October 22, 2013

True love Chapter12


“អូនញ៉ាំអីបន្តិចទៅណា សុទ្ធជាកំហុសបង ពេលឃើញអូនបែបនេះបងពិតជាពិបាកចិត្តណាស់”វិច្ឆ័យនិយាយដោយកាន់បាយមួយចានក្នុងដៃ ដោយអំណត់មិនខ្វល់នឹងវិច្ឆ័យ គេនៅតែដេកដោយមិនចេញទៅណាហើយក៏មិននិយាយជាមួយនឹងវិច្ឆ័យ
“បងសូមទោស អូនចង់អោយបងធ្វើអីក៏បានអោយតែអូនឈប់ខឹងនឹងបង”វិច្ឆ័យនិយាយដោយលុតជង្គង់ហើយកាន់ដៃអំណត់
“ចេញទៅកុំមក រវល់នឹងខ្ញុំ”អំណត់គ្រវៀសដៃវិច្ឆ័យចេញ
“បងខុស បងមិនល្អ តែអូនអាចមិនស្អប់បងបានទេ”វិច្ឆ័យនិយាយដោយក្តុកក្តួល
“ខ្ញុំមិនហ៊ានខឹងនឹងឆ័យទេ ក្នុងចិត្តខ្ញុំឆ័យគឺទទេស្អាត”សំដីដ៏មុតរបស់អំណត់ធ្វើអោយឆ័យសឹងតែដាច់ប្រមាត់ជាពីរ
“បងចេញទៅហើយ អូនកុំភ្លេចញ៉ាំបាយផង” វិច្ឆ័យនិយាយដោយអស់សង្ឃឹមរួចដើរចេញទៅ ពេលបើកទ្វារបំរុងនឹងដើរចេញទៅវិច្ឆ័យក៏ងាកមកនិយាយ”តើបងពិតជាមិនអាចស្មើគេមែនទេ?”រួចគេក៏ដើរចេញទៅ
ពេលវិច្ឆ័យដើរចេញទៅអំណត់ក៏ក្រោកឡើងដោយកាន់ខ្សែរករបស់សាន់នៅក្នុងដៃ ហើយសំលឹងមើលទៅទ្វារក្នុងកែវភ្នែកពោលពេញដោយភាពសោកសៅ។តាមពិតគេក៏អាណិតវិច្ឆ័យខ្លះដែលតែគេពិតជាមិនអាចទទួលយកបាននូវអ្វីដែលឆ័យបានធ្វើដាក់គេបានឡើយ។ ទង្វើរបស់វិច្ឆ័យបានបំផ្លាញអារម្មណ៍ល្អដែលអំណត់មានចំពោះគេ អំណត់មិននឹកស្មានសោះថាវិច្ឆ័យមកជាន់ឈ្លីនិងមើលងាយក្តីស្រលាញ់របស់គេបែបនេះទេ។
ពេលល្ងាចពួកគេក៏ត្រលប់មកវិញដោយភាពស្ងៀមស្ងាត់គ្មាន។ អ្វីៗប្រែជាក្រៀមក្រំយ៉ាងចំលែករហូតអាចធ្វើអោយសានអាចយល់បានប្រាកដជាមានរឿងអីកើតឡើងចំពោះពួកគេទាំងពីរ។
ម៉ោង៨កន្លះ រាជធានីភ្នំពេញ…………
មកដល់ភ្នំពេញវិញ ឡានដំណើរកំសាន្តក៏ឈប់នៅសាលា។ម្នាក់រីករាយដោយបន្សល់ទុកនូវស្នាមញញឹម លើកលែងតែមនុស្សពីរនាក់ប៉ុនោះ។អំណត់ក៏ប្រញាប់ប្រញាប្រមូលឥវ៉ាន់រួចដើរចេញភ្លាមដោយមិនខ្វល់ពីអ្នកណា។ គេដើរយ៉ាងលឿនដើម្បីគេចពីមនុស្សម្នាក់ តែនៅតែគេចមិនផុតដដែល
 “អំណត់! អូនចង់ទៅណាយប់ណាស់ហើយគ្មានឡានក្រុងទេស្មានេះនោះ”វិច្ឆ័យនិយាយដោយចាប់ដៃអំណត់
 “ឆៃកុំមករវល់នឹងខ្ញុំ! ខ្ញុំចង់ទៅផ្ទះដោយរបៀបណាក៏វាមិនទាក់ទងអីនឹងឆៃសូម្បីតែបន្តិច”អំណត់និយាយដោយគ្រវេសដីចេញពីវិច្ឆ័យ
 “ហេតុអីអូននិយាយបែបនេះ! អោយបងជូនអូនទៅផ្ទះទៅណា”វិច្ឆ័យនិយាយដោយឈរពីមុខឆៃ
 “ឆ័យចេញពីមុខខ្ញុំទៅ ខ្ញុំត្រូវការទៅផ្ទះ”អំណត់និយាយដោយដើរគេចពីវិច្ឆ័យ តែក៏ត្រូវវិច្ឆ័យអោបគេជាប់
“លែងខ្ញុំនេះឆ័យមិនចេះខ្មាសគេទេអី”អំណត់និយាយដោយប្រឹងរើបំរាស់ពីវិច្ឆ័យ
“បងមិនខ្វល់ពីអ្វីរឺអ្នកណាទាំងអស់ គឺបងដឹងតែម្យ៉ាងប៉ុណ្ណោះគឺបងស្រលាញ់អូន”វិច្ឆ័យនិយាយដោយអោបអំណត់កាន់តែណែន
“តែការស្រលាញ់របស់ឆៃខ្ញុំទទួលមិនបាននោះទេ”អំណត់ព្យាយាមរើរហូតផុតពីការអោបរបស់ឆៃ
“មកពីគេម្នាក់នោះមែនទេ តើគេល្អត្រង់ណាប្រាប់បងមក”វិច្ឆ័យគំហកដាក់អំណត់ ដែលវិច្ឆ័យមិនដែលបែបនេះពីមុនមកទេ
“យ៉ាងណាគេគ្មានថ្ងៃជាន់ឈ្លីការស្រលាញ់របស់ខ្ញុំដូចឆៃធ្វើដាក់ខ្ញុំដែរ”អំណត់ស្រែកដោយទឹកភ្នែករួចក៏រត់ចេញទៅ ចំនែកវិច្ឆ័យដាល់មួយដៃយ៉ាងខ្លាំងទៅជញ្ជាំងសាលា
“ឯងទៅធ្វើបែបនោះដាក់អំណត់ធ្វើអី!!!”វិច្ឆ័យស្រែកទៅលើមេឃ”បើអូនមិនលើកទោសអោយបង បងក៏គ្មានថ្ងៃលើកលែងទោសអោយខ្លួនឯងជាដាច់ខាត”វិច្ឆ័យនិយាយតិចៗដោយមានទឹកភ្នែកស្រក់មក គេពិតជាស្តាយកំហុសដែលខ្លួនបានប្រព្រឹត្តដាក់អំណត់ខ្លាំងណាស់។
………………
“ឆ័យហេតុអីក៏ឯងធ្វើបែបនេះចំពោះខ្ញុំ ទោះខ្ញុំមិនមែនជាមនុស្សស្រីតែខ្ញុំក៏មានសាច់មានឈាមក៏ចេះស្រលាញ់ ចេះឈឺចាប់”អំនត់និយាយដោយដេកយំនៅក្នុងបន្ទប់ គេកំពុងគិតដល់រឿងដែលបានកើតឡើងក្នុងយប់នោះ វិច្ឆ័យដូចកំរោលចូល ទោះអំណត់អង្វរ អំណត់ឈឺ អំណត់យំ អំណត់ខ្លាចប៉ុណ្ណាក៏គេមិនខ្វល់ គេដឹងតែម្យ៉ាងគឺគេចង់បានអ្វីដែលគេចង់បានប៉ុណ្ណោះ។
“តឹងៗៗ”សំលេងសាររបស់ទូរស័ព្ទអំណត់ក៏លាន់ឡើង គេក៏ឆែកសារទូរស័ព្ទ
(អំណត់បងខាងមុខផ្ទះអូន! បងចង់និយាយដថាអត់ទោសអោយបងទៅណា)ក្រោយពីមើលសាររួចអំណត់ក៏ស្ទុះទៅមើលតាមបង្អួច ក៏ឃើញវិច្ឆ័យឈរកាន់ផ្ទាំងធំមួយដោយសរសេរថា”បងសូមទោស!អត់ទោសអោយបងទៅណា”
“នេះឆ័យឆ្កួតហើយមែនទេ”អំណត់និយាយតិចៗរួចក៏តបសារវិច្ឆ័យ
(ទៅផ្ទះទៅ! កុំមកធ្វើអីឡប់ៗបែបនេះ)
មួយសន្ទុះក៏មានសារតបមកវិញ
(បងមិនទៅណាជាដាច់ខាតបើអូនមិនព្រមអត់ទោសអោយបងនោះទេ)មើលហើយក៏ធ្វើអោយអំណត់ជ្រួញចិញ្ចើម
(តាមចិត្ត!!!)តបសាររួចអំណត់ក៏ទាញវាំងននបិទបង្អួច និងភ្លើងបន្ទប់
“បន្តិចទៀតប្រហែលត្រលប់ទៅវិញដោយខ្លួនឯងមិនខានទេ”អំណត់គិតក្នុងចិត្ត
…………………………
មួយម៉ោងកន្លងផុតទៅ………
“ហើយស្មាណាបានឆ័យព្រមទៅផ្ទះ ហេតុអីក៏ក្បាលរឹងបែបនេះ”អំណត់រអ៊ូពេលដែលវិច្ឆ័យនៅតែមិនព្រមត្រលប់ទៅផ្ទះទៀត។ នៅសុខៗមេឃក៏ស្រាប់តែភ្លៀងដូចគេចាក់ទឹក វារឹតតែធ្វើអោយចិត្តអំណត់ជ្រួលច្របល់
“ពេលណាមិនភ្លៀង មកភ្លៀងអីនៅពេលនេះ តែក៏ល្អម្យ៉ាងដែលប្រហែលបន្តិចទៀតក៏ត្រលប់ទៅផ្ទះដោយខ្លួនឯងមិនខាន”អំណត់និយាយដោយមិនស្រួលក្នុងចិត្ត
មួយម៉ោងផុតទៅ…………
“នេះក្បាលរឹងម៉្លេះ ភ្លៀងខ្លាំងយ៉ាងនេះហើយនៅមិនព្រមទៅទៀត”អំណត់និយាយដោយដើរចុះដើរឡើងពេញបន្ទប់ ព្រោះវិច្ច័យមិនត្រឹមតែមិនទៅណាទេថែមទៅលុតជង្គង់ថែមទៀតផង
“ក្រឺងៗៗៗ………”សំលេងទូរស័ព្ទរបស់អំណត់រោទិ៍ គេក៏មើលទៅអេក្រង់ទូរស័ព្ទរួចក៏ប្លែកចិត្តជាខ្លាំងពេលដែលអ្នកតេរមកនេះជាសាន
“អាឡូសាន!ខ្ញុំអំណត់និយាយ”អំណត់និយាយ
“អំណត់!វិច្ឆ័យមាននៅជាមួយឯងទេ”សានសួរ
“អត់ទេ!”មិនអាចប្រាប់បានទេថាឆ័យមកធ្វើឡប់ៗបែបនេះនៅមុខផ្ទះគេ សានដឹងខ្មាសសានស្លាប់មិនខាន
“ចំលែកណាស់ទូរស័ព្ទតេរទៅក៏បិទមិនដឹងទៅណាបាត់ទេ”សាននិយាយ សានអើយសានតេរទៅទូរស័ព្ទវិច្ឆ័យប្រហែលទឹកភ្លៀងចូលខូចបាត់ហើយទេដឹង
“គេធំហើយ គេគួរតែចេះមើលខ្លួនឯងហើយ”អំណត់និយាយដឺវិច្ឆ័យពីចំងាយ
“នេះខ្ញុំមិនដឹងថាពួកឯងមានរឿងអីនឹងគ្នាទេតែខ្ញុំមើលដឹងណាថាពីអ្នកឯងឈ្លោះគ្នា”សាននិយាយដូចចាប់បានចំនុចខ្សោយអំណត់
“នេះឯង……”សាននិយាយដោយរដិបរដុប
“ខ្ញុំដឹងថាវិច្ឆ័យស្រលាញ់ឯង”លឺហើយថ្លើមអំណត់ធ្លាក់ដល់ដី”តាមពិតទៅខ្ញុំមិនគួរលូកដៃនឹងរឿងពួកឯងនោះទេ តែខ្ញុំឃើញយប់នោះវិច្ឆ័យគេពិបាកចិត្តខ្លាំងណាស់ ឯងប្រហែលគិតថាគេជាមនុស្សសំណាងតែផ្ទុយស្រលះ កាលពី៨ឆ្នាំមុនគេបានជួបប្រទះគ្រោះថ្នាក់ចរាចារណ៍ធ្វើអោយប៉ាម៉ាក់គេបាត់បង់ជីវិត មិនតែប៉ុណ្ណោះគេថែមទាំងបាត់បង់ការចងចាំទៀតផង សូម្បីការចងចាំរឿងដែលពាក់ព័ន្ធនឹងប៉ាម៉ាក់គេសូម្បីតែបន្តិចក៏គេមិនចាំដែល គេត្រូវរស់នៅជាមួយលោកតាលោកយាយដែលមានវិន័យតឹងរឹងតាំងពីពេលនោះមក អំណត់គិតមើលទៅគេគួរអោយអាណិតប៉ុណ្ណា”សាននិយាយដល់ត្រង់នេះធ្វើអោយអំណត់អួលដើមក បែបនេះហើយបានជាវិច្ឆ័យដូចជាមានសេក្តីសុខណាស់ពេលមកលេងផ្ទះគេម្តងៗ”ខ្ញុំមើលដឹងណាថាវាស្រលាញ់ឯងខ្លាំងណាស់ នៅពេលឯងលង់ទឹកវាមិនគិតពីអ្វីទាំងអស់សឹងតែប្តូរនឹងជីវិតវាដើម្បីអោយឯងមានជីវិត ហើយលា្ងចនោះវាចំនាយពេលតាំងពីល្ងាចដល់យប់ដើម្បីចាប់អំពិលអំពេកខ្ញុំសុំសរសើរវាហើយ ខ្ញុំសួរតាមត្រង់ពួកឯងមានរឿងអ្វីមានជាយប់នោះវាផឹកផងយំផងទោះខ្ញុំឃាត់យ៉ាងណាក៏វាមិនស្តាប់ តាមធម្មតាវាមិនផឹកស្រាទេព្រោះស្បែករបស់វាប្រតិកម្មនឹងស្រាពេលមកវិញវាក៏សោកសៅមិននិយាយស្អីមួយម៉ាត់សូម្បីតែឡានក៏មិនខ្ចីជិះ នេះវាមិនដឹងដើរដល់ណាទេ”នេះបានន័យថាឆ័យដើរមកផ្ទះអំណត់ ព្រះអើយកូនអ្នកមានម្នាក់ដើរចំងាយរាប់គីឡូហើយត្រូវឈររាប់ម៉ោងទៀតពេលនេះក្នុងចិត្តរបស់អំណត់ជ្រួលច្របល់យ៉ាងខ្លាំង”និយាយតាមត្រង់ទៅចុះវាស្រលាញ់ឯងខ្លាំងណាស់ខ្ញុំសរសើរវាអស់ពីចិត្តហើយ តាមលក្ខខណ្ឌរបស់វាមិនខ្វះទេមនុស្សទាំងស្រីទាំងប្រុសឈរតំរង់ជួរអោយវារើសនោះ ខ្ញុំមិនដឹងថាហេតុអីក៏ឯងបដិសេធវាទេ សម័យនេះមនុស្សដូចវាជិតផុតពូជអស់ហើយ ខ្ញុំសង្ឃឹមថាឯងនឹងយកពាក្យសំដីរបស់ខ្ញុំទៅគិតហើយកុំប្រាប់វាពីរឿងដែលខ្ញុំប្រាប់ឯងពីរឿងវាណា ព្រោះវាមិនចូលចិត្តអោយអ្នកណាលូកលាន់រឿងផ្ទាល់ខ្លួនវាទេ បានហើយសង្សារខ្ញុំហៅហើយ”និយាយរួចសានក៏ចុចបិទ ពេលនេះអំណត់ចាប់ផ្តើមដឹងថាខ្លួនដូចជាជ្រុលបន្តិចហើយសំរាប់វិច្ឆ័យ។ គេក៏ស្ទុះចុះទៅក្រោមដោយកាន់ឆ័ត្រនៅក្នុងដៃ។
តែពេលដែលចុះមកក៏មិនឃើញវិច្ឆ័យ មិនដឹងបាត់ទៅណារឺក៏ត្រលប់ទៅវិញក៏មិនដឹង
“ឯណាថានឹងចាំខ្ញុំលុះខ្ញុំព្រមលើកលែងទោសអោយនោះ តែក៏ល្អហើយដែលត្រលប់ទៅវិញ តែអេទៅវិញយ៉ាងម៉េចបើមិនយកឡានមកផង ហើយស្មានេះទៅហើយមានតាក់ស៊ីឯណាទៀត”អំណត់និយាយដោយបំរុងចូលផ្ទះវិញដោយទឹកមុខខកបំណង តែពេលក្រលេកទៅសសរភ្លើងដែលនៅជិតផ្ទះនោះ អូព្រះជាម្ចាស់!នេះបានហៅថាស្នេហ៍ពិតរំញ្ជួយមេឃមែន វិច្ឆ័យកំពុងដេកញាក់ដោយអោយផ្ទាំងមួយនោះ ពិបាកភ្នែកមើលណាស់។
“ស្លាប់ហើយ!ឆ័យនេះឯងកើតអីរឺទេ”អំណត់គ្រវែងឆ័ត្រចោលហើយស្ទុះទៅគ្រាវិច្ឆ័យ
“នេះមួយថ្ងៃញ៉ាំអីខ្លះបានជាធ្ងន់បែបនេះ”អំណត់រអ៊ូពេលគ្រាវិច្ឆ័យមកកាន់បន្ទប់ខ្លួនដោយថ្នមៗព្រោះមិនចង់អោយអ្នកផ្ទះដឹង។
មកដល់បន្ទប់អំណត់ក៏ទំលាក់គេទៅលើពូក ខ្លួនវិច្ឆ័យទឹកជោកដោយទឹកភ្លៀងគេដេកញាក់ទទើត
“អត់ទោសអោយបងណា៎អំណត់! បងសូមទោស បងពិតជាគ្មានចេតនាពិតមែន”វិច្ឆ័យនិយាយទាំងមមើលមមាយ
“ប្រុសល្ងង់!ជិតស្លាប់ហើយនៅគិតពីរឿងហ្នឹងទៀត”អំណត់និយាយដោយញញឹមរួចក៏ស្ទុះទៅយកផ្លាស់សំលៀកបំពាក់ព្រោះខ្លួនគេផ្ទាល់ក៏ទទឹកជោគដែល រួចគេក៏យកសំលៀកបំពាក់មកផ្លាស់ដោយវិច្ឆ័យនិងយកកន្សែងមកជូតខ្លួនអោយវិច្ឆ័យផងដែល
“មាឌធំណាស់តើ! នេះគួរតែដោះរឺទេ អឺធ្លាប់ដេកជាមួយគ្នាហើយនៅខ្មាសស្អីទៀតទេ”អំណត់កំពុងស្ទាក់ស្ទើរក្នុងការស្រាតខោអាវអោយវិច្ឆ័យ។ អំណត់ស្រាតខោអាវវិច្ឆ័យបន្តើរ លេបទឹកមាត់បន្តើរ មនុស្សណាមិនមែនដុំថ្មតែងមានតណ្ហា កុំថាឡើយរាងកាយរបស់វិច្ឆ័យទាក់ទាញខ្លាំងយ៉ាងនេះ អ្នកណាមិនលេបទឹកមាត់បើរាងកាយរបស់វិច្ឆ័យសាច់ដុំកង់ៗបែបនេះ សូម្បីក្បាលពោះក៏សាច់លេចចេញប្រាំបីកង់ដែលជាមួយស្បែកដែលមិនសពេកមើលទៅទាក់ទាញបំផុត ហើយអាអូនតូចដែលធំមិនធម្មតាព្រោះគេជាកូនកាត់ទៀតនោះអ្នកណាមិននឹកស្រមៃផ្តេសផ្តាសនោះ សូម្បីអ្នកនិពន្ធគិតហើយក៏លេបទឹកមាត់ដែល ហាសហាសហាស………!!!!
“គិតអីផ្តេសផ្តាសហ្នឹងអាខួរក្បាលឆ្កួត!ទើបគេរំលោភហើយគិតចង់រំលោភគេអោយរួចគ្នាមែនទេ!”អំណត់និយាយដោយសើចនឹងខ្លួនឯង។ រួចគេក៏ស្លៀកពាក់អោយវិច្ឆ័យនឹងយកកន្សែងជ្រលក់ទឹកកកមកជូតខ្លួនអោយវិច្ឆ័យព្រោះសីតុណ្ហភាពក្នុងខ្លួនវិច្ឆ័យឡើងខ្ពស់ពេក
“ឆ័យដឹងទេ ឆ័យជាមនុស្សល្អខ្លាំងណាស់ ខ្លាំងរហូតខ្លួនខ្ញុំផ្ទាល់មិនហ៊ានគិតអ្វីចំពោះឆ័យ ខ្ញុំធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រលាញ់ម្តងរួចមកហើយ ខ្ញុំពិតជាគ្មានសេក្តីក្លាហាននឹងទទួលសេ្នហារបស់វិច្ឆ័យទេ តែ……តែហេតុអីឆ័យធ្វើបែបនោះចំពោះខ្ញុំ ខ្ញុំពិតជាមិនអាចទទួលបានពិតមែន! សំរាប់ខ្ញុំសាន់ពិតជាមានអត្ថន័យណាស់សំរាប់ខ្ញុំ បើគ្មានសាន់ក៏គ្មានមនុស្សម្នាក់ឈ្មោះអំណត់ឈរនៅទីនេះដែល ខ្ញុំតែងសង្ឃឹមថាមួយជីវិតនេះខ្ញុំអាចជួបគេម្តងទៀត”អំណត់និយាយដោយទឹកមុខស្ងួតតែគេក៏ស្រាប់តែជ្រួញចិញ្ចើមព្រោះកំដៅរបស់វិច្ឆ័យហាក់ដូចជាព្រមថយចុះសោះ“នេះជូតខ្លួនយូរហើយម៉្តេចក៏មិនព្រមត្រជាក់សោះអញ្ជឹង”អំណត់រអ៊ូដោយបារម្ហ
“រងាៗៗ រងាណាស់”វិច្ឆ័យនិយាយដោយចាប់ដៃអំណត់រួចក៏ទាញអំណត់មកអោប
“លែងខ្ញុំៗ ឆ័យលែងខ្ញុំៗ”អំណត់ប្រឹងបំរាស់ តែឆ័យរឹតតែអោយអំណត់កាន់តែណែន
“នេះជិតស្លាប់ហើយនៅចង់គេងចំនេញពីខ្ញុំទៀតមែនទេ”អំណត់នៅតែប្រឹងរើបំរាស់តែគេសង្កេតឃើញថាវិច្ឆ័យដូចជាបាត់រងាហើយ គេដឹងថាកំដៅខ្លួនគេជួយអោយវិច្ឆ័យបាត់រងាហើយ គេក៏ព្រមដេកក្នុងរង្វង់ដៃរបស់វិច្ឆ័យដោយស្ងៀមស្ងាត់។ នេះជាយប់ដែលរងាខ្លាំងណាស់ព្រោះភ្លៀងពេញមួយយប់ដោយមិនព្រមរាំង តែចំនែកមួយគូរនេះបែរជាដេកលង់លក់ដោយភាពកក់ក្តៅទៅវិញ។
……………
ពេលព្រឹកដល់ស្រស់បំពង………
“អឺ………!នេះខ្ញុំនៅទីណាហ្នឹងណា”វិច្ឆ័យនិយាយដោយកាន់ក្បាលព្រោះមានអារម្មណ៍ថាឈឺក្បាលតិចៗ តែគេក៏ឃើញថាអំណត់ដេកលើដើមទ្រូងរបស់គេ
“នេះ……”វិច្ឆ័យនិយាយពេលដែលអំណត់ដឹងខ្លួនភ្លាមក៏ស្ទុះក្រោកឡើង
“មានរឿងអីកើតឡើង ហើយខ្ញុំនៅទីណាហ្នឹង”វិច្ឆ័យសួរដោយមើលទៅជុំវិញខ្លួន
“នៅមានមុខមកសួរទៀតអ្នកណាគេ ដេញអោយទៅផ្ទះហើយក្បាលរឹងនៅត្រូវទឹកភ្លៀងរហូតត្រូវដេកញាក់ពេញមួយយប់បែបនេះ"អំណត់និយាយដោយធ្វើមុខរករឿង
“អ្នកណាដែលចិត្តរឹងនោះ នេះគេសុខចិត្តលុតជង្គង់រហូតដល់បែបនេះហើយមិនគិតអាណិតខ្លះទេអី”វិច្ឆ័យនិយាយដោយធ្វើដូចកូនក្មេង”តែអេនេះជាបន្ទប់អំណត់មែនទេ!”វិច្ឆ័យសួរ អំណត់ក៏ងក់ក្បាល”ហើយនេះជាគ្រែអំណត់មែនទេ មិនគួរអោយជឿខ្ញុំបានគេងគ្រែអំណត់ជាមួយអំណត់ពេញមួយយប់អៀនដល់ហើយ”វិច្ឆ័យនិយាយតែអ្នកអៀនពិតប្រាកដនោះជាអំណត់ទៅវិញទេ នេះមុខក្រហមហើយ
“និយាយម្តងទៀតទៅមើល អ្នកណាគេងជាមួយឆៃនោះនេះខ្ញុំចិត្តល្អខំប្តូរសំលៀកបំពាក់ ជូតខ្លួនអោយហើយ មិនដឹងអ្នកណាក្តៅខ្លួនរវើរវាយទាញខ្ញុំទៅអោបទេ ឃើញឆ័យអោបហើយក៏បាត់រងាខ្ញុំក៏ចេះតែជួយទៅទេ”អំណត់ព្យាយាមកែប្រែសណ្ឋានភាពមុនពេលត្រូវអាម៉ាស់មុខជាងនេះ អំណត់កំពុងតែគិតថាគេធ្វើត្រូវដែលរឺទេដែលជួយវិច្ឆ័យកាលពីយប់មិញនេះ
“នេះអំណត់ខ្ញុំចិត្តល្អដល់ហើយ”វិច្ឆ័យនិយាយយ៉ាងក្បាលខូច”តែអេ!អំបាញ់មិញអំណត់និយាយថាប្តូរសំលៀកបំពាក់ ជូតខ្លួនអោយខ្ញុំ នេះអំណត់មើលឃើញខ្លួនប្រាណខ្ញុំអស់ហើយមែនទេ មានគេងចំនេញលើខ្ញុំត្រង់ណាខ្លះទេ”វិច្ឆ័យនិយាយដោយយកដៃក្តោបទ្រូង ធ្វើអោយអំណត់ទ្រាំមិនសើចមិនបាន
“ឆ្កួតអ្នកណាទៅគិតរឿងអគតិបែបនេះទៅ”អំណត់និយាយដោយបែរខ្នងព្រោះពេលនេះមុខក្រហមខ្លាំងណាស់
“នេះសើចហើយ បាត់ខឹងបងហើយមែនទេសំណប់ចិត្ត”វិច្ឆ័យស្ទុះទៅអោបអំណត់ពីក្រោយខ្នង
“អ្នកណាប្រាប់! ឆាប់ចេញពីបន្ទប់ខ្ញុំទៅ”អំណត់និយាយដោយសំលេងកាច តែមិនបានធ្វើអោយវិច្ឆ័យខ្លាចនោះទេព្រោះគេដឹងថាអំណត់បាត់ខឹងគេទៅហើយ
“មិនងាយទេដែលអាចមកដេកក្នុងបន្ទប់អំណត់ អ្នកណាល្ងង់ទៅចេញនោះ ពូកអំណត់ទន់គួរអោយចង់ដេកណាស់”វិច្ឆ័យនិយាយដោយសន្ធឹងដៃ សន្ធឹងជើងលើពូកអំណត់
“ងើប! ប្រាប់អោយងើបឡើងបើប៉ាម៉ាក់ឃើញវីវរមិនខាន”អំណត់និយាយដោយអូសវិច្ឆ័យអោយចេញពីពូកគេ តែមិនងាយទេព្រោះគេជាសត្វឈ្លើង
“បើគាត់ឃើញក៏ល្អហើយនឹងបានសុំលោកទាំងពីរដណ្តឹងអូនធ្វើជាប្រពន្ធបង”វិច្ឆ័យនិយាយដោយញញឹមស្រស់ដាក់អំណត់
“បើពួកគាត់ដឹងពួកគាត់ប្រហែលគាំងបេះដូងស្លាប់ ហើយដេញក្បាលខ្ញុំចេញពីផ្ទះមិនខាន”អំណត់រអ៊ូ
“នេះបញ្ជាក់ថាអូនក៏ស្រលាញ់បងដែរត្រូវទេ”វិច្ឆ័យសួរដោយចាប់កំហុសអំណត់
“កាន់តែនិយាយកាន់តែបែកឆ្វេងហើយ ចុះទៅញ៉ាំបាយទៅមិនស្រួលខ្លួនផងតិចស្លាប់ខានបានឆ្កួតទៀតទៅ”អំណត់និយាយបន្លប់
“បាទ!ប្រពន្ធសំលាញ់”វិច្ឆ័យនិយាយដោយងើបឈរធ្វើកាយវិការដូចកូនទាហានទទួលបញ្ជាពីមេបញ្ជាការ
“អ្នកណាជាប្រពន្ធអ្នកណាហា៎”អំណត់និយាយយ៉ាងរករឿង ចំនែកឯងវិច្ឆ័យមិនខ្វល់ពីអំណត់ក៏ដើរចេញទៅទាំងញញឹម។
………………
ពេលឃើញវិច្ឆ័យចុះពីបន្ទប់អំណត់ ធ្វើអោយប៉ាម៉ាក់អំណត់ឆ្ងល់ជាខ្លាំង
“អា៎! នេះឆ័យមកតាំងពីអង្កាល់បានជាម៉ាក់មិនឃើញសោះអញ្ជឹង”ម៉ាក់អំណត់សួរដោយឆ្ងល់
“អ……អូ!!!គឺការពីយប់មិញ ខ្ញុំទៅដល់ខុនដូទើបដឹងថាភ្លេចកូនសោរនៅលើកោះ ទើបមកសុំអំណត់ដេកជាមួយ”វិច្ឆ័យប្រឌិតរឿងយ៉ាងសាកសម រហូតអំណត់មើលមុខឆ្ងល់មនុស្សម្នាក់ហេតុអីក៏ប្រឌិតរឿងសមម្ល៉េះ
“អញ្ជឹងអំណត់កូនមែនទេដែលចោលឆ័ត្រនៅក្រៅផ្ទះ”ប៉ាអំណត់សួរធ្វើអោយអំណត់ភ្ញាក់ នេះបារម្ហពីវិច្ឆ័យពេករហូតភ្លេចអីអស់ហើយ
“បាទ! កូនភ្លេច”អំណត់និយាយដោយញញឹមតិចៗ
“មែនហើយយប់មិញពេលកូនចេញទៅមានឃើញអ្នកណាទេ”ប៉ាគេសួរធ្វើអោយអំណត់ឆ្ងល់
“អត់មានទេប៉ា ព្រោះយប់មិញភ្លៀងខ្លាំងណាស់ ហេតុអីប៉ាសួរបែបនេះ”អំណត់ឆ្លើយដោយឆ្ងល់
“គឺមិនដឹងអ្នកណាមកទេចោលផ្ទាំងក្រដាសមួយនៅមុខព្រោះយើង សរសេរថា (បងសូមទោស!អត់ទោសអោយបងទៅណា) មិនយល់ក្មេងសម័យនេះសោះធ្វើអីប្លែកៗ”ប៉ាអំណត់រអ៊ូតែអំណត់បុកពោះរួចទៅសំលក់មុខវិច្ឆ័យ ចំនែកវិច្ឆ័យញញឹមតិចៗ
“តែអូនថា ពួកគេរ៉ូមែនទិចខ្លាំងណាស់”ម៉ាក់អំណត់និយាយដោយលើកអាហារពេលព្រឹកមកជាមួយផង”កូនថាអញ្ជឹងទេវិច្ឆ័យ”ម៉ាក់អំណត់ងាកមកមើលសួរវិច្ឆ័យ
“បាទ បាទ! មនុស្សប្រុសម្នាក់នោះទំនងស្រលាញ់មនុស្សដែលគេស្រលាញ់ខ្លាំងហើយមើលទៅ”វិច្ឆ័យនិយាយដឺអំណត់រហូតអំណត់ទ្រាំមិនញញឹមមិនបាន
“បងឆ័យពាក់ខោអាវបងអំណត់គួរអោយស្រលាញ់ដល់ហើយ”វិជ្ជានិយាយដោយញញឹមស្រស់ដាក់វិច្ឆ័យ ខោអាវតូចៗរបស់អំណត់ពេលពាក់លើខ្លួនវិច្ឆ័យពិតជាល្អមើលណាស់
“ប្អូនវិជ្ជារបស់បង ខែនេះរៀនបានលេខប៉ុន្មាន”វិច្ឆ័យនិយាយដោយទៅអង្គុយចិត្តវិជ្ជាដែលកំពុងអង្គុយញញឹម
“បាទបានលេខមួយ”វិជ្ជានិយាយដោយមានអំនួត
“ប្អូនបងពិតជារៀនពូកែមែន បែបនេះត្រូវតែលើកទឹកចិត្តម្តង បែបនេះល្អទេល្ងាចនេះបងនាំទៅលេងសួនកំសាន្ត”វិច្ឆ័យនិយាយដោយអង្អែលក្បាលវិជ្ជា”ទៅទាំងអស់គ្នាណាអំណត់”វិច្ឆ័យនិយាយដោយញញឹមទៅកាន់អំណត់ នេះអូសក្រឡានាំអំណត់ដើរលេងទៀតហើយ។អំណត់បានត្រឹមងក់ក្បាលព្រោះយ៉ាងណាក៏មិនទុកចិត្តអោយវិជ្ជាទៅតែពីរនាក់វិច្ឆ័យ វរៗមិនស្រួលវិច្ឆ័យធ្វើអោយបាត់ប្អូនសំណប់ចិត្តគេទៅត្រូវធ្វើយ៉ាងម៉េចទៅ។

No comments:

Post a Comment