October 22, 2013

True love Chapter8


“អំណត់ជិះរបស់នេះណា៎!”វិច្ឆ័យនិយាយដោយឈរនៅមុខសំពៅយក្ស ដូចគ្នានឹងកាលពីដប់ឆ្នាំមុនណាស់
“ខ្ញុំថាវាដូចជាខ្ពស់នឹងចោទខ្លាំងណាស់”អំណត់និយាយ ទោះជាកន្លងទៅ១០ឆ្នាំឧបករណ៍នេះនៅតែគួរអោយខ្លាចសំរាប់អំណត់ដដែល
“មិនអីទេមានខ្ញុំមួយទាំងមូលទៅហើយ វាមិនអីទេ”វិច្ឆ័យអះអាង“តែ………”អំណត់និយាយប្រកែកតែវិច្ឆ័យមិនចាប់អារម្មណ៍ក៍ចាប់ដៃអំណត់ឡើងលើសំពៅយក្ស
តាមពិតកាន់តែគួរអោយខ្លាច វិច្ឆ័យកាន់តែចង់ជិះព្រោះគេអាចនឹកឃើញដល់ស្ថានភាពតែអំណត់ភ័យហើយអោបគេ គ្រាន់តែគិតវិច្ឆ័យក៏ញញឹមចេញមក
“ញញឹមអីគេ”អំណត់សួរដោយឆ្ងល់
“គ្មានអីទេ! ព្រោះគិតថាសប្បាយតែប៉ុណ្ណោះ”វិច្ឆ័យឆ្លើយ នាយម្នាក់នេះក្បាលខូចណាស់តើ
តែចំពោះលទ្ធផលដែលទទួលបាន
“ឆ័យមិនអីទេមែនទេ”អំណត់សូរ
“សំរាកបន្តិចក៏លែងអីទៅហើយ”វិឆ្ឆ័យនិយាយដោយរកកន្លែងអង្គុយ ជាមួយមុខស្លេក ពេលនេះប្រហែលអាចទាយបានមែនទេហើយថាមានរឿងអ្វី
“ប្រាប់ហើយមែនទេ ថាវាមិនសប្បាយលេងនោះទេ”អំណត់និយាយដោយយកប្រេងកូឡាពីក្នុងកាតាបមកអោយវិច្ឆ័យ
“មិននឹកស្មានថាគួរអោយខ្លាចដល់ថ្នាក់នេះសោះ”វិច្ឆ័យនិយាយដោយមើលទៅកាន់សំពៅយក្ស ចំនែកឯអំណត់ពេលឃើញមុខស្លេកៗរបស់វិច្ឆ័យធ្វើអោយគេអត់ទ្រាំសើចមិនបាន
“អំណត់សើចអី”វិច្ឆ័យសួរដោយមុខក្រហមព្រោះតាំងចិត្តថានឹងធ្វើសុភាពបុរសចាំការពារពេលអំណត់ខ្លាច តែបែរជាខ្លួនឯងខ្លាចរហូតអោបអំណត់មិនលែងទៅវិញ
“គ្មានអីទេ”អំណត់កាន់តែទប់សើចលែងបាន
“នេះឯងសើចយើងមែនទេ”វិច្ឆ័យនិយាយចាប់កំហុសអំណត់
“គ្មានទេ”ម្តងនេះអំណត់សើចខ្លាំងៗតែម្តង
“កុំរត់!នេះឯងហ៊ានសើចយើងផងរឺ មិនរួចខ្លួនទេ”វិច្ឆ័យរត់ដេញចាប់អំណត់ពេញសួនកំសាន្ត
“ចាប់យើងបានសិនទៅ ចាំនិយាយគ្នា”អំណត់សើច គឺសើចយ៉ាងសប្បាយចិត្តស្នាមក្នុងចិត្តរបស់គេត្រូវបានវិច្ឆ័យធ្វើអោយរលុបបន្តិចម្តងៗហើយ ទាំងដែលគេនិងវិច្ឆ័យមិនរឿងនៅឡើយទេ។
“ទីក្រុងភ្នំពេញពិតជាស្អាតមែន”អំណត់លាន់មាត់ ពេលនេះគេនិងវិច្ឆ័យកំពុងនៅលើទោងយក្សដែលកំពុងវិលយឺត ជានាទីអោយអ្នកដែលជិះវាអាចទស្សនាទិដ្ឋភាពទីក្រុងភ្នំពេញនាពេលរាត្រី
“មែនហើយទោះទីនេះមិនទំនើបដូចនៅប៉ារីស តែមានរបស់ស្អាតៗគួរអោយគយគន់ណាស់”វិច្ឆ័យនិយាយដោយមើលមុខអំណត់យ៉ាងស្រទន់ តែអំណត់មិនបានដឹងទេព្រោះខ្លួនកំពុងភ្លឹកនិងទិដ្ឋភាពខាងក្រៅ
“មិនដឹងថាប៉ារីសស្អាតប៉ុណ្ណាទេ តែខ្ញុំគិតថាទីណាក៏ស្អាតដែលបើយើងនៅជាមួយអ្នកដែលយើងស្រលាញ់”អំណត់និយាយដោយញញឹម
“មែនហើយពេលនៅជាមួយអ្នកដែលយ៉ាងស្រលាញ់មានអារម្មណ៍ថាពិភពលោកយើងនេះកក់ក្តៅនិងស្រស់បំព្រងខ្លាំងណាស់ មានអារម្មណ៍ថាគ្រប់ទីកន្លែងសុទ្ធតែមានពណ័ផ្កាឈូក”វិច្ឆ័យនិយាយដោយភ្នែកស្រទន់ ចំនែកឯងអំណត់ក៏ងាកមកមើលវិច្ឆ័យ ស្រាប់តែប៉ះនឹងកែវភ្នែកមួយគូរនេះបណ្តាលអោយគេភ័យជាខ្លាំង គេក៏ងាកត្រលប់ទៅវិញធ្វើជាមិនដឹង
“អំណត់មានអ្នកដែលខ្លួនស្រលាញ់រឺនៅ”វិច្ឆ័យសួរ
“ខ………ខ្ញុំមិនទាន់មានទេ”អំណត់និយាយដោយរដិបរដុបព្រោះមិនទាន់បាត់ភ័យនឹងកែវភ្នែកអំបាញ់មិញ ចំនែកឯវិច្ឆ័យពេលលឺសំដីបែបនេះក៏ញញឹមដោយសប្បាយចិត្ត
(ក្មេងតូចរបស់បង ចេះភ័យដែរតើ!គួរអោយស្រលាញ់ដល់ហើយ)វិច្ឆ័យគិតក្នុងចិត្ត ចំនែកទឹកមុខញញឹមមើលអំណត់មិនដាក់ភ្នែកនោះក៏នៅតែបន្ត ឯអំណត់មិនហ៊ានមើលមុខវិច្ឆ័យទេបានត្រឹមតែងាកមើលទេសភាពខាងក្រៅ
ក្រោយពីជិះកន្ត្រករួចមកពួកគេក៏ត្រលប់មកផ្ទះវិញព្រោះវេលាក៏យប់ដែរហើយ ។ក្នុងឡានក្រុងអ្នកទាំងពីរមិនបាននិយាយអ្វីទេព្រោះម្នាក់ៗក៏ហត់រៀងៗខ្លួន។ វិច្ឆ័យក៏ចុះពីឡានក្រុងជូនអំណត់មកផ្ទះវិញ ទោះអំណត់មិនអោយជូនក៏ដោយព្រោះនេះជាឡានក្រុងជើងចុងក្រោយទៅហើយ តែវិច្ឆ័យមិនព្រមព្រោះសំអាងថាយប់ណាស់ខ្លាចអំណត់មានគ្រោះថា្នក់។
“មកដល់ផ្ទះវិញហើយអីកូនសប្បាយទេ”ម៉ាក់អំណត់ដែលយកសំរាមមកដាក់ក្នុងធុងសំរាមមុខផ្ទះ បានសួរពេលឃើញអំណត់មកដល់ផ្ទះ
“បាទ!សប្បាយណាស់ម៉ាក់”អំណត់ឆ្លើយដោយញញឹម មិនបាច់ចំលែកចិត្តទេអ្នកទាំងអស់គ្នា មុនពេលទៅដល់សួនកំសាន្តអំណត់បានទូរស័ព្ទសុំអ្នកផ្ទះរួចរាល់ហើយ
“ហើយនេះអ្នកណាដែលកូន”ម៉ាក់អំណត់សួរពេលឃើញវិច្ឆ័យ
“បាទ!ជាមិត្តរួមថ្នាក់របស់ខ្ញុំគេឈ្មោះវិច្ឆ័យ”អំណត់នែនាំវិច្ឆ័យ
“បាទ!ជំរាបសួរអ្នកម៉ាក់”វិច្ឆ័យលើកដៃសំពះដោយទន់ភ្លន់និងសុភាពរាបសារបំផុត
“អ្នកម៉ាក់!”ម៉ាក់អំណត់ឧទានឡើងដោយចំលែកក្នុងចិត្ត
“បាទ!គឺខ្ញុំកំព្រាឪពុកម្តាយតាំងពីតូច ខ្ញុំអាចហៅអ្នកមីងថាម៉ាក់បានទេ អ្នកម៉ាក់បែបមិនស្អប់ខ្ពើមខ្ញុំទេមែនទេ”វិច្ឆ័យនិយាយដោយទឹកមុខក្រៀមក្រំ នេះល្បិចខ្ពស់មែននាយម្នាក់នេះចេះរកវិធីចូលជិតគ្រួសារអំណត់បាន
“អត់ទេក្មួយ!មីងមិនបានស្អប់ខ្ពើមក្មួយទេ ក្មួយអាចហៅបានណា៎! អូមិនមែនទេគួរតែហៅថាកូន”នេះម៉ាក់អំណត់ត្រូវមនោគមវិជ្ជារបស់វិច្ឆ័យហើយ
“បាទ!អរគុណណាស់អ្នកម៉ាក់”វិច្ឆ័យនិយាយដោយសុភាពបំផុត
“អញ្ជឹងចូលក្នុងផ្ទះលេងសិនមកក្មួយ អូ!មិនមែនទេគឹកូនប្រុស”ម៉ាកអំណត់និយាយដោយអូសដៃវិច្ឆ័យចូលទៅក្នុងផ្ទះ ចំនែកឯអំណត់នៅមិនទាន់យល់ពីហេតុការណ៍អំបាញ់មិញនៅឡើយទេ
“នេះជាប៉ាអំណត់”ម៉ាក់របស់អំណត់នែនាំសមាជិកក្នុងគ្រួសារអោយទៅវិច្ឆ័យស្គាល់ ម្តងនេះលេងមែនទែនហើយតើ
“នេះអ្នកណាហ្នឹងអូន”ប៉ាអំណត់សួរដោយខ្លួនកំពុងអានកាសែត
“នេះមិត្តភក្តិរួមសាលារបស់អំណត់ ឈ្មោះឆ័យ”ម៉ាក់អំណត់ឆ្លើយ
“ជំរាបសួរលោកប៉ា”វិច្ឆ័យនិយាយដោយទន់ភ្លន់បំផុត
“បាទ!លើកដៃថ្វាយព្រះណាក្មួយ”ប៉ាអំណត់តប
“ជំរាបសួរបងប្រុស”វិជ្ជាលើកដៃជំរាបសួរវិច្ឆ័យរួចក៏ចាប់អារម្មណ៍ធ្វើកិច្ចការសាលាបន្ត
“នេះប្អូនវិជ្ជា ប្អូនប្រុសអំណត់មែនទេ គួរអោយស្រលាញ់ហើយថែមទាំងឆ្លាតទៀតផង កំពុងធ្វើអីហ្នឹងប្អូនវិជ្ជា”វិច្ឆ័យនិយាយដោយចូលទៅអង្គុយជិតវិជ្ជា
“បាទបង!គឺខ្ញុំកំពុងធ្វើកិច្ចការផ្ទះ”វិជ្ជាឆ្លើយ
“ខំរៀនណាស់ន៎ប្អូនវិជ្ជា”វិច្ឆ័យនិយាយដោយអង្អែលក្បាលវិជ្ជាតិចៗ
“បាទ!ខ្ញុំនឹងរៀនអោយបានពូកែដូចបងអំណត់”វិជ្ជានិយាយដោយតាំងចិត្ត ឃើញបែបនេះធ្វើអោយវិច្ឆ័យទ្រាំមិនញញឹមមិនបាន
“បាទ!បងអំណត់រៀនពូកែណាស់ រៀនអោយបានលេខមួយណាបងនឹងទិញអ្វីក៏បានអោយតែវិជ្ជាចង់បាន”វិច្ឆ័យនិយាយ នេះស្រលាញ់បងមកគាប់ចិត្តប្អូនគេហើយតើ
“ពិតមែនរឺបង!នេះប្អូនចង់បានឡានបញ្ជាអាធំណា ព្រោះខែណាក៏ខ្ញុំរៀនបានលេខមួយដែលតែគួរអោយស្តាយណាស់ខ្ញុំបានទេលេខបីប្រចាំសាលា”វិជ្ជានិយាយដោយទំលាក់ទឹកមុខ នេះលេខបីប្រចាំសាលាហើយនៅចង់បានអីទៀតអាក្មេងល្អិត
“មែនរឺ!”វិច្ឆ័យស្ទើរមិនជឿថាក្មេងល្អិតម្នាក់នេះ គេរៀនពូកែដល់ថ្នាក់នេះ នេះគួរអោយស្រលាញ់ទាំងបងទាំងប្អូនតែម្តង
“នោះជាលិខិតសរសើរហ៎”វិជ្ជានិយាយដោយមានអំនួតបែបកូនក្មេង មែននេះពិតជាលិខិតសរសើររបស់វិជ្ជាមែន ទទួលបានលេខបីប្រចាំសាលា ហើយនៅជាប់នោះជាលិខិតសរសើររបស់អំណត់លេខមួយប្រចាំសាលា នេះវិច្ឆ័យស្ទើរមិនជឿទៅហើយបងប្អូនគេនេះញ៉ាំអីរៀនពូកែម៉្លេះ
“ប្អូនវិជ្ជាពិតជាពូកែមែន អញ្ជឹងចុងសប្តាហ៍នេះបងជូនទៅទិញឡានបញ្ជាអាធំជាងគេល្អទេ”វិច្ឆ័យនិយាយដោយញញឹម
“យេ!ទីបំផុតខ្ញុំបានឡានបញ្ជាហើយ”វិជ្ជាលោតកញ្ជោលពេលផ្ទះ
“កុំទៅស្តាប់វិជ្ជាអីណាឆ័យ”ម៉ាក់អំណត់និយាយដោយកាន់កែវទឹកនឹងចំនីបន្តិចបន្តួច”នេះម៉ាក់បង្រៀនអីខ្លះ មិនត្រូវចេះសុំអីពីគេផ្តេសផ្តាសនោះទេ”ម៉ាក់អំណត់ថាអោយវិជ្ជាបែបស្រទន់ នេះធ្វើអោយវិច្ឆ័យអត់ទ្រាំមិនច្រនែននឹងភាពកក់ក្តៅរបស់ផ្ទះនេះមិនបាន
“បាទម៉ាក់”វិជ្ជាតបដោយធ្វើមុខស្រពោនរួចក៏បន្តធ្វើលំហាត់
“មិនអីទេអ្នកម៉ាក់ នេះវិជ្ជារៀនពូកែបែបនេះគួរតែមានរបស់លើកទឹកចិត្តខ្លះ ណាមួយខ្ញុំក៏ទុកវិជ្ជាជាប្អូនប្រុសខ្ញុំម្នាក់ដែល ខ្ញុំតែងចង់បានប្អូនប្រុសដែលគួរអោយស្រលាញ់ដូចវិជ្ជានេះយូរមកហើយតែម៉ាក់ប៉ាខ្ញុំ”និយាយដល់ត្រង់នេះវិច្ឆ័យក៏ធ្វើមុខស្រពោន
“នេះវាមិនខ្ញុំខានកូនទេអី”ម៉ាក់អំណត់ចាញ់និងមុខស្រពោនរបស់វិច្ឆ័យទៅហើយ
“បាទ!កូនរីករាយជានិច្ច”វិច្ឆ័យនិយាយដោយញញឹម”មានអារម្មណ៍ថាផ្ទះនេះកក់ក្តៅដល់ហើយខ្ញុំច្រណែនអំណត់ដល់ហើយដែលមានគ្រួសារបែបនេះ”វិច្ឆ័យញញឹមមានអារម្មណ៍ថានេះជាផ្ទះទីពីររបស់គេ
“ក្មួយសាកញ៉ាំនំគមនេះទៅមើលឆ្ងាញ់ណាស់ណា៎”ប៉ាអំណត់និយាយដោយហុចចាននំគមអោយវិច្ឆ័យ ពេលឃើញគេល្អដាក់វិជ្ជានិងចរិករម្យទមរបស់គេបែបនេះ ធ្វើអោយគាត់អត់ទ្រាំលួចសរសើរក្នុងចិត្តមិនបាន ណាមួយគាត់ក៏សប្បាយចិត្តដែលអំណត់មានមិត្តភក្តិដូចជាវិច្ឆ័យ
“បាទ!អរគុណលោកប៉ាស្នាដៃអ្នកម៉ាក់ឆ្ងាញ់បំផុត ញ៉ាំស្នាដៃអ្នកម៉ាក់ថ្ងៃណាក៏ធ្វើអោយខ្ញុំញ៉ាំបាយមិនដែលសល់ពីចាននោះដែរ”វិច្ឆ័យនិយាយដោយចាប់ផ្តើមញ៉ាំនំគម
“សរសើរម៉ាក់ពេកហើយ វិច្ឆ័យនេះសំដីផ្អែមដល់ហើយ”ម៉ាក់និយាយដោយសើចតិចៗ នេះវិច្ឆ័យបានក្លាយជាសមាជិកគ្រួសារនេះហើយតើ អំណត់គ្មានពាក្យអីនិយាយបានត្រឹមញញឹមតិចៗ នេះគេមិនទាន់យល់ស្ថានភាពនៅឡើយ???
សំលេងសើចសប្បាយរបស់គ្រួសារមួយនេះក៏ចាប់ផ្តើម ដូចជាបាននិយាយអញ្ជឹងផ្ទះនេះតូចពិតមែនតែសែនកក់ក្តៅ។
“អរគុណសំរាប់នំគម! ជំរាបលាលោកប៉ាអ្នកម៉ាក់”វិច្ឆ័យជំលាបលាប៉ាម៉ាក់អំណត់រួចក៏ងាកមកមើលវិជ្ជា”បងទៅហើយណាវិជ្ជា ចាំអាទិត្យនេះបងមកទទួលទៅទិញឡានបញ្ជាណា”វិច្ឆ័យនិយាយដោយអង្អែលក្បាលវិជ្ជា
“បាទបង! ស្រលាញបងឆ័យបំផុត”វិជ្ជារត់ទៅអោបវិច្ឆ័យ ក្មេងតែប៉ុណ្ណឹងអ្នកណាល្អជាមួយវា វាក៏ល្អជាមួយយើងវិញ ដូចគេថាកូនក្មេងជាក្រណាត់សមិនខុសមែន
“នេះគ្រាន់តែគេល្អបន្តិចក៏ភ្លេចបងទៅហើយ”អំណត់រអ៊ូក្បែរៗនេះ
“អត់ទេស្រលាញ់បងអំណត់ជាងគេក្នុងលោកនេះ”វិជ្ជានិយាយដោយរត់ទៅអោបអំណត់
“បានហើយចូលផ្ទះទៅវិជ្ជា លោកប៉ាអ្នកម៉ាក់ក៏ចូលផ្ទះទៅប្រយ័ត្នផ្តាសាយ ខ្ញុំជូនវិច្ឆ័យដល់ថ្នល់ធំសិនខ្លាចគេរកតាក់ស៊ីមិនបាន”អំណត់និយាយ
“អញ្ជឹងទៅចុះកូន”ថាហើយអ្នកផ្ទះអំណត់ក៏ចូលផ្ទះវិញ ទុកអោយអំណត់នឹងវិច្ឆ័យដើរទៅថ្នល់ធំតែពីរនាក់
“មើលទៅអ្នកផ្ទះខ្ញុំដូចជាចូលចិត្តឆ័យដល់ហើយ”អំណត់និយាយពេលដែលបរិយាកាសស្ងប់ស្ងាត់
“អំណត់មិនមែនច្រនែនខ្ញុំទេណា”វិច្ឆ័យនិយាយដោយញញឹម
“អត់ទេខ្ញុំសប្បាយចិត្តទៅវិញទេ”អំណត់និយាយដោយញញឹមហើយមើលមុខវិច្ឆ័យ វិច្ឆ័យសប្បាយចិត្តជាខ្លាំងពេលលឺសំដីអំណត់បែបនេះ
“ខ្ញុំច្រនែនអំណត់ដល់ហើយ មានគ្រួសារមួយដ៍កក់ក្តៅបែបនេះ មានអារម្មណ៍ថានៅផ្ទះអំណត់កក់ក្តៅខ្លាំងណាស់មើលទៅរដូវរងានេះខ្ញុំសុំមកនៅទីនេះដែលហើយ”វិច្ឆ័យនិយាយលេងដោយសើចតិចៗរួចក៏មើលទៅមេឃ
“ឆ័យអាចមកលេងពេលណាក៏បាន”អំណត់និយាយដោយមើលមេឃដូចគ្នា
“អំណត់ជាអ្នកនិយាយទេណា៎!”វិច្ឆ័យនិយាយដោយមើលមុខអំណត់ ចំនែកអំណត់ក៏ងក់ក្បាលពេលប៉ះខ្សែរភ្នែកវិច្ឆ័យគេក៏មុខក្រហមរួចក៏ងាកមើលទៅមេឃ ចំនែកវិច្ឆ័យពេលឃើញបែបនេះធ្វើអោយគេកាន់តែពេញចិត្តអំណត់ថែមទៀត
“នោះទេពសុយុទ្ធ ទេតើ”អំណត់លាន់មាត់ វិច្ឆ័យក៏ប្រញាប់ងាកទៅមើល រួចអ្នកទាំងពីរក៏បួងសួងជាមួយគ្នា
“អំណត់បួងសួងអីដែរ”វិច្ឆ័យសួរ
“ប្រាប់ទៅលែងសាកសិទ្ធហើយ”អំណត់ឆ្លើយ”នោះឡានតាក់ស៊ី”អំណត់ក៏លើកដៃហៅតាក់ស៊ី
“រាត្រីសួស្តីណាអំណត់”វិច្ឆ័យនិយាយយ៉ាយស្រទន់រួចក៏ឡើងឡាន
“រាត្រីសួស្តី”អំណត់និយាយដោយញញឹម
វិច្ឆ័យក៏ជិះឡានមកខុនដូវិញ តាមផ្លូវគិតរឿងពេញមួយថ្ងៃនេះធ្វើអោយគេញញឹមឥតឈប់ នេះគេកំពុងមានសេក្តីសុខនិងសេ្នហាមួយនេះ មនុស្សដែលមានស្នេហាគឺបែបនេះហើយតែងមើលឃើញពិភពលោកស្រស់បំព្រងជានិច្ច។ ចង់ដឹងថាពួកគេទាំងពីរបួសសួងអីខ្លះទេ
(អរគុណដែលអោយខ្ញុំជួបអំណត់ សង្ឃឹមថាគេនឹងញញឹមគ្រប់ពេល)ជាបំណងប្រថ្នារបស់វិច្ឆ័យ
(អគុណដែលផ្តល់មិត្តម្នាក់ដូចវិច្ឆ័យដល់ខ្ញុំ តែបើសិនជាអាចសូមអោយខ្ញុំជួបសាន់ម្តងទៀត តែម្តងក៏ខ្ញុំអស់ចិត្តដែល)ជាបំណងប្រថ្នារបស់អំណត់
តើអ្នកទាំងអស់គ្នាគិតថាយ៉ាងណាដែរ? ^0^
………………
អាផាតមិនរបស់វិច្ឆ័យ
“យ៉ាងម៉េចហើយ!បានជាស្មានេះហើយទើបមកដល់”សានរអ៊ូពេលដែលវិច្ឆ័យឈានជើងមកដល់
“ស្អីមកដល់ក៏រអ៊ូភ្លាមតែម្តង!”វិច្ឆ័យនិយាយតែស្នាមញញឹមនៅតែមិនអាចរលុបពីមុខវិច្ឆ័យ
“ទៅធ្វើស្អីខ្លះប្រាប់យើងខ្លះមើល”នេះជំងឺក្មេងចង់ដឹងរឿងគេរបស់សានរើឡើងហើយ
“គ្មានស្អីទេគ្រាន់តែទៅសួនកំសាន្ត និងចូលផ្ទះគេលេងបន្តិចតែប៉ុណ្ណោះ”វិច្ឆ័យនិយាយដោយមិនឈប់ញញឹម
“នេះឈប់ញញឹមទៅ ប្រយ័ត្នគេថាឯងឆ្កួតទៅ យ៉ាប់មែនពួកមានស្នេហា”សាននិយាយដោយគ្រវីក្បាល
“មានឯណា”វិច្ឆ័យតប
“នៅមានមុខនិយាយទៀតមើលមុខឯងញញឹមឡើងចង់ជ្រួញទៅហើយ នេះចំនាយទុនដល់ហើយសុខចិត្តជិះឡានក្រុងជាមួយគេ”សាននិយាយដឺ ចំនែកឯងវិច្ឆ័យមិនតបព្រោះកំពុងអារម្មណ៍ល្អ
“ឈប់ញញឹមទៅ យើងឆ្កួតមិនខានទេមានមិត្តរោគចិត្តដូចឯងនេះមនុស្សស្អីស្រីម៉ាគគោកមិនស្រលាញ់ ទៅស្រលាញ់ប្រុសដូចគ្នា គិតក៏ព្រឺសំបុរទៅហើយ”សានបន្តដឺ
“នេះឯងចង់ត្រូវយើងរំលោភមែនទេអាសាន”វិច្ឆ័យងាកមកធ្វើមុខឃោរឃៅដាក់សាន
“និយាយលេងទេអាពួកម៉ាក យើងទៅដេកមុខហើយ”សានភ័យរត់ទៅបាត់ ចំនែកឯវិច្ឆ័យបានត្រឹមញញឹមចំពោះមិត្តភក្តិមិនចេះធំម្នាក់នេះ។

No comments:

Post a Comment