស់ព្រោះវាមិនមែនសរសេរដោយខ្មៅដែ ប៉ិច រឺក៏កុំព្យូទ័រនោះទេ តែវាសរសេរឡើងដោយទឹកភ្នែករបស់ក្មេងល្ងង់ម្នាក់ទៅវិញ។ប្រលោមលោកនេះក៏ចាប់ផ្តើមជាមួយសុបិន្តតូចមួយ៖
ផានីន…………
ក្រោយពីខ្ញុំនិងបងផុងស្រលាញ់គ្នាមិនបានប៉ុន្មានឆ្នាំ បងផុងក៏ធានាខ្ញុំទៅនៅសហរដ្ឋអាមេរិកជាមួយគាត់ ហើយខ្ញុំក៏កុហកប៉ាម៉ាក់ខ្ញុំថាខ្ញុំទៅធ្វើការ។ ខ្ញុំក៏ទៅធ្វើការនៅហាងកាហ្វេជាមួយបងផុង មិនប៉ុន្មានគាត់ក៏សុំខ្ញុំរៀបការនៅសាធារណៈ វារំភើបខ្លាំងណាស់។ ហើយពួកយើងក៏រៀបការ មានតែមិត្តភក្តិបងផុងប៉ុន្មានអ្នកប៉ុណ្ណោះដែលចូលរួម ខ្ញុំមិនចង់អោយវាអ៊ូអរពេកទេ សុំត្រឹមធម្មតាៗទៅបានហើយ សំខាន់កូនកំលោះខ្ញុំជាបងផុងខ្ញុំក៏អស់ចិត្ត។ ក្រោយរៀបការរួចពួកយើងក៏មានផ្ទះតូចមួយរស់នៅតែពីរនាក់។ រៀងរាល់ព្រឹក ខ្ញុំក៏ងើបពីព្រលឹមរៀបចំផ្ទះ ចំអិនអាហារ ដល់ពេលបងផុងភ្ញាក់ពីគេងក៏ថើបគាត់ទុកជា morning kiss ហើយយើងក៏ទៅស្រោចកូនឈើតូចៗដែលយើងចាត់ទុកពួកវាដូចជាកូនៗរបស់ពួកយើង រួចយើងក៏ស្រស់ស្រូបអាហារពេលព្រឹក រួចក៏ចេញទៅធ្វើការនៅហាងកាហ្វេទាំងពីរនាក់។ យើងនឹងបើកហ៊ាងកាហ្វេតូចមួយដើម្បីជាភស្តុតាងសំរាប់សេក្តីស្នេហាយើង។ ពួកយើងនិងប្រើពេលពេញមួយជីវិតបង្កើតភាពផ្អែមល្អែមនៃស្នេហាយើងនៅទីនេះ។ យើងនឹងធ្វើការជាមួយគ្នាយ៉ាងរីករាយពេញមួយថ្ងៃ។ យប់ក៏ត្រលប់មកផ្ទះវិញ ហើយធ្វើអាហារពេលយប់ដ៏សែនរ៉ូមែនទិចញ៉ាំពីរនាក់។ ក្រោយញ៉ាំយើងក៏មើលDVDពីរនាក់ ហើយប្រលែងគ្នា រឺអាចធ្វើអីលើសពីហ្នឹង។ យប់បន្តិចបងផុងក៏ទៅធ្វើបញ្ជី ខ្ញុំក៏ទៅឆុងកាហ្វេអោយគាត់ហើយ ធ្វើសសៃអោយគាត់ហើយក៏កំដរគាត់រហូតដល់គាត់បញ្ចប់ការងារ រួចពួកយើងក៏ចូលគេងជាមួយគ្នា។ ពេលទំនេរយើងអាចធ្វើពិចនិក ដើរកំលាន្ត ជិះកក់ដើរលេង ទៅមើលកុន ទៅសួនសត្វ ទៅហែលទឹក ទៅកន្លែងជាច្រើន រឺទៅដើរលេងនៅបរទេសជាមួយគ្នា។​ យើងនឹងនៅជាមួយគ្នា ឆ្លងកាត់់មួយថ្ងៃហើយមួយថ្ងៃទៀត មួយខែហើយមួយខែទៀត មួយឆ្នាំហើយមួយឆ្នាំទៀត រដូវមួយទៅរដូវមួយទៀត ខ្ញុំនឹងអាចមើលព្រិលធ្លាក់ដំបូងជាមួយគាត់រាល់ឆ្នាំ យើងនៅបែបនេះរហូត រហូតទៅដល់សក់យើងប្រែប្តូរពណ៌ រហូតដល់យើងស្លាប់ម្នាក់ៗ ផ្នូរយើងនឹងកប់ជាមួយគ្នា ហើយរស់នៅជាមួយគ្នាជារៀងរហូតទៅ……………។
សុបិន្តនៅតែជាសុបិន្ត ប្រលោមលោកនៅតែជារឿងប្រឌិតគ្មានការពិត តែអ្នកមិនដឹងថាវាបែរជាប្រើអារម្មណ៍ពិត ទឹកភ្នែកពិតរបស់ក្មេងល្ងង់ម្នាក់មកសរសេរវាឡើងមក។ ស្នេហាដូចជាល្បែងស៊ីសងអញ្ជឹង បើអ្នកឈ្នះអ្នកនឹងរស់នៅដោយរីករាយពេញមួយជីវិត តែបើសិនជាអ្នកចាញ់អ្នកហ្នឹងគ្មានសេសសល់អ្វីសូម្បីតែបន្តិចនោះឡើយ រហូតហ៊ានស្លាប់ព្រោះអ្នកគ្មានសល់អ្វីក្នុងខ្លួនទៀតទេ មិនសល់សូម្បីបេះដូង អារម្មណ៍ វិញ្ញាណ សំរាប់អ្នកណារឺរស់បន្តទៀត។ ដូចល្បែងចាក់តូច ឈ្នះក៏តិច ចាញ់ក៏តិច តែបើអ្នកដាក់ទុកកាន់តែធំ នោះអ្នកនឹងប្រឈមនឹងការបាត់បង់ដ៏សែនធំដែលនិងពិបាកស្រោចស្រង់វាឡើងមក។ ស្នេហារបស់ផានីននិងតាផុងគឺគ្មានទីបញ្ចប់ព្រោះទោះជាម្នាក់ដឹងថាគ្មានលទ្ធផល តែម្នាក់ៗនៅតែមិនព្រមបោះបង់វា វាជាប្រលោមលោកដែលសរសេរយ៉ាងណាក៏មិនចេះចប់ ជាប្រលោមលោកដែលសែនពិបាកនឹងសរសេរព្រោះអារម្មណ៏ទាំងអស់សុទ្ធជាការពិតមិនថាចំនុចណាមួយនៃសាច់រឿង ។ ជីវិតស្នេហារបស់ក្មេងល្ងង់ផានីនម្នាក់នេះដូចជាទឹកភ្នែកដែលហូរក្រោមភ្លៀងរលឹមដូច្នេះដែល ទោះជាអ្នកយំប៉ុណ្ណាក៏គ្មានអ្នកណាដឹងនោះដែល ទោះជាឈឺចាប់ប៉ុណ្ណា​ ស្រលាញ់ប៉ុណ្ណាក៏ផានីននៅតែតស៊ូជីវិតស្នេហាមួយនេះ ព្រោះពិតណាស់គេមិនចង់បាត់បង់មនុស្សម្នាក់នោះសោះឡើយ គេបានត្រឹមសង្ឃឹមថាថ្ងៃណាមួយនឹងមានអភិហារសំរាប់គេ អាចអោយមនុស្សម្នាក់នោះមកនៅក្បែរគេ។ 

អូនហ្នឹងចងចាំស្នាមញញឹមមួយនេះដែលបងអោយអូន​ហើយសង្ឃឹមថាថ្ងៃណាមួយអូននឹងបានឃើញវាម្តងទៀត
អានីនក្មេងល្ងង់របស់បង……………



បានហើយខ្ញុំសូមបញ្ចប់រឿងនេះត្រឹមនេះចុះ ស្នេហាដែលគ្មានលទ្ធផលមួយនេះទោះជាសរសេរមួយពាន់សន្លឹកទៀតក៏នៅតែមិនអាចរកឃើញទីបញ្ចប់ដដែល។ ជាចុងក្រោយអរគុណចំពោះអ្នកអានរាល់គ្នា ដែលតែងតែគាំទ្រនៅគ្រប់ប្រលោមលោករបស់ខ្ញុំមិនថារឿងនោះសរសរចប់រឺមិនទាន់ចប់ ហើយខ្លះក៏រង់ចាំរបស់ខែទៀបមានមួយវគ្គ។ ខ្ញុំពិតជាសោកស្តាយតែមិនបានបំពេញតួនាទីរបស់ខ្លួនមិនបានល្អ មិនអាចបំពេញចំនីអារម្មណ៍អ្នករាល់គ្នាដោយដូចទឹកចិត្តអ្នករាល់គ្នាដែលខំគាំទ្រប្រលោមលោកខ្ញុំទាំងអស់។ ហើយខ្ញុំនឹងព្យាយាមយកពេលវេលាដែលទំនេរសរសេររឿងបន្តបន្ទាប់អោយបានល្អ។ ខ្ញុំមានតែស្នាមញញឹមតែមិនចេះរីងស្ងួតទោះជាពិបាកចិត្តប៉ុណ្ណាក៏ដោយ មកជូនពរអោយអ្នកទាំងអស់គ្នារីករាយសប្បាយចិត្ត មានសុភមង្គល ជួបស្នេហាពិត ហើយរស់នៅជាមួយគ្នាជារៀងរហូត ពេលនេះអ្នកមិនជួប ថ្ងៃណាមួយអ្នកហ្នឹងជួប តែសង្ឃឹមថានឹងលឺដំនឹងល្អពីអ្នកគ្រប់ៗគ្នាឆាប់ៗហើយបើរកបានពិតមែនកុំភ្លេចប៉ាវបាយAh CAT……………… ស្រលាញ់អ្នកគ្រប់គ្នាបំផុតពីខ្ញុំ Ah CAT អ្នកនិពន្ធមុខយ៉ាប់^o^