October 22, 2013

True love Chapter6


“អរុណសួស្តីវិច្ឆ័យ! អរុណសួស្តីសាន”អំណត់និយាយដោយរីករាយ ពេលមកដល់ថ្នាក់
“បាទ!អរុណសួស្តី”វិច្ឆ័យនិយាយដោយមើលមុខអំណត់មិនចំ តែអំណត់មិនបានចាប់អារម្មណ៍នោះឡើយ តែអ្នកចាប់អារម្មណ៍បែរជាសានទៅវិញ
“នៅមិនទាន់បាត់អៀនទៀតអីអាពួកម៉ាក!” សាននិយាយតិចៗល្មមអាចវិច្ឆ័យលឺ ព្រោះពួកគេអង្គុយតុជាមួយគ្នាដែលមានអំណត់អង្គុយខាងក្រោយ
“ស្ងាត់មាត់ទៅអាសាន បើមិនចង់ត្រូវ”វិច្ឆ័យនិយាយគំរាមតិចៗ
“បើស្រលាញ់ប្រញាប់សារភាពទៅ តិចលោឆ្កែមកពីណាមកពាំបាត់ទៅ”សាននៅតែបន្តដឺ
“ឆាប់បិតមាត់ទៅតិចបានពាំស្បែកជើង”វិច្ឆ័និយាយដោយទាញក្បាលសានមកខោក
“លែងយើង លែងៗអោយលឿន”សានខំរើបំរាសទំរាំបានក្បាលជាទីស្រលាញ់មកសភាពត្រឹមត្រូវវិញ
“ខូចម៉ូតសក់យើងអស់”សានរអ៊ូបន្តើររៀបចំសក់បន្តើរ
“សូមសិស្សទាំងអស់ប្រមូលកិច្ចការផ្ទះម្សិលមិញមក”អ្នកគ្រូនិយាយ ម្នាក់ៗក៏ប្រមូលកិច្ចការអោយគ្រូលើកលែងតែសានមា្នក់
“សាន!ឯណាកិច្ចការរបស់ឯង”អ្នកគ្រូសួរពេលដែលរកកិច្ចការបស់សានមិនឃើញ
“គ………គឺ ខ្ញុំមិនបានធ្វើផង”សាននិយាយ
“អញ្ជឹងសុំអញ្ជើញទៅឈរខានក្រៅកន្លះម៉ោង”អ្នកគ្រូបញ្ជា
“សមមុខហើយអាសាន! នឹងហើយមករំខានយើង”វិច្ឆ័យសើចតិចៗល្មមសានលឺ
“បានឯងសប្បាយលើគំនរទុក្ខមិត្តភក្តិ”សានមុខស្អុយរួចដើរចេញទៅ នេះជានិសិ្សតដំបូងក្នុងថ្នាក់ហើយដែលបានទៅឈរក្រៅថ្នាក់ព្រោះទើបតែចូលរៀនបានពីរថ្ងៃតែប៉ុណ្ណោះ។ នេះវិច្ឆ័យត្រូវអរគុណសានព្រោះបើមិនមែនសានដឺគេកាលពីម្សិលមិញទេ វិច្ឆ័យក៏មិនទៅមើលសៀវភៅហើយគេក៏មិនដឹងថាមានកិច្ចការផ្ទះដែល ចំនែកបានត្រឹមលួចសើចតិចៗនឹងកាយវិការមិត្តពីរនាក់នេះតាំងពីគេចូលមកដល់ថ្នាក់។ វិច្ឆ័យងាកទៅរកអំណត់ឃើញអំណត់សើចក៏និយាយ
“នេះលួចសើចអាសានផង! ចាំមើលខ្ញុំទៅប្រាបអាសាន”វិច្ឆ័យនិយាយបំភ័យអំណត់
“កុំអីណាឆ័យ ខ្ញុំមិនបានតាំងចិត្តទេ”អំណត់និយាយដោយភ័យព្រោះមិននឹងទាន់បាត់ខ្លាចសាន រឿងថ្ងៃមុនដែលគេដើរបុកសានផង សានលេងថាអោយគេមួយរយ មួយរយ ណាមួយអំណត់បានចរិកខ្លាចគេស្រាប់ផង
“និយាយលេងតើចាំបាច់ធ្វើដូចភ័យណាស់ វាមិនមែនក្រពើឯណា! ម្យ៉ាងជាមិត្តភក្តិគ្នាសើចបន្តិចបន្តួចវាមានទៅស្អី” វិច្ឆ័យខំកែពាក្យមិននឹកស្មានថាគ្រាន់តែកំឡា លេងសោះអំណត់ភ័យដល់ថ្នាក់ហ្នឹងទេ។ ចំនែកអំណត់មិននិយាយស្អីបានត្រឹមញញឹមបែបកក់ក្តៅ គេមិនដឹងថាធ្វើបែបនេះវិច្ឆ័យភ្លឹកនឹងគេហើយ។ ទោះបីអំណត់មិនមែនកូនអ្នកមានតែសានមានស្បែកស កំពស់១ម៧៥ជាមួយរាងតូចល្វិតល្វន់គួរអោយចង់ថ្នាក់ថ្នម មុខសស្បែកមុខទន់រលោងគ្មានមុខ កែវភ្នែកធំៗពណ័ខ្មៅដូចនិល ចិញ្ចើមកោងដូចគេឥន្ទនូ ច្រមុះមិនស្រួចពេកល្មមសមជាមួយទំរង់មុខ ជាមួយនិងបបូរមាត់តូចក្រាស់ពណ័ស៊ីជំពូគួរអោយចង់ថើប ពិតជាអ្វើអោយTop ដូចជាវិច្ឆ័យពិតជាទ្រាំមិនបានមែន។
…………………
ម៉ោងអាហារថ្ងៃត្រង់
“នេះមកទាន់រឺទេ”វិច្ឆ័យនិយាយដោយយួរស្បោងមកដូចម្សិលមិញ ឥលូវប្រហែលអ្នកទាំងអស់គ្នាយល់ហើយថាតើហេតុអីវិច្ឆ័យព្យាយាមយកខ្លួនមកសិទ្ធិស្នាលជាមួយអំណត់
“តោះប្រញាប់ញ៉ាំបាយទៅយើងឃ្លានណាស់ ថ្ងៃនេះមានអីញ៉ាំខ្លះទៅ”សានក៏ប្រញាប់ប្រញារៀបចំអាហារពីប្រអប់បាយរបស់អំណត់ដោយមិនគិតពីអាហារដែលខ្លួនយកមក
“ថ្ងៃនេះអាសានវាប្រញាប់ជាខ្ញុំទៅទៀតសង្ស័យតែជាប់ចិត្តនឹងអាហាររបស់ឯងហើយមើលទៅ”វិច្ឆ័យអោនមកខ្សិបប្រាប់អំណត់
“ខ្ញុំក៏បានប្រាប់ម៉ាក់អោយរៀបចំអោយច្រើនដែល”អំណត់និយាយដោយសប្បាយចិត្ត ចំនែកឯសានមិនគិតអ្វីទេគិតតែឈ្ងោកញ៉ាំ
“អំណត់ទៅផ្ទះជិះអ្វីទៅ”វិច្ឆ័យសួរ
“ខ្ញុំជិះឡានក្រុង”អំណត់ឆ្លើយដោយដាក់បាយមួយម៉ាត់ចូលទៅ
“អញ្ជឹងទៅផ្ទះចាំខ្ញុំជូនទៅណា៎”វិច្ឆ័យនិយាយ ធ្វើអោយអំណត់ឈ្លក់បាយ”កើតអីទេ”វិច្ឆ័យម្នីម្នារកទឹកមកអោយអំណត់ ចំនែកឯសានបានត្រឹមសើច (ចេះអូសក្រឡាទៀតអាពួកម៉ាក)សានគិតក្នុងចិត្ត
“ខ្ញុំមិនអីទេ”អំណត់និយាយដោយផឹកទឹកអស់កន្លះកែវ”ខ្ញុំទំលាប់ជិះឡានក្រុងហើយ មិនបាច់រំខានឆ័យទេ”អំណត់និយាយដោយក្រែងចិត្ត ណាមួយគេមិនចង់លឺថាគេតោងមិត្តភក្តិកូនអ្នកមាននោះទេ
“អញ្ជឹងក៏តាមចិត្តខ្ញុំមិនបង្ខំទេ”វិច្ឆ័យមិនហ៊ានបង្ខំទេ ពេលឃើញអំណត់បង្ហាញទឹកមុខមិនសប្បាយចិត្ត
(អាមិត្តល្ងង់ គេនិយាយតែបន្តិចក៏ថយទៅហើយឯងនេះមិនបានការសោះ)សានគិតក្នុងចិត្តតែក៏មិនបញ្ចេញយោបល់ព្រោះមិនចង់លូកដៃរឿងស្នេហារបស់មិត្តភក្តិ។
អាហារមួយពេលនេះក៏បានបញ្ចប់ដោយស្ងប់ស្ងាត់ ដោយមានអ្នកចំលែកចិត្ត អ្នកមិនសូវសប្បាយចិត្ត និងអ្នកចង់សើចតែមិនហ៊ានសើច។
………………………
ល្ងាចចេញពីសាលា
អំណត់ដើរចេញពីសាលាដើរតំរង់ទៅចំណតឡានក្រុងដែលត្រូវដើងរំលងបីច្រកទើបដល់។ពេលដើរចេញពីសាលាមិនទាន់បាន២០ម៉ែត្រផងក៏មានសំលេងស្រែកហៅគេ
“អំណត់ៗ……ៗៗ”សំលេងស្រែកធ្វើអោយអំណត់ត្រូវងាកក្រោយរកម្ចាស់សំលេង
“ឆ័យ!នេះរត់មកតាមខ្ញុំមានការអីដែល”អំណត់សួរពេលដែលលវិឆ័យរត់មកដល់គេហើយក៏ឈប់ដង្ហក់មួយសន្ទុះរួចក៏តបវិញ
“ខ្ញុំនឹងជិះឡានក្រុងទៅជាមួយឯង ព្រោះអាសានវាមានការយកឡានទៅមុនហើយ”វិច្ឆ័យនិយាយដោយញញឹម ប៉ុន្តែអំណត់ជ្រួញចិញ្ចើមដោយឆ្ងល់
“ឆ័យធ្លាប់ជិះឡានក្រុងពីមុនមកទេ”អំណត់សួរព្រោះកំរអ្នកមានណាធ្លាប់ជិះឡានក្រុងណាស់
“មិនដែលផង”វិច្ឆ័យឆ្លើយ”តែមិនអីទេអំណត់ជិះបានរឿងអីខ្ញុំជិះមិនបាននោះ”វិច្ឆ័យនិយាយដោយញញឹម ដែលភាពញញឹមនេះបញ្ជាក់ពីភាពមានសេក្តីសុខនោះឯង។ចំនែកឯអំណត់កាន់តែឆ្ងល់ថែមទៀតថាសានមានការអីសំខាន់ម៉្លេះបានជាទុកអោយវិច្ឆ័យមកជិះឡានក្រុងជាមួយខ្លួននោះ។
កាលពី៣នាទីមុន…………
“អាសាននេះកូនសោរ”វិច្ឆ័យបោះកូនសោរអោយសាន
“អោយសោរឡានមកយើងធ្វើអី”សានសួរដោយឆ្ងល់
“ជិះឡានទៅមុនទៅ”វិច្ឆ័និយាយ
“នេះមិនមែនហៅគេជិះឡានជាមួយមិនបាន ទៅជិះឡានក្រុងជាមួយគេទេណា៎!”សាននិយាយដោយធ្វើមុខឆ្ងល់
“មិនមែនជារឿងឯងត្រូវឆ្ងល់ទេ អោយជិះទៅមុខក៏ជិះទៅ”វិច្ឆ័យមិននិយាយច្រើនក៏ដើរចេញទៅ ព្រោះបើនៅបន្តទៀតនឹងត្រូវនាយសានមើលឆ្លុះពោះវៀនពោះតាំងមិនខាន
“សង្ឃឹមថាបានជោគជ័យណាអាពួកម៉ាក”សានស្រែកដោយដឺ
“វាជាព្រូនក្នុងពោះខ្ញុំមែនទេ បានជាគិតអី ធ្វើអីក៏វាដឹងបែបនេះ”វិច្ឆ័យរអ៊ូតិចៗដោយគ្រវីក្បាល
……………………
តាមផ្លូវទៅចំណតឡានក្រុង
“នោះជាសួនកំសាន្តមែនទេ”អំណត់ចង្អុលទៅកាន់ទោងវិល ដែលវានៅឆ្ងាយពីពួកគេដល់ទៅ៤ផ្លូវឯណោះ
“បាទ!”អំណត់ឆ្លើយ ដោយមើលមុខវិច្ឆ័យដែលវិច្ឆ័យសំដែងកាយនូវអ្វីម្យ៉ាង
“អំណត់ជឿទេថាខ្ញុំមិនដែលទៅកន្លែងនោះទេ”វិច្ឆ័យធ្វើមុខស្រពោន មែនហើយក្រោយពីជួបហេតុការណ៍នោះមកគេមិនដែលទៅសួនកំសាន្តទេណាមួយគេផ្ទាល់ក៏មិនចាំថាធ្លាប់ទៅលេងសួនកំសាន្តដែររឺទេ
“ពិតមែនរឺ”អំណត់សួរដោយឆ្ងល់ ចំនែកវិច្ឆ័យក៏ងក់ក្បាលដោយធ្វើមុខស្រពោន
“ឆ័យ!ចង់ទៅលេងនៅទីនោះទេ”អំណត់និយាយ ចំនែកវិច្ឆ័យក៏ងក់ក្បាលយល់ព្រម ពួកគេក៏រត់ដេញគ្នារហូតមកដល់សួនកំសាន្ត
“អំណត់មកទីនេះញឹកញាប់ដែរទេ?”វិច្ឆ័យសួរ
“កាលមុនផ្ទះខ្ញុំក្រណាស់ ប៉ាម៉ាក់ខ្ញុំគ្មានលទ្ធភាពនាំខ្ញុំមកលេងទីនេះទេ តែដោយសារគេទើបខ្ញុំបានមកលេងនៅទីនេះ ខ្ញុំចាំថ្ងៃនោះមិនភ្លេចទេជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុតតាំងពីខ្ញុំកើតមក”អំណត់និយាយដោយបង្ហាញទឹកមុខមានសេក្តីសុខ
“គេជាអ្នកណា?”ឃើញទឹកមុខបែបនេះធ្វើអោយឆ័យអត់ទ្រាំមិនប្រច័ណ្ឌមិនបាន
“ជាមិត្តម្នាក់ដែលខ្ញុំសង្ឈឹមថាមានថ្ងៃណាមួយនឹងបានជួបគ្នាម្តងទៀត
“ជាមិត្តភក្តិកាលពីតូចៗមែនទេ”វិច្ឆ័យសួរ
“បាទ”បានលឺចំលើយរបស់អំណត់ វិច្ឆ័យក៏បានធូរចិត្តបន្តិច
“តោះ!ចង់លេងអីគេមុនឆ័យ”អំណត់សួរ
“ស្អីក៏បានដែលអំណត់ចូលចិត្តព្រោះខ្ញុំមិនដែលមកលេងផង”វិច្ឆ័យញញឹមដោយផ្អែមល្ហែមដាក់អំណត់ ដោយអំណត់មិនបានដឹងថាស្នាមញញឹមនោះលាក់នូវអ្វីខ្លះទេ

No comments:

Post a Comment