May 14, 2020

Love Mechanics-khmer translate Chapter5: វាជាអ្វី ដែលវាគឺជា


-Vee Vivis-

"ហាក៎! តិចៗបន្តិចបានទេ? ខ្ញុំឈឺ" គេតាមពីក្រោយខ្ញុំ ហើយព្យាយាមទាញដៃខ្ញុំចេញពីដៃរបស់គេ ប៉ុន្តែខ្ញុំក៏មិនព្រមប្រលែង។
"អូ! ឯងឈឺហ៎! ឯងគិតថាឯងឈឺ! ដែលយើងទៅរកឯងដល់បន្ទប់ ហើយឯងមិនបាននៅ។ ហើយបើឯងមិនដើរផ្តេសផ្តាស ឯងគិតថាឯងនឹងឈឺដូចឥលូវនេះទេ?" ខ្ញុំបន្តដើរ ហើយអូសគេតាមពីក្រោយខ្ញុំ។ ស្ថានភាពអំបាញ់មិញនេះធ្វើអោយខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំចុចប៊ូតុងបើកទ្វារជណ្តើរយន្ត រួចខ្ញុំក៏រុញគេចូល ចំនែកគេក៏ងាកមកសំលក់ខ្ញុំទាំងខឹងយ៉ាងខ្លាំង។
"ហេតុអីក៏ត្រូវមករវល់នឹងខ្ញុំខ្លាំងបែបនេះ?" គេសួរខ្ញុំ? ហេតុអីក៏ខ្ញុំទៅរវល់ជាមួយគេ? យើងប្រាប់ហើយមែនទេថាអោយឈប់រវល់ជាមួយពួកគេ ខ្ញុំគិត មុននឹងងាកទៅសំលក់មុខរបស់គេ។ គេងាកមើលមើលមុខ ស្របពេលទ្វារជណ្តើរយន្តក៏បើក រួចខ្ញុំក៏អូសគេត្រលប់មកបន្ទប់វិញ។
"អួយ!​ខ្ញុំប្រាប់ហើយ ថាខ្ញុំឈឺ" គេមើលទៅដើរទាំងពិបាក នៅពេលពួកយើងដើររឹតជិតដល់មាត់ទ្វារ
"បើកទ្វារ" ខ្ញុំនិយាយដោយសំលេងមាំ ខ្ញុំព្យាយាមមិននិយាយ រឺមើលទៅគួរអោយខ្លាច។ តែតាមពិត អារម្មណ៍របស់ខ្ញុំនៅពេលនេះគឺខឹងខ្លាំងណាស់។ ខ្ញុំចង់តែចាប់គេហែកជាពីរទេ នៅពេលឃើញគេនៅតែទៅរញ៉េរញ៉ៃជាមួយមិត្តរបស់ខ្ញុំបែប។
"មានបញ្ហាអី? ហេតុអីខ្ញុំត្រូវបើកទ្វារអោយឯងចូល? បន្ទាប់ប្រពន្ធលោកនៅត្រង់នោះ" Mark និយាយដោយបណ្តេញខ្ញុំ ហើយចង្អុលទៅបន្ទប់ជាប់នោះ។ ទាំងដែរកាលពីយប់មិញយើងគេងនៅលើគ្រែនេះជាមួយគ្នា ...
"ចូលទៅនិយាយគ្នានៅខាងក្នុង រឺក៏ចង់និយាយគ្នានៅត្រង់នេះ" ខ្ញុំសួរដោយសំលេងម៉ឺងម៉ាត់
"ខ្ញុំគ្មានអីត្រូវនិយាយ"
"បើកទ្វារ" ខ្ញុំស្រែកស្អីអោយគេ ធ្វើអោយគេងាកមកមើលខ្ញុំដោយមិនសប្បាយចិត្ត  រួចគេក៏ងាកត្រលប់ទៅបើកទ្វារ
"ហេតុអីក៏ឯងមិននៅក្នុងបន្ទប់?" ខ្ញុំសួរគេ ដោយដើរតាមគេចូលក្នុងបន្ទប់។ គេឈប់ហើយក៏ងាកមកខ្ញុំ
"ហេតុអីក៏ខ្ញុំមិនអាចចេញពីបន្ទប់ខ្ញុំបាន? ហេតុអីក៏ខ្ញុំត្រូវរាយការណ៍ប្រាប់ឯង"
"Mark! យើងព្យាយាមនិយាយល្អជាមួយឯងហើយណា!" ខ្ញុំនិយាយ រួចក៏ដើរតំរង់ទៅរកសាឡុង។ មើលទៅមុខចំលែករបស់គេ វាហាក់ដូចជាគ្មានអារម្មណ៍អ្វីបន្តិចសោះ វាកាន់តែធ្វើអោយខ្ញុំចង់ហក់ទៅជាន់គេ ហើយច្របាច់កគេនៅពេលនេះណាស់។
ខ្ញុំភ្ញាក់ឡើងនៅពេលថ្ងៃត្រង់ ព្រោះPloy​តេរហៅខ្ញុំអោយទៅយកនាង។ បន្ទាប់ពីទៅយកនាងហើយ ខ្ញុំក៏ចុះទៅខាងក្រោមទិញបាយ និងថ្នាំអោយក្មេងម្នាក់នេះ។ ប៉ុន្តែពេលខ្ញុំត្រលប់មកវិញ ទ្វារក៏ចាក់សោរ។ វាបានន័យថាគេចេញទៅក្រៅ ប៉ុន្តែគេទៅឯណា? តើស្ថានភាពរបស់គេអាក្រក់ដូចជាលើកដំបូងដែរទេ? ទោះបីជាខ្ញុំមិនបានបង្ខំខ្លាំងកាលពីយប់មិញ តើគេឈឺដែរទេ?
ខ្ញុំព្យាយាមតាមរកគេនៅហាងលក់អាហារនៅជាន់ខាងក្រោម ប៉ុន្តែខ្ញុំរកគេមិនឃើញ ហើយខ្ញុំក៏មិនដឹងត្រូវធ្វើយ៉ាងណា ខ្ញុំក៏សំរេចចិត្តទៅបន្ទប់របស់ Bar ហើយនេះអី! គេទៅអង្គុយនៅទីនោះពិតមែន។ ខ្ញុំគិតថាគេនឹងឈប់ គេនឹងបោះបង់ហើយ។ តែពេលខ្ញុំឃើញគេនៅទីនោះ ខ្ញុំស្ទើរតែផ្ទុះ.
ខ្ញុំពិតជាខឹងខ្លាំងណាស់...
(*T/N: ប្រច៏ណ្ឌlevel 1000!!! ភ្ញាក់ឡើងនាយ! សង្សាររបស់នាយកំពុងដេកចាំនៅបន្ទប់ជាប់នេះ! មេត្តាឈប់មកធ្វើបាប Mark របស់ខ្ញុំទៀតបានទេ?)
"Mark..."ខ្ញុំហៅគេម្តងទៀត នៅពេលគេមិនព្រមតប។ គេដើរមកជិតខ្ញុំ ចុងក្រោយគេក៏ព្រមនិយាយ
"ខ្ញុំទៅរកអីញ៉ាំ" គេតប ទាំងស្ទាក់ស្ទើរ។ ឯងទៅរកអីញ៉ាំ? បន្ទប់ខាងក្រោមនេះក្លាយជាកន្លែងលក់បាយតាំងពីពេលណា???? (*T/N: ប្រច៏ណ្ឌlevel 1000000...!!!)
"កុហក"
"ថ្ងៃនេះ! ឯងស្អីអោយខ្ញុំបែបនេះពីរដងហើយណា៎"
"ល្អ! ចុះឯងគិតថាយើងជឿ? បាយរបស់ឯងទៅនៅបន្ទាប់របស់ Ai'Bar ពីពេលណាមក?" ខ្ញុំស្រែកទៅគេភ្លាមៗ។ ខ្ញុំងើបឈរឡើង ហើយខ្ញុំសំលឹងទៅរកគេ មុនពេលខ្ញុំចាប់ច្របាច់ដៃរបស់គេ
"ហើយវាមានបញ្ហាអីជាមួយឯង? កាលដែលខ្ញុំចង់ទៅញ៉ាំអីនៅទីណានោះ?"
"Mark!"
"អួយ!" សំលេងស្រែករបស់គេបន្លឺឡើង នៅពេលខ្ញុំចាប់ទាញគេមកជិតខ្ញុំ។ ខ្ញុំមិនដឹងថាហេតុអីខ្ញុំមិនសប្បាយចិត្តដែលដឹងថាគេមិនបាននៅក្នុងបន្ទប់។ ហើយបែរជារកគេឃើញនៅក្នុងបន្ទប់របស់Ai'Bar មនុស្សម្នាក់ដែលគេធ្លាប់និយាយថា គេនឹងមិនទៅរវល់ជាមួយម្តងទៀតឡើយ។
"យើងប្រាប់ឯងហើយមែនទេ​ ថាអោយបំភ្លេច"
"បើឯងចង់អោយខ្ញុំបំភ្លេចរឿងពីយប់មិញ ហេតុអីក៏ឯងត្រលប់មករកខ្ញុំវិញធ្វើអី?"
"យើងប្រាប់អោយឯងបំភ្លេចBar។ យើងមិនដែលប្រាប់ឯងអោយបំភ្លេចយើងនោះទេ!" គេងើយមកមើលខ្ញុំភ្លាមៗក្រោយពីខ្ញុំនិយាយចប់
Mark! បន្ទាប់ពីយប់នេះ ឯងត្រូវតែបំភ្លេចគេ។ បើវាឈឺខ្លាំង ក៏បំភ្លេចវាទៅណា៎! ok"
នេះជាអ្វីដែលខ្ញុំប្រាប់គេពីម្សិលមិញ។ ចង្រៃយ៏! នេះគេលឺខ្ញុំនិយាយថាម៉េច? រឺក៏គេនិយាយទាំងមមើល ពេលដែលគេតបជាមួយខ្ញុំ?
(*T/N: Mark ស្តាប់ច្រលំដោយខ្លួនឯង!!!!")
"បំភ្លេច P'Bar?" គេសួរ ទាំងកែវភ្នែករបស់គេមើលទាំងយល់ច្រលំ និងឈឺចាប់
"ឯងគិតថាយើងប្រាប់អោយឯងបំភ្លេចយើង?" ខ្ញុំសួរ
"ក៏!ខ្ញុំលឺឯងនិយាយប្រាប់អោយខ្ញុំបំភ្លេច"
"បើសិនជាយើងប្រាប់អោយឯងបំភ្លេចយើង ហេតុអីក៏យើងទៅទិញបាយអោយឯង? ហេតុអីក៏យើងទៅទិញថ្នាំអោយឯង? ហេតុអីក៏យើងចាំបាច់បារម្ហពីឯងដល់ថ្នាក់នេះ?" ខ្ញុំនិយាយដោយយកថ្នាំ អង់ទីប៊ីយ៉ូទិក និងថ្នាំបំបាត់ការឈឺចាប់ចេញពីហោប៉ៅរបស់ខ្ញុំ។ ខ្ញុំបន្ថយកំលាំងដៃរបស់ខ្ញុំ តែខ្ញុំមិនបានលែងដៃគេនោះទេ។
ខ្ញុំសំលឹងមើលទៅមុខរបស់គេ តែនៅពេលខ្ញុំព្យាយាមសំលឹងមើលទៅភ្នែករបស់គេ គេក៏ងាកភ្នែកចេញ។ខ្ញុំមិនដឹងថាហេតុអី ពេលដែរខ្ញុំមិនឃើញគេនៅបន្ទប់ ខ្ញុំចាប់ផ្តើមខ្លាច ខ្ញុំខ្លាចថាគេគិតនឹងធ្វើរឿងអីមិនល្អ។ បន្ទាប់ពីខ្ញុំរកគេមិនឃើញ ខ្ញុំចាប់ផ្តើបារម្ហ។ ហើយពេលដែលខ្ញុំឃើញគេនៅបន្ទប់របស់ Bar ខ្ញុំស្រាប់តែមួរម៉ៅមួយរំពេច។
ខ្ញុំបារម្ហពីគេ តែមើលទៅគេដូចជាមិនបារម្ហពីខ្លួនឯងបន្តិចណាសោះ
"បារម្ហ?" គេនិយាយសំដីដែលខ្ញុំនិយាយអំបាញ់មិញមកកាន់ខ្ញុំ ដោយងាកមកមើលខ្ញុំ។ គេជ្រួញចិញ្ចើមចូលគ្នា ហាក់ដូចជាមិនជឿអ្វីដែលខ្ញុំនិយាយ
"អឺ!" ខ្ញុំតបខ្លីៗ រួចក៏ប្រលែងដៃរបស់គេ
"ឯងបារម្ហពីអ្វីដែលខ្ញុំកំពុងធ្វើ?"
"..."
"ឯងស្រែកដាក់ខ្ញុំ ស្តីអោយខ្ញុំ ហើយបង្ខំអោយខ្ញុំដើរតាមឯង"
"អ៎..."
"បើឯងពិតជាបារម្ហពីខ្ញុំ ហេតុអីក៏ឯងមិនលួងលោមខ្ញុំ? ឯងគួរតែលួងលោមខ្ញុំតាំងពីថ្ងៃដែរពួកយើងជួបគ្នានៅក្លឹប មិនមែនធ្វើបែបនេះដាក់ខ្ញុំទេ" គេស្រែកដាក់ខ្ញុំ មុខរបស់គេប្រែជាក្រហម។ ខ្ញុំអាចឃើញទឹកភ្នែកដែលកំពុងដក់ក្នុងកែវភ្នែករបស់គេ តែគេមិនព្រមអោយវាស្រក់នោះឡើយ។
"ខ្ញុំ...." ខ្ញុំទាញដៃរបស់គេមកកាន់ តែគេក៏ដើរចេញ
"កុំត្រលប់មកវិញ" គេនិយាយ ដោយបែរខ្នងដាក់ខ្ញុំ "ខ្ញុំមិនចង់ឃើញឯងទៀតទេ" ខ្ញុំស្ទុះយ៉ាងលឿនទៅអោបគេ
"សុំទោស" ខ្ញុំអោបគេពីក្រោយខ្នង ហើយក៏និយាយ។ នៅពេលខ្ញុំមើលទៅមុខរបស់គេ ភ្នែករបស់គេ វាធ្វើអោយខ្ញុំមិនអាចនិយាយនូវ ប្រយោគដែលខ្ញុំរង់ចាំនិយាយតាំងពីយប់មិញបាន។ នៅពេលខ្ញុំឃើញមុខរបស់គេ រាល់ពាក្យសុំទោសទាំងអស់ត្រូវគាំងត្រឹមបំពង់ករបស់ខ្ញុំ។ នៅពេលខ្ញុំឃើញទឹកភ្នែកព្រោះតែការខឹងរបស់គេ ធ្វើអោយខ្ញុំកាន់តែមានអារម្មណ៍ថាខុស
"..."
"Mark យើងសុំទោស"
ខ្ញុំនិយាយវាម្តងទៀត នៅពេលដែលគេមិនតបជាមួយខ្ញុំ។ ខ្ញុំសប្បាយចិត្តដែលគេមិនរើ និងមិនព្យាយាមច្រានខ្ញុំចេញ។ នៅពេលនេះគេមិនបានស្រវឹង ខ្ញុំមិនដឹងថាបើខ្ញុំបង្ខំគេដូចរាល់ដង វានឹងបានផលរឺអត់ទេ។
"P..."
"យើងដឹងថាយើងខុស។ ពេលនិយាយបែបនេះវាហាក់ដូចជាយើងព្យាយាមសុំអភ័យទោសពីឯង។ តែឥលូវនេះយើងយល់ យើងដឹងថាយើងធ្វើអោយឯងឈឺប៉ុណ្ណា" ខ្ញុំនិយាយតិចៗទៅខ្នងរបស់គេ។ ខ្ញុំអោបគេយ៉ាងជាប់ ខ្ញុំបារម្ហថាគេនឹងច្រានខ្ញុំចេញ។ ខ្ញុំទើបតែដឹងថា ខ្ញុំធ្វើអោយគេឈឺប៉ុណ្ណា ហើយវានឹងអាក្រក់ប៉ុណ្ណាបើគេធ្វើដាក់ខ្ញុំ​ ដូចអ្វីដែលខ្ញុំធ្វើដាក់គេ។ បើទោះបីជាគេជាមនុស្សប្រុស តែវាប្រាកដជាឈឺ តែគេនៅតែអោយខ្ញុំបន្តធ្វើវា ហើយនៅតែអោយខ្ញុំត្រលប់មកឈរនៅទីនេះបាន។ តើនៅភាពឈឺចាប់ប៉ុណ្ណាទៀតដែលមនុស្សម្នាក់នឹងត្រូវទទូល?
"..."
"អ្វីដែលយើងប្រាប់ឯងកាលពីយប់មិញ គឺយើងចង់អោយឯងបំភ្លេចគេ។ ទោះបីជាឯងមិនអាចបំភ្លេចគេ តែឯងក៏ត្រូវតែបំភ្លេចភាពឈឺចាប់ទាំងអស់ ហើយព្យាយាមចងចាំអារម្មណ៍ល្អៗដែលឯងធ្លាប់មានអោយគេ។ ឈប់ធ្វើបាបខ្លួនឯងដោយធ្វើអោយខ្លួនឯងស្រវឹងដូចជាយប់មិញទៀត...យើងមិនដឹងថាវាពិបាកខ្លាំងប៉ុណ្ណាទេ ដើម្បីបំភ្លេចនរណាម្នាក់! ព្រោះយើងក៏មិនធ្លាប់បែបនេះ តែ! តែឯងត្រូវតែព្យាយាម។ ឯងត្រូវតែព្យាយាមឈប់ធ្វើបាបខ្លួនឯងដូចមុនទៀត" ខ្ញុំនិយាយយឺតៗ មួយៗ។ នៅពេលដែលខ្ញុំជួបគេជាលើកទីមួយ គេមានស្នាមញញឹមស្រស់ស្អាត និងរីករាយណាស់។ តែក្រោយពេលដែលគេខូចចិត្តជាមួយមិត្តរបស់ខ្ញុំមក ខ្ញុំក៏ប្រទះឃើញគេស្រវឺងព្រោះតែខូចចិត្ត ហើយនៅពេលនេះរឿងរបស់យើង ខ្ញុំមិនដឹងថាវានឹងទៅជាយ៉ាងណានៅឡើយទេ។
"បើឯងនិយាយបែបនេះតាំងពីដំបូង! តាំងពីថ្ងៃដែលនៅក្នុងក្លិបនោះ។ គ្រាន់តែធ្វើបែបនេះខ្លះៗ អ្វីៗក៏វាមិនក្លាយជាបែបនេះដែរ" គេនិយាយ ហើយទាញដៃរបស់ខ្ញុំចេញ
"យើងសុំទោស! ព្រោះតែយើងខឹង..." ពាក្សសំដីបន្ទាប់របស់ខ្ញុំក៏ត្រូវរលាយចូលក្នុងពោះរបស់ខ្ញុំវិញទាំងអស់ នៅពេលខ្ញុំឃើញមុខរបស់គេ។ ខ្ញុំចង់បកស្រាយ ប៉ុន្តែខ្ញុំពិតជាមិនពូកែក្នុងការនិយាយពន្យល់ពិតមែន។ ចាប់ផ្តើមគិតរឿងដែលកើតឡើងទាំងអស់ ខ្ញុំបានដឹងថា ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលខុស។
"បំភ្លេចវាទៅ! ខ្ញុំនឹងបោះបង់គំនិតលើP'Bar ​តែខ្ញុំមិនអាចបំភ្លេចគាត់បានទេ នៅពេលដែលខ្ញុំឃើញគាត់រាល់ថ្ងៃបែបនេះ" គេនិយាយដោយសំលឹងទៅមើលជើងរបស់គេ
"Ok...យើងគ្រាន់តែមិនចង់អោយឯងឈឺចាប់បន្តទៀត"
"ឯងគិតថាវាងាយស្រួលណាស់មែនទេ?"គេនិយាយដោយសំលឹងមកមើលខ្ញុំ
"យើងប្រាប់ឯងហើយថាយើងមិនដឹង ព្រោះយើងមិនដែលឆ្លងកាត់ស្ថានភាពបែបនេះពីមុនមក"
"បើឯងមិនដឹងផងហេតុអីក៏ឯងនៅតែបន្តនិយាយវា" គេនិយាយតិចៗ តែខ្ញុំអាចលឺបាន
"យើងប្រាប់ឯងហើយថាឈប់ហៅយើងបែបនេះ"
"ហេតុអី?"
"ក៏ យើងជាសិស្សច្បងឯង"​ខ្ញុំឆ្លើយទៅវិញយ៉ាងលឿន
ខ្ញុំមិនគិតថាខ្លួនខ្ញុំជាមនុស្សល្អពិសេសអីនោះទេ តែខ្ញុំក៏មិនចូលចិត្តស្តាប់ពាក្យមិនល្អនោះដែរ។ ប៉ុន្តែក្នុងនាមគេជាសិស្សប្អូន ច្បាប់ទំលាប់ក្នុងការនិយាយស្តីពិតជាសំខាន់ ខ្ញុំពិតជាមិនចង់អោយគេទំលាប់ ហើយចៃដន្យនិយាយបែបនេះទៅកាន់សិស្សច្បងដទៃទៀតនោះទេ។ ខ្ញុំតែងតែមានអារម្មណ៍ថាគេនិយាយស្តីមិនល្អដាក់ខ្ញុំទាល់តែសោះ តែខ្ញុំពិតជាមិនដឹងថាហេតុអីក៏ខ្ញុំត្រូវបារម្មណ៍ពីគេដល់ថ្នាក់នេះ។
"បង្ហាញការគោរពចំពោះអ្នកដទៃ ឯងនឹងទទួលបានការគោរពត្រលប់ទៅវិញ" គេនិយាយរួចក៏ដើរទៅអង្គុយនៅលើសាឡុង។ គេទាញតេឡេរទូរទស្សន៍ ហើយមើលមកខ្ញុំហាក់ដូចជាចង់និយាយថា ឥលូវឯងអាចចេញទៅបានហើយ ។ ឈប់សិន! នេះគេភ្លេចហើយមែនទេថា បញ្ហាយើងមុននេះមិនទាន់បានដោះស្រាយនោះទេ។
"ឯងមិនទាន់ឆ្លើយនូវសំនួររបស់យើងទេ! ហេតុអីក៏ឯងទៅបន្ទប់របស់Bar" ខ្ញុំសួរដោយអង្គុយជាប់គេ
"ហេតុអីខ្ញុំទៅមិនបាន? ហើយវាទាក់ទងអីនឹងឯង? ហេតុអីក៏មករវល់ជាមួយខ្ញុំ ប្រពន្ធឯងមិនទំនេរមែនទេ?" គេងាកមកមើលខ្ញុំហើយសួរ
"ហើយមនុស្សដែរយើងនិយាយជាមួយនេះមិនមែនជាប្រពន្ធយើងទេ?"
"បើសិនគ្រាន់តែដេកជាមួយគ្នា ម្តង ពីរដង វាមានន័យថាខ្ញុំជាប្រពន្ធរបស់ឯង? អញ្ជឹងខ្ញុំមានប្រពន្ធ១០០នាក់ទៅហើយ" គេនិយាយ។​ វាមិនចំលែកទេដែលគេធ្លាប់ទាក់ទងនឹងមនុស្សច្រើនយ៉ាងនេះ ព្រោះទាំងស្អាត ហើយសង្ហារ និងទាក់ទាញ តែឈប់! ប្រពន្ធ១០០នាក់? វាមិនច្រើនពេកទេ?
"ឈប់ប្តូរប្រធានបទ ហើយក៏ឆ្លើយតាមត្រង់មក" ខ្ញុំរុញច្រានការគិតរបស់ខ្ញុំ ហើយសួរគេម្តងទៀត
"ខ្ញុំប្រាប់ហើយ ថាខ្ញុំទៅសុំទោស" គេនិយាយលឿនៗ ហើយក៏ងាកទៅរកទូរទស្សន៍វិញ
"ហើយ...អារម្មណ៍របស់ឯងនៅពេលនេះយ៉ាងម៉េចដែរ?" នេះជាអ្វីដែលខ្ញុំពិតជាចង់ដឹង។​ ទៅរកគេសុំទោស ហើយក៏ឃើញពួកគេនៅជាមួយគេបែបនេះ
"ក៏ វាមិនអាក្រក់អីណាស់ណាទេ! Kanក៏មើលទៅស្រលាញ់ P'Barខ្លាំង"
"ត្រូវហើយ គេស្រលាញ់P'Bar មក៦ឆ្នាំហើយ"
"អឺ! ខ្ញុំទទួលស្គាល់" គេនិយាយរួចក៏ងាកមុខរបស់គេទៅទិសផ្សេង។ បើគេជាមនុស្សស្រី ខ្ញុំនឹងត្រូវប្រើពេលវេលាច្រើនដើម្បីលួងលោមគេ តែខ្ញុំគិតថាគេជាមនុស្សប្រុស វានឹងធ្វើអោយគេកាន់តែធុញ បើខ្ញុំព្យាយាមច្រើនជាងនេះ។
"ល្អ! សុំទោសរួចហើយ បន្ទាប់ពីនេះឯងក៏អាចចាប់ផ្តើមសារជាថ្មី"
"និយាយស្រួលណាស់"
"អឺ! យើងឈប់និយាយពីរឿងនេះក៏បាន" ខ្ញុំនិយាយ តែគេក៏ធ្វើដូចជាមិនចាប់អារម្មណ៍នឹងខ្ញុំ។ គេគ្រាន់តែបន្តមើលឯកសារសត្វដែលនិយាយពីសត្វស្វា។ "ឯងត្រូវញ៉ាំថ្នាំទាំងនេះ" ខ្ញុំនិយាយដោយដាក់ថង់ថ្នាំនៅលើតុ
"ខ្ញុំធំហើយ ខ្ញុំអាចមើលថែខ្លួនឯងបាន" គេងាកមើលទៅថង់ថ្នាំ រួចក៏ងាកទៅមើលទូរទស្សន៍វិញ
"យើងមិនបាននិយាយថា យើងនឹងមើលថែឯងនោះទេ" ខ្ញុំនិយាយ ហើយក៏ងើបឡើង "យើងត្រលប់ទៅវិញហើយ"
"អឺ....." គេតប ហើយខ្ញុំក៏ដើរចេញទៅ"Vee"
​"ស្អីគេ?" ខ្ញុំងាកមករកគេ ពេលលឺគេហៅខ្ញុំ។ គេនៅស្ងៀមមួយសន្ទុះ ហើយក៏និយាយដោយសំលេងស្រាលៗ
"អរគុណ"
"សំរាប់អី?"
"គឺ...អឺ..." ខ្ញុំលួចញញឹមបន្តិច ហើយក៏ដើរត្រលប់ទៅរកគេ ដែលកំពុងអង្គុយលើសាឡុង
"យើងសុំទោស" ខ្ញុំនិយាយដោយ យកដៃរបស់ខ្ញុំដាក់លើក្បាលរបស់គេ" ឯងត្រូវតែយកឈ្នះវាអោយបាន! Mark"ខ្ញុំនិយាយ ហើយញញឹមដាក់គេ ដូចដែលគេកំពុងសំលឹងមើលខ្ញុំ
"អឺ...."
"យើងទៅវិញហើយ"
"ok"
*Kiss*
"អា....P ចង្រៃ! ហេតុអីក៏មកថើបខ្ញុំ?"
"យើងធ្វើជាមួយគ្នាច្រើនជាងថើបទៅទៀត ហេតុអីឯងចាំបាច់ឡូឡាយ៉ាងនេះ" ខ្ញុំតបដោយញញឹម។ រួចខ្ញុំក៏ដើរសំដៅទៅទ្វារ ខ្ញុំងាកទៅមើលគេឃើញ ឃើញគេកំពុងតែចង់និយាយអ្វីម្យ៉ាងខ្ញុំក៏ប្រញាប់ទាញទ្វារបិទ។
ខ្ញុំបិទទ្វារហើយ ក៏ឈរញញឹមតែម្នាក់ឯងនៅមុខទ្វារបន្ទប់របស់គេ។ ខ្ញុំមិនដឹងថាគេនៅតែកំពុងឡូរឡារឺអត់ទេ តែខ្ញុំអាចលឺសំលេងដែលចេញពីបន្ទប់របស់គេ។ ខ្ញុំមិនដឹងថាអំបាញ់មិញមានរឿងអីនោះទេ ដែលសុខៗខ្ញុំក៏ទៅថើបថ្ងាសរបស់គេ។ នៅពេលគេងើយមកមើលមកខ្ញុំ ថ្ពាល់ទាំងសងខាងរបស់គេក៏ប្រែជាក្រហម ហើយខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ចំលែក ខ្ញុំក៏មិនដឹងថាជាអ្វី តែខ្ញុំក៏អោនទៅថើបគេ។
(*T/N : អ្នកខ្លះកំពុងកើតជំងឺស្នេហា!!​55555)
ខ្ញុំដើរទៅបន្ទប់របស់Ploy ហើយស្វែងរកមនុស្សតូចគួរអោយស្រលាញ់ដែលខ្ញុំទើបតែទៅយកមុននេះ។ នាងប្រហែលជាកំពុងធ្វើម្ហូប រឺក៏កំពុងគេង។ នាងប្រាប់ថាយប់មិញនាងគេងនៅផ្ទះមិត្តភក្តិព្រោះតែនាងស្រវឹង តែនាងមិនបានស្រវឹងខ្លាំងនោះទេ។ នាងនិយាយថានាងនឹកខ្ញុំ ហើយខ្ញុំដឹងថានាងនឹងមើលថែខ្លួនបានល្អ ហេតុដូចនេះហើយបានខ្ញុំមិនសូវបានបារម្ហពីនាង។ ខុសពីមនុស្សម្នាក់ផ្សេងទៀតតែងតែធ្វើអោយខ្ញុំខឹង និងបារម្ហ។ តែខ្ញុំមិនបានបារម្ហខ្លាំងនោះទេ។
គ្រាន់តែគិតពីគេពេលខ្លះប៉ុណ្ណោះ
(*T/N : បើទំនេរខ្លាំង!​ ក៏មេត្តាយកពេលមើលសង្សារខ្លួនឯងអោយច្រើនទៅ មិនចាំបាច់មករវល់នឹងMark ទេ! ប្រយ័ត្នឆ្កែពីណាពាំសង្សារដ៏ល្អរបស់នាយ យកទៅបាត់ទៅ)
"តើនាងទៅណា?" ខ្ញុំដើររកមើលPloy ទាំងនៅក្នុងបន្ទប់គេង និងបន្ទប់ទឹក តែមិនឃើញនាងនោះទេ។ ហើយនាងទៅណា? ខ្ញុំទាញទូរស័ព្ទ ហើយព្យាយាមតេរទៅរកនាង។ នាងមិនលើកទូរស័ព្ទរបស់ខ្ញុំ។ អឺ...មើលទៅប្រហែលជានាងរវល់ធ្វើអីហើយ
"Vee"សំលេងលាន់ចេញពីមាត់ទ្វារធ្វើអោយខ្ញុំងាកទៅមើល។ Ploy ញញឹម រួចក៏ដើរមករកខ្ញុំ
"អូនទៅណា?"​ខ្ញុំសួរ
"ទៅជួបមិត្តភក្តិ"
" ក្រែងអូនទើបតែនៅជាមួយមិត្តភក្តិពីយប់មិញទេអី?" ខ្ញុំលើកចិញ្ចើម សួរទៅនាង ប៉ុន្តែនាងក៏ញញឹមតបមកវិញ
"ក៏អូនមិនមែនមានមិត្តភក្តិតែមួយក្រុមឯណា។ អូនទៅជួបសិស្សប្អូន ហើយក៏ជួបមិត្តចាប់
 រួចក៏និយាយគ្នាលេងមួយភ្លែក" នាងដើរ មកចាប់ដៃខ្ញុំ "កុំខឹងណា! សុំទោសដែលអូនមិនបានប្រាប់"
"អូនក៏ដឹងថាបងប្រាកដជាមិនខឹងនោះទេ​ នៅពេលអូនអង្វរបងធ្វើបែបនេះ"
"បងខឹងអូនមែនទេ?"
"អោយបងខឹងអូនយ៉ាងម៉េចទៅ?" ខ្ញុំតប ដោយយកដៃរបស់លេងសក់ដ៏ទន់របស់នាង
"គួរអោយស្រលាញ់ណាស់" នាងនិយាយដោយចាប់បិចថ្ពាល់ខ្ញុំ "តោះទៅញ៉ាំបាយ អូនឃ្លានណាស់"
"OK"
ខ្ញុំដើរមកជាន់ខាងក្រោម ដែលខ្ញុំទើបតែចុះមកមុននេះ។ អារម្មណ៍ពេលនេះក៏ខុស ពីអំបាញ់មិញ។ ពេលនេះខ្ញុំមកជាមួយPloy  មនុស្សដែលពូកែនិយាយ។ សំលេងដ៏ផ្អែមល្ហែមរបស់នាង ពិតជាអោយខ្ញុំចូលចិត្ត ជាងសំលេងស្អកៗរបស់អ្នកខ្លះ។ ដៃដ៏ទន់របស់នាងដែលខ្ញុំកំពុងចាប់កាន់ វាទន់ជាដៃរបស់អ្នកខ្លះ។ ភ្នែកដ៏មានពន្លឺរបស់នាង ជាមួយស្នាមញញឹមដ៏រីករាយរបស់នាង វាគួរអោយទាក់ទាញជាងអ្នកខ្លះឆ្ងាយណាស់។
អេ! ហេតុអីខ្ញុំត្រូវនឹកដល់ម្នាក់នោះពេលដែលខ្ញុំនៅជាមួយPloy ?
"តើយើងគួរតែញ៉ាំអី?" Ploy សួរនៅពេលដែលយើងអង្គុយក្នុងហាង។ ខ្ញុំអង្គុយមើលមីនុយ ហើយក៏ឈប់នៅមុខម្ហូបមួយមុខ
"ស៊ុបតៅហ៊ូ"
"ហា?បងចង់ញ៉ាំស៊ុប?"Ploy សួរ
"អឺ...ទេ! បងគ្រាន់តែអានវាលឺបន្តិចប៉ុណ្ណោ។ បងយកសម្លរតុងយ៉ាំ ចុះអូន?"
"អូនយកបាយឆា តែក៏សុំសម្លរជូរអែមផង" នាងញញឹមដាក់ខ្ញុំ
"ក្រៅពីសម្លរជូរអែម ក៏មានអីផ្សេងអាចញ៉ាំបានដែរ" ខ្ញុំតបទៅវិញ
"ឆ្កួត! និយាយអីនឹង"
(*T/N: Vee តបបែបក្រៀមភាសារបស់ថៃ​ ដែលចង់មានន័យទាក់ទងនឹងសិច)
"អ្វីដែរបងចង់និយាយគឺសាច់ដែលនៅក្នុងសម្លរតុងយ៉ាំ ហើយអូនគិតពីអី?"  ខ្ញុំបន្តនិយាយធ្វើបាបមនុស្សស្រីតូច ដែលកំពុងអៀននៅមុខខ្ញុំ
"អូនមិនដឹងទេ! អេ Vee នោះសិស្សប្អូនរបស់បង"  នាងនិយាយដោយងាកមករកខ្ញុំ។ ខ្ញុំក៏ងាកទៅមើលតាមដែលនាងប្រាប់ ក៏ឃើញមនុស្សខ្ពស់សង្ហារ កំពុងដើរជាមួយមិត្តរបស់គេពីរនាក់ ហើយគេមើលមកខ្ញុំ និងPloy ដោយចំលែក។ ខ្ញុំមិនចង់គិតពីអត្ថន័យនៃកែវភ្នែកកំពុងមើលមកខ្ញុំនោះទេ គ្រាន់តែនៅជាមួយPloy  ហើយឃើញគេបែបនេះ ធ្វើអោយខ្ញុំពិបាកដកដង្ហើមណាស់ទៅហើយ។
"ជំរាបសួរ" ជំនួសអោយដើរហួស គេបែរជាឈប់ហើយសួរស្តីពួកយើង។ មិត្តទាំងពីររបស់គេមើលមកទាំងឆ្ងល់ ប៉ុន្តែក៏ដល់ដៃសំពះគោរពខ្ញុំ។
"ជំរាបសួរ! ពួកឯងមកញ៉ាំអីដែរមែនទេ? ហើយមានតុអង្គុយហើយរឺនៅ? មើលទៅដូចជាមនុស្សច្រើនណាស់" Ploy និយាយដោយងាកទៅមើលមនុស្សជុំវិញ
"ពួកយើងមិនទាន់រកបានទេ" មិត្តម្នាក់របស់គេដែលខ្ញុំមិនស្គាល់តប
"មកអង្គុយជាមួយគ្នាមក" Ploy  និយាយដោយខិតដើម្បីធ្វើអោយកន្លែងទូលាយជាមុន
"តែតុមើលទៅសំរាប់តែមនុស្សបួននាក់ទេ ប៉ុន្តែគ្នាពួកខ្ញុំដល់ទៅ៣នាក់ឯណោះ វាប្រហែលជាធ្ងើអោយចង្អៀត"គេតបហាក់ដូចជាមិនចង់អង្គុយ
"តែMark យើងឃ្លានណាស់! តែបើយើងមិនអង្គុយញ៉ាំឥលូវទេ​ យើងប្រាកដជាស្លាប់មិនខាន" មិត្តម្នាក់របស់គេនិយាយ
"​ Jame ឯងអង្គុយជាប់ P ដ៏សែនស្អាតរបស់យើងទៅ! ខ្ញុំអង្គុយក្បែរឯងបាន" ក្មេងដែលទាបជាងគេនិយាយ។ ពួកគេប្រជៀតគ្នាអង្គុយ តែសូមអោយប្រាកដថាពួកឯងមិនបានអង្គុយប៉ះ​Ploy ។
"តែវាមិនអីទេមែនទេ ដែលពួកយើងប្រជៀតបែបនេះ?"
"មិនអីទេ! អង្គុយញ៉ាំមនុស្សច្រើនបែបនេះវាសប្បាយ។ ធម្មតាខ្ញុំក៏អង្គុយតែជាមួយVee មិនសូវសប្បាយទេ" Ploy និយាយដោយខិតអោយ Jame ចូលអង្គុយ
"អូ!បើញ៉ាំជាមួយបងមិនសប្បាយ អូនក៏អាចទៅញ៉ាំជាមួយអ្នកដទែបាន" ខ្ញុំនិយាយទៅនាងដោយសំដែងជាឈឺចាប់
"ឃើញអីដែលខ្ញុំប្រាប់ទេ? គេដូចជាកូនក្មេងអញ្ជឹង" នាងនិយាយកំប្លែងតបវិញ
"គួរអោយស្រលាញ់ណាស់! ខ្ញុំមិនដែលដឹងថា​និស្សិតវិស្វកម្ម គួរអោយស្រលាញ់យ៉ាងនេះនៅពេលជាមួយមិត្តស្រីបែនេះសោះ ដូចជា Mark...អូ...ហើយឯងចង់ឈរបែបនេះដល់ថ្មើរណា?" ក្មេងតូចម្នាក់នេះសួរទៅមិត្តរបស់គេដែលនៅឈរដូចជាគល់ឈើ។ គ្រប់គ្នាមើលទៅគេ ប៉ុន្តែគេបែរជាឈរសំលឹងមកខ្ញុំ ដោយមិននិយាយអ្វី។
"P គួរតែអង្គុយនៅជាប់ P'Vee ! ខ្ញុំអាចអង្គុយក្បែរមិត្តរបស់ខ្ញុំ" ចុងក្រោយគេក៏និយាយ សំដៅទៅPloy
"ហេតុអីចាំចាច់ដូរកន្លែងទៅអោយពិបាកធ្វើអី? វាពិបាកណាស់ទៅអីដែលគ្រាន់តែអង្គុយ?" ខ្ញុំសួរគេ។ គេនឹងស្លាប់មែនទេបើអង្គុយក្បែរខ្ញុំ? មានបញ្ហាអី? ហើយគេចង់អោយខ្ញុំធ្វើអី? ខ្ញុំចាំថាគេទើបតែញ៉ាំបាយហើយអំបាញ់មិញ ហើយហេតុអីក៏មកញ៉ាំអីម្តងទៀត?
"អង្គុយត្រង់នឹងទៅ! អាហារក៏នៅលើតុរួចហើយ ខ្ញុំខ្ជិលនឹងរើកន្លែងអង្គុយណាស់" Ploy និយាយដោយញញឹមដាក់Mark។ គេមិនតប ហើយគេក៏លើកកៅអីមកអង្គុយក្បែរខ្ញុំ
បរិយាកាសមើលទៅល្អ តែខ្ញុំបែរជាមានអារម្មណ៍មិនល្អទៅវិញ។ មនុស្សដែរអង្គុយនៅក្បែរខ្ញុំស្ងៀមស្ងាត់ ហើយក៏មិននិយាយអ្វី។ ពេលPloy សួរសំនួរទៅគេ​ គេក៏តបទៅវិញខ្លីៗ។ មិត្តរបស់គេបន្តនិយាយនេះ​និយាយនោះ ដោយមិនចាប់អារម្មណ៍ដឹងពីបញ្ហារបស់យើង។ Ploy ក៏សប្បាយនឹងនិយាយជាមួយពួកគេ។ ក្មេងដែលតូចជាងគេឈ្មោះ Win ហើយម្នាក់ទៀតឈ្មោះ Jame។ ពួកគេទាំងបី មកពីក្រុងបាកកក ហើយក៏ស្គាល់គ្នាជាយូរមកហើយ។
Mark រៀនពូកែហើយក៏ប្រលងចូលវិស្វកម្មជាប់ ចំនែកមិត្តរបស់គេដោយសារពិន្ទុមិនគ្រប់គ្រាន់ក៏ទៅរៀនផ្នែកផ្សេង៊។​Mark មករៀននៅទីនេះព្រោះចង់នៅអោយឆ្ងាយពីផ្ទះ ហើយមិត្តរបស់គេក៏មកតាម។ ពួកគេបន្តនិយាយមិនឈប់ ចំនែកខ្ញុំក៏គ្រាន់តែអង្គុយហើយនិងស្តាប់។ Jame និយាយត្រូវគ្នាជាមួយ​Ploy ណាស់ នាងក៏និយាយពីរឿងនៅមហាវិទ្យាល័យរបស់នាង ចំនែកពួកគេក៏និយាយពីរឿងរបស់មហាវិទ្យាល័យរបស់ពួកគេ។ ខ្ញុំមិនបានចាប់អារម្មណ៍ពីអ្វីដែលពួកគេនិយាយនោះទេ ព្រោះរឿងដែលខ្ញុំកំពុងខ្វាយខ្វល់នៅពេលនេះគឺម្នាក់ដែលកំពុងអង្គុយជាប់ខ្ញុំ។
"អូ! មុននេះ Vee ក៏ចង់កម្ម៉ង់ម្ហូបនេះដែរ" Ploy និយាយទៅ​Mark ពេលម្ហូបរបស់គេកម៉្មង់អំបាញ់មិញត្រូវបានដាក់នៅចំពោះមុខគេ
"បាទ!" គេក៏មិនបាននិយាយអ្វីបន្ថែម គ្រាន់តែដាក់ស្លាបព្រាដែលពេញទៅដោយស៊ុបចូលក្នុងមាត់គេ
"ឆ្ងាញ់ទេ​Mark?" Ploy សួរ គេគ្រាន់តែងើយមុខឡើងហើយងក់ក្បាលដាក់នាង
"វាគ្រាន់តែជាស៊ុបតើ" ខ្ញុំនិយាយទៅនាង
"មុននេះបងក៏និយាយឈ្មោះស៊ុបនេះលឺៗនៅពេលកម្ម៉ង់។ ហើយឥលូវបងក៏អង្គុយមើល Mark ញ៉ាំរហូត ខ្ញុំស្មានតែបងនៅចង់ញ៉ាំវា"​ Ploy និយាយដោយមើលទៅ​Mark។ គេមិននិយាយអ្វី ហើយគ្រាន់តែមើលមកខ្ញុំ ហើយក៏ឈ្ងោកទៅមើលស៊ុបរបស់គេ។ តែខ្ញុំពិតជាអង្គុយមើលគេញ៉ាំរហូតមកមែនទេ?
"បងមិនចង់ញ៉ាំវាទេ! បងគ្រាន់តែមើលប៉ុណ្ណោះ" ខ្ញុំតបនឹងនាង។ ខ្ញុំមានអារម្មណ៍ថាមនុស្សនៅដែលនៅក្បែរខ្ញុំមើលមកខ្ញុំ។ នៅពេលខ្ញុំមើលទៅគេ គេក៏សំលឹងមករកខ្ញុំ ទាំងស្លាបព្រារបស់គេនៅក្នុងចាន។
"ហា៎" សំលឹងសើចនៅក្បែរខ្ញុំបន្លឺឡើង ធ្វើអោយខ្ញុំប្រញាប់ងាកទៅញ៉ាំបាយរបស់ខ្ញុំ។ Ploy និងមិត្តរបស់គេទាំងពីរនាក់ទៀត ប្រហែលជាមិនបានចាប់អារម្មណ៍ដឹងពីពួកយើងទៅពីរនោះទេ។ អាហារមួយពេលនេះប្រហែលជាល្អសំរាប់មនុស្សបីនាក់ ប៉ុន្តែមិនមែនសំរាប់ខ្ញុំ និងគេឡើយ។ ខ្ញុំមិនច្បាស់ថាគេកំពុងគិតអ្វី រឺមានអារម្មណ៍យ៉ាងណានោះទេ។ តែខ្ញុំដឹងថាខ្ញុំមិនគួរមានអារម្មណ៍បែបនេះចំពោះគេ។ ខ្ញុំមិនចង់ជឿថាគេស្រាប់តែមានឥទ្ធិពលយ៉ាងនេះមកលើខ្ញុំទេ។ តែជួយមិនបានពិតមែន ព្រោះខ្ញុំដឹងពីអារម្មណ៍របស់ខ្លួនខ្ញុំ។
សំរាប់តែម្តងនេះប៉ុណ្ណោះ តែខ្ញុំអនុញ្ញាតអោយការគិតឆ្កួតៗបែបនេះបន្ត...



1 comment:

  1. I'm really love your novel but I can't find more about its when you have new chapter ? I'm waiting along time

    ReplyDelete