May 24, 2015

My Little Brother Chpter8: កំណត់ហេតុ




ក្រោយពីភ្លើងលាងរបួសអោយឆាយហើយ ឆាយក៏ឈប់ឡើងទៅគេនៅបន្ទប់សំរាប់ភ្ញៀវក្នុងផ្ទះរបស់ភ្លើង។ ផ្ទះរបស់ភ្លើងជាវីឡាកូនកាត់ ទំហំក៏ធំល្មម ជាមួយគ្រឿងសង្ហារឹមទំនើបៗ បញ្ជាក់ថាគ្រួសារបស់ភ្លើងក៏ជាគ្រួសារធូរធារខ្លាំងម្នាក់ដែល។ និយាយពីឆាយមាត់ថាងងុយគេង តែបែរជាមកអង្គុយអោបជង្គង់ទៅវិញ ភ្នែកក៏សំលឹងមើលទៅព្រះចន្ទដែររះតែមួយចំនិត ចំនែកទឹកភ្នែកក៏ចេះតែហូរតិចៗមក ហាក់ចូលជាដំណក់ទឹកភ្លៀងដែលកំពុងតែធ្លាក់មកម្តងមួយតំនក់ៗឥតឈប់ឈរ។
“តើខ្ញុំពិតជាខុសមែនទេ”ឆាយនិយាយតិចៗ ចិត្តកំពុងតែនឹកដល់រូបភាពគេជាមួយដេតកន្លងមក ទោះជាគ្រប់ពេលដេតចូលចិត្តថាអោយគេខ្លាំង សោះអង្គើយ គ្មានអារម្មណ៍ តែឆាយនៅតែមានភាពកក់ក្តៅ គេតែងតែញញឹមគ្រប់ពេលវេលា។ នឹកដល់រឿងទាំងនេះ ជាមួយនឹងទឹកភ្នែកឆាយក៏ញញឹមតិចៗចេញមក តែសំដីដែលដេតនិយាយពីល្ងាចមិញក៏អណ្តែតមកប៉ះនឹងខួរក្បាលរបស់ឆាយ ធ្វើអោយឆាយទ្រាំមិនបាន ទឹកភ្នែកក៏រឹតតែហូរ សេក្តីឈឺចាប់ក៏ចាប់ផ្តើមក្រសោបយករាងកាយរបស់ឆាយទៅដោយគ្មានអាសូរ​ ភាពរីករាយទាំងប៉ុន្មានដែលទទួលបានក៏ក្លាយជាសេក្តីឈឺចាប់ ស្នាមញញឹមទាំងប៉ុន្មានក៏ក្លាយជាទឹកភ្នែក។ ដោយការឈឺចាប់នឹងអស់សង្ឃឹម កំលាំងរាងកាយរបស់ឆាយក៏ចាប់ផ្តើមខ្សោយទៅ ភ្នែករបស់ឆាយក៏ចាប់ផ្តើមបិទសន្សឹមៗ តែពេលនោះទូរស័ព្ទរបស់ដេតក៏រោទិ៍ធ្វើអោយឆាយភ្ញាក់ពីការលង់លក់។
“អាឡូដេត!”សំលេងពីខ្សែរម្ខាង ច្បាស់ណាស់ជាសំលេងរបស់ម្តាយឆាយ
“អាឡូម៉ាក់គឺកូនទេ”ឆាយឆ្លើយដោយប្រឹងធ្វើសំលេងធម្មតាខ្លាចម៉ាក់គេដឹងថាគេយំ
“ឆាយមែនទេ!”ម៉ាក់គេពីខ្សែម្ខាង
“បាទ!”ឆាយឆ្លើយ
“ម៉ាក់ស្មានថាដេតទៅណាស្មានេះហើយមិនទាន់ឃើញត្រលប់មកផ្ទះទៀតម៉ាក់ខំបារម្ហ បើនៅជាមួយឆាយក៏ល្អហើយ គេងនៅផ្ទះមិត្តភក្តិចុះ ម៉ាក់ទុកចិត្តហើយអញ្ជឹង”និយាយរួចម៉ាក់របស់ឆាយក៏ដាក់ទូរស័ព្ទចុះ។ ឆាយក៏មិនហ៊ានប្រាប់ម៉ាក់គេពីរឿងដេតមិននៅជាមួយគេ ព្រោះតែខ្លាចប៉ាម៉ាក់គេបារម្ហ។ តែចំនែកឆាយចិត្តក្នុងចិត្តបែរជាចាប់ផ្តើមបារម្ហ
“គាត់ទៅណា! ថ្មើរនេះទៅហើយ តិចមានរឿងអីទៅ”ឆាយនិយាយដោយមើលទៅនាឡិកាដែលបង្ហាញថាម៉ោងជាងដប់ទៅហើយ។ ចិត្តដែលកំពុងស្អប់និងខឹងដេតអំបាញ់មិញ ក៏រលាយអស់ ហើយក្លាយជាការបារម្ហទៅវិញ
.............
និយាយពីដេតដែលកំពុងតែផឹកស្រាយ៉ាងជោគជាំហាក់ដូចមានទុក្ខប៉ុនភ្នំអញ្ជឹង
“នេះហេតុអីក៏ខ្ញុំទៅជាបែបនេះ………”ដេតនិយាយបែបអ្នកស្រវឹង ដោយកាន់ទ្រូងផ្នែកខាងឆ្វេងជាកន្លែងដែលបេះដូងរបស់គេនៅ។ ដេតមិនខ្វល់អ្វីទាំងអស់ ក៏ផឹកបន្ត។ឆ្ងល់ដល់ហើយ មនុស្សប្រុសពេលមានរឿងបើមិនយកកំដាប់ដៃមកដោះស្រាញបញ្ហានោះទេ ក៏យកកែវស្រានេះឯងមកដោះស្រាយបញ្ហានោះ។
 “នៅទីនេះទេ”ឆាយនិយាយទាំងដកខ្យល់មិនទាន់គ្នា សំណាងហើយដែលដេតមកផឹកស្រានៅតៀមថ្ងៃមុន បើមិនអញ្ជឹងទេឆាយក៏មិនទៅដឹងថាទៅរកគេនៅកន្លែងណានោះទេ។ ឆាយមើលទៅដេតដែលដេកនៅលើតុស្រា អំបាញ់មិញនេះឆាយមិនស្រួលក្នុងចិត្តបារម្ហពីដេតរហូតប្រឹងដេកក៏ដេកមិនលក់ ដូចនេះឆាយក៏សំរេចចិត្តមករកដេត ដោយកុហកភ្លើងថាម៉ាក់មិនស្រួលខ្លួនត្រូវប្រញាប់ទៅវិញ បើអោយភ្លើងដឹងប្រាកដជាមិនអោយមកមិនខាន។
“តោះត្រលប់ទៅផ្ទះបង”ឆាយនិយាយដោយចាប់គ្រាដេតឡើង ដោយមិនងាយស្រួលព្រោះខ្លួនរបស់ដេតនេះក៏ខ្ពស់ហើយមាឌក៏ធំជាងឆាយយ៉ាងសន្ធឹក
“ឯងជាអ្នកណា”ដេតហាក់ដឹងខ្លួនតិចៗហើយស្រែកសួរបែបរវើរវាយរបស់អ្នកស្រវឹងស្រា
“គឺខ្ញុំ…………ឆាយ”ឆាយនិយាយតិចៗព្រោះតែនៅនឹកដល់សំដីរបស់ដេតពីល្ងាចមិញនៅឡើយ
“ឆាយ,,,,, ពិតជាឆាយមែន”ដេតចាប់ទាញឆាយមកមើលអោយច្បាស់ ចំនែកឆាយក៏ត្រូវបើភ្នែកធំៗព្រោះតែសុខៗរាងកាយរបស់គេស្ថិតក្នុងរង្វង់អោបយ៉ាងកក់ក្តៅរបស់ដេត
“គ………គឺថា…………”ឆាយនិយាយទាំងរដាក់រដុប ចំនែកមុខក៏ក្រហមតិចៗហើយ
“ឆាយ! បងសុំទោសណា”ដេតនិយាយបែបស្រវឹងដដែល តែឆាយបែរជាបើកភ្នែកធំៗពេលលឺពាក្យបន្ទាប់
“បងគ្មានចេតនា ថាអោយឆាយនោះទេ! តែបង បងខ្លាច​ បងខ្លាចពិតមែន……”ដេតនិយាយតិចៗមុនពេលដែលគេស្ថិតក្នុងភាពលង់លក់ម្តងទៀត
“បានន័យថាយ៉ាងម៉េច!!!”ឆាយចាប់ផ្តើមវង្វេងអស់ហើយ អំបាញ់មិញនេះដេតគេនិយាយអី ខ្លាចអីទៅ?
តែបើឆាយស្តាប់មិនខុសនោះ គឺដេតហៅខ្លូនឯងថា បង ។ ដេតមិនដែលនិយាយបែបនេះមកទេពីមុនមក វាកាន់តែធ្វើអោយឆាយវិលវល់អស់ហើយ តែឆាយបែរជាដឹងរឿងមួយដេតមិនបានស្អប់គេពិតប្រាកដដូចជាគេនិយាយនោះទេ មុខដែលស្រពោនអំបាញ់មិញនេះក៏ក្លាយជារីកដូចជាគ្រាប់ជីត្រូវទឹក
“តោះបងដេតយើងទៅផ្ទះ”ឆាយនិយាយហើយក៏បន្តគ្រាដេត ទៅមុខបន្ត ទោះជាដេតធ្ងន់ តែទំងន់ទៅនេះបែរជារលាយអស់ សំរាប់ឆាយ។
មកដល់ផ្ទះឆាយក៏នោះដេតមកដល់បន្ទប់គេង ជូតខ្លួនហើយនឹងប្តូរសំលៀកបំពាក់អោយដេត។
“ហេតុអីក៏ចូលចិត្តផឹកស្រាយ៉ាងនេះ ខ្លួននៅក្មេងសោះហ្នឹង”ឆាយរអ៊ូ ហើយមើលទៅដេតដែលកំពុងគេងលក់ ដែលប្រៀបបាននឹងកូនក្មេងដែលពូកែរករឿងម្នាក់អញ្ជឹង។
ឆាយក៏បំរុងដើរចេញពីបន្ទាប់របស់ដេត តែភ្នែកក៏ប្រទះនៅលើតុសិក្សាមានសៀវភៅមួយក្បាល ដែលឆាយមិនដែលឃើញ ព្រោះឆាយក៏ធ្លាប់ចូលមកបន្ទប់ដេតជាច្រើនដង ម្យ៉ាងបន្ទប់របស់ដេតក៏មានតែសៀវភៅតែ​ប៉ុន្មានក្បាលតែប៉ុណ្ណោះ។
“សៀវភៅអីចេះ!”ឆាយនិយាយដោយដើរទៅរកសៀវភៅនោះ ទាំងចង់ដឹងចង់លឺ ដែរមិនមែនជាទំលាប់របស់គេ។
“កំណត់ហេតុប្រចាំថ្ងៃ”ឆាយអានអក្សរនៅលើគំរបសៀវភៅតិចៗ ហើយក៏ងាកទៅរកដេតដែលកំពុងតែលង់លក់
“កុំអី! បើគាត់ដឹងនឹងកាន់តែស្អប់យើងមិនខាន”ឆាយនិយាយទាំងគ្រវីក្បាលតិច គេបំរុងតែដាក់សៀវភៅនោះទុកវិញ តែសុខៗក៏ស្រាប់តែរូបថតពីរសន្លឹកធ្លាក់ចេញពីសៀវភៅនោះ។ ឆាយក៏អោនរើសរូបថតនោះ
“នេះជារូបនីតា ទេតើ”ឆាយនិយាយទាំងធ្វើមុខស្រពោន នេះស្រលាញ់គេដល់ថ្នាក់យករូបគេមកទុកក្នុងកំណត់ហេតុទៀតផង រួចគេក៏អោនទៅរើសរូបមួយសន្លឹកទៀត តែ…………
ឆាយបើកភ្នែកធំៗ ហើយសំលឹងទៅមើលដេតដែលដេកនៅលើងគ្រែដែលគ្មានដឹងអី ចំនែកឆាយចាប់ផ្តើមធ្វើមុខឆ្ងល់ ហើយសំលឹងសៀវភៅកំណត់ហេតុទាំងញ័រដៃ
“ហេតុអីក៏បង ទុករូបខ្ញុំ” ឆាយនិយាយហើយក៏ចាប់ផ្តើមអង្គុយចុះអានវាដោយការចង់ដឹង

1 comment: