May 27, 2015

My Little Brother Chapter9: ការពិត


………………
សល់តែប៉ុន្មានថ្ងៃទៀតទេក៏ដល់ថ្ងៃសាលាត្រូវចូលរួមប្រកួតហើយ ថ្ងៃនេះសយណាស់លួចចំលងលំហាត់ពីអាតូចនោះតែបន្តិចសោះក៏ត្រូវគ្រូចាប់បាន មានអីសយទាំងពីនាក់ហ្នឹង។ គ្រូក៏ពិន័យអោយចំលងលំហាត់ម្នាក់ហាសិបចប់ តែសូមទោសណា៎គ្មានអារម្មណ៍ឯណាទៅចំលងលំហាត់គួរអោយធុញទាំងនោះទេ ខ្ញុំក៏ប្រើអាតូចនោះអោយវាជួយចំលងអោយ ព្រោះតែមើលទៅវាគង់ទំនេរ បើអោយវាចាំខ្ញុំសមបាល់ចប់ប្រាកដជាដេកលក់មិនខាន អោយវាជួយចំលងខ្ញុំបែបនេះហើយកុំអោយវាអផ្សុក។
………………
ឆាយអានបានត្រឹមនេះក៏ងាកទៅសំលក់ដេត
“ចេះនិយាយទៅរួចថាជួយកុំអោយខ្ញុំអផ្សុក ថ្ងៃនោះខ្ញុំអង្គុយចំលងលំហាត់អោយបង ដៃរបស់ខ្ញុំស្ទើរតែប្រះចេញពីគ្នាទៅហើយបងមានដឹងដែលទេ”ឆាយរអ៊ូតិចៗហើយក៏ចាប់ផ្តើមអានបន្ត
………………
ជួនជាថ្ងៃនេះ លោកប៉ានឹងភរិយាថ្មីរបស់គាត់ចុះទៅខេត្តទាំងពីរនាក់ (ខ្ញុំក៏មិនដឹងថានាំគ្នាទៅធ្វើស្អីដែល ព្រោះមិនបានប្រាប់ខ្ញុំ ហេតុមកពីខ្ញុំដាក់ទូរស័ព្ទក្នុងកាតាបហើយក៏ពាក់កាសទៀត ទើបមិនបានលឺ ហើយក៏ទទួលបានលទ្ធផល ប៉ាស្អីអោយយ៉ាងចាស់ដៃ)​ ដូចនេះខ្ញុំនិងអាល្អិតនោះក៏ត្រូវនៅផ្ទះតែពីរនាក់ អាម្សៀលនេះម្ញ៉េកម្ញក់ដូចជាស្រី សង្ស័យតែជាខ្ទើយផង នៅជាមួយវាតែពីរនាក់ តិចវាចាប់រំលោភឯងទៅ តែយ៉ាងណាក៏មានឈ្មោះថាជាបងប្អូន សង្ឃឹមថាវាលើកលែងអោយខ្ញុំទៅចុះ។ មកដល់ផ្ទះស្អីក៏គ្មានញ៉ាំ តែម៉ាក់របស់វាក៏បានប្រាប់អោយញ៉ាំអីខាងក្រៅអោយហើយដែរតែ អាក្មេងហ្នឹងវាភ្លេច ទើបត្រូវមកអង្គុយមើលគ្នាបែបនេះ។ ខ្ញុំក៏សំរេចចិត្តទៅទីញម្ហូបមកញ៉ាំព្រោះបើប្រើវា ប្រាកដជាដល់ថ្ងៃស្អែកហើយបាន បានញ៉ាំបើដំណើរវាសើកៗបែបនេះ។ ក្រោយពីទិញហើយខ្ញុំក៏ប្រញាប់ត្រលប់មកវិញព្រោះអីអគ្តិសនីក៏ដាច់។ មកដល់ក៏ហួសចិត្តហ្នឹងអាឆាយម្នាក់នេះ បែរជាដេកសូត្រធម៌ទៅវីញ កុំប្រាប់ណាថាជួបខ្មោច ទោះមិនសូវខ្លាចក៏មិនមែនមានន័យថាមិនខ្លាចដែរណា។ គ្រាន់តែខ្ញុំទៅប៉ះវាភ្លាម វាក៏មកអោបខ្ញុំយ៉ាងស្អិតដូចតុកកែអញ្ជឹង បេះយ៉ាងណាក៏មិនចេញដែរ នេះដៃវាដាក់កាវវិទ្យាសាស្រ្តមែនទេ បានជាបេះមិនចេញបែបនេះ។ ទំរាំតែបានញ៉ាំបាយហើយម៉ោងក៏ជាង១១ឯណោះ ខ្ញុំក៏ប្រញាប់ឡើងទៅគេង ព្រោះថ្ងៃនេះត្រូវហត់មកជាច្រើនរឿង មិនថារឿងរៀន នៅសមបាល់ ហើយមកវិញក៏ត្រូវត្រលប់ដើរទៅផ្សារទៅទិញម្ហូបមកទៀត មកដល់ផ្ទះក៏មានតែរឿងឈឺក្បាលជាមួយវាទៀត។ កំពុងតែរៀបហ្នឹងគេងលក់ទៅហើយ ក៏មានអ្នកណាគោះទ្វារ ធ្វើអោយភ័យស្ទើរលោះព្រលឺងទៅហើយ គឺវាទៀតហើយ។ ហើយនេះស្អីមកសុំដេកជាមួយព្រោះតែខ្លាចងងឹត ទាល់តែយូរបានអោយហែងដេក តែមើលមុខកំសត់របស់វា ខ្ញុំអត់ទ្រាំចិត្តទន់មិនបានក៏យល់ព្រម។ ដំបូងអោយដេកនៅលើលឥដ្ឋទេ តែមើលទៅវារងារហើយមើលទៅព្រោះឥដ្ឋត្រជាក់សឹងអី ខ្ញុំនេះទ្រាំមិនធ្វើចិត្តបុណ្យចិត្តព្រះមិនបាន ក៏ហៅវាមកដេកជាមួយ តាមពិតខ្ញុំមិនទំលាប់គេងជាមួយអ្នកណាទេ ព្រោះវាធ្វើអោយខ្ញុំគេងមិនលក់ តែ​បើមិនអោយវាដេកជាមួយនោះទេមើលទៅមិនបានគេងនោះទេ ហើយទីបំផុតខ្ញុំក៏បានដេក ធុញហ្នឹងអាមេរំខាននេះបំផុត………!!!!!
ពេលព្រឹកក៏បាត់វាពីបន្ទប់ ចំនែកបន្ទប់ខ្ញុំក៏ស្អាតនិងមានសណ្តាប់ធ្នាប់ជាងធម្មតា បើទាយមិនខុសជាស្នាដៃវាមិនខាន។ ខ្ញុំក៏រៀបចំខ្លួនទៅរៀនចុះមកដល់ក្រោមក៏ឃើញអាតូចហ្នឹងកំពុងតែធ្វើដាំបបរនៅផ្ទះបាយ នេះវាទៅផ្សារតាំងពីម៉ោងប៉ុន្មានក៏មិនដឹង ។ តែអាតូចនេះស្ថិតក្នុងឯកសណ្ឋានសិស្សហើយមានអៀមចុងភៅបែបនេះមើលទៅស្អាតម្យ៉ាងដែរតើ តែចំនុចសំខាន់បបរវាដាំនោះពិតជាឆ្ងាញ់ខ្លាំងណាស់ នេះខ្ញុំខានញ៉ាំឆ្ងាញ់បែបនេះយូរមកហើយ ចង់ញ៉ាំមួយចានទៀត តែក៏មិនចង់អោយវាដឹងចិត្ត ក៏ត្រូវទ្រាំធ្វើជារសជាតិធម្មតា ពិតជាស្តាយដល់ហើយ។
…………
ឆាយអានដល់ត្រឹមនេះ ក៏សើចចេញមកតិចៗ​ ព្រោះមិននឹកស្មានថាខ្លួនរំខានគេដល់ថ្នាក់នេះសោះ ហើយដេតចូលចិត្តបបរដែលគេដាំដល់ថ្នាក់នេះសោះ។ តែដេតមកអួតសុទ្ធតែខ្លួននេះចិត្តបុណ្យចិត្តព្រះទៀត មិនដឹងទេអីថាខ្លួនឯងនេះសមជាមេបិសាចឃោឃៅច្រើនជាង។
…………
មិននឹកស្មានថាខ្ញុំត្រូវប្រលងធ្លាក់សោះ ហើពិន្ទុក៏មហាអន់ទៀតផង។​ មិនដូចអាល្អិតហ្នឹងសោះទើបតែផ្លាស់សាលាមកមិនបានប៉ុន្មានផង ក៏ប្រលងបានលេងមួយទូទាំងជំនាន់មិនគួរអោយជឿមែន នេះរាល់ថ្ងៃខ្ញុំប្រើវាស្ទើឡប់បែបនេះហើយនៅមករៀនពូកែទៀត។ កុំទៅខ្វល់ពីវានិយាយពីខ្លួនឯងវិញ ការសិក្សាខ្ញុំធ្លាក់ដល់បាតតារាងបែបនេះ អ្នកគ្រូក៏ចង់បញ្ឃប់ខ្ញុំមិនអោយលេងបាល់ក្នុងជំរុំទៀត នេះមិនបានជាដាច់ខាត បាល់ទាត់អាចនិយាយថាជាជីវិតមួយផ្នែករបស់ខ្ញុំ បើអោយខ្ញុំឈប់លេងបាល់ខ្ញុំប្រាកដជាស្លាប់មិនខាន។ ខ្ញុំក៏ព្យាយាមអង្វរអ្នកគ្រូ រហូតចុះទុនលន់ទួរ អ្នកគ្រូ ទីបំផុតអ្នកគ្រូក៏អោយខ្ញុំប្រលងសង បើប្រលងជាប់ទើបអោយខ្ញុំចូលរលេងបាល់បន្តបាន។ ស្លាប់មិនខានម្តងនេះ………!!!! ខ្ញុំព្យាយាមមិនរករឿងអាល្អិតហ្នឹង ហើយមើលសៀវភៅជាច្រើនយប់ តែគ្មានបានផលនោះទេ​ ក្នុងខួរក្បាលរបស់ខ្ញុំមានតែសញ្ញាសួរតែប៉ុនោះ។ នេះខ្ញុំគិតមិនចេញពិតមែន បើអោយខ្ញុំឈប់លេងបាល់ខ្ញុំស្លាប់វិញល្អជាង មានតែវិធីមួយគត់គឺសុំអោយអាតូចនោះជួយហើយ វារៀនពូកែយ៉ាងនេះ ជួយខ្ញុំអោយប្រលងសងជាប់ប្រហែលជាគ្មានបញ្ហាអីទេ តែអោយខ្ញុំហារមាត់សុំវាយ៉ាងម៉េចទៅកើត មិនបានទេ​អ្នកណាទៅឆ្កួតសុំអង្វរវានោះ យ៉ាងណាក៏ខ្ញុំមិនធ្វើដែល តែនៅសស់តែបីថ្ងៃទៀតទេ ធ្វើយ៉ាងម៉េចទៅ។ តែសំណាងល្អសុខៗ​មិនដឹងអាតូចនោះលេបថ្នាំអីខុសមក សុំខ្លួនជួយបង្រៀនខ្ញុំទៅវិញ ហាហាហាស មិនបាច់លក់មុខទេ ខ្ញុំក៏ធ្វើជាមិនឆ្លើយ ព្រោះកុំអោយវាដឹងចិត្ត។ ខ្ញុំនៅបន្ទប់ចាំវាមកជួយបង្រៀនឡើងយូរ មិនទាន់ឃើញវាអើតក្បាលទៀត យីតិចវាលេងសើចនឹងខ្ញុំទៅ មិនបានទេត្រូវទៅអូសក្បាលវាមកបង្រៀនយើងអោយបាន។ ខ្ញុំក៏ប្រញាប់ទៅបន្ទប់វា ឃើញវាកំពុងក្រាបលើតុធ្វើមុខអស់សង្ឃឹម វាកើតអីវាហ្នឹង ខ្ញុំក៏ធ្វើមុខក្រាស់បន្តិច ហៅវាទៅបង្រៀន ហើយវាក៏ព្រមជួយតាមសំរួល។ ប៉ុន្មានយប់មកនេះវាមកបង្រៀនខ្ញុំរាល់់យប់ ហើយមើលទៅដូចជាប្រាកដប្រជាខ្លាំងណាស់ ខ្ញុំក៏ព្យាយាមរៀន តែក៏ដេកលក់រហូតព្រោះតែអស់កំលាំង ត្រូវរៀនផង លេងបាល់ផង នៅមករៀនពេលយប់ទៀត ខ្ញុំគ្មានកំលាំងរាប់រងទេ ហើយអាមេរៀនអស់នេះកាន់តែរៀន កាន់តែធ្វើអោយខ្ញុំចង់ដេក។ និយាយពីអាល្អិតកូនប្រពន្ធក្រោយរបស់ប៉ានេះវិញ ពិតជាស្រួលធ្វើបាបណាស់ ធ្វើបាបវាយ៉ាងណាក៏វាមិនដែលមាត់កអីដែល តែខ្ញុំមិនចូលចិត្តអាចរិកខ្ទើយៗរបស់វាសោះ ម្ង៉េកម្ង៉ក់ ស៊ាំតាប៉ែដូចស្រី សើកៗ ធ្វើអីមិនទាន់ចិត្តនោះទេ នៅក្បែរវាពេលណា ក៏មានតែអារម្មណ៍មួរម៉ៅពេលហ្នឹង។ ពេលខ្លះក៏អាណិតវាខ្លះដែល ចង់និយាយល្អៗដាក់វាខ្លះដែរ តែអោយតែឃើញមុខវា ចិត្តខ្ញុំស្រាប់តែមិនស្រួល ហើយចេះតែចង់ជេរវា ប្រហែលខ្ញុំជេរវាក្លាយជាទំលាប់ទៅហើយ។ ដំបូងខ្ញុំក៏ស្អប់វានឹងម៉ាកវាខ្លាំងណាស់ តែយូរទៅខ្ញុំក៏មិនបានជាស្អប់ពីរនាក់ហ្នឹងអីណាស់ណាដែរទេ តែខ្ញុំគ្រាន់តែមិនចង់ធ្វើល្អដាក់តែប៉ុណ្ណោះ ចាត់ទុកថាមិនមែនជាសត្រូវ ហើយក៏មិនមែនជាមិត្តទៅចុះ។
………………………
អានដល់ត្រង់នេះ ឆាយរឹតតែដឹងថាកន្លងមកដេតក៏មិនបានជាស្អប់ពីរអ្នកម្តាយកូនរបស់គេ ដែរគ្រាន់តែគេមិនដឹងត្រូវប្រព្រឹត្តយ៉ាងណាប៉ុណ្ណោះ។​ ឆាយក៏កាន់តែឆ្ងល់នឹងសំដីរបស់ដេតនៅល្ងាចមិញ វាធ្វើអោយឆាយបន្តអាសន្លឹកខាងមុខទៀត ជាសន្លឺកធ្វើអោយឆាយអានបណ្តើរយំបណ្តើរ។
………………………
ទីបំផុតថ្ងៃប្រលងក៏មកដល់ ខ្ញុំភ្ញាក់ឡើងក៏ឃើញថាលំហាត់ត្រៀមប្រលងនិងរូបមន្តលំហាត់ នៅលើតុសិក្សារបស់ខ្ញុំ ឆាយនេះពិតជាមានប្រយោជន៍ពិតមែន។ ខ្ញុំធ្វើវិញ្ញាសារយ៉ាងងាយស្រួលព្រោះតែលំហាត់ដែលចេញមកសុទ្ធតែលំហាត់ដែលឆាយបង្រៀនខ្ញុំ។ មិនគួរអោយជឿសោះថាខ្ញុំប្រលងជាប់ ហើយពិន្ទុក៏ល្អ​ លើស៨០ឯណោះ សូម្បីតែអ្នកគ្រូក៏សឹងមិនជឿដែរ។ខ្ញុំក៏ប្រញាប់ចេញពីបន្ទប់ប្រលងព្រោះតែមើលទៅវាក៏ចាំខ្ញុំយូរមកហើយ រៀបចេញមកក្រៅក៏លឺសំលេង នាយភ្លើងលា អាឆាយ ។ អាម្សៀលនេះយកចិត្តទុកដាក់នឹងឆាយយ៉ាងចំលែក ធ្វើអោយខ្ញុំឃើញហើយមិនសប្បាយចិត្តសោះ ខ្ញុំខ្លួនឯងក៏មិនយល់សោះថាមកពីហេតុអី តែកុំទៅខ្វល់អីល្អជាងព្រោះវាមិនពាក់ព័ន្ធនឹងខ្ញុំសូម្បីតែបន្តិច។ ខ្ញុំរៀបតែដើរទៅប្រាប់វាពីដំណឹងល្អផង តែក៏លឺវាទៅសសើរអាភ្លើង ហើយមកថាអោយខ្ញុំសុទ្ធតែខ្ញុំឃោឃៅ ចិត្តអាក្រក់ ខ្ញុំក៏ចាប់ផ្តើមមួរម៉ៅ ទាំងគ្មានហេតុផល។ វាក៏សួរខ្ញុំពីរឿងប្រលង ចំនែកខ្ញុំក៏មួរម៉ៅមិនទាន់បាត់ ក៏មិននិយាយរកវា ចំនែកវាក៏ឈប់សួរខ្ញុំ។ ហេតុអីក៏នៅជាមួយខ្ញុំវាចូលចិត្តធ្វើមុខដូចគេយកទៅបាញ់ចោលម៉្លេះ បើនៅជាមួយគេផ្សេងក៏ឃើញតែពីញញឹមសើច និយាយច្រើន ខ្ញុំនេះវាអាក្រក់ត្រង់ណាទៅ។ ដើរជិតមកដល់ផ្សាររាត្រីខ្ញុំក៏នាំវាទៅញ៉ាំអី ក៏ចាត់ទុកថាអរគុណវាទៅចុះព្រោះវាក៏ជួយខ្ញុំមកជាច្រើន ចាត់ទុកថាធ្វើល្អដាក់វាម្តងវាមិនហួសហេតុពេកនោះទេ។ តែវាមកអង្គុយញ៉ាំអីជាមួយខ្ញុំក៏ធ្វើខ្លួនដូចជាដុំថ្ម នេះខ្ញុំគិតត្រូវទេដែរហៅវាមកញ៉ាំអីហ្នឹង តែក្រោយពីខ្ញុំប្រាប់វាថាខ្ញុំប្រលងជាប់មក វាក៏សប្បាយចិត្តលោតកញ្ជេ ដូចជាត្រូវឆ្នោតជាតិរង្វាន់ធំអញ្ជឹង មិនយល់ពីវាសោះ។ ក្រោយពីខ្ញុំញ៉ាំអីជាមួយវាមក ខ្ញុំនិងវាក៏ត្រលប់មកវិញរឿងដែលមិនគួរអោយកើតក៏កើតឡើងមក ខ្ញុំក៏ឃើញរីតាមនុស្សស្រីដែលខ្ញុំតាមស្រលាញ់មកជាយូរនៅជាមួយប្រុសផ្សេង ក្រោយមកទើបខ្ញុំដឹងថាប្រុសម្នាក់នោះជាគូរដណ្តឹងរបស់នាង បេះដូងរបស់ខ្ញុំខ្ទេចខ្ទាំអស់ហើយ ខ្ញុំតាមស្រលាញ់នេះជាងបួនឆ្នាំមកនេះនាងបែរចាត់ទុកខ្ញុំជាមិត្តហើយនៅថាខ្ញុំនេះចរិកអន្ធពាលទៀត។ យប់នេះខ្ញុំពិបាកចិត្តខ្លាំងណាស់ ក៏ទៅផឹកស្រា រំសាយទុក្ខ ដោយមានឆាយទៅជាមួយ អាមួយនេះទោះជាមិនបានការអីតែយ៉ាងណាក៏វាតាមចិត្តខ្ញុំគ្រប់រឿងដែរ មិនថាមានរឿងអីកើតឡើងក៏មិនដែលឃើញវាថាអីអោយខ្ញុំដែល នេះហើយមូលហេតុដែលខ្ញុំស្អប់វា ព្រោះវាចូលចិត្តធ្វើអោយខ្ញុំមានអារម្មណ៍ប្លែកៗសូម្បីតែពេលនេះ ពេលដែលខ្ញុំឈឺចាប់ព្រោះរីតាក៏ដោយ។ យប់នោះខ្ញុំស្រវឹងស្អីក៏ខ្ញុំមិនដឹងដែរ មិនដឹថាខ្លួននិយាយស្អីខ្លះ ធ្វើស្អីខ្លះទេ​ ស្រាប់តែភ្ញាក់ឡើងក៏ដេកនៅក្នុងបន្ទប់ឯសំលៀកបំពាក់ក៏ប្តូវទៀត តិចអាឆាយរំលោភខ្ញុំទៅ។ ខ្ញុំក៏ប្រញាប់សួរវាទើបដឹងថាវាគ្រាខ្ញុំមកផ្ទះ ហើយនៅជូតខ្លួនប្តូរសំលៀកបំពាក់អោយខ្ញុំទៀត ពិតជាធ្វើអោយខ្ញុំរឹងខ្លួនខ្លាំងណាស់ទើបមិនចង់ស្តាប់វាបន្ត។ ចំនែករឿងខ្ញុំនិងនីតាក៏ត្រូវចប់ត្រឹមហ្នឹង យើងក៏ធ្វើដូចជាមិនស្គាល់គេ ខ្ញុំមិនស្មានថានាងចិត្តដាច់ដល់ថ្នាក់នេះទេ តែចំលែកខ្ញុំស្រាប់តែធ្វើចិត្តរឿងនាងបានយ៉ាងរហ័ស ហាក់ដូចជាគ្មានអីកើតឡើងអញ្ជឹង។ តែរឿងដែលចំលែកជាងនេះទៀតគឺមួយរយៈក្រោយនេះ ខ្ញុំចេះដែលស្រមៃឃើញមុខអាឆាយ សុខៗស្រាប់តែលឺវាហៅខ្ញុំ ទាំងដែរវាជាស្រមៃ ជាពិសេសមួយរយៈនេះវាចូលចិត្តមកនិយាយអោយខ្ញុំសប្បាយចិត្ត ហើយញញឹមដាក់ខ្ញុំជាញឹកញយ រហូតពេលខ្លះខ្ញុំត្រូវស្នាមញញឹមនោះធ្វើអោយខ្ញុំមិនស្រួលក្នុងចិត្តជាប្រចាំ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថារាល់ពេលនៅក្បែរវាបេះដូងខ្ញុំចេះតែលោតញាប់ ហើយត្រជាក់ចុងដៃចុងជើងម៉េចមិនដឹង រហូតពេលខ្លះខ្ញុំអង្គុយសើចម្នាក់ឯងពេលដែលគិតពីវា។ ជាពិសេសពេលដែរឃើញវានិយាយសើចសប្បាយជាមួយភ្លើង ខ្ញុំក៏ចាប់ផ្តើមមួរម៉ៅ ក្នុងចិត្តរបស់ខ្ញុំចេះតែនៅមិនសុខ ចង់តែចាប់ពីរនាក់ហ្នឹងបំបែកចេញពីគ្នារហូតពេលខ្លះ ខ្ញុំស្ទើរតែស្ទុះទៅទាញវាចេញពីភ្លើងទៅហើយ នេះខ្ញុំកើតអីហ្នឹង………… ខ្ញុំកំពុងតែមានអារម្មណ៍បែ្លកៗជាមួយឆាយហើយ ក្នុងចិត្តខ្ញុំក៏ដឹងច្បាស់ថាវាជាអារម្មណ៍អី តែខ្ញុំគ្រាន់តែមិនហ៊ានប្រឈមមុខតែប៉ុណ្ណោះ ព្រោះខ្ញុំកំពុងតែស្រលាញ់មនុស្សប្រុសដូចគ្នា ហើយគេម្នាក់នោះជាមនុស្សម្នាក់ដែលមាននាមជាប្អូនប្រុសខ្ញុំគឺ “ ឆាយ “ …………… ខ្ញុំស្រលាញ់ឯង ឆាយ!!!!
…………………………
អានដល់ត្រង់នេះទឹកភ្នែកឆាយក៏ហូរចុះមក គេសំលឹងទៅមើលមនុស្សប្រុសដែរគេងយ៉ាងស្កប់ស្កល់​នោះម្តងហើយម្តងទៀត គេស្ទើរតែមិនជឿអ្វីដែលគេមើលឃើញ ទឺកភ្នែកដែលស្រក់ចុះមកក៏លាយបង្កប់ជាមួយស្នាមញញឹមតិច

“ដេត! អូនក៏ស្រលាញ់បងដូចគ្នា”ឆាយនិយាយតិចៗហើយក៏អង្គុយនៅក្បាលគ្រែសំលឹងមើលទៅដេតដោយសប្បាយចិត្ត និងរីករាយឥតឧបមា។

1 comment:

  1. Great!!!! How many chapters left I'm waiting for it <3😍😍😍😍😍

    ReplyDelete