October 22, 2013

True love Chapter10


ម៉ោងសំរាកនៅសាលាៈ
“សានមានឃើញវិច្ឆ័យទេ”អំណត់និយាយទៅកាន់សានព្រោះមានរឿងចង់និយាយជាមួយវិច្ឆ័យ
“មិនដឹងដែរ ដូចជាលឺថាទៅកោយអាគារ”សានងាកនិយាយជាមួយអំណត់រួចក៏ត្រលប់មកលេងហ្គេមទូរស័ព្ទបន្ត
“អរគុណសាន”អំណត់និយាយរួចក៏រត់សំដៅទៅក្រោយអាគារ
“នេះដល់ថ្នាក់បែកគ្នាមិនដល់មួយនាទីមិនបានផងអី”សានរអ៊ូតិចៗតែម្នាក់ឯង
ពេលអំណត់មកដល់ក្រោយអាគារ ក៏ប្រទះវិច្ឆ័យកំពុងនិយាយជាមួយមនុស្សស្រីម្នាក់
“នេះយ៉ាដា ស្រីស្អាតប្រចាំជំនាន់របស់យើងតើ”អំណត់លាន់មាត់ ដោយមិនចង់រំខានពីរនាក់នេះអំណត់ក៏ឈរម្ខាងចាំស្តាប់ពួកគេនិយាយ
“ហេតុអ្វីៗ វិច្ឆ័យមិនអាចស្រលាញ់ខ្ញុំ ខ្ញុំមានអ្វីទាស់ត្រង់ណាទៅ”យ៉ាដាសួរដោយឆ្ងល់ព្រោះនាងទាំងស្អាត ត្រកូលក៏ខ្ពង់ខ្ពស់ តើមានត្រង់ណាទាស់ទៅមានប្រុសជាច្រើនតំរង់ជួរគ្នាតាមស្រលាញ់នាងចុះចំលែកអីតែវិច្ឆ័យដែលបដិសេធនឹងសំណើរនាង
“នាងគ្មានត្រង់ណាទាស់ទេ”វិច្ឆ័យនិយាយដោយទឹកមុខស្រពោន
“រឺវិច្ឆ័យមានមនុស្សដែលខ្លួនស្រលាញ់ហើយ”យ៉ាដានិយាយដោយទឹកមុខតាងតឹង
“បាទ”វិច្ឆ័យឆ្លើយតិចៗ
(វិច្ឆ័យមានមនុស្សដែលខ្លួនស្រលាញ់ហើយ)ពេលនេះអំណត់មានអារម្មណ៍ដូចជាមិនស្រួលយ៉ាងម៉េចមិនដឹងទេ
“គេជាអ្នកណា មនុស្សស្រីម្នាក់ណាដែរឆ័យស្រលាញ់”យ៉ាដាមានអារម្មណ៍ថាចង់ឆ្កួត
“ខ្ញុំមិនអាចប្រាប់បានទេព្រោះខ្ញុំមិនបា្រកដចិត្តថាគេស្រលាញ់ខ្ញុំវិញរឺទេ”វិច្ឆ័យនិយាយតិចៗ
“ប្រាប់ខ្ញុំមកថាស្រីម្នាក់ណា នៅក្នុងសាលានេះមានស្រីណាស្អាតជាងខ្ញុំទៅ”យ៉ាដានិយាយដោយសើចតិចៗ
“សូមទោសគេមិនមែនជាមនុស្សស្រីទេ”វិច្ឆ័យញញឹមតិច ចំនែកឯយ៉ាដាធ្វើមុខផាំងនឹងសំដីវិច្ឆ័យ មិនចំលែកទេវិច្ឆ័យគេរស់នៅបរទេសតាំងពីតូចដូចនេះការបង្ហាញថាខ្លួនជាខ្ទើយជារឿងធម្មតាទៅហើយ
“នេះវិច្ឆ័យចង់ប្រាប់ថាខ្លួនជាខ្ទើយមែនទេ”យ៉ាដានិយាយដោយសឹងតែមិនជឿនឹងត្រចៀកខ្លួនឯង
“មែន”វិច្ឆ័យនិយាយដោយទឹកមុខមាំ
(វិច្ឆ័យជាខ្ទើយ!)អំណត់គិតក្នុងចិត្តគេផ្ទាល់ក៏មិនចង់ជឿនឹងត្រចៀកខ្លួនឯងដែរ ស្រាប់តែយ៉ាដាសើចយ៉ាងខ្លាំង
“នេះឆ័យស្អប់ខ្ញុំរហូតហ៊ានថាខ្លួនជាខ្ទើយផងរឺ”យ៉ាដានិយាយដោយទឹកមុខក្រៀមក្រំ ស្រីម្នាក់នេះគេនិយាយពិតហើយនៅតែមិនជឿទៀត មនុស្សពិតជាកុហកបានជឿមែន
“តាមចិត្តរបស់យ៉ាដាគិត តែខ្ញុំពិតជាមិនអាចធ្វើជាសង្សាររបស់យ៉ាដាពិតមែន ខ្ញុំសូមទោស ហើយខ្ញុំក៏គួរតែទៅហើយ”វិច្ឆ័យនិយាយដោយដើរចេញទៅដោយមិនងាកក្រោយ
“ឆ័យខ្ញុំមិនព្រមទេណា”យ៉ាដានិយាយដោយទន្ទាំជើងនិងស្រែកយ៉ាងខ្លាំង
………………
“សូមសិស្សទាំងអស់ ប្រមូលសៀវភៅពុម្ព”អ្នកគ្រូច្បាប់បញ្ជាអោយប្រមូលសៀវភៅពុម្ពដើម្បីដឹងថាមានអ្នកណាខ្លះដែលមិនបានអានសៀវភៅពុម្ព”នៅមានរឿងមួយទៀតអាទិត្យនេះសាលាយើងនឹងមានដំណើរកំសាន្តទៅលេងកោះទន្សាយព្រោះជាការលើកទឹកចិត្តសិស្សទាំងអស់មុននឹងការប្រលងឆមាសដែលឈានមកខាងមុខនេះ”អ្នកគ្រូនិយាយធ្វើអោយសិស្សទាំងអស់គ្នាហ៊ោ ទោះជាពួកគេសុទ្ធជាកូនអ្នកមាន តែម្នាក់ៗពិតជាសប្បាយចិត្តព្រោះទាំងប្រុសទាំងស្រីអាចបង្ហាញរាងរបស់ខ្លួនបង្អូតគ្នាក្រោមបរិយាកាសនាឆ្នេរមាត់សមុទ្រជាពិតសេសសំរាប់អ្នកមានសង្សារ
ចំនែកឯអំណត់មិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះនៅគិតពីទិដ្ឋភាពរវាងវិច្ឆ័យនិងយ៉ាដា
(វិច្ឆ័យពិតជាស្រលាញ់ប្រុសមែនរឺទេ! តែមិនអាចទេដឹងមើលទៅគេជាប្រុសពេញលក្ខណៈណាស់ រឺប្រហែលគេគ្រាន់តែនិយាយអោយយ៉ាដាអស់ចិត្តនឹងគេ ចុះបើគេស្រលាញ់ប្រុសមែនតើគេស្រលាញ់ប្រុសម្នាក់ណាទៅ)អំណត់អង្គុយគិតរឿងនេះតាំងពីចូលរៀន
ចំនែកឯវិច្ឆ័យសប្បាយចិត្តជាខ្លាំងព្រោះមានពេលវេលាចំនាយពេលជាមួយអំណត់មិនខាន
“អំណត់ អំណត់”វិច្ឆ័យសួរ
“បាទ! មានការអី”សំលេងវិច្ឆ័យទីបំផុតក៏រំញោចចូលខួរក្បាលអំណត់
“មានលឺអ្នកគ្រូនិយាយអំបាញ់មិញទេ”វិច្ឆ័យសួរដោយមិនច្បាស់ក្នុងចិត្ត
“លឺតែមិនដឹងថាម៉េចខ្លះទេព្រោះស្តាប់ខ្លះ មិនស្តាប់ខ្លះ”អំណត់និយាយដោយធ្វើមុខសើៗ
“រវល់គិតអី មើលឃើញភ្លឹកមួយថ្ងៃហើយ”វិច្ឆ័យសួរព្រោះអំណត់ធ្វើអីក៏វិច្ឆ័យដឹងដែរ នេះមិនបាច់និយាយក៏ដឹងថាវិច្ឆ័យមួយថ្ងៃៗអង្គុយមើលតែអំណត់ដែលព្រោះវិច្ឆ័យអង្គុយក្រោយអំណត់
“គ្មានអីទេ ហើយចុះអ្នកគ្រូនិយាយអ្វីខ្លះ”អំណត់សួរ
“គឺអាទិត្យនេះសាលានឹងមានកម្មវិធីអោយសិស្សរួមជំនាន់យើងទៅលេងកោះទន្សាយ”វិច្ឆ័យនិយាយដោយញញឹមដែលក្នុងចិត្តមានលាក់នៅរឿងខ្លះ
“ពិតមែនរឺ”អំណត់ដោយបើកភ្នែកធំៗ”នេះខ្ញុំមិនដែលទៅលេងកោះទាល់តែសោះ ទំនងមើលទៅស្រស់ស្អាតណាស់ហើយ”អំណត់និយាយបែបសប្បាយចិត្ត
“ឯងមានសំលៀកបំពាក់ទៅសមុទ្ររឺនៅ”វិច្ឆ័យនិយាយដោយញញឹម ពេលឃើញអំណត់សប្បាយចិត្តយ៉ាងនេះធ្វើអោយវិច្ឆ័យសប្បាយចិត្តតាមមិនខាន
“មានតែសំលៀកបំពាក់ធម្មតាៗហ្នឹង”អំណត់ឆ្លើយ គេរកតែបាយញ៉ាំមិនបានផងមានលុយឯណាទៅចំណាយលើសំលៀកបំពាក់នោះ
“អញ្ជឹងចាំចេញពីរៀនចាំទៅទិញពីនាក់ណា”វិច្ឆ័យនិយាយ គេមិនចង់អោយមនុស្សមើលមកអំណត់ដោយក្រសែលភ្នែកមើលងាយនោះទេ
“តែ………”អំណត់ព្យាយាមពន្យល់ថាគេគ្មានលុយចំនាយទេ
“មិនបាច់តែមិនបាច់ស្ករទេ ខ្ញុំដឹងថាឯងចង់និយាយអ្វីហើយមិនបាច់ខ្វល់ពីរឿងហ្នឹងទេ”វិច្ឆ័យនិយាយដោយញញឹមស្រស់ ចំនែកឯអំណត់ក៏មិនដឹងត្រូវតវ៉ាអ្វីទៀតដែល
“វិច្ឆ័យនេះស្រលាញ់អំណត់មែនទេ បានជាសរសេរឈ្មោះអំណត់ពេញសៀវភៅពុម្ពបែបនេះ”សុខៗអ្នកគ្រូក៏បាញ់វិច្ឆ័យមួយគ្រាបើយ៉ាងខ្លាំង ដោយគាត់លើកសៀវភៅពុម្ពច្បាប់របស់វិច្ឆ័យដែលពោលពេញដោយឈ្មោះអំណត់សឹងតែគ្រប់ទំព័រ
ពេលលឺបែបនេះសិស្សក្នុងថ្នាក់ងាកមកមើលវិច្ឆ័យនិងអំណត់ វិច្ឆ័យមិននិយាយអ្វីបានត្រឹមអោយមុខចុះ ឯអំណត់យើងបែបនេះក៏ឡើងតវ៉ា
“អ្នកគ្រូអំណត់ហ្នឹងគឺឆ័យចង់និយាយពីអំណត់អត់ធន់ទេតើ មិនមែនសំដៅឈ្មោះខ្ញុំទេ”អំណត់ព្យាយាមតវ៉ា
“ម្ចាស់សាមីខ្លួនគេមិននឹងតវ៉ាមួយម៉ាត់ផង ឯងចេះតវ៉ាស្អីដែលអំណត់”អំណត់គ្មានពាក្យត ចំនែកឯវិច្ឆ័យមិននិយាយអ្វីមួយម៉ាត់បានត្រឹមអោនមុខចុះ សិស្សក្នុងថា្នក់នោះគ្នាសើចហើយអ្នកសើចលឺជាគេគ្មានអ្នកណាក្រៅពីសាននោះទេ។
………………
“ហេតុអីនៅក្នុងថ្នាក់អំបាញ់មិញឆ័យមិននិយាយអ្វីសោះអញ្ជឹង”អំណត់សួរដោយឆ្ងល់ ពេលនេះគេទាំងពីរកំពុងជិះឡានរបស់វិច្ឆ័យ ព្រោះថ្ងៃនេះសានយកឡានមកខ្លួនឯងដូចនេះវិច្ឆ័យសុំអោយជិះឡានជាមួយគេដោយមិនបាច់ជិះឡានក្រុង ណាមួយគេចង់នាំអំណត់ទៅទិញសំលៀកបំពាក់ទុកសំរាប់ដំណើរកំសាន្តទៅកោះនាចុងអាទិត្យនេះផង
“គ្មានអីត្រូវនិយាយផង ទោះជាប្រឹងនិយាយយ៉ាងណាក៏មិនឃើញបានផលអីដែរ”វិច្ឆ័យនិយាយតិចៗដូចគ្មានអារម្មណ៍ តែតាមពិតគេអៀនសឹងតែស្លាប់ទៅហើយ នេះគេនឹកអំណត់រហូតមមើលសរសេរឈ្មោះអំណត់ពេញសៀវភៅខ្លួនឯងដោយមិនដឹងខ្លួនបែបនេះ។សុខៗឡានក៏ឈប់
“ឆ័យឈប់ឡានធ្វើអី”អំណត់សួរដោយឆ្ងល់
“ចុះមក”វិច្ឆ័យបើកទ្វារឡានអោយអំណត់
វិច្ឆ័យក៏អូសដៃអំណត់ចូលក្នុងហាងលក់សំលៀកបំពាក់ទំនើបមួយ
“ចូលធ្វើអី”អំណត់សួរដោយឆ្ងល់
“ស្រលាញ់មួយណារើសទៅ”វិច្ឆ័យនិយាយដោយចង្អុលទៅខោអាវជាច្រើនហើយជាម៉ាកល្បីៗ
“ហេតុអីថ្លៃដល់ថ្នាក់នេះ”អំណត់និយាយដោយកាន់អាវមួយហើយមើលតំលៃ
“អោយរើសក៏រើសទៅ”វិច្ឆ័យនិយាយដោយជួយរើសខោអាវប៉ុន្មានសំរាប់អោយអំណត់ព្រោះមើលទៅគេដូចគេមិនហ៊ានរើសនោះឡើយ
“យកទៅប្តូរទៅ”វិច្ឆ័យក៏អោយអំណត់ចូលប្តូរខោអាវ ឈុតមួយណាក៏ធ្វើអោយវិច្ឆ័យសប្បាយចិត្តដែលព្រោះមើលទៅអំណត់ស្រស់ស្អាតខ្លាំងណាស់
“យកទាំងអស់! នៅចាំទីនេះហើយណាទៅគិតលុយបន្តិចក៏ត្រលប់មកហើយ”វិច្ឆ័យនិយាយដោយដើរទៅគិតលុយ
“មានសង្សារសង្ហារបែបនេះគួរអោយច្រណែនលោកដល់ហើយ”បុគ្គលិកនៅក្នុងហាងនិយាយមកកាន់អំណត់
“គឺមិនមែនទេពួកយើគ្រាន់តែ………”អំណត់ព្យាយាមប្រកែក
“មិនបាច់អៀនទេ សម័យនេះទៅហើយគ្មានអ្វីត្រូវខ្មាសផង! មើលទៅសង្សារប្អូនដូចស្រលាញ់ប្អូនខ្លាំងណាស់ ”បុគ្គលិកប្រុសដែលមានចរិកស្រីនិយាយនោះនិយាយកាត់ ចំនែកឯអំណត់ក៏មិនដឹងត្រូវ
“តោះអំណត់រួចរាល់ហើយ”វិច្ឆ័យនិយាយដោយអូសដៃ
វិច្ឆ័យក៏ជូនអំណត់មកដល់ផ្ទះ រួចក៏ត្រលប់ទៅវិញ។ ពេញមួយយប់នេះអំណត់គិតរឿងដែលបានកើតឡើងពីរឿងវិច្ឆ័យនិងយ៉ាដា រឿងដែលវិច្ឆ័យសរសេរឈ្មោះខ្លួននៅក្នុងសៀវភៅ និងរឿងដែលបងបុគ្គលិក្នុងហាងនិយាយមកកាន់គេ
“នេះវិច្ឆ័យស្រលាញ់ខ្ញុំរឺ”គំនិតអំណត់ស្រាប់តែផុសឡើង”ឆ្កួត!ចេះគិតបែបហ្នឹងទៅកើត ទោះជាវិច្ឆ័យស្រលាញ់ប្រុសក៏គេអាចរកប្រុសស្អាត មាន បានម៉ាគគោកមករវល់អីនឹងក្មេងឡប់ៗដូចយើងនោះ”អំណត់និយាយដោយញញឹមតិចៗបែបគិតថាខ្លួនគិតច្រើន ស្រាប់តែខ្សែករបស់គេជ្រុសចុះមក
“ម៉េចក៏ជ្រុសមកបាន ស្អែកត្រូវយកទៅអោយគេផ្សារហើយ”អំណត់រើសខ្សែកថ្នមៗ ព្រោះជារបស់សំខាន់ខ្លាំងណាស់សំរាប់គេ”សាន់នេះឯងពេលណាត្រលប់មកវិញ ខ្ញុំពិតជានឹកឯងខ្លាំងណាស់ បើពេលនេះឯងនៅយើងប្រាកដជាអាចទៅដើរលេងនៅកោះជាមួយគ្នាមិនខាន ប៉ុន្តែមិនទេណាខ្ញុំនឹងញញឹមអោយបានច្រើន”អំណត់និយាយដោយកាន់ខ្សែកជាប់ក្នុងដៃរួចក៏គេងអោបខ្សែកជាប់ទ្រូងពេញមួយយប់ដោយមានសេក្តីសុខ។
…………………
ថ្ងៃដំណើរកំសាន្ត
“នេះមកយូរហើយមែនទេ”វិច្ឆ័យនិយាយ “មកពីអាសាន ប្រាប់អោយរៀបរបស់របរតាំងពីល្ងាចតែមិនស្តាប់ នៅមើលទូរទស្សន៍រហូតដល់គេងលក់ជិតដល់ម៉ោងហើយក៏ប្រញាប់ប្រញាដូចមនុស្សឆ្កួត មើលវាទៅសូម្បីតែសក់មិនបានសិតផង”វិច្ឆ័យនិយាយដឺសាន ធ្វើអោយអំណត់សើច
“នៅមានមុខមកនិយាយទៀត មកពីឯងហ្នឹងប្រញាប់នោះសែនប្រញាប់មិនដឹងចង់មកជួបអ្នកណាខ្លះទេ”សាននិយាយធ្វើអោយវិច្ឆ័យមានអារម្មណ៍ចង់យកស្បែកជើងញ៉ុកមាត់សានមែនទែន
“ឆ័យប្រញាប់មិនខុសទេ នេះឡានជិតចេញហើយ”អំណត់ដោយមិនទាន់បាត់សើចមិត្តភក្តិគេទាំងពីរនាក់
“ឈប់និយាយជាមួយពួកឯងហើយនិយាយកាន់ជើងគ្នារហូតហ្នឹង យើងទៅរកសង្សារយើងល្អជាង”និយាយរួចសានក៏ឡើងទៅលើបាត់
“នេះអ្នកណាជាសង្សារវាទៅ អំណត់ដឹងទេ”វិច្ឆ័យសួរដោយធ្វើមុខឆ្ងល់
“វិច្ឆ័យមិនដឹងផង អោយខ្ញុំដឹងយ៉ាងម៉េចទៅ”អំណត់និយាយដោយមិនដឹងដូចគ្នា រួចពួកគេក៏សើចទាំងពីរនាក់ព្រោះនេះសានដូរសង្សាររហូតពួកគេស្គាល់មិនអស់ទៅហើយ រួចពួកគេក៏ឡើងឡានក្រុង ដំណើរកំសាន្តទៅកោះម្តងនេះពិតជាមិនធម្មតាហើយចាំមើលទៅ។

No comments:

Post a Comment