May 12, 2020

Love Mechanics-khmer translate Chapter3: មិនមែននៅក្នុងបេះដូងរបស់ខ្ញុំ តែវាមិនអាចរលុបបាន


- Vee Vivis-

ឥលូវនេះខ្ញុំកំពុងតែរវល់នឹងការប្រលង តារាសកលវិទ្យាល័យ (Universities Stars)។ ពិតជាមានរឿងត្រូវរវល់ច្រើនណាស់សំរាប់និស្សិតឆ្នាំទី៣ដូចជាខ្ញុំ។ ខ្ញុំធ្លាប់ជា Moon សកវិទ្យាល័យ។ ឆ្នាំមុន សិស្សប្អូនជាប់ត្រឹម Moon លេខ២ប៉ុណ្ណោះ... វាគួរអោយឈឺចាប់ខ្លាំងណាស់។ តែឆ្នាំនេះពួកគេបា្រប់ខ្ញុំថានឹងយកឈ្នះអោយបាន តែខ្ញុំពិតជាមិនដឹងថាសិស្សច្បងគិតបែបនេះបានយ៉ាងណាទេ។ ព្រោះឥលូវនេះយើងក៏ដឹងថា  Moon  របស់មហាវិទ្យាល័យពេទ្យល្បីដល់ថ្នាក់ណា! ខ្ញុំមិនគិតថាមានអ្នកដែលយកឈ្នះគេបាននោះទេ។

(*T/N: សំរាប់សកលវិទ្យាល័យនៅប្រទេសថៃ គេក៏មានការប្រលង ប្រុសស្អាត ដែលគេហៅថា Moon និងស្រីស្អាត ដែលគេហៅថា Star សំរាប់និស្សិតឆ្នាំទីមួយជារៀងរាល់ឆ្នាំ។ ដោយដំបូងពួកគេក៏ជ្រើសរើស Moon និង Star តាមផ្នែករឺមហាវិទ្យាល័យនិមួយៗ រួចក៏យកមកប្រលងដើម្បីជ្រើសរើស Moon​​ និងStar សំរាប់សកវិទ្យាល័យរបស់ពួកគេ។ យើងអាចចាប់អារម្មណ៍បានថា តួអង្គក្នុងBL ភាគច្រើនសុទ្ធតែជា MooN។ នៅពេលពួកគេជាប់ជា Moon Star ពួកគេប្រៀបដូចជាតារា ក្នុងវិថីសិល្បៈអញ្ជឹង ព្រោះពួកគេនឹងត្រូវធ្វើសកម្មភាពជាច្រើនសំរាប់សាលា ដូចជាតំណាងសាលា ចូលរួមសកម្មភាពសង្គម ត្រូវថតប្រម៉ូតអោយសាលា...។ បើអ្នកទាំងអស់គ្នាបានធ្លាប់មើល រឺអានរឿង 2Moons អ្នកទាំងអស់គ្នានឹងយល់ច្បាស់ពីការប្រលងមួយនេះ)

ខ្ញុំអង្គុយចុះ ហើយរកមើល Yihwa ក៏ប្រទះឃើញនាងកំពុងទាញថ្ពាល់ Moon មហាវិទ្យាល័យរបស់យើង។ តាមពិតទៅខ្ញុំពិតជាគ្មានសង្ឃឹមថាគេនឹងឈ្នះនោះទេ។ បើគេអាចជាប់ដល់ Top 5 ខ្ញុំក៏សប្បាយចិត្តណាស់ទៅហើយ ព្រោះឆ្នាំនេះនិស្សិតប្រុសសង្ហារៗពិតជាច្រើនពិតមែន។
និយាយពីសិស្សប្អូន ខ្ញុំក៏នឹកឃើញពីមនុស្សដែលខ្ញុំជួបកាលពីពីរថ្ងៃមុន។ ឃើញគេកំពុងអង្គុយជក់បារីធ្វើអោយខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ហើយអ្វីដែលធ្វើអោយខ្ញុំរឹតតែភ្ញាក់ផ្អើលទៀតនោះ គឺបន្ទប់របស់គេនៅជាប់បន្ទប់របស់មិត្តស្រីរបស់ខ្ញុំ។ ជាធម្មតាខ្ញុំតែងទៅអាផាតមិន របស់មិត្តស្រីខ្ញុំ តែខ្ញុំមិនដែលជួបគេនោះទេ។ គេមើលមកខ្ញុំដោយទឹកមុខខ្ពើមរអើម ពេលឃើញខ្ញុំអោបថើបនាង ហើយគេក៏ជូនពរពួកយើង។ ខ្ញុំពិតជាចង់អរគុណគេ ហើយខ្វះភ្នែករបស់គេមកជាន់ខ្លាំងណាស់។
គេច្បាស់ណាស់ មិនដែលធ្លាប់មានស្នេហា
បន្ទាប់ពីខ្ញុំបាន...អឺ...គេងជាមួយគេ ពេលគេភ្ញាក់មកក៏ស្ញៀមស្ងាត់ មិននិយាយអ្វី គេត្រឹមសំលឹងមកខ្ញុំ ហាក់ដូចជាកំពុងគិតរឿងអាក្រក់ដែលឡើងមកលើខ្ញុំ។ ខ្ញុំនៅតែគិតថា បើគេយល់ព្រមឈប់ពីដំបូង ខ្ញុំក៏មិនធ្វើរឿងនោះដាក់គេដែរ។ ប៉ុន្តែឥលូវខ្ញុំមានអារម្មណ៍ចំលែក នៅពេលខ្ញុំមើលទៅគេ។ ខ្ញុំ​មិនខ្លាចគេ ហើយខ្ញុំក៏មិនមានអារម្មណ៍ខុស តែខ្ញុំគិតថាបន្ទាប់ពីនេះពួកយើងក៏មិនមានអ្វីនឹងត្រូវធ្វើជាមួយខ្ញុំទៀតដែរ។
ខ្ញុំគួរតែឈប់គិតពីគេ។ ពួកយើងសុទ្ធតែជាមនុស្សប្រុស វាគ្មានអ្វីដែលយ៉ាងត្រូវគិតច្រើននោះទេ។
"យ៉ាងម៉េចហើយ?" ខ្ញុំងើយមុខទៅរកម្ចាស់សំលេង។ ខ្ញុំចំលែកក្នុងចិត្តបន្តិច...Bar? មករកខ្ញុំ? ខ្ញុំសំលឹងទៅគេមួយសន្ទុះ មុននឹងនិយាយចំអន់ទៅគេ។
" យើងស្មានតែឯងដើរហួស ទៅរកក្រុមនិស្សិតពេទ្យហើយតើ"
"ហេតុអី? យើងរៀនវិស្វកម្ម" នេះជាចំលើយគួរអោយធុញរបស់គេ។ បន្ទាប់មកខ្ញុំក៏ឃើញគេព្យាយាមសំលឹងទៅរក ក្រុមមហាវិទ្យាល័យពេទ្យ តើឯណាទៅ Moon ហាហាហ....យើងយល់ណា! មាត់របស់គេនិយាយថា វិស្វកម្ម តែបេះដូងរបស់គេនៅឯង គូ្រពេទ្យ។ ទោះជា១០០ឆ្នាំ ១០០០ឆ្នាំ ក៏គ្មានផ្លូវដែលគេមកមើលមិត្តភក្តិដូចជាខ្ញុំបែបនេះដែរ តែឥលូវនេះគេមាន kan ឃើញទេថាគេមកលឿនយ៉ាងណា។
ខ្ញុំឃើញថា Bar និងGun គឺជាគូរស្នេហ័ដ៏គួរអោយស្រលាញ់។ កាលពីមុនខ្ញុំមិនចូលចិត្ត គូស្នេហ៍មនុស្សប្រុស និងមនុស្សប្រុសបែនេះទេ។ គឺមានតែStar របស់មហាវិទ្យាល័យយើង គឺYihwa ម្នាក់ប៉ុណ្ណោះ ដែរតែគាំទ្រស្នេហាប្រភេទនេះ។ រហូតទាល់តែ ខ្ញុំចាប់ផ្តើមមើលពួកគេពីមួយថ្ងៃ ទៅមួយថ្ងៃ ...ខ្ញុំក៏ចាប់ផ្តើមញញឹមហើយយល់ពីពួកគេ។ វាធ្វើអោយខ្ញុំចាប់អារម្មណ៍ថា ស្នេហាប្រភេទនេះ ពិតជាអាចទៅរួចពិតមែន។ វាមិនអាក្រក់ រឺក៏មិនអាចទទួលយកបាននោះឡើយ។ ឥលូវខ្ញុំមិនបានគិតថាវាអាក្រក់ ដូចដែលខ្ញុំធ្លាប់បានគិតនោះឡើយ។ តែបញ្ហាគឺ Mark... ខ្ញុំក្រលាប់ភ្នែកចុះឡើងរួចគិតពីអ្វីដែលខ្ញុំបានគិតអំបាញ់មិញ គេនៅជាប់នឹងខួរក្បាលខ្ញុំរហូត តែវាគ្មានអីទ!... ខ្ញុំព្យាយាមរុញរូបភាពរបស់គេចេញពីការគិតរបស់ខ្ញុំ។ ខ្ញុំពិតជាធុញធប់នឹងខួរក្បាលរបស់ខ្ញុំពិតមែន។
សំលេងសាររបស់Line បន្លឺឡើងធ្វើអោយខ្ញុំភ្ញាក់ពីការគិតរបស់ខ្ញុំ។ ខ្ញុំងាកទៅរកម្ចាស់សំលេង មនុស្សម្នាក់ដែលឈរជាប់ Yihwa កំពុងជួយជូតមុខរបស់ Fuse។ មុខរបស់គេកាន់តែក្រហម នៅពេលសំលេងសារលឺកាន់តែខ្លាំង
"អានវាទៅ! សំលេងរំខានខ្លាំងណាស់" Yihwa និយាយ
"ចាំបន្តិច! ចាំយើងបិទសំលេង" គេនិយាយ រួចក៏ទាញទូរស័ព្ទមកបិទសំលេង តែគេបែរជាអានសារ ហើយញញឹមដូចជាមនុស្សឆ្កួតទៅវិញ រួចគេក៏ងាកទៅរកក្រុមនិស្សិតពេទ្យ។ សាកទាយមើលថាមិត្តរបស់ខ្ញុំធ្វើអ្វីបន្ត...គឺគេដើរសំដៅទៅរក Moon របស់និសិ្សតពេទ្យ។
Bar និសិ្សតវិស្វកម្ម
Bar មនុស្សដែលធ្លាប់តែកាន់ gear ដើម្បីសុំមនុស្សស្រីធ្វើជាប្រពន្ធ
បានរលាយបាត់ហើយ! ចាប់តាំងពីនិស្សិតពេទ្យម្នាក់នោះបង្ហាញខ្លួន ហើយចាប់ផ្តើមតាមញ៉ែគេ។
(*T/N: gear គឺជាបន្តោងរូបខ្ចៅគ្រឿងម៉ាស៊ីន។ និសិត្សវិស្វកម្មនឹងទទួលបានវាម្នាក់មួយ នៅឆ្នាំទីមួយបន្ទប់ពីគេបានបំពេញគ្រប់លក្ខណៈ ដែលសិស្សច្បងដាក់អោយគេធ្វើក្នុងសកម្មភាព Sotus។ សំរាប់និស្សិតវិស្វកម្ម gear ជាវត្ថុមានតំលៃណាស់សំរាប់ពួកគេ ព្រោះវាជានិមិត្តរូបរបស់និស្សិតវិស្វកម្ម ហើយអ្វីដែលសំខាន់ទៀតនោះ ជាធម្មតាបើពួកគេតាមស្រលាញ់អ្នកណាម្នាក់ ពួកគេនឹងប្រគល់វាអោយទៅម្នាក់នោះដើម្បីបង្ហាញពីក្តីស្រលាញ់ និយាយរួមវាប្រៀបនបានទៅនឹងបេះដូងរបស់ និស្សិតវិស្វកម្ម។ បើអ្នកទាំងអស់គ្នាមើលរឿង រឺអានរឿង បែបBL របស់ថៃក៏គង់នឹងដឹងច្បាស់ ព្រោះភាគច្រើនអ្នកនិពន្ធចូលចិត្តនិយាយពីនិស្សិតផ្នែកវិស្វកម្ម ហើយនឹងទាក់ទងនឹង Gear នេះខ្លាំងណាស់)

"ឯងមើលទៅ! មាត់និយាយថាមិនស្រលាញ់គេទេ តែបែរជាទៅថើបថ្ពាល់គេ" Yihwa និយាយទាំងកំពុងផាត់មុខអោយStar។ Kan ងក់ក្បាលដាក់ Bar ដែលកំពុងអោនមុខទៅជិតគេ រួចក៏ញញឹម។ ឯ Ai Gun ក៏បើកភ្នែកធំៗសំលឹងទៅរកBar ទាំងមុខក្រហម... គួរអោយស្រលាញ់ដល់ហើយ។
ពួកគេនៅឆ្ងាយពីខ្ញុំ ចំនែកខ្ញុំញញឹមដាក់ពួកគេដោយពួកគេមិនបានដឹង ព្រោះពួកគេមិនបានចាប់អារម្មណ៍នឹងមនុស្សជុំវិញខ្លួនពួកគេឡើយ។ បន្ទាប់មកខ្ញុំក៏ក្រលេចចុះឡើង ហើយក៏មិនដឹងថាហេតុអ្វីខ្ញុំក៏សំលឹងទៅទ្វារ។ ខ្ញុំប្រទះឃើញក្មេងប្រុសដែលឈរស្ងៀម ទឹកមុខរបស់គេមើលទៅស្រងូតស្រងាត់ជាខ្លាំងនៅពេលឃើញ Gun និងBar។
កែវភ្នែករបស់គេបង្ហាញពីការឈឺចាប់... ផ្ឬៃមុខរបស់គេពោលពេញដោយភាពសោកសៅ...
"Vee! Vee!"
"ស្អីគែ?! ម៉េចក៏ហៅយើងលឺម្ល៉េះ?" ខ្ញុំក្រលេងទៅរកមិត្តភក្តិរបស់ខ្ញុំYihwa មនុស្សស្រីដែលស្រស់ស្អាតជាងក្នុងក្រុមរបស់យើង។ ខ្ញុំគួរតែប្រាប់តាំងពីដំបូង នៅមហាវិទ្យាល័យរបស់យើងមាននិស្សិតស្រីតិចខ្លាំងណាស់។ នៅជំនាន់របស់ខ្ញុំនេះ មហាវិទ្យាល័យស្ថាបត្យកម្មរបស់យើង មាននិស្សិតស្រីដែរ៣នាក់ប៉ុណ្ណោះ ហើយមិត្តរបស់ខ្ញុំYihwa ជាStar ដែលមាន Yi Yi និងTaTa។ ដែលស្រស់ស្អាតជាងគ្នាតាមលំដាប់។
"យើងហៅឯងមួយសន្ទុះហើយ! តែឯងរវល់តែមើលទៅខាងនោះ។ ប្អូនត្រូវឡើងលើឆាកហើយណា" Yihwa និយាយមករកខ្ញុំ។ ហើយខ្ញុំក៏ងាកត្រលប់ទៅមាត់ទ្វារវិញ តែគេក៏បាត់ទៅហើយ។
"អូ! ឡើងទៅដល់ ព្យាយាមយកចិត្តទុកដាក់ ហើយធ្វើវាអោយបានល្អ!" ខ្ញុំនិយាយទាំងទះស្មាFuse តិច
"មុននឹងP និយាយ PមិនបានមើលទៅGunទេ? ខ្ញុំដឹងថាខ្ញុំសង្ហារ ប៉ុន្តែគេសង្ហារជាងខ្ញុំឆ្ងាយណាស់" Fuse និយាយ ហើយក៏ធ្វើមុខស្អុយដាក់ខ្ញុំ
"ឯងញ៉ិកញ៉ុកធ្វើមុខដូចមនុស្សស្រី Ai sat...ឡើងទៅលើឆាក ហើយធ្វើមុខអោយរឹងប៉ឺងដូចមនុស្សប្រុសបន្តិចមើល" ខ្ញុំនិយាយលេងដាក់គេ
"សិស្សច្បងឆ្កួត! ហើយខ្ញុំមិនមែនមនុស្សប្រុសទេមែនទេ? តើមានមនុស្សស្រីឯណាសង្ហារដូចខ្ញុំនោះ?" គេមើលទៅភ័យៗ ចំនែកឯYihwa និង Dao Starដ៏ស្រស់ស្អាតរបស់យើង ក៏សើចនឹងភាពស្លន់ស្លោរបស់គេ។ តាមពិតFuse គឺសង្ហារ ប៉ុន្តែវាគួរអោយអស់សំណើចខ្លាំងណាស់ ក្រោយគេថែមម្សៅនៅលើមុខ និងផាត់ថ្ពាល់ក្រហមៗបែបនេះ មុខរបស់គេក៏ប្រែទៅជាគួរអោយស្រលាញ់ទៅវិញ។ សំណាងល្អដែលគេខ្ពស់ បើគេទាបនោះ គេមើលទៅមិនខុសពីBar នោះទេ។
"ដល់ម៉ោងឡើងឆាកហើយ! កំលោះសង្ហារ" Yihwa ញាក់មុខដាក់ Bar។ ចំនែកឯBarក៏ដើរសំដៅមករក fuse
"ព្យាយាមធ្វើអោយបានល្អ! ជាប់អោយដល់Top 5ដូចជា Vee។ កុំធ្វើអោយពួកយើងអាម៉ាសមុខណា៎" Bar​ និយាយទាំងទះស្មាfuseតិចៗ។ Fuse មានCode Line ដូចនឹង Bar ទាស់តែBar ទាបជាងគេតែប៉ុណ្ណោះ។
(*T/N: Code Line ជាលេខកូដរបស់និស្សិតម្នាក់ៗ។ ជាធម្មតា សិស្សច្បង និងសិស្សប្អូនដែលមានCode Line ដូចគ្នា ពួកគេក៏រាប់អានគ្នា និងជិតស្និទ្ធិនឹងគ្នាណាស់ ព្រោះសិស្សច្បងនឹងតាមមើលថែរសិស្សប្អូនម្នាក់នោះជាពិសេស ដូចជារួចបង្រៀន រឺជួយធ្វើលំហាត់ជាដើម។ ភាគច្រើនខ្ញុំធ្លាប់ឃើញវប្បធម៌នេះមានចំពោះតែនិស្សិតផ្នែកវិស្វកម្មតែប៉ុណ្ណោះ ចំពោះផ្នែកផ្សេងខ្ញុំមិនដឹងនោះទេ)
"បាទ! កុំបារម្ហP ខ្ញុំមិនធ្វើអោយLine​របស់យើងបាក់មុខទេ ខ្ញុំនឹងយកពានជា Moon សកលវិទ្យាល័យអោយទាល់តែបាន" គេនិយាយដោយក្តាប់ដៃលើកឡើងលើ រួចស្រែកខ្លាំងៗ។ សំណាងល្អដែលមហាវិទ្យាល័យផ្សេងទៀតចេញទៅអស់
"ជាប់ត្រឹមប្រាំនាក់ចុងក្រោយក៏ល្អណាស់ទៅហើយ មិនបានចាប់Moon សកលវិទ្យាល័យ ក៏បានដែល" មិត្តរបស់ខ្ញុំតប
"អាវ៎! នេះ P មិនជូនពរអោយខ្ញុំជាប់ជាMoon សកលវិទ្យាល័យទេ?" Fuse សួរ
"តើអោយគេជូនពរឯងយ៉ាងម៉េច? មនុស្សក្បត់ដូចជាគេ ប្រាកដណាស់ជាទៅគាំទ្រម្នាក់នៅខាងនោះមិនខាន" Yihwa និយាយដោយលើកដៃចង្អុលទៅបន្ទប់ផ្លាស់ខោអាវរបស់ ក្រុមមហាវិទ្យាល័យពេទ្យ ដែលពេលនេះមិនមានអ្នកណានៅនោះទេ។
"អោយយើងទៅគាំទ្រអ្នកនៅមហាវិទ្យាល័យផ្សេងយ៉ាងម៉េច? ខ្ញុំប្រាកដជាគាំទ្រឯងហើយ។ តោះFuse ! ឈ្នះហើយក្លាយជាមនុស្សប្រុសសង្ហារបំផុត" Bar និយាយដោយទាញដៃរបស់Fuse
"តោះលោកសិស្សប្អូនសង្ហារ! អ្នកណាក៏គាំទ្រខាងឯងដែរ" ខ្ញុំនិយាយដោយទះខ្នងគេតិចៗ
"ឯងនិយាយខុសហើយ Vee គ្រប់គ្នានៅខាងKan។អ្នកណាក៏ដឹងដែរ" Yihwa និយាយ ដោយទះស្មាFuse តិចៗ
"អេ! ខ្ញុំមិនទាន់ឡើងលើឆាកផង សិស្សច្បងរត់ទៅគាំទ្រKan អស់ហើយ?" Fuse និយាយដោយធ្វើមុខដាក់Yihwa
"មិនបាច់ធ្វើមុខដាក់យើងទេ! គ្រប់គ្នាប្រហែលជាធុញ នឹងអាវពណ៌ខៀវរបស់វិស្វកម្មដែរតែងតែឈ្នះ" Yihwa និយាយទាំងធ្វើមុខធុញ និងម៉ឺងម៉ាត់។ ក្មេងម្នាក់នេះសំដែងជាធ្វើមុខសោកសៅដាក់នាង។ បើអ្នកទាំងអស់គ្នាស្គាល់នាងកាន់តែយូរ អ្នកទាំងអស់គ្នានឹងចូលចិត្តនាងក្នុងនាមជាមិត្តភក្តិ ។ អ្នកទាំងអស់គ្នានឹងមិនចង់បាននាងជាប្រពន្ធនោះឡើយ។
បន្ទាប់ពីជូនFuse ឡើងលើឆាករួចហើយ ខ្ញុំ និងYihwa ក៏ដើរទៅរកមិត្តភក្តិរបស់ខ្ញុំដែលកំពុងនៅកណ្តាលចំណោមមនុស្សជាច្រើន។ ខ្ញុំត្រូវសុំទោសគេឯងដែរនៅដើរបញ្ជៀតចូល ហើយខ្ញុំក៏ត្រូវដើរប៉ះនិស្សិតស្រីមួយចំនួន តែនៅពេលពួកគេឃើញខ្ញុំជាអ្នកណា មុខរបស់ពួកគេក៏ប្រែពីខឹង មកជាញញឹមពព្រាយ។
មិនដឹងធ្វើយ៉ាងម៉េចទេ អ្នកណាអោយខ្ញុំសង្ហារធ្វើអី!
"អួយ!"
ខ្ញុំងាកទៅរកមនុស្សម្នាក់ដែលខ្ញុំជ្រុលជាប៉ះជាមួយ។ ក្នុងចំណោមមនុស្សជាច្រើន ភ្នែករបស់គេក៏សំលឹងមករកខ្ញុំ។ គេក៏ងាយមើលមុខឡើង នៅពេលគេដឹងថាខ្ញុំជាអ្នកប៉ះគេ គេក៏ធ្វើមុខប្លែកៗ រួចក៏ងាកមុខចេញពីខ្ញុំ ទៅរកមិត្តរបស់គេដែលកំពុងព្យាយាមអូសគេចេញ។
"អោយលឿនឡើង Mark! Ai james កំពុងតែចាំយើង"
ខ្ញុំមើលទៅក្មេងប្រុស ដែលត្រូវបានមិត្តរបស់គេហៅអំបាញ់ ហើយគេក៏មើលមកខ្ញុំដោយកែវភ្នែកកាចសាហាវ មុននឹងងាកទៅស្តីអោយមិត្តរបស់គេ
"ទៅឥលូវហើយ! មនុស្សចង្រៃនេះមកដើរមកបុកយើង" មនុស្សនៅទីនេះសុទ្ធតែដើរប៉ះគ្នា ហេតុអីក៏គេមកស្អីអោយយើង? ខ្ញុំសំលឹងទៅរកដោយកែវភ្នែកកាច​ តែគេហាក់ដូចជាមិនខ្លាច សូម្បីតែបន្តិច។ គេដើរចេញទៅជាមួយមិត្តរបស់គេដោយមិនបាននិយាយសុំទោសសូម្បីតែមួយម៉ាត់។ ពិតជាឈ្លើយមែន! ខ្ញុំត្រូវប្រាប់ Ai Pond ហៅសិស្សប្អូនមកប្រជុំចេញម្តង។
(*N/T: ប្រជុំត្រង់នេះ គឺសំដៅទៅលើ SOTUS ជាសកម្មភាពមួយរបស់និសិ្សតវិស្វកម្មដែលត្រូវចូលរួម ដែលមានក្រុមសិស្សច្បងដែលត្រូវបានចាត់តាំងជាប្រធាន SOTUS ជាអ្នកគ្រប់គ្រង។ អ្នកដែលធ្លាប់មើល SOTUS the series ប្រាកដជាយល់ពី កម្មវិធីមួយចំលែកមួយនេះច្បាស់)
ខ្ញុំឈប់ខ្វល់ពីគេ ហើយងាកដើរទៅរកYihwa និងBar ដែលកំពុងឈរជិតមិត្តភក្តិរបស់យើងផ្សេងទៀតដែលកំពុងតែអង្គុយចាំមើលការប្រកួត។ មនុស្សម្នានាំគ្នាស្រែកហ៊ោអោយគ្រប់Moon សង្ហារៗទាំងអស់។ ចំនែកឯខ្ញុំធុញជាខ្លាំង។ Starទាំងអស់មើលទៅស្រស់ស្អាតរៀងៗខ្លួន ធ្វើអោយខ្ញុំពិបាកនឹងត្រូវជ្រើសរើសម្នាក់ណាអោយឈ្នះ ប៉ុន្តែសំរាប់Moon ខ្ញុំគិតថាម្នាក់អតីត គឺល្អបំផុត។​ (*T/N: Veeនិយាយសំដៅលើខ្លួនគេ)
ក្រុមនិមួយៗចាប់ផ្តើមសំដែងទេពកោសល្យពិសេសរបស់គេរៀងខ្លួន ដែរគេបានខំហាត់រៀនសំរាប់ការប្រកួតមួយនេះ។ ចំនែកឯមហាវិទ្យាល័យរបស់យើង មិនបានធ្វើអ្វីច្រើននោះទេ។ ប្អូនDaoអាចច្រៀនបានយ៉ាងពិរោះ តែសំរាប់Fuse គេមិនអាចធ្វើអ្វីបានក្រៅពីលេងហ្គីតាបាប។  ដូចនេះវាក៏មានតែសំដែង ហ្គីតា និងព្យាណូ។ ខ្ញុំមិនបានចាប់អារម្មណ៍ការសំដែងរបស់មហាវិទ្យាល័យផ្សេងនោះទេ។ ខ្ញុំត្រឹមមើលការសំដែងរបស់ Fuse ប៉ុណ្ណោះ។
"ការសំដែងរបស់មហាវិទ្យាល័យពេទ្យឆ្នាំនេះពិតជាល្អខ្លាំងណាស់" Dew ស្រីស្អាតរបស់មហាវិទ្យាល័យ វិចិត្រសិល្បៈនិយាយ នាងជាម្ចាស់របស់ page Dew Daily ដែលដឹងគ្រប់រឿងដើរកើតឡើងក្នុងសកលវិទ្យាល័យមូយនេះ។ គ្រប់គ្នាចាប់ផ្តើមស្រែកហ៊ោ នៅពេលនាងនិយាយចំអន់ ក្រុមនិសិ្សតពេទ្យ។ ខ្ញុំមើលទៅមុខរបស់ Kan ដែលកំពុងញញឹម។ គេមិនបានសំដែងការអៀននោះទេ គេគ្រាន់តែញញឹមបែបសុភាព ហើយលើកដៃសំពះអរគុណតបប៉ុណ្ណោះ។
(*T/N: kan មានឈ្មោះពេញ Gun tossakan ដូចនេះពេលខ្លះអ្នកនិពន្ធក៏ហៅគេថា Kan ពេលខ្លះក៏ហៅគេថា Gun។ ចំនែកឈ្មោះ tossakan គឺជាឈ្មោះរបស់យក្សដែលចាប់ពង្រាត់នាងសេដា ក្នុងប្រលោមលោកអក្សរសិល្ប៍ ឈ្មោះ រាមាយាណា របស់ឥណ្ឌា។ ចំនែករឿងប្រលោមលោកអក្សរសិល្ប៍ខ្មែរមួយដែលដូចទៅរឿងនោះ គឺរឿង រាមកេរ្តិ៍ ប៉ុន្តែបើយើងសិក្សារឿងទាំងពីរនេះអោយល្អិតល្អន់ យើងនឹងឃើញថារឿងទាំងពីរនេះមានលក្ខណៈខុសប្លែកគ្នាមួយចំនួន ជាពិសេសគឺតួអង្គព្រះរាម។ បើអ្នកទាំងអស់គ្នាធ្លាប់បានអានរឿងទាំងពីរនេះ អ្នកទាំងអស់គ្នានឹងយល់ពីលក្ខណៈខុសគ្នារបស់ តួព្រះរាមរបស់ រាមាយាណា  និងតួព្រះរាមក្នុងរឿង រាមកេរ្តិ៍ ។
tossakan ក៏មានប្អូនប្រុសភ្លោះពីរអ្នកឈ្មោះ Praram(ព្រះរាម) និងPralak(ព្រះលក្ខណ៍)។ ហើយ Praram ក៏ត្រូវជាតួឯកប្រុស ក្នុងប្រលោមលោកទី៣ This is Love ផងដែរ។ សេក្តីលំអិតបន្តខ្ញុំនឹងបន្ថែមក្នុងប្រលោមលោកទី៣)
"Okay! ឥលូវនេះជាពេលដែលយើងត្រូវប្រកាសលទ្ធផលហើយ។ ខ្ញុំនឹងប្រកាសឈ្មោះគូរដែលបានជាប់ទៅកាន់ Top5 ហើយគ្រប់គូរនឹងត្រូវដាក់ពិន្ទុផ្សេងគ្នានៅវគ្គបន្ទាប់។ វគ្គក្រោយនេះជាវគ្គឆ្លើយសំនួរ ដូចនេះបេក្ខជន និងបេក្ខនារីទាំងអស់នឹងត្រូវឆ្លើយសំនួររៀងៗខ្លួន" ពិធីករ និយាយដើម្បីអោយទស្សនិជនគ្រាំទ្រមនុស្សដែលពួកគេពេញចិត្តបំផុត។
"ឯងគិតថាគេឆ្លងផុតទៅវគ្គបន្ទាប់ទេ?" Yihwa​សួរ
"ប្រាកដហើយ! គេធ្វើបានល្អណាស់" Bar តបដោយជឿជាក់
"ឯងគិតអញ្ជឹងហ៎! តែអំបាញ់មិញគេលេងហ្គីតាខុស Chords ខ្លះ"
 (*T/N: និយាយដល់លេងChordsខុស ធ្វើអោយខ្ញុំនឹកដល់ Chords C ។ អ្នកណាខ្លះ FaN របស់ Win​ )
"ខ្ញុំមិនបានចាប់អារម្មណ៍ដឹងទេ ខ្ញុំគិតថាអ្នកផ្សេងក៏ប្រហែលជាមិនចាប់ដែរ" ខ្ញុំងាក ទៅនិយាយតិច ចំលែកឯBar ងាកមើលមុខពីរនាក់ខ្ញុំដោយឆ្ងល់
"ហេតុអីក៏ឯងសំលឹង Yihwa បែបនេះ?" Pound សួរ
" ខ្ញុំកំពុងតែឆ្ងល់ ហេតុអីក៏ពួកឯងនាំគ្នានិយាយពី guitar strums ទៅវិញ?" Bar តប
" យើងប្រាកដជានិយាយពី Fuse ហើយ។ ហើយឯងគិតថាយើងនិយាយពីអ្នកណា?" ខ្ញុំងាកទៅសួរគេដោយជ្រួញចិញ្ចើម
"អ...អឺ!" គេឆ្លើយទាំងរដាក់រដុប ជាមួយថ្ពាល់ទាំងគូរចាប់ផ្តើមក្រហម
"យើងដឹងថាឯងគិត និងនិយាយពី Dr.Kan"​ខ្ញុំចង្អុលទៅBar
" ប្រាកដហើយ ជនក្បត់! សិស្សប្អូនរបស់ឯង Code lin របស់ឯង មហាវិទ្យាល័យរបស់ឯង តែឯងបែរជាទៅគាំទ្រក្រុមអ្នកដទៃ" Pin រអ៊ូ
Bar ព្យាយាមប្រកែកតបវិញ រហូតទាល់តែគេគ្មានជំរើស ហើយទទួលស្គាល់ការពិត។ ខ្ញុំពិតជាមិនយល់ពីមិត្តរបស់ខ្ញុំពិតមែន។ ទីបំផុតគេក៏ព្រមទទួលស្គាល់ការពិតដែលនៅក្នុងខួរក្បាលរបស់គេ។ ខ្ញុំនិយាយជាមួយខ្លួនឯង ហើយក៏ជ្រើសរើសឈប់គិតពីទឹកមុខរបស់ក្មេងម្នាក់ នោះដែរសុខៗស្រាប់តែអណ្តែតក្នុងខួរក្បាលរបស់ខ្ញុំ។
ការប្រកាសចំណាត់ថ្នាក់កំពុងតែបន្ត។ ចំណែកFuse ក៏បានជាប់ក្នុង Top5 ដូចជារំពឹងទុកពិតមែន។ តែអ្វីដែលធ្វើអោយខ្ញុំ ភ្ញាក់ផ្អើលលើសពីការរំពឹងទុកនោះគឺ ការប្រកាសទំនាក់ទំនងរបស់ Kan  និងមិត្តភក្តិរបស់ខ្ញុំ។
ខ្ញុំងើបឈរឡើងដោយសំលឹងទៅអ្នកទាំងពីរ ដោយគ្មានពាក្យអ្វីនឹងនិយាយ។ មិនខុសពីខ្ញុំ មិត្តភក្តិរបស់ខ្ញុំ និងមនុស្សរាប់ពាន់អ្នកនៅជុំវិញខ្លួនខ្ញុំសុទ្ធតែស្ថិតក្នុងស្ថានភាពដូចខ្ញុំទាំងអស់។ Gun ប្រកាសសារភាពពីការលួចស្រលាញ់របស់គេ ដែលមានចំពោះBar រយៈពេល៦ឆ្នាំ គឺតាំងពីពួកគេរៀននៅអនុវិទ្យាល័យ គឺគេស្រលាញ់Bar តែម្នាក់ប៉ុណ្ណោះ។ ក្រមុំៗនាំគ្នាស្រែកហ៊ោយ៉ាងខ្លាំង នៅពេលBar រត់ឡើងទៅលើឆាក។ ខ្ញុំក៏ចាប់ផ្តើមស្រែកនៅពេលដែល Bar ឡើងទៅឆាក ហើយចាប់ផ្តើមស្តីអោយ Gun រាល់ពាក្យទាំងអស់បានឆ្លងកាត់តាមម៉េក្រូ ធ្វើអោយអ្នកទាំងអស់គ្នាលឺយ៉ាងច្បាស់។
"ឯងកំពុងគិតអី? ឯងគិតថាយើងជា Starមែនទេ? ហេតុអីក៏ឯងចាំរហូតទាល់តែឈ្នះការប្រកួតនេះ ទើបសារភាពប្រាប់យើង?" Bar ស្រែកដាក់Gun ដោយគេហាក់ដូចជាមិនខ្វល់ពីមនុស្សជុំវិញខ្លួន។ គ្រប់គ្នាមិនថា គ្រូសាស្រ្តាចារ្យ គណៈកម្មាការ និងគ្រប់គ្នានៅទីនេះនាំគ្នាសំលឹងពួកគេអោយការងើយឆ្ងល់។
"បាទ?"
"បើឯងចង់សុំយើងធ្វើជាសង្សារ! ហេតុអីក៏ឯងត្រូវចាំយូរយ៉ាងនេះ ទើបនិយាយ?" អ្នកគ្រប់គ្នាស្ងៀមស្ងាត់ ព្រោះម្នាក់ៗផាំងនឹងធ្វើដែរកំពុងតែកើតឡើង
"P..."
"យើងបានអោយ Gear របស់យើងទៅឯងរួចហើយ ហើយយើងក៏បានថើបឯងហើយដែរ តើយើងក៏ត្រូវជាអ្នកត្រូវនិយាយមុនដែលមែនទេ?" មិត្តរបស់ខ្ញុំម្នាក់នេះពិតជាខូចពិតមែន
"P'Bar....."
"បើឯងចង់ធ្វើជាសង្សាររបស់យើង ក៏សួរយើងឥលូវនេះមក"
"យល់ព្រមធ្វើជាសង្សាររបស់ខ្ញុំណា៎!"
"..."
"បាទ!"
ពួកយើងនាំគ្នាហ៊ោ ហើយចំអន់ពួកគេ។ គ្មានអ្នកណាច្បាស់ថា ពួកយើងហ៊ោអបអរបេក្ខជនឈ្នះ Moon រឺក៏ស្នេហារបស់ពួកគេនោះទេ (បេក្ខជនឈ្នះជា Moon របស់សកវិទ្យាល័យ ជានិស្សិតរបស់មហាវិទ្យាល័យច្បាប់) តែយើងអាចមើលឃើញមិត្តរបស់ខ្ញុំកំពុងតែអៀន និងមុខក្រហមយ៉ាងខ្លាំង។ ពួកយើងសប្បាយចិត្តណាស់ ហើយនៅតែបន្តធ្វើបាប ចំអន់Bar រហូតគេត្រូវរត់ទៅពួនក្រោយ Gunទៅហើយ។
អារម្មណ៍របស់ខ្ញុំត្រូវបានប្តូរ បន្ទាប់ពីខ្ញុំបានអានសារដែលបានលោតមកអំបាញ់មិញ។
"P ឈ្នះ"
" Ai Gun ឈ្នះ"
"ខ្ញុំតែម្នាក់ប៉ុណ្ណោះដែរចាញ់"
វាជាLine message ពីសិស្សប្អូន ដែលខ្ញុំបានបញ្ជាគេអោយឈប់ទៅរវល់នឹងមិត្តភក្តិរបស់ខ្ញុំទៀត។ មនុស្សម្នាក់ដែលខ្ញុំចង់ផ្តល់មេរៀន អោយគេដឹងថាវាឈឺចាប់ប៉ុណ្ណា នៅពេលព្យាយាមចង់ធ្វើអោយអ្នកដទៃឈឺចាប់។ មនុស្សតែម្នាក់ដែលខ្ញុំតែងតែគិតថា បើសិនខ្ញុំធ្វើអោយគេចុះចាញ់ ខ្ញុំនឹងសប្បាយចិត្ត។
តែ! តែហេតុអីក៏ពេលនេះខ្ញុំមានអារម្មណ៍មិនល្អទៅវិញ?
"Vee! ឯងទៅជាមួយយើងទេ?" Pound ងាកមកសួរខ្ញុំ បន្ទាប់ពីបន្តចំអន់គូរសេ្នហាថ្មីថ្មោងមួយនោះរហូតដល់ពួកគេនាំគ្នារត់បាត់
"ពួកឯងនាំគ្នាទៅណា?"
"ហូ! Yihwa និយាយថា Barប្រហែលជាទៅជាមួយ Kan ពួកយើងមិនបាច់ចាំទេ ! ពួកយើងអាចទៅមុន" ខ្ញុំលើកទូរស័ព្ទ មកមើលម៉ោង ប៉ុន្តែចៃដន្យស្គីនទូរស័ព្ទបង្ហាញ សារLine ដែលខ្ញុំអានមុននេះ។ ខ្ញុំលួចដកដង្ហើមធំ ហើយព្យាយាមទាញរូបរបស់Mark ចេញពីខួរក្បាលរបស់ខ្ញុំ។
"ពួកឯងទៅៗ! យើងត្រលប់ទៅរកPloy" ខ្ញុំតប តែតាមពិតទៅខ្ញុំមិនច្បាស់ថានឹងត្រូវទៅទីណាទេយប់នេះ
"ឯងនៅតែស្អិតបេះមិនចេញពីប្រពន្ធរបស់ឯងទៀត! នេះមួយឆ្នាំហើយណា! នៅតែបះមិនចេញពីគ្នាបែបនេះទៀតមែនទេ" Pin និយាយចំអន់ខ្ញុំ ហើយខ្ញុំក៏ទះក្បាលរបស់វាជាមួយកំលាំងដែលខ្ញុំមាន
"យើង តែងតែចាប់ផ្តើម ហើយយើងក៏តែងតែបញ្ចប់វា" ខ្ញុំនិយាយដោយញាក់ភ្នែក
(*T/N: តាមពិតត្រង់នេះ វាជាពាក្យកំប្លែងដែរ Vee និយាយលេង តែដោយគេបកប្រែមកជាភាសារអង់គ្លេសបែបនេះ ខ្ញុំក៏បកតាមទាំងស្រុង ព្រោះខ្ញុំក៏មិនច្បាស់ថាVee  និយាយអ្វីអោយប្រាកដ )
"មកពីឯងមិនទាល់ជួបមនុស្សដែលសាកសម" Yihwa និយាយ
"ពួកឯងស្តាប់ណា!​ បើយើងមិនស្រលាញ់គ្នា ពួកយើងក៏មិនអាចនៅជាមួយគ្នាបានដល់ទៅមួយឆ្នាំនោះទេ" ខ្ញុំនិយាយ ហើយក៏គិតដល់មិត្តស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំ ដែលពេលនេះនាងប្រហែលជាកំពុងតែរវល់នឹងចាត់ចែងរៀបចំឥវ៉ាន់ បន្ទាប់ពីការប្រកួតបានបញ្ចប់ ។
(*T/N: Ploy ក៏ជាអតីតMoon របស់មហាវិទ្យាល័យរបស់នាង)
ប៉ុន្តែជាសំណាងរបស់ខ្ញុំ ការងាររៀបចំទុករបស់មហាវិទ្យាល័យរបស់យើង ក៏ត្រូវសិស្សប្អូនឆ្នាំទី២ជាអ្នករ៉ាប់រង។ ដូចនេះឥលូវនេះខ្ញុំក៏ទំនេរ។
" ខ្ញុំមិនបាននិយាយថាអោយពួកឯងនោះទេ! យើងគ្រាន់តែច្រណែន! ដែលមនុស្សមុខមាត់សង្ហារដូចជាឯង អ្នកណាទៅស្មានដល់ថាពេលដែលឯងនៅក្នុងទំនាក់ទំនង បែរស្មោះងប់ងល់បែបនេះទៅវិញ" នាងនិយាយដោយញញឹមដាក់ខ្ញុំ
"មិនតែប៉ុណ្ណោះ ក្នុងភ្នែកមិត្តរបស់យើងក៏មើលឃើញមនុស្សតែម្នាក់" Yu និយាយ
"បានហើយៗ! រឿងរបស់យើងក៏វាយូរណាស់មកហើយ! នេះពួកឯងនៅមិនឈប់ចំអន់យើងដល់ទឿតមែនទេ? ពួកឯងគួរតែទៅធ្វើបាបAi Bar ទើបត្រូវ" ខ្ញុំនិយាយដោយចង្អុលទៅពួកគេ
"ត្រូវ! យើងគួរតែរកអ្វីទៅចំអន់ Bar"
"តែយើងគិតថា អ្វីដែលល្អបំផុតនៅពេលនេះគឺយើងគួរតែទៅផឹក ព្រោះយើងល្វើយខ្លាំងណាស់"
"តោះយើងគួរតែទៅហើយ"
"តោះ!តោះ.." មិត្តរបស់ខ្ញុំនិយាយដោយ តោងស្មាគ្នា
"ឯងមិនអីទេមែនទេ?" ខ្ញុំងាកទៅរកសំលេង ស្រទន់ដែលឈរនៅក្បែរខ្ញុំ
"ហេតុ? មានអីមែនទេ?" ខ្ញុំនិយាយដោយលើកចិញ្ចើម
"យើងឃើញឯងមិនទៅជាមួយពួកយើង! យើងស្មានតែមានរឿងអីកើតឡើង"
"ហេតុត្រូវមានរឿងអីកើតឡើង? យើងគ្រាន់តែទៅជួបPloy តើ" ខ្ញុំតប
"ពួកឯងមិនបានឈ្លោះគ្នាទេមែនទេ?"
"ហា! Ploy ហើយនឹងយើង?" ខ្ញុំចងចញ្ចើមនឹងសំនួរចំលែកៗរបស់នាង
"ឬ....ឬក៏ឯងកំពុងទាក់ទងនឹងអ្នកផ្សេង?"
"ឯងឆ្កួតទេអី? ពួកយើងស្រលាញ់គ្នាខ្លាំងណាស់! ហេតុអីក៏យើងត្រូវឈ្លោះគ្នា?" ខ្ញុំតបទាំងញញឹម។ ទំនាក់ទំនងរវាងខ្ញុំ និងPloy គឺល្អខ្លាំងណាស់។ ពួកយើងស្រលាញ់គ្នាជិត១ឆ្នាំហើយ។ ពួកយើងក៏គ្រាន់តែឈ្លោះគ្នាតិចតួច រឿងថ្ងៃខួបស្នេហារបស់យើង ដែលខ្ញុំមិនចាំវាតែប៉ុណ្ណោះ។ ខ្ញុំគិតថាវាមិនចាំបាច់ តែនៅពេលខ្ញុំទៅលួងនាង​ ហើយឃើញនាងញញឹម ខ្ញុំក៏សប្បាយចិត្ត។ គ្រាន់តែមុននេះខ្ញុំបានធ្វើរឿងមិនគប្បីដាក់នាង តែខ្ញុំក៏មិនមែនមានន័យថាខ្ញុំជាមនុស្សមិនស្មោះត្រង់ ព្រោះអ្វីដែលខ្ញុំធ្វើនោះដែរ។ ហើយវាក៏មិនបានប៉ះអីដល់ស្នេហារបស់យើងនោះដែរ។
(*N/T: Shit! កាលដែលនាយទៅរំលោភ Mark បែបនេះ! នាយគិតថាវាមិនបានខុសសម្បីតែបន្តិចនោះទេ? )
"អូ ល្អហើយអញ្ជឹង! បើពួកឯងស្រលាញ់គ្នាយ៉ាងនេះ។ យើងស្មានថាពួកឯងមានជំលោះអី" នាងនិយាយដោយលើដៃគ្រវី
"អឺ! ហើយឯងមិនទៅជាមួយពួកគេទេ?" ខ្ញុំសួរ
" អឺ! ខ្ញុំចាំPan មកទទួល ជីវិតមនុស្សស្រីស្អាតនៅម្នាក់ឯង គឹបែបនេះ។ ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដោយមិនចាំបាច់រាយការណ៍ទៅអ្នកណា"
"បើឯងគិតថាបែបនេះវាល្អ វាក៏ល្អ" ខ្ញុំនិយាយដោយធុញ
"អាវ៎! ត្រូវតែអញ្ជឹងហើយ! ហេតុអីក៏វាមិនល្អ ដែលរស់នៅបែបនេះ? យើងក៏ស្រស់ស្អាត តែយើងក៏ជ្រើសនៅម្នាក់ឯង។ ហេតុអីត្រូវមានទំនាក់ទំនង ហើយចុងក្រោយក៏ឈឺចាប់?" នាងស្រស់ស្អាត ហើយមានមនុស្សប្រុសជាច្រើនតាមស្រលាញ់នាង តែនាងក៏បដិសេធព្រោះតែនាងចង់នៅបែបនេះ។ ខ្ញុំមិនយល់ពីនាងទាល់តែសោះ តែបើបែបនេះនាងសប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តជំនួសនាង។
Yihwa និងខ្ញុំ ក៏បែកផ្លូវគ្នាទៅពេល Pan មកទទួលនាង។ មុននឹងខ្ញុំចាកចេញ ខ្ញុំក៏ទៅប្រាប់សិស្សប្អូននូវអ្វីដែលគេត្រូវសំអាត។ ខ្ញុំងាកទៅធ្វើមុខយក្សដាក់ពួកគេ នៅពេលពួកគេរអ៊ូ ហើយពួកគេក៏នាំគ្នាងាកទៅទិសផ្សេងមួយរំពេច។
រ៉ឺង!!!
សំលេងទូរស័ព្ទរបស់ខ្ញុំរោទិ៍ស្របពេលដែលខ្ញុំចេញមក។ នៅពេលខ្ញុំឃើញឈ្មោះអ្នកដែរតេរមកខ្ញុំ វាក៏ធ្វើអោយខ្ញុំញញឹម។ ទោះបីជាខ្ញុំមិនសប្បាយ តែមនុស្សម្នាក់នេះអាចធ្វើអោយខ្ញុំសប្បាយចិត្តបាន
[Ploy...]
[បងនៅឯណាហ្នឹង?] សំលេងដ៏ស្រទន់ផ្អែមល្ហែមបន្លឺឡើង។ ខ្ញុំអាចលឺសំលេងខ្លាំងៗនៅពីក្រោយ។
[នៅពេលណាអូនមកវិញ] ខ្ញុំតប នៅដែរខ្ញុំដើរចេញមក
[អូនចេញក្រៅជាមួយមិត្តភក្តិ] អញ្ជឹងបានជាសំលេងដូចជាចំលែក
[កុំផឹកស្រវឹងខ្លាំងពេក]ខ្ញុំតប
[ចាស៎! សង្សាររបស់អ្នកណានេះ? ហេតុអីក៏ចិត្តល្អម៉្លេះ]
[ប្រាកដជាសង្សាររបស់អូនហើយ!] ខ្ញុំនិយាយយកចិត្តមិត្តស្រីរបស់ខ្ញុំ ជាមួយនឹងស្នាមញញឹម
[ឆ្លើយបានល្អ! ប្រញាប់ទៅបន្ទប់វិញណា! កុំក្បាលរឹង]
[អូនគិតថាបងជាកូនក្មេងដែលត្រូវប្រញាប់ទៅផ្ទះហ៎! បងហត់សឹងស្លាប់ ហើយគិតថាពេលត្រលប់ទៅវិញនឹងបានអោបអូន]
[អូ! ok! អូននឹងប្រញាប់ទៅផ្ទះវិញ កុំទៅណាអោយសោះ! អូនស្រលាញ់បង] ប្រយោគចុងក្រោយ វាធ្វើអោយខ្ញុំញញឹម ខ្ញុំចូលចិត្តនៅពេលPloy និយាយពាក្យនេះមកកាន់ខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលមាននាងជាសង្សារ
"បងក៏ស្រលាញ់អូន"
ខ្ញុំរៀបនឹងចាក់សោរបន្ទប់។ បន្ទាប់ពីគិតច្បាស់ហើយ ខ្ញុំសំរេចចិត្តថានឹងលុបចោលអោយអស់នៅការគិតចំពោះក្មេងម្នាក់នោះ។ ខ្ញុំមិនខ្វល់នឹងតបសាររបស់Mark។ គេដឹងថាខ្ញុំបានអានវា។ តែតាមពិតទៅខ្ញុំមិនក៏ដឹងថាគួរតបទៅវិញយ៉ាងណា។ ខ្ញុំមិនចង់និយាយថាខ្ញុំពេញចិត្ត រឺក៏គេសាកសមនឹងទទួលបែបនេះទេ។  រឺក៏ខ្ញុំគួរតែសុំទោស ហើយទៅលួងលោមគេ? ខ្ញុំគិតថាខ្ញុំមិនអាចធ្វើបែបនេះបានទេ។
"...ប្រញាប់ទ្វារទៅ"
"ទប់អារម្មណ៍សិន Mark!" ខ្ញុំងាកទៅរកម្ចាស់សំលេងទាំងពីរ ដែលពួកគេកំពុងតែឈរនៅមាត់ទ្វារបន្ទប់របស់ពួកគេ ឃើញថាពួកគេកំពុងតែអោបក្រសោបគ្នា។ ក្មេងប្រុសតូចល្អិតគួរអោយស្រលាញ់ កំពុងព្យាយាមងាកមុខចេញទាំងអៀន ពីមនុស្សប្រុសខ្ពស់កំពុងព្យាយាមថើបគេ។ ហើយមនុស្សដែលកំពុងតែព្យាយាមថើបនោះ មើលទៅស្រវឹងខ្លាំងណាស់។
"បើកទ្វារ"
"ឯងគឺ....Mark ឈប់.... " ហាក់មានអ្វីមួយរុញច្រានអោយខ្ញុំដើរទៅរកពួកគេ ហើយខ្ញុំក៏ទាញMark ពីករបស់ក្មេងល្អិតម្នាក់នោះ។ បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមស្រែកអោយគេ។
"ឯងឆ្កួតទេអី! ឯងកំពុងធ្វើស្អីហ្នឹង?" ​ខ្ញុំស្រែកដាក់គេ ហើយគេក៏ងាកមកមើលខ្ញុំ។ គេក៏ងាកមុខចេញ រួចក៏ទាញដៃរបស់ខ្ញុំចេញពីអាវរបស់គេ។
"ខ្ញុំកំពុងធ្វើអី?" គេស្រែកដាក់ខ្ញុំដោយសំលេងស្អក ជាមួយក្លិនស្រា។ ខ្ញុំអាចធុំក្លិនស្អុយរបស់ស្រាយ៉ាងខ្លាំង តែខ្ញុំមិនខ្វល់។ តើនេះទៅផឹក រឺក៏ទៅងូតហ្នឹង?
"ទៅវិញទៅ" ខ្ញុំងាកទៅនិយាយក្មេងល្អិតដែលនៅជិតនោះ ហើយគេក៏សំលឹងមកខ្ញុំដោយឆ្ងល់
"ថាម៉េច?"
"យើងប្រាប់អោយឯងត្រលប់ទៅវិញ" ខ្ញុំនិយាយដោយដៃម្ខាងកាន់ដៃរបស់Mark និងដៃម្ខាងទៀតចង្អុលទៅជណ្តើរយន្ត
"មិនបាច់ទៅទេ"មនុស្សស្រវឹងដែលឈរក្បែរខ្ញុំនិយាយ មុនពេលងាកទៅរកបន្ទប់របស់គេ
"យើងប្រាប់អោយត្រលប់ទៅវិញ! ហើយឯង...មកជាមួយយើង" ខ្ញុំនិយាយម្តងទៀតរួចក៏ទាញ សោរកាត និងសោរបន្ទប់Mark  ពីក្មេងម្នាក់នោះ ហើយខ្ញុំក៏បើកទ្វាររួចក៏រុញគេចូលទៅក្នុងបន្ទប់
"ត្រលប់ទៅវិញ... ហើយក៏កុំត្រលប់មករញ៉េរញ៉ៃនៅនីនេះម្តងទៀត"


No comments:

Post a Comment