May 5, 2020

Love Mechanics-translate Chapter 1: មនុស្សដែលគេស្រលាញ់ មិនមែនឯង



-Vee Vivis (វី វីវីស)-

" អឺ...អេ..!" ខ្ញុំកំពុងគ្រាមនុស្សដែលមានកំពស់ប្រហាក់ប្រហែលខ្ញុំ​ ចូលក្នុងផ្ទះរបស់ខ្ញុំ។ គេបន្តទាត់របាំងបង្កាន់ដៃជណ្តើរ ហើយថែមទាំងឡើងជណ្តើរខុសកាំមិនឈប់ តែទោះជាយ៉ាងណាខ្ញុំក៏អាចគ្រាគេមកដល់ជាន់ទី២ទាល់តែបាន។
ផ្ទះរបស់ខ្ញុំស្ថិតនៅខាងក្រោយសកលវិទ្យាល័យ មានពីរជាន់ ដោយផ្នែកខាងមុខ យើងបើកហាងជុសជុលម៉ូតូ។ នៅជាន់ផ្ទាល់ដី មានបន្ទប់ប៉ាម៉ាក់របស់ខ្ញុំ ផ្ទះបាយ បន្ទប់ទឹក និងកន្លែងទទួលភ្ញៀវតូចមួយ។ វាប្រហែលជាមិនធំ តែវាកក់ក្តៅសំរាប់ខ្ញុំ។ នៅជាន់ខាងលើមានពីរបន្ទប់ មួយជាបន្ទប់របស់ខ្ញុំ និងមួយទៀតជារបស់បងប្រុសរបស់ខ្ញុំ។ ទីបំផុតខ្ញុំក៏គ្រាមនុស្សស្រវឹងម្នាក់នេះមកដល់បន្ទប់។ គេគួរតែអរគុណខ្ញុំ ព្រោះជាធម្មតាខ្ញុំមិនដែលមកដេកនៅទីនេះទេ។
ខ្ញុំតែងតែគេងទៅបន្ទប់មិត្តស្រីរបស់ខ្ញុំ។
កុំគិតណាថាខ្ញុំយកប្រៀបលើនាង ដែលទៅស៊ីដេកទទេៗនៅបន្ទប់របស់នាងនោះ។ ទោះបីជាអាផាតមិននោះ ដាក់ឈ្មោះរបស់នាង ប៉ុន្តែតាមពិតទៅខ្ញុំជាអ្នកចេញលុយ។ ខ្ញុំអាចមើលមកមិនមែនជាអ្នកមាន តែខ្ញុំមានសមត្ថភាពគ្រប់គ្រាន់សំរាប់ការចំនាយនេះ។
"អ៎! P Bar" គេនិយាយទាំងមិនសប្បាយចិត្ត ដោយយកដៃទៅវៃជញ្ជាំង។ ដោយសារខ្ញុំជាមនុស្សល្អទេ ទើបបានជាខ្ញុំយកគេមកទីនេះ បើមិនអញ្ជឹងទេ ខ្ញុំទុកគេចោលបាត់ទៅហើយ។ គេចាប់ផ្តើមយំទាំងស្រវឹង  រួចសំរូតខ្លួនទៅនឹងជញ្ជាំង ហើយស្រែកហៅឈ្មោះរបស់Par ជាមួយកែវភ្នែកដែលពោលពេញទៅដោយទឹកភ្នែក។
"ងើបឡើង" ខ្ញុំប្រាប់គេ ដោយព្យាយាមលើកគេឡើង ប៉ុន្តែគេបែរជាគ្រវីដៃខ្ញុំចេញ
"មិនល្អ...P Bar...ជាមនុស្សមិនល្អ" គេនិយាយដោយខឹងហើយលើកដៃមកចង្អុលមុខរបស់ខ្ញុំ ព្រមទាំងគ្រវីក្បាលទៅវិញទៅមក
"យើងមិនមែន P Bar របស់ឯងទេ! យើងជាមនុស្សដែលយកឯងមកទីនេះ"
"P Bar! Pត្រូវតែបែកជាមួយគេ"
"អា! Mark..." ខ្ញុំស្រែកដាក់គេ ហើយក៏គ្រវីសដៃគេចេញ
"ចង្រៃយ៎.... ឯងជាអ្នកណាគេ!" គេស្រែកហើយចង្អុលមុខរបស់ខ្ញុំ ហើយព្យាយាមងើបឡើងមកមើលមុខខ្ញុំអោយច្បាស់ រហូតធ្វើអោយមុខរបស់គេរ និងមុខរបស់ខ្ញុំ នៅឆ្ងាយពីគ្នាតែប៉ុន្មានសង់ទីម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែភ្លាមនោះគេក៏ងាកមុខចេញ
"ចង្រៃយ៎! យើងជាសិស្សច្បងរបស់ឯង" ខ្ញុំនិយាយ ដោយសំលឺងទៅគេ
"សំលេងស្អីគេហ្នឹង! ឯងចង់ដាស់ប៉ាអោយភ្ញាក់មែនទេ" បងប្រុសរបស់ខ្ញុំស្រែកទាំងខឹង មុនពេលខ្លួនរបស់គេ មកឈរនៅនឺងមុខយើងទាំងពីរអ្នក
" អ! សុំទោស" ខ្ញុំតប មុនពេញទាញ Markអោយមកតាមខ្ញុំ
"លែងខ្ញុំ" Markស្រែកតប
"ឆាប់ចូលក្នុងបន្ទប់ភ្លាមទៅ" ខ្ញុំស្តីអោយគេវិញ មុនពេលបោះគេទៅលើពូក
"អ្នកណាហ្នឹង? យើងដូចជាមិនដែរឃើញមុខគេពីមុនមក" Yu សួរខ្ញុំមុនពេលខ្ញុំទាញទ្វារបិទ។ ភ្នែករបស់គេតាមមើល Mark ដោយមិនដាក់ភ្នែក
"គ្រាន់តែជាសិស្សប្អូនធម្មតាម្នាក់"ខ្ញុំតប
"ឯងចាប់អារម្មណ៍មនុស្សប្រុស?" បងប្រុសខ្ញុំសួរទាំងចងចិញ្ចើម
"រោគចិត្ត! យើងស្រលាញ់មនុស្សស្រី យើងមានមិត្តស្រីវើយ" មិនមែនព្រោះតែខ្ញុំនាំមនុស្សប្រុសមកផ្ទះបានន័យថាខ្ញុំប្តូរទៅចាប់អារម្មណ៍នឹងមនុស្សប្រុសដូចគ្នានោះទេ! ខ្ញុំដឹងខ្លួនឯងច្បាស់ខ្ញុំមានអារម្មណ៍តែជាមួយមនុស្សស្រីប៉ុណ្ណោះ
"យើងមិនមែននិយាយពីឯងនោះទេ" គេតប ទាំងសំលឹងមកក្នុងបន្ទប់។ ខ្ញុំក៏តាមសំលឹងកែវភ្នែករបស់គេ ដែលកំពុងសំលឹងទៅសិស្សប្អូនរបស់ខ្ញុំ
"ធ្វើម៉េចឯងដឹង?"
"មនុស្សប្រភេទដូចគ្នា គេអាចមើលគ្នាដឹងណារើយ!" បងប្រុសខ្ញុំតប មុននឹងញញឹមបែបសង្ហា រួចគេក៏ដើរចូលក្នុងបន្ទប់របស់គេបាត់ទៅ
ខ្ញុំមើលទៅបន្ទប់បងប្រុសរបស់ខ្ញុំ ដែលទ្វារបន្ទាប់កំពុងតែបិទ រួចក៏ងាកមកមើលមនុស្សម្នាក់ដែលកំពុងតែដេកនៅលើគ្រែរបស់ខ្ញុំ។ បងប្រុសរបស់ខ្ញុំជានិស្សិតឆ្នាំទី៤ ផ្នែកស្តាបត្យកម្ម។ គេអាយុបងខ្ញុំតែមួយឆ្នាំប៉ុណ្ណោះ អញ្ជឹងហើយខ្ញុំក៏មិនដែលហៅគេថាP ហើយគេក៏មិនដែលហៅខ្ញុំថាប្អូន (កន្លែងនេះមិនមែនចង់បានន័យថាពួកគេកាត់កាលគ្នាទេ គ្រាន់តែពួកគេមិនដែលហៅគ្នាដោយបែងចែកធំតូច គឺពួកគេហៅគ្នាបែបអាយុស្មើគ្នាតែប៉ុណ្ណោះ)។ ត្បិតមែនតែពួកយើជាបងប្អូននឹងគ្នាតែពួកយើងកំរនឹងចេញទៅណាជាមួយគ្នាណាស់។ ពួកយើងមានចំណូលចិត្តខុសស្រលះពីគ្នា ស្របពេលដែលខ្ញុំសំបូរមិត្តភក្តិ តែYuបែរជាមនុស្សដែលចូលចិត្តម្នាក់ៗឯង។ គេច្រើនតែសំងំ ហើយផ្តោតទៅលើកិច្ចការបស់គេ ដូចជាធ្វើម៉ាកែត(ផ្ទះគំរូ) រឺក៏ជួយការងារក្នុងហាងជុសជុលម៉ូតូរបស់ប៉ា។ Yu ចូលចិត្តគូររូប និងឌីស្សាញ ស្របពេលដែលខ្ញុំស្អប់ការងារអស់ទាំងនោះណាស់។ គេជាមនុស្សដែលអាចស្រលាញ់ស្រីក៏បាន ប្រុសក៏បាន ចំនែកខ្ញុំ ខ្ញុំចូលចិត្តតែមនុស្សស្រីប៉ុណ្ណោះ។ ទោះពួកយើងមើលទៅខុសប្លែកពីគ្នា តែពួកយើងនៅតែជាបងប្អូន ហើយពួកយើងស្រលាញ់គ្នា និងយល់ពីគ្នា ទោះបីជាពួកយើងមិនសូវជាបង្ហាញវាចេញមកក៏ដោយ។
តែនៅពេលឥលូវនេះ ខ្ញុំយល់អ្វីដែលគាត់និយាយហើយ
"P Bar..." មែនទែនទៅ! គេនៅតែស្រែក វរើរវាយ បែបនេះមិនឈប់មែនទេ? ខ្ញុំចាប់ផ្តើមធុញទៅៗ នៅពេលលឺគេនិយាយដដែលមិនឈប់បែបនេះ។ បច្ចុប្បន្ននេះខ្ញុំកំពុងតែធុញធប់ នឹងបញ្ហាមិត្តស្រីរបស់ខ្ញុំ ហើយក៏ឈឺក្បាលជាមួយរឿងរៀនស្រាប់ផង ហើយឥលូវនេះខ្ញុំក៏មកត្រូវទ្រាំនឹងបញ្ហាចំពោះមុខ ដែលសុខៗខ្ញុំក៏នាំគេមកទីនេះទៀត។
"តើស្អីដែលធ្វើអោយឯងស្រលាញ់គេដល់ថ្នាក់ហ្នឹង? ឯងដូចទើបតែបាននិយាយជាមួយគេ២-​ ៣ដងប៉ុណ្ណោះ?" ខ្ញុំរអ៊ូ តែតាមពិតទៅខ្ញុំក៏ចង់ដឹងខ្លាំងណាស់ដែរ។ តែខ្ញុំច្បាស់ណាស់ថាគេមិនទាំងទាន់យល់ពីអារម្មណ៍របស់ខ្លួនច្បាស់ផង។
"ទេ! ខ្ញុំមិនដឹងទេ" គេស្រែកតបមកវិញ
"យើងដឹងថាឯងមិនដឹង អញ្ជឹងហើយបានជាយើងសួរឯងនោះ" ខ្ញុំស្រែកត្រលប់ទៅវិញ
"ខ្ញុំមិនឆ្លើយនិងឯង ព្រោះឯងមិនមែនP Bar! អោយP Barមកខ្ញុំ អោយគាត់មកខ្ញុំឥលូវនេះមក!" គេនិយាយ មុនពេលងើបមកអង្គុយនៅចុងគ្រែ។ គេលូកដែមកចាប់កអាវរបស់ខ្ញុំ ហើយទាញខ្ញុំទៅរកគេ ធ្វើអោយមុខរបស់យើងទាំងពីស្ទើរតែប៉ះគ្នាទៅហើយ
"Mark! លែងយើង" ខ្ញុំព្យាយាមនិយាយសុភាព ទាំងទប់កំហឹង។ គ្មានអ្នកណាទៅសប្បាយចិត្តដែលសិស្សប្អូនហ៊ាន មកទាញកអាវរបស់ខ្លួនបែបនេះទេ។
"ខ្ញុំមិនលែងPទេ! P Bar! ខ្ញុំមិនលែងPជាដាច់ខាត" គេយំនៅលើស្មារបស់ខ្ញុំ ហើយគេក៏លេងដៃពីអាវរបស់ខ្ញុំ មុនពេលគេយកដៃមួយគូនោះមកអោប ករបស់ខ្ញុំ។ ខ្ញុំក៏នៅស្ងៀមបណ្តោយអោយគេអោបខ្ញុំ។​ ខ្ញុំមិនដែលធ្វើបែបនេះជាមួយមនុស្សប្រុសណាពីមុនមកទេ។ ពីមុនក៏មានមនុស្សប្រុសគួរអោយស្រលាញ់ជាច្រើនមកតាមខ្ញុំ តែខ្ញុំមិនដែលចាប់អារម្មណ៍ ឬសូម្បីតែកាន់ដៃរបស់ពួកគេ ខ្ញុំត្រឹមតែនិយាយលេងតិចតួចជាមួយពួកគេប៉ុណ្ណោះ ។ តែពេលនេះខ្ញុំចាប់ផ្តើមមានអារម្មណ៍ប្លែក ដែលមានសំលេងមនុស្សប្រុស បន្លឺនៅក្បែត្រចៀករបស់ខ្ញុំ ទាំងដែលដៃរបស់គេកំពុងអោបករបស់ខ្ញុំជាប់បែបនេះ។
"លែងយើង" ខ្ញុំនិយាយតិតៗ មុនពេលទាញដៃរបស់គេចេញ
"ទេ! ខ្ញុំមិនលែងជាដាច់ខាត ខ្ញុំពិតជាចូលចិត្ត Pខ្លាំងណាស់" គេព្យាយាមមកថើបខ្ញុំ ប៉ុន្តែខ្ញុំក៏ច្រានគេទៅលើពូក ប៉ុន្តែជាសំណាងអាក្រក់របស់ខ្ញុំ ខ្ញុំក៏ត្រូវគេទាញអោយដួលទៅជាមួយគេ។ វាហាក់ដូចជាមិនជ្រុលពេកទេអី? កាលដែល  Mark មកអោបកររបស់ខ្ញុំ ហើយប្រើកែវភ្នែកសំលឹងមករកខ្ញុំបែបនេះ។ Markជាមនុស្សដែលមានកែវភ្នែកស្អាតមុតថ្លា ជាមួយច្រមុះ និងមាត់ដែលសាកសមនឹងទំរង់មុខរបស់គេ។ ទោះបីជាគេមិនសង្ហាស្មើនឹង Kan មនុស្សតែម្នាក់កំពុងតាមស្រលាញ់Bar តែគេក៏ស្រស់ស្អាត និងទាក់ទាញ។ តែបើសួរខ្ញុំថាហេតុអីគេមិនអាចស៊ូនឹង Kan បាន ទោះបីជាគេមិនទាន់តាមស្រលាញ់Barក៏ដោយ។​ចំលើយនោះគឺស្រួលនឹងតប
Mark គឺជា Mark មិនមែន Kan ហើយBar ក៏បានស្រលាញ់ Kan រួចទៅហើយ
"នៅជាមួយខ្ញុំណា៎! ក្លាយជារបស់ខ្ញុំណា៎!"
"ហេតុអីយើងត្រូវក្លាយជារបស់ឯង? ទេៗ!មិនត្រូវទេ...ហេតុអីBarត្រូវក្លាយជារបស់ឯង"​ ខ្ញុំសួរទៅគេព្រោះពេលនេះគេមិនព្រមលែងខ្ញុំទាល់តែសោះ
"បើសិនជាខ្ញុំមានស្អីៗជាមួយPBar! Pក៏នឹងលែងចង់បាន Kan ទៀត" គេតបមកខ្ញុំយឺតៗ យ៉ាងជឿជាក់។ កែវភ្នែកដ៏មុតស្រួចប្រកបដោយភាពទាក់ទាញរបស់គេ សំលឹងមករកខ្ញុំ ដោយសេក្តីស្រែកឃ្លានភាពចង់ឈ្នះ តែខ្ញុំបែរជាស្អប់គំនិតរបស់គេជាខ្លាំង។ បាជាមិត្តភក្តិរបស់ខ្ញុំ ខ្ញុំគិតពីគេដូចជាគិតពីសាច់ញាតិខ្លួនឯងអញ្ជឹង។ តែនេះគំនិតនេះគឺ....
តែទោះជាយ៉ាងណា! មិនថាឯងព្យាយាមយ៉ាងណា ប៉ុន្មានដងទៀតក៏ដោយ ក៏Barគ្មានថ្ងៃមកស្រលាញ់ឯងនោះដែរ។ ព្រោះBarពិតជាស្រលាញ់ Kan ខ្លាំងណាស់! តើឯងយល់ទេ?
កែភ្នែករបស់គេដែលសំលឹងខ្ញុំអំបាញ់មិញនេះ ក៏ប្តូរជាមើលទៅសោកសៅ ពន្លឺដែលនៅក្នុងនោះហាក់ដូចជាចង់បង្ហាញអ្វីម្យ៉ាង
"គាត់ស្រលាញ់ Kan ... ដូចជា Kan ជាមនុស្សដែលសាកសមបំផុត?"
"អើ...!!អេ..!!" ខ្ញុំមិនទាន់នឹងមានឱកាសដើម្បីនិយាយអោយចប់ស្រួលបួលផង គេក៏ទាញខ្ញុំទៅថើបមួយទំហឹង។ អណ្តាតរបស់គេព្យាយាមជ្រៀតចូលមាត់របស់ខ្ញុំ ហើយទីបំផុតវាក៏ជោគជ័យ។ Mark ជាមនុស្សដែលពូកែក្នុងការថើប បីជាពេលនេះគេជាជនកំសត់ ជាជនរងគ្រោះ តែអណ្តាតរបស់គេនៅតែអាចធ្វើចលនាក្នុងមាត់របស់ខ្ញុំ ធ្វើអោយខ្ញុំរំភើប ហើយក្នុងខ្លួនរបស់ខ្ញុំស្រាប់តែមានអារម្មណ៍ប្លែកៗយ៉ាងចំលែក។ ហើយអ្វីដែលរឹតតែចំលែកទៀតនោះ គឺខ្ញុំបែរជាថើបតបទៅគេវិញ។
នៅពេលអណ្តាតរបស់គេចាប់ផ្តើមធ្វើចលនាក្នុងមាត់របស់ខ្ញុំ។ ខ្ញុំក៏ចាប់ផ្តើមបង្វិលខ្លួនរបស់ពួកយើងខ្ញុំ ទៅរកទីតាំងដែលសមសប សំរាប់ងាយស្រួលក្នុងការថើប។ ខ្ញុំក៏បានផ្លាស់ប្តូរអណ្តាតរបស់ខ្ញុំចូលទៅក្នុងមាត់របស់គេ ដើម្បីទទួលបានរសជាតិផ្អែមល្ហែម តែបែរជាប្តូរមកវិញនៅរសជាតិជូរចង់។ គេថើបខ្ញុំដោយអារម្មណ៍ពុះកញ្ជ្រោលយ៉ាងខ្លាំង ដូចដែលខ្ញុំធ្វើដាក់គេដូចគ្នាដែរ។ ដៃរបស់Mark លូកមកតោងករបស់ខ្ញុំ ហើយពួកយើងបន្តថើបទៅថើបមក រហូតដល់យើងចាប់ផ្តើមដកបបូរមាត់ចេញពីគ្នាយឺតៗ
"ហេតុអីក៏ឯងស្រលាញ់គេ.... ហេតុអីក៏ឯងស្រលាញ់គេ?"
"តើអោយខ្ញុំទៅដឹងយ៉ាងម៉េចទៅ? ហេតុអីក៏ស្រែកដាក់ខ្ញុំ"
"ហាក៎! ឯងស្រលាញ់គេខ្លាំងណាស់មែនទេ?

Markចាប់ផ្តើមធ្វើចលនាយឺតៗទាក់ចិត្តរបស់ខ្ញុំ ព្រមទាំងសំលឹងមករកខ្ញុំក្នុងរបៀបដែលខ្ញុំមិនសូវជាយល់។  គេញញឹមចុងៗមាត់ ហើយក៏ចាប់ផ្តួលខ្ញុំទៅពូក រួចក៏ថើបមាត់ខ្ញុំយ៉ាងរោលរាលម្តងទៀត។ រួចហើយគេគ៏បង្អូសបបូរមាត់របស់គេយឺតៗមករក កញ្ជឹងករបស់ខ្ញុំ ហើយជញ្ជក់ ព្រមទាំងខាំវា។
"ចង្រៃយ៎! ឯងធ្វើអីហ្នឹង?" ខ្ញុំច្រានគេចេញ រួចក៏ទាញគេយ៉ាងខ្លាំងមកប្រឈមមុខនឹងមុខរបស់ខ្ញុំ។ ប៉ុន្តែពេលនេះកែវភ្នែករបស់គេបែរជាពោលពេញដោយកំហឹង
"បើសិនPBarក្លាយជារបស់ខ្ញុំ! ខ្ញុំចង់ដឹងណាស់ថា អាមនុស្សចង្រៃនោះនឹងធ្វើយ៉ាងណា" មុនពេលគេនិយាយចប់ ខ្ញុំមានអារម្មណ៍ទទួលយកលែងបានហើយ។ ការអាណិតដែលខ្ញុំធ្លាប់មានចំពោះគេ ឥលូវនេះរលាយសាបសូន្យអស់ហើយ។ អារម្មណ៏ដែលខ្ញុំគិតថាខុសចំពោះការថើបអំបាញ់មិញ ឥលូវវាលែងមានទៀតហើយ អ្វីដែលខ្ញុំឃើញនៅក្នុងកែវភ្នែករបស់គេនាពេលនេះ វាប្រៀបដូចរងើកភ្លើងដែលកំពុងតែឆេះ តែខ្ញុំមិនបានខ្វល់ពីវាឡើយ ព្រោះខ្ញុំកំពុងតែញញឹមទៅនឹងគំនិតអាក្រក់ៗដែលកំពុងតែអណ្តែតក្នុងខួរក្បាលរបស់ខ្ញុំទៅវិញ
"មុនពេល ឯងធ្វើអោយ Bar ក្លាយជារបស់ឯង... យើងនឹងធ្វើអោយឯងក្លាយជារបស់យើង"
ខ្ញុំត្រលប់ខ្លួនគេ មកនៅក្រោមខ្លួនរបស់ខ្ញុំ មុនពេលខ្ញុំទ្រោបទៅលើគេ បបូរមាត់របស់ខ្ញុំចាប់ផ្តើមធ្វើចលនា នៅលើកញ្ជឹងករបស់គេ ដូចនឹងអ្វីដែលគេបានធ្វើដាក់ខ្ញុំអំបាញ់មិញ។ ខ្ញុំជញ្ជក់កញ្ជឹងករបស់គេរហូតវាប្រែក្លាយជាពណ៌ ទៅជាពណ៌ដ៏ស្រស់ស្អាត ហើយគេក៏ចាប់ផ្តើមចាប់អារម្មណ៍ដឹងថានឹងមានរឿងអ្វីនឹងកើតឡើងបន្ទាប់ គេព្យាយាមច្រានខ្ញុំចេញ តែសុំទោសណា៎! ខ្ញុំមិនអនុញ្ញាតអោយឯងរួចខ្លួន រឺក៏ទៅធ្វើរឿងអាក្រក់ៗដែលគិតនឹងធ្វើវាអំបាញ់មិញនេះ ដែរមិនមែនជាមួយយើង។



No comments:

Post a Comment