May 4, 2020

Love Mechanics-translate ( intro )


Mark (មាក) ជានិស្សតផ្នែក Engerring ឆ្នាំទី មួយ បានតាមស្រលាញ់សិស្សច្បងខ្លួនឯង ឈ្មោះ Bar(បារ)  ជានិស្សិតផ្នែក Engerring ឆ្នាំទី៣។ ស្របពេលនោះ ក៏មានកំលោះសង្ហារ និស្សិតឆ្នាំទី១របស់មហាវិទ្យាពេទ្យ គឺ Kan (កាន់) ក៏បានតាមស្រលាញ់Barដូចគ្នា។ ប៉ុន្តែBar មិនបានស្រលាញ់ Marនោះទេ ព្រោះគេបានស្រលាញ់Kan រួចហើយ (ចំពោះរឿងលំអិតរបស់គួរស្នេហ៏ KanBar មាននៅក្នុងរឿងTossara ដែលមិត្តអ្នកអានក៏អាចរកអានបាន តាមរយៈព័ត៌មានដែលខ្ញុំធ្លាប់បានបង្ហាញ)។ ក្រោយពេលត្រូវបានកាន់បដិសេធ Markឈឺចាប់ជាខ្លាំង រូបគេក៏បានមកផឹកស្រាតែម្នាកឯងនៅបារមួយកន្លែង ឯរឿងហេតុក៏ចាប់ផ្តើមកើតឡើងក្រោយពេល Mark ស្រវឹង
(ដើម្បីជៀសវាងការយល់ច្រលំ ចំណោះឈ្មោះរបស់តួអង្គ ទើបខ្ញុំសំរេចសេរសេរឈ្មោះរបស់តួអង្គជាភាសារអង់គ្លេស ព្រោះឈ្មោះរបស់តួអង្គភាគច្រើនងាយនឹងធ្វើអោយយល់ច្រលំនឹងពាក្សផ្សេង ដូចជា បារ កាន់ ...)

-Mark Masa​ (ម៉ាក ម៉ាស្សា) -

(ដោយសារMark មានឪពុកជាជនជាតិជប៉ុន បែបនេះទើបឈ្មោះរបស់គេចំលែកបន្តិច)
" ខ្ញុំស្រលាញ់គេ! តែខ្ញុំមិនបានស្រលាញ់ឯងនោះទេ"
សំដីខ្លី តែមួយប្រយោគរបស់P Bar តែវានៅដិតដាមជាប់ក្នុងខួរក្បាលខ្ញុំរហូតដល់ឥលូវនេះ។ វាជាសំដីដែលគាត់និយាយ លឺៗ និងយ៉ាងច្បាស់ ហាក់ចង់បញ្ជាក់កុំអោយខ្ញុំមានការយល់់ច្រលំបន្តទៀត។ សំដីមួយឃ្លានេះហាក់ដូចជានៅតែបន្ត វិលវល់ក្នុងខួរក្បាលរបស់ខ្ញុំមិនព្រមឈប់។ ចង្រៃណាស់ហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ថា ឈឺខ្លាំងយ៉ាងនេះ។
" អឺ..." ខ្ញុំមិនច្បាស់ថាមកពីខ្ញុំស្រវឺងឬយ៉ាងណាបានជាខ្ញុំមើលឃើញមនុស្សដែលនៅចំពោះមុខខ្ញុំនេះជាP Bar មនុស្សតែម្នាក់ដែលបដិសេធខ្ញុំដោយគ្មានធម៌មេត្តា
" អ! P Bar..." ខ្ញុំឧទាណរ៍ឡើងមុននឹង យកមកមុខរបស់ខ្ញុំទៅប៉នឹងករបស់គាត់​ ដែលពោលពេលទៅដោយក្លិនស្រាដូចជាខ្លួនខ្ញុំដែរ
( "P" នៅក្នុងភាសាថៃ ប្រើប្រាស់សំរាប់ហៅមនុស្សដែលមានវ័យចាស់ជាង។ បើតាមខ្ញុំមើលរឿងកន្លងមក ពួកគេប្រកាន់ និងគោរពគ្នាណាស់ក្នុងការហៅគ្នា អោយបានត្រឹមត្រូវ ព្រោះមនុស្សវ៏យក្មេងជាងត្រូវហៅមនុស្សវ័យចាស់ជាងថា" ភី " ដើម្បីសំដែងការគោរពគ្នា។ ចំនែកខ្មែរយើង ក៏មានពាក្យថា" បង" ប៉ុន្តែនៅក្នុងអត្ថន័យខ្លះ បើខ្ញុំយកពាក្យ" បង" មកជំនួសពាក្យ"P" ខ្ញុំមានអារម្មណ៍ថាវា ស្តាប់ទៅឆ្គង ហើយវាធ្វើអោយខ្ញុំយល់ច្រលំនៅប្រយោគខ្លះ ព្រោះពាក្យបង-អូន និងបង-ប្អូន។ បង-អូនប្រើសំរាប់គូរស្នេហ៍ ចំនែកបង-ប្អូនប្រើសំរាប់មនុស្សវ័យចាស់ជាង និងក្មេងជាង ចំនុចនេះយើងអាចឃើញថាពាក្យបងអាចសំដៅដល់អត្ថន័យពីរផ្សេងគ្នា។ ទើបខ្ញុំសំរេចចិត្តប្រើពាក្យ"P"នេះតែម្តង )
ខ្ញុំដឹងខ្លួនឯងថាឥលូវនេះខ្ញុំកំពុងស្រវឹង។ បន្ទាប់ពីត្រូវបានគាត់បដិសេធ ខ្ញុំក៏មកអង្គុយផឹកនៅទីនេះម្នាក់ឯង។ មិត្តភក្តិរបស់ខ្ញុំគេក៏ទារមកកំដរខ្ញុំដែរ តែខ្ញុំចង់នៅម្នាក់ឯងច្រើនជាង ហើយខ្ញុំចង់យកការឈឺចាប់ទាំងអស់ មកបំភ្លេចការជាមួយស្រានៅទីនេះ។
" ឯងដើរអោយស្រួលបន្តិចមើល!"  សំលេងកំហកពីមនុស្សនៅជាប់ខ្ញុំបន្លឺឡើង។ ធ្វើអោយខ្ញុំញញឹមតិចៗម្នាក់ឯង។ ខ្ញុំមកទីនេះម្នាក់ឯង នេះ!ខ្ញុំត្រូវត្រលប់ទៅវិញជាមួយគាត់ហ៎?
" P Bar....ខ្ញុំ....ខ្ញុំពិតជាចូលចិត្តP ខ្លាំងណាស់" ខ្ញុំក៏ឈប់ដើរហើយងាកមកនិយាយនឹងមនុស្សនៅជាប់ខ្ញុំ តែគាត់ហាក់ដូចជាមិនចាប់អារម្មណ៍នឹងអ្វីដែលខ្ញុំនិយាយនោះទេ។ អ្វីដែលខ្ញុំនិយាយនៅពេលនេះ វាដូចអ្វីដែលខ្ញុំធ្លាប់បាននិយាយដាក់គាត់កន្លងមក។
ផាំង!!!
ខ្ញុំច្រានគាត់ទៅផ្ទាប់នឹងឡានដែលចតចោលនៅចំណតឡាន ហើយខ្ញុំក៏អោនមុខទៅជិតបំពងករបស់គាត់។ ខ្ញុំភ្ញាក់ផ្អើលបន្តិចដែរ ដែលពេលនេះគាត់ខ្ពស់ប្រហែលខ្ញុំ តែខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនេះទេ ខ្ញុំក៏យកច្រមុះរបស់ខ្ញុំត្រដុសនឹងករបស់គាត់
(Bar ជាមនុស្សប្រុសស្អាត និងគួរអោយស្រលាញ់ តែគេមានរាងស្តើង និងទាបបន្តិច។ វាជារឿងធម្មតាទេដែលMark ចំលែកចិត្ត ព្រោះBar មានកំពស់ត្រឹម កគេប៉ុណ្ណោះ)
"ចង្រៃយ៎! យើងមិនមែនBar ទេ!" សំលេងមួរម៉ៅរបស់គាត់ មិនបានធ្វើអោយខ្ញុំមានស្មារតីនោះទេ។ កាន់តែលឺឈ្មោះគាត់ ធ្វើអោយខ្ញុំកាន់តែនឹកគាត់។
"ក្លាយជាP Bar...សំរាប់ខ្ញុំ..." ខ្ញុំសំលឹងទៅរកគេ តែខ្ញុំមិនច្បាស់ថាគេជាអ្នកណា ប៉ុន្តែកែវភ្នែកដែលគេសំលឹងមករកខ្ញុំ ធ្វើអោយខ្ញុំនឹកP Barកាន់តែខ្លាំង។
"និយាយមែនទែនទៅ! នេះបើយើងជា Bar តើឯងចង់ធ្វើអីយើង?"
"ខ្ញុំចង់អោយPក្លាយជារបស់ខ្ញុំ (Sex)! ខ្ញុំមិនចង់អោយអ្នកណាបានPទេ មិនថាគេសង្ហារប៉ុណ្ណា រឺក៏គេគួរអោយស្រលាញ់ប៉ុណ្ណាទេ។ Pត្រូវតែជារបស់ខ្ញុំម្មាក់គត់"
បន្ទាប់ពីខ្ញុំនិយាយហើយ ខ្ញុំក៏យកបបូរមាត់របស់ខ្ញុំទៅផ្តិតនឹងបបូរមាត់ដ៏កក់ក្តៅរបស់គាត់។ ខ្ញុំថើបគាត់ដោយទន់ភ្លន់ មុនពេលខ្ញុំប្រើអណ្តាតរបស់ខ្ញុំចូលទៅ។ វាពិបាកបន្តិចព្រោះគាត់បន្តបដិសេធការថើបរបស់ខ្ញុំ តែខ្ញុំមិនព្រមចុះចាញ់នោះឡើយ ខ្ញុំស៊ូជាមួយគាត់ហើយបន្តថើបគាត់បន្ត។ គាត់កាន់តែមិនព្រម វាធ្វើអោយអារម្មណ៍ខ្ញុំកាន់តែពុះកញ្រ្ជោល ខ្ញុំកាន់តែចង់បានគាត់។
"ចង្រៃយ៎​! ឯងឆ្កួតទេអី" គាត់ច្រានខ្ញុំមួយទំហឹង ធ្វើអោយខ្ញុំដួលទៅលើដី បន្ទាប់មកកំដាប់ដៃរបស់គាត់ក៏បានមកប៉ះនឹងមុខរបស់ខ្ញុំ។ ខ្ញុំសំលឹងទៅរកមនុស្សម្នាក់ ដែលទើបនឹងដាល់ខ្ញុំអំបាញ់មិញ។
"ហេតុអីក៏Pមិនអាចស្រលាញ់ខ្ញុំ? ស្រលាញ់ខ្ញុំវាធ្វើអោយPស្លាប់មែនទេ? " ខ្ញុំស្រែកអោយទៅមនុស្សដែលនៅចំពោះមុខ។ គេមើលទៅខឹងខ្លាំងណាស់ គេក៏ដើរមករកខ្ញុំហើយចាប់កអាវខ្ញុំ រួចទាញខ្ញុំងើបឈរឡើង ធ្វើអោយពេលខ្ញុំឈរឡើងមុខរបស់យើងគឺនៅជិតគ្នាខ្លាំងណាស់
" ឯងចង់ខ្លាំងណាស់មានទេ? ក៏បាន!"
"ហាក៎.." ខ្ញុំបើកភ្នែកធំៗនៅពេលដែលបបូរមាត់ក៏រោលរាលរបស់គេមកប៉ះនឹងបបូរមាត់របស់ខ្ញុំ។ គេខំបបូរមាត់ខាងក្រោមរបស់ខ្ញុំ រហូតធ្វើអោយខ្ញុំគ្មានជំរើល ហើយទទួលយកការថើបរបស់គេ។ កែវភ្នែករបស់គេបន្តសំលឹងមករកខ្ញុំ ធ្វើអោយខ្ញុំពិបាកនឹងយល់ថាគេចង់មានន័យយ៉ាងណា? តើគេខឹងនឹងខ្ញុំ? ខ្ញុំគួរអោយរំខាន? រឺក៏គេអាណិតខ្ញុំ? ប៉ុន្តែមានរឿងមួយដែលខ្ញុំដឹងច្បាស់ថា....
កែវភ្នែកមួយគូរនេះ មិនមែនជាកែវភ្នែកដែលខ្ញុំតែងតែសំលឹងនោះទេ....
ហើយគេក៏មិនមែនP Barនោះដែល......



No comments:

Post a Comment