October 22, 2013

True love Chapter4


¬¬ មកដល់សាលប្រជុំ និស្សិតទាំងអស់កំពុងតែស្តាប់លោកសាកលវិទ្យាធិការធ្វើការរៀបរាប់ពីប្រវត្តិសាកលវិទ្យាល័យ កំលោះរបស់យើងទាំង៣ក៏រកកន្លែងអង្គុយ ដែលមានតែកៅអីក្រោយបង្អស់តែប៉ុណ្ណោះ។
“មើលទៅឯងមិនសមជាកូនអ្នកមានសោះ ហើយអាចមករៀននៅសាលានេះបានដោយយ៉ាងម៉េច”សានសួរទៅកាន់អំណត់
“គឺខ្ញុំទទួលបានអាហារូបករណ៍”អំណត់និយាយដោយញញឹមស្ងួតបែបខ្លាចៗ
“រៀនពូកែណាស់ន៎”មិត្តភក្តិសាននិយាយដោយមើលមុខអំណត់ផ្លង់ៗ
“ធម្មតាៗទេ”អំណត់យាយដោយអៀនតិចៗ ចំនែកសានបានត្រឹមធ្វើមុខមិនពេញចិត្ត
“និយាយអញ្ជឹងឯងឈ្មោះអីដែល”គេសួរអំណត់
“ខ្ញុំឈ្មោះអំណត់”អំណត់ឆ្លើយដោយញញឹម តែមិត្តរបស់សានបែរជាមើលមុខគេដោយអារម្មណ៍ចំលែកឃើញបែបនេះអំណត់ក៏សួរ”មានបញ្ហាអីហ៎!ចុះនាយឈ្មោះអីដែល”អំណត់តែងតែចង់បានចំលើយថា”សាន់” គេតែងសង្ឃឹមបែបនេះអស់រយៈពេល១០ឆ្នាំមកហើយ
“គ្មានអីទេ!ចំនែកខ្ញុំឈ្មោះ វិច្ឆ័យ នេះមិត្តរបស់ខ្ញុំឈ្មោះសាន”វិច្ឆ័យញញឹមដាក់អំណត់ អំណត់ក៏ញញឹមតបវិញតែគេមិនដឹងថាអំណត់អស់សង្ឃឹមប៉ុណ្ណានោះទេ ទោះកន្លងទៅ១០ឆ្នាំក៏ដោយគេនៅរង់ចាំហើយរង់ចាំទៀតដរាបណាគេមានដង្ហើមគេនៅតែចងចាំមនុស្សម្នាក់ឈ្មោះ”សាន់”ជានិច្ច។
“សួរស្តីរីករាយណាស់ដែលបានស្គាល់”អំនត់ញញឹមទោះជាពួកគេទាំងពីរមិនមែនជាសាន់តែយ៉ាងហ៊ោចណាស់ក៏អំណត់បានស្គាល់មិត្តបានពីរនាក់ដែលគេមិនមែនជាមនុស្សដែលមានគេចូលចិត្តរាប់អាននោះទេ។វិច្ឆ័យនឹងអំណត់ញញឹមដោយរីករាយ លើកលែងតែសានដែលមើលទៅមិនទំលាប់រាប់អានអំណត់ ពេលអំណត់ញញឹមដាក់សានគេក៏បែរមុខចេញ វិច្ឆ័ឃើញបែបនេះក៏ទះស្មាអំណត់
“អាសានវាតែប៉ុណ្ណឹងឯង! យូរទៅទើបអំណត់ឯងដឹងថាវាជាមនុស្សល្អ”អំណត់ក៏ញញឹមស្ងួត រួចអ្នកទាំងបីក៏បញ្ចប់សន្ទនារួចងាកមកស្តាប់ការធ្វើសន្ទកថារបស់សកលវិទ្យាល័យវិញម្តង។
 ……………………………………
 ក្រោយពីកម្មវិធីអបអរសាទរនិស្សិតជំនាន់ថ្មីរួចរាល់ និស្សិតគ្រប់គ្នាក៏ទៅទទួលទានអាហារថ្ងៃត្រង់ព្រោះនេះជាពេលម៉ោងបាយថ្ងៃត្រង់ល្មម
“និយាយអញ្ជឹងអំណត់រៀននៅអាគារណាថា្នក់ណាដែល”វិច្ឆ័យសួរពេលដែលពួកគេដើរចេញពីបន្ទប់សាលធំ
“ខ្ញុំរៀននៅអាគារB បន្ទប់លេខ៥”អំណត់ឆ្លើយ
“អេនោះក្រែងជាថ្នាក់របស់ពួកយើងអីអាសាន”វិច្ឆ័យងាកទៅសួរសាន សានក៏ងក់ក្បាលនេះសូម្បីថ្នាក់ខ្លួនឯងមួយណាក៏ចាំមិនបានដែលវិច្ឆ័យនេះ “នេះយើងជាមិត្តរួមថ្នាក់ទេតើ អំណត់!ខ្ញុំរីករាយណាស់”វិច្ឆ័យនិយាយដោយសប្បាយចិត្ត
“ពិតមែនរឺ?” អំណត់សប្បាយចិត្តជាខ្លាំង ព្រោះវិច្ឆ័យជាមនុស្សគួរអោយចង់រាប់អាន គេជាមនុស្សអារម្មណ៍ល្អពេលនៅជិតមានអារម្មណ៍ថាកក់ក្តៅ ជាកូនអ្នកមានដែលមិនវាយរិកថែមទាំងសង្ហារខ្លាំងមានកំពស់យ៉ាងហ៊ោចណាស់ក៏១ម៧៨ដែរ មានមាឌសាច់ដុំមិនធំពេកល្មមជាប្រុសពេញលក្ខណៈ សំបុសសបែបអាស៊ី សក់ពណ័ត្នោត ជាមួយកែវភ្នែកពណ័ត្នោតបញ្ជាក់ពីអត្តសញ្ញាណថាជាកូនកាត់ គ្រាន់តែក្នុងសាលប្រជុំអំបាញ់មិញមិនដឹងមានស្រីប៉ុន្មានទេដែលលួចមើលគេ។
“ដើរអោយលឿនឡើងមកយើងឃ្លានសឹងតែដាច់ក្រពះទៅហើយនៅនិយាយគ្នាដល់ណាទៀតទៅ”សានចាប់ផ្តើមរអ៊ូដូចកូនក្មេង ពេលនេះអំណត់ចាំផ្តើមយល់ថាសានជាមនុស្សដែលគួរដែលចង់អោយរាប់អានហើយ
 …………………………
មកដល់ថ្នាក់………
“អេអំណត់ឯងទៅណានឹងមិនទៅញ៉ាំបាយជាមួយគ្នាទេអី”វិច្ឆ័យសួរដោយឃើញ¬អំណត់កាន់ប្រអប់បាយដើរចេញទៅ
“គឺខ្ញុំយកបាយមកញ៉ាំ មិនបានទៅញ៉ាំពួកឯងទេ”អំណត់និយាយដោយញញឹម ទោះមានអារម្មណ៍ថាមានកែវភ្នែកមើលងាយចេញពីអ្នកដទៃក៏ដោយ ក៏គេមិនចាប់អារម្មណ៍ដែលព្រោះថាគេស៊ាំនឹងការរើសអើងវណ្ណៈរបស់អ្នកមានទៅហើយ
“អើ!អោយលឿនឡើងមកអាឆ័យនៅអែអង់នឹងហើយអញឃ្លានសឹងតែហែកក្រពះជាពីរទៅហើយ”សានរអ៊ូដោយឈរចាំនៅមាត់ទ្វារ វិច្ឆ័យក៏ដើរទៅតាមសានដោយមានសានដើរផងរអ៊ូផង ធ្វើអោយអំណត់អត់ទ្រាំសើចមិនបាន។ អំណត់យល់ថាតាំងពីស្គាល់ពី មិត្តថ្មីពីរនាក់នេះពួកគេធ្វើអោយគេញញឹមនិងសើចច្រើនជារាល់ដងច្រើនណាស់ ជាពិសេសគឺវិច្ឆ័យ ពេលនៅក្បែរគេអំណត់តែមានទទួលបានភាពកក់ក្តៅយ៉ាងពិសេសធ្វើអោយអំណត់នឹកដល់មនុស្សម្នាក់គឺ”សាន់”
“សាន់តើពេលនេះឯងកំពុងតែសើចដូចខ្ញុំដែររឺទេ? សង្ឃឹមថ្ងៃណាមួយខ្ញុំអាចឃើញស្នាមញញឹមឯងម្តងទៀត”អំណត់និយាយស្ងាត់ៗរួចក៏កាន់ប្រអប់បាយដើរសំដៅទៅក្រោយអាគារ
…………………
នៅក្រោយអាគារ
អំណត់រៀបចំកន្លែងបរិភោគអាហារដែលអ្នកម្តាយជាទីស្រលាញ់ចំអិនអោយ នៅក្រោមដើមឈើធំមួយនៅក្រោយអាគារ។
“ពិតជាគួរអោយចង់ញ៉ាំណាស់ អរគុណម៉ាក់ជាទីស្រលាញ់របស់កូន”អំណត់និយាយពេលបើកប្រអប់អាហារដែលគួរអោយចង់ញ៉ាំបំផុតទោះវាមិនមែនជារបស់ដែលថ្លៃៗតែរសជាតិពិតជាពិសេស សំរាប់ស្នាដៃរបស់ម៉ាក់របស់អំណត់គ្មានអ្នកណាមិនលាន់មាត់នោះទេ ។ ទោះជាអំណត់មិនមែនរស់នៅក្នុងត្រកូលដែលស្តុកស្តម្ភដូចគេ តែសុភមង្គលនិងភាពរីករាយរបស់គ្រួសារនេះពិតជាមានច្រើនលើសលប់ដែលមិនមែនសុទ្ធតែគ្រួសារទាំងអស់អាចទទួលបាននោះបានទេ ដូចពាក្យគេថា រស់នៅដោយក្រីក្រទ្រព្យចុះ តែកុំអោយក្រីក្រសុភមង្គល។
“សំណាងហើយដែលឯងមិនទាន់ញ៉ាំ”សំលេងនេះបានធ្វើអោយអំណត់ភ្ញាក់ជាខ្លាំង គេក៏ងាកទៅមើល
“មកទីនេះធ្វើអី!នេះមិនទាន់ទៅញ៉ាំបាយទេអី”អំណត់សួរដោយឆ្ងល់ពេលឃើញវិច្ឆ័យនិងសានឈរនៅចំពោះមុខ ដែលក្នុងដៃអំណត់មានកាន់ស្បោង ជាមួយទឹកមុខមិនរីករបស់សាន
“នៅរោងអាហារមនុស្សច្រើនពេក ទើបខ្ចប់អាហារមកញ៉ាំជាមួយឯង”វិច្ឆ័យនិយាយដោយលើកស្បោងអាហារឡើង អំណត់ក៏ដឹងថាវាមិនពិតដែលតាមទឹកមុខរបស់សាន ក៏ដឹងថាត្រូចវិច្ឆ័យបង្ខំដែល រឹតតែបែបនេះគេរឹតតែរំភើបជាខ្លាំងដែលគេមានមិត្តភក្តិដែលល្អមិនចេះបោះបង់មិត្តភក្តិទោះជាពួកគេដឹងថាអំណត់ជាមនុស្សមកពីគ្រួសារដែលមិនមានដូចពួកគេក៏ដោយ។ អំណត់ក៏ងក់ក្បាលហើយញញឹម។
“ម្ហូបនេះអ្នកណាធ្វើគួរអោយចង់ញ៉ាំណាស់អំណត់”វិច្ឆ័យសួរពេលមើលទៅអាហាររបស់អំណត់
“ម៉ាក់ខ្ញុំគាត់ជាអ្នកធ្វើ”អំណត់ឆ្លើយដោយញញឹមពព្រាយ
“ខ្ញុំភ្លក់បានទេ”វិច្ឆ័យសួរ អំណត់ក៏ងក់ក្បាល
“ឆ្ងាញ់ណាស់ៗ នេះខ្ញុំទើបបានញ៉ាំសម្លរកកូរឆ្ងាញ់បែបនេះជាលើកទីមួយទេ”វិច្ឆ័យលាន់មាត់”អេអាសានឯងភ្លក់សាកមើលទៅមើល”វិច្ឆ័យដួសមួយស្លាបព្រាអោយសាន ដំបូងសានមិនព្រមព្រោះគិតថាអាហារបែបធម្មតាបែបនេះវាគ្មានអីអស្ចារ្យនោះទេ តែដោយវិច្ឆ័យបង្ខំពេកគេក៏ព្រមញ៉ាំ
“យ៉ាងម៉េចដែលអាសាន”វិច្ឆ័យសួរ មានយ៉ាងម៉េចគឺស្លាបព្រាទីពីរគឺសានដួសដោយខ្លួនឯង គេគិតតែញ៉ាំៗរហូតដល់អស់ទើបសំរាក ចំនែកឯវិច្ឆ័យនិងអំណត់បានត្រឹមអង្គុយសើចនឹងកាយវិការសាន។ អំណត់កាន់តែសើចនិងញញឹមបានច្រើនឡើងៗ ទីបំផុតគេក៏មានមិត្តភក្តិល្អផ្សេងទៀតក្រៅពីសាន់ តែយ៉ាងណាអំណត់នៅតែចងចាំមនុស្សម្នាក់នេះដដែល។ “សាន់!តើឯងនៅទីណា? ឯងសុខសប្បាយទេ? ឯងកំពុងធ្វើអី? កំពុងសើចមែនទេ?សង្ឃឹមថាឯងសប្បាយចិត្ត”សុទ្ធតែជាអ្វីដែលអំណត់គិតនិងចង់សួរសាន់រហូតមក។

No comments:

Post a Comment