October 22, 2013

True love Chpater9


ចាប់តាំងពីថ្ងៃនោះមកវិច្ឆ័យតែងតែជិះឡានក្រុងទៅផ្ទះជាមួយអំណត់។ទំនាក់ទំនងនេះកាន់តែល្អទៅៗ ដោយអំណត់មិនទាន់ដឹងថាវិច្ឆ័យគិតយ៉ាងណាចំពោះខ្លួនទេ។
ថ្ងៃអាទិត្យ………
អំណត់កំពុងតែចែកខិតប័ណ្ណ ដែលជាការងារចុងសប្តាហ៍ងាយៗរបស់គេ។តែថ្ងៃនេះម្នាក់ៗដូចជាមិនចាប់អារម្មណ៍ក្រដាសខិតប័ណ្ណរបស់អំណត់សោះ
“គ្រាន់តែក្រដាសមួយសន្លឹកសោះហេតុអីក៏មិនព្រមយកន៎! នេះដល់ម៉ោងប៉ុន្មានទៅទើបអស់ ម៉ោងដប់ទៅហើយហ្នឹង”អំណត់រអ៊ូតិចៗជាមួយទឹកមុខស្អុយបន្តិច
“អំណត់!!!”សំលេងស្រែករបស់វិច្ឆ័យបានបន្លឺឡើងនៅក្រោយខ្នងរបស់គេ អំណត់គេក៏ងាកទៅរកដោយញញឹមតែក៏ប្លែកចិត្តពេលឃើញប្អូនប្រុសខ្លួននៅជាមួយដែល
“នេះមកយ៉ាងម៉េចហ្នឹង”អំណត់សួរដោយចំលែកចិត្ត
“គឺបងឆ័យនាំខ្ញុំទៅទិញឡានបញ្ជាណា៎”វិជ្ជានិយាយដោយលើកដៃលើកជើងយ៉ាងសប្បាយចិត្ត
“សុទ្ធតែបងឆ័យ! នេះទៅស្និទ្ធិស្នាលជាមួយគ្នាពីកាលណាមកហ្នឹង”អំណត់និយាយដោយទាញថ្ពាល់វិជ្ជា
“គឺខ្ញុំទៅយកវិជ្ជាមិនឃើញឯង ក៏សួរវិជ្ជាទើបដឹងថាឯងធ្វើការនៅទីនេះ”វិច្ឆ័យញញឹមព្រោះថ្ងៃនេះប្រាកដជាបានដើរលេងជាមួយអំណត់ពេញមួយថ្ងៃទៀតមិនខាន
“អញ្ជឹងនៅចាំសិនទៅរឺក៏ទៅទិញតែម្តងទៅព្រោះខ្ញុំនៅចែកមិនទាន់អស់ផង”អំណត់និយាយដោយមុខស្ងួតដោយលើកក្រដាសខិតប័ណ្ណមួយដុំធំ
“អំណត់នៅទីនេះហើយ ចាំខ្ញុំជួយចែក”វិច្ឆ័យនិយាយដោយយកក្រដាសពីដៃរបស់អំណត់
“ត………តែ”អំណត់ស្រែក តែក៏ត្រូវស្នាមញញឹមរបស់វិច្ឆ័យបញ្ឈប់គេ
“ក៏គួរតែសំរាកបន្តិចដែលហើយ ឈរយូរណាស់ហើយ”អំណត់និយាយតិចៗ ដោយអង្គុយចុះដំជើងខ្លួនឯងដែលមានវិជ្ជាជាអ្នកធ្វើសសៃអោយ
“ហត់ទេបង!”វិជ្ជាសួរ សំនួរនេះធ្វើអោយអំណត់បាត់ហត់អស់រលីង
“មិនហត់ទេព្រោះបងមានប្អូនគួរអោយស្រលាញ់ដូចវិជ្ជា”អំណត់និយាយដោយអង្អែលក្បាលតិចៗ
“បងឆ័យន៎!ស្រីចោមរោមគាត់ច្រើនណាស់”វិជ្ជានិយាយ ធ្វើអោយអំណត់ងាកទៅមើលវិច្ឆ័យ ដែលពេលនេះវិច្ឆ័យត្រូវស្រីចោមរោមយកខិតប័ណ្ណ
“ឆ័យ គេជាប្រុសស្អាតមានស្រីចោមរោមជារឿងធម្មតា”អំណត់និយាយដោយសើចដាក់វិច្ឆ័យ
“បងឆ័យសង្ហារយ៉ាងនេះប្រហែលជាមានសង្សារហើយមើលទៅ”វិជ្ជានិយាយ
“បងក៏មិនដឹងដែរព្រោះមិនដែលឃើញឆ័យនិយាយពីរឿងសង្សារសោះ” អំណត់និយាយដោយគិតសញ្ជឹងមើល ក៏ឃើញថាវិច្ឆ័យដូចជាមិនដែលយកខ្លួនទៅបៀតជាមួយរឿងមនុស្សស្រីទេ ខុសពីសានដែលប្តូរស្រីបណ្តើររហូត
“បងឆ័យទាំងសង្ហារ ទាំងមាន ហើយថែមចិត្តល្អទៀត អ្នកណាបានគាត់ជាសង្សារពិតជាសំណាងមិនខាន”វិជ្ជានិយាយ
“មែនហើយ! តែអេ វិជ្ជាអ្នកណាបង្រៀនពីរឿងស្នេហានេះ នៅក្មេងសោះចេះដឹងមានស្នេហាស្អីដែល”អំណត់និយាយដោយធ្វើមុខចាប់កំហុស
“ក្មេងសម័យឥលូវគេឆ្លាត មិនទៅចាំបាច់អ្នកណាបង្រៀនទេ”វិជ្ជានិយាយដោយច្រឡឺម
២០នាទីកន្លងផុតទៅ………
“តោះទៅរួចរាល់ហើយ”វិច្ឆ័យនិយាយដោយញញឹមពព្រាយ
“ហើយ ហើយ!!!”អំណត់លាន់មាត់ អំណត់ចំណាយពេល៣ម៉ោងនៅចែកបានតែ៣០% នេះវិច្ឆ័យចំនាយពេលមិនដល់៣០នាទីផងក៏អស់ទៅហើយ នេះបានចំជាកើតជាប្រុសស្អាតសំណាងមែន
“តោះបង!!”វិជ្ជាចាប់អូសដៃវិច្ឆ័យ និងអំណត់ដែលមើលទៅគេដូចជាប្រញាប់ប្រញាលជាងគេ
“ញ៉ាំបាយសិនទៅនេះម៉ោងជិត១១ទៅហើយ”វិច្ឆ័យនិយាយដោយមើលនាឡិកា
“តែដូចជារំខានឯងពេកទៅដឹង”អំណត់និយាយដោយក្រែងចិត្ត
“មិនអីទេ! វិជ្ជាថ្ងៃនេះយើងលេងអោយអស់ដៃណា៎”វិច្ឆ័យអោនមុខដាក់ជិតវិជ្ជា
“បាទ!”វិជ្ជានិយាយដោយលោតកញ្ជេល
“តោះ”វិច្ឆ័យនិយាយដោយដឹកដៃវិជ្ជាម្ខាង និងមានអំណត់ជាអ្នកដឹកដៃម្ខាង ដែលមើលទៅសមជាគ្រួសារមួយដែលកក់ក្តៅមានម្តាយ ឪពុកនិងកូនប្រុស តែទាស់ដែលអំណត់ជាប្រុស។ ពិភពលោកនេះពិតជាលេងសើចនឹងមនុស្សមែន TT^TT
“អំណត់ចង់បានញ៉ាំអីដែល”វិច្ឆ័យនិយាយដោយពេលនេះពួកគេទាំងបីកំពុងនៅក្នុងហាងទំនើបមួយកន្លែង ដោយសារវាទំនើបពេកពេលនេះអំណត់កំពុងអង្គុយរឹងខ្លួន ចំនែកឯងវិជ្ជាកំពុងភឹ្លកនឹងការរៀបចំរបស់ហាងមួយនេះ
“ស្អីក៏បាន”តាមពិតអំណត់មិនដឹងហៅអ្វីទេបើលែងថ្លៃៗម្លឹងៗ
“ចុះវិជ្ជា”វិជ្ជាគ្រវីក្បាល”អញ្ជឹងយក មាន់រ៉ូទី កាមឆា មឹកបំពងទឹកត្រីជូអែម និងស៊ុបប៉ាវហឺ”វិច្ឆ័យធ្វើការកុម៉្មង់ រួចក៏ងាកមើលមើល “អំណត់!ប៉ុណ្ណឹងគ្រប់ទេ”
“ហេតុក៏ហៅច្រើនម៉្លេះ”អំណត់រអ៊ូព្រោះតំលៃថ្លៃយ៉ាងនេះហើយនៅហៅច្រើនបែបនេះទៀត
“មិនអីទេគ្នាដល់ទៅបីអ្នកឯណោះ នេះខ្ញុំខ្លាចអំណត់និងវិជ្ជាមិនឆ្អែតផង”វិច្ឆ័យនិយាយ នេះហើយកូនអ្នកមានគ្រាន់តែអាហារមួយពេលរបស់គេអាចអោយគ្រួសារអំណត់ចាយបានរាប់អាទិត្យឯណោះ ក្រោយពីញ៉ាំអាហាររួចរាល់វិច្ឆ័យ អំណត់និងវិជ្ជាក៏មកផ្សារទំនើប
“អាហារអំបាញ់មិញយ៉ាងម៉េចដែលវិជ្ជា”វិច្ឆ័យសួរវិជ្ជា
“បាទ!ឆាញ់ណាស់ ខ្ញុំមិនធ្លាប់ញ៉ាំបែបនេះពីមុនមកទេ”វិជ្ជានិយាយដោយធ្វើមុខប៉ោងៗដាក់វិច្ច័យ
“ចាំទំនេរបងនាំទៅញ៉ាំទៀតណា”វិច្ឆ័យនិយាយដោយទាញថ្ពាល់វិជ្ជាតិចៗ ក្មេងម្នាក់នេះពិតជាគួរអោយស្រលាញ់មែនទ្រាំមិនខ្នាញ់មិនបាន
“យ៉េ!បានទៅញ៉ាំទៀតហើយ”វិជ្ជារត់ចុះរត់ឡើងយ៉ាងសប្បាយចិត្ត
“កុំរត់អីវិជ្ជា”អំណត់ស្រែកហាម
“មិនអីទេបណ្តោយវិជ្ជាទៅ ក្មេងតែប៉ុណ្ណឹងឯង”វិច្ឆ័យនិយាយហាមអំណត់
“អរគុណឆ័យច្រើនហើយ”អំណត់និយាយដោយញញឹមតិចៗ
“អរគុណធ្វើអី!ខ្ញុំគួរតែអរគុណឯងច្រើនជាង តាំងពីស្គាល់ឯងមកខ្ញុំសប្បាយច្រើនណាស់”វិច្ឆ័យញញឹមដោយមានសេក្តីសុខ
“ខ្ញុំក៏ដូចគ្នាតាំងពីស្គាល់ឆ័យខ្ញុំញញឹមឡើងចង់ជ្រួញមុខទៅហើយ”អំណត់និយាយដោយញញឹមបែបអៀន
“ពិតមែន”វិច្ឆ័យនិយាយដោយភ្លាត់សំលេង ក្នុងន័យដែលគេសប្បាយចិត្តជាខ្លាំង
“ស្រែកខ្លាំងម៉្លេះ”អំណត់ធ្វើមុខឆ្ងល់
“សូមទោសសប្បាយចិត្តពេក”វិច្ឆ័យនិយាយរួចក៏រត់ទៅរកវិជ្ជា ទុកអោយអំណត់នៅមុខក្រហមម្នាក់ឯង
ក្រោយពីនាំវិជ្ជាទៅលេងហ្គេមយ៉ាងសប្បាយចិត្តរួចមក មិនដឹងគួរសរសេរពីទិដ្ឋិភាពនោះដោយរបៀបណាទេ បានត្រឹមលួចច្រនែនអ្នកទាំងបីតែប៉ុណ្ណោះ
ក្រោយមកវិច្ឆ័យក៏នាំវិជ្ជាទៅទិញឡានបញ្ជា
“យកមួយណាទៅន៎”វិជ្ជាកំពុងពិចារណាព្រោះទីនេះមានច្រើនច្រើនម៉ាក ច្រើនធុន ច្រើនទំហំ និងច្រើនពណ័
“រើសតាមសំរួលទៅណាវិជ្ជា ទិញមួយណាក៏បានមិនចាំចាច់ខ្វល់តំលៃទេយល់ទេ”វិច្ឆ័យទាញថ្ពាល់វិជ្ជាតិចៗ
“បាទ”វិជ្ជាឆ្លើយដោយធ្វើមុខប៉ោងៗ
ចំនែកឯអំណត់កំពុងមើលយន្តហោះបញ្ជាដោយញញឹម ព្រោះនឹកឃើញរឿងល្អៗដែលគេធ្លាប់មានជាមួយវា
“អំណត់!”សាន់ស្រែកពីចំងាយដោយក្នុងដៃមានយន្តហោះបញ្ជា ចំនែកអំណត់ឈរញញឹមពីចំងាយ
“ នេះជាស្អីគេហ្នឹង”អំណត់សួរវិច្ឆ័យដោយឆ្ងល់
“នេះឯងមានស្អីខ្លះដែលស្គាល់ទៅ”សាន់និយាយដោយធ្វើមុខឆ្ងល់ម្តង
“ចុះបើមិនដឹងមែនអោយធ្វើម៉្តេចទៅ”អំណត់ឆ្លើយដោយធ្វើមុខអត់ដឹងអី
“នេះហៅថាយន្តហោះបញ្ជាយល់! ចង់លេងទេ”វិច្ឆ័យឆ្លើយដោយញញឹម អំណត់ងក់ក្បាល
“វាហោះហើយ! អស្ចារ្យណាស់”អំណត់ស្រែកយ៉ាងសប្បាយចិត្ត ពេលវិច្ឆ័យបញ្ជាយន្តហោះ អោយហោះ
“នេះចង់សាកបញ្ជាទេ”វិច្ឆ័យហុចរីម៉ូតអោយអំណត់
“មិនអីទេខ្ញុំចាំមើលក៏បាន ព្រោះខ្ញុំអត់ចេះបញ្ជាផង”អំណត់និយាយដោយញញឹម
“កាន់វាទៅចាំខ្ញុំបង្រៀន”វិច្ឆ័យដាក់រីម៉ូតលើដៃអំណត់ដោយបង្រៀនអំណត់ពីរបៀបបញ្ជា
“វាហោះហើយ វាហោះហើយ”អំណត់លោតចុះឡើងដោយសប្បាយចិត្ត តែដោយមិនប្រយ័ត្នគេក៏ធ្វើអោយយន្តហោះនោះធ្លាក់ទៅចុះ
“វាធ្លាក់ហើយ”អំណត់ស្រែករួចរត់ទៅរកកន្លែងដែលយន្តហោះធ្លាក់
“វានៅត្រង់ណា”អំណត់និយាយដោយភ័យ”នៅត្រង់ណាទៅ”គេព្យាយាមរកមើលគ្រប់ទីកន្លែងតែរកមិនឃើញ
“មិនអីទេសាក រកមើលបន្តទៀត”សាន់និយាយដោយកាន់ស្មាអំណត់ ពេលនេះអំណត់ចាំផ្តើមយំ
“សូមទោស!ខ…ខ្ញុំៗៗ ធ្វើអោយវាបាត់ ខ្ញុំសូមទោស”ផ្ទៃមុខអំណត់ពោលពេញដោយទឹកភ្នែក
“មិនអីទេអំណត់ គ្មានរបស់អីសំខាន់ជាងឯងទេ គ្មានរបស់ណាសមានតំលៃស្មើឯងទេ ឈប់យំទៅណា បាត់របស់នោះខ្ញុំមិនពិបាកចិត្តទេ តែបើឯងយំវាធ្វើអោយខ្ញុំពិបាកចិត្តខ្លាំងណាស់ ខ្ញុំនិងយំតាមឯងបើឯងនៅតែយំបែបនេះទៀត”សាន់និយាយដោយជូតទឹកភ្នែកពីថ្ពាល់របស់អំណត់
“តែ………”
“មិនអីទេយើងរកវាទាំងអស់គ្នាណា៎!”សាន់និយាយដោយញញឹមកក់ក្តៅ ធ្វើអោយអំណត់ឈប់យំ
“វានៅត្រង់នោះ”វិច្ឆ័យស្រែកដោយញញឹមចំនែកឯអំណត់ញញឹមដូចគ្នា
(អរគុណសាន់! គ្រប់ពេលឯងជាអ្នកធ្វើអោយខ្ញុំញញឹមបាន ខ្ញុំក៏ដូចគ្នាក្នុងលោកនេះគ្មានអីមានតំលៃស្មើឯងទេ)អំណត់គិតដោយញញឹម ដែលបង្កប់ភាពមានសេក្តីសុខ ដែលធ្វើអោយវិច្ឆ័យឆ្ងល់
“អំណត់! ឯងភ្លឹកអីនឹង” វិច្ឆ័យសួរធ្វើអោយអំណត់ភ្ញាក់ពីសុបិន្ត
“អត់មានអីទេ”អំណត់និយាយដោយមើលទៅយន្តហោះនោះ
“ចង់បានយន្តហោះនេះមែនទេ”វិច្ឆ័យសួរដោយកាន់យន្តហោះនោះ
“អត់ទេ គ្រាន់តែឃើញវានឹកដល់រឿងពីក្មេងប៉ុណ្ណោះ”អំណត់និយាយដោយញញឹមតិចៗ
“បងឆ័យៗ ខ្ញុំយកអាមួយនេះហើយណា”វិជ្ជានិយាយដោយកាន់ឡានធំមួយ ឆ្លាតគ្រាន់បើចេះទិញអាថ្លៃ
“បាទ!ឡូយណាស់ វិជ្ជាពូកែរើសមែនប្អូនបង”វិច្ឆ័យនិយាយដោយអោបវិជ្ជា
“បាទ!ស្រលាញ់បងឆ័យបំផុត”វិជ្ជានិយាយដោយថើបវិច្ឆ័យ
“នេះជាប់សាច់ឈាមនឹងគ្នាពីជាតិមុនមែនទេ”អំណត់និយាយដោយអោបដៃ ចំនែកវិជ្ជានិងវិច្ឆ័យក៏សើចព្រមគ្នា នេះដូចគ្នាដល់ហើយដូចជាឪពុកនឹងកូនប្រុស។
ក្រោយពីទិញឡានបញ្ជាអោយវិជ្ជារួចរាល់ហើយវិច្ឆ័យក៏ជូនអំណត់និងវិជ្ជាមកផ្ទះវិញ
“លោកប៉ាអ្នកម៉ាក់ កូនមកវិញហើយ”វិជ្ជាស្រែកដោយអោបឡានបញ្ជាទៅអួតលោកប៉ាអ្នកម៉ាក់គេ
“ជំរាបសួរលោកប៉ាអ្នកម៉ាក់”វិច្ឆ័យលើកដៃសំពះប៉ាម៉ាក់អំណត់”នេះផ្លែឈើខ្ញុំទិញយកមកផ្ញើរប៉ាម៉ាក់”
“ល្អហើយកូន!នេះខំជូនវិជ្ជាទៅទិញឡានបញ្ជាហើយ នៅទិញផ្លែឈើមកផ្ងើរទៀតរំខានកូនពេកហើយ”ម៉ាក់អំណត់និយាយ
“មិនរំខានទេម៉ាក់! នេះខ្ញុំថាចង់ទិញស្រាបារាំងអោយលោកប៉ាដែរ តែអំណត់ប្រកែកមិនអោយទិញ”វិច្ឆ័យចាប់ផ្តើមទូរពិតប្រាប់ប៉ាអំណត់
“កុំធ្វើមុខអញ្ជឹងប៉ា នេះកូនមានបំណងល្អតើ ញ៉ាំស្រាច្រើនពេកវាមិនល្អដល់សុខភាពទេ”អំណត់និយាយយកចិត្តឪពុក ព្រោះពេលប៉ាគេលឺវិច្ឆ័យនិយាយហើយក៏មុខស្អុយ
“ឯងនេះ”ប៉ាអំណត់នៅតែមិនសុខចិត្ត មនុស្សចូលចិត្តស្រាដល់គេទិញស្រាថ្លៃអោយ កូនខ្លួនឯងបែរមិនអោយទិញគិតមើលឈឺចិត្តប៉ុណ្ណា
“ឯងកុំទៅថាអោយកូន កូនមិនអោយផឹងវាជារឿងត្រឹមត្រូវហើយ”ម៉ាក់អំណត់និយាយ”អំណត់ចូលទៅជួយម៉ាក់នៅចង្រ្កានបាយនឹងអាលបានញ៉ាំបាយ ឆ័យកូន!នៅញ៉ាំបាយនៅទីនេះហើយណា”ម៉ាក់អំណត់និយាយដោយញញឹមដាក់ឆ័យ
“បាទម៉ាក់”នេះមានសេក្តីសុខដល់ហើយឆ័យបានញ៉ាំម្ហូបដែលជាស្នាដៃអំណត់
“ឆ័យកូនកុំទៅជឿអំណត់អី អាកូនមួយនឹងវាតែប៉ុណ្ណឹងលើកក្រោយទិញយកមកប៉ាអាចផឹកបានមិនអីទេ”ប៉ាអំណត់និយាយខ្សិបៗដាក់អំណត់
“បាទប៉ា!ចាំខ្ញុំទិញមកអោយប៉ាមិនអោយម៉ាក់ និងអំណត់ដឹងទេ”វិច្ឆ័យនិយាយ នេះចង់សូកប៉ាអំណត់ហើយតើ
“អញ្ជឹងបានល្អ!ត្រូវចិត្តប៉ាតែម្តងកូនឆ័យ”ប៉ាអំណត់ក៏ទះស្មាវិច្ឆ័យតិចៗ ចំនែកវិច្ឆ័យក៏ញញឹមតប
ពួកគេទាំងប្រាំអ្នកក៏បរិភោគអាហារពេលល្ងាចយ៉ាងរីករាយជាមួយគ្នាក្រោមដំបូលផ្ទះដ៏តូចតែសែនកក់ក្តៅមួយនេះ។
(អំណត់បងអរគុណ! ទីបំផុតបងមានគ្រួសារដ៏សែនកក់ក្តៅនឹងគេហើយ)ជាអ្វីដែលវិច្ឆ័យនិយាយក្នុងចិត្ត។

No comments:

Post a Comment