May 12, 2020

Love Mechanics-khmer translate Chapter2: មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តស្នេហាប្រភេទនេះ


-Mark Masa-

"អ៎! ឯងភ្ញាក់ហើយ?" ខ្ញុំសំលឹងមើលជុំវិញបន្ទប់ដើម្បីស្វែងរកម្ចាស់សំលេង។ បន្ទាប់ពីខ្ញុំបើកភ្នែកមិនបានប៉ុន្មានផង ខ្ញុំក៏ចាប់ផើ្តមមានអារម្មណ៍ថាឈឺហើយក្រហាយ។ ផ្នែកខាងក្រោមរបស់ខ្ញុំឈឺយ៉ាងខ្លាំង ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាវារហែកដាច់ចេញពីគ្នា។ រូបភាពកាលពីយប់មិញចាប់ផ្តើមផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ ដូចជាបញ្ជាំងរឿងកុនអញ្ជឹង។
ខ្ញុំបានធ្វើវាជាមួយគេ....
ហើយខ្ញុំ... ជាអ្នកត្រូវគេបំពាន
ខ្ញុំមើលទៅកាន់មនុស្សប្រុសដែលកំពុងឈរក្បែរទ្វារទាំងរម្មណ៍ជាច្រើនយ៉ាងច្របូកច្របល់លាយបញ្ចូលគ្នា។ ខ្ញុំខឹងនឹងមនុស្សម្នាក់ដែលកំពុងតែឈរញញឹមមកខ្ញុំនេះខ្លាំងណាស់។ ខ្ញុំក៏ខឹងនឹងខ្លួនឯងដែលបណ្តាយអោយខ្លួនស្រវឹង ហើយមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ហើយខ្ញុំក៏ខឹងនឹងP'Bar ដែលមិនស្រលាញ់ខ្ញុំ។
"ល្អហើយ! ដែលឯងភ្ញាក់មក មិនយំ ហើយក៏មិនស្រែកឡូឡា ឯងគួរតែចាំថាយប់មិញមែនរឿងអីកើតឡើងខ្លះហើយ" គេនិយាយដោយប្រុងប្រយ័ត្ន ហើយក៏ដើរសំដៅមករកខ្ញុំ។ ខ្ញុំក៏ងាកមុខចេញ គេចពីក្រសែលភ្នែករបស់គេ។
នៅពេលខ្ញុំមើលទៅគេ រឿងហេតុកាលក៏ពីយប់មិញក៏ចាប់ផ្តើមចាក់សារឡើងវិញក្នុងខួរក្បាលរបស់ខ្ញុំ។ ទឹកភ្នែករបស់ខ្ញុំហូរ ព្រោះតែសេក្តីឈឺចាប់ តែចុងក្រោយគេបែរជាបង្ហាញទឹកមុខសប្បាយរីករាយទៅវិញ។
បន្ទាប់ពីយើងរួចរាល់ គេអោយខ្ញុំជួយខ្លួនឯង ហើយសំអាតវាដោយខ្លួនឯង។ ពេលនោះខ្ញុំពិតជាល្វើយខ្លាំងណាស់ បន្ទាប់ពីខ្ញុំលាងសំអាតខ្លួន ទាំងមិនគ្រប់ជ្រុងជ្រោយហើយ ខ្ញុំក៏គេងលក់។ ខ្ញុំមិនច្បាស់ថាខ្ញុំលាងវាស្អាតរឺក៏អត់នោះទេ ព្រោះខ្ញុំហត់ខ្លាំងណាស់ ហើយខ្ញុំក៏ងងុយដែលខ្លាំងណាស់ដែរ។​ តាមពិតទៅខ្ញុំមិនច្បាស់ថា យប់មិញខ្ញុំគេងលក់យ៉ាងម៉េចផង ហើយខ្ញុំក៏មិនច្បាស់ថាខ្ញុំគេងក្នុងបន្ទប់របស់អ្នកណាដែរ តែបើអោយខ្ញុំទាយ ខ្ញុំគិតថាទីនេះគួរតែជាផ្ទះរបស់គេ។ ខ្ញុំអាចនៅចាំបានថា គេគ្រាខ្ញុំចេញពីបារ ហើយក៏នាំខ្ញុំមកទីនេះ។
"ងើបអោយលឿនឡើងមក យើងទាំងពីរនឹងបានទៅញ៉ាំបាយ" Vee និយាយដោយអង្គុយនៅចុងគ្រែ។ គេសំលឹងមកខ្ញុំ​ដែលមិនព្រមកំរើកខ្លួន"ឯងលឺយើងនិយាយទេ?"
"ខ្ញុំល...លឺ" ខ្ញុំសឹងតែចង់យំម្តងទៀត ព្រោះខ្ញុំបាត់សំលេង ខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកនឹងនិយាយខ្លាំងណាស់នៅពេលនេះ
"អាក៎!ម៉េចក៏សំលេងរបស់ឯងបែរជាបែបនេះ?" គេសួរខ្លួនឯងតិចៗ។ គេអង្គុយនៅមិនឆ្ងាយពីខ្ញុំប៉ុន្មាននោះទេ ដូចនេះខ្ញុំអាចលឺគេនិយាយបាន។ "ងើបឡើង ពួកយើងអាចញ៉ាំាបាយ ហើយចាំយើងជូនឯងទៅពេទ្យ" ហេតុអីឥលូវនេះគេចាំបាច់សំដែងធ្វើដូចមនុស្សមានទឹកចិត្ត? យប់មិញនេះគេទើបប្រាប់ខ្ញុំថា មនុស្សដូចជាខ្ញុំសាកសមនឹងជាមួយមនុស្សអាក្រក់ មិនសាកសមជាមួយមនុស្សល្អដូចជាP'Bar នោះឡើយ។
"ខ្ញុំមិនអីទេ...." ខ្ញុំនិយាយតិចៗ ដោយគេចពីក្រសែភ្នែករបស់គេ។ ខ្ញុំមិនចង់មើលទៅគេ ដែលពេលនេះខ្សែរភ្នែករបស់គេកំពុងតែសំលឹងមកដូចជាអាណិតខ្ញុំ។ ខ្ញុំអាចទទួលស្គាល់ថាខ្ញុំស្រលាញ់មនុស្សប្រុស ហើយក៏មិនដែលចាប់អារម្មណ៍លើមនុស្សស្រីទេពីមុនមក ទោះបីជាសម័យនៅវិទ្យាល័យ នៅពេលខ្ញុំមិនសង្សារជាលើកទីមួយ ពួកគេតែងតែជាមនុស្សប្រុសមាឌល្អិតៗ ប្រភេទគួរអោយស្រលាញ់ ដែលជាប្រភេទដែលត្រូវការខ្ញុំត្រូវការយកចិត្តទុកដាក់ និងមើលថែរពួកគេ។ នៅពេលយើងមានស្អីៗ ក៏ខ្ញុំជាអ្នកដែលធ្វើ មិនមែនជាអ្នកដែលត្រូវគេធ្វើនោះឡើង ប៉ុន្តែយប់មិញនេះជាករណីលើកលែង។
គេនិយាយថាគេស្រលាញ់មនុស្សស្រី ហើយក៏មិនធ្លាប់ជាមួយមនុស្សប្រុសពីមុនមក ចំនែកខ្ញុំក៏មិនធ្លាប់ជាមួយមនុស្សប្រុសប្រភេទដូចជាគេដែរ។
"ហេតុអីឯងធ្វើដូចមនុស្សស្លាប់អញ្ជឹង? ងើបឡើងមក!"
អាក!
"អូ!យើងគ្រាន់តែចង់ជួយឯងប៉ុណ្ណោះ" គេនិយាយពេលដែលខ្ញុំគ្រវីដៃរបស់គេចេញពីថ្ងាសរបស់ខ្ញុំ។ គេនិយាយប៉ុន្មានម៉ាត់ហើយក៏អង្គុយសំលឹងមកខ្ញុំ "អញ្ជឹង ងើបមក! អោយលឿឡើង! ទៅងូតទឹក រួចពួកយើងទៅញ៉ាំបាយ"
"ខ្ញុំមិនចង់ញ៉ាំ" ខ្ញុំតប
"ឯងមិនចង់ញ៉ាំ? ឆ្កួតទេអី! ល្អ យើងទៅរកទឹកអោយឯងផឹក​ ហេតុអីក៏សំលេងរបស់ឯងស្តាប់ហើយរំខានបែបនេះ" ហាក៎! មិនមែនព្រោះតែឯងទេមែនទេ? តើអ្នកណាដែលគួរតែត្រូវបន្ទោសនោះ?
អារម្មណ៍របស់ខ្ញុំពេលនេះមិនល្អ ទោះបីខ្ញុំមិនទាន់បានធ្វើអ្វីសោះក៏ដោយ។
"តើឯងកំពុងព្យាយាមសំដែងជាមនុស្សល្អមែនទេ? វាធ្វើអោយយើងចង់ក្អួត?"  ខ្ញុំព្យាយាមងើបដោយខ្លួនឯង ទោះបីជាវាពិបាក តែខ្ញុំដាច់ខាតមិនសុំអោយគេជួយនោះទេ។
"យើងឃើញស្ថានភាពរបស់ឯង យើងគ្រាន់តែខ្លាចឯងស្លាប់ក្នុងផ្ទះរបស់យើងតែប៉ុណ្ណោះ។ កុំគិតថាយើងជាមនុស្សល្អ រឺក៏បារម្ហពីឯងអោយសោះ" គេតបមកវិញយ៉ាងលឿន
"យើងក៏មិនដែលគិតថាឯងជាមនុស្សល្អ អួយ....ឈឺ" ខ្ញុំស្រែកឡើងនៅពេលដែលខ្ញុំអាចងើបឈរបាន
"ព្រឹកនេះឯងដូចជាបានសំដីណាស់ ចង់អោយយើងធ្វើវាម្តងទៀតមែន?" គេនិយាយដោយព្យាយាមសំលឹងមករកខ្ញុំ
"បើយើងយល់ព្រមអោយឯងធ្វើវាម្តងទៀត យើងគឺជាក្របី" ខ្ញុំនិយាយទាំងសង្គៀតធ្មេញ ហើយក៏ដើរសំដៅទៅបន្ទប់ទឹក
"ល្អ! អញ្ជឹងឯងក៏ចាប់ផ្តើមរៀនច្រៀងសំលេង ក្របី ទៅ ព្រោះយប់មិញឯងក៏ស្រែកវាជាច្រើនដង" គេនិយាយពីក្រោយខ្នងរបស់ខ្ញុំ
"អាឆ្កួត!" ខ្ញុំងាកទៅជេរគេ រួចក៏ប្រញាប់ចូលទៅក្នុងបន្ទប់ទឹក
ងូតទឹកបន្ទាប់ពីបានធ្វើរឿងពីយប់មិញហើយ ពិតជាពិបាក និងឈឺខ្លាំងណាស់។ រឿងយប់មិញវាគ្មានអីល្អសូម្បីតែបន្តិច គ្មានការត្រៀមខ្លួនទុកមុន វាមានតែភាពឈឺចាប់ និងរបួសតែប៉ុណ្តោះ។
នៅពេលខ្ញុំងើបឡើងហើយឃើញគេ ខ្ញុំមិនភ្ញាក់ផ្អើលទេនៅពេលគេសំលឹងមករកខ្ញុំទាំងញញឹមបែបនេះ។ តើគេសប្បាយចិត្តណាស់មែនទេដែលឃើញខ្ញុំបែបនេះ? មូលហេតុដែលខ្ញុំមិនដេញដោលរឿងនេះ ព្រោះនៅពេលខ្ញុំគិតពីវាអោយច្បាស់លាស់ទៅ ខ្ញុំពិតត្រូវបន្ទោសខ្លួនឯង។ មកខ្ញុំស្រវឹង ខ្ញុំទន់ខ្សោយ ហើយខ្ញុំក៏ខុស។ ខ្ញុំស្រលាញ់P'Bar ខ្លាំង ខ្ញុំមិនគួរគិតនឹងធ្វើអីឆ្កួតៗបែបនោះដាក់P'Bar ទាល់តែសោះ។
ប៉ុន្តែខ្ញុំពិតជាខុស ហើយគួរតែជួបមេរៀនបែននេះមែនទេ?
ខ្ញុំដើរចេញដើរចេញពីបន្ទាប់ទឹកដោយខ្លួនទទេ ដោយស្លៀកត្រឹមកន្សែពោះដែលនៅជាប់នឹងចង្កេះតែប៉ុណ្តោះ។ គេមិនបាននៅក្នុងបន្ទប់នោះទេ ប៉ុន្តែគេបានដាក់សំលៀកបំពាក់នៅលើគ្រែ។ តែឯណាខោអាវរបស់ខ្ញុំ ខ្ញុំមិនច្បាស់ថាវាបាត់ទៅណានោះទេ។ នៅលើតុក្បាលគ្រែ មានបបរមួយចាន ជាមួយទឹកមួយកែវ និងថង់ថ្នាំ។
បើគេចង់ធ្វើជាមនុស្សអាក្រក់ តើហេតុអីគេចាំបាច់ធ្វើបែបនេះ?
ខ្ញុំស្លៀកឯកសណ្ឋាន រួចក៏អង្គុយញ៉ាំបបរដោយស្ងៀមស្ងាត់។ Vee ក៏បើកទ្វារចូលមក ដោយគេកាន់ថាសអាហារមកជាមួយ។
"ឯងញ៉ាំស្អីនឹង?" គេសួរ ដោយក្រលេកមកចានបបរដែលខ្ញុំកំពុងញ៉ាំ
"បបរគ្រឿងសមុទ្រ" ខ្ញុំតប ខ្ញុំដូចជាឆ្ងល់នៅអ្វីដែលគេសួរ ព្រោះគេជាអ្នកយកវាមកមិនអញ្ជឹង?
"ហើយវាមកពីណា?"
"ខ្ញុំឃើញវានៅទីនេះ មិនមែនឯងយកវាមកទេ?" ខ្ញុំសួរ។ គេមើលទៅដូចជាកំពុងឆ្ងល់ ហើយគេក៏ដើរទៅមកជិតខ្ញុំហើយ មើលមកចានដែលនៅក្នុងដៃរបស់ខ្ញុំ
"មិនបាច់ខ្វល់ទេ" គេនិយាយមុនពេលដាក់ចានបបរដែលគេយកមកអំបាញ់មិញនៅលើតុក្បាលគ្រែ រួចក៏ទៅអង្គុយញ៉ាំបាយនៅតុបែបជប៉ុនរបស់គេ
"អង្គុយ ហើយញ៉ាំនៅទីនេះ កុំអង្គុយញ៉ាំនៅលើពូក" គេមើលមកខ្ញុំទាំងធុញ ហើយខ្ញុំក៏ំសំលក់តបទៅគេវិញ។ ខ្ញុំមិនទៅអង្គុយនៅលើឥដ្ឋនោះទេ។ នេះគេមិនដឹងទេថា ខ្ញុំនឹងឈឺប៉ុណ្ណា បើខ្ញុំទៅអង្គុយនៅលើឥដ្ឋបែបនោះ?
"ខ្ញុំអង្គុយទីនេះស្រួលជាង"
"ឯងកើតអីនឹង? នេះបន្ទប់របស់ខ្ញុំ ផ្ទះរបស់ខ្ញុំ ហើយក៏អាហាររបស់ខ្ញុំ។ ខ្ញុំប្រាប់អោយឯងអង្គុយនៅទីនេះ។ អង្គុយនៅទីនេះវាធ្វើអោយឯងស្លាប់មែនទេ?"
"ត្រូវ! យើងនឹងស្លាប់" ខ្ញុំនិយាយ ហើយក៏ដាក់ចានទៅលើថាសអាហារ ព្រោះមិនចង់ញ៉ាំបន្ត
"ឯងលេងសើចស្អីនឹង?" គេនិយាយ ទាំងចងចិញ្ចើម
"ឯងគិតថាឯងសំខាន់រហូតខ្ញុំត្រូវលេងសើចជាមួយឯង?" ខ្ញុំតប
"ក៏ព្រោះខ្ញុំគឺជាប្តីរបស់ឯង" គេនិយាយយឺតៗ រួចក៏ទំលាក់ចានបាយរបស់គេចុះ
"ឯងដេកជាមួយយើងតែម្តងប៉ុណ្ណោះ កុំគិតមកលើយើងដូចជាមនុស្សស្រីមួយចំនួន"ខ្ញុំ មើលទៅគេ
"ម្តងទៀតយ៉ាងម៉េចដែរ?" គេងើបឡើងហើយដើរសំដៅមករកខ្ញុំ
"មនុស្សដែលលើកជើងអោយយើង គឺជាប្រពន្ធរបស់យើង" ដៃដ៏ធំរបស់គេ ចាប់ផ្តើមអង្អែលគូជរបស់ខ្ញុំ រហូតត្រូវធ្វើអោយខ្ញុំត្រូវគេចចេញ
"អួយ" ខ្ញុំស្រែនៅពេលច្របាច់គូចខ្ញុំយ៉ាងខ្លាំង ធ្វើអោយខ្ញុំងាកទៅមើលមុខរបស់គេ
"មិនថាយើងដេកជាមួយឯងម្តង រឺក៏ដប់ដង។ កុំគិតថានឹងធ្វើរឿងអាក្រក់ៗដូចជាយប់មិញជាមួយអ្នកដទៃអោយសោះ ឯងក៏ប្រហែលជាដឹងហើយមែនទេថា បើយើងដឹង នោះនឹងមានអ្វីកើតឡើង" គេនិយាយ ហើយក៏លែងដៃពីខ្ញុំយឺតៗ "អ្វីដែលយើងចង់និយាយគឺ ឯងមិនអាចក្លាយជាប្រពន្ធរបស់អ្នកណាផ្សេង ហើយក៏កុំគិតថាចង់ធ្វើជាប្តីរបស់អ្នកណាអោយសោះ" ឈាមក៏ចាប់ផ្តើមបុកមកខួរក្បាលរបស់ខ្ញុំ។ តើខ្ញុំអាចនឹងធ្វើរឿង ដូចអ្វីដែលគេធ្វើដាក់ខ្ញុំទៅលើអ្នកដទៃបានដែរ? បើខ្ញុំធ្វើ ប្រាកដណាស់ខ្ញុំនឹងនឹកឃើញពីរូបភាពខ្លួនឯងដែលត្រូវគេធ្វើបាបរាងកាយខ្ញុំ។
ខ្ញុំនៅស្ងៀមមិននិយាយអ្វី ត្រឹមសំលក់គេ ហើយគេក៏ថយចេញពីខ្ញុំ
"ម្យ៉ាងទៀត កុំទៅរវល់នឹងBar ទៀត" ខ្ញុំមើលទៅគេ ហើយឆ្ងល់ថាគេមានសិទ្ធិអីមកហាមខ្ញុំ? គេគ្រាន់តែជាមិត្តភក្តិរបស់P'Bar ប៉ុណ្ណោះ
"ចុះបើយើងមិនព្រម?"
"យើងប្រាប់ឯងហើយមែនទេ បើឯងទៅរញ៉េរញ៉ៃនឹងមិត្តភក្តិយើងម្តងទៀត មិនថាឯងនៅទីណាក៏ដោយ ក៏យើងនឹងយកឯងមកទីនេះ ហើយអោយមេរៀនឯងម្តងទៀត" តើគេគិតថាខ្លួនគេជាអ្នកបង្កើតចក្រវាលនេះមែនទេ? គេអាចកំណត់ថាអ្នកណាធ្វើអីខុស អ្នគណាធ្វើអីត្រូវមែនទេ? ហេតុអីគេមិនមែនជាមនុស្សដែលត្រូវទទួលទោស ទាំងដែលគេមានមិត្តស្រីទៅហើយ។ ហើយមនុស្សទាំងអស់នៅសកលវិទ្យាល័យក៏ដឹង ថាពួកគេស្រលាញ់គេប៉ុណ្ណា។ បារម្ហពីសង្សារខ្លួនឯងមុនទៅ មុននឹងបារម្ហមិត្តភក្តិខ្លួនឯងនោះ។
តែខ្ញុំបែរជាមិនបានតបអ្វីទាំងអស់...
"ហើយមានរឿងមួយទឿតMark" នៅពេលខ្ញុំមិនឆ្លើយ គេក៏បន្តនិយាយ" យើងកើតមុនឯង ឯងគួរតែចេះបង្ហាញពីការគោរពខ្លះចំពោះយើង"
"យើងគោរពមនុស្សដែលគេគោរពយើងតែប៉ុណ្ណោះ"
"ចង្រៃយ៍!..."
"Vee....." ទាំងខ្ញុំ និងVee ងាកទៅរកទ្វារស្របគ្នា។ មនុស្សប្រុសម្នាក់ទៀតដែលមើលទៅ មុខមាត់ស្រដៀងមនុស្សដែលនៅក្បែរខ្ញុំបង្ហាញខ្លួន។ ខ្ញុំមិនដែលឃើញគេពីមុនមកទេ តែតាមរូបរាងរបស់គេ​ខ្ញុំអាចដឹងថាពួកគេជាបងប្អូនឹងគ្នា។ គេមើលទៅម៉ឺងម៉ាត់ គេមានកែវភ្នែកដ៏មុតស្រួច និងមានអំណាច តែវាមិនបានធ្វើអោយខ្ញុំខ្លាចគេនោះឡើយ។
"ស្អីគេ"Vee ងាយទៅរកមនុស្សប្រុសម្នាក់នោះ រួចតបទាំងគ្មានការគួរសម
"ប៉ាហៅឯងអោយទៅក្រោមជួយគាត់។ ថ្ងៃនេះជាថ្ងៃសំរាក មនុស្សមកធ្វើម៉ូតូច្រើនណាស់"
អឺ..."Vee តបរួចក៏ងាកមករកខ្ញុំ
"ឯងមិនចង់ណែនាំសិស្សប្អូនរបស់ឯងអោយយើងស្គាល់ទេ?" គេនិយាយ រួចក៏ដើរចូលក្នុងបន្ទប់។ គេសំលឹងមកខ្ញុំដោយកែវភ្នែក ស្រទន់។ មាត់ដ៏ស្រស់ស្អាតរបស់គេ ក៏ញញឹមពេលភ្នែករបស់គេ ឈប់ហើយសំលឹងករបស់ខ្ញុំ។
"គេឈ្មោះMark... ហើយនេះ Yu"  Veeណែនាំពួកយើង។ P'Yuញញឺមកដាក់ខ្ញុំម្តងទៀត មុននឹងសួរខ្ញុំថា ខ្ញុំចូលចិត្តបបរនេះទេ។
"អ...អឺ.." ខ្ញុំមិនដឹងថាហេតុអីខ្ញុំនិយាយអ្វីមិនចេញ ប្រហែលពីព្រោះកែវភ្នែកមួយគូរនោះ រីក៏ស្នាមញញឹមដែលមិនអាចបកស្រាយបាន តែហាក់ដូចជាយល់ច្បាស់នូវអ្វីគ្រប់យ៉ាង។
"ហើយកុំភ្លេចញ៉ាំថ្នាំផង! នេះជា​ អង់ទីប៊ីយ៉ូទិក ត្រូវញ៉ាំវាទាំងអស់ណា៎!" ខ្ញុំមិនដឹងថាហេតុអី តែខ្ញុំមានអារម្មណ៍ក្តៅៗចេញពីមុខរបស់ខ្ញុំ។ ខ្ញុំអៀនខ្លាំងណាស់។ Vee មើលទៅខឹងខ្លាំងណាស់ ចំនែកឯP'Yu ហាក់មិនខ្វល់
(*T/N: អង់ទីប៊ីយ៉ូទិក ( antibiotics ) ជាប្រភេទថ្នាំជួយឃាត់ឈាម និងផ្សះមុខរបួស )
"ហើយពេលណាឯងចេញទៅ?" Vee សួរទៅបងប្រុសរបស់គេ។ Veeមើលទៅដូចជានៅតែខឹង ប៉ុន្តែខ្ញុំឃើញP'Yu បែរជាសើចចុងៗមាត់
"យើងទៅហើយ..." P'Yu ងាកមកញញឹមដាក់ខ្ញុំ ចំនែកខ្ញុំក៏ងក់ក្បាលគោរពត្រលប់ទៅគាត់វិញ
"ហាក៎...!" P'Vee ចាប់ផ្តើមសើច ធ្វើអោយខ្ញុំងាកទៅរកគេ។ គេកំពុងតែមើលមកខ្ញុំ។  កែវភ្នែករបស់គេពេញទៅដោយការមើលងាយ "មនុស្សប្រភេទដូចគ្នា ងាយនឹងមើលគ្នាដឹងណាស់ន៎។ តើមានសញ្ញាសំងាត់អីមែនទេ? ហេតុអីញញឹមដាក់គ្នា? ចង់ទៅជាមួយគ្នាមែនទេ?"
"ចង្រៃយ៍! យើងមិនមែនប្រភេទដែល ទៅជាមួយអ្នកណាក៏បានដូចជាឯងនោះទេ" ខ្ញុំស្រែកដាក់គេ នៅពេលបញ្ចប់ប្រយោគរបស់គេ។ ខ្ញុំមិនដឹងថាគេកើតចេញនរកណាទេ តែខ្ញុំដឹងថាបងប្រុសរបស់គេជាមនុស្សល្អជាងគេឆ្ងាយណាស់។
"ត្រូវហើយ! ប្រហែលជាយប់មិញនេះ ឯងគួរតែទៅជាមួយគេ មិនមែនជាមួយយើង"
"ឯងបង្ខំយើង"
"ទោះយើងបង្ខំ រឺមិនបង្ខំឯងក៏ដោយ តែឯងក្លាយជារបស់យើង យើងសប្យាយចិត្ត" ខ្ញុំសំលឹងមើលទៅគេ ពេលលឺសំលេងដែលចេញពីមាត់របស់គេយឺតៗ។ ខ្ញុំខំមាត់ ហើយមើលទៅកែវភ្នែករបស់គេ។ ខ្ញុំទាំងខឹង ទាំងឈឺចិត្ត អារម្មណ៍របស់ខ្ញុំនៅពេលនេះពិតជានិយាយអ្វីមិនចេញពិតមែន។
"ឯងត្រូវការអី" ខ្ញុំបិតភ្នែក ហើយក៏សួរយឺតៗ
"ហាក៎! យើងបានប្រាប់ឯងហើយមែនទេ អោយឈប់ទៅរវល់ជាមួយមិត្តភក្តិរបស់យើងទៀត។ ឈប់រញ៉េរញ៉ៃជាមួយKan" គេនិយាយដោយបែរខ្នងដាក់ខ្ញុំ។ ខ្ញុំចង់តវ៉ាជាមួយគេ ហើយចង់សួរថាគេមានសិទ្ធិអីមកប្រាប់ខ្ញុំអោយធ្វើនេះ ធ្វើនោះតាមចិត្តរបស់គេ។ ប៉ុន្តែខ្ញុំមិនទាន់ទាំងមានឱកាសនិយាយផង​ គេក៏និយាយបន្ត "កុំសួរយើងថាហេតុអី ចំលើយគឺងាយៗ។ ពួកគេស្រលាញ់គ្នា ឈប់ទៅបង្កបញ្ហា រីបើមិនចង់ត្រូវមកដោះស្រាយនៅលើគ្រែនេះ" គេបន្តគំរាមខ្ញុំ
"យើងនឹងមិនទៅរញ៉េរញ៉ៃនឹងP'Bar ទៀតទេ" ខ្ញុំឆ្លើយត្រលប់ទៅវិញ។ ខ្ញុំដឹងថាខ្ញុំគ្មានសង្ឃឹមណោះទេ។ គាត់បាននិយាយច្បាស់ជាមួយខ្ញុំរួចហើយ គាត់ស្រលាញ់Kan មិនមែនជាខ្ញុំនោះទេ។
"ល្អ! កុំគិតអាគំនិតឆ្កួតៗដូចយប់មិញទៀត។ ហើយក៏ចេះគោរពយើងក្នុងនាមសិស្សច្បងផង"
"បាន! តែឯងរឿងគួរធ្វើខ្លួនល្អៗអោយដូចបងប្រុសរបស់ងង មុននឹងនិយាយវាម្តងទៀត" ខ្ញុំឆ្លើយតបតទៅវិញ។ បើសិនជាម្នាក់នោះ គេចេះគោរពមនុស្សដែរក្មេងជាងខ្លួន ខ្ញុំនឹងគោរពគេវិញ តែម្នាក់នេះគេមិនដែលអោយតំលៃ និងគោរពខ្ញុំសូម្បីតែបន្តិច។
"Mark..." គេនិយាយតិចៗ ហាក់ដូចជាគេកំពុងនិយាយជាមួយអតិថិជន
"ឯងពូកែតែបញ្ជាគេតែប៉ុណ្ណោះ"
"អឺ.....យើងក៏ពូកែរឿងផ្សេងដែរ" គេនិយាយហើយសំលឹងមកផ្នែកខាងក្រោមរបស់ខ្ញុំ ហើយញាក់ភ្នែកដាក់ខ្ញុំ "កុំភ្លេចយើងជាសិស្សច្បងឯង តែបើឯងមិនចង់ធ្វើជាសិស្សប្អូនយើងបាន ឯងអាចធ្វើជា...របស់យើង"
"បាន! បាន! សិស្សច្បង!" ខ្ញុំនិយាយកាត់ មុនពេលគេនិយាយអ្វីដែលធ្វើអោយខ្ញុំអៀនខ្មាស់ជាងនេះ
"ហើយរឿងរបស់យើងពីយប់មិញ..." គេឈប់មួយភ្លែត មុននឹងនិយាយបន្ត"កុំប្រាប់អ្នកណា យើងមិនចង់អោយប្រពន្ធរបស់យើងដឹងនោះទេ"
បន្ទាប់ពីនោះគេក៏ជូនខ្ញុំមកអាគារស្នាក់នៅរបស់ខ្ញុំ។ ខ្ញុំចំលែកចិត្តបន្តិចដែល ដែលគេមិនព្រមត្រលប់ទៅផ្ទះរបស់គេវិញ តែបែរជាមកតាមខ្ញុំទៅបន្ទប់របស់ខ្ញុំទៅវិញ។ ខ្ញុំសួគេថាហេតុអី ហើយគេក៏ប្រាប់ថាមិត្តស្រីរបស់គេក៏រស់នៅទីនេះដែរ។
គេមិនបានខ្វល់ទេមែនទេ...
យប់មិញគេធ្វើអោយខ្ញុំឈឺ រហូតខ្ញុំស្ទើរតែស្លាប់។​​ តែឥលូវនេះគេបែរមករកសង្សាររបស់គេដូចគ្មានអីកើតឡើង៊។ គេហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ បន្ទាប់មកគេបែកពីខ្ញុំនៅជាន់ទី៤។ អាគារនេះមានប្រាំបីជាន់ ហើយមនុស្សស្រីនឹងមនុស្សប្រុសមិនបានបែងចែកអោយនៅដាច់ពីគ្នានោះទេ។ ជាន់ដែលខ្ញុំរស់នៅវាល្អមិនខ្ពស់ពេក ក៏មិនទាបពេក។ វានៅជិតមហាវិទ្យាល័យនៅទីក្រុងបាកកកដែលខ្ញុំកំពុងសិក្សា។ ព្រោះតែខ្ញុំជ្រើសរើសមករៀននៅទីនេះ ខ្ញុំមានបញ្ហាយ៉ាងច្រើនជាមួយប៉ា។ ប៉ារបស់ខ្ញុំចង់អោយខ្ញុំក្លាយជាអ្នកហែលទឺកអាជីព តែទោះជាយ៉ាងណាហែលទឹកគ្រាន់តែជាការចូលចិត្តមួយរបស់ខ្ញុំប៉ុណ្ណោះ វាមិនមែនជាអ្វីដែលខ្ញុំចង់ធ្វើជាអាជីបនោះឡើយ។ ប៉ារបស់ខ្ញុំមិនចូល ផ្នែកវិស្វកម្មនេះទេ ព្រោះវាទាក់ទងនឹងគ្រឿងម៉ាស៊ីន។ តែខ្ញុំចង់ ក្លាយជាអ្នកឯកទេសលើវា ហើយវាជាហេតុផលលដែលខ្ញុំមករៀននៅទីនេះ ទីកន្លែងដែលឆ្ងាយពីផ្ទះ ហើយខ្ញុំរំពឹងថាវានឹងជាទ្រនំដែលល្អ ងាយស្រួល និងស្រស់ស្អាត។
តែថ្ងៃនេះខ្ញុំមានអារម្មណ៍ថាវាមិនស្រស់ស្អាតទៀតទេ។
ខ្ញុំបើកទូរស័ព្ទ​ រួចចូលទៅ កម្មវិធីដែលកំពុងតែពេញនិយម (facebook) ដែលខ្ញុំតែងតែប្រើប្រាស់តាំងពីនៅវិទ្យាល័យ។ status ដំបូងដែលខ្ញុំបានអាន វាធ្វើអោយខ្ញុំចង់គ្រវែងទូរស័ព្ទរបស់ខ្ញុំចោល។ ដៃតូចស្រលូនកំពុងកាន់ដៃម្នាក់ទៀត គេមិនបានបង្ហាញមុខ តែខ្ញុំអាចដឹងថា វាជាដៃរបស់ Kan និង P'Bar។ រូបមួយទៀត ជារូបរបស់P'Bar កាន់ថ្ពាល់របស់Kan។​ ខ្ញុំមិនដឹងថាទឹកមុខរបស់P'Bar យ៉ាងណា ព្រោះតែគាត់ជាអ្នកថត តែខ្ញុំដឹងតាមរយៈភ្នែករបស់Kan ដែលពោលពេញទៅដោយសេក្តីស្រលាញ់  វាដូចជាកែវភ្នែកដែលខ្ញុំមើលទៅP'Bar តែទាស់ត្រង់ថា..
P'Bar ស្រលាញ់គេ តែមិនបានស្រលាញ់ខ្ញុំ
Dew daley
( *N/T: ជាpage របស់និស្សិតស្រីម្នាក់ដែលចូលចិត្តយកព័ត៌មានរបស់និស្សិតល្បីៗ ស្អាតៗ សង្ហារៗ នៅក្នុងសកវិទ្យាល័យ)
1hr
ផ្អែមល្អែមខ្លាំងណាស់នេះ! សូម្បីស្រមោចក៏ត្រូវដកថយដែរ។ Dr. kan ហើយនឹងសិស្សច្បងរបស់គេ បណ្តើរគ្នាទៅផ្សារជាមួយគ្នា ហើយយើងក៏ទទួលបានរូបភាពរបស់គេកាន់ដៃគ្នា ដែលពួកគេpost ក្នុងaccout របស់ពួកគេ។ ហើយនេះជារូបcouple ទីមួយរបស់ពួកគេ? ហើយP'Bar នេះថែមទាំងចាប់ថ្ពាល់ប្អូនKan ទៀត អេ! អេ! តែP'Bar នេះណាមិនព្រមបង្ហាញពីទំនាក់ទំនងរបស់ពួកគេអោយច្បាស់សោះ តែ! តែ! ប៉ុណ្ណឹងហើយនៅមិនទាន់សារភាពទៀតមែនទេ#Tossara****
ចំនួនអ្នកLike និងComment អបអរពួកគេវាមិនបានធ្វើអោយខ្ញុំឈឺដូច និងអ្វីដែលP'Bar តបComment មិត្តភក្តិរបស់គាត់នោះទេ
Hitty doesn't just hit steel but:  Thank so much to the spy. He went to the alleyway to keep taking picture
Bar Sawawut: I want to know who it was
Nnorthh: Bar enjoys hurting others!
Pin Pinna: True. I wonder how the doctor endures him?
Tossakan: Like
Pandora: what do u like?
Tossakan: I like violence @BarSawawut
pVnn:Alread on here?
Pond Pawee: Flirting in the comments
Nanana: is this ok? @Tossakan
Tossakan: You can tell anyone, anywhere
Bar Sawawut: But yo cant say it here!!!
Tossakan: why not?
Bar Sawawut: I'm shy
I'm shy ប្រយោគមួយឃ្លាដ៏ខ្លី តែបែរជាធ្វើអោយខ្ញុំឈឺយ៉ាងយូរ។
ខ្ញុំទំរេតខ្លួនទៅលើពូក ទាំងអស់កំលាំង។ ខ្ញុំពេលនេះកំពុងតែឈឺ គឺ​ឈឺគ្រប់យ៉ាង ឈឺទាំងរាងកាយ ឈឺទាំងបេះដូង។ ជាមួយភាពឈឺចាប់ខ្លាំងបែបនេះ ខ្ញុំលែងចង់ធ្វើវាទៅលើគាត់ទៀតហើយ។ បន្ទាប់ពីមើលព័ត៌មាននេះរួច ខ្ញុំឃើញថាគាត់សប្បាយចិត្តយ៉ាងណា ហើយខ្ញុំក៏ដឹងរឹតតែច្បាស់ថាខ្ញុំគួរតែនៅអោយឆ្ងាយពីគាត់។ ខ្ញុំក៏បែបនេះ ស៊ាំនឹងការរស់នៅម្នាក់ឯង។ ខ្ញុំនឹងមើលគាត់សប្បាយចិត្តពីចំងាយ បើមានឱកាសខ្ញុំនឹងទៅនិយាយសុំទោសពីគាត់ ដែលធ្លាប់គិតធ្វើអ្វីមិនល្អដាក់គាត់។ បើសិនជាខ្ញុំសុំទោសគាត់ ប្រហែលជាខ្ញុំក៏មិនទទួលការឈឺចាប់បែបនេះពីម្នាក់នោះម្តងទៀតទេ។
(*N/T: No Mark! Mark ឈឺចាប់ពេកហើយ Markមិនទាន់បានធ្វើខុសនោះទេ Ai'Vee ទេជាអ្នកហួសហេតុ បាបកម្មនឹងតាមស្នងAi'Vee)
បន្ទាប់និយាយជាមួយខ្លួនឯងមួយសន្ទុះខ្ញុំក៏លើកទូរស័ព្ទតេរទៅលេខដែលខ្ញុំស្គាល់ច្បាស់ដោយបេះដូងរបស់ខ្ញុំ។ ខ្ញុំស្តាប់សំលេងរង់ចាំ រហូតម្ខាងទៀតលើកទូរស័ព្ទ
[ម៉ាក់...]
[មានរឿងអ្វីកូនប្រុសសំណប់ចិត្ត] ម៉ាក់ជាមនុស្សតែម្នាក់គត់ដែល តែងតែនៅខាងខ្ញុំរាល់ពេលខ្ញុំឈ្លោះជាមួយប៉ា។ គាត់តែងតែលួងលោមខ្ញុំ នៅពេលដែលគាត់គិតថាខ្ញុំសំរេចចិត្តធ្វើអ្វីមិនត្រឹមត្រូវ។ គាត់តែងតែផ្ញើរលុយអោយខ្ញុំ ទោះបីជាគាត់មិនយល់ស្របអោយខ្ញុំមករៀននៅទីនេះក៏ដោយ
[ខ្ញុំនឹកម៉ាក់] ខ្ញុំនិយាយទាំងញញឹម។ ខ្ញុំមិនដឹងថាហេតុអីខ្ញុំតេរទៅម៉ាក់នោះទេ ព្រោះប្រហែលជាខ្ញុំដឹងថាមានតែគាត់ម្នាក់ប៉ុណ្ណោះដែរមិនធ្វើអោយខ្ញុំឈឺចាប់។
[ហេតុអីក៏សុខៗ​ តេរមកម៉ាក់? មានរឿងអីមែនទេ?] គាត់សួរខ្ញុំដោយសំលេងទន់ភ្លន់
[មិនមានអីទេម៉ាក់]
[សំលេងរបស់កូនដូចជាប្លែក Masa] Masa គឺ​ជាឈ្មោះពិតរបស់ខ្ញុំ ដែលលោកយាយរបស់ខ្ញុំដាក់អោយខ្ញុំ ហើយម៉ាក់របស់ខ្ញុំចូលចិត្តហៅខ្ញុំបែបនេះ។ នៅក្នុងភាសាជប៉ុន វាមានន័យថា វ័យឆ្លាត។ ប៉ារបស់ខ្ញុំជាកូនកាត់ ដោយលោកតារបស់ខ្ញុំជាជនជាតិថៃ​ ហើយលោកយាយរបស់ខ្ញុំជាជនជាតិជប៉ុន។ ចំនែកម៉ាក់របស់ខ្ញុំជាជនជាតិថៃសុទ្ធ។ ខ្ញុំប្រើត្រកូលថៃ តែប្រើឈ្មោះជប៉ុន។ លោកពូរបស់ខ្ញុំជាអ្នកដាក់ Nickname​អោយខ្ញុំ។
[ខ្ញុំនឹកម៉ាក់ខ្លាំងណាស់]
[ម៉ាក់ក៏នឹងកូនដូចគ្នា មកលេងផ្ទះមកកូន]
[ឆមាសនេះទើបតែចាប់ផ្តើមបាន២ខែទេម៉ាក់]
[តែកូនប្រាប់ថាកូននឹកម៉ាក់]
[អញ្ជឹងហើយបានកូនតេរទៅម៉ាក់]
[នៅពេលកូនទំនេរ ម៉ាក់នឹងចេញថ្លៃសំបុត្រយន្តហោះអោយកូនមកផ្ទះ។ ម៉ាក់នឹកកូនខ្លាំងណាស់ ]
ខ្ញុំមិនដឹងថាខ្ញុំខុសដែរទេ ដែលតេរទៅម៉ាក់ ព្រោះគ្រាន់តែខ្ញុំនិយាយប្រាប់ថានឹកគាត់ វាធ្វើអោយខ្ញុំចង់យំ ខ្ញុំជាធម្មតាមិនដែរបែបនេះទេ។ ឥលូវនេះខ្ញុំចង់អោបគាត់ខ្លាំងណាស់។
"បាទ"
ស្រាប់តែពេលនេះ ទឹកភ្នែកខ្ញុំហូរចុះមក
គេតែងតែនិយាយថា នៅពេលដែរយើងលំបាកបំផុត យើងនឹងនឹកផ្ទះជាងគេ។
ខ្ញុំបិទភ្នែគយឺតៗ រួចក៏ដើរសំដៅទៅទូរដាក់សៀវភៅ យកបារី។ ខ្ញុំជាមនុស្សចូលចិត្តជក់បារី នៅពេលមានបញ្ហាកើតឡើងច្រើន ស្មុគស្មាញរហូតខ្ញុំគិតអីលេងចេញ។ នៅពេលខ្ញុំមើលផ្សែងបារីដែលអណ្តែតឡើងទៅលើមេឃ វាជួយអោយខ្ញុំភ្លេចពីបញ្ហាទាំងនោះ។ ខ្ញុំដើរចេញទៅរានហាលដើម្បីស្រូបយកខ្យល់អាកាស។ មេឃចាប់ផ្តើមងងឹត វាជាការល្អព្រោះខ្ញុំមិនចង់គិតពីអ្វីទេនៅពេលនេះ។
"Vee បើអូនយកដើមម្លូមកដាក់នៅទីនេះល្អទេ? វានឹងត្រូវពន្លឺបានល្អ" សំលេងស្រាលស្រទន់ពីបន្ទប់ដែលនៅជាប់ខ្ញុំ វាមិនបានធ្វើអោយខ្ញុំចាប់អារម្មណ៍ដូចនឹងឈ្មោះដែលនាងបាននិយាយនោះទេ។ ខ្ញុំងាកមកប្រទះនឹងមនុស្សស្រីដែលមានរូបរាង និងផ្ទៃមុខយ៉ាងស្រស់ស្អាត។ កំពុងងាកចុះ ងាកឡើងលើដើមម្លូដែលនៅក្នុងដៃរបស់នាង។
"នៅឯណា! អោយបងមើលៗ" ពិភពលោកនេះរាងមូល រឺក៏តូចចង្អៀតជ្រុល។​ មនុស្សប្រុសដែលកំពុងដើរចេញមក សំដៅមករកមនុស្សស្រីអំបាញ់មិញ ជាមនុស្សប្រុសដែលខ្ញុំមិនចង់ឃើញបំផុតក្នុងលោកនេះ។" កន្លែងនេះល្អណាស់" គេនិយាយទៅកាន់សង្សាររបស់គេ រួចក៏យកដើមម្លូរនោះព្យួរឡើងនៅនឹងរានហាល។
"ស្អាតខ្លាំងណាស់! អូននឹងមើលថែវាអោយបានល្អ" សង្សាររបស់គេឈ្មោះPloy អោបគេហើយក៏និយាយដោយញញឹមផ្អែមល្អែមដាក់ P'Vee
"ល្អណាស់... មើលថែរវាអោយដូចមើលថែរស្នេហារបស់យើងណា៎" សំលេងសង្ហាររបស់គេ បន្លឺមុនពេលគេអោន ហើយថើបថ្ងាសរបស់នាង
នាងងាយមុខឡើងថើបមាត់របស់គេមុនពេលនិយាយយឺតៗ
"អូនប្រាកដជាមើលថែរស្នេហា និងដើមឈើមួយនេះអោយបានល្អជាមួយមិត្តប្រុសរបស់អូន" នាងនិយាយដោយសំលេងទន់ភ្លន់រហូតដល់P'Vee ញញឹម
"និយាយយកចិត្តបង?" P'Veeនិយាយ ហើយក៏ទាញចង្ការបស់នាងឡើងរួចក៏ថើបមាត់នាងម្តងទៀត
"ឈប់ទៅ! អូនអៀនណាស់" សំលេងដ៏ពិរោះបន្លឺឡើង មុនពេលនាងទាញដៃទៅវៃទ្រូងគេថ្នមៗ
"ហេតុអី យើងមិនធ្វើអីច្រើនជាងថើប?" P'Vee និយាយចំអន់មិត្តស្រីរបស់គេ រហូតដល់នាងអៀន។ បើសិនជាមានអ្នកណាសួរខ្ញុំថា​ខ្ញុំមានអារម្មណ៍យ៉ាងណានឹងរូបភាពនៅមុខរបស់ខ្ញុំ។ ខ្ញុំសុំឆ្លើយថា​វាគួរអោយខ្ពើមខ្លាំងណាស់។ គេនិយាយថា គេមិនដែរធ្វើវាជាមួយមនុស្សប្រុស តែយប់មិញគេក៏ធ្វើវាជាមួយខ្ញុំ។ គេនិយាយថាគេស្រលាញ់មិត្តស្រីគេខ្លាំងណាស់ ប៉ុន្តែព្រឹកមិញនេះគេទើបតែហៅខ្ញុំថា ប្រពន្ធ។
មនុស្សប្រុសម្នាក់នេះពិតជាគួរអោយខ្ពើមរអើមពិតមែន។
"ផ្សែងបារី" នាងនិយាយ ទាំងខ្លួនរបស់នាងកំពុងនៅក្នុងរវង់ដៃរបស់Vee
"បងមិនបានជក់បារីទេថ្ងៃនេះ" Vee តប
"តែអូនធុំក្លិន...អូ!" នាងងាកចុះឡើង រួចក៏លាន់មាត់ពេលនាងឃើញខ្ញុំកំពុងតែឈរក្បែរនោះ។  ខ្ញុំមិនយល់ទាល់តែសោះហេតុអីក៏បន្ទប់របស់ខ្ញុំត្រូវមកនៅជាប់ពួកគេ។ អ្វីដែលខ្ញុំដឹងគឺ បន្ទប់របស់P'Barនៅជាន់ខានក្រោម តែខ្ញុំពិតជាមិនដឹងថាហេតុអី ខ្ញុំត្រូវមករស់នៅជាប់បន្ទប់ មិត្តស្រីVeeទៅវិញ។
"សុំទោសខ្ញុំគ្មានចេតនា កាត់ចង្វាក់អ្នកទាំងពីរនោះទេ" ខ្ញុំនិយាយ
"មិនអីទេ! គ្រាន់តែកុំជក់បារីនៅជិតដើមម្លូខ្ញុំពេកទៅបានហើយ" នាងនិយាយដោយសំដីទន់ភ្លន់ មករកខ្ញុំ។ ខ្ញុំសំលឹងទៅរក Vee មិនប៉ុន្មានវិនាទីក្រោយ ទឹកមុខរបស់គេក៏ប្រែជាចំលែក។ ហេតុអីក៏គេសង្ហារយ៉ាងនេះ។ គេក៏ងាកមកអោបចង្កេះមិត្តស្រីរបស់គេ បន្ទាប់មកគេក៏អោនទៅនិយាយជាមួយនាង
"គេជាសិស្សប្អូនដែលរៀននៅផ្នែកជាមួយVee"
"អូ! ជាមិត្តភក្តិ នឹងគ្នាតើ! ខ្ញុំឈ្មោះPloy រីករាយណាស់ដែលបានស្គាល់ "នាងដើរមកក្បែរជញ្ជឹង ហើយលូកដៃមកចាប់ដៃរាក់ទាក់ខ្ញុំ
"Mark"ខ្ញុំតប រួចក៏ចាប់រាក់ទាក់បែបគួរសម
"ដូចជាយូរពេកហើយ! អូនក៏ដឹងថាបងប្រចណ្ឌ" នាងក៏ដកដៃចេញយ៉ាងលឿន ហើយក៏ញញឹមដាក់ខ្ញុំ "កុំភ្លេចណាMark កុំអោយផ្សែងប៉ះកូនឈើរបស់ខ្ញុំណា៎" នាងនិយាយដោយ ទឹកមុខញញឹម សាកជាមួយផ្ទៃមុខយ៉ាងស្រស់ស្អាតរបស់នាង
តែក៏គាប់ជួនខ្ញុំមិនបានចាប់អារម្មណ៍ស្រីស្អាតនោះទេ!

(*N/T: វាមិនចំលែកពេកទេអី Vee! កាលដែលនាយប្រចណ្ឌ មិត្តស្រីរបស់នាយ ជាមួយមនុស្សប្រុសដែលនាយបានដេកជាមួយយប់មិញ​ ហើយនាយទើបតែហៅគេថា​ ប្រពន្ធ កាលពីព្រឹកមិញនេះ? មើលទៅ ខួរក្បាលនាយពិតជាមានបញ្ហាពិតមែន ទៅពេទ្យល្អទេ?)

"វាអាស្រ័យលើថាខ្បលបក់ទៅខាងណា! តែខ្ញុំនឹងព្យាយាមជក់អោយឆ្ងាយពីវា" ខ្ញុំនិយាយទៅនាង ហើយក៏លួចមើលទៅ P'Ve។ គេមើលមកខ្ញុំដោយស្ងៀមស្ងាត់ រួចក៏និយាយយឺតៗ
"ក៏ល្អ... យ៉ាងហ៊ោចណាស់ឯងក៏មិនព្យាយាមបំផ្លាញស្នេហាអ្នកដទៃ"
"ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាព" ខ្ញុំសំលឹងទៅគេមួយសន្ទុះមុននឹងតបទៅគេ។ ខ្ញុំមិនដឹងថាគេនឹងជួបអ្នកណាខ្លះ តែខ្ញុំតែងតែជូនពរអ្នកគ្រប់គ្នាអោយជួបតែក្តីស្រលាញ់
"ជូនពរអោយស្រលាញ់គ្នាយូរអង្វែង"


No comments:

Post a Comment