October 22, 2013

True love Chapter3


១០ឆ្នាំកន្លងផុតទៅ…………
 ពេលវេលាហាក់ដូចជាលឿនណាស់ មួយប្រ៉ប្រិចភ្នែកសោះរយៈពេល១០ឆ្នាំទៅហើយ។ តាំងពីពេលសាន់ចាកចេញទៅអំណត់តែងតែឆ្លៀតពេលមកមើលផ្ទះសាន់ ព្រោះសង្ឃឹមថាថ្ងៃណាមួយសាន់ត្រលប់មកវិញ តែគ្មានសញ្ញាណណាមួយបញ្ជាក់ពីវត្តមានសាន់ឡើយ។ យូរៗទៅអំណត់ក៏ប្រាកដចិត្តថាសាន់គ្មានថ្ងៃវិលវិញទេ គេបានត្រឹមប្រមូលផ្តុំរាល់អនុស្សាវរីយ៍ទាំងអស់ទុកជាការចងចាំល្អៗរបស់គេ តែទោះជាយ៉ាងណាគេនៅតែពាក់ខ្សែរកដែលសាន់អោយជាប់នឹងករហូត ទោះជាគេប្តូរជីវិតក៏ដោយ។ មានម្តងនោះពេលគេចេញពីរៀនក៏មានពួកសិស្សពាល៣នាក់មកចាំស្ទះគេក្នុងគោលបំនងចង់យកខ្សែរកមួយនេះ តែគេមិនព្រមអោយទោះជាត្រូវក្មេងពាល៣នាក់នោះវាយយ៉ាងណាក៏គេក្តោបខ្សែកនោះជាប់ហើយមាត់នៅតែអាចញញឹមបានពេលនឹកដល់ឈ្មោះម្នាក់នោះគឺ”សាន់” (ពេលណាមិនសប្បាយចិត្តនឹកដល់ឈ្មោះទៅណា៎ព្រោះយើងជាទេវតារីករាយរបស់ឯង)សំដីនេះនៅតែរងំពេញខួរក្បាលរបស់អំណត់។ គេត្រូវក្មេងនោះវាយយ៉ាងខ្លាំងរហូតគេក្អួតឈាមតែគ្មានទឹកភ្នែកមួយដំណក់ណាធ្លាក់មកហើយ(អាក្មេងល្ងង់ ឈប់ទន់ជ្រាយដូចមនុស្សស្រីទៀតទៅ)សំដីនេះធ្វើអោយអំណត់ប្រាប់ខ្លួនឯងថា(“អំណត់កុំយំឯងត្រូវតែរឹងមាំដើម្បីសាន់គេប្រាកដជាពិបាកចិត្តពេលឃើញឯងយំបែបនេះ”) តែសំណាងល្អហើយដែលមានសិស្សផ្សេងឃើញហើយស្រែកអោយគេជួយ អំណត់ត្រូវដេកពេទ្យដល់ទៅ២អាទិត្យទើបអាចមករៀនបាន។ ពេលដែលគេមិនសប្បាយចិត្តគ្រាន់តែគេកាន់ខ្សែរកមួយនេះគេក៏ទទួលបានភាពកក់ក្តៅដែលមិនអាចពិពណ័នាបាន វាជាសេក្តីសុខដែលគ្មានទីបញ្ចប់។ ឆ្នាំនេះអំណត់បានប្រលងជាប់អាហារូបករណ៏នៅសកលវិទ្យាល័យដែលធំនិងថ្លៃជាងគេរបស់ប្រទេសខ្មែរ ដែលតំលៃវាក្នុងមួយឆ្នាំមិនក្រោម៥០លាននោះទេ។ វាជាមោទនភាពមួយដែលគ្រួសារអំណត់ទទួលបានពីអំណត់ ប៉ាម៉ាក់អំណត់ពិតជាមានមទនភាពខ្លាំងណាស់ដែលកូនប្រុសរបស់គាត់អាចចូលរៀននៅសាលាថ្លៃកប់ពពកដែលពួកគាត់គ្មានលទ្ធភាពអោយអំណត់រៀនបាន។
ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់គេ គេកំពុងនៅមុខកញ្ជក់រៀបចំខ្លួនអោយបានត្រឹមត្រូវ
“រៀបចំខ្លួនរួចនៅកូន ប្រយ័ត្នខកឡានក្រុងទៅរៀនមិនទាន់ណា”ម៉ាក់អំណត់ស្រែកប្រាប់ អំណត់ក៏ប្រញាប់ចេញពីបន្ទប់
“ថ្ងៃនេះបងប្រុសសង្ហារនិងឡូយបំផុត”ប្អូនប្រុសតែមួយគត់របស់អំណត់ឈ្មោះវិជ្ជានិយាយ ឆ្នាំនេះវាមានអាយុ៨ឆ្នាំហើយ”វិជ្ជានឹងខំរៀននឹងបានសង្ហារនិងឡូយដូចបងអំណត់ដែល”វិជ្ជាញញឹមដាក់បងប្រុស អំណត់ក៏ស្ទុះទៅលើកប្អូនដាក់លើកស្មា
“បងជឿជាក់ថាវិជ្ជាប្រាកដជាធ្វើបានព្រោះវិជ្ជាពូកែស្រាប់ទៅហើយមែនទេ”អំណត់និយាយដោយញញឹមព្រោះតែឃើញភាពគួរអោយស្រលាញ់របស់ប្អូនប្រុស
“បាទ”វិជ្ជាក៏ដូចគ្នាគេមានមោទនភាពចំពោះបងប្រុសរបស់ខ្លួនណាស់
“បានហើយបងប្អូនឯងនៅប្រលែងគ្នាដល់ណាទៀត! អំណត់ប្រញាប់ទៅកូនប្រយ័ត្នយឺតពេលណា៎”ប៉ាអំណត់និយាយដោយញញឹមដូចគ្នា មិត្តរួមការងាររបស់គាត់ម្នាក់ៗសុទ្ធតែសរសើរពីអំណត់មិនដាច់ពីមាត់នេះហើយដែលធ្វើអោយគាត់មិនមានភាពនឿយហត់បន្តិចណាសោះពេលកំពុងធ្វើការ”
“នេះកញ្ចប់បាយកូនប្រយ័ត្នភ្លេចណា៎! ខាងក្នុងសុខតែជាម្ហូបដែលកូនចូលចិត្តទាំងអស់”ម៉ាក់អំណត់និយាយដោយហុចកញ្ចប់បាយអោយទៅអំណត់
“លោកប៉ា អ្នកម៉ាក់!កូនជំលាបលា”អំណត់លើកដៃសំពះប៉ាម៉ាក់របស់គេ”អាប្អូន!បងទៅហើយ”អំណត់យកដៃឆ្លីសក់វិជ្ជា រួចអំណត់ក៏ចាកចេញទៅ។ ស្នាមញញឹមនៅតែមិនទាន់រសាយចេញពីមាត់សមាជិកគ្រប់ៗរូប
គ្រួសារនេះពោលពេញទៅដោយភាពកក់ក្តៅ ស្នាមញញឹមបានលេចចេញពីមាត់សមាជិកគ្រប់ៗគ្នា ទោះពួកគេក្រមិនវីឡាស្កឹមស្កៃ ម្ហូបអាហារល្អៗ ប្រើប្រាស់របស់របរទំនើប ថ្លៃ ក៏ពួកគេអាចរស់នៅដោយរីករាយគ្មានទុក្ខកង្វល់បន្តិចណាឡើយ។ សុភមង្គលមិនអាចយកលុយមកទិញបានទេ ទោះជាទិញបានក៏វាត្រឹមជាសុភមង្គលក្លែងក្លាយតែប៉ុណ្ណោះ។
“សាន់ជួយផ្តល់កំលាំងចិត្តដល់ខ្ញុំផងណា៎! សង្ឃឹមថាមិនមានរឿងអាក្រក់កើតឡើងទេ”អំនត់និយាយដោយដៃកាន់ខ្សែកជាប់
………………………………………………………..
ចំនាយពេល៣០នាទីអំណត់បានមកដល់់សកលវិទ្យាល័យដោយជិះឡានក្រុង។ នៅមុខសកលវិទ្យាល័យទឹកមុខអំណត់ដែលពោលពេញដោយមោទនភាពបានសំដែងឡើង ទីបំផុតគេអាច អាចមកឈរនៅទីនេះបានហើយ គេបានកាន់ខ្សែកជាប់នឹងដៃ(បើគ្មាឯងទេខ្ញុំក៏គ្មានថ្ងៃនេះដែល”សាន់”)អំណត់គិតក្នុងចិត្តព្រោះគ្រប់ពេលវេលាដែលគេលំបាកគ្រាន់តែនឹកដល់សាន់មនុស្សម្នាក់នោះ គេក៏អាចញញឹមចេញមកយ៉ាងងាយ។ តែអំណត់ស្រាប់តែនឹកឃើញរឿងម្យ៉ាង គេក៏មើលទៅនាឡិកាដ៏ចាស់របស់គេ
 “ស្លាប់ហើយសល់តែ៥នាទីទៀតទេ”អំណត់និយាយរួចក៏ប្រញាប់រត់សំដៅទៅថា្នក់
 ដូចជាការគិតសិស្សបានមកដល់គ្រប់គ្នាគេច្បាស់ជាបានទៅអង្គុយតុក្រោយគេមិនខាន។ គេក៏ដើរសំដៅទៅតុក្រោយគេបង្អស់ ម្នាក់ៗសំលឹងគេមិនដាក់ភ្នែកព្រោះតែរូបរាងរបស់គេ ។ សំលៀកបំពាក់ចាស់ៗ សក់បែបរញ៉េរញៃ(តាមទំលាប់អ្នករៀនច្រើនមិនចាប់អារម្មណ៍នឹងរូបសម្បត្តិរបស់ខ្លួន) ដៃម្ខាងកាន់ប្រអប់ដាក់អាហារ ដៃម្ខាងទៀតកាន់ឆ័ត្រ និងចរិកខ្លាចៗ អៀនៗដែលមិនសូវចុះចូលចិត្តចុះចំនោមអ្នកណាណោះអាចស្តែងអោយឃើញថាគេជាសត្វចំលែកក្នុងកែវភ្នែករបស់អ្នកគ្រប់គ្នា ព្រោះមនុស្សដែលរៀននៅទីនេះ៩៩.៩៨%ជាកូនអ្នកមានដែលពួកគេអាចរៀនដោយបង់ថ្លៃ ព្រោះសាលានេះជាសាលាអន្តរជាតិមានស្តង់ដារខ្ពស់ការប្រលងចូលមានដោយកំរណាស់ឆ្នាំខ្លះគ្មានសិស្សជាប់អាហារូបករណ៍សោះក៏មានដែល។ បែបនេះហើយបានជាសិស្សនៅទីនេះសុទ្ធជាកូនអ្នកមានគ្រប់ស្រទាប់ដែលមានសភាពរូបសម្បត្តិនិងសំភារះនិយមខ្ពស់ ព្រោះម្នាក់ៗប្រកួតប្រជែងគ្នាប្រើប្រាស់របស់របរសុទ្ធតែម៉ាកល្បីៗមិនថាសំលៀកបំពាក់ ស្បែកជើង គ្រឿងអង្កាល កាតាប ទូរស័ព្ទ iphone
ipad sumsong  Nokia  HTC  Blackberry Sony …………។
 “សួស្តីនិស្សិតទាំងអស់គ្នា! សូមនិសស្សិតទាំងអស់គ្នាមកកាន់សាលធំដើម្បី ប្រារព្ធពិធីអបអរការបើកបវេសនការនាឆ្នាំសិក្សាថ្មីនេះ សូមអរគុណ!”សំលេងម៉េក្រូដែលបានបំពាក់គ្រប់ថ្នាក់បានបន្លឺឡើង ធ្វើអោយនិស្សិតទាំងអស់គ្នារៀបចំរបស់របររួចក៏ធ្វើដំណើរទៅកាន់សាលប្រជុំ ចំនែកអំណត់ក៏ធ្វើរៀបចំរបស់របរថានឹងទៅសាលប្រជុំដែលតែស្រាប់តែងាកមកក៏បាត់មិត្តរួមថ្នាក់អស់ទៅហើយ
 “ស្លាប់ហើយមិនទាន់ដឹងថាសាលប្រជុំនៅកន្លែងណាផង! ស្លាប់មិនខានទេខ្ញុំ”អំណត់និយាយដោយចង់យកក្បាលបោកនឹងជញ្ជាំងអោយស្លាប់តែម្តង។
 គេក៏ចេញពីថ្នាក់មកមើលក្រែងលោមានអ្នកណាម្នាក់អាចសួរបានខ្លះ តែគ្មានស្រមោលមនុស្សសូម្បីតែមួយអ្នក។ គេក៏ចាប់ផ្តើមដើរមើលតាមថ្នាក់តែនៅតែគ្មានមនុស្សដដែល។ គេចាប់ផ្តើមបែកញើសហើយព្រោះដើររក៣អាគារហើយនៅតែមិនអាចរកសាលប្រជុំឃើញដដែល សូមប្រាប់ថាសាកលវិទ្យាល័យនេះមានទំហំមិនតូចជាង១ហិចតានោះទេ មានអាគារជាង៣០ អាចនិយាយថាផ្នែកនិមួយៗនៅដាច់ដោយឡែកពីគ្នា ដូចនេះបើចង់ដើរអោយសព្វសាលាទាំងមូលយ៉ាងហ៊ោចណាស់ក៏ចំនាយពេល១ថ្ងៃពេញដែល។គេរត់ចុះរត់ឡើងមកដល់ត្រង់ផ្លូវបត់របស់អាគារមួយដោយមិនបានមើលមុខគេក៏រត់ទៅប៉ះមនុស្សម្នាក់ដោយគ្មានចេតនា
 “អេ!ឯងរត់ប្រញាប់ទៅនរកមែនទេ បានជាមិនមើលមុខបែបនេះ”និស្សិតប្រុសដែលគេរត់បុកនោះបានងើបក្រោកឡើងបោសសំលៀកបំពាក់បន្តើររអ៊ូរបន្តើរ
 “អោយខ្ញុំសូមទោសខ្ញុំគ្មានចេតនាពិតមែន”អំណត់ងើបឈរឡើងដោយអោនមុខចុះសំដែងការសូមទោស
 “នេះឯងគិតថាសូមទោសអាចដោះស្រាយរឿងគ្រប់យ៉ាងបានមែនទេ”និស្សិតប្រុសនោះនិយាយដោយខឹងជាខ្លាំងគេមើលទៅអំណត់ដែលស្ថិតក្នុងសំលៀកបំពាក់តំលៃថោកៗ និងចរិកសើកៗរបស់អំណត់។
 “បានហើយអាសាន! គ្រាន់តែប៉ុណ្ណឹងក៏យកទោសគ្នាធ្វើអី គ្នាសូមទោសទៅហើយនោះ ម្យ៉ាងគេក៏គ្មានចេតនាដែល”និស្សិតប្រុសម្នាក់ទៀតដែលទំនងជាមិត្តភក្តិរបស់និស្សិតប្រុសដែលឈ្មោះសាននេះបាននិយាយដោយដើរមកតាមក្រោយ
 “តែ......”នាយសាននេះនៅតែចង់រករឿងតែត្រូវមិត្តគេទាយចេញ
 “បានហើយ!”សិស្សម្នាក់នោះក៏អូសដៃនាយសានចេញទៅ ស្រាប់តែអំណត់នឹកឃើញរឿងម្យ៉ាង
 “ឈ....ឈប់ សិន! “អំណត់ស្រែកទាំងស្ទាក់ស្ទើរក្នុងចិត្ត
 “នៅចង់មានរឿងអីទៀត”នាយសាននិយាយ នាយម្នាក់នេះពិតជារំខានខួរមែន
 “ខ្ញុំចង់សួរថាតើសាលធំនៅកន្លែងណាដែល”អំណត់សួរដោយខ្លាចៗ
 “នេះវង្វេងផ្លូវរកសាលធំមិនឃើញមែនទេ?”មិត្តភក្តិសាលនិយាយដោយញញឹម ស្នាមញញឹមរបស់គេបានធ្វើអោយអំណត់នឹកឃើញដល់មនុស្សម្នាក់
 “......”អំណត់មិននិយាយអ្វីបានត្រឹមតែងក់ក្បាលព្រោះមានអារម្មណ៍ថាខ្មាស់ខ្លួនឯង
 “អញ្ជឹងទៅជាមួយយើងទៅ”មិត្តភក្តិរបស់សានម្នាក់នេះនិយាយដោយអារម្មណ៍ល្អ ខុសពីសានដែលធ្វើមុខមិនពេញចិត្តចំពោះសំណើរនេះ
 “បាទ!អគុណ”អំណត់ឆ្លើយដោយញញឹមដោយគេមានអារម្មណ៍ថាស្និទ្ធិស្នាលចំពោះម្នាក់នេះ។

No comments:

Post a Comment