October 22, 2013

True love Chapter2


“អេអំណត់!”សាន់ស្រែកហៅអំណត់ដែលកំពុងអង្គុយចាំគេដូចរាល់ដង “ឯងចាំយូរទេ”សាន់សួរដោយមកអង្គុយជិតអំណត់ ចំនែកអំណត់គ្រវីក្បាលទាំងញញឹម ទាំងដែលគេអង្គុយចាំសាន់រាប់ម៉ោងទៅហើយ
“កុំខឹងយើងអីណា រវល់រករបស់នេះបានវាយូរអញ្ជឹង”សាន់និយាយដោយលើកខ្សែករមាសដែលមានបន្តោងសរសេរជាអក្សរ”សាន់”ជាមួយ
“យកទៅយើងអោយឯង”សាន់និយាយដោយហុចខ្សែរកនោះអោយទៅអំណត់
“អោយខ្ញុំធ្វើអី”អំណត់សួរដោយភាំង
“ជាកាដូខួបកំណើតឯង”សាន់និយាយដោយស្រស់ស្រាយ
“ទេ!វាមានតំលៃពេកហើយខ្ញុំមិនយកទេ ហើយឯងបានមកពីណាបើប៉ាម៉ាក់ឯងដឹងនឹងគិតថាខ្ញុំបង្ខំឯងអោយលួចរបស់នេះមកអោយខ្ញុំមិនខាន”អំណត់និយាយដោយមិនសប្បាយចិត្ត
“មិនអីទេវាជាកាដូខួបកំណើតកាលពីឆ្នាំទៅមួយដែលយាយខ្ញុំអោយខ្ញុំទេ របស់បែបនេះខ្ញុំមានច្រើនណាស់”សាន់និយាយកុហកទាំងដែលគេស្រលាញ់ខ្សែកមួយនេះខ្លាំងណាស់
“អរគុណហើយ! តែខ្ញុំមិនយកទេមានឯងជាមិត្តខ្ញុំវាជាកាដូដែលល្អបំផុតណាស់ទៅហើយសំរាប់ខ្ញុំ”អំណត់និយាយដោយមើលទៅមេឃហើយញញឹម
“តែយើងមានរឿងចង់ប្រាប់ឯង”សាន់និយាយដោយទំលាក់់ទឹកមុខចុះ
“មានរឿងអីទៅ”អំណត់សួរដោយឆ្ងល់
“យើងជិតចាកចេញពីទីនេះហើយ”សាន់និយាយដោយក្រៀមក្រំ
“ចាកចេញ”អំណត់ស្រែកស្ទើរភ្លាត់សំលេង
“ត្រូវហើយពីរថ្ងៃទៀតខ្ញុំត្រូវទៅនៅបរទេសហើយ”ពេលនេះអំណត់ចាប់ផ្តើមជ្រួលច្របល់ក្នុងចិត្ត
“ហេតុអី”អំណត់សួរដោយសំលេងតិចៗ

“គឺលោកតាលោកយាយដែលនៅបារាំងគាត់ចាស់ណាស់ហើយចង់ពួកយើងទៅនៅជាមួយគាត់”សាន់និយាយដោយស្រងូតស្រងាត់ដូចគ្នា”ដូចនេះឯងយកខ្សែកនេះទៅណា៎ ថ្ងៃណាមួយខ្ញុំត្រលប់មកវិញខ្ញុំអាចចំណាំឯងបានព្រោះវា”
“តែ…………”សាន់ក៏យកខ្សែកដាក់ក្នុងដៃអំណត់
“យកទៅវាតំណាងអោយមិត្តភាពយើង បើឯងធ្វើអោយបាត់យើងនឹងមិននិយាយរកឯងទៀតទេ”សាន់និយាយដោយញញឹម ស្នាមញញឹមនេះធ្វើអោយអំណត់ព្រមយកខ្សែកមួយខ្សែនេះ
“យើងត្រូវប្រញាប់ទៅវិញហើយណា ព្រោះប្រាប់ម៉ាក់ថាចេញមកក្រៅតែមួយភ្លេតទេ”សាន់និយាយរួចក៏ដើរចេញទៅ ចំនែកអំណត់បានត្រឹមអង្គុយមើលសាន់ចាកចេញទៅ
“ខ្ញុំក៏ដឹងហើយថាគង់មានថ្ងៃនេះ តែដូចជាលឿនពេកហើយ”អំណត់ក្តោបខ្សែកជាប់ទ្រូងរួចមើលទៅមេឃដោយគ្មានអារម្មណ៍ទីបំផុតមិត្តភក្តិតែមួយគត់របស់គេក៏ត្រូវចាកចេញ ទឹកភ្នែកមួយតំនក់បានស្រក់ចុះព្រោះតែអំណត់ដឹងច្បាស់ថាភាពឯកាបានចូលមកហ៊ុំព័ន្ធគេម្តងទៀត។
…………………………
 នេះជាថ្ងៃដែលសាន់ត្រូវចាកចេញទៅហើយ អំណត់ក៏មកលួចចាំមើលសាន់។ពេលគេមកដល់ក៏ឃើញមានមិត្តភក្តិសាន់ដែលនៅក្បែរៗនេះមកចាំលាសាន់គ្រប់គ្នា ចំពេលនោះសានក៏ក្រលេកឃើញអំណត់
“នោះមិត្តភក្តិសំណប់ចិត្តរបស់ឯងឈរនៅត្រង់នោះ ល្អហើយដែលចេះដឹងថាខ្លួនឯងនៅទីណា”សាននិយាយ ធ្វើសាន់ងាកទៅរកអំណត់
“ស្ងាត់ទៅអាសាន!”សាន់ក៏ដើរមករកអំណត់
“ហេតុអីស្មានេះទើបតែមក យើងខំរកមើលឯងយូរហើយ”សាន់និយាយទៅកាន់អំណត់ តែអំណត់មិនតបអ្វីទាំងអស់ កែភ្នែករបស់គេចាំផ្តើមរលីងរលោងដោយទឹកភ្នែក
“កុំយំណា៎អំណត់! យើងគង់បានជួបគ្នាក្នុងថ្ងៃណា៎មួយមិនខាន”សាន់ទះស្មាអំណត់តិចៗ
“យើងពិតជាបានជួបគ្នាទៀតមែនទេ”អំណត់សួរដោយល្ងង់
“មែនហើយអាក្មេងល្ងង់ ឈប់ទន់ជ្រាយដូចមនុស្សស្រីទៀតទៅ ពេលណាមិនសប្បាយចិត្តនឹកដល់ឈ្មោះទៅណា៎ព្រោះយើងជាទេវតារីករាយរបស់ឯង”¬¬សាន់និយាយដោយញញឹមដែលពោលពេញដោយភាពកក់ក្តៅ
“អើម…………!!!”អំណត់ងក់ក្បាលដោយញញឹមដូចគ្នា
“សាន់កូន!ដល់ម៉ោងត្រូវហើយ”ម៉ាក់សាន់ស្រែកប្រាប់
“បាទ”សាន់តបនឹងម៉ាក់របស់គេរួចងាកមកនិយាយជាមួយអំណត់”យើងទៅហើយណា៎! ត្រូវសើចអោយបានច្រើនដឹងទេ”សាន់ញញឹមម្តងទៀត អំណត់ក៏ងក់ក្បាល
“ទៅអោយបានសុខណា៎ “អំណត់លើកដៃលាសាន់
អំណត់ឈរមើលឡានសាន់បើកចេញទៅឆ្ងាយរហូតមើលលែងឃើញ
“សាន់ខ្ញុំនឹងចាំឯង ទោះពេលវេលាយូរប៉ុណ្ណាក៏ឯងនៅតែជាមិត្តល្អបំផុតរបស់ខ្ញុំដែល”អំណត់និយាយតិចៗ ដៃកាន់ខ្សែកដែលសាន់បានអោយជាមួយទឹកភ្នែកដែលស្រក់ចុះមក។ នៅពេលនេះអំណត់បានដឹងថាខ្លួនឯងបានបាត់បង់របស់មានតំលៃម្យ៉ាងទៅហើយ ដែលមិនដឹងថាថ្ងៃណារបស់នោះនឹងត្រលប់មករកគេវិញទេ។អារម្មណ៍មួយនេះមានមិត្តអ្នកអានណាខ្លះធ្លាប់បានឆ្លងកាត់ខ្លះ……………!!!!! TT^TT

No comments:

Post a Comment