October 22, 2013

True love Chapter12


“អូនញ៉ាំអីបន្តិចទៅណា សុទ្ធជាកំហុសបង ពេលឃើញអូនបែបនេះបងពិតជាពិបាកចិត្តណាស់”វិច្ឆ័យនិយាយដោយកាន់បាយមួយចានក្នុងដៃ ដោយអំណត់មិនខ្វល់នឹងវិច្ឆ័យ គេនៅតែដេកដោយមិនចេញទៅណាហើយក៏មិននិយាយជាមួយនឹងវិច្ឆ័យ
“បងសូមទោស អូនចង់អោយបងធ្វើអីក៏បានអោយតែអូនឈប់ខឹងនឹងបង”វិច្ឆ័យនិយាយដោយលុតជង្គង់ហើយកាន់ដៃអំណត់
“ចេញទៅកុំមក រវល់នឹងខ្ញុំ”អំណត់គ្រវៀសដៃវិច្ឆ័យចេញ
“បងខុស បងមិនល្អ តែអូនអាចមិនស្អប់បងបានទេ”វិច្ឆ័យនិយាយដោយក្តុកក្តួល
“ខ្ញុំមិនហ៊ានខឹងនឹងឆ័យទេ ក្នុងចិត្តខ្ញុំឆ័យគឺទទេស្អាត”សំដីដ៏មុតរបស់អំណត់ធ្វើអោយឆ័យសឹងតែដាច់ប្រមាត់ជាពីរ
“បងចេញទៅហើយ អូនកុំភ្លេចញ៉ាំបាយផង” វិច្ឆ័យនិយាយដោយអស់សង្ឃឹមរួចដើរចេញទៅ ពេលបើកទ្វារបំរុងនឹងដើរចេញទៅវិច្ឆ័យក៏ងាកមកនិយាយ”តើបងពិតជាមិនអាចស្មើគេមែនទេ?”រួចគេក៏ដើរចេញទៅ
ពេលវិច្ឆ័យដើរចេញទៅអំណត់ក៏ក្រោកឡើងដោយកាន់ខ្សែរករបស់សាន់នៅក្នុងដៃ ហើយសំលឹងមើលទៅទ្វារក្នុងកែវភ្នែកពោលពេញដោយភាពសោកសៅ។តាមពិតគេក៏អាណិតវិច្ឆ័យខ្លះដែលតែគេពិតជាមិនអាចទទួលយកបាននូវអ្វីដែលឆ័យបានធ្វើដាក់គេបានឡើយ។ ទង្វើរបស់វិច្ឆ័យបានបំផ្លាញអារម្មណ៍ល្អដែលអំណត់មានចំពោះគេ អំណត់មិននឹកស្មានសោះថាវិច្ឆ័យមកជាន់ឈ្លីនិងមើលងាយក្តីស្រលាញ់របស់គេបែបនេះទេ។
ពេលល្ងាចពួកគេក៏ត្រលប់មកវិញដោយភាពស្ងៀមស្ងាត់គ្មាន។ អ្វីៗប្រែជាក្រៀមក្រំយ៉ាងចំលែករហូតអាចធ្វើអោយសានអាចយល់បានប្រាកដជាមានរឿងអីកើតឡើងចំពោះពួកគេទាំងពីរ។
ម៉ោង៨កន្លះ រាជធានីភ្នំពេញ…………
មកដល់ភ្នំពេញវិញ ឡានដំណើរកំសាន្តក៏ឈប់នៅសាលា។ម្នាក់រីករាយដោយបន្សល់ទុកនូវស្នាមញញឹម លើកលែងតែមនុស្សពីរនាក់ប៉ុនោះ។អំណត់ក៏ប្រញាប់ប្រញាប្រមូលឥវ៉ាន់រួចដើរចេញភ្លាមដោយមិនខ្វល់ពីអ្នកណា។ គេដើរយ៉ាងលឿនដើម្បីគេចពីមនុស្សម្នាក់ តែនៅតែគេចមិនផុតដដែល
 “អំណត់! អូនចង់ទៅណាយប់ណាស់ហើយគ្មានឡានក្រុងទេស្មានេះនោះ”វិច្ឆ័យនិយាយដោយចាប់ដៃអំណត់
 “ឆៃកុំមករវល់នឹងខ្ញុំ! ខ្ញុំចង់ទៅផ្ទះដោយរបៀបណាក៏វាមិនទាក់ទងអីនឹងឆៃសូម្បីតែបន្តិច”អំណត់និយាយដោយគ្រវេសដីចេញពីវិច្ឆ័យ
 “ហេតុអីអូននិយាយបែបនេះ! អោយបងជូនអូនទៅផ្ទះទៅណា”វិច្ឆ័យនិយាយដោយឈរពីមុខឆៃ
 “ឆ័យចេញពីមុខខ្ញុំទៅ ខ្ញុំត្រូវការទៅផ្ទះ”អំណត់និយាយដោយដើរគេចពីវិច្ឆ័យ តែក៏ត្រូវវិច្ឆ័យអោបគេជាប់
“លែងខ្ញុំនេះឆ័យមិនចេះខ្មាសគេទេអី”អំណត់និយាយដោយប្រឹងរើបំរាស់ពីវិច្ឆ័យ
“បងមិនខ្វល់ពីអ្វីរឺអ្នកណាទាំងអស់ គឺបងដឹងតែម្យ៉ាងប៉ុណ្ណោះគឺបងស្រលាញ់អូន”វិច្ឆ័យនិយាយដោយអោបអំណត់កាន់តែណែន
“តែការស្រលាញ់របស់ឆៃខ្ញុំទទួលមិនបាននោះទេ”អំណត់ព្យាយាមរើរហូតផុតពីការអោបរបស់ឆៃ
“មកពីគេម្នាក់នោះមែនទេ តើគេល្អត្រង់ណាប្រាប់បងមក”វិច្ឆ័យគំហកដាក់អំណត់ ដែលវិច្ឆ័យមិនដែលបែបនេះពីមុនមកទេ
“យ៉ាងណាគេគ្មានថ្ងៃជាន់ឈ្លីការស្រលាញ់របស់ខ្ញុំដូចឆៃធ្វើដាក់ខ្ញុំដែរ”អំណត់ស្រែកដោយទឹកភ្នែករួចក៏រត់ចេញទៅ ចំនែកវិច្ឆ័យដាល់មួយដៃយ៉ាងខ្លាំងទៅជញ្ជាំងសាលា
“ឯងទៅធ្វើបែបនោះដាក់អំណត់ធ្វើអី!!!”វិច្ឆ័យស្រែកទៅលើមេឃ”បើអូនមិនលើកទោសអោយបង បងក៏គ្មានថ្ងៃលើកលែងទោសអោយខ្លួនឯងជាដាច់ខាត”វិច្ឆ័យនិយាយតិចៗដោយមានទឹកភ្នែកស្រក់មក គេពិតជាស្តាយកំហុសដែលខ្លួនបានប្រព្រឹត្តដាក់អំណត់ខ្លាំងណាស់។
………………
“ឆ័យហេតុអីក៏ឯងធ្វើបែបនេះចំពោះខ្ញុំ ទោះខ្ញុំមិនមែនជាមនុស្សស្រីតែខ្ញុំក៏មានសាច់មានឈាមក៏ចេះស្រលាញ់ ចេះឈឺចាប់”អំនត់និយាយដោយដេកយំនៅក្នុងបន្ទប់ គេកំពុងគិតដល់រឿងដែលបានកើតឡើងក្នុងយប់នោះ វិច្ឆ័យដូចកំរោលចូល ទោះអំណត់អង្វរ អំណត់ឈឺ អំណត់យំ អំណត់ខ្លាចប៉ុណ្ណាក៏គេមិនខ្វល់ គេដឹងតែម្យ៉ាងគឺគេចង់បានអ្វីដែលគេចង់បានប៉ុណ្ណោះ។
“តឹងៗៗ”សំលេងសាររបស់ទូរស័ព្ទអំណត់ក៏លាន់ឡើង គេក៏ឆែកសារទូរស័ព្ទ
(អំណត់បងខាងមុខផ្ទះអូន! បងចង់និយាយដថាអត់ទោសអោយបងទៅណា)ក្រោយពីមើលសាររួចអំណត់ក៏ស្ទុះទៅមើលតាមបង្អួច ក៏ឃើញវិច្ឆ័យឈរកាន់ផ្ទាំងធំមួយដោយសរសេរថា”បងសូមទោស!អត់ទោសអោយបងទៅណា”
“នេះឆ័យឆ្កួតហើយមែនទេ”អំណត់និយាយតិចៗរួចក៏តបសារវិច្ឆ័យ
(ទៅផ្ទះទៅ! កុំមកធ្វើអីឡប់ៗបែបនេះ)
មួយសន្ទុះក៏មានសារតបមកវិញ
(បងមិនទៅណាជាដាច់ខាតបើអូនមិនព្រមអត់ទោសអោយបងនោះទេ)មើលហើយក៏ធ្វើអោយអំណត់ជ្រួញចិញ្ចើម
(តាមចិត្ត!!!)តបសាររួចអំណត់ក៏ទាញវាំងននបិទបង្អួច និងភ្លើងបន្ទប់
“បន្តិចទៀតប្រហែលត្រលប់ទៅវិញដោយខ្លួនឯងមិនខានទេ”អំណត់គិតក្នុងចិត្ត
…………………………
មួយម៉ោងកន្លងផុតទៅ………
“ហើយស្មាណាបានឆ័យព្រមទៅផ្ទះ ហេតុអីក៏ក្បាលរឹងបែបនេះ”អំណត់រអ៊ូពេលដែលវិច្ឆ័យនៅតែមិនព្រមត្រលប់ទៅផ្ទះទៀត។ នៅសុខៗមេឃក៏ស្រាប់តែភ្លៀងដូចគេចាក់ទឹក វារឹតតែធ្វើអោយចិត្តអំណត់ជ្រួលច្របល់
“ពេលណាមិនភ្លៀង មកភ្លៀងអីនៅពេលនេះ តែក៏ល្អម្យ៉ាងដែលប្រហែលបន្តិចទៀតក៏ត្រលប់ទៅផ្ទះដោយខ្លួនឯងមិនខាន”អំណត់និយាយដោយមិនស្រួលក្នុងចិត្ត
មួយម៉ោងផុតទៅ…………
“នេះក្បាលរឹងម៉្លេះ ភ្លៀងខ្លាំងយ៉ាងនេះហើយនៅមិនព្រមទៅទៀត”អំណត់និយាយដោយដើរចុះដើរឡើងពេញបន្ទប់ ព្រោះវិច្ច័យមិនត្រឹមតែមិនទៅណាទេថែមទៅលុតជង្គង់ថែមទៀតផង
“ក្រឺងៗៗៗ………”សំលេងទូរស័ព្ទរបស់អំណត់រោទិ៍ គេក៏មើលទៅអេក្រង់ទូរស័ព្ទរួចក៏ប្លែកចិត្តជាខ្លាំងពេលដែលអ្នកតេរមកនេះជាសាន
“អាឡូសាន!ខ្ញុំអំណត់និយាយ”អំណត់និយាយ
“អំណត់!វិច្ឆ័យមាននៅជាមួយឯងទេ”សានសួរ
“អត់ទេ!”មិនអាចប្រាប់បានទេថាឆ័យមកធ្វើឡប់ៗបែបនេះនៅមុខផ្ទះគេ សានដឹងខ្មាសសានស្លាប់មិនខាន
“ចំលែកណាស់ទូរស័ព្ទតេរទៅក៏បិទមិនដឹងទៅណាបាត់ទេ”សាននិយាយ សានអើយសានតេរទៅទូរស័ព្ទវិច្ឆ័យប្រហែលទឹកភ្លៀងចូលខូចបាត់ហើយទេដឹង
“គេធំហើយ គេគួរតែចេះមើលខ្លួនឯងហើយ”អំណត់និយាយដឺវិច្ឆ័យពីចំងាយ
“នេះខ្ញុំមិនដឹងថាពួកឯងមានរឿងអីនឹងគ្នាទេតែខ្ញុំមើលដឹងណាថាពីអ្នកឯងឈ្លោះគ្នា”សាននិយាយដូចចាប់បានចំនុចខ្សោយអំណត់
“នេះឯង……”សាននិយាយដោយរដិបរដុប
“ខ្ញុំដឹងថាវិច្ឆ័យស្រលាញ់ឯង”លឺហើយថ្លើមអំណត់ធ្លាក់ដល់ដី”តាមពិតទៅខ្ញុំមិនគួរលូកដៃនឹងរឿងពួកឯងនោះទេ តែខ្ញុំឃើញយប់នោះវិច្ឆ័យគេពិបាកចិត្តខ្លាំងណាស់ ឯងប្រហែលគិតថាគេជាមនុស្សសំណាងតែផ្ទុយស្រលះ កាលពី៨ឆ្នាំមុនគេបានជួបប្រទះគ្រោះថ្នាក់ចរាចារណ៍ធ្វើអោយប៉ាម៉ាក់គេបាត់បង់ជីវិត មិនតែប៉ុណ្ណោះគេថែមទាំងបាត់បង់ការចងចាំទៀតផង សូម្បីការចងចាំរឿងដែលពាក់ព័ន្ធនឹងប៉ាម៉ាក់គេសូម្បីតែបន្តិចក៏គេមិនចាំដែល គេត្រូវរស់នៅជាមួយលោកតាលោកយាយដែលមានវិន័យតឹងរឹងតាំងពីពេលនោះមក អំណត់គិតមើលទៅគេគួរអោយអាណិតប៉ុណ្ណា”សាននិយាយដល់ត្រង់នេះធ្វើអោយអំណត់អួលដើមក បែបនេះហើយបានជាវិច្ឆ័យដូចជាមានសេក្តីសុខណាស់ពេលមកលេងផ្ទះគេម្តងៗ”ខ្ញុំមើលដឹងណាថាវាស្រលាញ់ឯងខ្លាំងណាស់ នៅពេលឯងលង់ទឹកវាមិនគិតពីអ្វីទាំងអស់សឹងតែប្តូរនឹងជីវិតវាដើម្បីអោយឯងមានជីវិត ហើយលា្ងចនោះវាចំនាយពេលតាំងពីល្ងាចដល់យប់ដើម្បីចាប់អំពិលអំពេកខ្ញុំសុំសរសើរវាហើយ ខ្ញុំសួរតាមត្រង់ពួកឯងមានរឿងអ្វីមានជាយប់នោះវាផឹកផងយំផងទោះខ្ញុំឃាត់យ៉ាងណាក៏វាមិនស្តាប់ តាមធម្មតាវាមិនផឹកស្រាទេព្រោះស្បែករបស់វាប្រតិកម្មនឹងស្រាពេលមកវិញវាក៏សោកសៅមិននិយាយស្អីមួយម៉ាត់សូម្បីតែឡានក៏មិនខ្ចីជិះ នេះវាមិនដឹងដើរដល់ណាទេ”នេះបានន័យថាឆ័យដើរមកផ្ទះអំណត់ ព្រះអើយកូនអ្នកមានម្នាក់ដើរចំងាយរាប់គីឡូហើយត្រូវឈររាប់ម៉ោងទៀតពេលនេះក្នុងចិត្តរបស់អំណត់ជ្រួលច្របល់យ៉ាងខ្លាំង”និយាយតាមត្រង់ទៅចុះវាស្រលាញ់ឯងខ្លាំងណាស់ខ្ញុំសរសើរវាអស់ពីចិត្តហើយ តាមលក្ខខណ្ឌរបស់វាមិនខ្វះទេមនុស្សទាំងស្រីទាំងប្រុសឈរតំរង់ជួរអោយវារើសនោះ ខ្ញុំមិនដឹងថាហេតុអីក៏ឯងបដិសេធវាទេ សម័យនេះមនុស្សដូចវាជិតផុតពូជអស់ហើយ ខ្ញុំសង្ឃឹមថាឯងនឹងយកពាក្យសំដីរបស់ខ្ញុំទៅគិតហើយកុំប្រាប់វាពីរឿងដែលខ្ញុំប្រាប់ឯងពីរឿងវាណា ព្រោះវាមិនចូលចិត្តអោយអ្នកណាលូកលាន់រឿងផ្ទាល់ខ្លួនវាទេ បានហើយសង្សារខ្ញុំហៅហើយ”និយាយរួចសានក៏ចុចបិទ ពេលនេះអំណត់ចាប់ផ្តើមដឹងថាខ្លួនដូចជាជ្រុលបន្តិចហើយសំរាប់វិច្ឆ័យ។ គេក៏ស្ទុះចុះទៅក្រោមដោយកាន់ឆ័ត្រនៅក្នុងដៃ។
តែពេលដែលចុះមកក៏មិនឃើញវិច្ឆ័យ មិនដឹងបាត់ទៅណារឺក៏ត្រលប់ទៅវិញក៏មិនដឹង
“ឯណាថានឹងចាំខ្ញុំលុះខ្ញុំព្រមលើកលែងទោសអោយនោះ តែក៏ល្អហើយដែលត្រលប់ទៅវិញ តែអេទៅវិញយ៉ាងម៉េចបើមិនយកឡានមកផង ហើយស្មានេះទៅហើយមានតាក់ស៊ីឯណាទៀត”អំណត់និយាយដោយបំរុងចូលផ្ទះវិញដោយទឹកមុខខកបំណង តែពេលក្រលេកទៅសសរភ្លើងដែលនៅជិតផ្ទះនោះ អូព្រះជាម្ចាស់!នេះបានហៅថាស្នេហ៍ពិតរំញ្ជួយមេឃមែន វិច្ឆ័យកំពុងដេកញាក់ដោយអោយផ្ទាំងមួយនោះ ពិបាកភ្នែកមើលណាស់។
“ស្លាប់ហើយ!ឆ័យនេះឯងកើតអីរឺទេ”អំណត់គ្រវែងឆ័ត្រចោលហើយស្ទុះទៅគ្រាវិច្ឆ័យ
“នេះមួយថ្ងៃញ៉ាំអីខ្លះបានជាធ្ងន់បែបនេះ”អំណត់រអ៊ូពេលគ្រាវិច្ឆ័យមកកាន់បន្ទប់ខ្លួនដោយថ្នមៗព្រោះមិនចង់អោយអ្នកផ្ទះដឹង។
មកដល់បន្ទប់អំណត់ក៏ទំលាក់គេទៅលើពូក ខ្លួនវិច្ឆ័យទឹកជោកដោយទឹកភ្លៀងគេដេកញាក់ទទើត
“អត់ទោសអោយបងណា៎អំណត់! បងសូមទោស បងពិតជាគ្មានចេតនាពិតមែន”វិច្ឆ័យនិយាយទាំងមមើលមមាយ
“ប្រុសល្ងង់!ជិតស្លាប់ហើយនៅគិតពីរឿងហ្នឹងទៀត”អំណត់និយាយដោយញញឹមរួចក៏ស្ទុះទៅយកផ្លាស់សំលៀកបំពាក់ព្រោះខ្លួនគេផ្ទាល់ក៏ទទឹកជោគដែល រួចគេក៏យកសំលៀកបំពាក់មកផ្លាស់ដោយវិច្ឆ័យនិងយកកន្សែងមកជូតខ្លួនអោយវិច្ឆ័យផងដែល
“មាឌធំណាស់តើ! នេះគួរតែដោះរឺទេ អឺធ្លាប់ដេកជាមួយគ្នាហើយនៅខ្មាសស្អីទៀតទេ”អំណត់កំពុងស្ទាក់ស្ទើរក្នុងការស្រាតខោអាវអោយវិច្ឆ័យ។ អំណត់ស្រាតខោអាវវិច្ឆ័យបន្តើរ លេបទឹកមាត់បន្តើរ មនុស្សណាមិនមែនដុំថ្មតែងមានតណ្ហា កុំថាឡើយរាងកាយរបស់វិច្ឆ័យទាក់ទាញខ្លាំងយ៉ាងនេះ អ្នកណាមិនលេបទឹកមាត់បើរាងកាយរបស់វិច្ឆ័យសាច់ដុំកង់ៗបែបនេះ សូម្បីក្បាលពោះក៏សាច់លេចចេញប្រាំបីកង់ដែលជាមួយស្បែកដែលមិនសពេកមើលទៅទាក់ទាញបំផុត ហើយអាអូនតូចដែលធំមិនធម្មតាព្រោះគេជាកូនកាត់ទៀតនោះអ្នកណាមិននឹកស្រមៃផ្តេសផ្តាសនោះ សូម្បីអ្នកនិពន្ធគិតហើយក៏លេបទឹកមាត់ដែល ហាសហាសហាស………!!!!
“គិតអីផ្តេសផ្តាសហ្នឹងអាខួរក្បាលឆ្កួត!ទើបគេរំលោភហើយគិតចង់រំលោភគេអោយរួចគ្នាមែនទេ!”អំណត់និយាយដោយសើចនឹងខ្លួនឯង។ រួចគេក៏ស្លៀកពាក់អោយវិច្ឆ័យនឹងយកកន្សែងជ្រលក់ទឹកកកមកជូតខ្លួនអោយវិច្ឆ័យព្រោះសីតុណ្ហភាពក្នុងខ្លួនវិច្ឆ័យឡើងខ្ពស់ពេក
“ឆ័យដឹងទេ ឆ័យជាមនុស្សល្អខ្លាំងណាស់ ខ្លាំងរហូតខ្លួនខ្ញុំផ្ទាល់មិនហ៊ានគិតអ្វីចំពោះឆ័យ ខ្ញុំធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រលាញ់ម្តងរួចមកហើយ ខ្ញុំពិតជាគ្មានសេក្តីក្លាហាននឹងទទួលសេ្នហារបស់វិច្ឆ័យទេ តែ……តែហេតុអីឆ័យធ្វើបែបនោះចំពោះខ្ញុំ ខ្ញុំពិតជាមិនអាចទទួលបានពិតមែន! សំរាប់ខ្ញុំសាន់ពិតជាមានអត្ថន័យណាស់សំរាប់ខ្ញុំ បើគ្មានសាន់ក៏គ្មានមនុស្សម្នាក់ឈ្មោះអំណត់ឈរនៅទីនេះដែល ខ្ញុំតែងសង្ឃឹមថាមួយជីវិតនេះខ្ញុំអាចជួបគេម្តងទៀត”អំណត់និយាយដោយទឹកមុខស្ងួតតែគេក៏ស្រាប់តែជ្រួញចិញ្ចើមព្រោះកំដៅរបស់វិច្ឆ័យហាក់ដូចជាព្រមថយចុះសោះ“នេះជូតខ្លួនយូរហើយម៉្តេចក៏មិនព្រមត្រជាក់សោះអញ្ជឹង”អំណត់រអ៊ូដោយបារម្ហ
“រងាៗៗ រងាណាស់”វិច្ឆ័យនិយាយដោយចាប់ដៃអំណត់រួចក៏ទាញអំណត់មកអោប
“លែងខ្ញុំៗ ឆ័យលែងខ្ញុំៗ”អំណត់ប្រឹងបំរាស់ តែឆ័យរឹតតែអោយអំណត់កាន់តែណែន
“នេះជិតស្លាប់ហើយនៅចង់គេងចំនេញពីខ្ញុំទៀតមែនទេ”អំណត់នៅតែប្រឹងរើបំរាស់តែគេសង្កេតឃើញថាវិច្ឆ័យដូចជាបាត់រងាហើយ គេដឹងថាកំដៅខ្លួនគេជួយអោយវិច្ឆ័យបាត់រងាហើយ គេក៏ព្រមដេកក្នុងរង្វង់ដៃរបស់វិច្ឆ័យដោយស្ងៀមស្ងាត់។ នេះជាយប់ដែលរងាខ្លាំងណាស់ព្រោះភ្លៀងពេញមួយយប់ដោយមិនព្រមរាំង តែចំនែកមួយគូរនេះបែរជាដេកលង់លក់ដោយភាពកក់ក្តៅទៅវិញ។
……………
ពេលព្រឹកដល់ស្រស់បំពង………
“អឺ………!នេះខ្ញុំនៅទីណាហ្នឹងណា”វិច្ឆ័យនិយាយដោយកាន់ក្បាលព្រោះមានអារម្មណ៍ថាឈឺក្បាលតិចៗ តែគេក៏ឃើញថាអំណត់ដេកលើដើមទ្រូងរបស់គេ
“នេះ……”វិច្ឆ័យនិយាយពេលដែលអំណត់ដឹងខ្លួនភ្លាមក៏ស្ទុះក្រោកឡើង
“មានរឿងអីកើតឡើង ហើយខ្ញុំនៅទីណាហ្នឹង”វិច្ឆ័យសួរដោយមើលទៅជុំវិញខ្លួន
“នៅមានមុខមកសួរទៀតអ្នកណាគេ ដេញអោយទៅផ្ទះហើយក្បាលរឹងនៅត្រូវទឹកភ្លៀងរហូតត្រូវដេកញាក់ពេញមួយយប់បែបនេះ"អំណត់និយាយដោយធ្វើមុខរករឿង
“អ្នកណាដែលចិត្តរឹងនោះ នេះគេសុខចិត្តលុតជង្គង់រហូតដល់បែបនេះហើយមិនគិតអាណិតខ្លះទេអី”វិច្ឆ័យនិយាយដោយធ្វើដូចកូនក្មេង”តែអេនេះជាបន្ទប់អំណត់មែនទេ!”វិច្ឆ័យសួរ អំណត់ក៏ងក់ក្បាល”ហើយនេះជាគ្រែអំណត់មែនទេ មិនគួរអោយជឿខ្ញុំបានគេងគ្រែអំណត់ជាមួយអំណត់ពេញមួយយប់អៀនដល់ហើយ”វិច្ឆ័យនិយាយតែអ្នកអៀនពិតប្រាកដនោះជាអំណត់ទៅវិញទេ នេះមុខក្រហមហើយ
“និយាយម្តងទៀតទៅមើល អ្នកណាគេងជាមួយឆៃនោះនេះខ្ញុំចិត្តល្អខំប្តូរសំលៀកបំពាក់ ជូតខ្លួនអោយហើយ មិនដឹងអ្នកណាក្តៅខ្លួនរវើរវាយទាញខ្ញុំទៅអោបទេ ឃើញឆ័យអោបហើយក៏បាត់រងាខ្ញុំក៏ចេះតែជួយទៅទេ”អំណត់ព្យាយាមកែប្រែសណ្ឋានភាពមុនពេលត្រូវអាម៉ាស់មុខជាងនេះ អំណត់កំពុងតែគិតថាគេធ្វើត្រូវដែលរឺទេដែលជួយវិច្ឆ័យកាលពីយប់មិញនេះ
“នេះអំណត់ខ្ញុំចិត្តល្អដល់ហើយ”វិច្ឆ័យនិយាយយ៉ាងក្បាលខូច”តែអេ!អំបាញ់មិញអំណត់និយាយថាប្តូរសំលៀកបំពាក់ ជូតខ្លួនអោយខ្ញុំ នេះអំណត់មើលឃើញខ្លួនប្រាណខ្ញុំអស់ហើយមែនទេ មានគេងចំនេញលើខ្ញុំត្រង់ណាខ្លះទេ”វិច្ឆ័យនិយាយដោយយកដៃក្តោបទ្រូង ធ្វើអោយអំណត់ទ្រាំមិនសើចមិនបាន
“ឆ្កួតអ្នកណាទៅគិតរឿងអគតិបែបនេះទៅ”អំណត់និយាយដោយបែរខ្នងព្រោះពេលនេះមុខក្រហមខ្លាំងណាស់
“នេះសើចហើយ បាត់ខឹងបងហើយមែនទេសំណប់ចិត្ត”វិច្ឆ័យស្ទុះទៅអោបអំណត់ពីក្រោយខ្នង
“អ្នកណាប្រាប់! ឆាប់ចេញពីបន្ទប់ខ្ញុំទៅ”អំណត់និយាយដោយសំលេងកាច តែមិនបានធ្វើអោយវិច្ឆ័យខ្លាចនោះទេព្រោះគេដឹងថាអំណត់បាត់ខឹងគេទៅហើយ
“មិនងាយទេដែលអាចមកដេកក្នុងបន្ទប់អំណត់ អ្នកណាល្ងង់ទៅចេញនោះ ពូកអំណត់ទន់គួរអោយចង់ដេកណាស់”វិច្ឆ័យនិយាយដោយសន្ធឹងដៃ សន្ធឹងជើងលើពូកអំណត់
“ងើប! ប្រាប់អោយងើបឡើងបើប៉ាម៉ាក់ឃើញវីវរមិនខាន”អំណត់និយាយដោយអូសវិច្ឆ័យអោយចេញពីពូកគេ តែមិនងាយទេព្រោះគេជាសត្វឈ្លើង
“បើគាត់ឃើញក៏ល្អហើយនឹងបានសុំលោកទាំងពីរដណ្តឹងអូនធ្វើជាប្រពន្ធបង”វិច្ឆ័យនិយាយដោយញញឹមស្រស់ដាក់អំណត់
“បើពួកគាត់ដឹងពួកគាត់ប្រហែលគាំងបេះដូងស្លាប់ ហើយដេញក្បាលខ្ញុំចេញពីផ្ទះមិនខាន”អំណត់រអ៊ូ
“នេះបញ្ជាក់ថាអូនក៏ស្រលាញ់បងដែរត្រូវទេ”វិច្ឆ័យសួរដោយចាប់កំហុសអំណត់
“កាន់តែនិយាយកាន់តែបែកឆ្វេងហើយ ចុះទៅញ៉ាំបាយទៅមិនស្រួលខ្លួនផងតិចស្លាប់ខានបានឆ្កួតទៀតទៅ”អំណត់និយាយបន្លប់
“បាទ!ប្រពន្ធសំលាញ់”វិច្ឆ័យនិយាយដោយងើបឈរធ្វើកាយវិការដូចកូនទាហានទទួលបញ្ជាពីមេបញ្ជាការ
“អ្នកណាជាប្រពន្ធអ្នកណាហា៎”អំណត់និយាយយ៉ាងរករឿង ចំនែកឯងវិច្ឆ័យមិនខ្វល់ពីអំណត់ក៏ដើរចេញទៅទាំងញញឹម។
………………
ពេលឃើញវិច្ឆ័យចុះពីបន្ទប់អំណត់ ធ្វើអោយប៉ាម៉ាក់អំណត់ឆ្ងល់ជាខ្លាំង
“អា៎! នេះឆ័យមកតាំងពីអង្កាល់បានជាម៉ាក់មិនឃើញសោះអញ្ជឹង”ម៉ាក់អំណត់សួរដោយឆ្ងល់
“អ……អូ!!!គឺការពីយប់មិញ ខ្ញុំទៅដល់ខុនដូទើបដឹងថាភ្លេចកូនសោរនៅលើកោះ ទើបមកសុំអំណត់ដេកជាមួយ”វិច្ឆ័យប្រឌិតរឿងយ៉ាងសាកសម រហូតអំណត់មើលមុខឆ្ងល់មនុស្សម្នាក់ហេតុអីក៏ប្រឌិតរឿងសមម្ល៉េះ
“អញ្ជឹងអំណត់កូនមែនទេដែលចោលឆ័ត្រនៅក្រៅផ្ទះ”ប៉ាអំណត់សួរធ្វើអោយអំណត់ភ្ញាក់ នេះបារម្ហពីវិច្ឆ័យពេករហូតភ្លេចអីអស់ហើយ
“បាទ! កូនភ្លេច”អំណត់និយាយដោយញញឹមតិចៗ
“មែនហើយយប់មិញពេលកូនចេញទៅមានឃើញអ្នកណាទេ”ប៉ាគេសួរធ្វើអោយអំណត់ឆ្ងល់
“អត់មានទេប៉ា ព្រោះយប់មិញភ្លៀងខ្លាំងណាស់ ហេតុអីប៉ាសួរបែបនេះ”អំណត់ឆ្លើយដោយឆ្ងល់
“គឺមិនដឹងអ្នកណាមកទេចោលផ្ទាំងក្រដាសមួយនៅមុខព្រោះយើង សរសេរថា (បងសូមទោស!អត់ទោសអោយបងទៅណា) មិនយល់ក្មេងសម័យនេះសោះធ្វើអីប្លែកៗ”ប៉ាអំណត់រអ៊ូតែអំណត់បុកពោះរួចទៅសំលក់មុខវិច្ឆ័យ ចំនែកវិច្ឆ័យញញឹមតិចៗ
“តែអូនថា ពួកគេរ៉ូមែនទិចខ្លាំងណាស់”ម៉ាក់អំណត់និយាយដោយលើកអាហារពេលព្រឹកមកជាមួយផង”កូនថាអញ្ជឹងទេវិច្ឆ័យ”ម៉ាក់អំណត់ងាកមកមើលសួរវិច្ឆ័យ
“បាទ បាទ! មនុស្សប្រុសម្នាក់នោះទំនងស្រលាញ់មនុស្សដែលគេស្រលាញ់ខ្លាំងហើយមើលទៅ”វិច្ឆ័យនិយាយដឺអំណត់រហូតអំណត់ទ្រាំមិនញញឹមមិនបាន
“បងឆ័យពាក់ខោអាវបងអំណត់គួរអោយស្រលាញ់ដល់ហើយ”វិជ្ជានិយាយដោយញញឹមស្រស់ដាក់វិច្ឆ័យ ខោអាវតូចៗរបស់អំណត់ពេលពាក់លើខ្លួនវិច្ឆ័យពិតជាល្អមើលណាស់
“ប្អូនវិជ្ជារបស់បង ខែនេះរៀនបានលេខប៉ុន្មាន”វិច្ឆ័យនិយាយដោយទៅអង្គុយចិត្តវិជ្ជាដែលកំពុងអង្គុយញញឹម
“បាទបានលេខមួយ”វិជ្ជានិយាយដោយមានអំនួត
“ប្អូនបងពិតជារៀនពូកែមែន បែបនេះត្រូវតែលើកទឹកចិត្តម្តង បែបនេះល្អទេល្ងាចនេះបងនាំទៅលេងសួនកំសាន្ត”វិច្ឆ័យនិយាយដោយអង្អែលក្បាលវិជ្ជា”ទៅទាំងអស់គ្នាណាអំណត់”វិច្ឆ័យនិយាយដោយញញឹមទៅកាន់អំណត់ នេះអូសក្រឡានាំអំណត់ដើរលេងទៀតហើយ។អំណត់បានត្រឹមងក់ក្បាលព្រោះយ៉ាងណាក៏មិនទុកចិត្តអោយវិជ្ជាទៅតែពីរនាក់វិច្ឆ័យ វរៗមិនស្រួលវិច្ឆ័យធ្វើអោយបាត់ប្អូនសំណប់ចិត្តគេទៅត្រូវធ្វើយ៉ាងម៉េចទៅ។

True love Chapter11


“ឥលូវយើងកំពុងនៅលើផ្លូវជាតិលេខ…………”គ្រូៗកំពុងបរិយាយពីទិដ្ឋភាពតាមដងផ្លូវ ជាមួយតន្រ្តីតិចៗពិតជាសប្បាយខ្លាំងណាស់។ ចំនែកឯវិច្ឆ័យនិងអំណត់អង្គុយជាមួយគ្នាដែលអំណត់អង្គុយជាប់កញ្ជក់ព្រោះគេចង់មើលទិដ្ឋភាពតាមដងផ្លូវ
“ស្រស់ស្អាតដល់ហើយ”អំណត់និយាយដោយមើលទៅក្រៅបង្អួច
“មែនហើយស្អាតខ្លាំងណាស់”តែអ្វីដែលវិច្ឆ័យចង់និយាយគឺសំដៅលើអំណត់ទៅវិញទេ ជាមួយខោខ្លី អាវយឺតកបើក និងស្បែកជើងខ្លុប ដែលមើលទៅសាកសម និងស្រស់ស្អាតខ្លាំងណាស់សំរាប់អំណត់
“វិច្ឆ័យខ្ញុំចង់ទៅដល់ឆាប់ៗដល់ហើយ តើនៅកោះស្រស់ស្អាតយ៉ាងណាទៅ”អំណត់និយាយដោយសំដែងភាពរីករាយ
“មិនស្អាតដល់អំណត់ទេ”វិច្ឆ័យនិយាយដោយរវើរវាយ
“ថាម៉េច”អំណត់និយាយដោយបញ្ជាក់ថាគេស្តាប់ច្រលំមែនទេ សុំស្តាប់ម្តងទៀត
“គឺខ្ញុំចង់ថា វាស្រស់ស្អាតខ្លាំងណាស់អំណត់”វិច្ឆ័យប្រញាប់ក្រឡាស់សំដីមានអារម្មណ៍ថាមួយរយៈនេះគេរើរវាយរឿងអំណត់ខ្លាំងណាស់
“មែនហើយ”អំណត់ញញឹមរួចក៏ងាកទៅមើលទិដ្ខភាពខាងក្រៅ
បានមួយសន្ទុះវិច្ឆ័យក៏ដេកដោយដាក់ក្បាលលើស្មាអំណត់ ធ្វើអោយអំណត់ភ្ញាក់ ពេលមើលក៏ឃើញវិច្ឆ័យដេកលក់បាត់ទៅហើយ
“នេះពីយប់មិញអត់ដេកទេអី”អំណត់រអ៊ូតិច ចំនែកឯវិច្ឆ័យក៏លួចបើកភ្នែកមើលអំណត់ នេះគេធ្វើពុតគេងចំនេញលើអំណត់ទេតើ ក្បាលខូចណាស់តើ
បានមួយសន្ទុះក្រោយមកអំណត់ក៏ដេកលក់ដែលព្រោះយប់មិញសប្បាយចិត្តពេករហូតគេងមិនលក់ពេញមួយយប់។ អំណត់ក៏ងក់ចុះងក់ឡើងរហូតដាក់ក្បាលលើក្បាលវិច្ឆ័យ នេះពិតជាគួរអោយច្រនែនខ្លាំងណាស់ ។ ពួកគេទាំងពីរក៏គេងលង់លក់ដោយមានវិច្ឆ័យជាអ្នកមានសេក្តីសុខខ្លាំងបំផុត។
“អាឆ័យ អំណត់ភ្ញាក់ឡើងដល់សមុទ្រហើយ”សំលេងសានធ្វើអោយអ្នកទាំងពីរភ្ញាក់ឡើង
“ដល់សមុទ្រហើយមែនទេ”អំណត់ភ្ញាក់ឡើងទើបដឹងថាពួកគេមកដល់កោះទន្សាយហើយ មិនចំលែកទេព្រោះមានស្ពានដែលអោយពួកគេអាចមកដល់កោះដោយមិនបាច់ជិះទូក
“គ្រប់គ្នាទៅណាអស់ហើយ”វិច្ឆ័យនិយាយដោយនៅលើឡានសល់តែពួកគេ៣នាក់
“គេនាំគ្នាទៅបន្ទប់សំរាកអស់ហើយ”សាននិយាយ ចំនែកអំណត់ក៏ប្រញាប់ចុះពីឡានដើម្បីទៅមើលសមុទ្រពណ័ខៀវដែលទឹកថ្លាឈ្វេង ជាមួយឆ្នេរខ្សាច់ពណ័សភ្លឺដូចគ្រាប់ពេជ្រ និងព្រះអាទិត្យដែលបញ្ចេញកំដៅអុនៗពិតជាឋានសួគ៍លោកកីយមែន។ ចំនែកឯវិច្ឆ័យក៏ចង់ចុះទៅតាមអំណត់តែក៏ត្រូវសានទាញដៃ
“ប្រញាប់ទៅណា! មិនចង់មើលអាមួយនេះទេអី”សានទាញទូរស័ព្ទបង្ហាញពីរូបដែលអំណត់និងគេដេកយ៉ាងល្អូកល្អើន
“នេះ……នេះកើតពីពេលណា”វិច្ឆ័យកញ្ឆក់ទូរស័ព្ទពីសានដោយមុខក្រហម
“អីក៏ម៉េសៗ នេះឯងជំពាក់យើងមួយរឿងហើយ”សាននិយាយ
“អរគុណហើយអាពួកម៉ាក”វិច្ឆ័យនិយាយដោយសប្បាយចិត្តជាខ្លាំង
………………
ក្រោយពីរៀបចំរបស់របរដាក់ក្នុងបន្ទប់រួចរាល់ហើយសិស្សទាំងអស់ក៏នាំគ្នាផ្លាស់សំលៀកបំពាក់សំរាប់លេងទឹក។ ដែលអំណត់និងវិច្ឆ័យត្រូវនៅបន្ទប់ជាមួយគ្នាព្រោះពីរនាក់នេះដេកក្នុងឡានរហូតគេចែកបន្ទប់អស់នៅសល់តែពីរនាក់ ចំនែកឯវិច្ឆ័យសប្បាយចិត្តស្ទើរស្លាប់រហូតដេកញញឹមក្នុងបន្ទប់ស្នាក់
“នេះឆ័យនៅមិនទាន់ទៅទៀត”អំណត់សួរ
“ខ្ញុំនៅចាំអំណត់”អំណត់ក៏ចូលទៅផ្លាស់សំលៀកបំពាក់ក្នុងបន្ទប់ទឹក ចំនែកឯវិច្ឆ័យក៏កំពុងស្រមៃមើលរូបរាងអំណត់ពេលដែលស្រាតគួរអោយចង់ថ្នាក់ថ្នមយ៉ាងណា
មួយសន្ទុះក្រោយមកអំណត់ក៏ងូតទឹកនឹងរៀបចំខ្លួនរួចរាល់
“នេះគេទៅជួបជុំគ្នានៅឯណា”អំណត់សួរវិច្ឆ័យដោយកំពុងញីសក់ខ្លួនឯងនិងកន្សែង
“មិនបាច់ទៅតាមពួកគេទេ ចាំខ្ញុំនាំឯងទៅលេងកន្លែងមួយធានាថាស្អាតបំផុត”វិច្ឆ័យនិយាយដោយទាញអំណត់ចេញពីបន្ទប់
“នេះបងឆ័យនិងនាយអំណត់ទេតើ ពួកគេទៅណាមើលទៅពីរនាក់នេះដូចជាប្លែកៗ”យ៉ាដានិយាយពេលឃើញវិច្ឆ័យអូសដៃអំណត់ចេញទៅ
…………
“ពិតជាស្អាតមែនឆ័យ មិននឹកស្មានសោះថាផ្កាថ្មប្រទេសខ្មែរស្អាតមិនចាញ់ ផ្កាថ្មបរទេសដែលខ្ញុំឃើញតាមទូរទស្សន៍ទេ”អំណត់លាន់មាត់ ពេលនេះវិច្ឆ័យនិងអំណត់កំពុងជិះទូកមកមើលផ្កាថ្ម ដោយទឹកថ្លាឈ្វង់ធ្វើអោយពួកគេអាចមើលឃើញយ៉ាងច្បាស់
“អំណត់ចេះហែលទឹកមែនទេ”វិច្ឆ័យសួរទៅកាន់អំណត់
“បាទ!ចេះគ្រាន់បើដែល”អំណត់ឆ្លើយ
“អញ្ជឹងតោះជ្រមុជទឹកទៅមើលផ្កាថ្ម និងត្រី ហើយចង់ថតរូបក្នុងសមុទ្រទេ”វិច្ឆ័យនិយាយដោយលើកកាម៉េរ៉ាដែលអាចថតក្នុងទឹកបានឡើងមក នេះសុទ្ធតែវិច្ឆ័យគិតនិងរៀបចំរួចជាស្រេច
“ពិតមែនទេឆ័យ ខ្ញុំចង់ខ្លាំងណាស់”អំណត់និយាយដោយសប្បាយចិត្តខ្លាំង
ពួកគេក៏ប្តូរសំលៀកបំពាក់ជ្រមុជទឹកនិងបំពង់អុកស៊ីសែន រួចក៏ជ្រមុជចូលក្នុងសមុទ្រ។ ផ្កាថ្មនិងត្រីប្លែកៗបានបញ្ចេញសម្រស់ទាក់ទាញកំលោះទាំងពីរអោយឈ្លក់វង្វេង។ ស្នាមញញឹមនិងភាពសប្បាយចិត្តបានចូលមកកាន់ពួកគេ ប្រៀបដូចជាផ្ទាំងរលកដែលកំពុងបោកបក់មកកាន់ច្រាំង។ ក្រោយពីសប្បាយនិងការមើលផ្កាថ្មរួចរាល់ពួកគេទាំងពីរក៏មកកាន់ឆ្នេរខ្សាច់របស់កោះដែលមិត្តភក្តិគ្រប់គ្នាកំពុងលេងល្បែងកំសាន្ត
“នេះពួកឯងទាំងពីរនាក់ទៅណាបានស្មានេះទៅហើយទើបមកដល់”សានសួរពេលឃើញអំណត់និងវិច្ឆ័យមកអង្គុយជិតខ្លួន
“ពួកយើងនាំគ្នាទៅផ្កាថ្មនៅក្នុងសមុទ្រ សប្បាយខ្លាំងណាស់ តែឆ័យម៉េចក៏មិនហៅសានទៅផង”អំណត់សួរ
“មិនបាច់ហៅទេព្រោះខ្ញុំជាមនុស្សរំខាន”សាននិយាយដឺ
“ កុំទៅស្តាប់វាអី”វិច្ឆ័យបង្វែរទិសដៅ
“ល្បែងនេះតំរូវអោយសិស្សទាំងអស់ចែកជា៤ក្រុម ហើយឈរតំរង់ជួរគ្នា ដោយសមាជិកម្នាក់រត់ទៅយកបាល់ដែលអណ្តែតលើសមុទ្រនៅត្រង់នោះ រួចរត់មកយកបាល់មកដាក់កន្ត្រកនេះ ហើយសមាជិកបន្តក៏រត់ទៅបន្ត រួចក៏ធ្វើបែបនេះរហូតដល់អស់បាល់ ក្រុមណាបានបាល់ច្រើនជាងគេជាអ្នកឈ្នះ ម្នាក់ៗចូលតាមជួរ”លោកគ្រូកីឡារៀបរាប់ពីល្បែងបន្តដែលត្រូវលេង
“អំណត់លេងកើតទេ”វិច្ឆ័យសួរ
“លេងកើត លេងនៅទឹករាក់ទេតើមិនអីទេ”អំណត់ក៏ឆ្លើយដោយញញឹម
ក្រុមនិមួយៗក៏ស្ទុះស្ទាទៅចាប់បាល់ ដើម្បីរកពិន្ទុអោយក្រុម រួចក៏ដល់វេនអំណត់។ អំណត់ក៏រត់យ៉ាងលឿនសំដៅទៅសមុទ្រ ពេលតែជិតដល់កន្លែងយកបាល់អំណត់ក៏បានអារម្មណ៍ថាមិនស្រួល
“នេះខ្ញុំដូចជារមួលក្រពើ”អំណត់លាន់មាត់ ដោយសារអំបាញ់មិញហែលទឹកខ្លាំងពេកពេលជ្រមុជចូលបាទសមុទ្រមើលផ្កាថ្ម
“អាសាន!មើលទៅអំណត់ដូចមិនស្រួលសោះ”វិច្ឆ័យលាន់មាត់ពេលមើលទៅកាយវិការប្លែក
“ជួយផងៗ!!! ខ្ញុំរមួលក្រពើហើយ”អំណត់ស្រែក គេឈ្លក់ទឹកយ៉ាងច្រើនហើយក៏លិចបាត់ចូលក្នុងសមុទ្រ
“អំណត់ៗៗ!!!!”វិច្ឆ័យរត់យ៉ាងលឿនរួចលោតចូលសមុទ្រ
រួចអ្នកទាំងពីរក៏បាត់ទៅក្នុងសមុទ្រ មនុស្សគ្រប់គ្នានាំគ្នាឈរមើលដោយក្តីបារម្ភ ព្រោះពួកគេទាំងពីរបានបាត់ទៅយូរណាស់ហើយនៅមិនទាន់ឃើញពួកគេទៀត
“អាឆ័យៗ នេះយើងគ្មានចៅឯណាទៅសងតាយាយឯងទេណា”សានស្រែកដោយភ័យជាខ្លាំង គេបំរុងចូលទៅសមុទ្រទៅរកឆ័យនិងអំណត់ដែល តែវិច្ឆ័យក៏លេចឡើងដោយមានអំណត់នៅក្នុងដៃ វិច្ឆ័យក៏ប្រញាប់បីអំណត់មកលើគោក
“អាឆ័យឯងមិនអីទេអី”សានសួរ
“មិនអីទេ! តែអំណត់”វិច្ឆ័យមើលទៅអំណត់ដោយក្តីបារម្ហព្រោះអំណត់សន្លប់មិនដឹងខ្លួនទេ”ចេញខ្លះទៅអំណត់គ្មានខ្យល់ដកដង្ហើមទេ”វិច្ឆ័យស្រែកអោយសិស្សៗដែលមិនអាចជួយអីក្រៅពីចោមរោមមើល”អំណត់ឯងមិនអីទេណា”វិច្ឆ័យនិយាយដោយចាប់ផ្តើមធ្វើចលនាសង្រ្គោះបឋម តែនៅតែគ្មានប្រសិទ្ធភាព គេក៏សំរេចចិត្តបញ្ចូលខ្យល់តាមមាត់ (អំណត់!អូនមិនអាចកើតអីទេណា បើមិនដូច្នេះទេបងនឹងបន្ទោសខ្លួនឯងមួយជីវិត)ជាអ្វីដែលវិច្ឆ័យគិតក្នុងចិត្ត
“ខ……ខេះៗៗៗ”អំណត់បានខ្ជាក់ទឹកពីមាត់
“អំណត់”វិច្ឆ័យសប្បាយចិត្តជាខ្លាំងក៏យកអំណត់មកអោបនឹង ដើមទ្រូង
“អាឆ័យចង់ទៅណានឹង”សានសួរ
“យើងយកអំណត់ទៅបន្ទប់សំរាក”វិច្ឆ័យនិយាយដោយបីអំណត់ដើរចេញទៅ ម្នាក់ៗមានអារម្មណ៍ថាវិច្ឆ័យដូចជាមានស្អីប្លែកៗជាមួយអំណត់ដែលពួកគេមិនច្បាស់ក្នុងចិត្ត
…………………
“នេះខ្ញុំនៅទីណានឹង”អំណត់និយាយពេលដឹងខ្លួនព្រោះមានអារម្មណ៍ថាឈឺក្បាលតិចៗ
“អំណត់!ដឹងខ្លួនហើយមែនទេ”វិច្ឆ័យដើរមកដោយកាន់ចានបបរ ពេលឃើញអំណត់ភ្ញាក់ក៏ស្ទុះមកគ្រាអំណត់
“ខ្ញុំចាំថាខ្ញុំរមួលក្រពើពេលហែលទឹកទៅយកបាល់”អំណត់និយាយដោយព្យាយាមរកនឹករឿងដែលបានកើតឡើង
“ត្រូវហើយខ្ញុំទៅស្រង់ឯងពីទឹកនិងយកឯងមកទីនេះ”វិច្ឆ័យនិយាយដោយយកបបរមកផ្លុំអោយត្រជាក់
“ហើយខោអាវនេះ”អំណត់និយាយព្រោះខោអាវគេបានប្តូរ
“ខ្ញុំផ្លាស់អោយឯងព្រោះមិនអាចអោយឯងដេកទាំងខោអាវទទឹកបានទេ”មិនត្រឹមតែខោអាវនិងខោក្នុងទេ វិច្ឆ័យនៅជូតខ្លួនអោយអំណត់ពេញទាំងខ្លួនទៀតផង អំណត់មិនដឹងថាវិច្ឆ័យ  ក្តៅខ្លួនប៉ុណ្ណាទេជាមួយនឹងរាងកាយអាក្រាតរបស់អំណត់
“អរគុណហើយណាឆ័យ”អំណត់និយាយដោយអៀនៗ ព្រោះវិច្ឆ័យបានឃើញរាងកាយរបស់ខ្លួន
“កុំប្រឹងនិយាយអីញ៉ាំបបរទៅទាន់នៅក្តៅ ចាំខ្ញុំបញ្ចុក”វិច្ឆ័យនិយាយដោយដួសបបរមកផ្លុំ
“ខ្ញុំញ៉ាំខ្លួនឯងបាន”អំណត់និយាយដោយលូកដៃទៅយកចានបបរ
“ខ្លួនឈឺអោយដឹងខ្លួនឈឺទៅ កុំមកធ្វើខ្លាំងអង្គុយញ៉ាំអោយស្ងៀមៗទៅ”វិច្ឆ័យថាអោយ អំណត់ក៏ស្ងៀមៗតាម។ មិនដឹងថាមានក្តីសុខប៉ុណ្ណាទេដែលអាចមើលថែរមនុស្សដែលខ្លួនស្រលាញ់នោះ។
…………………
“សាន!”អំណត់ហៅសានដែលអង្គុយញ៉ាំអាហារពេលយប់ជាមួយមិត្តភក្តិ
“ជាហើយមែនទេ”សានសួរ
“បាទ!ធូរច្រើនហើយ អរគុណ”អំណត់ឆ្លើយដោយញញឹម
“ប្រហែលមកពីមានអ្នកមើលថែរដិតដល់ហើយមើលទៅ”សាននិយាយដឺ
“នឹងហើយកំពុងចង់សួរ មានឃើញឆ័យទេរកមិនឃើញសោះ”អំណត់ប្តូរប្រធានបទមុនពេលត្រូវមុខក្រហមជាងនេះទៀត
“ក្រែងនៅជាមួយអំណត់អី”សាននិយាយដោយឆ្ងល់
“អត់ទេ ក្បាលល្ងាចខ្ញុំញ៉ាំបបរហើយក៏ដេកពេលភ្ញាក់ឡើងក៏មិនឃើញគេមិនដឹងថាទៅណាទេ”អំណត់និយាយ
“ខ្ញុំក៏មិនដឹងដែល សាករកមើលម្តុំៗនេះទៅមើលក្រែងបានឃើញព្រោះក៏មិនឃើញដូចគ្នា”សាននិយាយ
“អញ្ជឹងខ្ញុំទៅសិនហើយ”អំណត់និយាយរួចក៏ដើររកវិច្ឆ័យបន្ត
………
“នេះទើបមកពីណាហ្នឹង”វិច្ឆ័យនិយាយពេលអំណត់មកដល់បន្ទប់វិញ
“នេះមកដល់បន្ទប់វិញតាំងពីពេលណាហ្នឹងខំដើររកសឹងស្លាប់”អំណត់និយាយដោយហួសចិត្តព្រោះដើររកមួយថ្ងៃហើយបែបជាមកនៅក្នុងបន្ទប់ស្នាក់ទៅវិញ
“តោះខ្ញុំនាំឯងទៅកន្លែងមួយ”វិច្ឆ័យនិយាយដោយអូសដៃអំណត់ចេញពីបន្ទប់
“ទៅណា”អំណត់សួរដោយឆ្ងល់
“ទៅដល់នឹងដឹងហើយ តែដំបូងត្រូវបិទភ្នែក”វិច្ឆ័យនិយាយដោយយកដៃបិទភ្នែកអំណត់រួចក៏នាំអំណត់ទៅកាន់កន្លែងដែលចង់នាំអំណត់ទៅ
……………………
“អាចបើកភ្នែកបានរឺនៅឆ័យ”អំណត់សួរពេលវិច្ឆ័យឈប់នៅមួយកន្លែង
“ដល់ហើយ”វិច្ឆ័យនិយាយដោយបើកភ្នែកអំណត់
“នេះ ស្អាតខ្លាំងណាស់”អំណត់ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង នៅចំពោះមុខគេជាដើមឈើមួយមានចង់ចង់ដោយថង់តូចៗជាច្រើន ហើយក្នុងថង់នោះសុទ្ធតែអំពិលពែក ចំនែកក្រោមដើមឈើមានតុនិងកៅពណ័សដែលនៅជុំវិញតុមានដាំផ្កាកុលាបពណ៏ក្រហម និងទៀនតូចៗជាមួយបទចំរៀង “ឯណាទៅឋានសួគ័” នេះពិតជារូបភាពក្នុងឋានសួគ័មែន
“នេះ………”អំណត់មិនដឹងត្រូវនិយាយអ្វី
“សំរាប់អំណត់! តោះចូលទៅញ៉ាំអាហារទៅទំនងបែបត្រជាក់ហើយ”វិច្ឆ័យនិយាយនិយាយដោយដឹកដៃអំណត់ចូលទៅអង្គុយដោយវិច្ឆ័យទាញកៅអីនិងចាក់ស្រាក្រហមអោយអំណត់បែបសុភាពបុរស
ក្រោយញ៉ាំអាហារហើយ ដោយអំណត់អៀនឡើងរឹងខ្លួនទៅហើយ គេកំពុងគិតដោយភ័យថាវិច្ឆ័យធ្វើបែបនេះមានន័យយ៉ាងណា
“អំណត់អាចឡើងរាំជាមួយខ្ញុំមួយបទបានទេ”វិច្ឆ័យនិយាយដោយហុចដៃសុំអំណត់រាំ
“ខ្ញុំ”អំណត់សួរដោយឆ្ងល់ ចំនែកឯវិច្ឆ័យក៏ចាប់ដៃអំណត់ឡើងរាំ
“ខ្ញុំមិនចេះរាំទេ”អំណត់និយាយដោយអៀនៗ
“ចាំខ្ញុំបង្រៀន ដាក់ដៃបែបនេះ”វិច្ឆ័យនិយាយដោយដាក់ដៃអំណត់លើស្មាខ្លួនឯង ឯខ្លួនក៏យកដៃកាន់ចង្កេះអំណត់។ អំណត់មានអារម្មណ៍ថាអៀនណាស់ក៏ងាកមុខចិត្ត
“អំណត់ងាកមុខចេញធ្វើអី”វិច្ឆ័យសួរដោយញញឹមព្រោះគេដឹងថាអំណត់កំពុងអៀន
“គ្មានអីទេ”អំណត់ក៏ងាកត្រលប់មកវិញ ចំនែកឯវិច្ឆ័យក៏ញញឹមយ៉ាងមានស្នេហ៍
វិច្ឆ័យក៏យកដៃលូកយករបស់ម្យ៉ាងពីហោប៉ៅ រួចគេក៏លុតជង្គង់
“អំណត់ធ្វើជាសង្សាររបស់ខ្ញុំណា”វិច្ឆ័យនិយាយដោយលុតជង្គង់និងកាន់ដៃអំណត់
“ខ………ខ្ញុំ”អំណត់និយាយមិនដឹងគួរធ្វើយើងណា
“ខ្ញុំពិតជាស្រលាញ់អំណត់ខ្លាំង គឺតាំងពីថ្ងៃទីមួយដែលខ្ញុំបានជួបអំណត់ អំណត់បានចូលមកនៅបេះដូងខ្ញុំ បានធ្វើអោយខ្ញុំមានសេក្តីសុខខ្លាំងណាស់ ខ្ញុំក៏មើលដឹងថាអំណត់ក៏មានអារម្មណ៍ល្អដូចខ្ញុំដែលមែនទេ!”វិច្ឆ័យនិយាយដោយទន់ភ្លន់”នេះជាវត្ថុតំណាងសេក្តីស្នេហារបស់ខ្ញុំដែលមានចំពោះអំណត់”វិច្ឆ័យនិយាយដោយលើខ្សៃកពេជ្រមានបន្តោងបេះដូងឡើងមក ពេលឃើញខ្សែរកនេះធ្វើអោយអំណត់នឹកដល់មនុស្សម្នាក់
“អោយខ្ញុំសូមទោសណាឆ័យ”អំណត់និយាយដោយទំលាក់ទឹកមុខ ចំលើយរបស់អំណត់ស្ទើធ្វើអោយវិច្ឆ័យឆ្កួត
“ហេតុអី”វិច្ឆ័យសួរ ចំនែកឯអំណត់មិនឆ្លើយ”មកពីម្ចាស់ខ្សែរកនោះមែនទេ”វិច្ឆ័យនិយាយដោយចង្អុលទៅខ្សែរកដែលអំណត់ពាក់ជាប់ក ជាខ្សែរកដែលសាន់បានអោយមកអំណត់”ខ្ញុំមើលដឹងណាថាម្នាក់នោះសំខាន់សំរាប់អំណត់ ព្រោះរាល់ពេលដែលអំណត់កាន់វាអំណត់តែងញញឹមដោយមានសេក្តីសុខ តែគេមិននៅទីនេះទៀតទេអំណត់មិនអាចបើកចិត្តទទួលខ្ញុំបានទេមែនទេ រឺខ្ញុំមិនល្អស្មើគេ អំណត់អាចប្រាប់ខ្ញុំបានខ្ញុំនឹងកែ”វិច្ឆ័យនិយាយដោយកាន់ដៃអំណត់
“មិនមែនទេ!ឆ័យល្អខ្លាំងណាស់ តែគេពិតជាសំខាន់ណាស់នៅក្នុងចិត្តខ្ញុំ ទោះជាគេចាកចេញទៅក៏ខ្ញុំនៅតែរស់ជាមួយនឹងក្តីស្រលាញ់របស់គេដែល”អំណត់និយាយដោយកាន់ខ្សែរកជាប់ក្នុងដៃ
ចំនែកឯវិច្ឆ័យក៏បែរខ្នង ព្រោះពេលនេះភ្នែកគេកំពុងក្រហមហើយគេមិនចង់អោយអំណត់ឃើញភាពទន់ខ្សោយរបស់គេទេ ពាក្យដែលអំណត់និយាយថា”ទោះជាគេចាកចេញទៅក៏ខ្ញុំនៅតែរស់ជាមួយនឹងក្តីស្រលាញ់របស់គេដែល” នេះវិច្ឆ័យមានអារម្មណ៍ថាឈឺខ្លាំងណាស់ ដូចជាអំណត់យកញញួរមកដំចំដើមទ្រូងរបស់គេ គ្រឿងក្នុងជាពិសេសបេះដូងរបស់វិច្ឆ័យបានខ្ទិចខ្ទាំទៅហើយ សេក្តីឈឺចាប់ដែលប្រាប់មិនត្រូវមួយនេះពិតជាធ្វើអោយមនុស្សរឹងមាំយ៉ាងណាទ្រាំស្រក់ទឹកភ្នែកមិនបានដែល។
“អំណត់ត្រលប់ទៅបន្ទប់វិញទៅ នៅទីនេះត្រជាក់ណាស់ប្រយ័ត្នផ្តាសសាយ”វិច្ឆ័យនិយាយដោយសំលេងញ័រ
“វិច្ឆ័យ”អំណត់និយាយតិចៗព្រោះគេដឹងថាគេបានវាយប្រហារចិត្តវិច្ឆ័យ
“ប្រាប់អោយទៅក៏ទៅណា ខ្ញុំមិនអីទេ”វិច្ឆ័យនិយាយតិចៗ
អំណត់ដឹងថាមិនអាចធ្វើអ្វីបានគេក៏ដើរចេញទៅ
“អំណត់ម៉េចក៏អូនចិត្តដាច់ម៉្លេះ ហេតុអីអូនមិនសំលាប់បងទៅប្រហែលជាវាមិនឈឺចាប់ដូចសេក្តីឈឺចាប់ឥលូវនេះទេ ហេតុអីគេម្នាក់នោះសំខាន់សំរាប់អូនយ៉ាងនេះ រឺក្រៅពីគេបេះដូងអូនមិនស្គាល់អ្នកណាផ្សេងទេ”វិច្ឆ័យនិយាយដោយមើលទៅទឹករលកដែលបក់បោកមកខ្ទប់ច្រាំង ដូចគេភាពឈឺចាប់ដែលមានក្នុងបេះដូងរបស់គេ។
…………………
“នេះឆ័យទៅណាម៉ោង១យប់ហើយនៅមិនទាន់ត្រលប់មកវិញទេ”អំណត់អង្គុយចាំវិច្ឆ័យដោយក្តីបារម្ហ ស្រាប់តែមានសំលេងបែកទ្វារយ៉ាងខ្លាំងនិងលេចរូបរាងដែលទន់ទ្រេតដោយសុរា
“នេះឆ័យទើបមកពីណា”អំណត់សួរដោយស្ទុះទៅគ្រាវិច្ឆ័យ
“កុំមកប៉ះខ្ញុំ កុំមកធ្វើល្អដាក់ខ្ញុំ ខ្ញុំគ្មានតំលៃអ្វីអោយអំណត់រវល់
ជាមួយទេ”វិច្ឆ័យនិយាយដោយស្រវឹងនឹងច្រានអំណត់ចេញពីគេ
“ឆ័យ!កុំបែបនេះណា”អំណត់និយាយដោយស្ទុះទៅគ្រាវិច្ឆ័យ ម្តងទៀត ដោយមិនប្រយ័ត្នខ្សែរករបស់អំណត់ក៏ជ្រុះទៅលើឥដ្ឋ អំណត់ក៏ប្រញាប់ម្នីម្នារើសខ្សែរក ឯវិច្ឆ័យក៏កញ្ឆក់ខ្សែរកនោះពីដៃរបស់អំណត់
“មកពីអាមួយហ្នឹងមែនទេដែល ធ្វើអោយអំណត់ស្រលាញ់ខ្ញុំមិនបាន”វិច្ឆ័យនិយាយដោយកាន់ខ្សែកជាប់ដៃ
“ឆ័យអោយខ្សែរកមកខ្ញុំវិញមក”អំណត់លូកដៃទៅយកខ្សែកពីដៃឆ័យតែត្រូវឆ័យគ្រវៀសចេញ
“បើមកពីវាខ្ញុំត្រូវតែបំផ្លាញវា”វិច្ឆ័យនិយាយ
“អោយខ្ញុំវិញមកឆ័យ”អំណត់ស្ទុះទៅកញ្ឆក់ខ្សែរកពីដៃឆ័យតែឆ័យមិនព្រម
“ស្រលាញ់វាណាស់មែនទេ “វិច្ឆ័យមានបំណងទាញខ្សែកនោះអោយដាច់ជាពីរ
“ឈប់ទៅ”អំណត់ទះឆ័យមួយកំផ្លៀង”ឯងឆ្កួតហើយឆ័យ”អំណត់គ្រហកដាក់ឆ័យដោយទាញខ្សែរកពីដៃឆ័យ
“ដើម្បីវាអំណត់ទះកំផ្លៀងខ្ញុំ”វិច្ឆ័យនិយាយដោយយកដៃកាន់មុខខ្លួន”បាន!ខ្ញុំនឹងមិនព្រមអោយអំណត់ទៅអ្នកណាទេ អំណត់ត្រូវតែជារបស់ខ្ញុំតែម្នាក់គត់”វិច្ឆ័យនិយាយដោយអត់វិញ្ញាណរួចដើរមកជិតអំណត់
“ឆ័យចង់ធ្វើអីខ្ញុំ”អំណត់និយាយដោយសំលេងញ័រគេពិតជាខ្លាចកែវភ្នែករបស់ឆ័យពេលនេះណាស់
“អំណត់ត្រូវតែក្លាយជារបស់ខ្ញុំតែម្នាក់”ពេលនេះសេក្តីស្រលាញ់ សេក្តីប្រច័ណ្ឌ សេក្តីច្រនែន បានហ៊ុំមព័ន្ធវិច្ឆ័យគេបានបាត់បង់ស្មារតីអស់ទៅហើយ ។ វិច្ឆ័យក៏ស្ទុះចាប់ផ្តួលអំណត់ទៅលើពូក
“លែងខ្ញុំៗៗ ទៅឆ័យ”អំណត់ព្យាយាមរើ តែគ្មានបានផលទេខ្លួនរបស់គេត្រូវខ្លួនវិច្ឆ័យសង្កត់ជាប់ វិច្ឆ័យក៏យកដៃម្ខាងទៅចាន់ដៃទាំងពីររបស់អំណត់ឡើងលើ រួចគេយកមាត់របស់គេទៅបឺតជញ្ជក់មាត់អំណត់ដោយកំរោល អណ្តាតរបស់គេចាប់ផ្តើមចូលទៅរុករើមាត់របស់អំណត់ ចំនែកឯដៃម្ខាងទេរបស់គេចាប់ហែកអាវអំណត់ អំណត់ទ្រាំមិនបានក៏ខាំមាត់វិច្ឆ័យ
“នេះស្អប់ខ្ញុំដល់ថ្នាក់នេះផងរឺ បើជាអាមួយនោះអំណត់មិនធ្វើបែបនេះទេមែនទេ តែផុតពីយប់នេះទៅអំណត់នឹងក្លាយជារបស់ខ្ញុំជារៀងរហូត”វិច្ឆ័យនិយាយដោយសើចគួរអោយខ្លាចបំផុត ទឺកភ្នែកអំណត់ចាប់ផ្តើមហូរតែវាប្រៀបដូចសាំងសំរាប់បន្ថែមភ្លើងអោយភ្លើងតណ្ហារបស់វិច្ឆ័យឆាបឆេះឡើង ។ វិច្ឆ័យក៏ចាប់បឺតមាត់អំណត់ម្តងទៀតតែលើកនេះអារម្មណ៍របស់វិច្ឆ័យរឹតតែពុះកញ្ជ្រោលជាងមុនទៅទៀតគេយកដៃម្ខាងមកចាប់ចុងដោះរបស់អំណត់ លេងបានមួយសន្ទុះដៃរបស់គេក៏បង្អូសដល់ក្បាលពោះរហូតលូកចូលលោកលេងអាអូនតូចរបស់អំណត់
“វិច្ឆ័យលេងខ្ញុំ កុំធ្វើបែបនេះអី! អ……អា អាស………”សំលេងថ្ងួចថ្ងូររបស់អំណត់បានធ្វើអោយវិច្ឆ័យរឹតតែបានចិត្ត
រួចកវិច្ឆ័យកប្រើអណ្តាតមកលិតស្លឹកត្រចៀកអំណត់ ធ្វើអោយអំណត់ស្រើបស្រាលខ្លាំងណាស់ វិច្ឆ័យក៏បង្អូសអណ្តាតមកដល់ករួចក៏ធ្លាក់មកដល់ដោះអំណត់ ។ ពណ័ស៊ីជម្ពូរបស់ចុងដោះអំណត់ធ្វើអោយវិច្ឆ័យមានអារម្មណ៍ជាខ្លាំង វិច្ឆ័យយកអណ្តាតរបស់គេមកលិតនឹងលេងចុងដោះរបស់អំណត់
“កុំឆ័យៗ……”អំណត់នៅតែស្រែកតែវាគ្មានបានផលចំពោះវិច្ឆ័យ
វិច្ឆ័យក៏ចាប់ផ្តើមលិតក្បាលពោះអំណត់ រួចក៏ស្រាតខោអំណត់ចេញរួចក៏ហែកជើងអំណត់ រួចយកអណ្តាតមកលិតត្រង់រន្ធគូជអំណត់វាធ្វើអោយអំណត់ស្រាបស្រើលដូចឡើងឋានសួគ៍ គូជពណ័ស៊ីជម្ពូដែលបញ្ជាក់ថាមនុស្សម្នាក់នេះមិនធ្លាប់ពីមុនមករឹតតែធ្វើអោយវិច្ឆ័យពេញចិត្ត រួចគេក៏ចាប់អំណត់ដេកផ្កាប់
“ឆ័យចង់ធ្វើអី កុំអីណាៗ”អំណត់ស្រែកអង្វររឹតតែធ្វើអោយវិច្ឆ័យពេញចិត្ត
គេក៏យកលិង្គរបស់គេដែលមើលទៅធំមិនធម្មតាព្រោះគេជាកូនកាត់ មកត្រដុសត្រង់រន្ធគូជអំណត់តិចៗ តែអំណត់អាចដឹងពីអារម្មណ៍ឈឺបាន គេក៏ចាប់ផ្តើមសូកចូលតិចៗ
“អូយ…………!!!!ឈឺណាស់ វិច្ឆ័យឈឺណាស់”ទឹកភ្នែកបានហូរស្រក់មកឥតឈប់ព្រោះតែសេក្តីឈឺចាប់ ចំលែកឈាមពណ័ក្រហមក៏ហូរមកតាមរន្ធគូជអំណត់ វិច្ឆ័យក៏ផ្អាកសកម្មភាពសិនដោយទុកអោយនាគរាជារបស់គេសំងំក្នុងរូង
“ទ្រាំទៅអូន តិចទៀតលែងឈឺហើយ”វិច្ឆ័យចាប់ថើបខ្នងអំណត់ រួចក៏បន្តចលនាតិចៗ
“អួយៗៗៗ!!!! អ……អា…………អាស”សំលេងថ្ងួចថ្ងូររបស់អំណត់បានបន្លឺឡើងជា រឿយៗរហូតដល់សម្មភាពចាប់ដោយនាគរាជព្រួសទឹកពេញល្អាង។
……………………………
ស្អែកព្រឹកដ៏ស្រស់ស្រាយតែអំណត់បែរជាដេកផ្កាប់ដោយទឹកមុខគ្មានអារម្មណ៍គេមិនហ៊ានកំរើកទេព្រោះវាឈឺ។ ចំនែកវិច្ឆ័យបើកភ្នែកមើលអំណត់ដោយញញឹម ព្រោះយប់មិញបន្ទាប់ពីមានសេក្តីសុខជាមួយគ្នារួចមក វិច្ឆ័យក៏ដេកអោបអំណត់ទល់ភ្លឺ
“អរុណសួស្តីអូនសំលាញ់”វិច្ឆ័យនិយាយដោយអោបអំណត់ តែអំណត់មិននិយាយស្តីហើយធ្វើទឹកមុខគ្មានអារម្មណ៍
“នេះខឹងបងមែនទេ”វិច្ឆ័យនិយាយដោយងើបអង្គុយមកអោយអំណត់ តែនៅតែគ្មានប្រតិកម្ម
“អំណត់កុំបំភ័យបងណា និយាយមួយម៉ាត់មកអូន”អំណត់មិនខ្វល់រួចក៏បែរមុខចេញ
“ព្រោះបងស្រលាញ់អូនពេកបានជាបងធ្វើបែបនេះ បងសន្យាថាស្រលាញ់តែអូនម្នាក់ទេ បងនឹងធ្វើជាសង្សារល្អបំផុត”វិច្ឆ័យព្យាយាមលួងអំណត់
“មិននឹកស្មានថាឆ័យជាមនុស្សបែបនេះសោះ ខ្ញុំមើលមនុស្សខុសហើយ”អំណត់និយាយតែប៉ុណ្ណោះក៏បិទភ្នែកសំងំដោយមិននិយាយអ្វីជាមួយវិច្ឆ័យទៀតទោះបីឆ័យព្យាយាមលួងយ៉ាងណាក៏ដោយ។ ឆ័យចាប់ផ្តើមខឹងខ្លួនឯងដែលធ្វើរឿងនោះចំពោះអំណត់។

True love Chapter10


ម៉ោងសំរាកនៅសាលាៈ
“សានមានឃើញវិច្ឆ័យទេ”អំណត់និយាយទៅកាន់សានព្រោះមានរឿងចង់និយាយជាមួយវិច្ឆ័យ
“មិនដឹងដែរ ដូចជាលឺថាទៅកោយអាគារ”សានងាកនិយាយជាមួយអំណត់រួចក៏ត្រលប់មកលេងហ្គេមទូរស័ព្ទបន្ត
“អរគុណសាន”អំណត់និយាយរួចក៏រត់សំដៅទៅក្រោយអាគារ
“នេះដល់ថ្នាក់បែកគ្នាមិនដល់មួយនាទីមិនបានផងអី”សានរអ៊ូតិចៗតែម្នាក់ឯង
ពេលអំណត់មកដល់ក្រោយអាគារ ក៏ប្រទះវិច្ឆ័យកំពុងនិយាយជាមួយមនុស្សស្រីម្នាក់
“នេះយ៉ាដា ស្រីស្អាតប្រចាំជំនាន់របស់យើងតើ”អំណត់លាន់មាត់ ដោយមិនចង់រំខានពីរនាក់នេះអំណត់ក៏ឈរម្ខាងចាំស្តាប់ពួកគេនិយាយ
“ហេតុអ្វីៗ វិច្ឆ័យមិនអាចស្រលាញ់ខ្ញុំ ខ្ញុំមានអ្វីទាស់ត្រង់ណាទៅ”យ៉ាដាសួរដោយឆ្ងល់ព្រោះនាងទាំងស្អាត ត្រកូលក៏ខ្ពង់ខ្ពស់ តើមានត្រង់ណាទាស់ទៅមានប្រុសជាច្រើនតំរង់ជួរគ្នាតាមស្រលាញ់នាងចុះចំលែកអីតែវិច្ឆ័យដែលបដិសេធនឹងសំណើរនាង
“នាងគ្មានត្រង់ណាទាស់ទេ”វិច្ឆ័យនិយាយដោយទឹកមុខស្រពោន
“រឺវិច្ឆ័យមានមនុស្សដែលខ្លួនស្រលាញ់ហើយ”យ៉ាដានិយាយដោយទឹកមុខតាងតឹង
“បាទ”វិច្ឆ័យឆ្លើយតិចៗ
(វិច្ឆ័យមានមនុស្សដែលខ្លួនស្រលាញ់ហើយ)ពេលនេះអំណត់មានអារម្មណ៍ដូចជាមិនស្រួលយ៉ាងម៉េចមិនដឹងទេ
“គេជាអ្នកណា មនុស្សស្រីម្នាក់ណាដែរឆ័យស្រលាញ់”យ៉ាដាមានអារម្មណ៍ថាចង់ឆ្កួត
“ខ្ញុំមិនអាចប្រាប់បានទេព្រោះខ្ញុំមិនបា្រកដចិត្តថាគេស្រលាញ់ខ្ញុំវិញរឺទេ”វិច្ឆ័យនិយាយតិចៗ
“ប្រាប់ខ្ញុំមកថាស្រីម្នាក់ណា នៅក្នុងសាលានេះមានស្រីណាស្អាតជាងខ្ញុំទៅ”យ៉ាដានិយាយដោយសើចតិចៗ
“សូមទោសគេមិនមែនជាមនុស្សស្រីទេ”វិច្ឆ័យញញឹមតិច ចំនែកឯយ៉ាដាធ្វើមុខផាំងនឹងសំដីវិច្ឆ័យ មិនចំលែកទេវិច្ឆ័យគេរស់នៅបរទេសតាំងពីតូចដូចនេះការបង្ហាញថាខ្លួនជាខ្ទើយជារឿងធម្មតាទៅហើយ
“នេះវិច្ឆ័យចង់ប្រាប់ថាខ្លួនជាខ្ទើយមែនទេ”យ៉ាដានិយាយដោយសឹងតែមិនជឿនឹងត្រចៀកខ្លួនឯង
“មែន”វិច្ឆ័យនិយាយដោយទឹកមុខមាំ
(វិច្ឆ័យជាខ្ទើយ!)អំណត់គិតក្នុងចិត្តគេផ្ទាល់ក៏មិនចង់ជឿនឹងត្រចៀកខ្លួនឯងដែរ ស្រាប់តែយ៉ាដាសើចយ៉ាងខ្លាំង
“នេះឆ័យស្អប់ខ្ញុំរហូតហ៊ានថាខ្លួនជាខ្ទើយផងរឺ”យ៉ាដានិយាយដោយទឹកមុខក្រៀមក្រំ ស្រីម្នាក់នេះគេនិយាយពិតហើយនៅតែមិនជឿទៀត មនុស្សពិតជាកុហកបានជឿមែន
“តាមចិត្តរបស់យ៉ាដាគិត តែខ្ញុំពិតជាមិនអាចធ្វើជាសង្សាររបស់យ៉ាដាពិតមែន ខ្ញុំសូមទោស ហើយខ្ញុំក៏គួរតែទៅហើយ”វិច្ឆ័យនិយាយដោយដើរចេញទៅដោយមិនងាកក្រោយ
“ឆ័យខ្ញុំមិនព្រមទេណា”យ៉ាដានិយាយដោយទន្ទាំជើងនិងស្រែកយ៉ាងខ្លាំង
………………
“សូមសិស្សទាំងអស់ ប្រមូលសៀវភៅពុម្ព”អ្នកគ្រូច្បាប់បញ្ជាអោយប្រមូលសៀវភៅពុម្ពដើម្បីដឹងថាមានអ្នកណាខ្លះដែលមិនបានអានសៀវភៅពុម្ព”នៅមានរឿងមួយទៀតអាទិត្យនេះសាលាយើងនឹងមានដំណើរកំសាន្តទៅលេងកោះទន្សាយព្រោះជាការលើកទឹកចិត្តសិស្សទាំងអស់មុននឹងការប្រលងឆមាសដែលឈានមកខាងមុខនេះ”អ្នកគ្រូនិយាយធ្វើអោយសិស្សទាំងអស់គ្នាហ៊ោ ទោះជាពួកគេសុទ្ធជាកូនអ្នកមាន តែម្នាក់ៗពិតជាសប្បាយចិត្តព្រោះទាំងប្រុសទាំងស្រីអាចបង្ហាញរាងរបស់ខ្លួនបង្អូតគ្នាក្រោមបរិយាកាសនាឆ្នេរមាត់សមុទ្រជាពិតសេសសំរាប់អ្នកមានសង្សារ
ចំនែកឯអំណត់មិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះនៅគិតពីទិដ្ឋភាពរវាងវិច្ឆ័យនិងយ៉ាដា
(វិច្ឆ័យពិតជាស្រលាញ់ប្រុសមែនរឺទេ! តែមិនអាចទេដឹងមើលទៅគេជាប្រុសពេញលក្ខណៈណាស់ រឺប្រហែលគេគ្រាន់តែនិយាយអោយយ៉ាដាអស់ចិត្តនឹងគេ ចុះបើគេស្រលាញ់ប្រុសមែនតើគេស្រលាញ់ប្រុសម្នាក់ណាទៅ)អំណត់អង្គុយគិតរឿងនេះតាំងពីចូលរៀន
ចំនែកឯវិច្ឆ័យសប្បាយចិត្តជាខ្លាំងព្រោះមានពេលវេលាចំនាយពេលជាមួយអំណត់មិនខាន
“អំណត់ អំណត់”វិច្ឆ័យសួរ
“បាទ! មានការអី”សំលេងវិច្ឆ័យទីបំផុតក៏រំញោចចូលខួរក្បាលអំណត់
“មានលឺអ្នកគ្រូនិយាយអំបាញ់មិញទេ”វិច្ឆ័យសួរដោយមិនច្បាស់ក្នុងចិត្ត
“លឺតែមិនដឹងថាម៉េចខ្លះទេព្រោះស្តាប់ខ្លះ មិនស្តាប់ខ្លះ”អំណត់និយាយដោយធ្វើមុខសើៗ
“រវល់គិតអី មើលឃើញភ្លឹកមួយថ្ងៃហើយ”វិច្ឆ័យសួរព្រោះអំណត់ធ្វើអីក៏វិច្ឆ័យដឹងដែរ នេះមិនបាច់និយាយក៏ដឹងថាវិច្ឆ័យមួយថ្ងៃៗអង្គុយមើលតែអំណត់ដែលព្រោះវិច្ឆ័យអង្គុយក្រោយអំណត់
“គ្មានអីទេ ហើយចុះអ្នកគ្រូនិយាយអ្វីខ្លះ”អំណត់សួរ
“គឺអាទិត្យនេះសាលានឹងមានកម្មវិធីអោយសិស្សរួមជំនាន់យើងទៅលេងកោះទន្សាយ”វិច្ឆ័យនិយាយដោយញញឹមដែលក្នុងចិត្តមានលាក់នៅរឿងខ្លះ
“ពិតមែនរឺ”អំណត់ដោយបើកភ្នែកធំៗ”នេះខ្ញុំមិនដែលទៅលេងកោះទាល់តែសោះ ទំនងមើលទៅស្រស់ស្អាតណាស់ហើយ”អំណត់និយាយបែបសប្បាយចិត្ត
“ឯងមានសំលៀកបំពាក់ទៅសមុទ្ររឺនៅ”វិច្ឆ័យនិយាយដោយញញឹម ពេលឃើញអំណត់សប្បាយចិត្តយ៉ាងនេះធ្វើអោយវិច្ឆ័យសប្បាយចិត្តតាមមិនខាន
“មានតែសំលៀកបំពាក់ធម្មតាៗហ្នឹង”អំណត់ឆ្លើយ គេរកតែបាយញ៉ាំមិនបានផងមានលុយឯណាទៅចំណាយលើសំលៀកបំពាក់នោះ
“អញ្ជឹងចាំចេញពីរៀនចាំទៅទិញពីនាក់ណា”វិច្ឆ័យនិយាយ គេមិនចង់អោយមនុស្សមើលមកអំណត់ដោយក្រសែលភ្នែកមើលងាយនោះទេ
“តែ………”អំណត់ព្យាយាមពន្យល់ថាគេគ្មានលុយចំនាយទេ
“មិនបាច់តែមិនបាច់ស្ករទេ ខ្ញុំដឹងថាឯងចង់និយាយអ្វីហើយមិនបាច់ខ្វល់ពីរឿងហ្នឹងទេ”វិច្ឆ័យនិយាយដោយញញឹមស្រស់ ចំនែកឯអំណត់ក៏មិនដឹងត្រូវតវ៉ាអ្វីទៀតដែល
“វិច្ឆ័យនេះស្រលាញ់អំណត់មែនទេ បានជាសរសេរឈ្មោះអំណត់ពេញសៀវភៅពុម្ពបែបនេះ”សុខៗអ្នកគ្រូក៏បាញ់វិច្ឆ័យមួយគ្រាបើយ៉ាងខ្លាំង ដោយគាត់លើកសៀវភៅពុម្ពច្បាប់របស់វិច្ឆ័យដែលពោលពេញដោយឈ្មោះអំណត់សឹងតែគ្រប់ទំព័រ
ពេលលឺបែបនេះសិស្សក្នុងថ្នាក់ងាកមកមើលវិច្ឆ័យនិងអំណត់ វិច្ឆ័យមិននិយាយអ្វីបានត្រឹមអោយមុខចុះ ឯអំណត់យើងបែបនេះក៏ឡើងតវ៉ា
“អ្នកគ្រូអំណត់ហ្នឹងគឺឆ័យចង់និយាយពីអំណត់អត់ធន់ទេតើ មិនមែនសំដៅឈ្មោះខ្ញុំទេ”អំណត់ព្យាយាមតវ៉ា
“ម្ចាស់សាមីខ្លួនគេមិននឹងតវ៉ាមួយម៉ាត់ផង ឯងចេះតវ៉ាស្អីដែលអំណត់”អំណត់គ្មានពាក្យត ចំនែកឯវិច្ឆ័យមិននិយាយអ្វីមួយម៉ាត់បានត្រឹមអោនមុខចុះ សិស្សក្នុងថា្នក់នោះគ្នាសើចហើយអ្នកសើចលឺជាគេគ្មានអ្នកណាក្រៅពីសាននោះទេ។
………………
“ហេតុអីនៅក្នុងថ្នាក់អំបាញ់មិញឆ័យមិននិយាយអ្វីសោះអញ្ជឹង”អំណត់សួរដោយឆ្ងល់ ពេលនេះគេទាំងពីរកំពុងជិះឡានរបស់វិច្ឆ័យ ព្រោះថ្ងៃនេះសានយកឡានមកខ្លួនឯងដូចនេះវិច្ឆ័យសុំអោយជិះឡានជាមួយគេដោយមិនបាច់ជិះឡានក្រុង ណាមួយគេចង់នាំអំណត់ទៅទិញសំលៀកបំពាក់ទុកសំរាប់ដំណើរកំសាន្តទៅកោះនាចុងអាទិត្យនេះផង
“គ្មានអីត្រូវនិយាយផង ទោះជាប្រឹងនិយាយយ៉ាងណាក៏មិនឃើញបានផលអីដែរ”វិច្ឆ័យនិយាយតិចៗដូចគ្មានអារម្មណ៍ តែតាមពិតគេអៀនសឹងតែស្លាប់ទៅហើយ នេះគេនឹកអំណត់រហូតមមើលសរសេរឈ្មោះអំណត់ពេញសៀវភៅខ្លួនឯងដោយមិនដឹងខ្លួនបែបនេះ។សុខៗឡានក៏ឈប់
“ឆ័យឈប់ឡានធ្វើអី”អំណត់សួរដោយឆ្ងល់
“ចុះមក”វិច្ឆ័យបើកទ្វារឡានអោយអំណត់
វិច្ឆ័យក៏អូសដៃអំណត់ចូលក្នុងហាងលក់សំលៀកបំពាក់ទំនើបមួយ
“ចូលធ្វើអី”អំណត់សួរដោយឆ្ងល់
“ស្រលាញ់មួយណារើសទៅ”វិច្ឆ័យនិយាយដោយចង្អុលទៅខោអាវជាច្រើនហើយជាម៉ាកល្បីៗ
“ហេតុអីថ្លៃដល់ថ្នាក់នេះ”អំណត់និយាយដោយកាន់អាវមួយហើយមើលតំលៃ
“អោយរើសក៏រើសទៅ”វិច្ឆ័យនិយាយដោយជួយរើសខោអាវប៉ុន្មានសំរាប់អោយអំណត់ព្រោះមើលទៅគេដូចគេមិនហ៊ានរើសនោះឡើយ
“យកទៅប្តូរទៅ”វិច្ឆ័យក៏អោយអំណត់ចូលប្តូរខោអាវ ឈុតមួយណាក៏ធ្វើអោយវិច្ឆ័យសប្បាយចិត្តដែលព្រោះមើលទៅអំណត់ស្រស់ស្អាតខ្លាំងណាស់
“យកទាំងអស់! នៅចាំទីនេះហើយណាទៅគិតលុយបន្តិចក៏ត្រលប់មកហើយ”វិច្ឆ័យនិយាយដោយដើរទៅគិតលុយ
“មានសង្សារសង្ហារបែបនេះគួរអោយច្រណែនលោកដល់ហើយ”បុគ្គលិកនៅក្នុងហាងនិយាយមកកាន់អំណត់
“គឺមិនមែនទេពួកយើគ្រាន់តែ………”អំណត់ព្យាយាមប្រកែក
“មិនបាច់អៀនទេ សម័យនេះទៅហើយគ្មានអ្វីត្រូវខ្មាសផង! មើលទៅសង្សារប្អូនដូចស្រលាញ់ប្អូនខ្លាំងណាស់ ”បុគ្គលិកប្រុសដែលមានចរិកស្រីនិយាយនោះនិយាយកាត់ ចំនែកឯអំណត់ក៏មិនដឹងត្រូវ
“តោះអំណត់រួចរាល់ហើយ”វិច្ឆ័យនិយាយដោយអូសដៃ
វិច្ឆ័យក៏ជូនអំណត់មកដល់ផ្ទះ រួចក៏ត្រលប់ទៅវិញ។ ពេញមួយយប់នេះអំណត់គិតរឿងដែលបានកើតឡើងពីរឿងវិច្ឆ័យនិងយ៉ាដា រឿងដែលវិច្ឆ័យសរសេរឈ្មោះខ្លួននៅក្នុងសៀវភៅ និងរឿងដែលបងបុគ្គលិក្នុងហាងនិយាយមកកាន់គេ
“នេះវិច្ឆ័យស្រលាញ់ខ្ញុំរឺ”គំនិតអំណត់ស្រាប់តែផុសឡើង”ឆ្កួត!ចេះគិតបែបហ្នឹងទៅកើត ទោះជាវិច្ឆ័យស្រលាញ់ប្រុសក៏គេអាចរកប្រុសស្អាត មាន បានម៉ាគគោកមករវល់អីនឹងក្មេងឡប់ៗដូចយើងនោះ”អំណត់និយាយដោយញញឹមតិចៗបែបគិតថាខ្លួនគិតច្រើន ស្រាប់តែខ្សែករបស់គេជ្រុសចុះមក
“ម៉េចក៏ជ្រុសមកបាន ស្អែកត្រូវយកទៅអោយគេផ្សារហើយ”អំណត់រើសខ្សែកថ្នមៗ ព្រោះជារបស់សំខាន់ខ្លាំងណាស់សំរាប់គេ”សាន់នេះឯងពេលណាត្រលប់មកវិញ ខ្ញុំពិតជានឹកឯងខ្លាំងណាស់ បើពេលនេះឯងនៅយើងប្រាកដជាអាចទៅដើរលេងនៅកោះជាមួយគ្នាមិនខាន ប៉ុន្តែមិនទេណាខ្ញុំនឹងញញឹមអោយបានច្រើន”អំណត់និយាយដោយកាន់ខ្សែកជាប់ក្នុងដៃរួចក៏គេងអោបខ្សែកជាប់ទ្រូងពេញមួយយប់ដោយមានសេក្តីសុខ។
…………………
ថ្ងៃដំណើរកំសាន្ត
“នេះមកយូរហើយមែនទេ”វិច្ឆ័យនិយាយ “មកពីអាសាន ប្រាប់អោយរៀបរបស់របរតាំងពីល្ងាចតែមិនស្តាប់ នៅមើលទូរទស្សន៍រហូតដល់គេងលក់ជិតដល់ម៉ោងហើយក៏ប្រញាប់ប្រញាដូចមនុស្សឆ្កួត មើលវាទៅសូម្បីតែសក់មិនបានសិតផង”វិច្ឆ័យនិយាយដឺសាន ធ្វើអោយអំណត់សើច
“នៅមានមុខមកនិយាយទៀត មកពីឯងហ្នឹងប្រញាប់នោះសែនប្រញាប់មិនដឹងចង់មកជួបអ្នកណាខ្លះទេ”សាននិយាយធ្វើអោយវិច្ឆ័យមានអារម្មណ៍ចង់យកស្បែកជើងញ៉ុកមាត់សានមែនទែន
“ឆ័យប្រញាប់មិនខុសទេ នេះឡានជិតចេញហើយ”អំណត់ដោយមិនទាន់បាត់សើចមិត្តភក្តិគេទាំងពីរនាក់
“ឈប់និយាយជាមួយពួកឯងហើយនិយាយកាន់ជើងគ្នារហូតហ្នឹង យើងទៅរកសង្សារយើងល្អជាង”និយាយរួចសានក៏ឡើងទៅលើបាត់
“នេះអ្នកណាជាសង្សារវាទៅ អំណត់ដឹងទេ”វិច្ឆ័យសួរដោយធ្វើមុខឆ្ងល់
“វិច្ឆ័យមិនដឹងផង អោយខ្ញុំដឹងយ៉ាងម៉េចទៅ”អំណត់និយាយដោយមិនដឹងដូចគ្នា រួចពួកគេក៏សើចទាំងពីរនាក់ព្រោះនេះសានដូរសង្សាររហូតពួកគេស្គាល់មិនអស់ទៅហើយ រួចពួកគេក៏ឡើងឡានក្រុង ដំណើរកំសាន្តទៅកោះម្តងនេះពិតជាមិនធម្មតាហើយចាំមើលទៅ។

True love Chpater9


ចាប់តាំងពីថ្ងៃនោះមកវិច្ឆ័យតែងតែជិះឡានក្រុងទៅផ្ទះជាមួយអំណត់។ទំនាក់ទំនងនេះកាន់តែល្អទៅៗ ដោយអំណត់មិនទាន់ដឹងថាវិច្ឆ័យគិតយ៉ាងណាចំពោះខ្លួនទេ។
ថ្ងៃអាទិត្យ………
អំណត់កំពុងតែចែកខិតប័ណ្ណ ដែលជាការងារចុងសប្តាហ៍ងាយៗរបស់គេ។តែថ្ងៃនេះម្នាក់ៗដូចជាមិនចាប់អារម្មណ៍ក្រដាសខិតប័ណ្ណរបស់អំណត់សោះ
“គ្រាន់តែក្រដាសមួយសន្លឹកសោះហេតុអីក៏មិនព្រមយកន៎! នេះដល់ម៉ោងប៉ុន្មានទៅទើបអស់ ម៉ោងដប់ទៅហើយហ្នឹង”អំណត់រអ៊ូតិចៗជាមួយទឹកមុខស្អុយបន្តិច
“អំណត់!!!”សំលេងស្រែករបស់វិច្ឆ័យបានបន្លឺឡើងនៅក្រោយខ្នងរបស់គេ អំណត់គេក៏ងាកទៅរកដោយញញឹមតែក៏ប្លែកចិត្តពេលឃើញប្អូនប្រុសខ្លួននៅជាមួយដែល
“នេះមកយ៉ាងម៉េចហ្នឹង”អំណត់សួរដោយចំលែកចិត្ត
“គឺបងឆ័យនាំខ្ញុំទៅទិញឡានបញ្ជាណា៎”វិជ្ជានិយាយដោយលើកដៃលើកជើងយ៉ាងសប្បាយចិត្ត
“សុទ្ធតែបងឆ័យ! នេះទៅស្និទ្ធិស្នាលជាមួយគ្នាពីកាលណាមកហ្នឹង”អំណត់និយាយដោយទាញថ្ពាល់វិជ្ជា
“គឺខ្ញុំទៅយកវិជ្ជាមិនឃើញឯង ក៏សួរវិជ្ជាទើបដឹងថាឯងធ្វើការនៅទីនេះ”វិច្ឆ័យញញឹមព្រោះថ្ងៃនេះប្រាកដជាបានដើរលេងជាមួយអំណត់ពេញមួយថ្ងៃទៀតមិនខាន
“អញ្ជឹងនៅចាំសិនទៅរឺក៏ទៅទិញតែម្តងទៅព្រោះខ្ញុំនៅចែកមិនទាន់អស់ផង”អំណត់និយាយដោយមុខស្ងួតដោយលើកក្រដាសខិតប័ណ្ណមួយដុំធំ
“អំណត់នៅទីនេះហើយ ចាំខ្ញុំជួយចែក”វិច្ឆ័យនិយាយដោយយកក្រដាសពីដៃរបស់អំណត់
“ត………តែ”អំណត់ស្រែក តែក៏ត្រូវស្នាមញញឹមរបស់វិច្ឆ័យបញ្ឈប់គេ
“ក៏គួរតែសំរាកបន្តិចដែលហើយ ឈរយូរណាស់ហើយ”អំណត់និយាយតិចៗ ដោយអង្គុយចុះដំជើងខ្លួនឯងដែលមានវិជ្ជាជាអ្នកធ្វើសសៃអោយ
“ហត់ទេបង!”វិជ្ជាសួរ សំនួរនេះធ្វើអោយអំណត់បាត់ហត់អស់រលីង
“មិនហត់ទេព្រោះបងមានប្អូនគួរអោយស្រលាញ់ដូចវិជ្ជា”អំណត់និយាយដោយអង្អែលក្បាលតិចៗ
“បងឆ័យន៎!ស្រីចោមរោមគាត់ច្រើនណាស់”វិជ្ជានិយាយ ធ្វើអោយអំណត់ងាកទៅមើលវិច្ឆ័យ ដែលពេលនេះវិច្ឆ័យត្រូវស្រីចោមរោមយកខិតប័ណ្ណ
“ឆ័យ គេជាប្រុសស្អាតមានស្រីចោមរោមជារឿងធម្មតា”អំណត់និយាយដោយសើចដាក់វិច្ឆ័យ
“បងឆ័យសង្ហារយ៉ាងនេះប្រហែលជាមានសង្សារហើយមើលទៅ”វិជ្ជានិយាយ
“បងក៏មិនដឹងដែរព្រោះមិនដែលឃើញឆ័យនិយាយពីរឿងសង្សារសោះ” អំណត់និយាយដោយគិតសញ្ជឹងមើល ក៏ឃើញថាវិច្ឆ័យដូចជាមិនដែលយកខ្លួនទៅបៀតជាមួយរឿងមនុស្សស្រីទេ ខុសពីសានដែលប្តូរស្រីបណ្តើររហូត
“បងឆ័យទាំងសង្ហារ ទាំងមាន ហើយថែមចិត្តល្អទៀត អ្នកណាបានគាត់ជាសង្សារពិតជាសំណាងមិនខាន”វិជ្ជានិយាយ
“មែនហើយ! តែអេ វិជ្ជាអ្នកណាបង្រៀនពីរឿងស្នេហានេះ នៅក្មេងសោះចេះដឹងមានស្នេហាស្អីដែល”អំណត់និយាយដោយធ្វើមុខចាប់កំហុស
“ក្មេងសម័យឥលូវគេឆ្លាត មិនទៅចាំបាច់អ្នកណាបង្រៀនទេ”វិជ្ជានិយាយដោយច្រឡឺម
២០នាទីកន្លងផុតទៅ………
“តោះទៅរួចរាល់ហើយ”វិច្ឆ័យនិយាយដោយញញឹមពព្រាយ
“ហើយ ហើយ!!!”អំណត់លាន់មាត់ អំណត់ចំណាយពេល៣ម៉ោងនៅចែកបានតែ៣០% នេះវិច្ឆ័យចំនាយពេលមិនដល់៣០នាទីផងក៏អស់ទៅហើយ នេះបានចំជាកើតជាប្រុសស្អាតសំណាងមែន
“តោះបង!!”វិជ្ជាចាប់អូសដៃវិច្ឆ័យ និងអំណត់ដែលមើលទៅគេដូចជាប្រញាប់ប្រញាលជាងគេ
“ញ៉ាំបាយសិនទៅនេះម៉ោងជិត១១ទៅហើយ”វិច្ឆ័យនិយាយដោយមើលនាឡិកា
“តែដូចជារំខានឯងពេកទៅដឹង”អំណត់និយាយដោយក្រែងចិត្ត
“មិនអីទេ! វិជ្ជាថ្ងៃនេះយើងលេងអោយអស់ដៃណា៎”វិច្ឆ័យអោនមុខដាក់ជិតវិជ្ជា
“បាទ!”វិជ្ជានិយាយដោយលោតកញ្ជេល
“តោះ”វិច្ឆ័យនិយាយដោយដឹកដៃវិជ្ជាម្ខាង និងមានអំណត់ជាអ្នកដឹកដៃម្ខាង ដែលមើលទៅសមជាគ្រួសារមួយដែលកក់ក្តៅមានម្តាយ ឪពុកនិងកូនប្រុស តែទាស់ដែលអំណត់ជាប្រុស។ ពិភពលោកនេះពិតជាលេងសើចនឹងមនុស្សមែន TT^TT
“អំណត់ចង់បានញ៉ាំអីដែល”វិច្ឆ័យនិយាយដោយពេលនេះពួកគេទាំងបីកំពុងនៅក្នុងហាងទំនើបមួយកន្លែង ដោយសារវាទំនើបពេកពេលនេះអំណត់កំពុងអង្គុយរឹងខ្លួន ចំនែកឯងវិជ្ជាកំពុងភឹ្លកនឹងការរៀបចំរបស់ហាងមួយនេះ
“ស្អីក៏បាន”តាមពិតអំណត់មិនដឹងហៅអ្វីទេបើលែងថ្លៃៗម្លឹងៗ
“ចុះវិជ្ជា”វិជ្ជាគ្រវីក្បាល”អញ្ជឹងយក មាន់រ៉ូទី កាមឆា មឹកបំពងទឹកត្រីជូអែម និងស៊ុបប៉ាវហឺ”វិច្ឆ័យធ្វើការកុម៉្មង់ រួចក៏ងាកមើលមើល “អំណត់!ប៉ុណ្ណឹងគ្រប់ទេ”
“ហេតុក៏ហៅច្រើនម៉្លេះ”អំណត់រអ៊ូព្រោះតំលៃថ្លៃយ៉ាងនេះហើយនៅហៅច្រើនបែបនេះទៀត
“មិនអីទេគ្នាដល់ទៅបីអ្នកឯណោះ នេះខ្ញុំខ្លាចអំណត់និងវិជ្ជាមិនឆ្អែតផង”វិច្ឆ័យនិយាយ នេះហើយកូនអ្នកមានគ្រាន់តែអាហារមួយពេលរបស់គេអាចអោយគ្រួសារអំណត់ចាយបានរាប់អាទិត្យឯណោះ ក្រោយពីញ៉ាំអាហាររួចរាល់វិច្ឆ័យ អំណត់និងវិជ្ជាក៏មកផ្សារទំនើប
“អាហារអំបាញ់មិញយ៉ាងម៉េចដែលវិជ្ជា”វិច្ឆ័យសួរវិជ្ជា
“បាទ!ឆាញ់ណាស់ ខ្ញុំមិនធ្លាប់ញ៉ាំបែបនេះពីមុនមកទេ”វិជ្ជានិយាយដោយធ្វើមុខប៉ោងៗដាក់វិច្ច័យ
“ចាំទំនេរបងនាំទៅញ៉ាំទៀតណា”វិច្ឆ័យនិយាយដោយទាញថ្ពាល់វិជ្ជាតិចៗ ក្មេងម្នាក់នេះពិតជាគួរអោយស្រលាញ់មែនទ្រាំមិនខ្នាញ់មិនបាន
“យ៉េ!បានទៅញ៉ាំទៀតហើយ”វិជ្ជារត់ចុះរត់ឡើងយ៉ាងសប្បាយចិត្ត
“កុំរត់អីវិជ្ជា”អំណត់ស្រែកហាម
“មិនអីទេបណ្តោយវិជ្ជាទៅ ក្មេងតែប៉ុណ្ណឹងឯង”វិច្ឆ័យនិយាយហាមអំណត់
“អរគុណឆ័យច្រើនហើយ”អំណត់និយាយដោយញញឹមតិចៗ
“អរគុណធ្វើអី!ខ្ញុំគួរតែអរគុណឯងច្រើនជាង តាំងពីស្គាល់ឯងមកខ្ញុំសប្បាយច្រើនណាស់”វិច្ឆ័យញញឹមដោយមានសេក្តីសុខ
“ខ្ញុំក៏ដូចគ្នាតាំងពីស្គាល់ឆ័យខ្ញុំញញឹមឡើងចង់ជ្រួញមុខទៅហើយ”អំណត់និយាយដោយញញឹមបែបអៀន
“ពិតមែន”វិច្ឆ័យនិយាយដោយភ្លាត់សំលេង ក្នុងន័យដែលគេសប្បាយចិត្តជាខ្លាំង
“ស្រែកខ្លាំងម៉្លេះ”អំណត់ធ្វើមុខឆ្ងល់
“សូមទោសសប្បាយចិត្តពេក”វិច្ឆ័យនិយាយរួចក៏រត់ទៅរកវិជ្ជា ទុកអោយអំណត់នៅមុខក្រហមម្នាក់ឯង
ក្រោយពីនាំវិជ្ជាទៅលេងហ្គេមយ៉ាងសប្បាយចិត្តរួចមក មិនដឹងគួរសរសេរពីទិដ្ឋិភាពនោះដោយរបៀបណាទេ បានត្រឹមលួចច្រនែនអ្នកទាំងបីតែប៉ុណ្ណោះ
ក្រោយមកវិច្ឆ័យក៏នាំវិជ្ជាទៅទិញឡានបញ្ជា
“យកមួយណាទៅន៎”វិជ្ជាកំពុងពិចារណាព្រោះទីនេះមានច្រើនច្រើនម៉ាក ច្រើនធុន ច្រើនទំហំ និងច្រើនពណ័
“រើសតាមសំរួលទៅណាវិជ្ជា ទិញមួយណាក៏បានមិនចាំចាច់ខ្វល់តំលៃទេយល់ទេ”វិច្ឆ័យទាញថ្ពាល់វិជ្ជាតិចៗ
“បាទ”វិជ្ជាឆ្លើយដោយធ្វើមុខប៉ោងៗ
ចំនែកឯអំណត់កំពុងមើលយន្តហោះបញ្ជាដោយញញឹម ព្រោះនឹកឃើញរឿងល្អៗដែលគេធ្លាប់មានជាមួយវា
“អំណត់!”សាន់ស្រែកពីចំងាយដោយក្នុងដៃមានយន្តហោះបញ្ជា ចំនែកអំណត់ឈរញញឹមពីចំងាយ
“ នេះជាស្អីគេហ្នឹង”អំណត់សួរវិច្ឆ័យដោយឆ្ងល់
“នេះឯងមានស្អីខ្លះដែលស្គាល់ទៅ”សាន់និយាយដោយធ្វើមុខឆ្ងល់ម្តង
“ចុះបើមិនដឹងមែនអោយធ្វើម៉្តេចទៅ”អំណត់ឆ្លើយដោយធ្វើមុខអត់ដឹងអី
“នេះហៅថាយន្តហោះបញ្ជាយល់! ចង់លេងទេ”វិច្ឆ័យឆ្លើយដោយញញឹម អំណត់ងក់ក្បាល
“វាហោះហើយ! អស្ចារ្យណាស់”អំណត់ស្រែកយ៉ាងសប្បាយចិត្ត ពេលវិច្ឆ័យបញ្ជាយន្តហោះ អោយហោះ
“នេះចង់សាកបញ្ជាទេ”វិច្ឆ័យហុចរីម៉ូតអោយអំណត់
“មិនអីទេខ្ញុំចាំមើលក៏បាន ព្រោះខ្ញុំអត់ចេះបញ្ជាផង”អំណត់និយាយដោយញញឹម
“កាន់វាទៅចាំខ្ញុំបង្រៀន”វិច្ឆ័យដាក់រីម៉ូតលើដៃអំណត់ដោយបង្រៀនអំណត់ពីរបៀបបញ្ជា
“វាហោះហើយ វាហោះហើយ”អំណត់លោតចុះឡើងដោយសប្បាយចិត្ត តែដោយមិនប្រយ័ត្នគេក៏ធ្វើអោយយន្តហោះនោះធ្លាក់ទៅចុះ
“វាធ្លាក់ហើយ”អំណត់ស្រែករួចរត់ទៅរកកន្លែងដែលយន្តហោះធ្លាក់
“វានៅត្រង់ណា”អំណត់និយាយដោយភ័យ”នៅត្រង់ណាទៅ”គេព្យាយាមរកមើលគ្រប់ទីកន្លែងតែរកមិនឃើញ
“មិនអីទេសាក រកមើលបន្តទៀត”សាន់និយាយដោយកាន់ស្មាអំណត់ ពេលនេះអំណត់ចាំផ្តើមយំ
“សូមទោស!ខ…ខ្ញុំៗៗ ធ្វើអោយវាបាត់ ខ្ញុំសូមទោស”ផ្ទៃមុខអំណត់ពោលពេញដោយទឹកភ្នែក
“មិនអីទេអំណត់ គ្មានរបស់អីសំខាន់ជាងឯងទេ គ្មានរបស់ណាសមានតំលៃស្មើឯងទេ ឈប់យំទៅណា បាត់របស់នោះខ្ញុំមិនពិបាកចិត្តទេ តែបើឯងយំវាធ្វើអោយខ្ញុំពិបាកចិត្តខ្លាំងណាស់ ខ្ញុំនិងយំតាមឯងបើឯងនៅតែយំបែបនេះទៀត”សាន់និយាយដោយជូតទឹកភ្នែកពីថ្ពាល់របស់អំណត់
“តែ………”
“មិនអីទេយើងរកវាទាំងអស់គ្នាណា៎!”សាន់និយាយដោយញញឹមកក់ក្តៅ ធ្វើអោយអំណត់ឈប់យំ
“វានៅត្រង់នោះ”វិច្ឆ័យស្រែកដោយញញឹមចំនែកឯអំណត់ញញឹមដូចគ្នា
(អរគុណសាន់! គ្រប់ពេលឯងជាអ្នកធ្វើអោយខ្ញុំញញឹមបាន ខ្ញុំក៏ដូចគ្នាក្នុងលោកនេះគ្មានអីមានតំលៃស្មើឯងទេ)អំណត់គិតដោយញញឹម ដែលបង្កប់ភាពមានសេក្តីសុខ ដែលធ្វើអោយវិច្ឆ័យឆ្ងល់
“អំណត់! ឯងភ្លឹកអីនឹង” វិច្ឆ័យសួរធ្វើអោយអំណត់ភ្ញាក់ពីសុបិន្ត
“អត់មានអីទេ”អំណត់និយាយដោយមើលទៅយន្តហោះនោះ
“ចង់បានយន្តហោះនេះមែនទេ”វិច្ឆ័យសួរដោយកាន់យន្តហោះនោះ
“អត់ទេ គ្រាន់តែឃើញវានឹកដល់រឿងពីក្មេងប៉ុណ្ណោះ”អំណត់និយាយដោយញញឹមតិចៗ
“បងឆ័យៗ ខ្ញុំយកអាមួយនេះហើយណា”វិជ្ជានិយាយដោយកាន់ឡានធំមួយ ឆ្លាតគ្រាន់បើចេះទិញអាថ្លៃ
“បាទ!ឡូយណាស់ វិជ្ជាពូកែរើសមែនប្អូនបង”វិច្ឆ័យនិយាយដោយអោបវិជ្ជា
“បាទ!ស្រលាញ់បងឆ័យបំផុត”វិជ្ជានិយាយដោយថើបវិច្ឆ័យ
“នេះជាប់សាច់ឈាមនឹងគ្នាពីជាតិមុនមែនទេ”អំណត់និយាយដោយអោបដៃ ចំនែកវិជ្ជានិងវិច្ឆ័យក៏សើចព្រមគ្នា នេះដូចគ្នាដល់ហើយដូចជាឪពុកនឹងកូនប្រុស។
ក្រោយពីទិញឡានបញ្ជាអោយវិជ្ជារួចរាល់ហើយវិច្ឆ័យក៏ជូនអំណត់និងវិជ្ជាមកផ្ទះវិញ
“លោកប៉ាអ្នកម៉ាក់ កូនមកវិញហើយ”វិជ្ជាស្រែកដោយអោបឡានបញ្ជាទៅអួតលោកប៉ាអ្នកម៉ាក់គេ
“ជំរាបសួរលោកប៉ាអ្នកម៉ាក់”វិច្ឆ័យលើកដៃសំពះប៉ាម៉ាក់អំណត់”នេះផ្លែឈើខ្ញុំទិញយកមកផ្ញើរប៉ាម៉ាក់”
“ល្អហើយកូន!នេះខំជូនវិជ្ជាទៅទិញឡានបញ្ជាហើយ នៅទិញផ្លែឈើមកផ្ងើរទៀតរំខានកូនពេកហើយ”ម៉ាក់អំណត់និយាយ
“មិនរំខានទេម៉ាក់! នេះខ្ញុំថាចង់ទិញស្រាបារាំងអោយលោកប៉ាដែរ តែអំណត់ប្រកែកមិនអោយទិញ”វិច្ឆ័យចាប់ផ្តើមទូរពិតប្រាប់ប៉ាអំណត់
“កុំធ្វើមុខអញ្ជឹងប៉ា នេះកូនមានបំណងល្អតើ ញ៉ាំស្រាច្រើនពេកវាមិនល្អដល់សុខភាពទេ”អំណត់និយាយយកចិត្តឪពុក ព្រោះពេលប៉ាគេលឺវិច្ឆ័យនិយាយហើយក៏មុខស្អុយ
“ឯងនេះ”ប៉ាអំណត់នៅតែមិនសុខចិត្ត មនុស្សចូលចិត្តស្រាដល់គេទិញស្រាថ្លៃអោយ កូនខ្លួនឯងបែរមិនអោយទិញគិតមើលឈឺចិត្តប៉ុណ្ណា
“ឯងកុំទៅថាអោយកូន កូនមិនអោយផឹងវាជារឿងត្រឹមត្រូវហើយ”ម៉ាក់អំណត់និយាយ”អំណត់ចូលទៅជួយម៉ាក់នៅចង្រ្កានបាយនឹងអាលបានញ៉ាំបាយ ឆ័យកូន!នៅញ៉ាំបាយនៅទីនេះហើយណា”ម៉ាក់អំណត់និយាយដោយញញឹមដាក់ឆ័យ
“បាទម៉ាក់”នេះមានសេក្តីសុខដល់ហើយឆ័យបានញ៉ាំម្ហូបដែលជាស្នាដៃអំណត់
“ឆ័យកូនកុំទៅជឿអំណត់អី អាកូនមួយនឹងវាតែប៉ុណ្ណឹងលើកក្រោយទិញយកមកប៉ាអាចផឹកបានមិនអីទេ”ប៉ាអំណត់និយាយខ្សិបៗដាក់អំណត់
“បាទប៉ា!ចាំខ្ញុំទិញមកអោយប៉ាមិនអោយម៉ាក់ និងអំណត់ដឹងទេ”វិច្ឆ័យនិយាយ នេះចង់សូកប៉ាអំណត់ហើយតើ
“អញ្ជឹងបានល្អ!ត្រូវចិត្តប៉ាតែម្តងកូនឆ័យ”ប៉ាអំណត់ក៏ទះស្មាវិច្ឆ័យតិចៗ ចំនែកវិច្ឆ័យក៏ញញឹមតប
ពួកគេទាំងប្រាំអ្នកក៏បរិភោគអាហារពេលល្ងាចយ៉ាងរីករាយជាមួយគ្នាក្រោមដំបូលផ្ទះដ៏តូចតែសែនកក់ក្តៅមួយនេះ។
(អំណត់បងអរគុណ! ទីបំផុតបងមានគ្រួសារដ៏សែនកក់ក្តៅនឹងគេហើយ)ជាអ្វីដែលវិច្ឆ័យនិយាយក្នុងចិត្ត។

True love Chapter8


“អំណត់ជិះរបស់នេះណា៎!”វិច្ឆ័យនិយាយដោយឈរនៅមុខសំពៅយក្ស ដូចគ្នានឹងកាលពីដប់ឆ្នាំមុនណាស់
“ខ្ញុំថាវាដូចជាខ្ពស់នឹងចោទខ្លាំងណាស់”អំណត់និយាយ ទោះជាកន្លងទៅ១០ឆ្នាំឧបករណ៍នេះនៅតែគួរអោយខ្លាចសំរាប់អំណត់ដដែល
“មិនអីទេមានខ្ញុំមួយទាំងមូលទៅហើយ វាមិនអីទេ”វិច្ឆ័យអះអាង“តែ………”អំណត់និយាយប្រកែកតែវិច្ឆ័យមិនចាប់អារម្មណ៍ក៍ចាប់ដៃអំណត់ឡើងលើសំពៅយក្ស
តាមពិតកាន់តែគួរអោយខ្លាច វិច្ឆ័យកាន់តែចង់ជិះព្រោះគេអាចនឹកឃើញដល់ស្ថានភាពតែអំណត់ភ័យហើយអោបគេ គ្រាន់តែគិតវិច្ឆ័យក៏ញញឹមចេញមក
“ញញឹមអីគេ”អំណត់សួរដោយឆ្ងល់
“គ្មានអីទេ! ព្រោះគិតថាសប្បាយតែប៉ុណ្ណោះ”វិច្ឆ័យឆ្លើយ នាយម្នាក់នេះក្បាលខូចណាស់តើ
តែចំពោះលទ្ធផលដែលទទួលបាន
“ឆ័យមិនអីទេមែនទេ”អំណត់សូរ
“សំរាកបន្តិចក៏លែងអីទៅហើយ”វិឆ្ឆ័យនិយាយដោយរកកន្លែងអង្គុយ ជាមួយមុខស្លេក ពេលនេះប្រហែលអាចទាយបានមែនទេហើយថាមានរឿងអ្វី
“ប្រាប់ហើយមែនទេ ថាវាមិនសប្បាយលេងនោះទេ”អំណត់និយាយដោយយកប្រេងកូឡាពីក្នុងកាតាបមកអោយវិច្ឆ័យ
“មិននឹកស្មានថាគួរអោយខ្លាចដល់ថ្នាក់នេះសោះ”វិច្ឆ័យនិយាយដោយមើលទៅកាន់សំពៅយក្ស ចំនែកឯអំណត់ពេលឃើញមុខស្លេកៗរបស់វិច្ឆ័យធ្វើអោយគេអត់ទ្រាំសើចមិនបាន
“អំណត់សើចអី”វិច្ឆ័យសួរដោយមុខក្រហមព្រោះតាំងចិត្តថានឹងធ្វើសុភាពបុរសចាំការពារពេលអំណត់ខ្លាច តែបែរជាខ្លួនឯងខ្លាចរហូតអោបអំណត់មិនលែងទៅវិញ
“គ្មានអីទេ”អំណត់កាន់តែទប់សើចលែងបាន
“នេះឯងសើចយើងមែនទេ”វិច្ឆ័យនិយាយចាប់កំហុសអំណត់
“គ្មានទេ”ម្តងនេះអំណត់សើចខ្លាំងៗតែម្តង
“កុំរត់!នេះឯងហ៊ានសើចយើងផងរឺ មិនរួចខ្លួនទេ”វិច្ឆ័យរត់ដេញចាប់អំណត់ពេញសួនកំសាន្ត
“ចាប់យើងបានសិនទៅ ចាំនិយាយគ្នា”អំណត់សើច គឺសើចយ៉ាងសប្បាយចិត្តស្នាមក្នុងចិត្តរបស់គេត្រូវបានវិច្ឆ័យធ្វើអោយរលុបបន្តិចម្តងៗហើយ ទាំងដែលគេនិងវិច្ឆ័យមិនរឿងនៅឡើយទេ។
“ទីក្រុងភ្នំពេញពិតជាស្អាតមែន”អំណត់លាន់មាត់ ពេលនេះគេនិងវិច្ឆ័យកំពុងនៅលើទោងយក្សដែលកំពុងវិលយឺត ជានាទីអោយអ្នកដែលជិះវាអាចទស្សនាទិដ្ឋភាពទីក្រុងភ្នំពេញនាពេលរាត្រី
“មែនហើយទោះទីនេះមិនទំនើបដូចនៅប៉ារីស តែមានរបស់ស្អាតៗគួរអោយគយគន់ណាស់”វិច្ឆ័យនិយាយដោយមើលមុខអំណត់យ៉ាងស្រទន់ តែអំណត់មិនបានដឹងទេព្រោះខ្លួនកំពុងភ្លឹកនិងទិដ្ឋភាពខាងក្រៅ
“មិនដឹងថាប៉ារីសស្អាតប៉ុណ្ណាទេ តែខ្ញុំគិតថាទីណាក៏ស្អាតដែលបើយើងនៅជាមួយអ្នកដែលយើងស្រលាញ់”អំណត់និយាយដោយញញឹម
“មែនហើយពេលនៅជាមួយអ្នកដែលយ៉ាងស្រលាញ់មានអារម្មណ៍ថាពិភពលោកយើងនេះកក់ក្តៅនិងស្រស់បំព្រងខ្លាំងណាស់ មានអារម្មណ៍ថាគ្រប់ទីកន្លែងសុទ្ធតែមានពណ័ផ្កាឈូក”វិច្ឆ័យនិយាយដោយភ្នែកស្រទន់ ចំនែកឯងអំណត់ក៏ងាកមកមើលវិច្ឆ័យ ស្រាប់តែប៉ះនឹងកែវភ្នែកមួយគូរនេះបណ្តាលអោយគេភ័យជាខ្លាំង គេក៏ងាកត្រលប់ទៅវិញធ្វើជាមិនដឹង
“អំណត់មានអ្នកដែលខ្លួនស្រលាញ់រឺនៅ”វិច្ឆ័យសួរ
“ខ………ខ្ញុំមិនទាន់មានទេ”អំណត់និយាយដោយរដិបរដុបព្រោះមិនទាន់បាត់ភ័យនឹងកែវភ្នែកអំបាញ់មិញ ចំនែកឯវិច្ឆ័យពេលលឺសំដីបែបនេះក៏ញញឹមដោយសប្បាយចិត្ត
(ក្មេងតូចរបស់បង ចេះភ័យដែរតើ!គួរអោយស្រលាញ់ដល់ហើយ)វិច្ឆ័យគិតក្នុងចិត្ត ចំនែកទឹកមុខញញឹមមើលអំណត់មិនដាក់ភ្នែកនោះក៏នៅតែបន្ត ឯអំណត់មិនហ៊ានមើលមុខវិច្ឆ័យទេបានត្រឹមតែងាកមើលទេសភាពខាងក្រៅ
ក្រោយពីជិះកន្ត្រករួចមកពួកគេក៏ត្រលប់មកផ្ទះវិញព្រោះវេលាក៏យប់ដែរហើយ ។ក្នុងឡានក្រុងអ្នកទាំងពីរមិនបាននិយាយអ្វីទេព្រោះម្នាក់ៗក៏ហត់រៀងៗខ្លួន។ វិច្ឆ័យក៏ចុះពីឡានក្រុងជូនអំណត់មកផ្ទះវិញ ទោះអំណត់មិនអោយជូនក៏ដោយព្រោះនេះជាឡានក្រុងជើងចុងក្រោយទៅហើយ តែវិច្ឆ័យមិនព្រមព្រោះសំអាងថាយប់ណាស់ខ្លាចអំណត់មានគ្រោះថា្នក់។
“មកដល់ផ្ទះវិញហើយអីកូនសប្បាយទេ”ម៉ាក់អំណត់ដែលយកសំរាមមកដាក់ក្នុងធុងសំរាមមុខផ្ទះ បានសួរពេលឃើញអំណត់មកដល់ផ្ទះ
“បាទ!សប្បាយណាស់ម៉ាក់”អំណត់ឆ្លើយដោយញញឹម មិនបាច់ចំលែកចិត្តទេអ្នកទាំងអស់គ្នា មុនពេលទៅដល់សួនកំសាន្តអំណត់បានទូរស័ព្ទសុំអ្នកផ្ទះរួចរាល់ហើយ
“ហើយនេះអ្នកណាដែលកូន”ម៉ាក់អំណត់សួរពេលឃើញវិច្ឆ័យ
“បាទ!ជាមិត្តរួមថ្នាក់របស់ខ្ញុំគេឈ្មោះវិច្ឆ័យ”អំណត់នែនាំវិច្ឆ័យ
“បាទ!ជំរាបសួរអ្នកម៉ាក់”វិច្ឆ័យលើកដៃសំពះដោយទន់ភ្លន់និងសុភាពរាបសារបំផុត
“អ្នកម៉ាក់!”ម៉ាក់អំណត់ឧទានឡើងដោយចំលែកក្នុងចិត្ត
“បាទ!គឺខ្ញុំកំព្រាឪពុកម្តាយតាំងពីតូច ខ្ញុំអាចហៅអ្នកមីងថាម៉ាក់បានទេ អ្នកម៉ាក់បែបមិនស្អប់ខ្ពើមខ្ញុំទេមែនទេ”វិច្ឆ័យនិយាយដោយទឹកមុខក្រៀមក្រំ នេះល្បិចខ្ពស់មែននាយម្នាក់នេះចេះរកវិធីចូលជិតគ្រួសារអំណត់បាន
“អត់ទេក្មួយ!មីងមិនបានស្អប់ខ្ពើមក្មួយទេ ក្មួយអាចហៅបានណា៎! អូមិនមែនទេគួរតែហៅថាកូន”នេះម៉ាក់អំណត់ត្រូវមនោគមវិជ្ជារបស់វិច្ឆ័យហើយ
“បាទ!អរគុណណាស់អ្នកម៉ាក់”វិច្ឆ័យនិយាយដោយសុភាពបំផុត
“អញ្ជឹងចូលក្នុងផ្ទះលេងសិនមកក្មួយ អូ!មិនមែនទេគឹកូនប្រុស”ម៉ាកអំណត់និយាយដោយអូសដៃវិច្ឆ័យចូលទៅក្នុងផ្ទះ ចំនែកឯអំណត់នៅមិនទាន់យល់ពីហេតុការណ៍អំបាញ់មិញនៅឡើយទេ
“នេះជាប៉ាអំណត់”ម៉ាក់របស់អំណត់នែនាំសមាជិកក្នុងគ្រួសារអោយទៅវិច្ឆ័យស្គាល់ ម្តងនេះលេងមែនទែនហើយតើ
“នេះអ្នកណាហ្នឹងអូន”ប៉ាអំណត់សួរដោយខ្លួនកំពុងអានកាសែត
“នេះមិត្តភក្តិរួមសាលារបស់អំណត់ ឈ្មោះឆ័យ”ម៉ាក់អំណត់ឆ្លើយ
“ជំរាបសួរលោកប៉ា”វិច្ឆ័យនិយាយដោយទន់ភ្លន់បំផុត
“បាទ!លើកដៃថ្វាយព្រះណាក្មួយ”ប៉ាអំណត់តប
“ជំរាបសួរបងប្រុស”វិជ្ជាលើកដៃជំរាបសួរវិច្ឆ័យរួចក៏ចាប់អារម្មណ៍ធ្វើកិច្ចការសាលាបន្ត
“នេះប្អូនវិជ្ជា ប្អូនប្រុសអំណត់មែនទេ គួរអោយស្រលាញ់ហើយថែមទាំងឆ្លាតទៀតផង កំពុងធ្វើអីហ្នឹងប្អូនវិជ្ជា”វិច្ឆ័យនិយាយដោយចូលទៅអង្គុយជិតវិជ្ជា
“បាទបង!គឺខ្ញុំកំពុងធ្វើកិច្ចការផ្ទះ”វិជ្ជាឆ្លើយ
“ខំរៀនណាស់ន៎ប្អូនវិជ្ជា”វិច្ឆ័យនិយាយដោយអង្អែលក្បាលវិជ្ជាតិចៗ
“បាទ!ខ្ញុំនឹងរៀនអោយបានពូកែដូចបងអំណត់”វិជ្ជានិយាយដោយតាំងចិត្ត ឃើញបែបនេះធ្វើអោយវិច្ឆ័យទ្រាំមិនញញឹមមិនបាន
“បាទ!បងអំណត់រៀនពូកែណាស់ រៀនអោយបានលេខមួយណាបងនឹងទិញអ្វីក៏បានអោយតែវិជ្ជាចង់បាន”វិច្ឆ័យនិយាយ នេះស្រលាញ់បងមកគាប់ចិត្តប្អូនគេហើយតើ
“ពិតមែនរឺបង!នេះប្អូនចង់បានឡានបញ្ជាអាធំណា ព្រោះខែណាក៏ខ្ញុំរៀនបានលេខមួយដែលតែគួរអោយស្តាយណាស់ខ្ញុំបានទេលេខបីប្រចាំសាលា”វិជ្ជានិយាយដោយទំលាក់ទឹកមុខ នេះលេខបីប្រចាំសាលាហើយនៅចង់បានអីទៀតអាក្មេងល្អិត
“មែនរឺ!”វិច្ឆ័យស្ទើរមិនជឿថាក្មេងល្អិតម្នាក់នេះ គេរៀនពូកែដល់ថ្នាក់នេះ នេះគួរអោយស្រលាញ់ទាំងបងទាំងប្អូនតែម្តង
“នោះជាលិខិតសរសើរហ៎”វិជ្ជានិយាយដោយមានអំនួតបែបកូនក្មេង មែននេះពិតជាលិខិតសរសើររបស់វិជ្ជាមែន ទទួលបានលេខបីប្រចាំសាលា ហើយនៅជាប់នោះជាលិខិតសរសើររបស់អំណត់លេខមួយប្រចាំសាលា នេះវិច្ឆ័យស្ទើរមិនជឿទៅហើយបងប្អូនគេនេះញ៉ាំអីរៀនពូកែម៉្លេះ
“ប្អូនវិជ្ជាពិតជាពូកែមែន អញ្ជឹងចុងសប្តាហ៍នេះបងជូនទៅទិញឡានបញ្ជាអាធំជាងគេល្អទេ”វិច្ឆ័យនិយាយដោយញញឹម
“យេ!ទីបំផុតខ្ញុំបានឡានបញ្ជាហើយ”វិជ្ជាលោតកញ្ជោលពេលផ្ទះ
“កុំទៅស្តាប់វិជ្ជាអីណាឆ័យ”ម៉ាក់អំណត់និយាយដោយកាន់កែវទឹកនឹងចំនីបន្តិចបន្តួច”នេះម៉ាក់បង្រៀនអីខ្លះ មិនត្រូវចេះសុំអីពីគេផ្តេសផ្តាសនោះទេ”ម៉ាក់អំណត់ថាអោយវិជ្ជាបែបស្រទន់ នេះធ្វើអោយវិច្ឆ័យអត់ទ្រាំមិនច្រនែននឹងភាពកក់ក្តៅរបស់ផ្ទះនេះមិនបាន
“បាទម៉ាក់”វិជ្ជាតបដោយធ្វើមុខស្រពោនរួចក៏បន្តធ្វើលំហាត់
“មិនអីទេអ្នកម៉ាក់ នេះវិជ្ជារៀនពូកែបែបនេះគួរតែមានរបស់លើកទឹកចិត្តខ្លះ ណាមួយខ្ញុំក៏ទុកវិជ្ជាជាប្អូនប្រុសខ្ញុំម្នាក់ដែល ខ្ញុំតែងចង់បានប្អូនប្រុសដែលគួរអោយស្រលាញ់ដូចវិជ្ជានេះយូរមកហើយតែម៉ាក់ប៉ាខ្ញុំ”និយាយដល់ត្រង់នេះវិច្ឆ័យក៏ធ្វើមុខស្រពោន
“នេះវាមិនខ្ញុំខានកូនទេអី”ម៉ាក់អំណត់ចាញ់និងមុខស្រពោនរបស់វិច្ឆ័យទៅហើយ
“បាទ!កូនរីករាយជានិច្ច”វិច្ឆ័យនិយាយដោយញញឹម”មានអារម្មណ៍ថាផ្ទះនេះកក់ក្តៅដល់ហើយខ្ញុំច្រណែនអំណត់ដល់ហើយដែលមានគ្រួសារបែបនេះ”វិច្ឆ័យញញឹមមានអារម្មណ៍ថានេះជាផ្ទះទីពីររបស់គេ
“ក្មួយសាកញ៉ាំនំគមនេះទៅមើលឆ្ងាញ់ណាស់ណា៎”ប៉ាអំណត់និយាយដោយហុចចាននំគមអោយវិច្ឆ័យ ពេលឃើញគេល្អដាក់វិជ្ជានិងចរិករម្យទមរបស់គេបែបនេះ ធ្វើអោយគាត់អត់ទ្រាំលួចសរសើរក្នុងចិត្តមិនបាន ណាមួយគាត់ក៏សប្បាយចិត្តដែលអំណត់មានមិត្តភក្តិដូចជាវិច្ឆ័យ
“បាទ!អរគុណលោកប៉ាស្នាដៃអ្នកម៉ាក់ឆ្ងាញ់បំផុត ញ៉ាំស្នាដៃអ្នកម៉ាក់ថ្ងៃណាក៏ធ្វើអោយខ្ញុំញ៉ាំបាយមិនដែលសល់ពីចាននោះដែរ”វិច្ឆ័យនិយាយដោយចាប់ផ្តើមញ៉ាំនំគម
“សរសើរម៉ាក់ពេកហើយ វិច្ឆ័យនេះសំដីផ្អែមដល់ហើយ”ម៉ាក់និយាយដោយសើចតិចៗ នេះវិច្ឆ័យបានក្លាយជាសមាជិកគ្រួសារនេះហើយតើ អំណត់គ្មានពាក្យអីនិយាយបានត្រឹមញញឹមតិចៗ នេះគេមិនទាន់យល់ស្ថានភាពនៅឡើយ???
សំលេងសើចសប្បាយរបស់គ្រួសារមួយនេះក៏ចាប់ផ្តើម ដូចជាបាននិយាយអញ្ជឹងផ្ទះនេះតូចពិតមែនតែសែនកក់ក្តៅ។
“អរគុណសំរាប់នំគម! ជំរាបលាលោកប៉ាអ្នកម៉ាក់”វិច្ឆ័យជំលាបលាប៉ាម៉ាក់អំណត់រួចក៏ងាកមកមើលវិជ្ជា”បងទៅហើយណាវិជ្ជា ចាំអាទិត្យនេះបងមកទទួលទៅទិញឡានបញ្ជាណា”វិច្ឆ័យនិយាយដោយអង្អែលក្បាលវិជ្ជា
“បាទបង! ស្រលាញបងឆ័យបំផុត”វិជ្ជារត់ទៅអោបវិច្ឆ័យ ក្មេងតែប៉ុណ្ណឹងអ្នកណាល្អជាមួយវា វាក៏ល្អជាមួយយើងវិញ ដូចគេថាកូនក្មេងជាក្រណាត់សមិនខុសមែន
“នេះគ្រាន់តែគេល្អបន្តិចក៏ភ្លេចបងទៅហើយ”អំណត់រអ៊ូក្បែរៗនេះ
“អត់ទេស្រលាញ់បងអំណត់ជាងគេក្នុងលោកនេះ”វិជ្ជានិយាយដោយរត់ទៅអោបអំណត់
“បានហើយចូលផ្ទះទៅវិជ្ជា លោកប៉ាអ្នកម៉ាក់ក៏ចូលផ្ទះទៅប្រយ័ត្នផ្តាសាយ ខ្ញុំជូនវិច្ឆ័យដល់ថ្នល់ធំសិនខ្លាចគេរកតាក់ស៊ីមិនបាន”អំណត់និយាយ
“អញ្ជឹងទៅចុះកូន”ថាហើយអ្នកផ្ទះអំណត់ក៏ចូលផ្ទះវិញ ទុកអោយអំណត់នឹងវិច្ឆ័យដើរទៅថ្នល់ធំតែពីរនាក់
“មើលទៅអ្នកផ្ទះខ្ញុំដូចជាចូលចិត្តឆ័យដល់ហើយ”អំណត់និយាយពេលដែលបរិយាកាសស្ងប់ស្ងាត់
“អំណត់មិនមែនច្រនែនខ្ញុំទេណា”វិច្ឆ័យនិយាយដោយញញឹម
“អត់ទេខ្ញុំសប្បាយចិត្តទៅវិញទេ”អំណត់និយាយដោយញញឹមហើយមើលមុខវិច្ឆ័យ វិច្ឆ័យសប្បាយចិត្តជាខ្លាំងពេលលឺសំដីអំណត់បែបនេះ
“ខ្ញុំច្រនែនអំណត់ដល់ហើយ មានគ្រួសារមួយដ៍កក់ក្តៅបែបនេះ មានអារម្មណ៍ថានៅផ្ទះអំណត់កក់ក្តៅខ្លាំងណាស់មើលទៅរដូវរងានេះខ្ញុំសុំមកនៅទីនេះដែលហើយ”វិច្ឆ័យនិយាយលេងដោយសើចតិចៗរួចក៏មើលទៅមេឃ
“ឆ័យអាចមកលេងពេលណាក៏បាន”អំណត់និយាយដោយមើលមេឃដូចគ្នា
“អំណត់ជាអ្នកនិយាយទេណា៎!”វិច្ឆ័យនិយាយដោយមើលមុខអំណត់ ចំនែកអំណត់ក៏ងក់ក្បាលពេលប៉ះខ្សែរភ្នែកវិច្ឆ័យគេក៏មុខក្រហមរួចក៏ងាកមើលទៅមេឃ ចំនែកវិច្ឆ័យពេលឃើញបែបនេះធ្វើអោយគេកាន់តែពេញចិត្តអំណត់ថែមទៀត
“នោះទេពសុយុទ្ធ ទេតើ”អំណត់លាន់មាត់ វិច្ឆ័យក៏ប្រញាប់ងាកទៅមើល រួចអ្នកទាំងពីរក៏បួងសួងជាមួយគ្នា
“អំណត់បួងសួងអីដែរ”វិច្ឆ័យសួរ
“ប្រាប់ទៅលែងសាកសិទ្ធហើយ”អំណត់ឆ្លើយ”នោះឡានតាក់ស៊ី”អំណត់ក៏លើកដៃហៅតាក់ស៊ី
“រាត្រីសួស្តីណាអំណត់”វិច្ឆ័យនិយាយយ៉ាយស្រទន់រួចក៏ឡើងឡាន
“រាត្រីសួស្តី”អំណត់និយាយដោយញញឹម
វិច្ឆ័យក៏ជិះឡានមកខុនដូវិញ តាមផ្លូវគិតរឿងពេញមួយថ្ងៃនេះធ្វើអោយគេញញឹមឥតឈប់ នេះគេកំពុងមានសេក្តីសុខនិងសេ្នហាមួយនេះ មនុស្សដែលមានស្នេហាគឺបែបនេះហើយតែងមើលឃើញពិភពលោកស្រស់បំព្រងជានិច្ច។ ចង់ដឹងថាពួកគេទាំងពីរបួសសួងអីខ្លះទេ
(អរគុណដែលអោយខ្ញុំជួបអំណត់ សង្ឃឹមថាគេនឹងញញឹមគ្រប់ពេល)ជាបំណងប្រថ្នារបស់វិច្ឆ័យ
(អគុណដែលផ្តល់មិត្តម្នាក់ដូចវិច្ឆ័យដល់ខ្ញុំ តែបើសិនជាអាចសូមអោយខ្ញុំជួបសាន់ម្តងទៀត តែម្តងក៏ខ្ញុំអស់ចិត្តដែល)ជាបំណងប្រថ្នារបស់អំណត់
តើអ្នកទាំងអស់គ្នាគិតថាយ៉ាងណាដែរ? ^0^
………………
អាផាតមិនរបស់វិច្ឆ័យ
“យ៉ាងម៉េចហើយ!បានជាស្មានេះហើយទើបមកដល់”សានរអ៊ូពេលដែលវិច្ឆ័យឈានជើងមកដល់
“ស្អីមកដល់ក៏រអ៊ូភ្លាមតែម្តង!”វិច្ឆ័យនិយាយតែស្នាមញញឹមនៅតែមិនអាចរលុបពីមុខវិច្ឆ័យ
“ទៅធ្វើស្អីខ្លះប្រាប់យើងខ្លះមើល”នេះជំងឺក្មេងចង់ដឹងរឿងគេរបស់សានរើឡើងហើយ
“គ្មានស្អីទេគ្រាន់តែទៅសួនកំសាន្ត និងចូលផ្ទះគេលេងបន្តិចតែប៉ុណ្ណោះ”វិច្ឆ័យនិយាយដោយមិនឈប់ញញឹម
“នេះឈប់ញញឹមទៅ ប្រយ័ត្នគេថាឯងឆ្កួតទៅ យ៉ាប់មែនពួកមានស្នេហា”សាននិយាយដោយគ្រវីក្បាល
“មានឯណា”វិច្ឆ័យតប
“នៅមានមុខនិយាយទៀតមើលមុខឯងញញឹមឡើងចង់ជ្រួញទៅហើយ នេះចំនាយទុនដល់ហើយសុខចិត្តជិះឡានក្រុងជាមួយគេ”សាននិយាយដឺ ចំនែកឯងវិច្ឆ័យមិនតបព្រោះកំពុងអារម្មណ៍ល្អ
“ឈប់ញញឹមទៅ យើងឆ្កួតមិនខានទេមានមិត្តរោគចិត្តដូចឯងនេះមនុស្សស្អីស្រីម៉ាគគោកមិនស្រលាញ់ ទៅស្រលាញ់ប្រុសដូចគ្នា គិតក៏ព្រឺសំបុរទៅហើយ”សានបន្តដឺ
“នេះឯងចង់ត្រូវយើងរំលោភមែនទេអាសាន”វិច្ឆ័យងាកមកធ្វើមុខឃោរឃៅដាក់សាន
“និយាយលេងទេអាពួកម៉ាក យើងទៅដេកមុខហើយ”សានភ័យរត់ទៅបាត់ ចំនែកឯវិច្ឆ័យបានត្រឹមញញឹមចំពោះមិត្តភក្តិមិនចេះធំម្នាក់នេះ។

True love Chapter7


កាលពី១០ឆ្នាំមុន………
“អំណត់!ថ្ងៃនេះខ្ញុំនាំឯងទៅកន្លែងមួយ”សាន់និយាយដោយញញឹមពព្រាយ
“សាន់ចង់នាំខ្ញុំទៅណា?”អំណត់សួរដោយឆ្ងល់
“ទៅដល់ឯងគង់តែដឹងទេ”សាន់និយាយដោយធ្វើមុខអោយអំណត់កាន់តែឆ្ងល់
“មកដល់ហើយ”សាន់និយាយដោយសប្បាយចិត្ត ដោយពួកគេទាំងពីរបានមកដល់មុខសួនកំសាន្ត
“នេះកន្លែងណាហ្នឹង អស្ចារ្យណាស់”អំណត់លាន់មាត់ធ្វើអោយសាន់ឆ្ងល់រួចងាកមើលមុខអំណត់ផ្លក់ៗ
“នេះឯងមិនស្គាល់សួនកំសាន្តទេអី”សាន់សួរដោយហួសចិត្ត
“នេះរឺសួនកំសាន្ត!”អំណត់លាន់មាត់”ពិតជាអស្ចារ្យណាស់ខ្ញុំមិននឹកស្មានសោះថាមានកន្លែងបែបនេះ”អំណត់និយាយដោយមើលនេះមើលនោះ នេះហើយជីវិតក្មេងអ្នកក្រ របស់ខ្លះសំរាប់កូនអ្នកមានគិតថាគ្មានតំលៃនិងមិនគួរអោយចាប់អារម្មណ៍ តែសំរាប់ក្មេងអ្នកក្រសូម្បីស្រមៃក៏ស្រមៃមិនឃើញផង។
“ថ្ងៃនេះយើងនឹងលេងអោយអស់ដៃណា៎!”សាននិយាយខ្លាំងៗ
“ពិតមែនរឺ!តែមើលទៅដូចជាថ្លៃណាស់”អំណត់និយាយក្រោយគេឃើញពីតំលៃចូលលេងរបស់ឧបករណ៍និមួយៗដែលបានសរសេរលើផ្ទាំងមួយ។ ឆ្នាំនេះអំណត់រៀនថ្នាក់ទីបួនហើយ ហើយគេរៀនពូកែណាស់អាចអាននិងសរសេរអក្សរបាន ទោះឪពុកម្តាយគេជាអ្នកក្រក៏ពួកគាត់នៅតែបញ្ចូនអំណត់ទៅរៀនព្រោះពួកគាត់មិនចង់ឃើញអំណត់ដើរតាមគន្លងរបស់ពួកគាត់ឡើយ ទោះបីពួកគាត់ត្រូវរែកពន់លំបាកយ៉ាងណាក្តី។
“មិនអីទេទោះជាថ្លៃយ៉ាងណា លំបាកយ៉ាងណាក៏ខ្ញុំនៅតែយកអោយអំណត់អោយបាន”នេះហើយសំដីកូនអ្នកមាន ហើយក៏មិនមែនសុទ្ធតែគ្រប់កូនអ្នកមានដែលមានទឹកចិត្តបែបនេះដែល។
“សាន់”អំណត់ហៅឈ្មោះសាន់ដោយរំភើប ក្នុងមួយជីវិតគេមានមិត្តភក្តិម្នាក់នេះគឺគ្រប់គ្រាន់ហើយ
“បាទ!”សាន់ញញឹមដោយកក់ក្តៅ”តោះប្រញាប់ទៅលេង”សាន់រត់កាន់ដៃអំណត់ទៅរកឧបករណ៍កំសាន្ត អំណត់រត់តាមសាន់ដោយមើលដៃសាន់ដែលកាន់ដៃគេ ពោលពេញដោយសេក្តីសុខពេលនេះអំណត់មានអារម្មណ៍ថាកក់ក្តៅណាស់ មានសុភមង្គលណាស់ មានសុវត្ថិភាពណាស់ គេជឿថាទោះមានរឿងអ្វីកើតឡើងក៏គ្មានថ្ងៃសាន់លែងដៃដែល។
“ឯងចង់ជិះរបស់នេះទេ”សាន់និយាយដោយចង្អុលទៅទោលសំពៅយក្ស វាខ្ពស់និងចោត អំណត់មើលវាដោយលេបទឹកមាត់រួចក៏គ្រវីក្បាល
“ខ្ពស់ណាស់ខ្ញុំមិនហ៊ានលេងទេ”អំណត់និយាយដោយខ្លាចៗ
“មិនអីទេអញ្ជឹង! ជិះអាមួយនេះទៅមិនគួរអោយខ្លាចទេ”សាន់និយាយដោយចង្អុលទៅសេះវិល
“ស្អាតណាស់ ខ្ញុំចូលចិត្តវា”អំណត់និយាយដោយសប្បាយចិត្ត
ពួកគេក៏ឡើងជិះសេះវិលមួយម្នាក់ ពួកគេជិះដោយកាន់ដៃគ្នានឹងសប្បាយចិត្តបំផុត។បន្ទាប់ពីជិះសេះវិលរួចពួកគេក៏បន្តលេងល្បែងផ្សេងទៀត ដូចជា ពែងវិល ឡានបុកគ្នាគប់ប៉េងប៉ោង ជិះស្គី ដោយមានសាន់បង្រៀនអំណត់ទំរាំតែអាចឈរនិងជិះបានតិចៗសាន់ត្រូវចំនាយពេលយ៉ាងយូរ ហើយអំណត់មិនដឹងដួលប៉ុន្មានដង នឹងនាំសាន់ដួលប៉ុន្មានដងប៉ុន្តែសំណើចជាមួយការសប្បាយចិត្តនៅតែមិនអាចបាត់ពីមុខអ្នកទាំងពីរ។ចុងក្រោយពួកគេក៏នាំគ្នាចូលផ្ទះខ្មោច
“អំណត់!ឯងមិនអីទេមែនទេ”សាន់សួរដោយបារម្ហព្រោះឃើញអំណត់មុខស្លេក ដៃសាន់ត្រូវអំណត់ខ្វាចអស់ជាច្រើនកន្លែងព្រោះតែអំណត់ភ័យនឹងខ្មោចអំបាញ់មិញ
“ខ្ញុំមិនអីទេ”អំណត់និយាយដោយដកដង្ហើមញាប់ៗបន្តិច
“នៅចាំខ្ញុំនៅទីនេះហើយណា ខ្ញុំទៅទិញអីមកអោយផឹក”សាន់និយាយដោយងើបឡើង តែត្រូវអំណត់ចាំដៃ
“ខ្ញុំទៅដែល”អំណត់និយាយ គេមិនចង់នៅម្នាក់ឯងទេព្រោះទីនេះមានមនុស្សច្រើនណាស់
“នៅអង្គុយលើបង់នេះអោយស្ងៀមទៅ បន្តិចទៀតមកវិញឥលូវហើយ”សាន់និយាយព្រោះគេមិនចង់អោយអំណត់ដើរទៀតទេមើលទៅគេដូចជាមិនទាន់បាត់ភ័យនៅឡើយ
“ឆាប់មកបន្តិចណា”អំណត់និយាយ ចំនែកសាន់ងក់ក្បាល តាមពិតអំណត់ពិតជាចង់ទៅជាមួយសាន់ណាស់គេជាក្មេងតូចម្នាក់មកនៅក្នុងចំនោមមនុស្សជាច្រើនដែលមិនដែលស្គាល់បែបនេះពិតជាគួរអោយខ្លាចណាស់ម្យ៉ាងគេមិនទាន់បាត់ខ្លាចខ្មោចក្នុងផ្ទះខ្មោចអំបាញ់មិញផង
កន្លងទៅ២០នាទី
សាន់នៅតែមិនទាន់ត្រលប់មកវិញទៀត អំណត់ចាប់ផ្តើមភ័យហើយ
“នេះសាន់ទៅយូរម៉្លេះ! មានរឿងអីទេដឹង មិនបានទេខ្ញុំទៅរកគេសិន”អំណត់ទ្រាំចាំលែងបាន គេក៏ដើរចូលហ្វូងមនុស្សដើម្បីរកសាន់ គេដើររកមើលកន្លែងដែលបានទៅលេងអំបាញ់មិញនៅតែមិនឃើញ គេដើរផងរត់ផងនៅតែគ្មានសញ្ញាណណាថាសាន់សោះ គេចាប់ផ្តើមភ័យហើយ គេមានអារម្មណ៍ថារងា ឯកោ កែវភ្នែកចំលែកៗរបស់អ្នកជុំវិញនេះចាប់ផ្តើមធ្វើអោយអំណត់ខ្លាច កាន់តែមើលកាន់តែគួរអោយខ្លាចនេះគេវង្វេងហើយ (សាន់ឯងនៅឯណាខ្ញុំខ្លាចណាស់ ឆាប់មករកខ្ញុំអោយលឿនមក)អំណត់ទន្ទិញពាក្យនេះជាប់ក្នុងចិត្ត តែគ្មានទេគ្មានមនុស្សម្នាក់ឈ្មោះសាន់នៅចំពោះគេទេ អំណត់មានអារម្មណ៍ថាគួរអោយខ្លាចណាស់
“សាន់………!!!!”អំណត់ស្រែករហូតភ្លាត់សំលេង គេក៏អង្គុយចុះលើដីគេចាប់ផ្តើមយំ យំយ៉ាងខ្លាំង អារម្មណ៍ត្រូវគេបោះបង់ពិតជាពិបាកទ្រាំណាស់ មនុស្សនៅក្បែរនោះចាប់ផ្តើមចាប់អារម្មណ៍អំណត់ពួកគេចាប់ចោមរោមមើលអំណត់ តែអំណត់មិនចាប់អារម្មណ៍ទាល់តែសោះអ្វីដែលគេចង់បានគឺសាន់ម្នាក់គត់
“សុំផ្លូវមួយ”សាន់ប្រជៀតចូលហ្វូងមនុស្ស
(នេះ……ជាសំលេងសាន់)អំណត់គិតក្នុងចិត្តរួចក៏ងាកទៅរកម្ចាស់សំលេង
“សាន់”អំណត់ស្ទុះទៅអោបសាន់
“ហេតុអីក៏មកដល់ទីនេះ ប្រាប់ហើយមែនទេថាអោយអង្គុយអោយស្ងៀមៗ”សាន់រអ៊ូដោយញញឹម
“មកពីឯង ហេតុអីក៏ទៅយូរយ៉ាងនេះ”អំណត់និយាយដោយទឹកភ្នែកនៅជាប់នឹងកែវភ្នែក
“ឈប់យំដូចមនុស្សស្រីទៀតទៅ ប្រាប់ហើយមែនទេថានៅក្បែរយើងឯងត្រូវតែញញឹម”សាន់និយាយដោយជូតទឹកភ្នែកពីថ្ពាល់អំណត់
“តែខ្ញុំ………ខ្ញុំពិតជាខ្លាចខ្លាំងណាស់”អំណត់និយាយដោយសេក្តីភ័យខ្លាច
“មិនអីទេ!ខ្ញុំសន្យាថាគ្មានថ្ងៃដែលខ្ញុំបោះបង់ឯងចោលទេ”សាន់និយាយដោយប្រាកដប្រជា ភាពកក់ក្តៅនិងសុវត្ថិភាពបានបញ្ចេញពីខ្លួនសាន់ អំណត់ងក់ក្បាលយល់ព្រម។ ក្មេងទាំងពីរកាន់ដៃគ្នាបន្តការសប្បាយនៅសួនកំសាន្តបន្ត។ រាល់ពេលដែលអំណត់មានសាន់នៅក្បែរគេតែងតែមានអារម្មណ៍កក់ក្តៅដែលគ្មានថ្ងៃបាត់បង់ នេះជាសេក្តីសុខដែលអំណត់តែងតែប្រថ្នាចង់បានរហូតមកទីបំផុតគេបានរកឃើញវាហើយ នោះជាមនុស្សម្នាក់ឈ្មោះ”សាន់”។
“ទីបំផុតឯងនៅតែចាកចេញទៅដដែល សាន់!”អំណត់និយាយតិចពេលនឹកឃើញដល់រឿងកន្លង
“អំណត់គិតថាចង់ជិះអីមុនគេ”វិច្ឆ័យនិយាយដោយសប្បាយចិត្ត
“តាមចិត្តរបស់ឆ័យ”អំណត់និយាយដោយសើចតិចៗ ពេលឃើញកាយវិការដូចកូនក្មេងរបស់វិច្ឆ័យធ្វើអោយអំណត់អត់ទ្រាំសើចមិនបាន
“អញ្ជឹងតោះ “វិច្ឆ័យក៏អូសដៃអំណត់ទៅរកឧបករណ៍កំសាន្ត

True love Chapter6


“អរុណសួស្តីវិច្ឆ័យ! អរុណសួស្តីសាន”អំណត់និយាយដោយរីករាយ ពេលមកដល់ថ្នាក់
“បាទ!អរុណសួស្តី”វិច្ឆ័យនិយាយដោយមើលមុខអំណត់មិនចំ តែអំណត់មិនបានចាប់អារម្មណ៍នោះឡើយ តែអ្នកចាប់អារម្មណ៍បែរជាសានទៅវិញ
“នៅមិនទាន់បាត់អៀនទៀតអីអាពួកម៉ាក!” សាននិយាយតិចៗល្មមអាចវិច្ឆ័យលឺ ព្រោះពួកគេអង្គុយតុជាមួយគ្នាដែលមានអំណត់អង្គុយខាងក្រោយ
“ស្ងាត់មាត់ទៅអាសាន បើមិនចង់ត្រូវ”វិច្ឆ័យនិយាយគំរាមតិចៗ
“បើស្រលាញ់ប្រញាប់សារភាពទៅ តិចលោឆ្កែមកពីណាមកពាំបាត់ទៅ”សាននៅតែបន្តដឺ
“ឆាប់បិតមាត់ទៅតិចបានពាំស្បែកជើង”វិច្ឆ័និយាយដោយទាញក្បាលសានមកខោក
“លែងយើង លែងៗអោយលឿន”សានខំរើបំរាសទំរាំបានក្បាលជាទីស្រលាញ់មកសភាពត្រឹមត្រូវវិញ
“ខូចម៉ូតសក់យើងអស់”សានរអ៊ូបន្តើររៀបចំសក់បន្តើរ
“សូមសិស្សទាំងអស់ប្រមូលកិច្ចការផ្ទះម្សិលមិញមក”អ្នកគ្រូនិយាយ ម្នាក់ៗក៏ប្រមូលកិច្ចការអោយគ្រូលើកលែងតែសានមា្នក់
“សាន!ឯណាកិច្ចការរបស់ឯង”អ្នកគ្រូសួរពេលដែលរកកិច្ចការបស់សានមិនឃើញ
“គ………គឺ ខ្ញុំមិនបានធ្វើផង”សាននិយាយ
“អញ្ជឹងសុំអញ្ជើញទៅឈរខានក្រៅកន្លះម៉ោង”អ្នកគ្រូបញ្ជា
“សមមុខហើយអាសាន! នឹងហើយមករំខានយើង”វិច្ឆ័យសើចតិចៗល្មមសានលឺ
“បានឯងសប្បាយលើគំនរទុក្ខមិត្តភក្តិ”សានមុខស្អុយរួចដើរចេញទៅ នេះជានិសិ្សតដំបូងក្នុងថ្នាក់ហើយដែលបានទៅឈរក្រៅថ្នាក់ព្រោះទើបតែចូលរៀនបានពីរថ្ងៃតែប៉ុណ្ណោះ។ នេះវិច្ឆ័យត្រូវអរគុណសានព្រោះបើមិនមែនសានដឺគេកាលពីម្សិលមិញទេ វិច្ឆ័យក៏មិនទៅមើលសៀវភៅហើយគេក៏មិនដឹងថាមានកិច្ចការផ្ទះដែល ចំនែកបានត្រឹមលួចសើចតិចៗនឹងកាយវិការមិត្តពីរនាក់នេះតាំងពីគេចូលមកដល់ថ្នាក់។ វិច្ឆ័យងាកទៅរកអំណត់ឃើញអំណត់សើចក៏និយាយ
“នេះលួចសើចអាសានផង! ចាំមើលខ្ញុំទៅប្រាបអាសាន”វិច្ឆ័យនិយាយបំភ័យអំណត់
“កុំអីណាឆ័យ ខ្ញុំមិនបានតាំងចិត្តទេ”អំណត់និយាយដោយភ័យព្រោះមិននឹងទាន់បាត់ខ្លាចសាន រឿងថ្ងៃមុនដែលគេដើរបុកសានផង សានលេងថាអោយគេមួយរយ មួយរយ ណាមួយអំណត់បានចរិកខ្លាចគេស្រាប់ផង
“និយាយលេងតើចាំបាច់ធ្វើដូចភ័យណាស់ វាមិនមែនក្រពើឯណា! ម្យ៉ាងជាមិត្តភក្តិគ្នាសើចបន្តិចបន្តួចវាមានទៅស្អី” វិច្ឆ័យខំកែពាក្យមិននឹកស្មានថាគ្រាន់តែកំឡា លេងសោះអំណត់ភ័យដល់ថ្នាក់ហ្នឹងទេ។ ចំនែកអំណត់មិននិយាយស្អីបានត្រឹមញញឹមបែបកក់ក្តៅ គេមិនដឹងថាធ្វើបែបនេះវិច្ឆ័យភ្លឹកនឹងគេហើយ។ ទោះបីអំណត់មិនមែនកូនអ្នកមានតែសានមានស្បែកស កំពស់១ម៧៥ជាមួយរាងតូចល្វិតល្វន់គួរអោយចង់ថ្នាក់ថ្នម មុខសស្បែកមុខទន់រលោងគ្មានមុខ កែវភ្នែកធំៗពណ័ខ្មៅដូចនិល ចិញ្ចើមកោងដូចគេឥន្ទនូ ច្រមុះមិនស្រួចពេកល្មមសមជាមួយទំរង់មុខ ជាមួយនិងបបូរមាត់តូចក្រាស់ពណ័ស៊ីជំពូគួរអោយចង់ថើប ពិតជាអ្វើអោយTop ដូចជាវិច្ឆ័យពិតជាទ្រាំមិនបានមែន។
…………………
ម៉ោងអាហារថ្ងៃត្រង់
“នេះមកទាន់រឺទេ”វិច្ឆ័យនិយាយដោយយួរស្បោងមកដូចម្សិលមិញ ឥលូវប្រហែលអ្នកទាំងអស់គ្នាយល់ហើយថាតើហេតុអីវិច្ឆ័យព្យាយាមយកខ្លួនមកសិទ្ធិស្នាលជាមួយអំណត់
“តោះប្រញាប់ញ៉ាំបាយទៅយើងឃ្លានណាស់ ថ្ងៃនេះមានអីញ៉ាំខ្លះទៅ”សានក៏ប្រញាប់ប្រញារៀបចំអាហារពីប្រអប់បាយរបស់អំណត់ដោយមិនគិតពីអាហារដែលខ្លួនយកមក
“ថ្ងៃនេះអាសានវាប្រញាប់ជាខ្ញុំទៅទៀតសង្ស័យតែជាប់ចិត្តនឹងអាហាររបស់ឯងហើយមើលទៅ”វិច្ឆ័យអោនមកខ្សិបប្រាប់អំណត់
“ខ្ញុំក៏បានប្រាប់ម៉ាក់អោយរៀបចំអោយច្រើនដែល”អំណត់និយាយដោយសប្បាយចិត្ត ចំនែកឯសានមិនគិតអ្វីទេគិតតែឈ្ងោកញ៉ាំ
“អំណត់ទៅផ្ទះជិះអ្វីទៅ”វិច្ឆ័យសួរ
“ខ្ញុំជិះឡានក្រុង”អំណត់ឆ្លើយដោយដាក់បាយមួយម៉ាត់ចូលទៅ
“អញ្ជឹងទៅផ្ទះចាំខ្ញុំជូនទៅណា៎”វិច្ឆ័យនិយាយ ធ្វើអោយអំណត់ឈ្លក់បាយ”កើតអីទេ”វិច្ឆ័យម្នីម្នារកទឹកមកអោយអំណត់ ចំនែកឯសានបានត្រឹមសើច (ចេះអូសក្រឡាទៀតអាពួកម៉ាក)សានគិតក្នុងចិត្ត
“ខ្ញុំមិនអីទេ”អំណត់និយាយដោយផឹកទឹកអស់កន្លះកែវ”ខ្ញុំទំលាប់ជិះឡានក្រុងហើយ មិនបាច់រំខានឆ័យទេ”អំណត់និយាយដោយក្រែងចិត្ត ណាមួយគេមិនចង់លឺថាគេតោងមិត្តភក្តិកូនអ្នកមាននោះទេ
“អញ្ជឹងក៏តាមចិត្តខ្ញុំមិនបង្ខំទេ”វិច្ឆ័យមិនហ៊ានបង្ខំទេ ពេលឃើញអំណត់បង្ហាញទឹកមុខមិនសប្បាយចិត្ត
(អាមិត្តល្ងង់ គេនិយាយតែបន្តិចក៏ថយទៅហើយឯងនេះមិនបានការសោះ)សានគិតក្នុងចិត្តតែក៏មិនបញ្ចេញយោបល់ព្រោះមិនចង់លូកដៃរឿងស្នេហារបស់មិត្តភក្តិ។
អាហារមួយពេលនេះក៏បានបញ្ចប់ដោយស្ងប់ស្ងាត់ ដោយមានអ្នកចំលែកចិត្ត អ្នកមិនសូវសប្បាយចិត្ត និងអ្នកចង់សើចតែមិនហ៊ានសើច។
………………………
ល្ងាចចេញពីសាលា
អំណត់ដើរចេញពីសាលាដើរតំរង់ទៅចំណតឡានក្រុងដែលត្រូវដើងរំលងបីច្រកទើបដល់។ពេលដើរចេញពីសាលាមិនទាន់បាន២០ម៉ែត្រផងក៏មានសំលេងស្រែកហៅគេ
“អំណត់ៗ……ៗៗ”សំលេងស្រែកធ្វើអោយអំណត់ត្រូវងាកក្រោយរកម្ចាស់សំលេង
“ឆ័យ!នេះរត់មកតាមខ្ញុំមានការអីដែល”អំណត់សួរពេលដែលលវិឆ័យរត់មកដល់គេហើយក៏ឈប់ដង្ហក់មួយសន្ទុះរួចក៏តបវិញ
“ខ្ញុំនឹងជិះឡានក្រុងទៅជាមួយឯង ព្រោះអាសានវាមានការយកឡានទៅមុនហើយ”វិច្ឆ័យនិយាយដោយញញឹម ប៉ុន្តែអំណត់ជ្រួញចិញ្ចើមដោយឆ្ងល់
“ឆ័យធ្លាប់ជិះឡានក្រុងពីមុនមកទេ”អំណត់សួរព្រោះកំរអ្នកមានណាធ្លាប់ជិះឡានក្រុងណាស់
“មិនដែលផង”វិច្ឆ័យឆ្លើយ”តែមិនអីទេអំណត់ជិះបានរឿងអីខ្ញុំជិះមិនបាននោះ”វិច្ឆ័យនិយាយដោយញញឹម ដែលភាពញញឹមនេះបញ្ជាក់ពីភាពមានសេក្តីសុខនោះឯង។ចំនែកឯអំណត់កាន់តែឆ្ងល់ថែមទៀតថាសានមានការអីសំខាន់ម៉្លេះបានជាទុកអោយវិច្ឆ័យមកជិះឡានក្រុងជាមួយខ្លួននោះ។
កាលពី៣នាទីមុន…………
“អាសាននេះកូនសោរ”វិច្ឆ័យបោះកូនសោរអោយសាន
“អោយសោរឡានមកយើងធ្វើអី”សានសួរដោយឆ្ងល់
“ជិះឡានទៅមុនទៅ”វិច្ឆ័និយាយ
“នេះមិនមែនហៅគេជិះឡានជាមួយមិនបាន ទៅជិះឡានក្រុងជាមួយគេទេណា៎!”សាននិយាយដោយធ្វើមុខឆ្ងល់
“មិនមែនជារឿងឯងត្រូវឆ្ងល់ទេ អោយជិះទៅមុខក៏ជិះទៅ”វិច្ឆ័យមិននិយាយច្រើនក៏ដើរចេញទៅ ព្រោះបើនៅបន្តទៀតនឹងត្រូវនាយសានមើលឆ្លុះពោះវៀនពោះតាំងមិនខាន
“សង្ឃឹមថាបានជោគជ័យណាអាពួកម៉ាក”សានស្រែកដោយដឺ
“វាជាព្រូនក្នុងពោះខ្ញុំមែនទេ បានជាគិតអី ធ្វើអីក៏វាដឹងបែបនេះ”វិច្ឆ័យរអ៊ូតិចៗដោយគ្រវីក្បាល
……………………
តាមផ្លូវទៅចំណតឡានក្រុង
“នោះជាសួនកំសាន្តមែនទេ”អំណត់ចង្អុលទៅកាន់ទោងវិល ដែលវានៅឆ្ងាយពីពួកគេដល់ទៅ៤ផ្លូវឯណោះ
“បាទ!”អំណត់ឆ្លើយ ដោយមើលមុខវិច្ឆ័យដែលវិច្ឆ័យសំដែងកាយនូវអ្វីម្យ៉ាង
“អំណត់ជឿទេថាខ្ញុំមិនដែលទៅកន្លែងនោះទេ”វិច្ឆ័យធ្វើមុខស្រពោន មែនហើយក្រោយពីជួបហេតុការណ៍នោះមកគេមិនដែលទៅសួនកំសាន្តទេណាមួយគេផ្ទាល់ក៏មិនចាំថាធ្លាប់ទៅលេងសួនកំសាន្តដែររឺទេ
“ពិតមែនរឺ”អំណត់សួរដោយឆ្ងល់ ចំនែកវិច្ឆ័យក៏ងក់ក្បាលដោយធ្វើមុខស្រពោន
“ឆ័យ!ចង់ទៅលេងនៅទីនោះទេ”អំណត់និយាយ ចំនែកវិច្ឆ័យក៏ងក់ក្បាលយល់ព្រម ពួកគេក៏រត់ដេញគ្នារហូតមកដល់សួនកំសាន្ត
“អំណត់មកទីនេះញឹកញាប់ដែរទេ?”វិច្ឆ័យសួរ
“កាលមុនផ្ទះខ្ញុំក្រណាស់ ប៉ាម៉ាក់ខ្ញុំគ្មានលទ្ធភាពនាំខ្ញុំមកលេងទីនេះទេ តែដោយសារគេទើបខ្ញុំបានមកលេងនៅទីនេះ ខ្ញុំចាំថ្ងៃនោះមិនភ្លេចទេជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុតតាំងពីខ្ញុំកើតមក”អំណត់និយាយដោយបង្ហាញទឹកមុខមានសេក្តីសុខ
“គេជាអ្នកណា?”ឃើញទឹកមុខបែបនេះធ្វើអោយឆ័យអត់ទ្រាំមិនប្រច័ណ្ឌមិនបាន
“ជាមិត្តម្នាក់ដែលខ្ញុំសង្ឈឹមថាមានថ្ងៃណាមួយនឹងបានជួបគ្នាម្តងទៀត
“ជាមិត្តភក្តិកាលពីតូចៗមែនទេ”វិច្ឆ័យសួរ
“បាទ”បានលឺចំលើយរបស់អំណត់ វិច្ឆ័យក៏បានធូរចិត្តបន្តិច
“តោះ!ចង់លេងអីគេមុនឆ័យ”អំណត់សួរ
“ស្អីក៏បានដែលអំណត់ចូលចិត្តព្រោះខ្ញុំមិនដែលមកលេងផង”វិច្ឆ័យញញឹមដោយផ្អែមល្ហែមដាក់អំណត់ ដោយអំណត់មិនបានដឹងថាស្នាមញញឹមនោះលាក់នូវអ្វីខ្លះទេ

True love Chapter5


“សាយ័នសួរស្តី!ខ្ញុំមកដល់ផ្ទះវិញហើយ”អំណត់និយាយដោយអារម្មណ៍ពេលមកដល់ផ្ទះ
“យេ!បងប្រុសមកដល់ផ្ទះវិញហើយ”វិជ្ជាស្រែកយ៉ាងសប្បាយចិត្តដោយរត់ចេញពីផ្ទះបាយ”បងប្រុសប្រហែលជានឿយហត់ហើយ”វិជ្ជានិយាយដោយរត់ទៅជួយយួរកាតាបអំណត់
“មិនហត់ទេ! បានឃើញស្នាមញញឹមវិជ្ជាបងក៏បាត់ហត់អស់រលីង”អំណត់និយាយដោយអង្អែលក្បាលវិជ្ជា
“ប្រញាប់ទៅងូតទៅកូននឹងបានញ៉ាំបាយ”ម៉ាក់អំណត់និយាយដោយលើកម្ហូបចេញពីផ្ទះបាយ ដោយមានប៉ាអំណត់កំពុងរៀបចំតុអាហារ ឃើញដូចនេះអំណត់ក៏ទៅជួយប៉ានឹងម៉ាក់គេ
“មិនបាច់ជួយទេកូនទៅងូតទឹកទៅ”ប៉ាអំណត់និយាយពេលឃើញអំណត់មកជួយ
“មិនអីទេប៉ា! ជួយគ្នាម្នាក់ម៉ាដៃម្នាក់ម៉ាជើងនឹងបានឆាប់ញ៉ាំ ណាមួយប៉ាទើបមកពីការដ្ឋានផងហត់ស្លាប់ហើយសំរាកសិនទៅប៉ាទុកអោយកូនជាអ្នកធ្វើ”អំណត់និយាយដោយបន្តរៀបចំចានស្លាបព្រា
“មែនហើយ! ប៉ាឯងម៉ាក់អោយអង្គុយស្ងៀមៗទៅក៏មិនព្រម ហត់ពេញមួយថ្ងៃហើយនឹង”ម៉ាក់អំណត់និយាយដោយលើកម្ហូបចានចុងក្រោយមក
“ម៉ាក់ក៏ដូចគ្នាសំរាកខ្លះទៅ”អំណត់និយាយទៅកាន់ម្តាយ ដែលត្រូវធ្វើការផ្ទះផង និងធ្វើម្ហូបលក់នៅផ្សារផង
“មិនអីទេកូនឥលូវម៉ាក់មានជំនួយការពិសេស”ម៉ាក់គេក៏អង្អែលក្បាលវិជ្ជា
“ប្អូនបងពូកែមែនទែន”អំណត់ញញឹមដាក់ប្អូនប្រុសដែលគួរអោយស្រលាញ់បំផុត អំណត់តែងមានសង្ឃឹមខ្ពស់លើប្អូន គេតែងតែផ្តល់អ្វីៗអោយវិជ្ជាតាមតែអាចធ្វើបាន កុំអោយវិជ្ជាមានអារម្មណ៏រស់នៅក្នុងរនាំងវណ្ណៈដូចគេ តែវិជ្ជាជាក្មេងដែលឆ្លាត ចេះដឹងខុសត្រូវហើយមិនដែលបង្កការលំបាកដល់គ្រួសារព្រោះគេដឹងថាគ្រួសារគេមានលទ្ធភាពផ្តល់អោយគេបាន ប៉ុណ្ណា។
“យ៉ាងម៉េចដែលកូនរៀននៅសាលាថ្មី មានបញ្ហាអីដែលតែឃើញដូចជាអារម្មណ៏ល្អណាស់”ប៉ាអំណត់សួរពេលឃើញមុខកូនប្រុសស្រស់ស្រាយជាងធម្មតា។
“បាទគឺល្អទេតើប៉ា! សាលានោះធំ អាគារស្អាត គ្រូបង្រៀនល្អ  ការបង្រៀនមានគុណភាពស្របតាមអន្តរជាតិ ណាមួយថ្ងៃនេះខ្ញុំបានស្គាល់មិត្តល្អពីរនាក់”អំណត់និយាយដោយអារម្មណ៏ល្អ
“អញ្ជឹងប៉ានឹងម៉ាក់ក៏បានធូរចិត្តបន្តិចដែល”ប៉ានិងម៉ាក់អំណត់ក៏បានរីករាយព្រោះពួកគាត់ក៏ដឹងថាពេលដែលកូនគាត់ដែលជាអ្នកក្រីក្រនេះទៅចូលចំនោមកូនអ្នកមានវាពិតជាពិបាកណាស់ហើយដល់កូន ពួកគាត់តែគិតថាវាជាបន្ទុកដ៏ធំមួយរបស់អំណត់ ណាមួយពួកគាត់ក៏ដឹងថាកូនគាត់ក៏ជាក្មេងដែលមិនសូវចូលចិត្តរាប់អានមិត្តភក្តិបន្ទាប់ពីលឺថាមិត្តភក្តិល្អរបស់កូនម្នាក់បានចាកចេញទៅពីគេ។
“បងប្រុសសាលានោះមានអីខ្លះនិយាយដោយវិជ្ជាស្តាប់ទៅមើល”វិជ្ជាពិតជាចង់ដឹងពីសាលានេះណាស់ព្រោះគេក៏មានក្តីស្រមៃថាអាចពូកែដូចបងប្រុសនិងអាចរៀននៅទីនោះដែល។
អំណត់ក៏និយាយរៀបរាប់ពីរឿងទាំងអស់នៅសាលារួមជាមួយរឿងគេវង្វេងបន្ទប់សាលប្រជុំ និងការបានស្គាល់វិច្ឆ័យនិងសានផងដែល សំលេងសើចយ៉ាងរីករាយលាន់ចេញពីផ្ទះដ៏តូចមួយរបស់អំណត់ក្នុងវេលាបាយល្ងាចយ៉ាងមានសេក្តីសុខ ក្រោយពន្លឺដួងចន្ទនិងហ្វូងផ្កាយដែលបញ្ចេញរស្មីព្រិចៗហាក់ដូចជាកំពុងច្រនែននឹងសេក្តីសុខរបស់គ្រួសារតូចមួយនេះ។
……………………
នៅអាផាតមិនរបស់វិច្ឆ័យ
“អាឆ័យ!មើលទៅឯងដូចជាចូលចិត្តអាក្មេងមុខសនោះដល់ហើយ”សាននិយាយដោយកំពុងអង្គុយប្តូរប៉ុស្តិ៍ទូរទស្សន៍
“ចំលែកណាស់ពេលនៅក្បែរគេមានអារម្មណ៍ថាស្និទ្ធស្នាលដូចជាធ្លាប់ស្គាល់គ្នាជាយូរមកហើយ”វិច្ឆ័យកាន់កែវទឹកក្រូចនិងនំមួយកញ្ចប់ចេញពីផ្ទះបាយ
“សង្ស័យជាប្អូនប្រុសភ្លោះដែល វង្វេងគ្នាជិត២០ឆ្នាំទេដឹង”សាននិយាយដោយមិនភ្លេចទាយនំពីដៃវិច្ឆ័យ
“ឯងមើលកុនច្រើនពេកហើយអាសាន ឡប់ៗចិត្តទៅនឹកឃើញរឿងបែបនេះទៅកើត”វិច្ឆ័យនិយាយដោយខោកក្បាលសាន
“ឈឺណាវើយ!មិនមែនជាក្បាលគោ ក្បាលក្របីទេវើយ”សាននិយាយដោយអង្អែលក្បាល
“អើ!នឹងបានឈប់គិតអីមិនប្រក្រតីទៀត”វិច្ឆ័យនិយាយដោយចាប់ផ្តើមប្តូរប៉ុស្តិ៍ម្តង
“ហើយឯងទៅប្តូរប៉ុស្តិ៍ធ្វើអី”សានព្យាយាមដណ្តើមតេឡេពីវិច្ឆ័យ
“ផ្អាកមើលកីឡាកាសមួយថ្ងៃទៅ យើងមើលបាល់ទាត់ ថ្ងៃនេះជាគូពិសេសផង”វិច្ឆ័យនៅតែមិនព្រមអោយតេឡេទៅសានទេ
“តែយើងក៏គូពិសេសដែល”សង្គ្រាមដណ្តើមតេឡេក៏កើតឡើង។ចុងក្រោយសានជាខាងបរាជ័យ ដូចនេះក៏មានតែអង្គុយរំខានវិច្ឆ័យ
“អាឆ័យយើងថាអាក្មេងនោះមើលទៅប្លែកៗ”សាននិយាយ
“ប្លែកយ៉ាងម៉េច អញឃើញអំណត់ធម្មតាតើ”វិច្ឆ័យតប ពេលនេះចូលសូងរបស់សានហើយ
“មើលទៅវាពេលសំលឹងឯងប្លែកៗ អញសង្ស័យតែវាលួចស្រលាញ់ឯងទេ”សានប្រើចំនុចខ្សោយវិច្ឆ័យមករំខានប្រសាទវិច្ឆ័យ។ វិច្ឆ័យនេះទោះស្អាត ល្អគ្រប់ដប់គ្មានកន្លែងណាទាស់តែគេក៏មានចំនុចខ្សោយមួយគឺគេជាប្រភេទប្រុសស្រលាញ់ប្រុសដូចគ្នា រឿងនេះហើយដែលធ្វើអោយគេត្រូវគេចពីលោកតាលោកយាយនៅឯប្រទេសបារាំង ហើយត្រូវមានរៀននៅទីនេះ។ ចំនែកឯសានគេមិនមែនជាប្រភេទបែបនេះទេតែគេនៅតែរាប់អានវិច្ឆ័យដូចបងប្អូនព្រោះសម្ព័ន្ធភាពរបស់ពួកគេវាមិនអាចឈានដល់បែបនេះ ម្យ៉ាងសំរាប់វិច្ឆ័យគេអាចបែបចែកបានថាមួយណាជាមិត្តភក្តិ មួយណាជាសង្សារ តែទោះជាបែបនេះសានពេលខ្លះក៏មិនទំលាប់ដែរ។
“កុំនិយាយផ្តេសផ្តាស គ្មានរឿងបែបនេះទេ”វិច្ឆ័យនិយាយដោយមិនមើលមុខសាន
“យើងជាមិត្តឯងយូរប៉ុណ្ណាហើយ”សានសួរទៅវិច្ឆ័យ
“ឯងក៏ដឹងថាយើងមិនចាំអ្វីទាំងអស់ ដែលនៅមុនពេលយើងមានអាយុ១០ឆ្នាំ”វិច្ឆ័យនិយាយដោយជ្រួញចិញ្ចើម ព្រោះដោយសារឧប្បដិហេតុការណ៍ពី៩ឆ្នាំមុនធ្វើអោយវិច្ឆ័យភ្លេចរឿងទាំងអស់ក្នុងជីវិតគេ ហើយគេក៏មិនដឹងថាដោយសាររឿងនោះហើយដែលធ្វើអោយគេបានបាត់បង់ប៉ាម៉ាក់ទាំងពីរជាទីស្រលាញ់របស់គេ ។ លោកយាយលោកតារបស់គេព្យាយាមលាក់រឿងទាំងនេះមិនអោយគេដឹងដើម្បីកុំអោយគេប៉ះទង្គិចពេក ដោយកុហកថាប៉ាម៉ាក់គេស្លាប់តាំងពីគេនៅវ័យកុមារម្ល៉េះ។
“អញ្ជឹងយ៉ាងហ៊ោចណាស់ក៏៩ឆ្នាំដែលត្រូវទេ”វិច្ឆ័យងក់ក្បាល”ដូចនេះយើងអាចមើលដឹងថាឯងគិតអីលើអាក្មេងម្នាក់ហ្នឹង”សាននិយាយចំចំនុច
“ឆាប់បិទមាត់ទៅ ឯងចង់មើលអីមើលទៅយើងទៅមើលសៀវភៅវិញហើយ”វិច្ឆ័យដើរចេញទៅដោយមិនមើលមុខសាន តែសានដឹងច្បាស់ថាវិច្ឆ័យកំពុងមុខក្រហម
“ហាហាហា!អាមិត្តភក្តិល្ងង់ និយាយតែបន្តិចក៏មុខក្រហមដែល”សានរអ៊ូតិចៗរហូតក៏សើយសុខលើគំនរទុក្ខរបស់វិច្ឆ័យ

True love Chapter4


¬¬ មកដល់សាលប្រជុំ និស្សិតទាំងអស់កំពុងតែស្តាប់លោកសាកលវិទ្យាធិការធ្វើការរៀបរាប់ពីប្រវត្តិសាកលវិទ្យាល័យ កំលោះរបស់យើងទាំង៣ក៏រកកន្លែងអង្គុយ ដែលមានតែកៅអីក្រោយបង្អស់តែប៉ុណ្ណោះ។
“មើលទៅឯងមិនសមជាកូនអ្នកមានសោះ ហើយអាចមករៀននៅសាលានេះបានដោយយ៉ាងម៉េច”សានសួរទៅកាន់អំណត់
“គឺខ្ញុំទទួលបានអាហារូបករណ៍”អំណត់និយាយដោយញញឹមស្ងួតបែបខ្លាចៗ
“រៀនពូកែណាស់ន៎”មិត្តភក្តិសាននិយាយដោយមើលមុខអំណត់ផ្លង់ៗ
“ធម្មតាៗទេ”អំណត់យាយដោយអៀនតិចៗ ចំនែកសានបានត្រឹមធ្វើមុខមិនពេញចិត្ត
“និយាយអញ្ជឹងឯងឈ្មោះអីដែល”គេសួរអំណត់
“ខ្ញុំឈ្មោះអំណត់”អំណត់ឆ្លើយដោយញញឹម តែមិត្តរបស់សានបែរជាមើលមុខគេដោយអារម្មណ៍ចំលែកឃើញបែបនេះអំណត់ក៏សួរ”មានបញ្ហាអីហ៎!ចុះនាយឈ្មោះអីដែល”អំណត់តែងតែចង់បានចំលើយថា”សាន់” គេតែងសង្ឃឹមបែបនេះអស់រយៈពេល១០ឆ្នាំមកហើយ
“គ្មានអីទេ!ចំនែកខ្ញុំឈ្មោះ វិច្ឆ័យ នេះមិត្តរបស់ខ្ញុំឈ្មោះសាន”វិច្ឆ័យញញឹមដាក់អំណត់ អំណត់ក៏ញញឹមតបវិញតែគេមិនដឹងថាអំណត់អស់សង្ឃឹមប៉ុណ្ណានោះទេ ទោះកន្លងទៅ១០ឆ្នាំក៏ដោយគេនៅរង់ចាំហើយរង់ចាំទៀតដរាបណាគេមានដង្ហើមគេនៅតែចងចាំមនុស្សម្នាក់ឈ្មោះ”សាន់”ជានិច្ច។
“សួរស្តីរីករាយណាស់ដែលបានស្គាល់”អំនត់ញញឹមទោះជាពួកគេទាំងពីរមិនមែនជាសាន់តែយ៉ាងហ៊ោចណាស់ក៏អំណត់បានស្គាល់មិត្តបានពីរនាក់ដែលគេមិនមែនជាមនុស្សដែលមានគេចូលចិត្តរាប់អាននោះទេ។វិច្ឆ័យនឹងអំណត់ញញឹមដោយរីករាយ លើកលែងតែសានដែលមើលទៅមិនទំលាប់រាប់អានអំណត់ ពេលអំណត់ញញឹមដាក់សានគេក៏បែរមុខចេញ វិច្ឆ័ឃើញបែបនេះក៏ទះស្មាអំណត់
“អាសានវាតែប៉ុណ្ណឹងឯង! យូរទៅទើបអំណត់ឯងដឹងថាវាជាមនុស្សល្អ”អំណត់ក៏ញញឹមស្ងួត រួចអ្នកទាំងបីក៏បញ្ចប់សន្ទនារួចងាកមកស្តាប់ការធ្វើសន្ទកថារបស់សកលវិទ្យាល័យវិញម្តង។
 ……………………………………
 ក្រោយពីកម្មវិធីអបអរសាទរនិស្សិតជំនាន់ថ្មីរួចរាល់ និស្សិតគ្រប់គ្នាក៏ទៅទទួលទានអាហារថ្ងៃត្រង់ព្រោះនេះជាពេលម៉ោងបាយថ្ងៃត្រង់ល្មម
“និយាយអញ្ជឹងអំណត់រៀននៅអាគារណាថា្នក់ណាដែល”វិច្ឆ័យសួរពេលដែលពួកគេដើរចេញពីបន្ទប់សាលធំ
“ខ្ញុំរៀននៅអាគារB បន្ទប់លេខ៥”អំណត់ឆ្លើយ
“អេនោះក្រែងជាថ្នាក់របស់ពួកយើងអីអាសាន”វិច្ឆ័យងាកទៅសួរសាន សានក៏ងក់ក្បាលនេះសូម្បីថ្នាក់ខ្លួនឯងមួយណាក៏ចាំមិនបានដែលវិច្ឆ័យនេះ “នេះយើងជាមិត្តរួមថ្នាក់ទេតើ អំណត់!ខ្ញុំរីករាយណាស់”វិច្ឆ័យនិយាយដោយសប្បាយចិត្ត
“ពិតមែនរឺ?” អំណត់សប្បាយចិត្តជាខ្លាំង ព្រោះវិច្ឆ័យជាមនុស្សគួរអោយចង់រាប់អាន គេជាមនុស្សអារម្មណ៍ល្អពេលនៅជិតមានអារម្មណ៍ថាកក់ក្តៅ ជាកូនអ្នកមានដែលមិនវាយរិកថែមទាំងសង្ហារខ្លាំងមានកំពស់យ៉ាងហ៊ោចណាស់ក៏១ម៧៨ដែរ មានមាឌសាច់ដុំមិនធំពេកល្មមជាប្រុសពេញលក្ខណៈ សំបុសសបែបអាស៊ី សក់ពណ័ត្នោត ជាមួយកែវភ្នែកពណ័ត្នោតបញ្ជាក់ពីអត្តសញ្ញាណថាជាកូនកាត់ គ្រាន់តែក្នុងសាលប្រជុំអំបាញ់មិញមិនដឹងមានស្រីប៉ុន្មានទេដែលលួចមើលគេ។
“ដើរអោយលឿនឡើងមកយើងឃ្លានសឹងតែដាច់ក្រពះទៅហើយនៅនិយាយគ្នាដល់ណាទៀតទៅ”សានចាប់ផ្តើមរអ៊ូដូចកូនក្មេង ពេលនេះអំណត់ចាំផ្តើមយល់ថាសានជាមនុស្សដែលគួរដែលចង់អោយរាប់អានហើយ
 …………………………
មកដល់ថ្នាក់………
“អេអំណត់ឯងទៅណានឹងមិនទៅញ៉ាំបាយជាមួយគ្នាទេអី”វិច្ឆ័យសួរដោយឃើញ¬អំណត់កាន់ប្រអប់បាយដើរចេញទៅ
“គឺខ្ញុំយកបាយមកញ៉ាំ មិនបានទៅញ៉ាំពួកឯងទេ”អំណត់និយាយដោយញញឹម ទោះមានអារម្មណ៍ថាមានកែវភ្នែកមើលងាយចេញពីអ្នកដទៃក៏ដោយ ក៏គេមិនចាប់អារម្មណ៍ដែលព្រោះថាគេស៊ាំនឹងការរើសអើងវណ្ណៈរបស់អ្នកមានទៅហើយ
“អើ!អោយលឿនឡើងមកអាឆ័យនៅអែអង់នឹងហើយអញឃ្លានសឹងតែហែកក្រពះជាពីរទៅហើយ”សានរអ៊ូដោយឈរចាំនៅមាត់ទ្វារ វិច្ឆ័យក៏ដើរទៅតាមសានដោយមានសានដើរផងរអ៊ូផង ធ្វើអោយអំណត់អត់ទ្រាំសើចមិនបាន។ អំណត់យល់ថាតាំងពីស្គាល់ពី មិត្តថ្មីពីរនាក់នេះពួកគេធ្វើអោយគេញញឹមនិងសើចច្រើនជារាល់ដងច្រើនណាស់ ជាពិសេសគឺវិច្ឆ័យ ពេលនៅក្បែរគេអំណត់តែមានទទួលបានភាពកក់ក្តៅយ៉ាងពិសេសធ្វើអោយអំណត់នឹកដល់មនុស្សម្នាក់គឺ”សាន់”
“សាន់តើពេលនេះឯងកំពុងតែសើចដូចខ្ញុំដែររឺទេ? សង្ឃឹមថ្ងៃណាមួយខ្ញុំអាចឃើញស្នាមញញឹមឯងម្តងទៀត”អំណត់និយាយស្ងាត់ៗរួចក៏កាន់ប្រអប់បាយដើរសំដៅទៅក្រោយអាគារ
…………………
នៅក្រោយអាគារ
អំណត់រៀបចំកន្លែងបរិភោគអាហារដែលអ្នកម្តាយជាទីស្រលាញ់ចំអិនអោយ នៅក្រោមដើមឈើធំមួយនៅក្រោយអាគារ។
“ពិតជាគួរអោយចង់ញ៉ាំណាស់ អរគុណម៉ាក់ជាទីស្រលាញ់របស់កូន”អំណត់និយាយពេលបើកប្រអប់អាហារដែលគួរអោយចង់ញ៉ាំបំផុតទោះវាមិនមែនជារបស់ដែលថ្លៃៗតែរសជាតិពិតជាពិសេស សំរាប់ស្នាដៃរបស់ម៉ាក់របស់អំណត់គ្មានអ្នកណាមិនលាន់មាត់នោះទេ ។ ទោះជាអំណត់មិនមែនរស់នៅក្នុងត្រកូលដែលស្តុកស្តម្ភដូចគេ តែសុភមង្គលនិងភាពរីករាយរបស់គ្រួសារនេះពិតជាមានច្រើនលើសលប់ដែលមិនមែនសុទ្ធតែគ្រួសារទាំងអស់អាចទទួលបាននោះបានទេ ដូចពាក្យគេថា រស់នៅដោយក្រីក្រទ្រព្យចុះ តែកុំអោយក្រីក្រសុភមង្គល។
“សំណាងហើយដែលឯងមិនទាន់ញ៉ាំ”សំលេងនេះបានធ្វើអោយអំណត់ភ្ញាក់ជាខ្លាំង គេក៏ងាកទៅមើល
“មកទីនេះធ្វើអី!នេះមិនទាន់ទៅញ៉ាំបាយទេអី”អំណត់សួរដោយឆ្ងល់ពេលឃើញវិច្ឆ័យនិងសានឈរនៅចំពោះមុខ ដែលក្នុងដៃអំណត់មានកាន់ស្បោង ជាមួយទឹកមុខមិនរីករបស់សាន
“នៅរោងអាហារមនុស្សច្រើនពេក ទើបខ្ចប់អាហារមកញ៉ាំជាមួយឯង”វិច្ឆ័យនិយាយដោយលើកស្បោងអាហារឡើង អំណត់ក៏ដឹងថាវាមិនពិតដែលតាមទឹកមុខរបស់សាន ក៏ដឹងថាត្រូចវិច្ឆ័យបង្ខំដែល រឹតតែបែបនេះគេរឹតតែរំភើបជាខ្លាំងដែលគេមានមិត្តភក្តិដែលល្អមិនចេះបោះបង់មិត្តភក្តិទោះជាពួកគេដឹងថាអំណត់ជាមនុស្សមកពីគ្រួសារដែលមិនមានដូចពួកគេក៏ដោយ។ អំណត់ក៏ងក់ក្បាលហើយញញឹម។
“ម្ហូបនេះអ្នកណាធ្វើគួរអោយចង់ញ៉ាំណាស់អំណត់”វិច្ឆ័យសួរពេលមើលទៅអាហាររបស់អំណត់
“ម៉ាក់ខ្ញុំគាត់ជាអ្នកធ្វើ”អំណត់ឆ្លើយដោយញញឹមពព្រាយ
“ខ្ញុំភ្លក់បានទេ”វិច្ឆ័យសួរ អំណត់ក៏ងក់ក្បាល
“ឆ្ងាញ់ណាស់ៗ នេះខ្ញុំទើបបានញ៉ាំសម្លរកកូរឆ្ងាញ់បែបនេះជាលើកទីមួយទេ”វិច្ឆ័យលាន់មាត់”អេអាសានឯងភ្លក់សាកមើលទៅមើល”វិច្ឆ័យដួសមួយស្លាបព្រាអោយសាន ដំបូងសានមិនព្រមព្រោះគិតថាអាហារបែបធម្មតាបែបនេះវាគ្មានអីអស្ចារ្យនោះទេ តែដោយវិច្ឆ័យបង្ខំពេកគេក៏ព្រមញ៉ាំ
“យ៉ាងម៉េចដែលអាសាន”វិច្ឆ័យសួរ មានយ៉ាងម៉េចគឺស្លាបព្រាទីពីរគឺសានដួសដោយខ្លួនឯង គេគិតតែញ៉ាំៗរហូតដល់អស់ទើបសំរាក ចំនែកឯវិច្ឆ័យនិងអំណត់បានត្រឹមអង្គុយសើចនឹងកាយវិការសាន។ អំណត់កាន់តែសើចនិងញញឹមបានច្រើនឡើងៗ ទីបំផុតគេក៏មានមិត្តភក្តិល្អផ្សេងទៀតក្រៅពីសាន់ តែយ៉ាងណាអំណត់នៅតែចងចាំមនុស្សម្នាក់នេះដដែល។ “សាន់!តើឯងនៅទីណា? ឯងសុខសប្បាយទេ? ឯងកំពុងធ្វើអី? កំពុងសើចមែនទេ?សង្ឃឹមថាឯងសប្បាយចិត្ត”សុទ្ធតែជាអ្វីដែលអំណត់គិតនិងចង់សួរសាន់រហូតមក។

True love Chapter3


១០ឆ្នាំកន្លងផុតទៅ…………
 ពេលវេលាហាក់ដូចជាលឿនណាស់ មួយប្រ៉ប្រិចភ្នែកសោះរយៈពេល១០ឆ្នាំទៅហើយ។ តាំងពីពេលសាន់ចាកចេញទៅអំណត់តែងតែឆ្លៀតពេលមកមើលផ្ទះសាន់ ព្រោះសង្ឃឹមថាថ្ងៃណាមួយសាន់ត្រលប់មកវិញ តែគ្មានសញ្ញាណណាមួយបញ្ជាក់ពីវត្តមានសាន់ឡើយ។ យូរៗទៅអំណត់ក៏ប្រាកដចិត្តថាសាន់គ្មានថ្ងៃវិលវិញទេ គេបានត្រឹមប្រមូលផ្តុំរាល់អនុស្សាវរីយ៍ទាំងអស់ទុកជាការចងចាំល្អៗរបស់គេ តែទោះជាយ៉ាងណាគេនៅតែពាក់ខ្សែរកដែលសាន់អោយជាប់នឹងករហូត ទោះជាគេប្តូរជីវិតក៏ដោយ។ មានម្តងនោះពេលគេចេញពីរៀនក៏មានពួកសិស្សពាល៣នាក់មកចាំស្ទះគេក្នុងគោលបំនងចង់យកខ្សែរកមួយនេះ តែគេមិនព្រមអោយទោះជាត្រូវក្មេងពាល៣នាក់នោះវាយយ៉ាងណាក៏គេក្តោបខ្សែកនោះជាប់ហើយមាត់នៅតែអាចញញឹមបានពេលនឹកដល់ឈ្មោះម្នាក់នោះគឺ”សាន់” (ពេលណាមិនសប្បាយចិត្តនឹកដល់ឈ្មោះទៅណា៎ព្រោះយើងជាទេវតារីករាយរបស់ឯង)សំដីនេះនៅតែរងំពេញខួរក្បាលរបស់អំណត់។ គេត្រូវក្មេងនោះវាយយ៉ាងខ្លាំងរហូតគេក្អួតឈាមតែគ្មានទឹកភ្នែកមួយដំណក់ណាធ្លាក់មកហើយ(អាក្មេងល្ងង់ ឈប់ទន់ជ្រាយដូចមនុស្សស្រីទៀតទៅ)សំដីនេះធ្វើអោយអំណត់ប្រាប់ខ្លួនឯងថា(“អំណត់កុំយំឯងត្រូវតែរឹងមាំដើម្បីសាន់គេប្រាកដជាពិបាកចិត្តពេលឃើញឯងយំបែបនេះ”) តែសំណាងល្អហើយដែលមានសិស្សផ្សេងឃើញហើយស្រែកអោយគេជួយ អំណត់ត្រូវដេកពេទ្យដល់ទៅ២អាទិត្យទើបអាចមករៀនបាន។ ពេលដែលគេមិនសប្បាយចិត្តគ្រាន់តែគេកាន់ខ្សែរកមួយនេះគេក៏ទទួលបានភាពកក់ក្តៅដែលមិនអាចពិពណ័នាបាន វាជាសេក្តីសុខដែលគ្មានទីបញ្ចប់។ ឆ្នាំនេះអំណត់បានប្រលងជាប់អាហារូបករណ៏នៅសកលវិទ្យាល័យដែលធំនិងថ្លៃជាងគេរបស់ប្រទេសខ្មែរ ដែលតំលៃវាក្នុងមួយឆ្នាំមិនក្រោម៥០លាននោះទេ។ វាជាមោទនភាពមួយដែលគ្រួសារអំណត់ទទួលបានពីអំណត់ ប៉ាម៉ាក់អំណត់ពិតជាមានមទនភាពខ្លាំងណាស់ដែលកូនប្រុសរបស់គាត់អាចចូលរៀននៅសាលាថ្លៃកប់ពពកដែលពួកគាត់គ្មានលទ្ធភាពអោយអំណត់រៀនបាន។
ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់គេ គេកំពុងនៅមុខកញ្ជក់រៀបចំខ្លួនអោយបានត្រឹមត្រូវ
“រៀបចំខ្លួនរួចនៅកូន ប្រយ័ត្នខកឡានក្រុងទៅរៀនមិនទាន់ណា”ម៉ាក់អំណត់ស្រែកប្រាប់ អំណត់ក៏ប្រញាប់ចេញពីបន្ទប់
“ថ្ងៃនេះបងប្រុសសង្ហារនិងឡូយបំផុត”ប្អូនប្រុសតែមួយគត់របស់អំណត់ឈ្មោះវិជ្ជានិយាយ ឆ្នាំនេះវាមានអាយុ៨ឆ្នាំហើយ”វិជ្ជានឹងខំរៀននឹងបានសង្ហារនិងឡូយដូចបងអំណត់ដែល”វិជ្ជាញញឹមដាក់បងប្រុស អំណត់ក៏ស្ទុះទៅលើកប្អូនដាក់លើកស្មា
“បងជឿជាក់ថាវិជ្ជាប្រាកដជាធ្វើបានព្រោះវិជ្ជាពូកែស្រាប់ទៅហើយមែនទេ”អំណត់និយាយដោយញញឹមព្រោះតែឃើញភាពគួរអោយស្រលាញ់របស់ប្អូនប្រុស
“បាទ”វិជ្ជាក៏ដូចគ្នាគេមានមោទនភាពចំពោះបងប្រុសរបស់ខ្លួនណាស់
“បានហើយបងប្អូនឯងនៅប្រលែងគ្នាដល់ណាទៀត! អំណត់ប្រញាប់ទៅកូនប្រយ័ត្នយឺតពេលណា៎”ប៉ាអំណត់និយាយដោយញញឹមដូចគ្នា មិត្តរួមការងាររបស់គាត់ម្នាក់ៗសុទ្ធតែសរសើរពីអំណត់មិនដាច់ពីមាត់នេះហើយដែលធ្វើអោយគាត់មិនមានភាពនឿយហត់បន្តិចណាសោះពេលកំពុងធ្វើការ”
“នេះកញ្ចប់បាយកូនប្រយ័ត្នភ្លេចណា៎! ខាងក្នុងសុខតែជាម្ហូបដែលកូនចូលចិត្តទាំងអស់”ម៉ាក់អំណត់និយាយដោយហុចកញ្ចប់បាយអោយទៅអំណត់
“លោកប៉ា អ្នកម៉ាក់!កូនជំលាបលា”អំណត់លើកដៃសំពះប៉ាម៉ាក់របស់គេ”អាប្អូន!បងទៅហើយ”អំណត់យកដៃឆ្លីសក់វិជ្ជា រួចអំណត់ក៏ចាកចេញទៅ។ ស្នាមញញឹមនៅតែមិនទាន់រសាយចេញពីមាត់សមាជិកគ្រប់ៗរូប
គ្រួសារនេះពោលពេញទៅដោយភាពកក់ក្តៅ ស្នាមញញឹមបានលេចចេញពីមាត់សមាជិកគ្រប់ៗគ្នា ទោះពួកគេក្រមិនវីឡាស្កឹមស្កៃ ម្ហូបអាហារល្អៗ ប្រើប្រាស់របស់របរទំនើប ថ្លៃ ក៏ពួកគេអាចរស់នៅដោយរីករាយគ្មានទុក្ខកង្វល់បន្តិចណាឡើយ។ សុភមង្គលមិនអាចយកលុយមកទិញបានទេ ទោះជាទិញបានក៏វាត្រឹមជាសុភមង្គលក្លែងក្លាយតែប៉ុណ្ណោះ។
“សាន់ជួយផ្តល់កំលាំងចិត្តដល់ខ្ញុំផងណា៎! សង្ឃឹមថាមិនមានរឿងអាក្រក់កើតឡើងទេ”អំនត់និយាយដោយដៃកាន់ខ្សែកជាប់
………………………………………………………..
ចំនាយពេល៣០នាទីអំណត់បានមកដល់់សកលវិទ្យាល័យដោយជិះឡានក្រុង។ នៅមុខសកលវិទ្យាល័យទឹកមុខអំណត់ដែលពោលពេញដោយមោទនភាពបានសំដែងឡើង ទីបំផុតគេអាច អាចមកឈរនៅទីនេះបានហើយ គេបានកាន់ខ្សែកជាប់នឹងដៃ(បើគ្មាឯងទេខ្ញុំក៏គ្មានថ្ងៃនេះដែល”សាន់”)អំណត់គិតក្នុងចិត្តព្រោះគ្រប់ពេលវេលាដែលគេលំបាកគ្រាន់តែនឹកដល់សាន់មនុស្សម្នាក់នោះ គេក៏អាចញញឹមចេញមកយ៉ាងងាយ។ តែអំណត់ស្រាប់តែនឹកឃើញរឿងម្យ៉ាង គេក៏មើលទៅនាឡិកាដ៏ចាស់របស់គេ
 “ស្លាប់ហើយសល់តែ៥នាទីទៀតទេ”អំណត់និយាយរួចក៏ប្រញាប់រត់សំដៅទៅថា្នក់
 ដូចជាការគិតសិស្សបានមកដល់គ្រប់គ្នាគេច្បាស់ជាបានទៅអង្គុយតុក្រោយគេមិនខាន។ គេក៏ដើរសំដៅទៅតុក្រោយគេបង្អស់ ម្នាក់ៗសំលឹងគេមិនដាក់ភ្នែកព្រោះតែរូបរាងរបស់គេ ។ សំលៀកបំពាក់ចាស់ៗ សក់បែបរញ៉េរញៃ(តាមទំលាប់អ្នករៀនច្រើនមិនចាប់អារម្មណ៍នឹងរូបសម្បត្តិរបស់ខ្លួន) ដៃម្ខាងកាន់ប្រអប់ដាក់អាហារ ដៃម្ខាងទៀតកាន់ឆ័ត្រ និងចរិកខ្លាចៗ អៀនៗដែលមិនសូវចុះចូលចិត្តចុះចំនោមអ្នកណាណោះអាចស្តែងអោយឃើញថាគេជាសត្វចំលែកក្នុងកែវភ្នែករបស់អ្នកគ្រប់គ្នា ព្រោះមនុស្សដែលរៀននៅទីនេះ៩៩.៩៨%ជាកូនអ្នកមានដែលពួកគេអាចរៀនដោយបង់ថ្លៃ ព្រោះសាលានេះជាសាលាអន្តរជាតិមានស្តង់ដារខ្ពស់ការប្រលងចូលមានដោយកំរណាស់ឆ្នាំខ្លះគ្មានសិស្សជាប់អាហារូបករណ៍សោះក៏មានដែល។ បែបនេះហើយបានជាសិស្សនៅទីនេះសុទ្ធជាកូនអ្នកមានគ្រប់ស្រទាប់ដែលមានសភាពរូបសម្បត្តិនិងសំភារះនិយមខ្ពស់ ព្រោះម្នាក់ៗប្រកួតប្រជែងគ្នាប្រើប្រាស់របស់របរសុទ្ធតែម៉ាកល្បីៗមិនថាសំលៀកបំពាក់ ស្បែកជើង គ្រឿងអង្កាល កាតាប ទូរស័ព្ទ iphone
ipad sumsong  Nokia  HTC  Blackberry Sony …………។
 “សួស្តីនិស្សិតទាំងអស់គ្នា! សូមនិសស្សិតទាំងអស់គ្នាមកកាន់សាលធំដើម្បី ប្រារព្ធពិធីអបអរការបើកបវេសនការនាឆ្នាំសិក្សាថ្មីនេះ សូមអរគុណ!”សំលេងម៉េក្រូដែលបានបំពាក់គ្រប់ថ្នាក់បានបន្លឺឡើង ធ្វើអោយនិស្សិតទាំងអស់គ្នារៀបចំរបស់របររួចក៏ធ្វើដំណើរទៅកាន់សាលប្រជុំ ចំនែកអំណត់ក៏ធ្វើរៀបចំរបស់របរថានឹងទៅសាលប្រជុំដែលតែស្រាប់តែងាកមកក៏បាត់មិត្តរួមថ្នាក់អស់ទៅហើយ
 “ស្លាប់ហើយមិនទាន់ដឹងថាសាលប្រជុំនៅកន្លែងណាផង! ស្លាប់មិនខានទេខ្ញុំ”អំណត់និយាយដោយចង់យកក្បាលបោកនឹងជញ្ជាំងអោយស្លាប់តែម្តង។
 គេក៏ចេញពីថ្នាក់មកមើលក្រែងលោមានអ្នកណាម្នាក់អាចសួរបានខ្លះ តែគ្មានស្រមោលមនុស្សសូម្បីតែមួយអ្នក។ គេក៏ចាប់ផ្តើមដើរមើលតាមថ្នាក់តែនៅតែគ្មានមនុស្សដដែល។ គេចាប់ផ្តើមបែកញើសហើយព្រោះដើររក៣អាគារហើយនៅតែមិនអាចរកសាលប្រជុំឃើញដដែល សូមប្រាប់ថាសាកលវិទ្យាល័យនេះមានទំហំមិនតូចជាង១ហិចតានោះទេ មានអាគារជាង៣០ អាចនិយាយថាផ្នែកនិមួយៗនៅដាច់ដោយឡែកពីគ្នា ដូចនេះបើចង់ដើរអោយសព្វសាលាទាំងមូលយ៉ាងហ៊ោចណាស់ក៏ចំនាយពេល១ថ្ងៃពេញដែល។គេរត់ចុះរត់ឡើងមកដល់ត្រង់ផ្លូវបត់របស់អាគារមួយដោយមិនបានមើលមុខគេក៏រត់ទៅប៉ះមនុស្សម្នាក់ដោយគ្មានចេតនា
 “អេ!ឯងរត់ប្រញាប់ទៅនរកមែនទេ បានជាមិនមើលមុខបែបនេះ”និស្សិតប្រុសដែលគេរត់បុកនោះបានងើបក្រោកឡើងបោសសំលៀកបំពាក់បន្តើររអ៊ូរបន្តើរ
 “អោយខ្ញុំសូមទោសខ្ញុំគ្មានចេតនាពិតមែន”អំណត់ងើបឈរឡើងដោយអោនមុខចុះសំដែងការសូមទោស
 “នេះឯងគិតថាសូមទោសអាចដោះស្រាយរឿងគ្រប់យ៉ាងបានមែនទេ”និស្សិតប្រុសនោះនិយាយដោយខឹងជាខ្លាំងគេមើលទៅអំណត់ដែលស្ថិតក្នុងសំលៀកបំពាក់តំលៃថោកៗ និងចរិកសើកៗរបស់អំណត់។
 “បានហើយអាសាន! គ្រាន់តែប៉ុណ្ណឹងក៏យកទោសគ្នាធ្វើអី គ្នាសូមទោសទៅហើយនោះ ម្យ៉ាងគេក៏គ្មានចេតនាដែល”និស្សិតប្រុសម្នាក់ទៀតដែលទំនងជាមិត្តភក្តិរបស់និស្សិតប្រុសដែលឈ្មោះសាននេះបាននិយាយដោយដើរមកតាមក្រោយ
 “តែ......”នាយសាននេះនៅតែចង់រករឿងតែត្រូវមិត្តគេទាយចេញ
 “បានហើយ!”សិស្សម្នាក់នោះក៏អូសដៃនាយសានចេញទៅ ស្រាប់តែអំណត់នឹកឃើញរឿងម្យ៉ាង
 “ឈ....ឈប់ សិន! “អំណត់ស្រែកទាំងស្ទាក់ស្ទើរក្នុងចិត្ត
 “នៅចង់មានរឿងអីទៀត”នាយសាននិយាយ នាយម្នាក់នេះពិតជារំខានខួរមែន
 “ខ្ញុំចង់សួរថាតើសាលធំនៅកន្លែងណាដែល”អំណត់សួរដោយខ្លាចៗ
 “នេះវង្វេងផ្លូវរកសាលធំមិនឃើញមែនទេ?”មិត្តភក្តិសាលនិយាយដោយញញឹម ស្នាមញញឹមរបស់គេបានធ្វើអោយអំណត់នឹកឃើញដល់មនុស្សម្នាក់
 “......”អំណត់មិននិយាយអ្វីបានត្រឹមតែងក់ក្បាលព្រោះមានអារម្មណ៍ថាខ្មាស់ខ្លួនឯង
 “អញ្ជឹងទៅជាមួយយើងទៅ”មិត្តភក្តិរបស់សានម្នាក់នេះនិយាយដោយអារម្មណ៍ល្អ ខុសពីសានដែលធ្វើមុខមិនពេញចិត្តចំពោះសំណើរនេះ
 “បាទ!អគុណ”អំណត់ឆ្លើយដោយញញឹមដោយគេមានអារម្មណ៍ថាស្និទ្ធិស្នាលចំពោះម្នាក់នេះ។

True love Chapter2


“អេអំណត់!”សាន់ស្រែកហៅអំណត់ដែលកំពុងអង្គុយចាំគេដូចរាល់ដង “ឯងចាំយូរទេ”សាន់សួរដោយមកអង្គុយជិតអំណត់ ចំនែកអំណត់គ្រវីក្បាលទាំងញញឹម ទាំងដែលគេអង្គុយចាំសាន់រាប់ម៉ោងទៅហើយ
“កុំខឹងយើងអីណា រវល់រករបស់នេះបានវាយូរអញ្ជឹង”សាន់និយាយដោយលើកខ្សែករមាសដែលមានបន្តោងសរសេរជាអក្សរ”សាន់”ជាមួយ
“យកទៅយើងអោយឯង”សាន់និយាយដោយហុចខ្សែរកនោះអោយទៅអំណត់
“អោយខ្ញុំធ្វើអី”អំណត់សួរដោយភាំង
“ជាកាដូខួបកំណើតឯង”សាន់និយាយដោយស្រស់ស្រាយ
“ទេ!វាមានតំលៃពេកហើយខ្ញុំមិនយកទេ ហើយឯងបានមកពីណាបើប៉ាម៉ាក់ឯងដឹងនឹងគិតថាខ្ញុំបង្ខំឯងអោយលួចរបស់នេះមកអោយខ្ញុំមិនខាន”អំណត់និយាយដោយមិនសប្បាយចិត្ត
“មិនអីទេវាជាកាដូខួបកំណើតកាលពីឆ្នាំទៅមួយដែលយាយខ្ញុំអោយខ្ញុំទេ របស់បែបនេះខ្ញុំមានច្រើនណាស់”សាន់និយាយកុហកទាំងដែលគេស្រលាញ់ខ្សែកមួយនេះខ្លាំងណាស់
“អរគុណហើយ! តែខ្ញុំមិនយកទេមានឯងជាមិត្តខ្ញុំវាជាកាដូដែលល្អបំផុតណាស់ទៅហើយសំរាប់ខ្ញុំ”អំណត់និយាយដោយមើលទៅមេឃហើយញញឹម
“តែយើងមានរឿងចង់ប្រាប់ឯង”សាន់និយាយដោយទំលាក់់ទឹកមុខចុះ
“មានរឿងអីទៅ”អំណត់សួរដោយឆ្ងល់
“យើងជិតចាកចេញពីទីនេះហើយ”សាន់និយាយដោយក្រៀមក្រំ
“ចាកចេញ”អំណត់ស្រែកស្ទើរភ្លាត់សំលេង
“ត្រូវហើយពីរថ្ងៃទៀតខ្ញុំត្រូវទៅនៅបរទេសហើយ”ពេលនេះអំណត់ចាប់ផ្តើមជ្រួលច្របល់ក្នុងចិត្ត
“ហេតុអី”អំណត់សួរដោយសំលេងតិចៗ

“គឺលោកតាលោកយាយដែលនៅបារាំងគាត់ចាស់ណាស់ហើយចង់ពួកយើងទៅនៅជាមួយគាត់”សាន់និយាយដោយស្រងូតស្រងាត់ដូចគ្នា”ដូចនេះឯងយកខ្សែកនេះទៅណា៎ ថ្ងៃណាមួយខ្ញុំត្រលប់មកវិញខ្ញុំអាចចំណាំឯងបានព្រោះវា”
“តែ…………”សាន់ក៏យកខ្សែកដាក់ក្នុងដៃអំណត់
“យកទៅវាតំណាងអោយមិត្តភាពយើង បើឯងធ្វើអោយបាត់យើងនឹងមិននិយាយរកឯងទៀតទេ”សាន់និយាយដោយញញឹម ស្នាមញញឹមនេះធ្វើអោយអំណត់ព្រមយកខ្សែកមួយខ្សែនេះ
“យើងត្រូវប្រញាប់ទៅវិញហើយណា ព្រោះប្រាប់ម៉ាក់ថាចេញមកក្រៅតែមួយភ្លេតទេ”សាន់និយាយរួចក៏ដើរចេញទៅ ចំនែកអំណត់បានត្រឹមអង្គុយមើលសាន់ចាកចេញទៅ
“ខ្ញុំក៏ដឹងហើយថាគង់មានថ្ងៃនេះ តែដូចជាលឿនពេកហើយ”អំណត់ក្តោបខ្សែកជាប់ទ្រូងរួចមើលទៅមេឃដោយគ្មានអារម្មណ៍ទីបំផុតមិត្តភក្តិតែមួយគត់របស់គេក៏ត្រូវចាកចេញ ទឹកភ្នែកមួយតំនក់បានស្រក់ចុះព្រោះតែអំណត់ដឹងច្បាស់ថាភាពឯកាបានចូលមកហ៊ុំព័ន្ធគេម្តងទៀត។
…………………………
 នេះជាថ្ងៃដែលសាន់ត្រូវចាកចេញទៅហើយ អំណត់ក៏មកលួចចាំមើលសាន់។ពេលគេមកដល់ក៏ឃើញមានមិត្តភក្តិសាន់ដែលនៅក្បែរៗនេះមកចាំលាសាន់គ្រប់គ្នា ចំពេលនោះសានក៏ក្រលេកឃើញអំណត់
“នោះមិត្តភក្តិសំណប់ចិត្តរបស់ឯងឈរនៅត្រង់នោះ ល្អហើយដែលចេះដឹងថាខ្លួនឯងនៅទីណា”សាននិយាយ ធ្វើសាន់ងាកទៅរកអំណត់
“ស្ងាត់ទៅអាសាន!”សាន់ក៏ដើរមករកអំណត់
“ហេតុអីស្មានេះទើបតែមក យើងខំរកមើលឯងយូរហើយ”សាន់និយាយទៅកាន់អំណត់ តែអំណត់មិនតបអ្វីទាំងអស់ កែភ្នែករបស់គេចាំផ្តើមរលីងរលោងដោយទឹកភ្នែក
“កុំយំណា៎អំណត់! យើងគង់បានជួបគ្នាក្នុងថ្ងៃណា៎មួយមិនខាន”សាន់ទះស្មាអំណត់តិចៗ
“យើងពិតជាបានជួបគ្នាទៀតមែនទេ”អំណត់សួរដោយល្ងង់
“មែនហើយអាក្មេងល្ងង់ ឈប់ទន់ជ្រាយដូចមនុស្សស្រីទៀតទៅ ពេលណាមិនសប្បាយចិត្តនឹកដល់ឈ្មោះទៅណា៎ព្រោះយើងជាទេវតារីករាយរបស់ឯង”¬¬សាន់និយាយដោយញញឹមដែលពោលពេញដោយភាពកក់ក្តៅ
“អើម…………!!!”អំណត់ងក់ក្បាលដោយញញឹមដូចគ្នា
“សាន់កូន!ដល់ម៉ោងត្រូវហើយ”ម៉ាក់សាន់ស្រែកប្រាប់
“បាទ”សាន់តបនឹងម៉ាក់របស់គេរួចងាកមកនិយាយជាមួយអំណត់”យើងទៅហើយណា៎! ត្រូវសើចអោយបានច្រើនដឹងទេ”សាន់ញញឹមម្តងទៀត អំណត់ក៏ងក់ក្បាល
“ទៅអោយបានសុខណា៎ “អំណត់លើកដៃលាសាន់
អំណត់ឈរមើលឡានសាន់បើកចេញទៅឆ្ងាយរហូតមើលលែងឃើញ
“សាន់ខ្ញុំនឹងចាំឯង ទោះពេលវេលាយូរប៉ុណ្ណាក៏ឯងនៅតែជាមិត្តល្អបំផុតរបស់ខ្ញុំដែល”អំណត់និយាយតិចៗ ដៃកាន់ខ្សែកដែលសាន់បានអោយជាមួយទឹកភ្នែកដែលស្រក់ចុះមក។ នៅពេលនេះអំណត់បានដឹងថាខ្លួនឯងបានបាត់បង់របស់មានតំលៃម្យ៉ាងទៅហើយ ដែលមិនដឹងថាថ្ងៃណារបស់នោះនឹងត្រលប់មករកគេវិញទេ។អារម្មណ៍មួយនេះមានមិត្តអ្នកអានណាខ្លះធ្លាប់បានឆ្លងកាត់ខ្លះ……………!!!!! TT^TT

October 18, 2013

True love Chapter1



 “អេ!ហេតុអីក៍ឯងយំ”សាន់សួរទៅក្មេងប្រុសម្នាក់ដែលមើលទៅមានអាយុស្របាលៗគ្នាដែលកំពុងតែអង្គុយយំក្រោមដើមឈើក្នុងសួនកំសាន្តរបស់បុរី។ក្មេងប្រុសនោះក៏ងើយមុខមើលសាន់រួចចង្អុលទៅខាងលើ សាន់ក៏ឃើញមានប៉េងប៉ោងមួយទើលើនោះ
“ឯងយំព្រោះរបស់នោះមែនទេ”សាន់សួរដោយចង្អុលទៅប៉េងប៉ោងមួយនោះ រួចក្មេងម្នាក់នោះក៏ងក់ក្បាល
“ឯងឡើងទៅធ្វើអី”ក្មេងម្នាក់នោះសួរសាន់ពេលដែលឃើញសាន់ក៏ឡើងលើដើមឈើនោះ
“គឺយកប៉េងប៉ោងអោយឯងនោះអីអាក្មេងល្ងង់”សាន់តបដោយមានកាន់ប៉េងប៉ោងក្នុងដៃជាមួយផង
“យេ!ឯងឈប់ហោះទៅចោលខ្ញុំទៀតណា៎”ក្មេងនោះស្រែកយ៉ាងសប្បាយចិត្ត
“គ្រាន់តែប៉េងប៉ោងមួយសោះ ចេះអង្គុយយំដូចមនុស្សស្រីទៅកើត”សាន់និយាយដោយធ្វើមុខឆ្ងល់
“កុំនិយាយបែបនេះ របស់នេះជាកាដូខួបកំណើតដែលលោកប៉ាខ្ញុំទិញអោយខ្ញុំណា៎”ក្មេងម្នាក់នោះនិយាយដោយអោបប៉េងប៉ោងជាប់ដូចជាមានសេក្តីសុខណាស់ទាំងដែលសាន់មានការឆ្ងល់ជាខ្លាំងថាវាមានតំលៃអីរបស់បែបនេះ នៅចាញ់យន្តហោះបញ្ជាដែលប៉ាគេទិញអោយពីឆ្នាំទៅឆ្ងាយណាស់។
“កុំមើលមកខ្ញុំបែបនេះ ខ្ញុំដឹងឯងគិតអី ខ្ញុំមិនមែនជាអ្នកមានដូចពួកឯងដែលមានផ្ទះធំៗស្អាតៗបែបនេះទេ”ក្មេងនោះនិយាយដោយមើលទៅផ្ទះវីឡាៗដែលសង់ដំរាបជួរគ្នាដូចបន្ទាត់
“បើឯងមិនមែនអ្នកនៅក្នុងបុរីនេះ ហើយឯងចូលមកទីនេះបានដោយរបៀបណា?”
“ប៉ាខ្ញុំជាកម្មករនៅទីនេះ”មែនហើយបើមើលតាមសំលៀកបំពាក់របស់ក្មេងនេះគេក៏អាចដឹងដោយងាយ
“អញ្ជឹងបានឯងចូលមកទីនេះបាន ហើយឯងចង់លេងជាមួយខ្ញុំទេ”សាន់សួរទៅកាន់ក្មេងនោះ
“ឯងបបួលខ្ញុំលេងជាមួយ ឯងនិយាយពិតរឺ?”គេសឹងមិនជឿសំដីរបស់សាន់ព្រោះមានកូនអ្នកមានណាមកលេងជាមួយក្មេងអ្នកក្រដូចជាគេ សាន់ក៏ងក់ក្បាល
“ខ្ញុំឈ្មោះសាន់ ចុះឯងឈ្មោះអីដែល”
“ខ្ញុំឈ្មោះអំណត់”
“អំណត់!!”សាន់សួរបញ្ជាក់
“ត្រូវហើយព្រោះម៉ាក់ខ្ញុំប្រាប់ថាកើតជាមនុស្សជាពិសេសអ្នកក្រដូចពួកខ្ញុំត្រូវចេះអំណត់អត់ធន់”អំណត់និយាយដោយញញឹម
“អំណត់ស្អីគ្រាន់តែរឿងប៉េងប៉ោងមួយសោះអង្គុយយំឡើងហើមភ្នែកទៅហើយ”សាន់និយាយដឺ
“មកពីខ្ញុំមិនហ៊ានឡើងទៅយកវាព្រោះខ្ញុំខ្លាចខ្ពស់”
“ឈប់រំអួយទៅ”សាន់និយាយដោយធ្វើមុខ
“អេសាន់”មិត្តភក្តិ៣ ៤នាក់រត់មករកគេ
“អេអាសាន”សាន់ក៏ងាកទៅតបជាមួយមិត្ត
“នេះអ្នកណាគេហ្នឹង”មិត្តភក្តិសាន់សួរគេពេលឃើញអំណត់
“នេះអំណត់មិត្តថ្មីរបស់យើង”រួចមិត្តទាំងអស់ក៏ទៅស្វាគមន៍អំណត់
“នេះឯងទើបហ្នឹងរើមកនៅមែនទេបានជាមិនដែលឃើញសោះ”សានសួរទៅកាន់
“ខ្ញុំមកនៅតែមួយរយៈទេ ក្រោយការងារប៉ាម៉ាក់រួចហើយពួកខ្ញុំរើទៅវិញហើយ”
“ហើយប៉ាម៉ាក់ឯងធ្វើអ្វីដែល”
“ប៉ាម៉ាក់ខ្ញុំគឺ”
“ឈប់!កុំប្រាប់ថា”សានក៏មើលទៅសំលៀកបំពាក់របស់អំណត់”កម្មករ”សានលាន់មាត់
“បាទ”អំណត់ឆ្លើយភ្លាមព្រោះវាជាការពិត
“ហាហា!កូនកម្មករ ហាហាហហ នេះសាន់ឯងដឹងរឺនៅ”សាន់ចាប់ផ្តើមជ្រួញចិញ្ចើម”នេះអាក្មេងកូនកម្មករដូចឯងចង់មកលេងជាមួយយើងផង”សាននិយាយដោយច្រានអំណត់អោយដួល
“ឈប់ណាអាសាន”សាន់ក៏ស្ទុះទៅលើកអំណត់
“ឯងទៅខ្វល់អីនឹងអាក្មេងរហេមរហាមមិនចេះមើលខ្លួនបែបនេះ”សានចង្អុលមុខអំណត់
“ដូចជាជ្រុលពេកហើយអាសាន”សាន់ងើបឡើងមើលមុខសាន ចំនែកឯអំណត់ដោយទ្រាំនឹងកែវភ្នែកមើលងាយមើលថោករបស់អ្នកនៅទីនេះមិនបានគេក៏រត់គេចចេញ។
“អំណត់ៗៗ!!!”សាន់ប្រឹងស្រែកហៅអំណត់ តែអំណត់គិតតែរត់ដោយមិនងាកក្រោយ “បើឯងនៅតែបែបនេះទៀតមិនបាច់មកនិយាយជាមួយយើងទៀតទេ”រួចសាន់ក៏រត់ទៅតាមអំណត់
សាន់រត់តាមអំនត់ឆ្ងាយល្មមហើយក៏ឃើញអំនត់កំពុងអង្គុយយំនៅក្រោយវីឡាដោយមិនទាន់ធ្វើរួចមួយ
“អាក្មេងល្អិត រត់បានលឿនគួរសម”សាន់និយាយដោយដង្ហក់រួចក៏ដើរទៅជិតអំណត់
“សាន់ឯងមកទីនេះធ្វើអី ទីនេះមិនសមឯងទេ”អំណត់និយាយដោយទឹកមុខក្រៀមក្រំ តាមពិតទីនេះគេមិនអោយក្មេងចូលមកទីព្រោះជាសំណង់ដែលមិនទាន់រួចរាល់ដែលអាចមានគ្រោះថា្នក់ក្នុងការមកលេងនៅទីនេះ
“ឯងនៅខ្វល់ពីសំដីអាសានមែនទេ”សាន់សួរដោយអង្គុយក្បែរអំណត់
“កុំអង្គុយអីវាអាចធ្វើអោយខោឯងប្រលាក់”អំណត់ហាមតែសាន់ដូចជាគ្មានយកចិត្តទុកដាក់នឹងសំដីរបស់អំណត់នោះឡើយ” តាមពិតទៅមិត្តភក្តិឯងនិយាយត្រូវខ្ញុំត្រឹមជាកូនកម្មករមានសមត្ថភាពអីទៅលេងជាមួយឯង”អំណត់និយាយដោយគ្មានមើលមុខសាន់
“ឯងកុំនិយាយបែបនេះក្រែងយើងជាមិត្តនឹងគ្នានោះអី”សាន់និយាយដោយកាន់ស្មាអំណត់ ធ្វើអោយអំណត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អំណត់ក៏ងាកមើលសាន់ដោយទឹកភ្នែកដក់ក្នុងកែវភ្នែក
“ឈប់យំទៅ!ឯងនេះចូលចិត្តយំមើលតែស្រី យើងសន្យាថាយើងនេះជាអ្នកធ្វើអោយឯងសើចគ្រប់ពេល ដូចនេះនៅក្បែរយើងហាមយំបានទេ”សាន់និយាយដោយញញឹម ស្នាមញញឹមមួយនេះធ្វើអោយអំណត់ញញឹមដោយមានសេក្តីសុខជាខ្លាំង គ្មានអ្នកណាធ្លាប់ធ្វើបែបនេះជាមួយគេ សាន់ជាមិត្តភក្តិទីមួយរបស់គេហើយក៏ជាមនុស្សទីមួយដែលធ្វើអោយគេមានអារម្មណ៍ថាលើលោកនេះគ្មានទេវណ្ណៈ។
“យើងជាមិត្តនឹងគ្នាមែនទេ”អំណត់សួរបញ្ជាក់សាន់ ចំនែកឯសាន់ងក់ក្បាលដោយញញឹម។ មិត្តភក្តិទាំងពីរក៏រត់ដេញគ្នាយ៉ាងសប្បាយចិត្ត ម្នាក់ៗសុទ្ធតែមានសេក្តីសុខរៀងៗខ្លួនតែពួកគេមិនដឹងថាមិត្តភាពរបស់ពួកគេថ្ងៃនេះ វានឹងធ្វើអោយពួកគេជួបអ្វីខ្លះនោះទេ ខ្ញុំបានត្រឹមតែសង្ឃឹមថាពួកគេនឹងសើចបែបនេះរហូត។