November 18, 2013

True Love chapter13



សួនកំសាន្ត………
នេះពីរនាក់នេះលេងមិនចេះហត់ទេអីអំណត់រអ៊ូព្រោះពេញមួយល្ងាចហើយដោយវិជ្ជានិងវិច្ឆ័យរត់ទៅលេងចុះឡើងរហូតអំណត់ត្រូវចុកជើងទៅហើយ
សប្បាយសឹងស្លាប់!តោះវិជ្ជាទៅជិះពែងវិលជាមួយបង”វិច្ឆ័យនិយាយដោយដឹកដៃវិជ្ជាជិះពែងវិល ចំនែកអំណត់ក៏អង្គុយក្បែរនោះព្រោះក្នុងខ្លួនគ្មានថាមពលឯណានឹងលេងអ្វីទៀតទេ។ អំណត់កាន់តែមើលយូរៗទៅវិជ្ជាសមជាប្អូនវិច្ឆ័យច្រើនជាងខ្លួនទៅទៀត។
“ហេតុអ្វីក៏ប្អូនយំ”សំលេងគ្រលរបស់កំលោះម្នាក់បានធ្វើអោយអំណត់ងាកទៅរកគេ ព្រោះអំណត់មានអារម្មណ៍ថាសំលេងនោះពោលពេញដោយការបារម្ហនឹងកក់ក្តៅខ្លាំងណាស់។ អូគេពិតជាសង្ហារខ្លាំងណាស់ សង្ហារមិនចាញ់វិច្ឆ័យបន្តិចណាឡើយ កំលោះនោះក៏សួរទៅក្មេងតូចម្នាក់ដែលឈរយំ
“ប៉េងប៉ោងខ្ញុំៗ”ក្មេងនោះយំហើយចង្អុលទៅប៉េងប៉ោងរបស់ខ្លួដែលបានហោះទៅលើមេឃ
“នៅចាំបងនៅទីនេះណាមួយភ្លេតណា៎”កំលោះនោះក៏រួចក៏រត់ទៅមួយសន្ទុះ​ រួចក៏ត្រលប់មកវិញជាមួយប៉េងប៉ោងក្នុងដៃប្រហែលបួន ប្រាំ
“បងអោយ! ឈប់យំទៅមើលតែក្មេងស្រីទៅលឺទេ”កំលោះនោះនិយាយដោយញញឹមយ៉ាងកក់ក្តៅ រហូតអំណត់ផាំងនឹងរូបភាពដែលឃើញនេះ រូបភាពកាលពី១០ឆ្នាំមុនក៏ផុសឡើងនៅនឹងមុខគេ
“អេ!ហេតុអីបានជាឯងយំ”សាន់សួរទៅកាន់អំណត់ដែលកំពុងតែអង្គុយយំក្រោមដើមឈើក្នុងសួនកំសាន្តរបស់បុរី។អំណត់ក៏ងើយមុខមើលសាន់រួចចង្អុលទៅខាងលើ សាន់ក៏ឃើញមានប៉េងប៉ោងមួយទើលើនោះ
“ឯងយំព្រោះរបស់នោះមែនទេ”សាន់សួរដោយចង្អុលទៅប៉េងប៉ោងមួយនោះ រួចអំណត់ក៏ងក់ក្បាល
“ឯងឡើងទៅធ្វើអី”អំណត់សួរសាន់ពេលដែលឃើញសាន់ក៏ឡើងលើដើមឈើនោះ
“គឺយកប៉េងប៉ោងអោយឯងនោះអីអាក្មេងល្ងង់”សាន់តបដោយមានកាន់ប៉េងប៉ោងក្នុងដៃជាមួយផង
“យេ!ឯងឈប់ហោះទៅចោលខ្ញុំទៀតណា៎”អំណត់ស្រែកយ៉ាងសប្បាយចិត្ត
“គ្រាន់តែប៉េងប៉ោងមួយសោះ ចេះអង្គុយយំដូចមនុស្សស្រីទៅកើត”សាន់និយាយដោយធ្វើមុខឆ្ងល់
“កុំនិយាយបែបនេះ របស់នេះជាកាដូខួបកំណើតដែលលោកប៉ាខ្ញុំទិញអោយខ្ញុំណា៎”អំណត់នោះនិយាយដោយអោបប៉េងប៉ោងជាប់
ទឺកភ្នែកអំណត់ក៏ស្រក់ដោយមិនដឹងខ្លួន រឿងកាលពី១០ឆ្នាំមុននេះហាក់ដូចជាកើតពីម្សិលមិញអញ្ជឹង
“ហេតុអី!!!”អំណត់និយាយតិចៗគេមិនយល់សោះហេតុអីទឹកមុខញញឹមរបស់មនុស្សប្រុសម្នាក់នេះធ្វើអោយគេកក់ក្តៅនិងរំជើបរំជួលខ្លាំងណាស់
“អំណត់មានរឿងអីហ្នឹង”វិច្ឆ័យស្រែកដោយភ័យព្រោះតែឃើញអំណត់យំ គេរត់មករកអំណត់យើងលឿន
“គ្មានអីទេ អំបាញ់មិញខ្យល់បក់មកខ្លាំងធូលីក៏ហុយចូលភ្នែកទៅ”អំណត់និយាយ
“មើលអោយខ្ញុំមើល បន្តិចមើល”វិច្ឆ័យក៏ទាញមុខអំណត់មកមើលថាតើមានធូលីនៅជាប់ភ្នែកអំណត់រឺទេ”សំណាងហើយដែលមិនមានធូលីនៅជាប់ភ្នែក”វិច្ឆ័យនិយាយដោយញញឹម ចំនែកឯអំណត់ក៏ងាកទៅរកបុរសម្នាក់នោះវិញតែបែរជាមិនឃើញសូម្បីតែស្រមោលម្នាក់នោះ
“ទៅណាបាត់ហើយ!”អំណត់និយាយតិចៗដោយងាកចុះងាកឡើង
“រកអ្នកណាអំណត់”វិច្ឆ័យសួរដោយឆ្ងល់ ពេលឃើញអំណត់សំដែងអាការៈដូចកំពុងរកអ្នកណាម្នាក់
“អត់មានទេ! ចេះតែមើលៗទៅមានអារម្មណ៏ថាជួបមនុស្សប្រហែលប្រហែលមុខ”អំណត់និយាយដោយញញឹមស្ងួត”និយាយអញ្ជឹងលេងអំបាញ់មិញសប្បាយទេ”អំណត់ងាកទៅចាប់ថ្ពាល់វិជ្ជា
“បាទសប្បាយណាស់”វិជ្ជាញញឹមរហូតទាល់តែភ្នែកតូចទៅហើយ
“តោះវិជ្ជាទៅជិះអាមួយនោះទៀតទេ”វិច្ឆ័យនិយាយដោយដឹកដៃវិជ្ជាលេងឧបករណ៍បន្ត នេះវិច្ឆ័យលែងចេញឧបករណ៍អស់នេះទៀតហើយ រហូតអំណត់សុំចាញ់ទៅហើយលេងមួយល្ងាចទៅហើយមិនហត់សោះ
“ចាំខ្ញុំផង! កុំលឿនពេក”អំណត់រត់តាមពីក្រោយដោយសប្បាយចិត្តដោយបានភ្លេចរឿងបុរសម្នាក់ដែលជាប់អំបាញ់មិញទៅហើយ។
ចំនាយជាង៤ម៉ោងការដើរលេងនិងញ៉ាំអាហារពេលយប់ក្នុងសួនក៏បានបញ្ចាប់ដោយមានវិជ្ជាអង្គុយជិះកវិច្ឆ័យដោយមានកាន់ការ៉េមក្នុងដៃសងខាងនិងពាក់មួកបែបកំប្លែងៗ ឯវិច្ឆ័យមិនខុសពីវិជ្ជាដែលមើលយ៉ាងម៉េចក៏សមជាឪពុកនឹងកូនដែរព្រោះចរិកដូចគ្នាបេះបិទយ៉ាងនេះ អំណត់ក៏ពាក់មួកនោះដែល ព្រោះត្រូវបានបង្ខំអោយពាក់ អំណត់ខ្មាសគេសឹងតែស្លាប់ទៅហើយ។
“អំណត់មិនញ៉ាំការ៉េមទេអី”វិច្ឆ័យនិយាយដោយហុចការ៉េមអោយអំណត់
“មិនញ៉ាំទេ ព្រោះមិនចូលចិត្ត”អំណត់និយាយព្រោះគេមិនចូលចិត្តរបស់ផ្អែមនោះទេ
“បងអំណត់ចូលចិត្តផឹកតែក្រូចឆ្មារណា៎ បងឆៃ”វិជ្ជានិយាយ
“អញ្ជឹងអំណត់ចាំត្រង់នេះហើយណាខ្ញុំនិងវិជ្ជាទៅទិញតែក្រូចឆ្មារអោយ”វិច្ឆ័យនិយាយ
“មិនចាំបាច់ទេ”អំណត់មិនចង់រំខាន ព្រោះពេលដឹងថាវិច្ឆ័យស្រលាញ់ខ្លួនធ្វើអោយគេទើសទាល់យ៉ាងម៉េចមិនដឹង
“អោយចាំក៏ចាំអោយស្ងៀមៗប្រយ័ត្នមកវិញរកមិនឃើញប្រាកដជាត្រូវមិនខាន”វិច្ឆ័យនិយាយដោយធ្វើមុខស្មើរដាក់អំណត់ រហូតអំណត់ទ្រាំមិនសើចមិនបាន
“ខ្ញុំមិនទៅណាទេ ហើយប្រញាប់មកវិញផងព្រោះនេះយប់ណាស់ហើយម៉ោងជិត៩ហើយ”អំណត់និយាយចំនែកឯវិច្ឆ័យនិងវិជ្ជាក៏ទៅទិញទឹកអោយអំណត់ ។ ពេលនេះនៅសួនកំសាន្តក៏រៀងស្ងាត់មនុស្សបន្តិចហើយ ហើយកន្លែងដែលអំណត់អង្គុយក៏ស្ងាត់ណាស់ព្រោះមិនសូវមានមនុស្សម្នាមកលេងដល់ទីនេះទេ។
នៅសុខៗស្រាប់តែគេស្រាប់តែឃើញប្រុសម្នាក់នោះ ប្រុសដែលគេឃើញពីក្បាលល្ងាច គេកំពុងអង្គុយលើទោងក្បែរនោះដោយមានកាន់ប៉េងប៉ោងក្នុងដៃ។ដូចជាមានរបស់អ្វីម្យ៉ាងជំរុញអោយគេទៅក្បែរមនុស្សម្នាក់នោះដោយការចង់ដឹងចង់លឺ។អំណត់ក៏ដើរទៅអង្គុយទោងនៅជាប់ប្រុសម្នាក់នោះ ។ ពេលឃើញអំណត់មកអង្គុយជាមួយគេក៏ងាកមើលអំណត់ រួចក៏ញញឹមមកកាន់អំណត់។ អំណត់មានអារម្មណ៍ស្នាមញញឹមនោះពោលពេញដោយភាពកក់ក្តៅតែបែរជាបង្កប់ដោយភាពសោកសៅអ្វីម្យ៉ាងទៅវិញ
ភាពស្ងៀមស្ងាត់ក៏គ្របដណ្តប់អ្នកទាំងពីរព្រោះអំណត់មិនដែលស្គាល់ម្នាក់នេះពីមុនមកទេ ហើយម៉្យាងក៏គ្មានអីត្រូវនិយាយគ្នាដែល អំណត់បានត្រឹមយោលទោងតិចៗមើលទៅផ្កាយលើមេឃនិងលួចមើលម្នាក់នោះម្តងៗ។ កាន់តែមើល អំណត់កាន់តែឃើញភាពសោកសៅក្នុងកែវភ្នែកគេ។ បុរសនោះមើលទៅដូចជាកំពុងចាំអ្នកណាម្នាក់ដោយពោលពេញដោយភាពសោកសៅ ឃើញបែបនេះធ្វើអោយអំណត់មិនសោកសៅតាមមិនបាន។សុខៗស្រាប់តែទូរស័ព្ទម្នាក់នោះលោតម៉ោងរោទិ៍
“នេះលឿនម្ល៉េះម៉ោង៩បាត់ទៅហើយ មួយថ្ងៃកន្លងបាត់ទៀតហើយ”ម្នាក់នោះមើលទូរស័ព្ទរួចរអ៊ូដោយទឹកមុខក្រៀមក្រំ
“ខ្ញុំអោយឯង”បុរសនោះហុចប៉េងប៉ោងក្នុងដៃអោយអំណត់ ចំនែកអំណត់ក៏ទទួលដោយភាពងើយឆ្ងល់
“បាទ!អរគុណ”អំណត់និយាយមិនទាន់ចប់ផងប្រុសម្នាក់នោះក៏ដើរទៅបាត់ទៅហើយ
អំណត់អង្គុយលើទោងបណ្តើរមើលទៅកាន់ប៉េងប៉ោងនោះបណ្តើរដោយភាពមិនច្បាស់ក្នុងចិត្ត មានអារម្មណ៍ដូចជាមានអ្វីជាប់និងទ្រូងធ្វើអោយពិបាកដកដង្ហើម
“អំណត់!”វិច្ឆ័យស្រែកហៅពីចំងាយ (ស្លាប់ហើយអំបាញ់មិញសន្យាថាមិនដើរទៅណា នេះត្រូវមាត់ទៀតមិនខាន)អំណត់គិតក្នុងចិត្តតែមិនទាន់គិតចប់ផងក៏ត្រូវវិច្ឆ័យស្តីអោយទៅហើយ”នេះមែនទេដែលមិនដើរទៅណា៎! មកអង្គុយទីនេះមិនគិតពីអ្នកខំរកទេអីដឹងទេថាគេបារម្ហ”វិច្ឆ័យនិយាយដោយមិនសប្បាយចិត្ត
“នេះវាមិនឆ្ងាយពីបង់អង្គុយនោះមិនប៉ុន្មានឯណា ម៉្យាងខ្ញុំចាំយូរពេកអផ្សុកក៏មកអង្គុយទីនេះទៅ”អំណត់ព្យាយាមដោះសារ
“មិនរករឿងក៏បាន តែថ្ងៃក្រោយប្រាប់អោយនៅកន្លែងណាក៏អង្គុយទីនោះអោយស្ងៀមៗទៅ ប្រាប់ហើយប្រាប់ទៀតថាគេបារម្ហ”វិច្ឆ័យនិយាយដោយអស់កំលាំងព្រោះអំបាញ់មិញគ្រាន់តែមើលមិនឃើញអំណត់ពីចំងាយគេមិនគិតអ្វីទាំងអស់សូម្បីវិជ្ជា គេគិតតែម្យ៉ាងគឹត្រូវរកអំណត់អោយឃើញ។ នេះបានដូចជាគេនិយាយមិនខុសមែន “ថាមពលស្នេហាអាចធ្វើអោយព្រអាទិត្យអាចរះពីទិញខាងលិច”
“កុំរអ៊ូច្រើនពេក ខ្ញុំដឹងហើយ”អំណត់និយាយដោយធ្វើមុខប៉ោងគួរអោយស្រលាញ់ ពេលដឹងថាវិច្ឆ័យស្រលាញ់គេវាធ្វើអោយអំណត់ប្រព្រឹត្តខ្លួនមិនត្រូវសោះជាពិសេសស្នេហាចំលែកៗបែបនេះ
“បងអំណត់ប៉េងប៉ោងនេះអោយខ្ញុំមែនទេ”វិជ្ជាសួរពេលឃើញប៉េងប៉ោងក្នុងដៃអំណត់
“អ……អ៎!! បាទអំណត់និយាយដោយហុចប៉េងប៉ោងអោយវិជ្ជា វិជ្ជាសប្បាយចិត្តជាខ្លាំង ឯវិច្ឆ័យបែរជាជ្រួញចិញ្ចើម
“នេះអំណត់ទៅទិញប៉េងប៉ោងហ៎”វិច្ឆ័យសួរ
“អត់ទេ! អំបាញ់មិញមានគេចែកប៉េងប៉ោង”អំណត់និយាយដោយនឹកដល់ស្នាមញញឹមនិងទឹកមុខអស់សង្ឃឹមរបស់បុរសអំបាញ់មិញ
“អញ្ជឹងតោះរាងយប់ហើយ ប្រញាប់ទៅផ្ទះ! ប្រហែលប៉ាម៉ាក់នៅចាំផ្លូវហើយ”វិច្ឆ័យនិយាយដោយញញឹម
“គាត់ជាប៉ាម៉ាក់ខ្ញុំមិនមែនប៉ាម៉ាក់ឆ័យទេ”អំណត់និយាយដោយធ្វើមុខឆ្ងល់ៗ
“ប៉ាម៉ាក់អំណត់ក៏ជាប៉ាម៉ាក់ខ្ញុំដែល មិនអញ្ជឹងអីប្រពន្ធសំលាញ់”វិច្ឆ័យនិយាយខ្សិបដាក់ត្រចៀកអំណត់រួចក៏ដឹកដៃវិជ្ជាដើរចេញទៅ ទុកអោយអំណត់មុខក្រហមម្នាក់ឯង
“ប្រុសឆ្កួតអ្នកណាជាប្រពន្ធឆៃនោះ”អំណត់រអ៊ូតិចៗទាំងមុខក្រហម
………………………………
ពួកគេទាំង៣ចំនាយពេល២០នាទីទើបមកផ្ទះ ចំនែកវិច្ឆ័យមិនទាន់ទៅផ្ទះក៏ចូលផ្ទះទៅលេងប៉ាម៉ាក់អំណត់
“ទៅលេងសប្បាយទេកូន”ម៉ាក់អំណត់និយាយទៅកាន់វិជ្ជា
“សប្បាយណាស់ម៉ាក់”វិជ្ជារត់ទៅរកប៉ាម៉ាក់គេដោយនិយាយពីនេះពីនោះអោយប៉ាម៉ាក់គេស្តាប់ទំនងសប្បាយណាស់រហូតប៉ាម៉ាក់គេសើចតាម
“និយាយអញ្ជឹងពួកកូនញ៉ាំបាយហើយរឺនៅ”ម៉ាក់អំណត់និយាយទៅកាន់អំណត់និងវិច្ឆ័យ
“បាទ!រួចរាល់ហើយម៉ាក់ តែអេម៉ោង៩កន្លះហើយយប់ណាស់ហើយឆៃប្រញាប់ទៅផ្ទះទៅ បើកឡានយប់វាមិនសូវមានសុវត្ថិភាពទេ”អំណត់និយាយដោយដើរទៅបើទ្វារអោយឆៃ
“នេះប្រញាប់អោយកូនឆៃទៅម៉្លេះ ម៉ាក់នឹងប៉ាមិនទាន់បានសួរនាំរឿងទៅដើរលេងនៅឯកោះផង” នេះហើយជាអ្វីដែលអំណត់ចង់ដេញវិច្ឆ័យអោយទៅផ្ទះអោយលឿនបំផុត ព្រោះខ្លាចវិច្ឆ័យថ្លោយម៉ាត់និយាយអ្វីផ្តេសផ្តេសទៅមិនចប់ទៅហើយទេអី
“គឺ………វិច្ឆ័យងាកមកមើលអំណត់ឃើញអំណត់សំលក់គេកន្លះភ្នែកទៅហើយបើបាទ! ថ្ងៃនេះជួនជាកូនរវល់បន្តិច ចាំពេលក្រោយកូននឹងនិយាយអោយស្តាប់វិច្ឆ័យមិនហ៊ានជំទាស់ បញ្ជាអនាគតប្រពន្ធទេ
“មិនអីទេ!ម៉ាក់មិនឃាត់ដែល តែអំណត់កូនក៏ចេញទៅជូនឆ័យបន្តិចទៅ”ម៉ាក់អំណត់និយាយដោយញញឹម នេះស្រលាញ់វិច្ឆ័យខ្លាំងផងតែមិនអីទេបន្តិចទៀតក៏ក្លាយជាកូនប្រសារទៅហើយ
“បាទ!”អំណត់ឆ្លើយ(នេះ!ម៉ាក់អើយម៉ាក់មិនដឹងជាស្អីទេ មិនសូវជាចង់នៅជាមួយតាប៉ិកហ្នឹងតែពីរនាក់ផងស្រួលមិនស្រួលយកកេងចំនេញលើកកូនម៉ាក់ទៀតមិនខាន)អំណត់រអ៊ូក្នុងចិត្តតែក៏ត្រូវដើរមកជូនដំណើរវិច្ឆ័យដោយទឹកមុខញញឹមដដែល
“ម៉េចបានធ្វើដូចខ្លាចៗបងអញ្ជឹង”វិច្ឆ័យសួរពេលឃើញអំណត់ប្លែកៗ
“គ្មានអីទេដល់ឡានហើយ ខ្ញុំក៏ចូលផ្ទះហើយណា”អំណត់និយាយដោយបំរុងដើរចេញទៅតែក៏ត្រូវវិច្ឆ័យចាប់ដៃជាប់
“ប្រញាប់ទៅណា៎ កុំប្រាប់ណាថាខ្លាចបង! បងសន្យាថាមិនធ្វើរឿងបែបនោះទៀតទេដាក់អូន លុះត្រាតែអូនយល់ព្រម បានទេ?”វិច្ឆ័យនិយាយយ៉ាងទើសចិត្ត
“បាន បាន បាន ខ្ញុំទ្រាំជឿទៅចុះ”អំណត់ធ្វើមុខចុះចាញ់ព្រោះបើវិច្ឆ័យនៅតែបង្ហាញសកម្មភាពនិងពាក្យសំដីមិនប្រក្រតីបែបនេះទៀត ប្រាកដណាស់គេនិងវិច្ឆ័យនឹងក្លាយជាប្រធានបទរបស់អ្នកជិតខាងគេមិនខាន
“គួរអោយស្រលាញ់ដល់ហើយប្រពន្ធរបស់បង”វិច្ឆ័យនិយាយដោយញញឹមស្រស់ចំនែកអំណត់ក៏សំលក់គេ”ប្រញាប់ចូលផ្ទះទៅយប់ហើយប្រយ័ត្នផ្តាសាយណា៎!”
“អញ្ជឹងខ្ញុំទៅហើយ ហើយក៏បើកឡានទៅវិញកុំលឿនពេកយប់ហើយ”អំណត់និយាយដោយដើរចូលផ្ទះវិញ
“មិនគិតថាថើបបងសិនទេអី!”វិច្ឆ័យនិយាយធ្វើអោយអំណត់ងាកមើលហើយធ្វើកាយវិការ តិចត្រូវមួយដៃ!!!!
អំណត់ក៏ប្រញាប់ចូលផ្ទះមុនត្រូវវិច្ឆ័យអូសក្រឡាអោយនិយាយច្រើនជាងនេះទៀត
“ឆៃទៅហើយមែនទេកូន”ម៉ាក់អំណត់សួរ
“បាទ!!”អំណត់ឆ្លើយ
“ឆៃជាក្មេងល្អ នេះប៉ានិងម៉ាក់សប្បាយចិត្តណាស់ដែលកូនមានមិត្តភក្តិល្អៗបែបនេះ”ប៉ាអំណត់និយាយ
“បាទ!”អំណត់ត្រូវបង្ខំញញឹមម្តងទៀត(នេះបើប៉ាម៉ាក់ដឹងថាគេរំលោភកូនប៉ាម៉ាក់ហើយ ប៉ាម៉ាក់នៅថាគេល្អបែបនេះទៀតទេ)អំណត់គិតក្នុងចិត្ត
“និយាយអញ្ជឹងម៉ាក់ភ្លេច! ខ្សែករដែលកូនផ្ងើរអោយម៉ាក់ទៅផ្សារអោយណោះ ឥលូវគេផ្សារហើយ ហើយ “ម៉ាក់អំណត់ក៏លូកយកខ្សែរកអោយអំណត់ គ្រាន់តែឃើញខ្សែរកនោះស្នាមញញឹមរបស់អំណត់ក៏លេចចេញមក
“បាទ!អញ្ជឹងកូនឡើងទៅខានលើហើយ”អំណត់និយាយរួចក៏ឡើងទៅបន្ទប់។
មកដល់បន្ទប់គេក៏ទំលាក់ខ្លួនលើពូករួចមើលទៅខ្សែរកនោះ
“នេះសាន់ពេលនេះយ៉ាងម៉េចហើយ សុខសប្បាយទេរឺសាន់ភ្លេចខ្ញុំហើយ ១០ឆ្នាំហើយណា៎មិនមានសូម្បីស្រមោលឯង”អំណតរអ៊ូដាក់ខ្សែរកតែស្រាប់់តែសុខគេក៏ស្រាប់តែរូបភាពបុរសដែលអំណត់ជួបនៅសួនកំសាន្តនោះផុសឡើងមក
“បើម្នាក់នោះជាសាន់មិនដឹងជាល្អយ៉ាងណាទេ តែយ៉ាងណាក៏វាមិនអាចទៅរួចដែល!!! មែនហើយស្អែកចូលរៀនផង នៅមិនទាន់បានមើលមេរៀនបានមួយតួផងនាក៎”អំណត់ក៏យកខ្សែរកនោះមកពាក់ហ្នឹងករួចក៏ចាប់ផ្តើមរំលឹកមេរៀន ទោះជាស្នេហាសំខាន់យ៉ាងណាក៏មិនត្រូវភ្លេចការសិក្សាដែលព្រោះសេ្នហាគ្រាន់ជាផ្នែកមួយនៃជីវិតយើងប៉ុណ្ណោះ ដូចនេះកុំដើម្បីស្នេហាបោះបង់ជីវិតទាំងមូលចោលនោះព្រោះលើលោកនេះធំណាស់មានមនុស្សជាច្រើន រឿងជាច្រើនដែលចាំយើង។
“តឹងៗៗៗ………ៗៗៗសំលេងសាររបស់ទូរស័ព្ទអំណត់ក៏រោទិ៍ឡើង
(បងដល់ផ្ទះហើយ សុបិន្តល្អណា៎សំណប់ចិត្ត អូ!កុំភ្លេចសុបិន្តឃើញបងផងណា៎ រាត្រីសួស្តី)
“អាតាប៉ិកកំហូចនេះស្មានេះហើយនៅមកផ្ងើរសារស៊ីអារម្មណ៍ទៀត”អំណត់មើលសាររួចសើចតិចៗម្នាក់ឯង
………………………
“ក្រឺងៗៗៗៗ…………នាឡិការោទិ៍របស់អំណត់ក៏រោទិ៍ឡើង អំណត់ក៏ប្រញាប់បញារៀបចំកន្លែងលេងដេក និងងូតទឹកស្លៀកពាក់ រួចក៏ចុះមកក្រោមស្រាប់តែលឺមាត់អ្នកណាទាំងព្រឹកតែម្តង
“អំណត់ជាសិស្សពូកែណាស់ រៀនមុខវិជ្ជាណាក៏បានពិន្ទុខ្ពស់ដែល តែគេមិនសូវជាចូលចិត្តនិយាយរកអ្នកណាទេដូចជាមិនដែលឃើញគេនិយាយរកអ្នកណាក្រៅពីខ្ញុំនិងសានទេ”វិច្ឆ័យនិយាយដោយសើចក្អាកក្អាយ
“កូននេះមិនសូវជាចូលចិត្តនិយាយរកអ្នកណាទេ”ប៉ាអំណត់រអ៊ូ
“ហ……ហេមៗៗ!!!!នេះនិយាយដើមខ្ញុំទាំងព្រឹកតែម្តងហើយន៎ឆៃ”អំណត់និយាយដោយដើរចូលមករកវិច្ឆ័យ
“អំណត់រួចរាល់ហើយហ៎! ម៉ោះញ៉ាំបបរ ស្នាដៃម៉ាក់ពិសេសខ្លាំងណាស់”វិច្ឆ័យនិយាយដោយញញឹមរហូតភ្នែកតូច រសជាតិមិនសំខាន់ប៉ុន្មានទេតែសុភមង្គលដែលមានក្នុងបបរនេះទេដែលធ្វើអោយរសជាតិវាញ៉ាំហើយស្ទើរស្រក់ទឹកភ្នែក
“ហើយឆៃមកធ្វើអីទាំងព្រឹងហ្នឹង”អំណត់សួរដោយឆ្ងល់
“មកយកអំណត់ទៅរៀននោះអី”វិច្ឆ័យនិយាយដោយធម្មតា តែបែរជាធ្វើអោយអំណត់​ សំលក់ត្មែរទៅកាន់គេ
“មកយកខ្ញុំធ្វើអី ខ្ញុំជិះឡានក្រុងទៅរៀនបានហើយ”អំណត់និយាយដោយជ្រួញចិញ្ចើម
“ជិះឡានក្រុងអាចធ្វើអោយទៅរៀនមិនទាន់ ណាមួយត្រូវប្រជ្រៀតគ្នាទៀតផងវាមិនសុវត្ថិភាពបន្តិចទាល់តែសោះ”វិច្ឆ័យចាប់ផ្តើមរអ៊ូ
“តែខ្ញុំជិះវាមកយូរហើយមិនដែរឃើញមានបញ្ហាម្តងណាផង”អំណត់និយាយប្រកែក
“មិនបាច់តវ៉ាទេ ខ្ញុំសុំប៉ានិងម៉ាក់ហើយថានឹងជូនអំណត់ទៅរៀននឹងមកផ្ទះវិញរាល់ថ្ងៃ”វិច្ឆ័យនិយាយដោយខ្លួនជាអ្នកឈ្នះ
“តែ…………!!!!”អំណត់ព្យាយាមតវ៉ា ព្រោះការដែលនៅតែពីរនាក់ជាមួយវិច្ឆ័យធ្វើអោយគេដូចមិនស្រួលក្នុងចិត្តម្តេចមិនដឹង
“អោយឆៃជូនកូនទៅព្រោះគេខំមានចិត្ត ណាមួយនិយាយតាមត្រង់ទៅការដែលកូនជិះឡានក្រុងរាល់ថ្ងៃនេះម៉ាក់ក៏មិនទុកចិត្តដែរ តែបើមានវិច្ឆ័យជួយទៅមកម៉ាក់ក៏ទុកចិត្តដែរ”ម៉ាក់អំណត់និយាយដោយយកចានបបរមកអោយអំណត់
ចំនែកឯអំណត់ក៏មិនតវ៉ាបន្តទៀតព្រោះម៉ាក់គេហាម៉ាត់ទៅហើយ គេមិនចង់តម៉ាត់នឹងម៉ាក់គេ តែក៏ល្អម្យ៉ាងដែលមានអ្នកជូនទៅមកបែបនេះវាមិនអស់លុយថ្លៃឡានក្រុង
“ហេតុអីអង្គុយធ្វើមុខបែបនេះ”វិច្ឆ័យសួរពេលឃើញអំណត់អង្គុយធ្វើមុខស្អុយក្នុងឡាន
“គ្មានអីទេ!គ្រាន់តែមិនទំលាប់ប៉ុណ្ណោះ”អំណត់និយាយដោយញញឹមបែបស្ងួត
“រៀនទំលាប់ទៅ ទំលាប់មានបងក្នុងជីវិតអូនទៅយល់ទេ!”វិច្ឆ័យនិយាយដោយញញឹមយ៉ាងសប្បាយចិត្ត
“អោយខ្ញុំរៀនរស់ដោយមានឆៃ?? ចុះថ្ងៃណាមួយស្រាប់តែគ្មានឆៃនោះអោយខ្ញុំរស់នៅយ៉ាងម៉េច?”អំណត់និយាយបែបកំប្លែង
“បងគ្មានថ្ងៃចាកចេញពីអូនទេបងសន្យា”វិច្ឆ័យនិយាយ
“កាលពីមុនក៏មានអ្នកសន្យាបែបនេះដែលតែទីបំផុតគេនៅតែចាកចេញទៅ កុំនិយាយអីលឿនពេកពេលមិនទាន់ប្រាកដចិត្តនោះ”អំណត់ញញឹមស្ងួតរួចងាកទៅក្រៅបង្អួចឡាន
“នេះអូននៅតែនឹកអាម្នាក់នោះទៀតមែនទេ”វិច្ឆ័យនិយាយដោយទឹកមុខស្រពោន អំណត់ក៏ក្រលេចមើលមុខវិច្ឆ័យរួចក៏មើលទៅក្រៅកញ្ជក់ឡានវិញព្រោះគេគិតថាបើនិយាយគ្នាទៀតមានតែរឿងប៉ុណ្ណោះដូចនេះគេក៏ស្ងាត់មិននិយាយអ្វី។
ពេញមួយថ្ងៃវិច្ឆ័យមិននិយាយអ្វីជាមួយអំណត់សោះ ព្រោះតែសំដីកាលពីព្រឹកព្រមជាមួយការដែលឃើញអំណត់នៅតែពាក់ខ្សែរកនោះទៀតនោះធ្វើអោយគេខឹងកាន់តែខ្លាំង ចំនែកឯអំណត់ក៏មិននិយាយអីព្រោះក៏ដឹងស្រាប់ហើយថាគេមិនចង់គិតរឿងនេះ ណាមួយគេចង់អោយវិច្ឆ័យគិតអោយច្បាស់មែនទែនមុនសំរេចចិត្តថាស្រលាញ់គេមែនទែន ម្យ៉ាងគេគិតថាវិច្ឆ័យគ្មានហេតុផលសូម្បីតែបន្តិច គេមិនចូលចិត្តចរិកនេះទាល់តែសោះ។
“ក្រឹងៗៗ…………សំលេងកណ្តឹងរោទិ៍សិស្សម្នាក់ៗក៏រៀបចំសំភារៈសិក្សាព្រោះដល់ម៉ោងទៅផ្ទះហើយ
ចំនែកឯអំណត់ក៏រៀបចំរបស់របរដោយប្រញាប់ប្រញារួចក៏ចេញពីថ្នាក់យ៉ាងលឿនព្រោះគេមិនចង់ទៅផ្ទះជាមួយវិច្ឆ័យ ការដែលគេចាំជូនទៅជូនមកនេះអំណត់មិនទំលាប់ទេព្រោះវាធ្វើអោយអំណត់មិនស្រណុកចិត្តសូម្បីតែបន្តិច។ ណាមួយពេលនេះកំពុងទាស់គ្នាផងបើជិះឡានទៅវិញជាមួយគ្នាក៏មិនមើលមុខគ្នាមិនចំដដែល។
តាមផ្លូវដូចជាស្ងាត់ជ្រងំព្រោះមុននេះមេឃភ្លៀងខ្លាំងណាស់ទើបរាំងប្រហែលមុននេះបន្តិចតែប៉ុណ្ណោះ ធ្វើអោយមនុស្សម្នាស្រងំក្នុងផ្ទះ ណាមួយសកលវិទ្យាល័យនេះលាតសន្ធឹងមួយចំហៀងផ្លូវទៅហើយ ចំនែកម្ខាងផ្លូវជាភាគច្រើនជាវីឡាធំៗព្រោះតំបន់នេះជាតំបន់អ្នកមាន ធ្វើអោយមានមនុស្សម្នាឆ្លងកាត់តិចតួចណាស់។
កំពុងតែអណ្តែតអណ្តូងជាមួយហ្នឹងរឿងរបស់វិច្ឆ័យ ស្រាប់តែមានដៃមួយមកកាន់ស្មាអំណត់ ធ្វើអោយអំណត់ភ្ញាក់ជាខ្លាំងរហូតងាកទៅរកម្ចាស់ដៃ។អំណត់ភ័យជាខ្លាំងព្រោះនៅពីមុខគេជាមនុស្សពុកមាត់ស្រមោម ភ្នែកក្រហម ជាមួយការសើចបញ្ចេញស្នាមញញឹមគួរអោយខ្លាចព្រមទាំងក្នុងដៃមានកាន់កូនកាំបិតទៀតផង
“លោកជាអ្នកណា ត្រូវការអី”អំណត់សួរអោយសំលេងញ័រ
“ឆាប់បិទមាត់ទៅ មានស្អីអោយអញទាំងអស់មក”បុរសសំលុតអំណត់ខ្លាំងៗ ធ្វើអោយអំណត់ញ័រអស់ទាំងខ្លួនព្រោះច្បាស់ណាស់គេម្នាក់នេះជាចោរ
“កុំធ្វើបាបខ្ញុំ ខ្ញុំគ្មានរបស់មានតំលៃអ្វីអោយលោកទេ”អំណត់ដោយសំពះចោរនោះ នេះលើកទីមួយហើយដែលចោរប្លន់គេមិនអោយស្លុតយ៉ាងម៉េច ព្រោះក្មេងក្រៗដូចគេមិនសមត្រូវចោរប្លន់នោះទេ
“កុំនិយាយច្រើនមានស្អីក៏អោយអញភ្លាមមក កុំអោយអញក្តៅទាន់”ភ្លាមនោះចោរនោះក៏ឃើញខ្សែរកដែលនៅជាប់នឹងកអំណត់ គេក៏កញ្ឆក់ពីកអំណត់”ប៉ុណ្ណឹងក៏បានប៉ុន្មានថ្ងៃដែល”ចោរនោះនិយាយដោយកាន់ខ្សែរកដោយសប្បាយចិត្ត ឯអំណត់ពេលឃើញខ្សែរកនោះភ្លាមក៏ស្ទុះប្រតាយប្រតប់នឹងចោរដើម្បីយកខ្សែរកមកវិញ
“ខ្ញុំសូមអង្វរលោកអោយវាមកខ្ញុំវិញមក វាសំខាន់នឹងខ្ញុំណាស់”អំណត់និយាយដោយអង្វរផងដណ្តើរពីចោរផង
“លែងអញ លែងចង់រស់ហើយតើហ្អែង”ចោរនោះនិយាយ ដោយចោរនោះមានមាឌធំនឹងកំលាំងខ្លាំងតើអោយអំណត់តស៊ូយ៉ាងម៉េច អំណត់ក៏ត្រូវចោរនោះគ្រវេសដៃទៅបុកនឹងសសរភ្លើងរហូតបែកក្បាលចេញឈាម ចោរនោះបំរុងចាក់អំណត់មួយកាំបិតបន្ថែងដើម្បីបញ្ចាប់បញ្ហាតែក៏មានដៃមួយមកចាប់ទាន់
“ឈប់ភ្លាម”បុរសម្នាក់និយាយដោយចាប់ដៃចោរនោះជាប់ហើយក៏ដាល់ចោរនោះមួយដៃ រហូតចោរនោះខ្ទាតទៅម្ខាង ចោរនោះទំនងមិនសុខចិត្តក៏ស្ទុះឡើងមកដោយយកកាំបិតបំរុងចាក់បុរសនោះ តែក៏ត្រូវគេគេចទាន់គេក៏ចាប់កាច់កដៃចោរនោះរួចថែម២ជើងជាកិច្ចបង្ហើយបុណ្យ ចោរនោះក៏ស្ទុះងើបរត់យ៉ាងលឿន
“ខ្សែកខ្ញុំៗ”អំណត់និយាយតិចៗ ចំនែកបុរសនោះក៏ងាកមករកគេ
“គឹឯង”បុរសនោះលាន់មាត់ ព្រោះគេជាបុរសតែម្នាក់ដែលអំណត់ជួបក្នុងសួនកំសាន្ត
“លោកជួយទៅយកខ្សែកខ្ញុំពីចោរនោះផង”អំណត់និយាយ
“តែក្បាលឯងដូចជាហូរឈាមខ្លាំងណាស់”គេនិយាយដោយបារម្ហ
“ខ្ញុំមិនអីទេ សូមអង្វរលោកជួយទៅយកមកអោយខ្ញុំផង ព្រោះរបស់នោះសំខាន់សំរាប់ខ្ញុំណាស់”អំណត់និយាយដោយទឹកមុខអង្វរក
“បាន”បុរសនោះក៏ស្ទុះទៅរកចោរនោះព្រោះទំនងជាចោរនោះរត់បានឆ្ងាយដែលណាស់ហើយ តែគេមិនភ្លេចងាកមកមើលអំណត់ដោយក្តីបារម្ហដែល
អំណត់មើលគេម្នាក់នោះរត់ចេញទៅតែមានអារម្មណ៍ថាវិលមុខរួចគេក៏បិទភ្នែកទៅ។
និយាយពីវិច្ឆ័យក្រោយចេញពីរៀនមិនឃើញអំណត់គេដឹងច្បាស់ណាស់ថាអំណត់ដើរទៅផ្ទះបាត់ហើយ។ គេក៏ប្រញាប់យកឡានដើម្បីអោយទាន់អំណត់ ។ តាមផ្លួវវិច្ឆ័យព្យាយាមសំលឹងមើលអំណត់តែរមិនឃើញសោះ តែស្អីនោះជារាងកាយអំណត់ដេកសន្លប់ស្តូកដោយមានហូរឈាមច្រើនផង វិច្ឆ័យម្នីម្នាស្ទុះចេញពីឡាន
“អំណត់!!!! អូនកើតអី អូនដឹងខ្លួនឡើង”វិច្ឆ័យនិយាយដោយចាប់អង្រួនខ្លួនប្រាណអំណត់ដោយក្តីបារម្ហ តែដូចជាមិនមានប្រសិទ្ធភាពទេគ្មានសញ្ញាណណាបញ្ជាក់ថាអំណត់ដឹងខ្លួននោះទេ វិច្ឆ័យក៏បីអំណត់ដាក់ឡានទៅពេទ្យយ៉ាងអន្ទះអន្ទែង។




“ខ្ញុំនៅទីណាហ្នឹង!!!!”អំណត់និយាយដោយយកដៃមកកាន់ក្បាល ព្រោះមានអារម្មណ៍ឈឺក្បាលតិចៗ មើលដៃខ្លួនឯងក៏ឃើញកំពុងបន្តោងសារ៉ូម ងាកចុះងាកឡើងក៏ឃើញវិច្ឆ័យដេក្បែរគេ
“អំណត់ដឹងខ្លួនហើយ”វិច្ឆ័យស្រែកដោយសប្បាយចិត្ត
“នេះខ្ញុំនៅទីណាហ្នឹង”អំណត់សួរដោយព្យាយាមងើប
“កុំក្រោកសំរាកសិនទៅ នេះអំណត់នៅមន្ទីរពេទ្យ”វិច្ឆ័យនិយាយ
“មន្ទីរពេទ្យ??”អំណត់លាន់មាត់
“អំណត់សន្លប់ពីរថ្ងៃហើយដឹងទេ នេះសំណាងហើយដែលក្បាលអំណត់បែកមិនចំកន្លែងសំខាន់”វិច្ឆ័យនិយាយដោយកាន់ដៃអំណត់
“ចុះប៉ាម៉ាក់និងវិជ្ជាដឹងរឿងនេះទេ”អំណត់សួរដោយបារម្ហ
“ពួកគាត់ទើបតែទៅផ្ទះអំបាញ់នេះឯងប្រហែលមួយម៉ោងទៀតពួកគាត់ត្រលប់មកវិញហើយ”វិច្ឆ័យនិយាយ
“ពួកគាត់បារម្ហពីខ្ញុំស្លាប់ហើយ”អំណត់និយាយដោយមុខស្ងួត
“ត្រូវហើយ តែចុះបង មិនគិតថាបងបារម្ហពីអំណត់ប៉ុណ្ណាទេមែនទេ”វិច្ឆ័យធ្វើងរ
“ចេះតែមានហើយ”អំណត់សើចតិចៗ
“មែនហើយប្រាប់បងមកមើលថាមានរឿងអីកើតឡើង”វិច្ឆ័យសួរ ធ្វើអោយអំណត់នឹកឃើញដល់រឿងខ្សែករបស់សាន់ ទឹកមុខក៏ប្រែជាស្រពោន រួចអំណត់ក៏រៀបរាប់រឿងដែលបានកើតឡើងអោយវិច្ឆ័ស្តាប់
“ស្អី!មកពីអាខ្សែកឆ្កួតឡប់ហ្នឹងទៀតហើយមែនទេ”វិច្ឆ័យក្រោយពីស្តាប់រឿងរ៉ាវដែលបានកើតឡើងមកក៏ស្រាប់តែខឹងច្រឡោតជាខ្លាំង ចំនែកអំណត់ក៏ធ្វើមុខក្រៀមក្រំឃើញបែបនេះវិច្ឆ័យក៏ប្តូរជាមកលួងអំណត់វិញ
“បើវាជ្រុលជាបាត់ទៅហើយ ក៏បាត់ទៅចុះព្រោះទុកវាក៏មានន័យអីដែលហេតុអីអំណត់ត្រូវរង់ចាំមនុស្សម្នាក់ដែលគ្មានថ្ងៃវិលវិញធ្វើអ្វី”វិច្ឆ័យនិយាយដោយសំលេងស្រទន់”បំភ្លេចគេចោលទៅ អំណត់ត្រូវចាំថាមានបងម្នាក់នៅក្បែរអូនណា៎!”វិច្ឆ័យកាន់ដៃអំណត់យ៉ាងណែន”អោយបងជំនួសគេទៅណា៎”វិច្ឆ័យយកខ្សែកដែលគេអោយអំណត់ចេញពីហៅប៉ៅមកដាក់ក្នុងដៃអំណត់ អំណត់មើលទៅមនុស្សប្រុសម្នាក់ដែលនៅចំពោះមុខគេជាមនុស្សម្នាក់ដែលល្អបំផុតមិនខ្វះសូម្បីតែមួយចន្លោះ គេតែងតែនៅក្បែរអំណត់គ្រប់ពេលវេលាហើយក៏គ្មានថ្ងៃនឹងបោះបង់អំណត់ដូចអ្នកផ្សេងឡើយ
“បាទ!”អំណត់និយាយដោយញញឹមតិចៗ ពេលលឺបែបនេះវិច្ឆ័យសប្បាយចិត្តខ្លាំងណាស់រហូតញញឹមបិទមាត់មិនចិត្ត
“បងសប្បាយចិត្តណាស់”វិច្ឆ័យស្ទុះទៅអោបអំណត់យ៉ាងណែន
“ឆៃៗ!!!កុំអោបខ្ញុំខ្លាំងពេកពិបាកដកដង្ហើមណាស់”អំណត់និយាយ
“អូ!សុំទោសបងសប្បាយចិត្តពេកអំបាញ់មិញ”វិច្ឆ័យញញឹមនឹងមានសេក្តីសុខបំផុត ព្រោះការព្យាយាមរបស់គេទីបំផុតក៏អាចយកឈ្នះចិត្តអំណត់បាន តែសុខៗពោះអំណត់ក៏កូរ
“ប្រហែលជាឃ្លានហើយមើលទៅ អូនចង់ញ៉ាំអីដែល”វិច្ឆ័យសួរដោយញញឹមបែបចង់សើច
“បបរសាមចូក បានទេ”អំណត់និយាយតិចៗបែបអៀន
“ប្រពន្ធសំលាញ់ចាំមួយភ្លែតណា ប្តីមកវិញឥលូវហើយ”ថាហើយវិច្ឆ័យក៏ស្ទុះវឹងបាត់ទៅ
“រពឹសមែន”អំណត់ទ្រាំសើចមិនបាន
(សាន់!!!សូមទោសដែលខ្ញុំមិនអាចការពាររបស់តែមួយគត់ដែលសាន់អោយមកខ្ញុំ សូមទោស!!!!)ទឹកមុខសោកសង្រែករបស់អំណត់បានបង្ហាញឡើង
………………………

No comments:

Post a Comment