May 4, 2020

Love Mechanics-translate ( story information)


ព័ត៌មានខ្លះៗមុនពេលអាន
រឿង Love Mechanics กลรักรุ่นพี (gon rak run phee)- The senior's love trick "ល្បិចស្នេហ៍សិស្សច្បង" នេះ ត្រូវបាននិពន្ធឡើងដោយ អ្នកនិពន្ធឈ្មោះ Faddist។
អ្នកទាំងអស់គ្នាអាចរកអានរឿងនេះជាOriginal Version បាន ជាភាសារថៃ និងអង់គ្លេសបានទៅក្នុង Dek-d រឺក៏ Meb។

រឿងនេះ ចាប់ផ្តើមពីពាក្យ "ស្រលាញ់" តែសេក្តីស្រលាញ់នេះមិនបានចេញពីអ្នកទាំងពីរនោះទេ គឺម្នាក់ស្រលាញ់មិត្តភក្តិរបស់មនុស្សម្នាក់ទៀត ដែលគេមិនបានស្រលាញ់ខ្លួន និងការជ្រុលមួយពេលបណ្តាលអោយបញ្ហាកាន់តែរញ៉េរញ៉ៃ។  តួអង្គសំខាន់ពីរនៅក្នុងរឿងនេះគឺ វី/Vee (ជា​ Seme រីហៅម្យ៉ាងទៀត Top) និង មាក/Mark (ជា Uke រឺយើងហៅម្យ៉ាងទៀត bottom)។ សាច់រឿងនេះជាប្រភេទ 18+ មានឈុតក្តៅខ្លួនច្រើន ហើយខ្ញុំនិងព្យាយ៉ាមបកប្រែតាមលិទ្ធិភាព ជាក់ស្តែងខ្ញុំមិនចង់បកប្រែកផ្នែកនេះនោះទេ ប៉ុន្តែដោយសារ ផ្នែកមួយនេះជាចំនុចសំខាន់ក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ ទើបធ្វើអោយខ្ញុំសំរេចចិត្តបែកប្រែផ្នែកនេះផងដែរ។
រឿង Love Mechanics អាចចាត់ទុកជាRole Model ថ្មីសំរាប់ ប្រលោមលោកបែប BL សំរាប់ខ្ញុំ ព្រោះសាច់រឿងទាំងមូលមិនបានល្អ រលូន ផ្អែមល្ហែមនោះទេ សាច់រឿងទាំងមូលពោលពេញទៅដោយការស្អប់ កំសត់ ភាពឈឺចាប់ ភាពអស់សង្ឃឹម ភាពស្រលាញ់ ផ្អែមល្ហែម លាយឡំគ្នាដែរធ្វើអោយរឿងនេះមានភាពល្អប្លែក និងលេចធ្លោ។

រឿងនេះជារឿងក្នុងខ្សែរស្រលាយរឿង En of love ដែលទាំងអស់មានចំនួន៣រឿងដែលទាក់ទងគ្នា Tossara, Love Mechanics and This is Love Story។ ប៉ុន្តែចំពោះចក្រវាលEn of loveទាំងមូលនៅមានរឿងផ្សេងៗទៀត តែខ្ញុំមិនទាន់ច្បាស់ចំពោះចំនួនប្រលោមលោកទាំងអស់។ ព្រោះអ្នកនិពន្ធថៃប្រភេទBL ភាគច្រើន តែងតែនិពន្ធប្រលោមលោកច្រើនរឿងមានតួរអង្គទាក់ទងគ្នា ជាក់ស្តែងដូចចក្រវាលរបស់ love by Chance ដែលអ្នកទាំងអស់គ្នាប្រហែលធ្លាប់បានអាន រឺធ្លាប់បានមើលកន្លងមក របស់ Mame មានរហូតដល់ទៅ១២ប្រលោមលោក (តាមដែលខ្ញុំដឹង និងរកព័ត៌មានបាននៅលើInternet)។ ប្រលោមទាំងនោះ វាប្រៀបដូចចក្រវាល របស់Avenger អញ្ជឹងដែល គឺមានរឿង និងតួអង្គច្រើនមានទំនាក់ទំនងគ្នាទៅវិញទៅមក។

Love Mechanics ខ្សែររឿងទាំងមូលនេះ33ភាគ ខ្ញុំបានបកប្រែពី ភាសារអង់គ្លេស ដោយសារខ្ញុំអត់ចេះភាសារថៃនោះទេ។ ដូចនេះព័ត៌មាន និងអត្ថន័យវាអាចនឹងខុសប្លែកពីច្បាប់ដើមមួយចំនួន វាអាស្រ័យទៅការបកប្រែពីភាសារថៃ ទៅ ភាសារអង់គ្លេស របស់អ្នកបកប្រែមុខ។ប៉ុន្តែខ្ញុំនឹងព្យាយាមបកប្រែអោយបានល្អតាមដែរអាចធ្វើបាន។ក្នុងណោះរឿងនេះក៏មានភាគមួយចំនួន ជាភាគដែរត្រូវទិញ ដើម្បីអាន(Excludsive part) ដែលខ្ញុំមិនបានបកប្រែ ព្រោះអ្នកបកប្រែពីភាសារថៃមកជាភាសារអង់គ្លេស គាត់ក៏មិនបានបកប្រែ ដើម្បីគោរពសិទ្ធិរបស់ម្ចាស់ដើម។
រឿងនេះក៏ត្រូវបានចាប់ផ្តើមថតជាseries (En of love the series) ក្នុងកំឡុង ឆ្នាំ២០១៩ និង​ដាក់បញ្ជាំងនៅលើ line TV និងYoutube official channel របស់ Studio Wabi Sabi  នៅថ្ងៃ១៤ មិនា ២០២០  ដោយរឿងទាំងមូលមាន១២ភាគ ដោយគេចែក ជាមួយ៣រឿងតូចៗនៅក្នុង នោះ Tossara, Love Mechanics and This is Love Story ដែលក្នុង មួយរឿងមានចំនួន ៤ភាគ Tossara ជាខ្សែររឿងទី១  Love Mechanics ជារឿងទី២ និងរឿង This is Love Story ជាខ្សែររឿងទី៣ ។ ភាគទី១ របស់ Love Mechanics រឺក៏ ភាគទី៥ នៃen of love ត្រូវបានដាក់បញ្ជាំងនៅថ្ងៃទី ១១​ មេសា ២០២០ ដោយ Studio Wabi Sabi និង​ដឹកនាំសម្តែងដោយ P New( គាត់ក៏ជា my favorite Director ស្នាដៃរបស់គាត់ដែលខ្ញុំស្គាល់មានដូច ជា Love by chance , Untile we meet again សុទ្ធសឹងជាកំពូល BL series របស់ប្រទេសថៃ)។ វាជារឿងនឹកស្មានមិនដល់ព្រោះ Love Mechanics ជា​ project តូចមួយរបស់ Studio Wabi Sabi  ដែលមានត្រឹមតែ ៤ភាគ (សាច់រឿងទាំងមូលត្រូវបានកាត់ចោលជាច្រើនដោយសារតែមានត្រឹមតែ៤ភាគ ) ប៉ុន្តែគ្រាប់ភាគដែលបានដាក់បញ្ចាំងទទួលបានគាំទ្រយ៉ាងលើសលុប រហូតដល់ក្រោយពេលដាក់បញ្ជាំងភាគទី៣ ការសំណូមពររបស់Fan ក៏មានខ្ញុំមួយរូបដែលចង់អោយរឿងនេះថតឡើងវិញបែបFull series ( 12ទៅ 13ភាគ ស្តង់ដាររឿងភាគBL រឺក៏គេហៅម្យ៉ាងទៀត Y series របស់ប្រទេសថៃនាពេលបច្ចុប្បន្ន) កាន់តែខ្លាំងឡើងៗ រហូត​ Studio Wabi Sabi  ប្រកាសថាបើភាគចុងក្រោយរបស់ Love Mechanics ជាប់ Top#1 world trade នោះពួកគេនឹងពិចារណាលើសំនើរនេះ​។ អ្វីៗលើសពីការរំពឹងទុក ភាគបញ្ចប់នៃខ្សែរឿង Love Mechanics ភាគទី៤ រឺក៏ ភាគទី៨ នៃen of love ត្រូវដាក់បញ្ជាំងនៅថ្ងៃទី ២ ឧសភា ២០២០ ក៏ជាប់ Top #1 world trade ដោយមាន Tweet រហូតដល់ ១.៥លាន Tweet។ ដែលអាចអោយយើងនិយាយថា Love Mechanics បានក្លាយជាseries ជោគជ័យទី២ បន្ទាប់ពីរឿង 2gether series របស់ GMM ក្នុងដើមឆ្នាំ២០២០នេះ។ ភាពជោគជ័យរបស់រឿងនេះ អាចនិយាយបានថាមកពីភាពល្អគ្រប់យ៉ាង មិនថា សាច់រឿង ការរៀបចំឆាក ការតុបតែងខ្លួន ការដឹកនាំសម្តែង ជាពិសេស តួឯកទាំងពីរ Mark និងVee ការសម្តែងរបស់ពួកគេល្អមែនទែន ជាពិសេស មាក ។ ព្រោះតែ chemistry របស់អ្នកទាំងពីរ ម្នាក់ក៏សង្ហារ ម្នាក់ក៏គួរអោយស្រលាញ់ ធ្វើអោយខ្ញុំ Ship អ្នកទាំងពីរតាំងពីភាគទី១បញ្ជាំង ^^
ព័ត៌មានតួរអង្គ៖

- មាក (Mark) ដើរតួរដោយ War Wananrat Ratsameerat
ឈ្មោះពិត​ ៖ Wananrat Ratsameerat
Nick name: War
កើតនៅថ្ងៃទី ២៣ មិថុនា ១៩៩៤
កំពស់៖ ១៧២ cm
តារានិករ៖ Cancer
បញ្ចប់ការសិក្សា៖ Faculty of Architecture (Industrial Design) at Khon Kaen University
Tweeter : @Warwanarat
IG: warwanarat


- (Vee) ដើរតួរដោយ Yin Anan Wong
ឈ្មោះពិត​ ៖ Anan Wong
Nick name៖ Yin
កើតនៅថ្ងៃទី៖ ១​ តុលា ១៩៩៨
កំពស់៖ ១៧៨cm
តារានិករ៖ Libra
សិក្សាផ្នែគ៖ Computer engineering - Srinakharinwirot University
Tweeter: @yinyin_anw
IG: yinyin_anw


No comments:

Post a Comment