April 8, 2020

Love is Love- High light




" ហេតុអីជីវិតនៅមហាវិទ្យាល័យគួរអោយធុញបែបនេះ ក៏មានតែកិច្ចការផ្ទះៗ ដូចរៀននៅថ្នាក់បឋមដែរមិនចេះចប់ មិនចេះហើយ" សានដើរបណ្តើរ រអ៊ូបណ្តើរ មើលក្រដាស់លំហាត់នៅក្នុងដៃ ដែលមិនចេះអស់។
" យើងស្តាប់ឯងរអ៊ូ តាំងពីចេញពីថ្នាក់មក​ នេះ!ឯងមិនហត់ខ្លះទេអ៎!" រាមនិយាយដោយយកសៀវភៅទះក្បាលរបស់សាន ព្រោះសាននេះរអ៊ូមិនឈប់សោះ ធ្វើអោយរំខានត្រចៀករបស់គេជាខ្លាំង។
" ឈឺណាវើយ!" សានយកអង្អែលក្បាល
" ក៏វៃឯងអោយភ្ញាក់ពីការស្រមើលស្រមៃ នេះអ្នកមិនដឹងនឹងគិតថាឯងលំបាកដែលត្រូវមកអង្គុយធ្វើការងារសាលានេះហើយ ទាំងដែលឯងមិនដែលយកខួរមកគិតម្តងណាសោះ! មួយថ្ងៃៗក៏ឃើញតែរវល់ជាមួយមនុស្សស្រីសោះ" រាមនិយាយទាំងចងចិញ្វើម ហើយក៏ងាកទៅរកកំលោះម្នាក់រាងតូចស្តើងក្បែរខ្លួន "នេះណា!​​ អំណត់ក៏ជាធ្វើលំហាត់អោយឯងរាល់ថ្ងៃ មិនទាំងនិយាយមួយម៉ាត់ផង គ្រាន់តែអង្គុយចំលងសោះក៏រអ៊ូច្រើនដែរ" រាមនិយាយដោយងាកទៅសំលក់សាន
" អើ! អំណត់នេះណាជាមិត្តដែលយល់ចិត្តបំផុត បើគ្មានឯងទេ! យើងគិតថាមួយជាតិនេះយើងគ្មានថ្ងៃអាចរៀនចប់បាននោះឡើយ" សានសំដែងធ្វើទឹកមុខរំភើបរហូតស្ទើតស្រក់ទឹកភ្នែកហើយស្ទុះទៅអោបអំណត់
"​ បានហើយឈប់សំដែង ហើយអោយក្រដាសលំហាត់មក" អំណត់និយាយដោយទាញសានចេញ ហើយសំលក់មុខសាន។ ស្គាល់គ្នាជិត២ឆ្នាំមកនេះអំណត់ក៏អាចទាយដឹងថាមិត្តរបស់គេកំពុងគិតអី
" អរគុណណា៎!" សាននិយាយដោយញញឹមរួចក៏យកក្រដាស់លំហាត់គេទាំងអស់ដាក់ក្នុងដៃអំណត់ "អូ!នេះយើងមានណាត់ផង យើងទៅមុនហើយណា" សាននិយាយរួចក៏រលាយបាត់មួយរំពេច ទុកអោយមិត្តភក្តិទាំងពីរអ្នកមើលមុខគ្នាហើយគ្រវីក្បាល
" បើវាយកចិត្តទុកដាក់រៀនដូចមនុស្សស្រីនោះ វាប្រហែលជាក្លាយជា អេនស្ទែនមើលទៅហើយ" រាមនិយាយដោយសំលឹងទៅរកសានតែរលាយបាត់សូម្បីតែស្រមោល
អំណត់មិននិយាយអ្វីបានត្រឹមគ្រវីក្បាលទាំងហួសចិត្ត
ខ្ញុំក៏សុំណែរនាំ កំលោះសង្ហារទាំង៣អោយអ្នកទាំង៣ស្គាល់៖
រាម! ឈ្មោះពេញ "ពេជ្រ ថាវវឌ្ឍនៈរាម" កំលោះសង្ហារ សំបុរសណ្តែកបាយ កំពស់ប្រហែល១៨០ រាងក៏សង្ហារ បែបអ្នកលេងកីឡា ព្រោះគេក៏ជានៅក្នុងជំរុំបាល់ទាត់ ហើយក៏ជាជំរើសកីឡាកររបស់មហាវិទ្យាល័យទៀតផង។ រាមក៏ទើបនឹងផ្លាស់មករៀននៅទីនេះប្រហែលកន្លះឆ្នាំនោះទេ។ ដំបូងគេនឹងសានក៏មិនសូវជាត្រូវរូវគ្នានោះដែរ ព្រោះពួកគេតែងតែត្រូវបាននិស្សិតស្រីៗយកពួកគេមកប្រៀបធៀប ព្រោះសានក៏ស្រស់សង្ហារ ហើយមានភាពលេចថ្លោមិនចាញ់គ្នានោះឡើយ ដែលបណ្តាលអោយសានដែរធ្លាប់តែជាតួឯកនោះមិនសប្បាយចិត្ត ជាពិសេសនៅពេលសានដឹងថាមនុស្សស្រីដែលគេសេពគប់នោះកំពុងតែចាប់អារម្មណ៍រាមដូចគ្នា។ តែក្រោយមកអ្វីក៏បានប្រសើរឡើយនៅពេលមានម្តងនោះសានត្រូវមនុស្សមកពីសាលាផ្សេងពួតវៃក៏ព្រោះតែរឿងស្រីនេះឯង ហើយរាមប្រទះឃើញក៏ចូលទៅជួយ តែជាសំណាងពួកគេក៏គេងពេទ្យទាំង២នាក់តែ៣ថ្ងៃតែប៉ុណ្ណោះ។ ក្រោយមកពួកគេក៏ចាប់ផ្តើមរាប់អានគ្នាហើយក៏ជិតស្និទ្ធិដូចដែលបានឃើញនេះឯង។ ​
ចំនែកកំលោះមាឌតូចរាងស្តើងម្នាកទៀត ឈ្មោះអំណត់ ឈ្មោះពេញ គង់ អំណត់។ ឈ្មោះខ្លីៗ តែក៏មានន័យគ្រប់គ្រាន់ក្នុងការរៀបរាប់ពីមនុស្សម្នាក់នេះ។ ជាសិស្សពូកែរបស់សាលា ហើយគេក៏ជាសិស្សអាហារូបករណ៍នៅសកលវិទ្យាល័យផងដែរ។ សកលវិទ្យាល័យដែលគេកំពុងរៀននេះ ក៏ជាសកលវិទ្យាល័យ១ ក្នុងចំណោម សកវិទ្យាល័យថ្លៃជាងគេរបស់ប្រទេស។ មានតែសិស្សពីរប្រភេពប៉ុណ្ណោះដែរអាចរៀននៅទីនេះបាន។ ទី១ ក៏ជាកូនដែលមានស្តុកស្តម្ហ ព្រោះថ្លៃបង់សាលាក៏ថ្លៃកប់មេឃ ចំនែកប្រភេទទី២ ក៏ជាសិស្សដែលពូកែខ្លាំងទើបអាចទទួលបានអាហារណ៍រូបករ សិក្សានៅទីនេះបាន។ ទំនាក់ទំនងដំបូងរបស់គេនិងសាន ក៏មិនជាល្អនោះដែរ ព្រោះមនុស្សម្នាក់ឈ្មោះសាននេះ ពិតជានិស្ស័យមិនល្អពិតមែន។ គេក៏ចាប់ផ្តើមស្គាល់សាន ដោយសារមនុស្សម្នាក់ដែរគេទទឹងរង់ចាំដល់សព្វថ្ងៃនេះ។ មុនពេលចាកចេញទៅ មនុស្សម្នាក់នោះក៏បានផ្ញើរអំណត់ និងសានអោយជួយថែរក្សា។​ តែមិនច្បាស់ថារាល់ថ្ងៃនេះ អ្នកណាជាអ្នកជួយអ្នកណាអោយប្រាកដនោះទេ ព្រោះអំណត់ក៏ត្រូវឈឺក្បាលជួយមនុស្សម្នាក់ដែរមានតែអក្សរស្រីនៅលើក្បាលជារៀងរាល់ថ្ងៃ ជាពិសេសគឺរឿងរៀន។ (សំរាប់រឿងរាវរបស់អំណត់កាលពីជាង១ឆ្នាំមុននោះ ក៏មាននៅក្នុងប្រលោមរបស់ខ្ញុំមួយទៀត [ True Love ]​)
សាន! មនុស្សប្រុសទាំងស្អាតសង្ហារ មាន និងពូកែរទាំងតន្រ្តី ជាបុរសក្នុងក្តីស្រមៃរបស់មនុស្សស្រីគ្រប់គ្នាក្នុងសាលានេះ ប្រាថ្នាចង់បានជាមិត្តប្រុសបំផុត។ ប៉ុន្តែមនុស្សមិនមានអ្នកណាគ្រប់ដប់នោះឡើយ សាននេះក៏មិនចូលចិត្តរៀន ហើយនិស្ស៍យក៏មិនសូវល្អ ក៏អាចញ៉ែរមនុស្សគ្រប់គ្នាដែលគិតថាចាប់អារម្មណ៍ទោះគេស្រលាញ់ រឺមិនស្រលាញ់ក៏ដោយ អាចនិយាយបានថាជីវិតរបស់គេបើដកមនុស្សស្រីចេញក៏ក្លាយជានរកសំរាប់គេមិនខាន។ សំរាប់គេស្នេហាបានក្លាយជារឿងធម្មតា សំរាប់ពាក្យឈឺចាប់ក៏គ្មានក្នុងវចនានុក្រមរបស់គេ ព្រោះគេក៏មិនដែលជាចាប់អារម្មណ៍លើអ្នកណាអោយពិតប្រាកដនោះដែល ព្រោះមនុស្សដែលគេទាក់ទងក៏ច្រើបពេក រហូតគេភ្លេចថាម្នាក់ណាដែលខ្លួនបានញ៉ែរពីម្សិលមិញផង។ តែសំរាប់មនុស្សដូចសានទាំងសង្ហារ ទាំងមាន លូយឆាយក៏កំរិត university's husband  ទៅហើយបានធ្វើសង្សារមួយថ្ងៃ ម្នាក់ៗក៏សុខចិត្តដែរ។
សានដើរយ៉ាងលឿនសំដៅទៅ ចេះពីអាគារមហាវិទ្យាល័យសេដ្ឋកិច្ច ឆ្ពោះទៅកាន់មហាវិទ្យាល័យវិទ្យាសាស្រ្ត។ ព្រោះនេះគេយឺត ៣០នាទីហើយ! កាលដែលអោយមនុស្សស្រីចាំមិនមែនជាទំលាប់របស់សាននោះទេ។ ស្របពេលនៅក៏មានសិស្សប្រុស រូបរាងល្អិតម្នាក់ រត់ទាំងត្រហេបត្រហបមកប៉ះគេដោយចៃដន្យ។ បណ្តាលអោយរាងកាយរបស់សានត្រូវងាកទៅមួយចំហៀង ចំណែកភ្នែករបស់គេក៏ប្រសប់នឹងភ្នែករបស់បុគ្គលម្នាក់នោះ វិនាទីនោះសានស្រាប់តែចាប់អារម្មណ៍ថា នេះជាលើកទីមួយក្នុងជីវិត ដែលគេប្រទះកែវភ្នែកដែលស្រស់ស្អាត ពោលពេលដោយភាពបរិសុទ្ធ។ កែវភ្នែក ដែលភាពនឹងទារកទើបនឹងកើត ដែលមានតែភាពទទេស្អាត និងបរិសុទ្ធ។
"សុំទោស" កំលោះម្នាក់នោះឧទានឡើងទាំងនៅក្នុងកែវភ្នែកនៅជាប់នឹងទឹកភ្នែកនៅឡើយ សំដីរបស់គេបានធ្វើអោយសាន ភ្ញាក់ពីការគិតហើយត្រលប់មកពិភពលោកនៃការពិតវិញ
"អ...!" សានចង់តបទៅវិញ តែវាហាក់ដូចជាយឺតពេលទៅហើយព្រោះកំលោះម្នាក់នោះបានរត់ចេញឆ្ងាយទៅហើយ
" នេះខ្ញុំកើតអីនឹង" សាននិយាយតិចៗទាំងចងចិញ្ចើម ព្រោះសុខៗគេមានអារម្មណ៍ថា របស់ដែលនៅក្នុងទ្រូងខាងឆ្វេងរបស់គេចាប់ផ្តើមលោតញាប់ជាងធម្មតា
និយាយពីរាម និងអំណត់វិញ ដើរញញែកគ្នាចុះឡើងក៏មកដល់ចំណតរថយន្ត
"អំណត់! គ្នាជូនទៅផ្ទះអី?" រាមងាកមកសួរអំណត់ ព្រោះអំណត់មិនមែនជាកូនអ្នកមានដូចមនុស្សទូទៅនៅក្នុងសាលានេះទេ រាល់ថ្ងៃអំណត់មកសាលាដោយសារឡានក្រុង ហើយគេក៏មិនទំលាប់អោយមិត្តភក្តិរបស់គេជួនទៅមកដែល ព្រោះមិនចង់រំខានអ្នកដទៃ ណាមួយគេក៏ទំលាប់ចំពោះការជិះឡានក្រុងទៅហើយ។ កាលពីមុនក៏មានមនុស្សម្នាក់ចាំជួនទៅមក តែក្រោយគេទៅបាត់ ការងារនេះក៏ក្លាយជារបស់សាន តែម្នាក់នេះរវល់ជាមួយមនុស្សស្រីរបស់គេស្ទើរគ្មានពេលដកដង្ហើម។
"មិនអីទេ! ថ្ងៃនេះសាន់មកទទួលខ្ញុំ ព្រោះប្រាប់ថាចង់អោយជួយរើសកាដូអោយ ណារ៉ា" អំណត់ងាកនិយាយតិចៗដាក់រាម ទាំងញញឹមញញែម
"អេ! ពីរអ្នកនេះទើបតែសេពគប់គ្នាសោះ sweet ដល់ហើយច្រណែនណាស់" រាមនិយាយដោយធ្វើមុខលើសជាតិស្ករ
" និយាយពីគេ ចុះឯងពេលណានឹកចង់មានសង្សារនឹងគេ? ឃើញក្រមុំៗមកសារភាពមិនលោះថ្ងៃទេ" អំណត់និយាយចំអន់ រាម ។​វាជារឿងធម្មតាទៅហើយ សំរាប់មនុស្សប្រុស Idol របស់នារីគ្រប់គ្នា ស្អាត សង្ហារ សុភាព ថែមទាំងនៅទំនេរបែបនេះ អ្នកណាមិនប្រាថ្នា។
"ទេ! ចង់នៅម្នាក់ឯងច្រើនជាង" រាមនិយាយទាំងគ្រវីក្បាល បង្ហាញថាមិនចូលចិត្ត ព្រោះការដែលមានស្នេហាក៏ធ្វើអោយគេមានអារម្មណ៍ថារវល់ និងឈឺក្បាលព្រោះមានរឿងជាច្រើនត្រូវគិត គេក៏ធ្លាប់សាកល្បងមានចំណងស្នេហាដែរ តែឃើញថាវាមិនសមប្រកប រឺមួយគេមិនទាន់ជួបមនុស្សដែលកើតមកសំរាប់គេ
"តែចង់ប្រាប់ថាពេលខ្លះសេ្នហាទោះយើងខំយ៉ាងណាក៏រកមិនបាន តែបើវាមករកយើងហើយទោះចង់គេចក៏គេចមិនផុតដែរណា!" អំណត់និយាយទាំងញញឹម ចំណែករាមត្រឹមធ្វើមុខមិនដឹងរឿង