January 28, 2014

ដំណក់ទឹកភ្នែកក្រោមភ្លៀងរលឹម Chpater3: part1 ជំរើស




ក្រោយពីត្រលប់មកពីខេត្តសៀមរាប តាផុងក៏ឡើងយន្តហោះត្រលប់ទៅញ៉ូវយកដោយមិនអោយផានីនជូនដំណើរ ព្រោះជើងយន្តហោះរបស់គេចេញនៅម៉ោង១១យប់តាផុងខ្លាចក្រែងផានីនត្រលប់មកវិញមានបញ្ហាក៏មិនព្រមអោយផានីនជូនទៅ។ ចំនែកពេលតាផុងត្រលប់ទៅវីញផានីនហាក់ដូចជាបាត់ចំនែកណាមួយនៃរាងកាយដែលថ្លែងប្រាប់មិនត្រូវ។
(មិនដឹងជាគាត់ទៅដល់រឺនៅទេ)ផានីនអង្គុយគិតក្នុងចិត្តយ៉ាងរវើរវាយ
“កំពុងស្អីហ្នឹង បានជាភ្លឹកយ៉ាងនេះអានីន”នាយយ៉ានិយាយពញ្ញាក់ផានីន
“ធ្វើស្អីរបស់ឯងហ្នឹង អញភ្ញាក់ចង់ស្លាប់”ផានីននិយាយដោយយកក្រដាសមូលមកវៃនាយយ៉ា
“ឯងដូចជាអារម្មណ៍មិននៅក្នុងខ្លួនសោះតាំងពីមកដើរលេងវិញ មានរឿងអី”នាយយ៉ាសួរដោយមើលមុខផានីនទាំងចង់ដឹង
“គ្មានអីទេ ក៏សប្បាយមិនទាន់អស់ចិត្តហ្នឹងណា”ផានីននិយាយ មែនហើយពេលវេលាដែលនៅជាមួយតាផុងហាក់ដើរលឿនណាស់
“ស្អីដើរលេងមួយអាទិត្យហើយនៅមិនអស់ចិត្តទៀត ហើយទៅជាមួយអ្នកណា”នាយយ៉ាសួរ ធម្មតាទេនៅជាមួយមនុស្សដែលយើងស្រលាញ់ទោះជាប៉ុន្មានក៏យ៉ាងយល់ថាមិនគ្រប់គ្រាន់ដែរ
“ទៅជាមួយបងប្អូនហ្នឹងណា តែនេះយើងបានទិញមកផ្ញើរ”ផានីនព្យាយាមបង្វែររឿងដោយយកតុក្កតាអំបោសដែលបានទិញមកអោយនាយយ៉ា
កន្លងទៅជាច្រើនថ្ងៃនៅតែមិនបានតំណឹងរបស់តាផុងនោះឡើយ មិនឃើញតាផុងអនឡាញនិងផ្ញើរមករកផានីនទាល់តែសោះ ធ្វើអោយផានីនកង្វល់ជាខ្លាំង មិនដឹងថាមានរឿងអីកើតឡើង ក្នុងចិត្តមួយបារម្ហថាតាផុងមានរឿងអី ចិត្តមួយខ្លាចតាផុងលែងទាក់ទងខ្លួនដូចពីមុនទៀតដូចប្រុសមុនៗដែលស៊ីឆ្អែតក៏បោះបង់គេចោល។ ក្នុងចិត្តកង្វល់សែនកង្វល់រហូតបាយមិនបាន គេងក៏មិនលក់ ចង់ដឹងតែមិនដឹងធ្វើយ៉ាងណាអាចទាក់ទងគេបាន។ នេះហើយស្នេហ៍ដែលឆ្លងដែនបែបនេះ វាមិនមែនជារឿងងាយស្រួលនោះទេ មនុស្សនៅជិតៗនៅពិបាកយល់ ចុះទំរាំមនុស្សឆ្ងាយសែនឆ្ងាយទៀតនោះ។
ថ្ងៃអាទិត្យ ក្នុងហាងកាហ្វេមួយកន្លែង ផានីនកំពុងផឹកកាហ្វេបន្តើរ មើលទៅមុខឡេបថបទាំងមិនសប្បាយចិត្តបណ្តើរ។
“ហេតុអីក៏មិនព្រមទាក់ទងមកសោះបែបនេះ”ផានីនរអ៊ូបន្តើរធ្វើមុខស្អុយបន្តើរ”តើបងពិតជាបោះបង់ខ្ញុំចោលមែនរឺ”ផានីននិយាយហើយមើលទៅខ្សែរដៃដែលតាផុងអោយមកគេ វាពិតវត្ថុមានតំលៃសំរាប់ផានីនខ្លាំងណាស់ ព្រោះនៅជាប់ជាមួយខ្សែរដៃមួយនេះមានមនុស្សប្រុសដែលផានីនស្រលាញ់ជាមួយការចងចាំដែលមួយជីវិតនេះផានីនមិនអាចបំភ្លេចបាន។ ពេលនេះផានីនកំពុងតែពិបាកចិត្តយ៉ាងខ្លាំង នេះជាង២អាទិត្យហើយដែលតាផុងគ្មានដំណឹងបន្តិចណាសោះ រឺមួយតាផុងពិតជាបោះបង់ផានីនចោលមែន ទោះជាយ៉ាងណាផានីននៅតែមិនអាចដឹងពីចំលើយដដែល អារម្មណ៍បែបនេះពិតជាពិបាកទ្រាំណាស់
“ខ្ញុំអង្គុយផងបានទេ”សំលេងមួយបន្លឺនៅពីមុខផានីន ធ្វើអោយផានីនដកក្រសែភ្នែកពីកុំព្យូទ័រទៅរកម្ចាស់សំលេង
“ឌីន!!!!!” ផានីនសាន់មាត់ព្រោះស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង នៅចំពោះមុខគេជាមនុស្សសំខាន់ម្នាក់ នៅលើខ្លួនប្រុសម្នាក់នេះមានការចងចាំជាច្រើន ក្តីស្រលាញ់ ភាពកក់ក្តៅ ការកុហក ភាពអាត្មានិយម ភាពឈឺចាប់ និងទឹកភ្នែក។ បុរសនោះញញឹមដាក់ផានីនរួចក៏អង្គុយលើកៅអីទល់មុខនិងផានីន គេអាចចាត់ទុកថាជាបុរសសង្ហារម្នាក់ ខ្ពស់១ម៧៥ រាងស្តើងល្មម សំបុរស ភ្នែកតូចបែបកូនចិន សក់ស្លូតមិនវែងពេក ច្រមុះស្រួច បបូរមាត់ស្តើងពណ៌ផ្កាឈូក ជាមួយស្នាមញញឹមយ៉ាងកក់ក្តៅ ទោះជាមិនជាសង្ហារអីណាស់ណា តែម្នាក់នេះពិតជាមានថាមពលក្នុងការទាក់ទាញចិត្តមនុស្សខ្លាំងណាស់។
“សុខសប្បាយជាទេ”ឌីនសួរផានីនដោយមើលផានីនក្នុងកែវភ្នែកសោកសៅ
“ប្រាកដជាសុខហើយ”ផានីនឆ្លើយដោយប្រឹងញញឹម គេមិនអាចអោយបុរសនៅចំពោះមុខគេឃើញគេមិនសប្បាយចិត្តនោះឡើយ គេត្រូវតែបញ្ជាក់អោយបុរសម្នាក់នេះដឹងថាគ្មានគេផានីនម្នាក់នេះនៅតែរស់ដោយមានសេក្តីសុខ
“សុំទោស”សុខៗឌីនក៏និយាយពាក្យនេះបែបស្រាលៗ ល្មមអាចអោយផានីនលឺ។ ពេលផានីនលឺក៏មានអារម្មណ៍ប្លែកជាខ្លាំង ព្រោះសំដីនេះបញ្ជាក់ពីការដឹងកំហុសពិតៗ
“ហេតុអី”ផានីនសួរ តាមពិតសំនួរនេះផានីនតែងតែសួរបុរសម្នាក់នេះ (ហេតុអី? ហេតុអីស្រលាញ់ខ្ញុំមិនបាន? ហេតុអីក៏ដាច់ចិត្តម៉្លេះ? ហេតុអីក៏អោយខ្ញុំយំ? ហេតុអីក៏មិនអាណិតខ្ញុំ? ហេតុអីគិតដល់គេដោយមិនគិតដល់អារម្មណ៍ខ្ញុំ? ហេតុអីក៏ចង់អោយខ្ញុំចាកចេញ? ហេតុអីក៏ទាមទារអោយខ្ញុំផ្តាច់ចេញពីជីវិតឌីន? ហេតុអីស្នេហាយើងត្រូវបញ្ចប់ទាំងបែបនេះ?) ស្នេហាដែលផានីនដោយទៅឌីនជាស្នេហាបរិសុទ្ធ ដែលចេញពីបេះដូងសោះពិតៗ ផានីនសុខចិត្តលះបង់គ្រប់យ៉ាងដោយមិនទាមទារអីមកវិញសូម្បីតែបន្តិច តែឌីនមិនដែលអោយតំលៃវាសូម្បីតែបន្តិច ផានីនសុខចិត្តទ្រាំ ខាំមាត់សង្កត់ចិត្ត ញញឹមទាំងទឹកភ្នែក រហូតចង់គិតសំលាប់ខ្លួនព្រោះតែឌីនទៀតផង។ ទំរាំផានីនអាចធ្វើចិត្តពីឌីនបានត្រូវចំនាយចិត្ត ទឹកភ្នែក ក្តីសង្ឃឹម និងពេលវេលាយ៉ាងយូរ រហូតឌីនគឺតែងតែនៅក្នុងចិត្តរបស់ផានីនជាប់មករហូត សូម្បីតែហាងកាហ្វេមួយនេះជាហាងកាហ្វេដែលឌីនឧស្សាហ៍មក ហេតុនេះផានីនមកទីនេះជាញញឹកញាប់ដើម្បីបានជួបឌីនរហូតក្លាយជាទំលាប់ តែផានីនមិនដែលជួបឌីនមកជាយូរ ហើយទោះជាជួបក៏ធ្វើជាមិនឃើញគ្នាដែល ហើយផានីនក៏មិនបានជាចង់ជួបឌីនអ្វីទៀតដែល ។ ពេលនេះឌីនស្រាប់តែមកនិយាយរកផានីនយ៉ាងចំលែក ស្លាកស្នាមអតីតក៏រើឡើង ក្តីស្រលាញ់និងក្តីស្អប់ រួមទាំងក្តីឈឺចាប់ក៏ដឹងខ្លួនឡើងវិញក្នុងខ្លួនផានីន។
“ខ្ញុំសូមទោសចំពោះរឿងកន្លងមក”ឌីននិយាយតិចៗដោយមើលមុខផានីន
“អតីតកាលអោយវាកន្លងហួសទៅ រលឹកវាធ្វើអីព្រោះទោះជាសូមទោសក៏មិនបានជួយអោយការឈឺចាប់របស់ខ្ញុំកន្លងមកវាបានធូរស្រាលដែរ”ផានីននិយាយទាំងគ្មានអារម្មណ៍ ក្នុងចិត្តនឹកដល់រឿងកន្លង​
(ហេតុអីនៅចាំបែបនេះ ហើយមិនព្រមទៅផ្ទះ)ទាំងដែលផានីនខំចាំគេចេញពីរៀនទាំងមូសខាំតែបែរជាលឺសំដីបែបនេះអ្នកមានអារម្មណ៍យ៉ាងណា តែផានីនមិនខ្វល់នៅតែចាំគេរាល់យប់
(កាន់ដៃបែបនេះមិនចេះខ្មាស់គេអី ទោះងងឹតតែគេអាចមើលឃើញណា៎)ព្រោះតែស្រលាញ់ពេលតាមផ្លូវត្រលប់ទៅផ្ទះលួចកាន់ដៃឌីន ព្រោះគិតថាវារៀងងងឹតកាន់បែបនេះគង់មិនបានអ្នកណាចាប់អារម្មណ៍តែឌីនបែរជាបដិសេធដោយគ្មានមេត្តា
(ខ្ញុំមិនដែរស្រលាញ់យើងនោះទេ យល់ទេ!)ជឿទេថាគេមិនស្រលាញ់បើហៅគ្នាសុទ្ធតែបង អូន រាល់កាយវិការនិងពាក្យសំដីសុទ្ធតែជារបស់គូរសង្សារបាននិយាយ ហើយពួកគេជិតស្និទ្ធនឹងគ្នារហូតធ្លាប់ដេកជាមួយគ្នាផងជឿដែលថាគេមិនស្រលាញ់?
(ចាកចេញពីជីវិតខ្ញុំទៅ ខ្ញុំសូមអង្វរ)លឺមនុស្សដែលយើងស្រលាញ់អង្វរបែបនេះអ្នកគិតយ៉ាងណា តែផានីននៅតែមុខក្រាស់ព្រោះមិនចង់បាត់បង់គេ
(បើមិនចេញ ទុកអោយខ្ញុំចាកចេញ)សូម្បីសុំនៅក្បែរៗគេដោយមិនទាមទារអ្វីក៏គេមិនព្រម អ្វីដែលគេចង់បានគឺកាត់ផ្តាច់ផានីនចេញពីជីវិតគេ ដូចបទ”ទុកស្នាមថើបមួយក៏បងមិនព្រម”រ​បស់ឳក សុគន្ធកញ្ញា
(មិនបាច់យំទេ ទឹកភ្នែករបស់យើងមិនធ្វើអោយខ្ញុំចិត្តទន់នោះទេ)ដំបូងផានីនយំព្រោះតែដឹងថាខ្លួនបាត់បង់របស់សំខាន់មួយ តែពេលលឺបែបនេះផានីនរឹតតែមិនអាចឈប់យំព្រោះគេសឹងតែមិនជឿថាមនុស្សប្រុសដែលគេស្រលាញ់ដល់ថ្នាក់ហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីគេ តែគេបែរជាមើលងាយនិងជាន់ឈ្លីស្នេហារ​បស់ខ្លួនដល់ថ្នាក់ហ្នឹង។
ចង់ក្រោយផានីនមានតែធ្វើចិត្តសុខចិត្តចាកចេញដើម្បីមនុស្សដែលយើងស្រលាញ់ គេសប្បាយចិត្តពេលដែលគ្មានយើងរំខាន ដូចបទ”ដឹងថាគេមិនស្រលាញ់នៅតែរង់ចាំ” របស់សូលីកា ហើយផានីនតែងសង្ឃឹមថាដីនគេនឹងសុំអោយផានីនទៅរស់នៅក្បែរគេវិញ ដូចបទ”មនុស្សបងធុញវិលវិញបានទេ” តែវាមិនអាចនោះទេ អ្វីៗបានត្រឹមជាអតីតឈឺចាប់ប៉ុណ្ណោះ។
“សុំទោសពិតមែន បងពេលនោះល្ងង់មួយពេល បងយកចិត្តទុកដាក់និងការរៀនពេករហូតបណ្តោយអោយអូនបាត់បង់ទៅ បងមិនដែលគិតសោះថាក្រោយពីអូនចាកចេញទៅអារម្មណ៍បងមិនស្ងប់តែងគិតដល់អូនគ្រប់ពេលវេលា”ឌីននិយាយដោយមុខស្រពោន រួចគេក៏ទាញដៃផានីនមកកាន់ថ្នមៗ “យើងអាចត្រលប់ទៅដូចដើមវិញបានទេ បងតែងមកទីនេះរាល់ថ្ងៃដើម្បីបានជួបអូន តែទីបំផុតក៏បានជួបអូនពិតមែន”ឌីននិយាយដោយញញឹមតិចៗ
“ចាំខ្ញុំធ្វើអី! ដឹងទេចិត្តខ្ញុំស្លាប់តាំងពីថ្ងៃដែល យន់ សុគន្ធប៉ារ៉ាឌីន បានដេញខ្ញុំអោយចេញពីជីវិតគេព្រោះខ្ញុំបានត្រឹមមនុស្សរំខាន”ផានីននិយាយដោយអានឈ្មោះឌីនពេញ
“ទេអូនមិនរំខាននោះទេ អូនជាមនុស្សដែលបងស្រលាញ់”ឌីននិយាយដោយស្ទុះទៅឆាកដែលគេទុកអោយភ្ញៀវចង់លេងតន្ត្រីអាចលេងបានដោយមានព្យាណូ ហ្គីតា និងស្គរ ។ ចំនែឌីនក៏ទាញហ្គីតាមកលេងបងបទ”មាននាងក៏ធុញ គ្មាននាងក៏ធុញ” យ៉ាងពិរោះរណ្តំរហូតធ្វើអោយផានីនមុខក្រហម។ ក្រោយពេលលេងចប់សំលេងទះដៃក៏បន្លឺឡើងព្រោះឌីលេងនិងច្រៀនបានល្អមែនទែនដូចអ្នកអាជីពអញ្ជឹង។ ឌីនក៏ដើរមកតុវិញដោយញញឹម ចំនែកផានីនមិនដឹងថាគួរតែសប្បាយចិត្តរឺក៏ពិបាកចិត្តទេដែលសង្សារចាស់ខ្លួនត្រលប់មករកខ្លួនវិញ ទាំងកាលពីមុននេះផានីនស្រលាញ់គេលើសអ្វីៗទាំងអស់
“ស្រលាញ់គ្នាម្តងទៀតបានទេ”​ ឌីនទាញដៃផានីនមកកាន់ម្តងទៀត
“ខ………ខ្ញុំ”ផានីនមិនដឹងនិយាយយ៉ាងណាព្រោះចិត្តនៅអល់អែក គេក៏ក្រវាសភ្នែកចុះឡើងក៏ប្រទះហ្នឹងខ្សែរដែលតាផុងអោយគេ វាដូចជាខ្សែរដែលចង់ផានីនជាប់មិនអោយទៅណា “មិនអាចទេ”ផានីននិយាយដោយដកដៃចេញពីដៃឌីន
“ហេតុអី”ឌីនសួរ “អោយបងសុំទោស បងពិតជាស្រលាញ់អូនពិតមែនណា បងក៏ដឹងថាអូនក៏ដូចគ្នាមែនទេ”ឌីននិយាយដោយមើលផានីន ក្រសែភ្នែកឌីនដូចជាកំពុងតែទាមទារចំលើយពីផានីនដោយអង្វរករ
 “មែន!ខ្ញុំធ្លាប់ស្រលាញ់ឌីន ហើយឌីនក៏ដឹងថាក្តីស្រលាញ់ដែលខ្ញុំមានចំពោះឌីនវាមានទំហំប៉ុណ្ណា តែឌីនតែងតែបដិសេធនិងច្រានវាចោលម្តងហើយម្តងទៀត ឌីនមើលងាយនិងជាន់ឈ្លីស្នេហារបស់ខ្ញុំប៉ុណ្ណា ទោះជាខ្ញុំសុំអង្វរ សុំត្រឹមនៅក្បែរឌីនរឺមើលឌីនដោយស្ងៀមស្ងាត់ដោយមិនត្រូវការតំណែងនិងការតបស្នងពីឌីនវិញ តែឌីនមិនព្រមសូម្បីការសុំបន្តិចបន្តួចរបស់ខ្ញុំ ឌីននៅមកសុំអោយខ្ញុំចាកចេញពីជីវិតឌីន ពេលនេះខ្ញុំក៏ចេញពីជីវិតឌីនតាមសំរួលហើយឌីននៅត្រូវការអ្វីទៀត”ផានីននិយាយនូវអ្វីដែលខ្លួនខំបៀមទុក ខំទ្រាំមកជាយូរ ទោះជាពិបាកយ៉ាងណាក៏គេមិននិយាយចេញមកព្រោះខ្លាចថាខ្លួននិងបាត់បង់មនុស្សជាទីស្រលាញ់ចេញទៅ។
“បងដឹង! កន្លងមកបងពិតជាមិនដែលគិតដល់អារម្មណ៍ខ្លួនឯងមែន តែអូនដឹងទេបងពិបាកប៉ុណ្ណានាពេលនោះ ដឹងទេថាបងក៏ខូចចិត្តប៉ុណ្ណានៅពេលសំដែងនិងនិយាយពាក្យសំដីទាំងនោះ តែបងពិតជាធ្វើទាំងបង្ខំចិត្តមែនព្រោះតែបងខ្លាចថាបើយើងបន្តស្នេហានេះអនាគតអូននិងបងនឹងក្លាយជាយ៉ាងណា បងខ្លាចពួកយើងលង់ខ្លួនកាន់តែជ្រៅនិងពិបាកដកខ្លួនមកវិញ បងពិតជាខ្លាចថាបងជាខ្ទើយពេលគ្រួសារបងដឹងនឹងក្លាយជាយ៉ាងណា មនុស្សជុំវិញខ្លួនបងនឹងគិតនិងនិយាយបែបណាទៅ តែមួយរយៈពេលដែលគ្មានអូននៅក្បែរទើបបងដឹងថាអូនជាមនុស្សសំខាន់ម្នាក់សំរាប់បង អោយបងសុំទោស តើមនុស្សរំខានអាចមករស់នៅក្បែរមនុស្សដែលមិនចេះនិយាយពាក្យពិរោះនឹងគេបានទេ?”ឌីនក៏និយាយសំដីក្នុងចិត្ត វាប្រៀបនិងម្ជុលដែលចាក់ត្រូវជីបចរបេះដូងរបស់ផានីន
“បងដឹង ខ……ខ្ញុំមិនដឹង”ផានីនស្មុគស្មាញក្នុងចិត្តរួចក៏រត់ចេញពីក្នុងហាង
“ផានីន ផានីន”សំលេងឌីនស្រែកហៅ តែមិនអាចធ្វើអោយផានីនបង្អង់ដំនើរបានទេ ពេលនេះគេវិលវល់អស់ហើយ គេខ្លួនឯងមិនដឹងសោះថាត្រូវរើសនិងដើរផ្លូវមួយណា។ ផានីនរត់ចេញពីក្នុងហាងក៏មកអង្គុយលើបង់ដែលនៅចំពោះមុខគេជាផ្លូវថ្នល់ដែលមនុស្សកំពុងធ្វើដំណើរខ្វាត់ខ្វែង។ ម្នាក់ៗកំពុងធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ ចំនែកផានីនបែរជាមិនដឹងថាខ្លួនគួររើសមួយណា
“បងឌីន! ហេតុអីទើបពេលនេះបងនិយាយ តើទាល់តែពេលអូនអស់ចិត្តទើបបងមានចិត្តចាប់ផ្តើមមែនទេ? ដឹងទេថាអូនលំបាកប៉ុណ្ណាទើបអាចបំភ្លេចបងបាន តើបងត្រលប់មកពេលនេះដើម្បីមកបន្ថែមការឈឺចាប់អោយខ្ញុំបន្ថែមទៀតមែនទេ ទោះជាសំដីបងនិយាយអំបាញ់មិញជាការពិតតែបងយល់តែពីអារម្មណ៍របស់បង មានគិតដល់អារម្មណ៍ខ្ញុំទេ មនុស្សម្នាក់ស្រលាញ់គេអាចនិយាយនិងធ្វើការវិការអោយមនុស្សដែលខ្លួនស្រលាញ់ស្លាប់ទាំងរស់បែបនេះមែនទេ?”ផានីននិយាយដោយនឹកដល់រឿដែលបានកើតឡើងរវាងគេនិងឌីន ផានីនក៏កាន់ខ្សែដៃដែលតាផុងអោយមកគេទាំងភ្នែកក្រហម”បងផុង! បងនៅឯណាពេលនេះបងកំពុងធ្វើអី ហេតុអីក៏បងស្រាប់តែមកហើយក៏ស្រាប់តែបាត់ពីជីវិតខ្ញុំបែបនេះ? បងដឹងថាខ្ញុំពេលនេះពិបាកបែបណាទេ ហេតុអីបងមិនអាចនៅក្បែរខ្ញុំដូចគូរស្នេហ៍ដទៃពេលដែលម្នាក់ទៀតពិបាក ម្នាក់ទៀតហ្នឹងចាំមើលថែរហើយនិងផ្តលភាពកក់ក្តៅអោយ ខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចទេ”ផានីនមិនដឹងថាគួរទទួលយករឺបដិសេធនោះទេ ម្នាក់ទេសង្សារចាស់ដែលខ្លួនស្រលាញ់មកយ៉ាងខ្លាំងតែគេក៏បានធ្វើបាបចិត្តផានីនស្ទើរស្លាប់ដូចគ្នា ចំនែកម្នាក់ទៀតជាមនុស្សម្នាក់ដែលផានីនស្រលាញ់ខ្លាំងនាពេលបច្ចុប្បន្នតែគេស្រាប់តែបាត់ទៅដោយគ្មានដំណឹងសូម្បីបន្តិច រឺក៏គេស៊ីហើយក៏បោះបង់ផានីនចោល។ តើផានីនគួរតែជ្រើសយកអ្នកចាស់ដែលកំពុងតែល្អនឹងខ្លួន រឺអ្នកថ្មីដែលនៅសែនឆ្ងាយហើយស្រាប់តែបាត់តំណឹងសូន្យឈឹងតែគេជាមនុស្សល្អសែនល្អហើយជាមនុស្សដែលផានីនតែងតែស្រមៃចង់បាន????????

No comments:

Post a Comment